ផេន ខេក ជាពិធីការិនី និងជាតារាកំប្លែង បានប្រកាសថាខ្លួននាងនឹងចូលរួមកម្មវិធីប្រកួតបវរកញ្ញា Miss Universe Cambodia 2024 ។ ជាមួយការប្រកាសនេះ ផេន ខេក ថានាងមិនមែនចេះតែបំផុសបំផុលនោះទេគឺនាងបានឆាតទៅសួរនាំការទទួលពាក្យរបស់កម្មវិធីហើយរង់ចាំតែកម្មវិធីបើកទទួលពាក្យផ្លូវការប៉ុណ្ណោះ។ ទន្ទឹមនឹងនេះ ផេន ខេក សង្ឃឹមថាបវរកញ្ញាដែលខ្លួនបានគោះគម្របឆ្នាំងគាំទ្រកន្លងមកនឹងជួយគាំទ្រនាងវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZkBwPlC9ZdZYz_SEkFbmsGjiqTfyLTbvtw1i-JoxjDDakaWm3AFR2ZDZd7JK17TQMJDwqJWWUFvpebF8SVsiZ633dbdyg7UMGXibAfj5xAzYDCEdFuqGYiz1ZQ_yyj0DXXHyjcW87JzhvWCte330Ad60biVbLV2EHCSl8R1TIRITWuIsCW3YEXj5YLLU/s2048/image_2024-02-29_16-23-48%20(2).png

អ្នកនិយមតាមដានកម្មវិធីបវរកញ្ញាចក្រវាល (Miss Universe) ជ្រាបមកហើយថាចាប់តាំងពីអ្នកជំនួញស្រ្តីកែភេទថៃ Anne Jukapong ទិញកម្មវិធីនេះមករៀបចំស្ថាប័ននៃកម្មវិធីប្រកួតបវរកញ្ញាចក្រវាលបានប្រកាសផ្លូវការលែងកំណត់អាយុ រូបរាងដើម្បីប្រកួតប្រជែងដណ្តើមមកុដ ខណៈកាលពីមុនបេក្ខភាពត្រូវមានអាយុពី១៨ ទៅ២៨ ឆ្នាំប៉ុណ្ណោះទើបអាចចូលរួមបាន។ មិនត្រឹមតែប៉ុណ្ណោះ ស្រ្តីកែភេទ ស្រ្តីជាម្តាយ ក៏អាចចូលរួមប្រកួតប្រជែងបានដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdvSvCmYnyPkaYO6AHq8EeXElsANuBaorzk4BdGZmJ-vdbVM6nYQ_-TKQO4nvjf1gyopve84PCyvHrPSUU5uEg819Q7cLJbz-AZ7d3KRXelORdB31inCVCKGf0iOkYXvFeKdMW4AgaMq6allWCZm-unj5GdHl9TO9ZzNeBKe8fMftyI3VATpBpz5HyjH0/s2048/image_2024-02-29_16-23-50%20(2).png

ជាក់ស្តែងកាលពីប្រកួត Miss Universe Cambodia 2023 បវរកញ្ញាកែភេទ សៃហ្វុន ក៏បានចូលរួមប្រកួតកម្មវិធីនេះផងដែរដោយបានជាប់លំដាប់រងទី១។ ងាកទៅកាន់ការប្រកួតលើឆាកអន្តរជាតិលើទឹកដី El Salvador វិញ Miss Universe Nepal 2023 ដែលមានសាច់ទ្រលុកទ្រលន់វិញក៏បានជាប់ក្នុងបញ្ជីTop20 ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjG-aHuFE1rT-P6XScMegUlv5_tblAFb5Ac42N3EK6TGl3AocRe8H-mkQbxO9241esH_51cpt24WyS03zqwjQe-RlgC91PaWIEfRpvgugPfOTIatjDLYa6QVlfdqF23lg5hKQqp2YPx14XMckzAjALpTf7RM2WAcuG3NllEWI6okTyLio2lSzeAuD81g9M/s2048/image_2024-02-29_16-23-53.png
ទន្ទឹមនឹងឱកាសបើកទូលាយលើវិស័យបវរកញ្ញា តាមរយៈការ live របស់ ផេន ខេក នាយប់ថ្ងៃទី២៧ ខែកុម្ភៈ តារាកំប្លែងរូបនេះបានបង្ហើបប្រាប់អ្នកគាំទ្រថាខ្លួននាងនឹងចូលរួមប្រកួតកម្មវិធី Miss Universe។ ផេន ខេក និយាយថា កុំភ្លេចគាំទ្រខ្លួនក្នុងកម្មវិធី Miss Universe ផងដោយនាងបានឆាតទៅដាក់ពាក្យហើយគឺ ដាក់ចិត្តដាក់កាយប្រលងបវរកញ្ញាដែរ។ ផេន ខេក បញ្ជាក់ថាមិនមែនចេះតែបំផុសបំផុលនោះទេគឺដាក់ពាក្យមែនទែន ដោយបង្ហាញសាររបស់នាងឆាតទៅកាន់ផេក Miss Universe Cambodia សួរនាំពីការដាក់ពាក្យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwlfnTiw8-sKZ828I53Sd2vfupJ520DpEmp7mDHgDYfJ43JnBTbzgqcEb9iKQ_QbdA2ebAIVjbRXL1J8GLejdjJ9M3bdKrf1dCyOfkwteXSHKmleD9y7q3pb5PfWyx9VLFfPIOfgZIvskmEw_y3UUDnVGcATavgLsCblzloa1v5ePivU6CzoN4ZfdCOBI/s2048/image_2024-02-29_16-23-46.png

ជាមួយការបង្ហើបនេះដែរ ផេន ខេក សង្ឃឹមថាបវរកញ្ញាដែលខ្លួនបានទៅជួយគាំទ្រកន្លងមកនឹងជួយគាំទ្រនាងវិញ។ ទោះយ៉ាងណា នេះគ្រាន់តែជាការបង្ហើបខ្លះៗរបស់ ផេន ខេក ប៉ុណ្ណោះមានតែរង់ចាំមើលនៅពេលផេក Miss Universe Cambodia ប្រកាសបេក្ខភាពផ្លូវការ។ បើដូច្នេះមែន ការចូលប្រកួតកម្មវិធីបវរកញ្ញារបស់ ផេន ខេក ច្បាស់ជាកក្រើកឆាក Miss Universe Cambodia 2024 មិនខាន៕