Home Blog Page 1193

នារីម្នាក់រងការ ..រិះ..គ..ន់.. ខ្លាំងក្រោយយកទឹកនោមមកព្យាបាលភ្នែក

0

ប្រទេសអេស្ប៉ាញ ៖ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា អ្នកប្រើប្រាស់ TikTok ម្នាក់ ជនជាតិអេស្ប៉ាញ បានបង្ហោះវីដេអូមួយក្នុងបណ្តាញសង្គម ដែលធ្វើឱ្យមហាជនរិះគន់នាងយ៉ាងខ្លាំង ។ នារីរូបនេះអះអាងថា នាងអាចព្យាបាលជំងឺភ្នែកឡើងបាយរបស់ខ្លួនបាន ដោយគ្រាន់តែនាងយកទឹកនោមមកបន្តក់ក្នុងភ្នែក ។

ការណែនាំពីការព្យាបាលភ្នែកដោយទឹកនោម ឬព្យាបាលដោយអង្គធាតុរាវ (Urine Therapy) ចាត់ទុកថា វាជាវិធីព្យាបាលដ៏ពេញនិយមមួយក្រៅពីផ្នែកពេទ្យនៅប្រទេសមួយចំនួន ដោយមានការបង្ហាញភស្តុតាងពីការប្រើប្រាស់ទឹកនោមសម្រាប់ព្យាបាលជំងឺភ្នែក ហើយអ្នកជំងឺពុំចាំបាច់ប្រើប្រាស់ថ្នាំពេទ្យនាពេលបច្ចុប្បន្នទេ ។ គេបានព្យាបាលតាមវិធីនេះខុសៗគ្នា ដូចជា ៖ យកទឹកនោមមកជូត និងម៉ាស្សានៅលើស្បែក ឬផឹក ។Medication and Dry Eyes

នារីជនជាតិអេស្ប៉ាញម្នាក់ឈ្មោះ ស៊ូអាម៉ា ប្រាអ៊ីឡេ និយាយថា នាងអាចប្រើប្រាស់ទឹកនោមរបស់ខ្លួន ដើម្បីព្យាបាលជំងឺភ្នែកឡើងបាយ ។ ចំណែកវីដេអូដែលនាងបានបង្ហោះក្នុងបណ្តាញសង្គម បានធ្វើឱ្យផ្ទុះការរិះគន់យ៉ាងខ្លាំងក្លាពីទង្វើរបស់នាង ក្នុងចំណោមអ្នកបានទស្សនាវីដេអូនេះ ។

នាង ស៊ូអាម៉ា និយាយថា ការប្រើប្រាស់ទឹកនោមក្នុងការព្យាបាលជំងឺនោះ វាល្អជាងការប្រើប្រាស់ថ្នាំពេទ្យនាពេលបច្ចុប្បន្ន ដែលថ្នាំពេទ្យទាំងនេះពោរពេញទៅដោយសារធាតុគីមី ហើយនាងជឿថា ថ្នាំពេទ្យនឹងមានគ្រោះថ្នាក់ដល់រាងកាយ ។ នាងបញ្ជាក់ថា ក្រោយពេលនាងយកទឹកនោមមកបន្តក់ក្នុងភ្នែកជារៀងរាល់ថ្ងៃរួចមក វាបានជួយឱ្យភ្នែកស្រវាំងរបស់នាង ជាសះស្បើយមកធម្មតាវិញ ។Dropping urine in eye infection can lead to blindness, says expert | Pulse  Nigeria

នាង ស៊ូអាម៉ា បន្តទៀតថា ដើម្បីឱ្យការព្យាបាលភ្នែករបស់នាងទទួលបានលទ្ធផលល្អបំផុត គឺនាងត្រូវបន្តក់ទឹកនោមក្នុងភ្នែកជារៀងរាល់ថ្ងៃ នៅពេលព្រឹក និងពេលល្ងាច ។ ក្រៅពីនេះ នាងក៏បានយកទឹកនោមខាប់មកបន្តក់ភ្នែកនៅពេលយប់ទៀតផង ។

ក្រោយពីវីដេអូរបស់នាងបានផ្សព្វផ្សាយក្នុង TikTok ធ្វើឱ្យមហាជនរិះគន់នាងយ៉ាងខ្លាំង ហើយពួកគេថែមទាំងបានចែកចាយវីដេអូនេះទៅបណ្តាញសង្គមផ្សេងទៀតផងដែរ ។ មហាជននិយាយថា ការយកទឹកនោមមកបន្តក់ភ្នែកបែបនេះ គឺវាហួសហេតុពេក ហើយមនុស្សទូទៅមិនអាចទទួលយកបានទេ ។ លើសពីនេះ គេពិបាកនឹងជឿណាស់ថា វាអាចព្យាបាលជំងឺភ្នែកបានពិតមែន ។Ophthalmological Society of Jamaica

ក្រៅពីនេះ នៅពុំទាន់មានការស្រាវជ្រាវ ឬភស្តុតាងផ្នែកពេទ្យណាមួយបញ្ជាក់ថា ទឹកនោមពិតជាមានប្រយោជន៍សម្រាប់ការព្យាបាលភ្នែក តាមនាង ស៊ូអាម៉ា លើកឡើងទេ ។ ម្យ៉ាងទៀត វិធីព្យាបាលដោយប្រើប្រាស់ទឹកនោមនេះ បើទោះជាគេចាត់ទុកថា វាជាវិធីព្យាបាលតាមបែបបុរាណនៅប្រទេសមួយចំនួនក្តី ប៉ុន្តែគេមិនបានណែនាំឱ្យប្រើប្រាស់វិធីនេះទេ ព្រោះវាគ្រាន់តែជាជំនឿផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗប៉ុណ្ណោះ ៕

មហាជនបានដាស់តឿនភ្ញៀវទេសចរ ឱ្យប្រុងប្រយ័ត្នបញ្ហាសុខភាពពេលមកលេងកូរ៉េខាងត្បូង

0

ប្រទេសកូរ៉េខាងត្បូង ៖ អ្នកលេងបណ្តាញសង្គមនៅប្រទេសកូរ៉េខាងត្បូងបានរួមគ្នាដាស់តឿនពលរដ្ឋនៅទូទាំងប្រទេស ក៏ដូចជាភ្ញៀវទេសចរបរទេសថា បើពួកគេមកដើរកម្សាន្តនៅកូរ៉េខាងត្បូង ក្នុងខែកុម្ភៈ ឆ្នាំ២០២៤ នេះ គួរតែប្រុងប្រយ័ត្នឱ្យបានខ្ពស់លើបញ្ហាសុខភាព, ការឈឺថ្កាត់ និងចៀសផុតពីគ្រោះថ្នាក់ផ្សេងៗ ។No. of foreigners who feel discriminated against in Seoul drops sharply:  survey - The Korea Times

