Home Blog Page 1193

Jennie បំបែកកំណត់ត្រាក្លាយជាតារាចម្រៀងនារី K-Pop ដំបូងមានអ្នកចូលមើល MV ១ ពាន់លានដង

0

បទ “SOLO” របស់ Jennie ក្លាយជា MV តារា K-Pop នារីទី១ ដែលមានអ្នកចូលមើលចំនួន១ពាន់លានលើឆាណែលយូធូប។ នេះគឺវីដេអូចម្រៀងរបស់សមាជិកក្រុម BLACKPINK ដំបូងគេដែលបានចេញបទចម្រៀងទោល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7iuapKTeI8s0S1HYc_ypXzcZD6J15BqPjHmfythznwSr1G72I0I2HsBDzDMzeWiV0uM0FvkLuT1VSCMby-DK3hX4A8LNMChyQUHnLgbFEqO_YjqPazJV8LTCnk1UUOcta3X21Q8_4_Rn-xOVWxyxnO2izobb9Nu4lKML_bfCuh9p60ftLquV8R-fmz-0/s2560/1486936939.webp

បទ “SOLO” មានការចូលមើលលើសពី ១ពាន់លានដង នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ។ ដែលអាចនិយាយបានថានេះគឺប្រហែល៥ ឆ្នាំ ៣និង១៧ ថ្ងៃចាប់តាំងពីការចេញផ្សាយរបស់វានៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ។ ជាមួយគ្នានេះផងដែរ “SOLO” គឺជាវីដេអូចម្រៀង K-pop ដំបូងបង្អស់ដែលមិនធ្លាប់មានរបស់តារាចម្រៀងនារី Kpop ដែលមានអ្នកចូលមើល ១ ពាន់លានដង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQPPk8AJi-UFM70qL8nzpH_CDjoK2HnnoLdXq7G7IjjuIuhGHH7VzxTumyTKueBlUiC6cmMYS5QWJElPZI40PdibMjkAhiNGz-N69Bq-AOewYn9WUADOybW-eVvrtkl0sDJGTWCrr2u80dLt_lCdXp47MGdMEJMw_ZqZN3XehEbUF_LBCUv86SNAoNVno/s735/43d850cc8652185d34c09e1949bf6213.jpg

មិនត្រឹមតែ Jennie ប៉ុណ្ណោះទេដែលបញ្ចេញឥទ្ធិពលរបស់ខ្លួននៅក្នុងប្រវត្តិសាស្រ្តកូរ៉េខាងត្បូង សម្រាប់ជាក្រុមវិញ BLACKPINK បច្ចុប្បន្នមានវីដេអូចម្រៀងចំនួន ៥ ដែលមានអ្នកចូលមើលជាង ១ ពាន់លានដង ខណៈបទ “DDU-DU DDU-DU” លើសពី ២ ពាន់លានដង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiugXThv3DLKjpQAWY7C-F7dibosFq1ZwpmVK3sahjae1HvjH1ihJnVNFdIvvWIQkrqjmxI4wxE4w7gZwJAzVnOTneC1CqW48vaXVIeD6c8ha76ch5HqRe0nxd7yn5B2KEeefWMZFmGVwqLghffSkKTEyUMZfCkwqX4TEk1-xvz2VXtdeeq2NMYnm5t0sE/s1723/1714671879.webp

បច្ចុប្បន្ន Jennie បានបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួនមានឈ្មោះថា OA សម្រាប់សកម្មភាពទោលរបស់ខ្លួន បន្ទាប់ពីមិនបន្តកុងត្រាបុគ្គលជាមួយផលិតកម្ម YG ហើយរយៈពេលចុងក្រោយនេះនាងបានបង្ហាញមុខជាច្រើននៅក្នុងកម្មវិធីផ្សេងៗទាំងនៅឆាណែលយូធូប និងកម្មវិធីទូរទស្សន៍។ ក្រៅពី Jennie បង្កើតក្រុមហ៊ុនផ្ទាល់ខ្លួនសមាជិកផ្សេងទៀតដូចជា Lisa និង Jisoo ក៏បានបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួនសម្រាប់សកម្មភាពបុគ្គលផងដែរ៕

នារីម្នាក់សោកស្តាយអស់មួយជីវិតដោយសារផឹកកាហ្វេសម្រកទម្ងន់

0

ប្រទេសម៉ាឡេស៊ី ៖ យោងតាមសារព័ត៌មានបរទេសបានរាយការណ៍ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ថា នារីម៉ាឡេស៊ីម្នាក់បានផឹកកាហ្វេសម្រកទម្ងន់ ហើយជាលទ្ធផល ទម្ងន់របស់នាងក៏បានស្រកចុះចាប់ពី១០គីឡូក្រាម ទៅ២០គីឡូក្រាម ។ ប៉ុន្តែនាងមានអារម្មណ៍សោកស្តាយអស់មួយជីវិត ពីព្រោះអ្វីដែលនាងទទួលបាន គឺមិនមែនគ្រាន់តែធ្វើឱ្យនាងស្គមជាងមុននោះទេ ប៉ុន្តែនាងបានកើតជំងឺកាចសាហាវផងដែរ ។

មនុស្សភាគច្រើនអាចធ្លាប់ឮពាក្យថា ការផឹកកាហ្វេនឹងអាចជួយសម្រកទម្ងន់បាន ដោយសារវាអាចធ្វើឱ្យអ្នកផឹកស្រកទម្ងន់ក្នុងរយៈពេលខ្លី ។ ប៉ុន្តែសម្រាប់មនុស្សចំនួនទៀតដែលសម្រកទម្ងន់ដោយការផឹកកាហ្វេខុសក្បួននោះ គឺអាចនឹងធ្វើឱ្យអ្នកនោះកើតជំងឺកាចសាហាវទៅវិញ ។ ជាក់ស្តែង នារីម្នាក់ឈ្មោះ Jazira Julaili អាយុ៣០ឆ្នាំ រស់នៅប្រទេសម៉ាឡេស៊ី បានលើកឡើងពីការសម្រកទម្ងន់ខុសក្បួនរបស់ខ្លួន រហូតដល់ក្លាយជាប្រធានបទដែលមហាជនចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងបណ្តាញសង្គម ។

នារីរូបនេះបានប្រឈមជាមួយបញ្ហាសុខភាពយ៉ាងខ្លាំងក្លា ក្រោយពីនាងជ្រើសរើសយកការផឹកកាហ្វេដើម្បីសម្រកទម្ងន់អស់រយៈពេលយូរ ។ បើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសឱ្យដឹងថា នារីនេះបានផឹកកាហ្វេសម្រកទម្ងន់ តាំងពីឆ្នាំ២០២២ មកម៉្លេះ ។ នាងយល់ថា នាងនឹងទទួលបានលទ្ធផលគួរឱ្យពេញចិត្ត គឺទម្ងន់របស់នាងនឹងស្រកចុះ ចាប់ពី១០គីឡូក្រាម ទៅ២០គីឡូក្រាម ដោយគ្រាន់តែនាងផឹកកាហ្វេឱ្យបានរាល់ថ្ងៃ ។

