ប្រទេសថៃ ៖ ស្ថានីយប្រេងឥន្ធនៈនៅប្រទេសថៃឈ្មោះ Bangchak បានប្រកាសថា ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០២៤ ស្ថានីយនឹងមិនដំឡើងថ្លៃប្រេងឥន្ធនៈរយៈពេល៦ថ្ងៃ គឺចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ ហើយស្ថានីយនេះនឹងបញ្ចុះតម្លៃប្រេងតាមទីផ្សារពិភពលោកផងដែរ ។

កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ លោក សេរី អនុផាន់ណាន់ អនុប្រធានប្រតិបត្តិក្រុមអាជីវកម្មទីផ្សារមកពីក្រុមហ៊ុន Bangchak លើកឡើងថា ក្នុងអំឡុងពេលចូលឆ្នាំថ្មីខាងមុខនេះ ក្រុមហ៊ុន Bangchak នឹងមិនដំឡើងថ្លៃប្រេងទេ គិតចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ បើទោះជាតម្លៃប្រេងនៅលើទីផ្សារពិភពលោកកើនឡើងក្តី ។ ប៉ុន្តែបើតម្លៃប្រេងនៅលើទីផ្សារពិភពលោកធ្លាក់ចុះ ក្រុមហ៊ុន Bangchak នឹងបញ្ចុះតម្លៃប្រេងតាមដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjo_Ym95BIUFcdqiZlc4LPtHKpppU3eL1V9ZbCC59PENcVfEHoe1JjSNFoP-LjkUt9Nf9gtAvjiawB2-0b7fX8VGd3Dw6QHUovUgzUH4CWDnNOByzHxdsn_abXpvn7U22rH0Qt7jBXdPhEXZO5QeGPVECE6ywlqSbkXzHib9h-OSeEwz0KPUufThCAgzV8/s1200/2548.jpg

ក្រៅពីនេះ ស្ថានីយប្រេងឥន្ធនៈ Bangchak បានរៀបចំសេវាកម្មក្នុងស្ថានីយប្រេង ដើម្បីស្វាគមន៍ និងចូលរួមថែរក្សារាល់ការធ្វើដំណើរទាំងអស់របស់ពលរដ្ឋថៃ ដែលធ្វើដំណើរត្រឡប់ទៅសួរសុខទុក្ខសាច់ញាតិនៅស្រុកកំណើត និងធ្វើដំណើរកម្សាន្ត ។ ស្ថានីយប្រេង Bangchak បានផ្តល់នូវប្រេងមានគុណភាពខ្ពស់ និងមានបន្ទប់ទឹកស្អាតផងដែរ ដើម្បីបំពេញគ្រប់តម្រូវការអតិថិជន និងបំពេញសេចក្តីសុខដល់មនុស្សគ្រប់វ័យ ស្របតាមគំនិត «Greenovative Destination for Intergeneration» ដូចជា ៖

-លក់ប្រេងមានគុណភាពខ្ពស់ និងស្តង់ដារឱ្យអតិថិជន
-បន្ថែមភាពសប្បាយរីករាយ
-បន្ថែមសុភមង្គលក្នុងរដូវកាលទេសចរណ៍
-បន្ថែមភាពកក់ក្តៅជាមួយការធានារ៉ាប់រងសុខភាព ករណីកើតគ្រោះថ្នាក់ក្នុងអំឡុងពេលចូលឆ្នាំថ្មី និង
-បង្កើនថាមពលដល់ការធ្វើដំណើរhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh83E59d6cwLj677qFbnoYxKh3Cuo5sNlnj97AJwo0bTRh8RQBfmZFi7OK5q9ePG_8MoaD5CSEZTtb256KFZe7_ug1FMyBxg9KxOl1WxI0SLS_W721t75UOXw8M4u_Y-OHI3zwQkROYliU_MlW6igkfUypd_dfpxg5GjCdMUftpfgMaPZ2WHSFVQg72fcc/s620/2612458.jpg

ក្រៅពីនេះ ស្ថានីយប្រេងឥន្ធនៈ Bangchak នឹងបង្កើនចំនួនបុគ្គលិកបន្ថែមទៀត ដើម្បីថែរក្សាសណ្តាប់ធ្នាប់ចរាចរណ៍ និងផ្តល់ភាពងាយស្រួលផ្សេងៗ ដូចជា ៖ ហាងលក់អាហារក្នុងស្ថានីយប្រេងឥន្ធនៈ, ទូរ ATM សម្រាប់ផ្តល់សេវាដកប្រាក់ រហូតដល់ការត្រៀមបន្ទប់ទឹកស្អាតមានអនាម័យ, សុវត្ថិភាព និងមានបន្ទប់ទឹកគ្រប់គ្រាន់ ។ លើសពីនេះ ស្ថានីយប្រេងឥន្ធនៈ ក៏បានត្រៀមស្តុកទុកប្រេង និងបង្កើនចំនួនរថយន្តដឹកប្រេងនៅគ្រប់តំបន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0d7aoZyQwFzLFtOlaeDo7GV6eVdMpwWYP2p7icCmNzqpTn29eOg-KNvxKUFuOSZBztseUZqxraIzqjw1ieAz7q9G_O5U9nmqh7rRtaGYgI3zhyKtifslYPZcHc4AYYr4CZhr5hkRk1SekwGAmthRTNIKVuUMva7HeldR80DgsM0O7A6eOeSno9fGmGgI/s620/2636662.jpg

លោក សេរី អនុផាន់ណាន់ អនុប្រធានប្រតិបត្តិក្រុមអាជីវកម្មទីផ្សារ និយាយថា ៖ «ការធ្វើដំណើរក្នុងអំឡុងពេលចូលឆ្នាំថ្មីនេះ ស្ថានីយប្រេងឥន្ធនៈ Bangchak សូមឱ្យអតិថិជនគ្រប់រូបឈប់សម្រាកពីការងារបាត់នឿយហត់ និងនាំគ្នាមកចាក់ប្រេងនៅស្ថានីយ Bangchak គ្រប់សាខានៅទូទាំងប្រទេស ដើម្បីបង្កើនកម្លាំងធ្វើដំណើរបន្តទៀត ។ យើងនឹងទទួលអ្នកដំណើរគ្រប់វ័យ និងសូមឱ្យអ្នកដំណើរគ្រប់គ្នាធ្វើដំណើរត្រឡប់ទៅស្រុកកំណើត និងដើរកម្សាន្តប្រកបដោយសុវត្ថិភាព» ៕