អ្នកលេងបណ្តាញសង្គមកូរ៉េខាងត្បូងលើកឡើងថា បច្ចុប្បន្ន មិនថាពលរដ្ឋកូរ៉េខាងត្បូង ឬភ្ញៀវទេសចរបរទេសមានប្រាក់ច្រើនប៉ុនណា ឬមានការធានារ៉ាប់រងការធ្វើដំណើរ ដែលគ្របដណ្តប់លើការចំណាយក្នុងករណីរងរបួស គឺពួកគេនឹងទទួលបានសេវាកម្មនៅមន្ទីរពេទ្យមិនល្អប៉ុន្មានទេ ឬពួកគេអាចមិនទទួលបានការព្យាបាលជំងឺទេ នៅកូរ៉េខាងត្បូង ។

នៅដើមខែកុម្ភៈ ឆ្នាំ២០២៤ នៅប្រទេសកូរ៉េខាងត្បូងបានប្រឈមនឹងបញ្ហាក្រុមគ្រូពេទ្យហាត់ការ និងគ្រូពេទ្យទូទៅ នាំគ្នាប្រឆាំងតវ៉ានឹងគោលនយោបាយបង្កើនចំនួនគ្រូពេទ្យយ៉ាងច្រើនរបស់រដ្ឋាភិបាល ។ ហេតុនេះ ទើបធ្វើឱ្យគ្រូពេទ្យទាំងនេះដាក់ពាក្យលាឈប់ពីការងារបន្តិចម្តងៗ ហើយគ្រូពេទ្យមួយចំនួនទៀតមិនមកបំពេញការងាររបស់ខ្លួន ។South Korea

បើតាមទិន្នន័យចុងក្រោយបង្ហាញថា មានគ្រូពេទ្យរហូតដល់ជាង៦.៧០០នាក់ ដែលបំពេញការងារនៅមន្ទីរពេទ្យចំនួន១០០កន្លែងនៅប្រទេសកូរ៉េខាងត្បូង បានដាក់ពាក្យលាឈប់ពីការងាររបស់ខ្លួន ។ ចំណែកគ្រូពេទ្យជាង៧០០នាក់ទៀតមិនមកធ្វើការទេ ដើម្បីតវ៉ាប្រឆាំងនឹងគោលនយោបាយបង្កើនចំនួនគ្រូពេទ្យរបស់រដ្ឋាភិបាល ។

សមាគមគ្រូពេទ្យកូរ៉េខាងត្បូងបញ្ជាក់ថា ចំនួនគ្រូពេទ្យនាពេលបច្ចុប្បន្ន (ឆ្នាំ២០២៤) គឺគ្រប់គ្រាន់សម្រាប់ផ្តល់សេវាកម្មផ្នែកសុខភាពដល់ពលរដ្ឋ ប៉ុន្តែការបង្កើនចំនួនគ្រូពេទ្យ គឺជាការបង្កើនបន្ទុកផ្នែកហិរញ្ញវត្ថុក្នុងប្រព័ន្ធធានារ៉ាប់រងសុខភាព ។South Korean doctors to end strike over reforms as virus surges |  Coronavirus pandemic News | Al Jazeera

ប៉ុន្តែរដ្ឋាភិបាលកូរ៉េខាងត្បូងយល់ឃើញផ្ទុយពីនេះ ដោយរដ្ឋាភិបាលបញ្ជាក់ថា បច្ចុប្បន្ន នៅប្រទេសកូរ៉េខាងត្បូងប្រឈមនឹងបញ្ហាខ្វះខាតគ្រូពេទ្យ ជាពិសេស នៅតំបន់ជនបទ និងវេជ្ជបណ្ឌិតឯកទេស ។ រដ្ឋាភិបាលបានចេញគោលនយោបាយបង្កើនចំនួនគ្រូពេទ្យនេះ ដោយសារតែបារម្ភពីសុខភាពរបស់ពលរដ្ឋ ។

ចំណែកក្រុមគ្រូពេទ្យដែលមិនឯកភាពនឹងគោលនយោបាយនេះនិយាយថា រដ្ឋាភិបាលមិនបានពិភាក្សាពីការបង្កើននិស្សិតពេទ្យជាមួយពួកគេទេ ។ គ្រូពេទ្យភាគច្រើននិយាយថា គម្រោងបង្កើនចំនួននិស្សិតពេទ្យ នឹងធ្វើឱ្យគុណភាពនៃការសិក្សាផ្នែកពេទ្យ និងការផ្តល់សេវាកម្មផ្នែកពេទ្យ ធ្លាក់ចុះនៅប្រទេសកូរ៉េខាងត្បូង ៕

កាហ្វេរសជាតិសាច់ជ្រូកកំពុងពេញនិយមខ្លាំងនៅក្នុងប្រទេសចិន

0

ប្រទេសចិន៖ កាហ្វេរសជាតិសាច់ជ្រូកដែល Starbucks បានបើកដំណើរការកាលពីពេលថ្មីៗនេះ បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងប្រទេសចិន ដោយអតិថិជនចិនជាច្រើននាក់បានតម្រង់ជួរទិញយ៉ាងហូរហែរ ហើយពួកគេបាននិយាយថា សម្រាប់រសជាតិវិញគឺពិតជាអស្ចារ្យខ្លាំងណាស់។

យោងតាម Business Insider ដែលបានចុះផ្សាយនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ថា ហាងកាហ្វេ Starbucks បានបើកដំណើរការកាហ្វេរសជាតិសាច់ជ្រូកនៅក្នុងប្រទេសចិន ដើម្បីប្រកួតប្រជែងជាមួយភេសជ្ជៈឡាតេរសជាតិឈីសរបស់ Luckin Coffee ដែលសព្វថ្ងៃកំពុងល្បីល្បាញខ្លាំងក្នុងប្រទេសនេះ។Starbucks launches pork-flavoured coffee to celebrate Chinese New Year |  World News | Sky News

ហាងកាហ្វេ Starbucks’ Reserve Roastery នៅទីក្រុងសៀងហៃបានដំណើរការតាំងពីថ្ងៃទី៥ ខែកុម្ភៈ ដោយផ្សព្វផ្សាយភេសជ្ជៈកាហ្វេថ្មី “រួមបញ្ចូលជាមួយទំនៀមទម្លាប់ឆ្នាំថ្មីប្រពៃណីពីការផ្តល់ជូនសាច់ជ្រូកសម្រាប់រដូវកាលចូលឆ្នាំចិន”។ កាហ្វេនេះមានឈ្មោះផ្លូវការជាភាសាអង់គ្លេសគឺ “Lucky Savory Latte” ដែលត្រូវបានដាក់រូបភាពជាមួយនឹងចំណិតសាច់ជ្រូកស្តើងមួយពីលើពែង នឹងមានតម្លៃ ៦៨ យន់ (ប្រមាណ ១០ ដុល្លារអាមេរិក) ក្នុងមួយកែវ។ ហាងកាហ្វេ Starbucks បាននិយាយថា កាហ្វេនេះគឺជាការរួមបញ្ចូលគ្នានៃ espresso និងទឹកជ្រលក់ “Dongpo សាច់ជ្រូក” ដោយបន្ថែមទឹកដោះគោស្ទ្រីមទៅក្នុងភេសជ្ជៈមុននឹងជ្រលក់ជាមួយចំណិតសាច់ជ្រូក braised ពីលើពែង។China Starbucks menu to feature pork-flavoured coffee | CTV News