ការយល់ឃើញបែបនេះ ទើបនាងសម្រេចចិត្តផឹកកាហ្វេរហូតមក ហើយនាងពុំបានគិតពីផលប៉ះពាល់របស់វាទេ ។ ប៉ុន្តែតើដឹងឬទេថា ពេលវេលាបានកន្លងផុតទៅ ស្រាប់តែសុខភាពរបស់នាងចាប់ផ្តើមចុះខ្សោយបន្តិចម្តងៗ រហូតដល់នាងដួលងងឹតមុខលែងដឹងខ្លួន និងត្រូវបានគេបញ្ជូនទៅកាន់បន្ទប់សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។ គ្រូពេទ្យលើកឡើងថា តម្រងនោមរបស់នាងដំណើរការខុសប្រក្រតី ឬដំណើរការតិចជាងមុន ។ ចុងក្រោយ នាងត្រូវព្យាបាលតម្រងនោមអស់រយៈពេលជាច្រើនឆ្នាំ និងចំណាយប្រាក់យ៉ាងច្រើន ។

នាង Jazira Julaili ប្រាប់ថា នាងបានអនុញ្ញាតឱ្យគេយករឿងរ៉ាវរបស់ខ្លួនមកចុះផ្សាយក្នុងបណ្តាញសង្គម ដោយសារនាងចង់ដាស់តឿនទៅកាន់មនុស្សផ្សេងទៀតឱ្យគិតពីផលប៉ះពាល់នៃការសម្រកទម្ងន់ខុសវិធី ព្រោះតែចង់ឱ្យរូបរាងខាងក្រៅរបស់ខ្លួនមើលទៅស្រស់ស្អាត ប៉ុន្តែវាបានបំផ្លាញរាងកាយដោយមិនដឹងខ្លួន ។ បច្ចុប្បន្ន ជំងឺរបស់នាងបានឈានទៅដល់ចំណុចធ្ងន់ធ្ងរ និងពុំអាចដោះស្រាយអ្វីបានឡើយ ។

ចុងក្រោយ នាងនិយាយថា ៖ «តម្លៃព្យាបាលតម្រងនោមរបស់ខ្ញុំខ្ពស់ណាស់ ហើយបើអ្នកពុំបានទិញធានារ៉ាប់រងសុខភាព ឬគ្មានប្រាក់សម្រាប់ព្យាបាលតម្រងនោមទេនោះ ចូរអ្នកកុំបរិភោគអាហារបំប៉នដែលមិនចាំបាច់បែបនេះ ។ បើអ្នកចង់សម្រកទម្ងន់ ចូរព្យាយាមហាត់ប្រាណ និងបរិភោគអាហារប្រចាំថ្ងៃឱ្យមានតុល្យភាព ហើយបណ្តោយឱ្យរាងកាយរបស់អ្នកស្រកទម្ងន់បន្តិចម្តងៗ តែមានសុវត្ថិភាព ។ ចូរចាំថា កុំប្រើប្រាស់ផ្លូវកាត់ដើម្បីសម្រកទម្ងន់ឱ្យសោះ» ៕

គន្លឹះជួយឱ្យមនុស្សចាស់គេងលក់ស្រួល

0

ជាការពិតណាស់ មនុស្សចាស់តែងតែឆ្លងកាត់ការផ្លាស់ប្តូររាងកាយ និងផ្លូវចិត្តជាច្រើន ដែលបណ្តាលឱ្យចង្វាក់ circadian របស់ពួកគេផ្លាស់ប្តូរ ធ្វើឱ្យពួកគេគេងមិនលក់ ឬគិតច្រើន។ ការគេងនិងអាយុក៏ទាក់ទងគ្នាផងដែរ មនុស្សចាស់អាចមានបញ្ហាដំណេកច្រើនជាងមនុស្សវ័យក្មេងដូចជា ពិបាកក្នុងការងងុយគេង គេងមិនលក់ ឬភ្ញាក់ពីដំណេកញឹកញាប់ជាដើម។ ដូច្នេះ អ្នកកាន់តែចាស់ ការផ្លាស់ប្តូររាងកាយរបស់អ្នកកាន់តែច្រើន ហើយមនុស្សវ័យចំណាស់ជារឿយៗច្រើនតែទទួលរងពីជំងឺមួយចំនួនដូចជាជំងឺឆ្អឹង សន្លាក់ និងការគេងមិនដកដង្ហើមជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrOvrFqtAej-uaNCZQIDRVGKciuI1jcfuShYU5af2h3aPUj3FCPTZ2l4ALGm-t2mL1zCHvi-L6hz8IsHAye0rIsIwASciT55NDnvBYzrbJccz5S9eMTyRJUD5CJoKmSvg5hIuuAm4E2CXJ-Wli0DshtE63MAJOSK4dHRkQLe3ZHqUs-lCJUPGOOuHCBDE/s1000/Bedroom_DonSharron_108.jpg

ជំងឺទាំងនេះអាចបណ្តាលឱ្យគេងមិនបានពេញលេញ ធ្វើឱ្យពិបាកក្នុងការគេងឱ្យលក់នៅពេលភ្ញាក់ពីគេង។ ហេតុនេះដើម្បីទទួលបានការគេងឱ្យបានគ្រប់គ្រាន់ និងមានថាមពលច្រើនជារៀងរាល់ព្រឹកពេលភ្ញាក់ពីគេង មនុស្សចាស់អាចសាកល្បងវិធីមួយចំនួនខាងក្រោម៖

១.ងូតទឹកក្តៅឧណ្ហៗ ៖ នៅពេលដែលចេញពីងូតទឹក សីតុណ្ហភាពរាងកាយរបស់មនុស្សចាស់នឹងធ្លាក់ចុះ ដែលអាចជួយឱ្យរាងកាយរបស់ពួកគាត់សម្រាក មានអារម្មណ៍ស្រួលជាងមុន និងធ្វើឱ្យគេងលក់ស្រួល។11 Best and Worst Sleep Positions for Older Adults - SilverSneakers

២.បិទឧបករណ៍អេឡិចត្រូនិក៖ ការបិទឧបករណ៍អេឡិចត្រូនិកដូចជាទូរទស្សន៍ និងទូរសព្ទមួយទៅពីរម៉ោងមុនពេលចូលគេង ជំនួសមកវិញដោយការអានសៀវភៅ ឬស្តាប់តន្ត្រីស្រាលៗដើម្បីសម្រាក។ កែសម្រួលពន្លឺបន្ទប់គេង ឱ្យមានសភាពទន់ ឬស្រអាប់ ដើម្បីឱ្យវាកាន់តែងាយស្រួលក្នុងការគេងឱ្យបានស្កប់ស្កល់។

