ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ មានរយៈពេល៤ថ្ងៃ ដែលត្រូវនឹងទី ១៣,១៤,១៥,១៦ ខែមេសា ឆ្នាំ២០២៤។ ជាមួយគ្នានោះ ទេវតាឆ្នាំថ្មី ឆ្នាំរោងនឹងត្រូវយាងចុះមកទទួលដំណែងដើម្បីគ្រប់គ្រងឋានមនុស្សលោកជំនួសទេវតាឆ្នាំចាស់គឺ ឆ្នាំថោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcjKxRY7fmw5P-ayLB48_chKrdfLqbUSJ-s-FRsQ3S_3_m9eT5vU-2uZ0TkrDcs1366HPxJcjq35lcIREa7_QhPifG9Eh2G6h1Zx5aSJ9p8qsnoFthKhDqp_tg9rPaKKLui2RevBkVRjP_fR-x6MasdSAGvRsgMGQE8UxAH25K9t762nXjH3SKjznOAKE/s724/Screenshot-5150.png

ទេវតាឆ្នាំថ្មី គឺឆ្នាំរោង ព្រះនាម មហោទរាទេវី ដែលនឹងយាងចុះមកគ្រប់គ្រងជម្ពូទ្វីបនៃមនុស្សលោក នៅវេលាម៉ោង ១០:១៧នាទីយប់ ត្រូវនឹងថ្ងៃសៅរ៍ ទី១៣ ខែមេសា ឆ្នាំ២០២៤ កំណត់បានជាថ្ងៃចូលឆ្នាំថ្មី។ ទេវតាឆ្នាំថ្មី ទ្រង់សោយសាច់ទ្រាយ ពោលគឺជាអម្បូរសត្វឈ្លូស ជាអាហារ ប៉ុន្តែបើគ្មាន ត្រូវដាក់ជំនួសដោយសាច់គោងៀតកញ្ចប់ អមជាមួយនឹងផ្លែឈើ ៥មុខនិងផ្កា។

ទោះជាយ៉ាងណា ទាំងនេះគឺយោងតាមសៀវភៅមហាសង្ក្រាន្តខ្មែរដែលបានចងក្រងទុកមកក៏ពិតមែន ដោយឡែកបច្ចុប្បន្ននេះកំពុងតែហាមប្រាមមិនឲ្យបរបាញ់ឬបរិភោគសត្វព្រៃ ដើម្បីជាការអភិរក្ស។ ម៉្យាងវិញទៀត កម្ពុជាគឺជាប្រទេសកាន់ព្រះពុទ្ធសាសនា ដូច្នេះ ទើបអ្នកប្រាជ្ញអាចារ្យនានាបានណែនាំថា ឲ្យសែនផ្កា ឬផ្លែឈើជំនួសឲ្យសាច់វិញក៏បាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgam-rRw9_qxW4uCGjk8LEXSjEubiFc3nirsFhdW8DPitfLNgsAe5mxOfMLwWS9XN08RMlJvQCBKWRVWz7CgqGl8zY_p92PStlZYZM9TZSiTXY4SbohQD7d3AMdZ40L7HIkqBWVzWAUph-jUGD2qCZ3j5vDyLwmL8y7sK5OaZzWZLVmh7WE6DpILBDSjSc/s900/Mahoatora_Devi.jpg

គួរបញ្ជាក់ថា ទេវតាឆ្នាំថ្មី ព្រះនាម មហោទរាទេវី ជារាជបុត្រីទី៧ នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌ខៀវ លម្អនៅព្រះកាណ៌ដោយសៀតផ្កាត្រកៀត អភរណៈនិលរតន៍ ភក្សាហារទ្រង់សាច់ទ្រាយ ព្រះហស្តស្ដាំទ្រង់កងចក្រ ព្រះហស្តឆ្វេងទ្រង់ត្រីសូល៍ ទ្រង់គង់ផ្ទំបើកព្រះនេត្រនៅលើខ្នងស្ដេចមយូរា (សត្វក្ងោក) ជាយានពាហនៈ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2VLI6t99MgFmxyzQcKMcxxFH0WlpaS29cc0rAcPU3shjERaGxgM1RRGLP8E_KvSJbqOyYcI6V6ygOYr2T2xJw98fLpTAk3Oktfg9zQGXFVkW7RZ1VBNiNcrOOiFF14LBoi4Pu0D_4znpIJdZrmIuLJUBmwXA8e5YzLih9r4g2UADVaYnRwgd5WgwouHE/s851/57486170_2297114980578205_6431498094495399936_n.jpg