កាហ្វេរសជាតិសាច់ជ្រូកបានសាយភាយពាសពេញបណ្តាញសង្គមចិន ដោយមនុស្សភាគច្រើនឆ្ងល់ថាតើវាមានរសជាតិដូចម្តេចហើយវាឆ្ងាញ់ឬអត់? អតិថិជនដែលបានភ្លស់រសជាតិភេសជ្ជៈប្រភេទពិសេសនេះ បាននិយាយថា latte មើលទៅប្លែក ហើយសម្រាប់រសជាតិវិញគឺឆ្ងាញ់មិននឹកស្មានដល់ជាមួយនឹង “រសជាតិផ្អែម ប្រៃដ៏គួរឱ្យចាប់អារម្មណ៍” ដែលរួមបញ្ចូលគ្នានូវក្លិននៃសាច់ និងកាហ្វេគឺអស្ចារ្យណាស់។Starbucks launches pork-flavored coffee in China

អតិថិជនម្នាក់ទៀតក៏បាននិយាយដែថាពួកគេមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងរីករាយបំផុតចំពោះរសជាតិដ៏ឆ្ងាញ់របស់កាហ្វេ Starbucks នេះ។ ទោះជាយ៉ាងណាក៏ដោយ ក៏មានមតិរិះគន់តិចតួចផងដែរ ដោយអតិថិជនម្នាក់ទៀតបាននិយាយថា កាហ្វេនេះគួរឱ្យខ្ពើមណាស់ វាមានរសជាតិដូចសណ្តែកសៀងដែលមានជាតិ fermented លាយជាមួយនឹងជាតិផ្អែម បើទោះបីជាសាច់ជ្រូកមានរសជាតិឆ្ងាញ់ក៏ដោយ ក៏វាមិនទំនងដែរ៕

និស្សិតវៀតណាមបន្តការសិក្សានៅបរទេសច្រើនបំផុតក្នុងតំបន់អាស៊ាន

0

ប្រទេសវៀតណាម ៖ វៀតណាម, ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី គឺជាប្រទេសដែលបានបញ្ជូននិស្សិតទៅសិក្សាបន្តនៅក្រៅប្រទេសច្រើនបំផុតក្នុងតំបន់អាស៊ាន ។ បើតាមរបាយការណ៍ពី Key Trends in Southeast Asia ប្រចាំឆ្នាំ២០២៤ របស់ក្រុមហ៊ុន Acumen បង្ហាញថា នៅឆ្នាំ២០២៣ មាននិស្សិតជាង៣៥ម៉ឺននាក់ មកពីតំបន់អាស៊ានបានទៅសិក្សាបន្តនៅក្រៅប្រទេស ។

ហេតុនេះ វាធ្វើឱ្យអាស៊ានក្លាយជាតំបន់មួយដែលបានបញ្ជូននិស្សិតទៅសិក្សានៅក្រៅប្រទេសច្រើនបំផុត ស្ថិតក្នុងលំដាប់ទី៣ បន្ទាប់ពីប្រទេសចិន និងឥណ្ឌា ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ។Many overseas Vietnamese students want to change their study abroad plans -  Vietnam Insider

ចំណែកចំណាត់ថ្នាក់នៅតំបន់អាស៊ានវិញ ប្រទេសវៀតណាមបានទទួលចំណាត់ថ្នាក់ទី១ ដែលមានចំនួននិស្សិតរហូតដល់១៣ម៉ឺន២ពាន់នាក់ ។ បន្ទាប់មក គឺប្រទេសឥណ្ឌូណេស៊ី មាននិស្សិតចំនួន៥៦.០០០នាក់, ម៉ាឡេស៊ី មាននិស្សិតចំនួន៥៦.០០០នាក់ និងថៃ មាននិស្សិតចំនួន៣២.០០០នាក់ ។

ចំណែកជប៉ុន និងកូរ៉េខាងត្បូង គឺជាប្រទេសដ៏ពេញនិយមរបស់និស្សិតវៀតណាម ។ ជាក់ស្តែង និស្សិតវៀតណាមបានទៅសិក្សានៅប្រទេសជប៉ុន ស្មើជាង៤៤.១០០នាក់ និងកូរ៉េខាងត្បូង ស្មើជិត២៥.០០០នាក់ ។ ចំណែកសហរដ្ឋអាមេរិក ក៏ជាប្រទេសគោលដៅមួយទៀត ដែលនិស្សិតវៀតណាមបានទៅសិក្សាច្រើនបំផុត ស្មើជាង២៣.១០០នាក់ ។Studying abroad requires more than money, language skills - VnExpress  International

ក្រៅពីនេះ និស្សិតវៀតណាមបានទៅសិក្សានៅប្រទេសអូស្ត្រាលី ស្មើនឹង១៤.១០០នាក់ និងកាណាដា ស្មើនឹង៩.០០០នាក់ ។ ចំណែកនិស្សិតឥណ្ឌូណេស៊ី, ម៉ាឡេស៊ី និងថៃ ភាគច្រើនទៅសិក្សានៅប្រទេសអង់គ្លេស និងអូស្ត្រាលី ។

ទោះយ៉ាងណា ចិន ក៏ជាប្រទេសគោលដៅពេញនិយមមួយទៀតរបស់និស្សិតនៅតំបន់អាស៊ានផងដែរ ។ បើតាមទិន្នន័យរបស់រដ្ឋាភិបាលចិន នៅឆ្នាំ២០១៩ បង្ហាញថា ប្រទេសចិនបានទទួលនិស្សិតពីប្រទេសថៃ ចំនួន២៨.៦០០នាក់, ឥណ្ឌូណេស៊ី ១៥.០០០នាក់, វៀតណាម ១១.៣០០នាក់ និងម៉ាឡេស៊ី ៩.៥០០នាក់ ។International students experience 'culture shock' upon returning home -  VnExpress International