៣.ធ្វើលំហាត់ប្រាណ៖ មនុស្សចាស់អាចជ្រើសរើសកីឡាកម្រិតមធ្យម ហើយហាត់យ៉ាងហោចណាស់ ៣០ នាទីក្នុងមួយថ្ងៃ ទោះជាយ៉ាងណាត្រូវចងចាំថាមិនត្រូវធ្វើលំហាត់ប្រាណក្នុងរយៈពេលបីម៉ោងមុនពេលចូលគេងនោះទេ។

៤.កុំគេងថ្ងៃច្រើនពេក៖ មនុស្សចាស់គួរតែសម្រាកនៅពេលថ្ងៃប្រហែល ១០ ទៅ ១៥ នាទីបានហើយ ដើម្បីកុំឱ្យប៉ះពាល់ដល់ដំណេកពេលយប់។ ការចេញទៅខាងក្រៅ និងរីករាយជាមួយពន្លឺព្រះអាទិត្យជារៀងរាល់ថ្ងៃ ជួយឱ្យរាងកាយរបស់អ្នករឹងមាំ ក៏ដូចជាមានសុខភាព អាយុវែង៕Extended Napping in Seniors May Signal Dementia | UC San Francisco

មិនធម្មតា! ក្រុមហ៊ុន Samsung បានបំលែងស្មាតហ្វូនទៅជា Smartwatch

0

បរទេស៖ កាលពីថ្មីៗនេះ នៅក្នុងកម្មវិធីពិព័រណ៍ Mobile Word (MWC) 2024 ក្រុមហ៊ុន Samsung បានដាក់បង្ហាញនូវចិញ្ចៀនឆ្លាតវៃ Galaxy Ring របស់ខ្លួនជាផ្លូវការ ក្រៅពីផលិតផលនេះក្រុមហ៊ុនក៏បានបញ្ចេញនូវផលិតផលពិសេសបំផុតមួយទៀតគឺទូរស័ព្ទកោង ដែលអាចបត់បាន និងពាក់នៅលើកដៃបាន។គំនិតទូរស័ព្ទបត់តូចដែល Samsung បង្ហាញក្នុងពិព័រណ៍នេះមានឈ្មោះថា Cling Band ។ ឧបករណ៍នេះមានអេក្រង់ OLED ដែលអាចបត់បែនបាន និងអាចប្រើប្រាស់បានជាស្មាតហ្វូនធម្មតា ឬនាឡិកាឆ្លាតវៃនៅពេលពាក់នៅលើកដៃ ដោយអាស្រ័យលើគោលបំណងនៃការប្រើប្រាស់។

នៅក្នុងទម្រង់បញ្ឈរ ឧបករណ៍នេះមើលទៅដូចជាទូរស័ព្ទដៃផ្សេងទៀតនៅលើទីផ្សារ ជាមួយនឹងទម្រង់ស្តើង កាមេរ៉ាមុខពេញអេក្រង់ និងខាងក្រោយ។ ឧបករណ៍នេះក៏មានរន្ធ USB Type-C និងឧបករណ៍បំពងសម្លេងខាងក្រៅនៅខាងក្រោមផងដែរ។ រចនាសម្ព័នដែលមានចង្អូរតូចៗជាច្រើននៅចំកណ្តាលរាងកាយគាំទ្រការពត់កោងនៃអេក្រង់ដែលអាចបត់បែនបាន។
នៅពេលដែលពត់ នោះឧបករណ៍នេះមើលទៅដូចជាលំហ រីឯនៅផ្នែកខាងក្រោយ រួមជាមួយនឹងកាមេរ៉ា គឺជាប្រព័ន្ធសេនស័រវាស់ចង្វាក់បេះដូង ដែលបម្រើមុខងារសុខភាពនៅពេលពាក់នៅលើកដៃ បើទោះបីជាវាមើលទៅប្លែកប៉ុណ្ណាក៏ដោយ ក៏វាពិតជាមានភាពទាក់ទាញខ្លាំងណាស់នាបច្ចុប្បន្ននេះ។

ទោះជាយ៉ាងណា នេះគ្រាន់តែជាគំនិតថ្មីមួយដើម្បីណែនាំពីភាពបត់បែននៃអេក្រង់ OLED ដែលអាចបត់បែនបានពី Samsung Display ។ វាក៏មានគុណវិបត្តិចំពោះគំនិតនេះផងដែរ នៅពេលប្រើក្នុងរបៀបទូរស័ព្ទ ឧបករណ៍ចាប់សញ្ញាត្រួតពិនិត្យសុខភាពនឹងមិនដំណើរការទេ។ លើសពីនេះ ការពាក់វាពេលគេងក៏នឹងធ្វើឱ្យមានអារម្មណ៍មិនស្រួលផងដែរ។
ថ្វីត្បិតតែវាគ្រាន់តែជាគំនិតដើម្បីបង្ហាញពីបច្ចេកវិទ្យាក៏ដោយ ក៏វាមិនអាចប្រកែកបានថា បច្ចេកវិទ្យាអេក្រង់ OLED បានឈានដល់ជំហានថ្មីមួយ ដោយសម្រេចបាននូវគំនិតជាច្រើនដែលទើបតែបានលេចឡើងនៅក្នុងការស្រមើស្រមៃរបស់មនុស្សជាច្រើនឆ្នាំមុន៕

ចម្លើយអង់អាច ម៉ាច ដាវី គ្រងតំណែង Miss Grand រតនៈគីរី ខណៈ ភឹម ស្រីនោ ជាអ្នកបំពាក់មកុដម្ចាស់ជ័យលាភី

0

បេក្ខនារី ម៉ាច ដាវី តំណាងក្រុងបានលុងបានក្លាយជាម្ចាស់មកុដ Miss Grand រតនៈគីរី ដែលនឹងត្រៀមខ្លួនចូលប្រកួតថ្នាក់ជាតិនាខែមិថុនា ខាងមុខ។ ការក្លាយជាម្ចាស់មកុដនេះបន្ទាប់ពីបេក្ខភាពរូបនេះផ្តល់ចម្លើយយ៉ាងអង់អាចក្លាហានពីមតិយោបល់ដែលថាកម្មវិធីប្រកួតសម្រស់កញ្ញាឯកគឺជាការបង្ហាញរូបរាងកាយដែលនាំឱ្យធ្លាក់ចុះនៃសីលធម៌ស្រ្តីខ្មែរ។ ចំណែកឯកញ្ញា ភឹម ស្រីនោ Miss Grand Cambodia2023 ជាអ្នកបំពាក់មកុដ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfESUq7O-4hjXvPHQ4HxQbPRlrjcm1JLS_M01Eef6FDKlbcfCCCeiadczLwiDxo_FnhOSixgGMta-ApxDAV2HKwdLs6CNwzhkImBLHZZVeb7mMDQZ_C0freg4XqDBhDUK5BftBNSL7fTN6t52ToaEh2eqEpF8vYqV-M0oP6f0dz6ZNgBiD3YxErvK3jb4/s2048/image_2024-02-29_09-24-18%20(2).png

