ជារឿងដ៏កម្របំផុតសម្រាប់តារាចម្រៀងរ៉េប ជី ដេវីត និង វណ្ណដា បានជួបមុខតទល់និងចាប់ដៃគ្នាដោយស្នាមញញឹមបន្ទាប់ពីមានរឿងចម្រូងចម្រាសយ៉ាងកក្រើកកាលពីកន្លងទៅនេះ។ ទិដ្ឋភាពដ៏កម្ររបស់អាយដលទាំងពីរដែលបំភ្លេចរឿងចាស់វិលមកល្អូកល្អិនគ្នាវិញនេះបានធ្វើឱ្យហ្វេនៗភ្ញាក់ផ្អើលនិងផ្ទុះពេញបណ្តាញសង្គម។

កាលពីយប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ នៅក្នុងពិធីមង្គលការរបស់ ហេង វិសាល និង ជាស្រីនា ប្រមូលស្ទើរតែទាំងអស់តារាក្នុងស្រុកខ្មែរ Influencer ចូលរួមពិធីមង្គលការរបស់អ្នកទាំងពីរ។ ក្នុងនោះតារាចម្រៀងពីរដួងដែលធ្វើឱ្យហ្វេនៗតែងតែតាមដានជាប់គឺ ជី ដេវីត និង វណ្ណដា ក៏បានចូលរួមដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2N5yjjpSzz7UtMoqpQIYr22PsavmeOT4mWoheVjogJb_3IkKQSd5UUR-Yo4tMmYlGiFSYr4Cv-fvKAsclhg8VtqsQLIMOR5s0LXtp97ZaDo_DvOtUdt3sDnNnOX85TglS8DphKDhDWBVFqyu6rAIDhrTnpU7W4G2qDw00tRrr_sKhtYqa72jmHLLsPgI/s720/image_2024-03-29_08-44-32.png

អ្វីដែលកាន់តែធ្វើឱ្យមហាជនភ្ញាក់ផ្អើល មិនត្រឹមតែ ជី ដេវីត និង វណ្ណដា បានចូលរួមក្នុងពិធីតែមួយនោះទេអ្វីដែលធ្វើឱ្យទស្សនិកជនស្ទើរតែនឹកស្មានមិនដល់នោះគឺអ្នកទាំងពីរបានជួបមុខគ្នាជជែកគ្នាតទល់ពោរពេញដោយស្នាមញញឹម។ ជាពិសេសតារាចម្រៀងទាំងពីររូបនេះដែលមានហ្វេនៗឈ្លោះប្រកែកគ្នាមិនដាច់នៅលើបណ្តាញសង្គមបានចាប់ដៃគ្នាដ៏គួរឱ្យភ្ញាក់ផ្អើលឱ្យហ្វេនៗបានឃើញ។

នេះជារឿងដ៏កម្រមួយនៅក្នុងវិស័យតន្រ្តីរវាង ជី ដេវីត និង វណ្ណដា ដែលវិលមកជានាគ្នាវិញបន្ទាប់ពីមានរឿងចម្រូងចម្រាស។ កន្លងមកទស្សនិកជនមួយចំនួនតែងតែគិតថាតារាចម្រៀងទាំងពីររូបនេះមិនត្រូវគ្នានោះទេ។ បើងាកទៅកាន់ហ្វេនៗទាំងសងខាងវិញគឺតែងតែឈ្លោះប្រកែកគ្នាមិនចេះចប់មិនចេះហើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhui4K5e1O9majlG93tA0OSqYTs2Wd62yTgtiOyafsY3boTZQx3LL1H61xeJTyLsTErRyDBMDMAfac5K6BazYOOxIjhy7qmgAWtlnG6ejlreZxzrjhl5e_GyN-ytI0_qPNvRMhaws7gNPLqlGUgMqHavV7DEqjUaOdtwBl37EoTjctu71KH7THBn60FD8k/s2048/image_2024-03-29_08-46-23.png

បន្ទាប់ពីឃើញរូបភាពអ្នកទាំងពីរ Move On រៀងៗខ្លួនហើយធ្វើឱ្យហ្វេនៗមានការរំភើបចិត្តជាខ្លាំងខណៈរូបភាពនេះហើយជាអ្វីដែលហ្វេនៗមួយចំនួនចង់ឃើញ មិនថាទោះបីជាមានរឿងរ៉ាវធ្លាប់ល្អក់កករយ៉ាងណា ជាខ្មែរតែមួយនៅតែអាចវិលមកត្រូវគ្នាវិញបានដដែល។ លើសពីនេះអ្នកគាំទ្រក៏ចង់ឃើញការសហការរវាង ជី ដេវីត និង វណ្ណដា នាពេលអនាគតផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMIm27XUI7oAolaFoxnYN3Ls5dZs968aOp6snbAupa9Bg5hzZSIwqZCTIN4VtHO9ndE-3H4FKo6N9ls_4Ml0els2X9FYCcgAb7Pq1LRkogJFRT7LWeNlR2KlDmnYQE239bZ_qMMMG0a4dAyWVAZ25Pa6_SSyWx3eWzA8SOakkfbJnRDhRbwBcO3LVT-1c/s2048/image_2024-03-29_08-46-25.png

កាលពីកន្លងមកថ្មីៗនេះ មានវីដេអូខ្លីមួយចែកចាយនៅលើបណ្តាញសង្គម ស្ថិតនៅក្នុងក្លិបកម្សាន្តមួយហើយ ជី ដេវីត បាននិយាយឈ្មោះ វណ្ណដា ពោរពេញដោយស្នាមញញឹមប្រៀបដូចជាមនុស្សស្និទ្ធស្នាលគ្នាជាយូរណាស់មកហើយ។ វីដេអូនោះបានធ្វើឱ្យហ្វេនៗខ្លះញញឹមបិទមាត់មិនជិតព្រមទាំងមានការលើកឡើងថា ឈ្លោះគ្នាតែហ្វេនៗផ្កាប់មុខមួយចំនួននោះទេ ចំណែកឯអាយដលធ្វើខ្លួនធម្មតាមិនមានបញ្ហាអ្វីជាមួយគ្នាឡើយ៕