ហេតុអ្វីបានជាវៀតណាមក្លាយជាប្រទេសបញ្ជូននិស្សិតទៅសិក្សានៅក្រៅប្រទេសច្រើនបំផុត? វាបណ្តាលមកពីកត្តាជាច្រើន រួមមាន ៖ ២៨% នៃចំនួនពលរដ្ឋវៀតណាម គឺមានអាយុចាប់ពី១៦ឆ្នាំ ទៅ៣០ឆ្នាំ ហើយចំនួនការចុះឈ្មោះចូលរៀននៅតាមសាកលវិទ្យាល័យរបស់និស្សិតវៀតណាម បានកើនឡើងពី១០% នៅឆ្នាំ២០០១ មកស្មើនឹង២៩% នៅឆ្នាំ២០២៤ ។ ម្យ៉ាងទៀត ពលរដ្ឋវៀតណាមបានផ្តល់ភាពសំខាន់យ៉ាងខ្លាំងលើការសិក្សាកម្រិតខ្ពស់ ។

បើតាមការស្ទង់មតិរបស់ HSBC នៅឆ្នាំ២០១៨ បង្ហាញថា ការចំណាយប្រាក់ពាក់ព័ន្ធនឹងការរៀនសូត្ររបស់សិស្ស-និស្សិតវៀតណាម គឺមានសមាមាត្រខ្ពស់រហូតដល់៤៧% នៃការចំណាយក្នុងគ្រួសារនីមួយៗ ។Vietnamese students contribute nearly $1bn to US economy

ក្រៅពីនេះ ពលរដ្ឋមានជីវភាពកម្រិតមធ្យមនៅប្រទេសវៀតណាម ក៏មានកំណើនយ៉ាងឆាប់រហ័សផងដែរក្នុងតំបន់អាស៊ាន មានន័យថា ពលរដ្ឋវៀតណាមជាច្រើនគ្រួសារមានប្រាក់គ្រប់គ្រាន់ ដើម្បីបញ្ជូនកូនៗរបស់ពួកគេទៅសិក្សាបន្តនៅក្រៅប្រទេសបន្ថែមទៀត ៕

លោក អ៊ឹម ជីវ៉ា ក្រឡាស់សម្តីខ្លួនយ៉ាងឆាប់រហ័សប្រកាសឈរឈ្មោះបោះឆ្នោតជាប្រធានសមាគមសិល្បករខ្មែរវិញ

0

លោក អ៊ឹម ជីវ៉ា ដែលមានងារជាឯកឧត្តមបានប្រកាសជាសាធារណៈរូបលោកនឹងឈរឈ្មោះជាបេក្ខភាពប្រធានសមាគមសិល្បករបន្ទាប់ពីបានប្រកាសដាច់ខាតថាលោកមិនឈរនោះទេឬទទួលតំណែងណាមួយក្នុងសមាគមសិល្បៈឡើយ។ ការក្រឡាស់សម្តីយ៉ាងឆាប់រហ័សនេះលោកបានលើកឡើងដោយខ្លីថាមានហេតុនិងមានផលនៅពីក្រោយរឿងនេះ។នឹកស្មានមិនដល់! ពិធីករនិងតារាសម្តែង អ៊ឹម ជីវ៉ា ត្រូវបានចោរចូលគាស់ផ្ទះលួចវត្ថុមានតម្លៃនិងទ្រព្យសម្បត្តិជាច្រើន

កាលពីថ្ងៃទី២០ កុម្ភៈ លោក អ៊ឹម ជីវ៉ា បានសរសេរនៅលើបណ្តាញសង្គមថា «មួយរយៈនេះឃើញគេយករូបខ្ញុំទៅបង្ហោះថា ខ្ញុំឈរឈ្មោះជាប្រធានសមាគមសិល្បករខ្មែរ ខ្ញុំសុំបដិសេធថា ខ្ញុំមិនឈរឈ្មោះជាបេក្ខភាពប្រធានសមាគមនជាដាច់ខាត។ ខ្ញុំបាទ អ៊ឹម ជីវ៉ា សូមរស់ជីវិតបែបខ្ញុំ ខ្ញុំនៅតែជួយដល់សិល្បៈចាស់ៗនិងខ្វះខាតដដែល តែខ្ញុំមិនឈរឈ្មោះ ឬ ទទួលយកតំណែងណាមួយក្នុងសមាគមសិល្បករខ្មែរទៀតឡើយ ទុកឱ្យក្មេងជំនាន់ក្រោយឬសិល្បៈណាគេចង់ធ្វើឱ្យគេធ្វើចុះ»។អ៊ឹម ជីវ៉ា ទម្លាយ​​មូលហេតុ​​​ធ្វើ​ឱ្យតារា​ក្មេង​ៗ ​មិន​មាន​ជីវភាព​ធូរធារ និងធ្លាក់ខ្លួន រហេមរហាមសុំគេសុំឯង - Khmerload

លោក អ៊ឹម ជីវ៉ា បន្តថា «សូមចូលរួមស្វាគមន៍រាល់បេក្ខភាពទាំងឡាយណាដែលឈរឈ្មោះជាបេក្ខភាពក្នុងនាមជួយសិល្បៈវប្បធម៌ខ្មែរ អ្នកណាជាប់ក៏ស្វាគមន៍សំខាន់ឱ្យតែមានឆន្ទៈជួយសមាគមនមិនបំរើផលប្រយោជន៍ឯកជន »។ ជាមួយការប្រកាសដាច់ខាតមិនឈរឈ្មោះជាបេក្ខភាពឬទទួលយកតំណែងណាមួយក្នុងជួរសមាគមសិល្បៈ លោកក៏បានរសំណូមពរ ដល់អ្នកជាប់លើកក្រោយដែលឈរឈ្មោះជាប្រធានសមាគសិល្បករចំនួន៨ ចំណុចផងដែរ។

ទោះជាយ៉ាងណា លោក អ៊ឹម ជីវ៉ាបានក្រឡាស់សម្តីខ្លួនឯងវិញត្រឹមរយៈពេលមួយ១ថ្ងៃដោយនៅថ្ងៃទី២១ កុម្ភៈ នេះលោកបានប្រកាសឈរឈ្មោះវិញ។ លោកបានសរសេរថា «ខ្ញុំបាទ អ៊ឹម ជីវ៉ា សូមប្រកាសថា នឹងឈរឈ្មោះជា បេក្ខភាព ជាប្រធានសមគមសិល្បករខ្មែរថ្មី ខ្ញុំស្ម័គ្រចិត្តចូលរួមប្រកួតប្រជែងជាមួយបងប្អូនបុគ្គលល្បីៗខ្លាំងៗ បើទោះដឹងថា ជាប់ឬមិនជាប់ក៏ខ្ញុំបានវិលសាជាថ្មី ចូលរួមបំរើជាមួយសមាគមមួយនេះ»។អ៊ឹម ជីវ៉ា ទម្លាយ​មូលហេតុ​មួយ​ចំនួន​ដែល​តារា​ក្មេង​ៗ​ធ្លាក់​ដុនដាប – Koh Santepheap Daily