នៅរាត្រីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ បានរកឃើញម្ចាស់ជ័យលាភី Miss Grand រតនៈគីរីហើយគឺបានទៅលើកញ្ញា ម៉ាច ដាវី តំណាងក្រុងបានលុង ក្នុងចំណោមTOP6 នៃការប្រកួត។ ការក្លាយជាម្ចាស់មកុដនេះបន្ទាប់ពីកញ្ញាផ្តល់ចម្លើយប្រកបដោយភាពអង់អាចក្លាហាន ប្រកបដោយការត្រិះរិះពិចារណា។ ក្នុងវគ្គសំណួរចម្លើយ ម៉ាច ដាវី ទទួលបានសំណួរថា «មតិមួយចំនួនបាននិយាយថាការប្រកួតសម្រស់កញ្ញាឯកគឺជាការបង្ហាញរូបរាងកាយដែលនាំឱ្យធ្លាក់ចុះនៃសីលធម៌ស្រ្តីខ្មែរតើកញ្ញាមានយោបល់ចំពោះមតិមួយនេះ ហើយព្រោះអ្វី?» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGxJ6pnVBUgiq_Ot-js79zAuCpSW6zMWGhDGAJpD3x0yI846s-RkfUTv24ALcRun8_baHSlLod91A2CrDSkD2lldaP4dfdwZHVInmwpzDxLjLm_F3-wV-qtTc5aZPDx8nsXlPNy-hCGDsm8ehJtjLX5lBUROceHA_GwY-mn232nLKzUOrfpdNi59v0shE/s2048/image_2024-02-29_09-24-24.png

ម៉ាច ដាវី បានផ្តល់ចម្លើយប្រកបដោយទំនុកចិត្តថា «មតិមួយចំនួនគ្រាន់តែជាការគិតរបស់បុគ្គលមួយចំនួនប៉ុណ្ណោះ ប៉ុន្តែបើយើងក្រលេកមើលសកម្មភាពជាក់ស្តែងរបស់កញ្ញាឯកកម្ពុជាសព្វថ្ងៃវិញតើពួកយើងកំពុងធ្វើឱ្យធ្លាក់ចុះសីលធម៌ វប្បធម៌ ប្រពៃណីជាតិ ឬយើងកំពុងលើកស្ទួយប្រទេសជាតិ។ ជាក់ស្តែងយោងតាមលទ្ធផលប៉ុន្មានឆ្នាំចុងក្រោយនេះសង្កេតឃើញថាកញ្ញាឯកកម្ពុជាគឺពិតជាបានខិតខំប្រឹងប្រែងខ្លាំងណាស់ក្នុងការបង្ហាញពីប្រទេសកម្ពុជាទៅកាន់ពិភពលោកដោយឈរលើឆាកអន្តរជាតិប្រកបដោយមោទនភាព»។ ម៉ាច ដាវី បន្តថា «នាងជឿជាក់ថាអ្នកទាំងអស់គ្នាមិនគិតបែបនេះសូម្បីមួយភាគរយព្រោះថាអ្នកទាំងអស់គ្នាមានគោលដៅតែមួយគឺចង់បាននរណាម្នាក់មានសមត្ថភាពគ្រប់គ្រាន់ឈរនៅលើឆាកអន្តរជាតិ ហើយនាងក្លាហានហើយនាងហ៊ាននិយាយថាខ្លួនមានទាំងសមត្ថភាព មានទាំងចំណោះដឹងគ្រប់គ្រាន់ស័ក្តិសមក្នុងការគ្រងមកុដក្នុងរាត្រីនេះ រួមទាំងមកុដ Miss Grand Cambodia 2024»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEja7wSqRY41QvXFHzsoyv_Qds3k5KmaMyvgQYb-hEc4u5lDJRxymLJjFjGepw_ahFfQgZ6Rj7nribx7ulgBL8g93qK5AGsEeM9T07GMvesGVtz0b6rXR3l4hv0ebmiaacN6BTSy8alo4yTeigMRU4q-s7ptTOuApLMBiDSxJZqVofW9FzKxbXj3Y9Pqsts/s2048/image_2024-02-29_09-24-26.png

គួរកត់សម្គាល់ថា ការប្រកួតថ្នាក់ខេត្តរតនៈគីរី ត្រូវបានអ្នកគាំទ្រមួយចំនួនសរសើរថាធ្វើបានល្អដោយបានផ្តល់កិត្តិយសយ៉ាងសមរម្យទៅកាន់កញ្ញា ភឹម ស្រីនោ Miss Grand Cambodia 2023 ជាអ្នកបំពាក់មកុដទៅកាន់ ម៉ាច ដាវី។

គួរបញ្ជាក់ថា ការចូលរួមប្រកួតលើកនេះ ម៉ាច ដាវី មកទាំងព្រមតែម្តងទាំងសមត្ថភាព និងចំណេះដឹង។ ម៉ាច ដាវី មានកំពស់១,៧៦ ម៉ែត្រ ជាតារាម៉ូដែលនិងសំដែង អាចនិយាយរហូតដល់៤ភាសាគឺ ភាសាខ្មែរ អង់គ្លេស ថៃ និងចិន។ មិនត្រឹមតែប៉ុណ្ណោះ ម្ចាស់មកុដMiss Grand រតនៈគីរី រូបនេះជាប់TOP10 ក្នុងកម្មវិធី Miss Universe 2020 ផងដែរ៕

បច្ចេកវិទ្យា AI បានដណ្តើមទីផ្សារការងាររបស់បុគ្គលិក សូម្បីតែតបសារអតិថិជន

0

ក្រុមហ៊ុនមួយនៅអឺរ៉ុបលើកឡើងថា ពួកគេអាចសន្សំសំចៃប្រាក់រហូតដល់ជាង៤០លានដុល្លារអាមេរិកឯណោះ បន្ទាប់ពីបានប្រើប្រាស់បច្ចេកវិទ្យា AI ជួយឆ្លើយតបសាររបស់អតិថិជន ។ ក្រុមហ៊ុនទាំងនេះបញ្ជាក់ថា បច្ចេកវិទ្យា AI មួយអាចបំពេញការងារជំនួសមនុស្សស្មើជាង៧០០នាក់ ហើយ AI ធ្វើការមានប្រសិទ្ធភាពខ្ពស់ ដោយសារវាអាចវាយតម្លៃពីការពេញចិត្តរបស់អតិថិជន ។

