Home ព័ត៌មានអន្តរជាតិ Apple ID គ្រោងនឹងប្តូរឈ្មោះថ្មីដាក់ Apple Account វិញ

Apple ID គ្រោងនឹងប្តូរឈ្មោះថ្មីដាក់ Apple Account វិញ

138
0

បរទេស៖ កាលពីពេលថ្មីៗនេះក្រុមហ៊ុន Apple ហាក់កំពុងត្រៀមខ្លួនសម្រាប់ការប្តូរឈ្មោះថ្មីរបស់ Apple ID ទៅជា “Apple Account” វិញ នេះបើយោងតាម MacRumors ដែលបានរាយការណ៍នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤។

Apple ID គឺជាគណនីរបស់អ្នកប្រើប្រាស់ iPhone គ្រប់ទូរស័ព្ទ iPhone ទាំងអស់សុទ្ធតែតម្រូវឱ្យមានគណនី Apple ID ដោយសារតែវានឹងផ្តល់ការចូលប្រើប្រាស់សេវាកម្មផ្សេងៗដូចជា App Store, និង i Cloud រួមទាំងការភ្ជាប់ជាមួយកម្មវិធី ឬឧបករណ៍ផ្សេងៗជាដើម។ ជាមួយនឹង Apple ID អ្នកប្រើប្រាស់អាចទិញកម្មវិធី និងតន្ត្រី ធ្វើសមកាលកម្មទិន្នន័យឥតខ្សែរវាងឧបករណ៍ដោយប្រើ iCloud និងធ្វើការទិញនៅលើហាងអនឡាញរបស់ Apple ក្នុងចំណោមរបស់ផ្សេងៗទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjaJ_RgBF5kIj8e9GKfUG_BZXWHYuJVrP4lnJs_W3Fg-SBT5s5jnlMP8_vhwXjzTtC9kfa54HFv-s_ricsDLnGd3O0OKk7tPvp9i3I9WyGGC4P9x5OJXVFLNGuk-jgGUHf5nf77O86P791yQfkNnE8KTCcOcvDVI50WVHrogvi1CFtPhhRgE80wInpj6UU/s1200/Apple-ID-to-be-Renamed-to-Account-Feature-2.jpg

បើយោងតាមសារព័ត៌មានបរទេសបានឱ្យដឹងថា ក្រុមហ៊ុន Apple កំពុងពិសោធន៍ជាមួយឈ្មោះគណនី Apple ថ្មី ដែលវាអាចត្រូវបានណែនាំភ្លាមៗនៅឆ្នាំនេះ។ ប្រសិនបើអ្នកកំពុងប្រើប្រាស់គណនី Apple ID នៅក្នុងទូរស័ព្ទ iPhone អ្នកប្រហែលជាត្រូវចងចាំឈ្មោះនៅពេលនេះ ព្រោះវាអាចនឹងប្តូរឈ្មោះ Apple ID របស់អ្នកទៅជាគណនី Apple Account វិញនាពេលអនាគត។ គេរំពឹងថាការផ្លាស់ប្តូរឈ្មោះ Apple ID អាចនឹងកើតឡើងនៅឆ្នាំ ២០២៤ ដែលនឹងមកជាមួយ iOS 18 និង macOS 15 ថ្មី ដែលនឹងចេញក្នុងពេលឆាប់ៗនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhonLG69sOc0IFqCAzYG6tfcx0cwZADnXJ0r1IJXCij0PNqXCBrANLn6g9WMhmOWpVJMbSijUjHsFke_g8ffDqSsM8jfJJ5kJFwt13avAGdZxY0yun3dRsi2bicHswF9Qv15ex8vo1ugxdRohKxxFnm0nFmo0STonyHFf9MDeQ_QUFXq_W_u5UXggZp6uM/s1314/ios-17-iphone-15-pro-settings-sign-in.png

ទោះជាយ៉ាងណា បច្ចុប្បន្ននេះវាមិនច្បាស់ទេថាហេតុអ្វីបានជា Apple កំពុងពិចារណាលើការផ្លាស់ប្តូរនេះ ហើយវាជារឿងសំខាន់ក្នុងការពិចារណាថា Apple ជាញឹកញាប់មានឈ្មោះទីផ្សារជាច្រើនដែលត្រៀមរួចជាស្រេចមុនពេលសេវាកម្មឬផលិតផលថ្មីចាប់ផ្តើម។ ជាឧទាហរណ៍ ជាមួយនឹងប្រព័ន្ធប្រតិបត្តិការសម្រាប់កាស Vision Pro ដែលទើបចេញថ្មីៗនេះ ក្រុមហ៊ុន Apple បានប្រើឈ្មោះបីផ្សេងគ្នានៅក្នុងការធ្វើតេស្តខាងក្នុងរបស់វាគឺ realityOS, xrOS និង visionOS ។ អាស្រ័យហេតុនេះ យើងមិនដឹងច្បាស់ទេថា Apple គ្រោងនឹងប្តូរឈ្មោះអ្វីបន្តទៀតនោះទេនាពេលអនាគត៕