លោក អ៊ឹម ជីវ៉ា រៀបរាប់ទៀតថា «ព្រោះខ្ញុំនៅតែមានបេះដូងជួយ ទោះខ្ញុំមិនមែនជាសេដ្ឋីឬជាឧកញ៉ា តែខ្ញុំប្រើបេះដូងពិតជួយដល់សមាគមមួយនេះ។ ជាពិសេជួយឱ្យទាន់ពេលវេលារនិងសេចក្តីត្រូវការរបស់សិល្បៈមិនមែនឈឺបានជូនលុយ មិនមែនស្លាប់បានយកលុយចូលបុណ្យ គឺត្រូវរកការងារឱ្យសិល្បៈធ្វើ ចំណែកឯសិល្បៈ ជើងចាស់ ពិសេសសិល្បៈជនពិការ ត្រូវលើកឡើងជាអតិភាពនៃសមគមសិល្បករខ្មែរអាណិត្តថ្មីនេះ»។អ៊ឹម ជីវ៉ា ទម្លាយ​មូលហេតុ​មួយ​ចំនួន​ដែល​តារា​ក្មេង​ៗ​ធ្លាក់​ដុនដាប – Koh Santepheap Daily

ជាមួយការអះអាងខាងលើ លោក អ៊ឹម ជីវ៉ា ក៏បានឆ្លើយតបជាមួយគណនីមួយពីការក្រឡាស់សម្តីរបស់ខ្លួនដោយលើកឡើងថាមានហេតុ និងមានផលនៅពីក្រោយនេះ។

នៅថ្ងៃទី២១ កុម្ភៈ នេះ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ជាអតីតតារាសម្តែងឈ្មោះស្រីតូច ចំណាន ភរិយារបស់អ្នកឧកញ៉ា គិត ម៉េង បានប្រកាសឈរឈ្មោះជាបេក្ខភាពប្រធានសមាគមសិល្បករ មុនការប្រកាសឈរឈ្មោះរបស់លោក អ៊ឹម ជីវ៉ា៕

 

ចិញ្ចៀនឆ្លាតវៃ Apple នឹងប្រកួតប្រជែងជាមួយ Samsung

0

បរទេស៖ ក្រុមហ៊ុន Apple ត្រូវបានគេរំពឹងថានឹងបញ្ចេញម៉ូដែល Smart Ring ឆាប់ៗនេះ ដែលមានសមត្ថភាពត្រួតពិនិត្យសុខភាព ដើម្បីប្រកួតប្រជែងជាមួយ Galaxy Ring របស់ Samsung។

កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាម ET News បានឱ្យដឹងថា ក្រុមហ៊ុន Apple បាននិងកំពុងស្រាវជ្រាវចិញ្ចៀនឆ្លាតវៃជាច្រើនឆ្នាំមកហើយ និងជាម្ចាស់ប៉ាតង់ជាច្រើនដែលទាក់ទងនឹងផលិតផលនេះ។ ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីលេចធ្លាយព័ត៌មានថា Samsung ហៀបនឹងណែនាំ Galaxy Ring ក្រុមហ៊ុនបច្ចេកវិទ្យារបស់អាមេរិកនេះក៏បានពិចារណាយ៉ាងយកចិត្តទុកដាក់ចំពោះផែនការប្រកាស Apple Ring របស់ខ្លួនផងដែរ និងបានដាក់ពាក្យសុំប៉ាតង់សម្រាប់ឧបករណ៍តាមដានសុខភាពដែលអាចពាក់ម្រាមដៃបាន ដោយគេជឿថាក្រុមហ៊ុនកំពុងរៀបចំផែនការចេញផ្សាយនាពេលខាងមុខនេះ។Why an Apple Smart Ring Would Be Better Than a Watch

បើយោងតាមប្រភពដដែលបានឱ្យដឹងទៀតថា បច្ចុប្បន្នក្រុមហ៊ុន Apple កំពុងត្រួតពិនិត្យសញ្ញាដើម្បីវាយតម្លៃថាតើចិញ្ចៀនឆ្លាតវៃនឹងអាចក្លាយជាជម្រើសជំនួសនាឡិកាឆ្លាតវៃបានដែរឬទេ ដោយសារចិញ្ចៀនអាចពាក់បានយូរ ជាពិសេសសម្រាប់ការត្រួតពិនិត្យក្នុងការគេង។ ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុន Samsung ក៏ត្រូវបានគេនិយាយដែរថាគ្រោងនឹងដាក់បង្ហាញ Galaxy Ring នៅក្នុងព្រឹត្តិការណ៍ Galaxy Unpacked នៅចុងខែកក្កដាខាងមុខនេះ រួមជាមួយនឹងស្មាតហ្វូនដែលអាចបត់បាន Galaxy Z Fold6 និង Z Flip6 ។Samsung Galaxy Ring rival: Apple is working on a smart ring that will  monitor your health | Gagadget.com

ផលិតផលនេះគាំទ្រការវាស់កម្រិតអុកស៊ីសែនក្នុងឈាម អេឡិចត្រូតបេះដូង ការត្រួតពិនិត្យការគេង និងជាច្រើនទៀត។ លើសពីនេះ ចិញ្ចៀនក៏អាចគាំទ្រការបង់ប្រាក់ឥតខ្សែ និងការគ្រប់គ្រងឧបករណ៍ឆ្លាតវៃផងដែរ។ Galaxy Ring របស់ Samsung ក៏ត្រូវបានគេនិយាយថាដែរកំពុងស្ថិតក្នុងដំណាក់កាលផលិតគំរូ ហើយត្រូវបានគេរំពឹងថានឹងឈានទៅដល់ការផលិតទ្រង់ទ្រាយធំនៅក្នុងត្រីមាសទីពីរនៃឆ្នាំ ២០២៤ ដោយផលិតផលនេះមាន ៨ ទំហំ និងគាំទ្រ AI ។