Klarna គឺជាក្រុមហ៊ុនទិញសម្ភារៈបង់រំលស់ (Buy Now Pay Later) ដ៏ធំនៅតំបន់អឺរ៉ុប បានលើកឡើងថា ក្រុមហ៊ុននេះបានយកប្រព័ន្ធបច្ចេកវិទ្យា AI របស់ក្រុមហ៊ុន OpenAI មកប្រើប្រាស់សម្រាប់ឆ្លើយតបសំណួររបស់អតិថិជន ។ នៅឆ្នាំ២០២៤ ការជជែកជាមួយអតិថិជន២នាក់ក្នុងចំណោម៣នាក់ គឺក្រុមហ៊ុនបានប្រើប្រាស់បច្ចេកវិទ្យា AI ទាំងអស់ ។Klarna Sets Sights on 'Powering Ecommerce' with New Suite of Shopping  Solutions - Retail TouchPoints
អ្នកតំណាងក្រុមហ៊ុន Klarna ឱ្យដឹងថា ការសន្ទនាជាមួយអតិថិជនដោយប្រើប្រាស់បច្ចេកវិទ្យា AI គឺស្មើនឹង២លាន៣សែនលើក ហើយវាស្មើនឹងការបំពេញការងាររបស់បុគ្គលិកធម្មតា ចំនួន៧០០នាក់ ។ ហេតុនេះ ការប្រើប្រាស់ AI អាចជួយសន្សំសំចៃថវិការបស់ក្រុមហ៊ុន Klarna រហូតដល់ជាង៤០លានដុល្លារអាមេរិក ។

ប្រព័ន្ធជជែកជាមួយអតិថិជន គឺក្រុមហ៊ុន Klarna បានប្រើប្រាស់កម្មវិធី App សម្រាប់ប្រើប្រាស់ជាមួយអតិថិជនក្នុងប្រទេសចំនួន២៣ ។ App នេះអាចយល់ដឹងពីភាសាចំនួន៣៥ ហើយវាអាចធ្វើការបានរយៈពេល២៤ម៉ោងទៀតផង ។ ចំណែកគុណភាពនៃការឆ្លើយតបសារអតិថិជនវិញ ចាត់ទុកថា ស្មើនឹងគំនិតរបស់មនុស្ស ដោយសារ AI អាចវាយតម្លៃពីការពេញចិត្តរបស់អតិថិជន ។8 Ways AI in Customer Service Can Help You Do More | Salesforce

លើសពីនេះ ការប្រើប្រាស់បច្ចេកវិទ្យា AI សម្រាប់ឆ្លើយតបសំណួររបស់អតិថិជន គឺអាចជួយកាត់បន្ថយរយៈពេលជជែកជាមធ្យមជាមួយអតិថិជនផងដែរ ។ ជាក់ស្តែង វាអាចកាត់បន្ថយរយៈពេលជជែកពី១១នាទី មកស្មើត្រឹមតែ២នាទីប៉ុណ្ណោះ ។

ចំណែកប្រធានបទដែលគេតែងជជែកគ្នាយ៉ាងខ្លាំងនោះ តើបច្ចេកវិទ្យា AI នឹងធ្វើឱ្យមនុស្សបាត់បង់ការងារធ្វើដែរឬទេ? ។ ទោះយ៉ាងណា ក្រុមហ៊ុន Klarna ពុំបានបញ្ជាក់ថា តើក្រុមហ៊ុននេះបានកាត់បន្ថយបុគ្គលិកចាស់ៗរបស់ខ្លួនដែរឬអត់ នៅពេលក្រុមហ៊ុនជ្រើសរើសយក AI? ប៉ុន្តែវាបង្ហាញយ៉ាងច្បាស់ថា ក្រុមហ៊ុននេះពុំចាំបាច់ជួលបុគ្គលិកថ្មីបន្ថែមទៀតទេ ដោយសារបច្ចេកវិទ្យា AI អាចធ្វើការឱ្យក្រុមហ៊ុនបាន ៕

កំពូលតារាកូរ៉េ ៤ដួងចែករំលែកអាថ៌កំបាំង ដើម្បីទទួលបានស្បែកស ម៉ត់រលោង

0

អ្នកណាមិនដឹងថា តារាកូរ៉េមានរូបសម្រស់ស្រស់ស្អាត ដៃជើងស្រលូន ដងខ្លួនស៊ិចស៊ី និងក្មេងជាងវ័យ មិនថាតារាប្រុសឬតារាស្រីនោះទេគឺពួកគេតែងតែមានស្បែកសម៉ត់ រលោង ភ្លឺចែងចាំង មានសំណើម គ្មានស្នាមជ្រាវជ្រួញ និយាយឱ្យចំទៅគឺ Perfect តែម្តង។ ហេតុនេះសម្រាប់មិត្តនារីៗ ដែលចង់បានសម្រស់ទាក់ទាញដូចតារា K-pop ឥលូវមកដឹងពីវិធីថែរក្សាសម្រស់របស់តារាកូរ៉េល្បីៗ ដែលពួកគេបានចែករំលែកអាថ៌កំបាំងដូចខាងក្រោម៖

១.Jisoo BlackPink៖ ប្រសិនបើអ្នកមានស្បែកមុខស្ងួតឬមានប្រហោងធំៗលើមុខ អ្នកអាចអនុវត្តតាម Jisoo ដោយប្រើក្រដាសបិទមុខដើម្បីធ្វើឱ្យស្បែកស ភ្លឺរលោង មានសំណើម និងជួយកម្ចាត់មុខដែលមានប្រហោង ដែលវិធីសាស្រ្តនេះគឺសមរម្យបំផុតសម្រាប់ស្ត្រីដែលរវល់។ តាមរយៈ vlog នៅលើ Youtube Channel Jisoo តែងតែចែករំលែកទម្លាប់របស់នាងក្នុងការប្រើក្រដាស់បិទមុខ។ នាងតែងតែព្យាយាមប្រើរបាំងក្រដាសដើម្បីការពារស្បែករបស់នាងពីការខូចខាត ឬស្រអាប់ក្នុងអំឡុងពេលដំណើរទេសចរណ៍ដ៏មមាញឹក។ˏˋʚ꒰ ???????????????????? ???????????????? ꒱ɞˎˊ˗ | Blackpink jisoo, Blackpink, Blackpink fashion

២. Bae Suzy៖ Bae Suzy គឺជាតារា Kpop ម្នាក់ដែលមានស្បែកសខ្ចីដូចទេពធីតា អាថ៌កំបាំងសម្រស់ដ៏ល្បីរបស់នាងគឺបច្ចេកទេសសម្អាត 4-2-4 ។ ក្នុងអំឡុងពេល 4 នាទីដំបូង Suzy សម្អាត និងម៉ាស្សាមុខរបស់នាងជាមួយនឹងប្រេង make up remover ។ បន្ទាប់មក នាងបានលាប និងម៉ាស្សាមុខជាមួយនឹងហ្វូមលាងមុខរយៈពេល 2 នាទី។ ជាជំហានចុងក្រោយ នាងលាងមុខរយៈពេល 4 នាទី ហើយទុកឱ្យស្ងួតដោយមិនប្រើកន្សែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnCw6ebHloxmUgV_m53PnRC_I4bpZ_oPnXvcP-TEDKcfbOxrRfpha6oyveg7MOYmJ1UiFP8CAHqEIOBlxQLp-05q-es15Yb17cLnjmimoRKo3dSZtHdiNPesUYyHNo1pQWxfScCLat5r6dyunWRWU18X4f2r4ZieYr61oWJ2W9A71H07cIXDKTu4tFXJM/s560/186e7de4-d840-4930-bd81-921a74a480ee.jpg