គួរបញ្ជាក់ដែរថា បច្ចុប្បន្ននេះ ក៏មានម៉ូដែលចិញ្ចៀនឆ្លាតវៃមួយចំនួននៅលើទីផ្សារផងដែរ ដូចជាចិញ្ចៀន Oura របស់ Amazfit ឬ Helio Ring ជាដើម ដោយទីផ្សារចិញ្ចៀនឆ្លាតវៃសកលអាចនឹងកើនឡើងពី ២០ លានដុល្លារក្នុងឆ្នាំ ២០២៣ ដល់ជិត ២០០ លានដុល្លារក្នុងឆ្នាំ ២០៣១ នេះបើយោងតាមស្ថិតិពី Business Research Insight។Forget the Apple Watch Ultra 2! Who else is excited to put their finger in Samsung's  ring? Apple មានវិធីជាច្រើនដើម្បីចូលទៅដល់ផ្នែកទីផ្សារនេះ ឧទាហរណ៍ វាអាចប្រើចិញ្ចៀនដើម្បីគ្រប់គ្រងឧបករណ៍ផ្សេងទៀតដូចជា ស្មាតហ្វូន ប៉ុន្តែអាទិភាពរបស់ក្រុមហ៊ុនគឺការត្រួតពិនិត្យសុខភាព។ ខណៈដែល Samsung ក៏ត្រូវបានគេរំពឹងថានឹងវ៉ាដាច់ដៃគូប្រកួតប្រជែងរបស់ខ្លួន ហើយកំណត់ស្តង់ដារថ្មីសម្រាប់ទីផ្សារចិញ្ចៀនឆ្លាតវៃ៕

ស្ពានខ្ពស់ជាងគេនៅកម្ពុជា សាងសង់សម្រេចបាន៤០ភាគរយ

0

ស្ពានឆ្លងកាត់ស្ទឹងឬស្សីជ្រុំ គឺជាស្ពានដែលខ្ពស់ជាងគេនៅប្រទេសកម្ពុជា ស្ថិតនៅភូមិឆាយលូក ឃុំអូសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្នុងគម្រោងសាងសង់ផ្លូវជាតិលេខ១០ តភ្ជាប់ ពីខេត្តបាត់ដំបង-ពោធិ៍សាត់-កោះកុង ត្រង់គីឡូម៉ែត្រលេខ ១២៨+៩១៥។ស្ពាននេះមានកម្ពស់ ៩០ម៉ែត្រ ប្រវែង៥៣០ម៉ែត្រ ទទឹង១០ម៉ែត្រ បន្ទុកនៃស្ពានរចនាតាមស្តង់ដារចិនហាយវេកម្រិត៣ ដែលមានបន្ទុក (Design Load) ចំនួន ៥៥T ហើយគ្រោងចំណាយថវិកាអស់ ២២,៩២លានដុល្លារអាមេរិក និងរយៈពេលសាងសង់ ២៨ខែ ពោលគឺសាងសង់ឡើងនាខែកុម្ភ: ឆ្នាំ ២០២៣ និងគ្រោងបញ្ចប់ការសាងសង់នាខែឧសភា ឆ្នាំ២០២៥ ដោយបច្ចុប្បន្នស្ពាននេះ សាងសង់សម្រេចបាន៤០ភាគរយហើយ។
គួរបញ្ជាក់ថា គម្រោងសាងសង់ផ្លូវជាតិលេខ១០ តភ្ជាប់ពីសំឡូត- វាលវែង-អូរសោម ដល់កោះកុង សាងសង់ស្របតាមបទដ្ឋានបច្ចេកទេសកម្រិត៣ របស់សាធារណរដ្ឋប្រជាមានិតចិន មានទទឹងតួផ្លូវសរុបចំនួន៩ម៉ែត្រ ជាប្រភេទផ្លូវកៅស៊ូពីរស្រទាប់ (DBST) សាងសង់ស្ពានចំនួន ២៨កន្លែងប្រវែង ១៧២១,៤៦ម៉ែត្រ ព្រមទាំងមានបំពាក់ ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាព។ ផ្លូវនេះគ្រោងចំណាយប្រមាណជាង ១៨៨លានដុល្លារ ជាហិរញ្ញប្បទានរបស់ប្រទេសចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា៕ស្ពានឆ្លងកាត់ស្ទឹងឫស្សីជ្រុំ ​ដែលខ្ពស់ជាងគេនៅ​កម្ពុជា ​គ្រោងបញ្ចប់ជាស្ថាបពរ នាខែឧសភាឆ្នាំ២០២៥ - CNC NewsBTV NEWS Home - BTV News

 

ពលរដ្ឋសម្តែងការមិនពេញចិត្ត ជុំវិញចំណាត់ការរបស់ស្នងការលើរថយន្តអគ្គិសនីកែច្នៃដឹកភ្ញៀវផឹកស៊ីចល័ត

0

ករណីការហាមឃាត់ និងអប់រំអ្នកបើកបររថយន្តកែច្នៃអគ្គិសនីចល័តតាមដងផ្លូវសាធារណៈ ដឹកភ្ញៀវចាក់ចម្រៀង និងពិសាស្រាបៀរតាមទីសាធារណៈ ត្រូវបានអ្នកលេងតាមបណ្តាញសង្គមមួយចំនួន សម្តែងការមិនពេញចិត្ត ទៅលើចំណាត់ការរបស់សមត្ថកិច្ច។May be an image of 3 people and text

អ្នកលេងបណ្តាញសង្គមមួយចំនួនបានលើកឡើងដោយមិនពេញចិត្តផ្សេងៗគ្នាថា៖”ខ្ញុំយល់ថា Beer Bus គឺជាការច្នៃប្រឌិតមួយ ដែលទាក់ទាញភ្ញៀវទេសចរ។ ខ្ញុំមិនគាំទ្រចំពោះចំណាត់ការរបស់រដ្ឋបាលសង្កាត់ចតុមុខ ក្នុងការបិទ ឬផ្អាក នូវដំណើរការ នៃរថយន្ត Beer Bus ទេ។May be an image of 2 people, child and text
ដោយឡែកគណនីមួយទៀតបានលើកឡើងថា៖”គេធ្វើចឹង គេទាក់ទាញទេសចរណ៍ចង់ជិះ តែដល់រដ្ឋធ្វើចឹង ទេសចរណ៍មានអ្វីចាប់អារម្មណ៍ថ្មីៗ ទៅ មិនមែនមានតែប្រាសាទអង្គរ រងចាំទេសចរមកទស្សនានោះទេ។ ត្រូវមានអ្វីផ្សេងៗ ដែលលោកខាងលិច គេចង់សាក ចង់ដឹង។May be an image of 4 people, parking meter, street and text
ជុំវិញបញ្ហានេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖”ការប្រកបមុខរបរធ្វើអាជីវកម្ម លើវិស័យទេសចរណ៍ ដោយស្របច្បាប់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ពិតជាមានការលើកទឹកចិត្តឱ្យប្រជាពលរដ្ឋធ្វើការប្រកបមុខរបរ ដើម្បីបង្កើនជីវភាព និងទាក់ទាញទេសចរណ៍។ ប៉ុន្តែក្នុងករណីរាល់រថយន្ត ដែលធ្វើដំណើរតាមដងផ្លូវ គឺដែលមានការប្រើប្រាស់មធ្យោបាយ ជាពិសេសរថយន្ត ត្រូវតែមានការបញ្ជាក់ពីលក្ខណៈបច្ចេកទេសត្រឹមត្រូវរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ការបង់ពន្ធផ្លូវ ស្លាកលេខ និងល្បឿន”។

ស្នងការ បានសង្កត់ធ្ងន់ថា៖ “ច្បាប់ បានអនុញ្ញាតទៅលើសហគ្រាសរបស់គាត់(បៀរ បាស) គឺអនុញ្ញាតធ្វើអាជីវកម្មនៅតំបន់អចល័ត ដែលជាទីតាំងប្រភេទអាជីវកម្ម បើកភោជនីយដ្ឋាន នៅក្នុងកន្លែងទេសសចរណ៍ ដើរកម្សាន្ត ស្ថិតនៅសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ។ ជាងនេះ ដោយឃើញការដឹកភ្ញៀវធ្វើដំណើរចល័តតាមដងផ្លូវសាធារណៈ ដែលមានការចាក់ចម្រៀង ច្រៀងរាំ គងរំពង និងពិសាស្រាបៀរតាមផ្លូវសាធារណៈ គឺមានហានីភ័យ អាចបង្កបញ្ហាគ្រោះ ដោយប្រការណាមួយ ហើយក៏ជាកាយវិកាមិនសមរម្យ បង្កភាពរញ៉េរញ៉ៃ និងជាគំរូមិនល្អ នៅក្នុងសង្គម”៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMY24NQ5MGIk6iCPToOAmRF7_3AveSCfrufAW1Yug5nIot_neoBcbEoy0vVMWXm36oyKv8QbL0HEXIKpSnukGCPuEpxIyWNWV4w6uystxVBTkQf0upGwBEZlNqH5nCNQvJ_PWTg3dlFjVdMaMvHOYiNYeZ9VE7BssPJ3XCuyFBzx8LM1lzfW0H3IfEtxM/s678/Screenshot%202024-02-22%20083855.png

 

ការហាត់ប្រាណអាចកាត់បន្ថយផលប៉ះពាល់សុខភាពពីការអង្គុយធ្វើការពេញ១ថ្ងៃ

0

សហរដ្ឋអាមេរិក ៖ យោងតាមលទ្ធផលការស្រាវជ្រាវមួយរបស់ក្រុមអ្នកវិទ្យាសាស្ត្រវេជ្ជសាស្ត្រ និងកីឡា មកពីវិទ្យាស្ថានស្រាវជ្រាវជាច្រើននៅសហរដ្ឋអាមេរិក និងអឺរ៉ុបបង្ហាញថា ការហាត់ប្រាណចាប់ពី៣០នាទី ទៅ៤០នាទីក្នុង១ថ្ងៃ នឹងអាចជួយកាត់បន្ថយផលប៉ះពាល់សុខភាព ដែលកើតឡើងដោយសារការអង្គុយធ្វើការរយៈពេលយូរ ។ ជាទូទៅ មនុស្សភាគច្រើនបានអង្គុយជាមធ្យម ស្មើនឹង១០ម៉ោងក្នុង១ថ្ងៃ ។Walking your way to better health? Remember the acronym FIT | American  Heart Association

ការស្រាវជ្រាវនេះបានផ្សព្វផ្សាយក្នុងទស្សនាវដ្តីវេជ្ជសាស្ត្រ និងកីឡាអង់គ្លេស បញ្ជាក់ថា បើយើងបានហាត់ប្រាណតិចតួច ឬបានក្រោកឈរឡើងដើម្បីផ្លាស់ប្តូរឥរិយាបថឱ្យបានទៀងទាត់ក្នុងអំឡុងពេលថ្ងៃ វានឹងអាចជួយកាត់បន្ថយផលប៉ះពាល់សុខភាពបានខ្លះ ដោយសារការអង្គុយធ្វើការ ។ ប៉ុន្តែការហាត់ប្រាណដោយប្រើប្រាស់កម្លាំងជាមធ្យមក្នុងរយៈពេលយូរជាង៤០នាទី និងការហាត់ប្រាណខ្លាំងក្លាក្នុងរយៈពេល៣០នាទី វានឹងអាចកាត់បន្ថយផលប៉ះពាល់សុខភាពរាងកាយរបស់យើង ដោយសារការអង្គុយធ្វើការរហូតដល់១០ម៉ោងក្នុង១ថ្ងៃ ។

ពាក្យណែនាំនេះបានមកពីការវិភាគលទ្ធផលសាកល្បងមួយ ដែលទទួលបានពីការស្រាវជ្រាវនាពេលកន្លងមក ។ ការសាកល្បងទាំងនេះមានអ្នកស្ម័គ្រចិត្តចូលរួមរហូតដល់៤៤.៣៧០នាក់ មកពី៤ប្រទេស ហើយពួកគេម្នាក់ៗបានពាក់ឧបករណ៍វាស់កាយសម្បទាជាប់នឹងខ្លួនក្នុងអំឡុងពេលសាកល្បង ។Don't take back pain sitting down - Harvard Health

លទ្ធផលបង្ហាញថា អត្រាហានិភ័យនៃការស្លាប់នឹងកើនឡើងខ្ពស់ ប្រសិនបើយើងអង្គុយធ្វើការនៅស្ងៀមមួយកន្លែង និងពុំសូវបានក្រោកដើរ ។ ផ្ទុយពីនេះ អត្រាហានិភ័យនៃការស្លាប់នឹងមិនផ្លាស់ប្តូរទេ ករណីអ្នកនោះបានហាត់ប្រាណ ចាប់ពី៣០នាទី ទៅ៤០នាទីក្នុង១ថ្ងៃ បើទោះជាអ្នកនោះត្រូវអង្គុយធ្វើការរយៈពេលយូរស្ទើរពេញ១ថ្ងៃក្តី ។

ក្រុមអ្នកស្រាវជ្រាវរកឃើញថា សម្រាប់ក្រុមមនុស្សដែលអង្គុយធ្វើការរយៈពេលយូរ ប៉ុន្តែពួកគេបានហាត់ប្រាណជារៀងរាល់ថ្ងៃ គឺអត្រាហានិភ័យនៃការស្លាប់នឹងស្ថិតក្នុងកម្រិតទាប ឬស្មើនឹងក្រុមមនុស្សដែលបានបញ្ចេញកម្លាំងពលកម្មជាប្រចាំ ។Walking Tips: 7 Ways to Make Walking for Exercise More Fun

សាស្ត្រាចារ្យម្នាក់ឈ្មោះ Emmanuel Stamatakis ជានិពន្ធនាយករបស់ទស្សនាវដ្តី BJSM ប្រាប់ថា ការហាត់ប្រាណដើម្បីកាត់បន្ថយផលប៉ះពាល់សុខភាព ដោយសារការអង្គុយធ្វើការរយៈពេលយូរ គឺយើងអាចធ្វើបានតាមវិធីជាច្រើន ដូចជា ៖ ការដើរលឿន, ការធាក់កង់, ការរៀបចំសួនច្បារ និងការដើរឡើង-ចុះកាំជណ្តើរឱ្យបានច្រើនដងក្នុង១ថ្ងៃ ។