៣. Yoona SNSD៖ តារាស្រី Kpop ម្នាក់ដែលមានសម្រស់ឆើតឆាយគឺ Yoona នៃក្រុម SNSD។ នាងគឺជាទូតសុឆន្ទៈនៃម៉ាកគ្រឿងសំអាងជាច្រើននៅក្នុងប្រទេសកូរ៉េ។ អាថ៌កំបាំងសម្រស់របស់ Yoona គឺសាមញ្ញណាស់ ដោយជារៀងរាល់ថ្ងៃ នាងតែងសម្អាត និងផ្តល់សំណើមដល់ស្បែកគ្រប់ពេលវេលា។ ដើម្បីមានស្បែកដែលមានសុខភាពល្អ និងភ្លឺថ្លា ក៏ដូចជាបង្កើនភាពក្មេងជាងវ័យនៃស្បែក គន្លឹះសម្រស់ដ៏សំខាន់មួយទៀត គឺត្រូវព្យាយាមគេងឱ្យបានគ្រប់គ្រាន់នៅពេលយប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisGnWlT8KN0W4uKQk5B6ZHcWlamjzgOMk_0dswCwVMko1ZEzw-ywE9RKJx9J-BQBDefO_vz9RRDh26OVWIbSZtcXJm_kgHLNH1uJLX9SzUL2VvzG9IvuJSxG-2wCWOayZJ32iH03otMDvM9kC-vDK8Ffn444HDQjPAEPNNJenspVNF-Qh52GwxOLfPRA8/s1080/Screenshot_20220720-155718_Instagram-min.webp

៤. Song Hye Kyo៖ ដើម្បីទទួលបានស្បែកស ភ្លឺរលោងចែងចាំង Song Hye Kyo តែងតែប្រើប្រាស់ទឹកដោះគោស្រស់គ្មានជាតិផ្អែមលាងមុខជារៀងរាល់ថ្ងៃ ដោយជាដំបូងនាងលាងមុខដោយទឹកស្អាតជាមុនសិន បន្ទាប់មកប្រើសំឡីជ្រលក់ទឹកដោះគោ រួចលាបលើផ្ទៃមុខឱ្យស្មើគ្នា ម៉ាស្សាលើមុខរយៈពេល ២-៣ នាទី រួចលាងទឹកចេញជាការស្រច។ ដូច្នេះដើម្បីសម្រេចបានប្រសិទ្ធភាពអតិបរមានៃការថែរក្សាស្បែក អ្នកគួរធ្វើវិធីនេះ ៣-៤ ដងក្នុងមួយសប្តាហ៍៕

Song Hye-kyo says 'The Glory' brought back her "joy for acting"

ក្តៅៗ! នគរបាលដែលផ្តល់កាំភ្លើងឱ្យអ្នកដទៃខ្ចី នឹងប្រឈមមុខការដកចេញពីក្របខណ្ឌ

0

នាថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ថ្លែងក្នុងពិធីបូកសរុបលទ្ធត្រួតពិនិត្យលទ្ធផលការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់ចេញវិធានការក្តៅដោយបញ្ជាឱ្យពង្រឹងការគ្រប់គ្រងអាវុធជាតិផ្ទុះឱ្យបានខ្លាំងក្លាបន្ថែមទៀត ដើម្បីសន្តិសុខជាតិ ហើយក៏ព្រមានបណ្តេញចេញពីក្របខណ្ឌចំពោះមន្ត្រីនគរបាលរូបណា ដែលឱ្យអាវុធដល់អ្នកដទៃខ្ចី ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបាន បញ្ជាក់ថា៖”មកដល់ម៉ោងនេះកងកម្លាំងនគរបាលទាំងអស់ មិនប្រើប្រាស់អាវុធខុសច្បាប់ទៀតនោះទេ តែបើមានប្រើប្រាស់អាវុធខុសច្បាប់ ឬមួយមិនមានការអនុញ្ញាត ឬឱ្យសំបុត្របេសកកម្ម និងអាវុ.ធទៅឱ្យអ្នកដទៃខ្ចី ខ្ញុំគិតថា មិនចាំបាច់ទុកក្នុងក្របខណ្ឌអ្វីទៀតនោះទេ គប្បីបណ្តេញចេញភ្លាមតែម្តង ពីព្រោះកាំភ្លើងនេះមិនធម្មតានោះទេ កាលណាយកទៅ គឺយកទៅធ្វើអ្វីខុសអាចនឹងសម្លា.ប់គេបាន អាចនឹងប្រើប្រាស់ទៅលើអ្វីផ្តេសផ្តាស់បានស្រេចតែចិត្ត អញ្ចឹង!ហើយការងារនេះ សូមឱ្យមើល”។

លើសពីនេះទៅទៀត ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាឱ្យពិនិត្យមើលចំពោះអ្នកយាមតាមបណ្តាក្រុមហ៊ុនធំៗផងដែរ ពីព្រោះអាវុធជាតិផ្ទុះនេះសំខាន់ណាស់ ត្រូវតែពិនិត្យឱ្យបានច្បាស់លាស់៕

 

ប្រទេសគុយបានឹងដំឡើងថ្លៃសាំងរហូតដល់ ៥០០%

0

បរទេស៖ ប្រទេសគុយបានឹងដំឡើងថ្លៃសាំង ៥០០% ចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ នេះតទៅ ដើម្បីកាត់បន្ថយឱនភាពថវិការបស់ប្រទេសដែលគ្រប់គ្រងដោយកុម្មុយនិស្ត។

កាលពីពេលថ្មីៗនេះ យោងតាមរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុគុយបា លោក Vladimir Regueiro បានប្រកាសនៅថ្ងៃទី២៨ ខែកុម្ភៈថា ការដំឡើងថ្លៃប្រេងឥន្ធនៈ ៥០០% នឹងចូលជាធរមាននៅក្នុងប្រទេសគុយបាក្នុងសប្តាហ៍នេះ។ ទន្ទឹមនឹងនេះ មិនត្រឹមតែកើនឡើងថ្លៃសាំងនោះទេ តម្លៃអគ្គិសនីក៏នឹងកើនឡើង ២៥% ផងដែរ ក្នុងរយៈពេលដូចគ្នាសម្រាប់អតិថិជនដែលប្រើប្រាស់អគ្គិសនីច្រើននៅក្នុងតំបន់លំនៅដ្ឋាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDbxBGxWcnMYbzujsVCIB5FvH3g5byMoTjjHzRSec59JPtsOkTIbJ6Pv5Z8kJ23MuI0OrpLLxa5nTjl3vbesiXrYwq6tFNq2UmI1pKDdj1nVS_-ZpoG28502Qvj1XJhurPeb_b48YK8PRfMvuPUMLPzA-qB2n8DSL8HxQSWOQA8kIKbSYQWWrhp9-GEyw/s1280/3d3980bdd7f937312895645cbd26ae9ec138e521.jpg