ការណែនាំក្នុងការស្រាវជ្រាវនេះ គឺស្របតាមគោលការណ៍ណែនាំថ្មីរបស់អង្គការសុខភាពពិភពលោក (WHO) ផងដែរ ដែលអង្គការនេះបានណែនាំឱ្យមនុស្សគ្រប់គ្នាហាត់ប្រាណដោយប្រើកម្លាំងជាមធ្យម ចាប់ពី១៥០នាទី ដល់៣០០នាទីក្នុង១សប្តាហ៍ ឬហាត់ប្រាណប្រើកម្លាំងខ្លាំង ចាប់ពី៧៥នាទី ដល់១៥០នាទីក្នុង១សប្តាហ៍ ។ ហេតុនេះ ការហាត់ប្រាណនឹងអាចជួយកាត់បន្ថយផលប៉ះពាល់សុខភាព ដោយសារការមិនចូលចិត្តធ្វើចលនារាងកាយរបស់មនុស្សសម័យថ្មី ៕

រឿង ៥ យ៉ាងដែលអ្នកមិនគួរនិយាយនៅកន្លែងធ្វើការ

0

ជាការពិតណាស់ នៅកន្លែងធ្វើការ ការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមកគឺជារឿងល្អ ហើយការបើកចំហ ឬការនិយាយប្រាប់មិត្តភក្ដិរួមការងារអំពីខ្លួនអ្នក ក៏ជារឿងល្អដែរពីព្រោះអ្នកនឹងអាចកសាងបណ្ដាញទំនាក់ទំនងការងារកាន់តែទូលំទូលាយ។ ប៉ុន្តែទោះជាយ៉ាងណា រឿងខ្លះក៏មិនគួរនិយាយចេញមកដែរ ព្រោះវាអាចនាំផលអវិជ្ជមានដល់រូបអ្នក។ ដូច្នេះខាងក្រោមនេះ គឺជារឿងមួយចំនួនដែលអ្នកមិនគួរនិយាយអំពីខ្លួនអ្នកនៅកន្លែងធ្វើការ៖4 Ways Managers Can Build a Positive Workplace Environment | Traliant

១.រឿងនយោបាយ៖ ការនិយាយរឿងនយោបាយក្នុងកន្លែងធ្វើការគឺមិនល្អនោះទេ ទោះបីជាអ្នកមិនកាន់ជើងខាងណាក៏ដោយ ក៏វាអាចមានបញ្ហាដល់រូបអ្នកដែរ។ មនុស្សម្នាក់ៗប្រកាន់គោលការណ៍ និងជំនឿខុសៗគ្នា ដូច្នេះបើអ្នកមើលស្រាលគោលការណ៍ ឬជំនឿដែលគេប្រកាន់ខ្ជាប់ នោះទំនាក់ទំនងអ្នកនិងមិត្តរួមការងារអាចនឹងមានបញ្ហា។

២.រឿងប្រាក់ខែ៖ ការនិយាយប្រាប់ពីប្រាក់ខែអ្នកឱ្យគេដឹង ឬក៏សួរគេអំពីប្រាក់ខែគឺជារឿងមិនល្អ ដែលវានឹងនាំមកនូវតែភាពអវិជ្ជមានរវាងអ្នកនិងមិត្តរួមការងារអ្នក។ ជាការពិតណាស់ នៅកន្លែងធ្វើការនីមួយៗ គឺមិនមានភាពយុត្តិធម៌ចំពោះរឿងប្រាក់ខែនោះទេ។ ពេលខ្លះ សូម្បីតែមិត្តសម្លាញ់របស់អ្នក នៅពេលដែលអ្នកប្រាប់គ្នាទៅវិញទៅមកអំពីប្រាក់ខែរៀងៗខ្លួនរួច អារម្មណ៍នៃការរាប់អានរបស់អ្នកចំពោះគ្នាអាចនឹងលែងដូចដើម។Bridging Communication Gaps in the Workplace

៣.រឿងក្នុងបន្ទប់ដេករបស់អ្នកដទៃ៖ នៅកន្លែងធ្វើការ អ្នកគួរជៀសវាងដាច់ខាតការនិយាយអំពីជីវិតផ្លូវភេទ ឬទំនោរផ្លូវភេទរបស់មិត្តរួមការងារ។ គ្មានអ្នកណាម្នាក់សប្បាយចិត្តនឹងស្ដាប់អ្នកនិយាយអំពីជីវិតផ្លូវភេទឯកជនរបស់គេនោះទេ អ្នកអាចគិតអ្វីក៏បានចំពោះអ្នកណាម្នាក់ក៏បាន ប៉ុន្តែទុកតែក្នុងខួរក្បាលអ្នកបានហើយ កុំនិយាយវាអី ព្រោះនឹងនាំមកតែភាពអវិជ្ជមានមកលើរូបអ្នកតែប៉ុណ្ណោះ។

៤.ប្រាប់គេពីអតីតកាលមិនល្អរបស់ខ្លួន៖ គួរកុំប្រាប់គេឯងនៅកន្លែងធ្វើការដឹងពីអតីតកាលមិនល្អរបស់អ្នកឱ្យសោះ។ វាមិនចំណេញអ្វីទេ ប៉ុន្តែផ្ទុយទៅវិញ វានឹងនាំឱ្យគេឯងគិតអវិជ្ជមានមកលើរូបអ្នក ដូច្នេះរឿងអតីតកាលមិនល្អរបស់អ្នក ទុកក្នុងចិត្តអ្នកបានហើយ។10 Words that Describe Positive Company Culture - Aloha International  Employment

៥.ប្រាប់គេឯងថាអ្នកកំពុងរកការងារថ្មី៖ នៅកន្លែងធ្វើការ បើកាលណាគេដឹងថា អ្នកកំពុងរៀបចំគម្រោងចាកចេញ គឺគ្មានហេតុផលអ្វីដែលគេឯងគ្រប់គ្នាគួរចំណាយពេលជាមួយអ្នកនោះទេ។ ជួនកាល អ្នកបរាជ័យក្នុងការទទួលបានការងារថ្មី ដូច្នេះគួរតែកុំប្រាប់គេឯងឱ្យដឹងអី ត្រូវរង់ចាំរហូតដល់ពេលអ្នកបានការងារនោះសិន បើគេដឹងថាអ្នកស្វែងរកការងារថ្មី ប៉ុន្តែបរាជ័យគេលែងចាត់ទុកអ្នកជាមនុស្សសំខាន់ទៀតហើយ៕