ទោះជាយ៉ាងណាក៏ដោយ តម្លៃដឹកជញ្ជូនសាធារណៈនឹងនៅដដែល ហើយការកើនឡើងតម្លៃឧស្ម័នធម្មជាតិក៏នឹងត្រូវពន្យារពេលផងដែរ។ មូលហេតុនៃការដំឡើងថ្លៃសាំងរហូតដល់ទៅ ៥០០% នេះគឺដើម្បីកាត់បន្ថយឱនភាពថវិការបស់ប្រទេស មានន័យថា ចំនួនថវិកាដែលរដ្ឋបានចាយគឺលើសចំណូល។ ដូច្នេះទើបរដ្ឋាភិបាលសម្រេចដំឡើងថ្លៃសាំងឱ្យខ្ពស់ ដើម្បីកាត់បន្ថយការចំណាយលើសប្រាក់ចំណូលរបស់រដ្ឋ។

រដ្ឋាភិបាលគុយបាបាននិយាយថា តម្លៃប្រេងសាំងធម្មតាមួយលីត្រនឹងកើនឡើងពី ២៥ ប៉េសូ (ប្រមាណ ០.២ ដុល្លារអាមេរិក) ដល់ ១៣២ ប៉េសូ (ប្រមាណ ៥ ដុល្លារអាមេរិក) ហើយប្រេងសាំងល្អបំផុតនឹងកើនឡើងពី ៣០ ប៉េសូ (ប្រមាណ ១.២៥ ដុល្លារ) ទៅ ១៥៦ ប៉េសូ (ប្រមាណ ៦ ដុល្លារអាមេរិក) ច្រើនជាង ៥ ដងនៃតម្លៃចាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivWNCBUd7Okb2L-NTmUPuTKt95Y6pcXmkF99lWfe-yDWL8PbkYrm2KvEAev4v-nwlrsO457_CH-cNdzpfGNkrKoqMtXxOu1Ld6oZ9RAS5NIFSm2dXd7uj1PZ1j3g66RJTSEu6nLlL-uGmEgy6Qa2dny4ovUVClxzkYq6RhhcZZXyTHxuQrVSr5ad3L5As/s900/afp_34hd2mf-jpg.jpeg

យោងតាមសេដ្ឋវិទូ Omar Everleny Perez នៃសាកលវិទ្យាល័យ Havana ប្រទេសគុយបា បានឱ្យដឹងថា ជាទូទៅប្រេងសាំងនៅប្រទេសគុយបាគឺមានតម្លៃថោកណាស់បើធៀបនឹងប្រទេសដទៃទៀតក្នុងពិភពលោក ប៉ុន្តែទោះជាយ៉ាងណា តម្លៃនេះគឺថ្លៃណាស់បើធៀបនឹងប្រាក់ឈ្នួលក្នុងស្រុក។ យោងតាមសេដ្ឋវិទូ ក៏បានបន្តទៀតថា តម្លៃឧស្ម័នថ្មីនឹងប៉ះពាល់ដល់ “សង្គមទាំងមូល” ។

គួរបញ្ជាក់ដែរថា ប្រទេសកោះដែលមានប្រជាជនចំនួន ១១ លាននាក់កំពុងជួបប្រទះវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតរបស់ខ្លួនចាប់តាំងពីការដួលរលំនៃប្លុកសូវៀតនៅក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ និងដោយសារតែផលវិបាកនៃជំងឺរាតត្បាតនៃមេរោគ ក៏ដូចជាការរឹតបន្តឹងទណ្ឌកម្មរបស់សហរដ្ឋអាមេរិកក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ រួមទាំងភាពទន់ខ្សោយនៃរចនាសម្ព័ន្ធនៅក្នុងសេដ្ឋកិច្ច។

យោងតាមការប៉ាន់ស្មាន សេដ្ឋកិច្ចគុយបាបានធ្លាក់ចុះ ២% នៅឆ្នាំ ២០២៣ ខណៈពេលដែលអតិផរណានឹងកើនឡើង ៣០%។ ប្រទេសនេះក៏កំពុងមានការខ្វះខាតប្រេងឥន្ធនៈរ៉ាំរ៉ៃ និងមូលដ្ឋានផ្សេងទៀត ហើយរដ្ឋាភិបាលឧបត្ថម្ភធនស្ទើរតែទាំងអស់នៃទំនិញ និងសេវាកម្មដែលប្រើប្រាស់ដោយជនជាតិគុយបា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtN4h73FC8gBGV9B3ud9xtuxZPEPiWVNRjn5qwb_VkF-O6OZIV6DgKpkFfkiwxCcuaV3o28-PuqHYQDnY6lvVOOwew73jp5cdolHEe2wisszrBCdpE2RJa8n3Pps0NiPGY2tb4sgBRgiT_WtuahB7kkCUFeUnF_sXXG7vGK16WRY7ohL8wWMjXWRA5CR8/s2560/Cuba-fuel-500-hike-scaled.jpg

អបអរសាទរ! កម្ពុជាជាប់ជាគោលដៅទេសចរណ៍វប្បធម៌ឈានមុខគេប្រចាំតំបន់អាស៊ី ២ ឆ្នាំជាប់ៗគ្នា ២០២២ និង ២០២៣

0

ប្រទេសកម្ពុជា ដែនដីអច្ឆរិយៈ ដែលសម្បូរដោយវប្បធម៌អរិយធម៌ដ៏ចំណាស់ កាលពីពេលកន្លងទៅនេះ ត្រូវបានចាត់ថ្នាក់ថាជាមជ្ឈមណ្ឌលវប្បធម៌ដ៏ធំ នាំមុខគេធំនៅអាស៊ីអាគ្នេយ៍ ព្រោះបានទាក់ទាញអ្នកធ្វើដំណើរមកពីជុំវិញពិភពលោកមកទស្សនាពីភាពល្អឯកនៃប្រាសាទបុរាណ ព្រះបរមរាជវាំង និងទីតាំងប្រវត្តិសាស្រ្តជាច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkvcEsUcNjRAFuhoUs0HOc2YDwxusE1btATyfN4v-EqZarpJVVgMnVZw391qMIuD3Xr3ukhLQ7_oa4R0RagGfA9bRibYV4JOcpAHJDNOU-zmpjpPJcC4UvoTX2VTeeBsAgnxOrCHIclR2_0R5hvuX4kGRVwkPYTlQ3jOwmfAjfrOmejyg3rnU_to0vzmA/s1120/Best-Places-To-Visit-Cambodia-Phnom-Penh.jpg

យោងតាមគេហទំព័រទេសចរណ៍អន្តរជាតិមួយ World Travel Awards គឺបានបោះឆ្នោតឲ្យប្រទេសកម្ពុជាក្លាយជាទិសដៅទេសចរណ៍ឈានមុខគេនៅអាស៊ីរយៈពេល២ឆ្នំាជាប់ៗគ្នា ពោលគឺឆ្នាំ២០២២ និង២០២៣ ដែលទាំងនេះគឺបានសបញ្ជាក់ពីកិត្យានុភាពដ៏ខ្លាំងក្លារបស់ប្រទេស និងជាមោទកភាពសម្រាប់ប្រជាជាតិខ្មែរទាំងមូលលើផ្នែកវប្បធម៌និងទេសចរណ៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcuMObnzZoif2nY-lvLIU6Vhe05pxL1z6Yuk80iXRXRzsFsOOYRQ2bptCTDCh2vNJp67vxn1SnikMr9YY-dzYnmWD5F01V1LZ0_c8RTsAUckfiUlMr9O6FPzzhv0hNPzswEScl7DaEEcnIS_aDAZBxJoRugpdbjNj_PaWvIHsdkhPKyj4V1CLBDBLTwo0/s1500/top-5-tourist-attractions-in-cambodia-2.jpg

ពានរង្វាន់ដែលកម្ពុជាបានទទួលស្គាល់ជាអន្តរជាតិខាងលើនេះ គឺជាសក្ខីភាពដែលបង្ហាញអំពីសម្បត្តិបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប តាមរយៈស្ថាបត្យយកម្មប្រាសាទបុរាណ ទីតាំងប្រវត្តិសាស្រ្តរាប់ពាន់កន្លែង ប្រពៃណីក្នុងស្រុកដ៏រស់ររើក (ដែលជា Soft Power របស់ប្រទេស)ក៏ដូចជាពិធីបុណ្យប្រពៃណីទំនៀមទម្លាប់ជាតិខ្មែរ វប្បធម៌បុរាណ អរិយធម៌ដ៏ចំណាស់ រួមបញ្ចូលជាមួយនឹងទំនើបកម្ម គឺពិតបានទាក់ទាញភ្ញៀវទេសចរជុំវិញពិភពលោកមកទស្សនានិងចង់សិក្សាស្វែងយល់បន្ថែម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcYILyK7Qf-EmLNHUC6gKKzi1Qlo5bh77hOtWiLbqUKk6Ltxi2sDhQlrC0EnvYvp43ojSmDTMcLtGkh_VBgWxCJI9c-9fQIYXsaJsmYNbtbbUXoAxVBIzXg4X-PZGPnCPXihWyrTaKJW_eJXZms0_l-FkcOSIExUYjMnvYfqHOw5XzGvSBe67NfoFfAwo/s860/Song-Saa-Private-Island-1-860x510.jpg

ជាពិសេស ប្រាសាទអង្គរវត្តខ្មែរ នៅលើទឹកដីនៃខេត្តសៀមរាប ដែលបានចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកដោយអង្គការយូនីស្កូកាលពីថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ១៩៩២ និងជាប់ជាសំណង់អច្ឆរិយៈទី៧នៅលើពិភពលោកទៀតផង។ មិនត្រឹមតែប៉ុណ្ណោះក៏នៅមានប្រាសាទបុរាណតូច ធំយ៉ាងច្រើនសន្ធឹកសន្ធាប់ទៀត ដូចជាប្រាសាទព្រះវិហារ ប្រាសាទសម្បូរព្រៃគក់ ប្រាសាទបន្ទាយស្រី។ល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhR8iH29IPeT89okye_LfXzo1Is-cXwJQuem-llNQMlZDc4JemZtvuVLdGtp7-Sl75dXuLMzQVlBwTKCXG3F82brLZJanAvvmCq_fMItTASNuM-TAViOw60v8663MeHryDXendHsaZM26d5aMqK2H8if74zvY1F7FyUMu-CBnjrSHb8ptVYRuwJzc5hluU/s1140/kh_waterfall.jpg.webp

ទីក្រុងភ្នំពេញ ជាទីកន្លែងប្រមូលផ្តុំគ្នាយ៉ាងមានភាពមមាលញឹកនិងអ៊ូអរនៅតាមដងផ្លូវ បទពិសោធន៍ដើរផ្សារដ៏គួរឲ្យចាប់អារម្មណ៍ ផ្សាររាត្រី កន្លែងកម្សាន្តរាត្រី ប្រជាពលរដ្ឋខ្មែរមានភាពស្មោះត្រង់រួសរាយរាក់ទាក់ រួមបញ្ចូលជាមួយនឹងភាពស៊ីវីល័យនៃទីក្រុង ខណៈទីតាំងប្រវត្តិសាស្រ្តខ្មែរ សារមន្ទីរ ព្រះបរមរាជវាំងជាដើម ក៏ស្ថិតនៅក្នុងក្រុងភ្នំពេញនេះតែមួយដែលបង្កបានជាភាពសម្បូរបែប និងគួរឲ្យចាប់អារម្មណ៍បំផុតពីសំណាក់ភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhr_8xHwO4eIS8N96XrCilp8-OG6ZcNJ_iiLXPYdupDUATf70Kk4k7UBpUEcZqKm9ksFGIVTeham_U-yVb0Cua3kYJsk3qcqt-o9DN_Hu00gk6wA3yx58G_sdx4t4NAUDSB6dcNvVZLuaAZw3P9GnBw88N9KvdW92Dx3qHZEx28OY6xTf1_pOPfJ8ToUSg/s1280/photo_2024-02-29_14-15-36.jpg

គួរបញ្ជាក់ដែរថា ប្រទេសដែលបានជាប់ក្នុងបញ្ជីទិសដៅទេសចរណ៍វប្បធម៌នៅអាស៊ីឆ្នាំ២០២៣នេះ រួមមាន ថៃ វៀតណាម ជប៉ុន ឥណ្ឌា ស្រីលង្ការ នេប៉ាល់ជាដើម។ រីឯតំណែងលេខ ១ ជាគោលដៅទេសចរណ៍វប្បធម៌ឈានមុខគេ រយៈពេល ៥ ឆ្នាំចុងក្រោយនេះ គឺ ឆ្នាំ ២០២៣ បានលើប្រទេសកម្ពុជា ,ឆ្នាំ២០២២ បានលើប្រទេសកម្ពុជា , ឆ្នាំ២០២១ បានលើប្រទេសថៃ , ឆ្នាំ ២០២០ បានលើប្រទេសវៀតណាម ,និងឆ្នាំ២០១៩ក៏បានលើប្រទេសវៀតណាមផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjl-nmzUeubDXvwDvnPIvVdZ-wb7uUF8EYCIFtoyH-YDt1rjq8iHIJd0hEf8LUm7MeLEh-Jj0Ueogf5Bl8aS2Vv41RO_NdgFZLoROnYTGxpir27EaY40YXdNN5kKP_EFwWT2ZtzbYKd6G0BckRnqV-glvrjEQvhV48eHd5xlfQFd6XpnlqEVXbLTBj4Zrg/s1280/photo_2024-02-29_14-15-48.jpg