Home ព័ត៌មានអន្តរជាតិ ចំនួនមនុស្សចាស់នៅជប៉ុនស្វែងរកការងារធ្វើកើនឡើងខ្លាំងដោយសារតែរឿងនេះ

ចំនួនមនុស្សចាស់នៅជប៉ុនស្វែងរកការងារធ្វើកើនឡើងខ្លាំងដោយសារតែរឿងនេះ

84
0

ជប៉ុន៖ អត្រាចំនួនប្រជាជនវ័យចំណាស់នៅក្នុងប្រទេសជប៉ុនកាន់តែច្រើនបានសម្រុកមកដាក់ពាក្យរកការងារធ្វើ ដើម្បីរកប្រាក់ចំណូលបន្ថែម ក៏ដូចជាមិនចង់ស្ថិតក្នុងភាពទំនេរច្រើនពេកនោះទេ។

យោងតាមមជ្ឈមណ្ឌលការងារ Hello Work ក្នុងស្រុក Ikebukuro នៃទីក្រុងតូក្យូ បានឱ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុនជប៉ុនជិត ៤០% បានជួលមនុស្សដែលមានអាយុលើសពី ៦០ ឆ្នាំមកធ្វើការទាំងពេញម៉ោង និងក្រៅម៉ោងដោយសារតែតម្រូវការកើនឡើងខ្លាំង។ បុរសវ័យ ៦៦ ឆ្នាំដែលមកបំពេញពាក្យស្នើសុំនោះបាននិយាយថា៖ «គាត់ចង់ធ្វើការរហូតដល់អាយុ ៧០ ឆ្នាំ»។ “ការនៅផ្ទះគ្រប់ពេលវេលាធ្វើឱ្យគាត់មានអារម្មណ៍មិនមានសុវត្ថិភាព និងគ្មានសុខភាពល្អ”។Japan's labor crunch drives companies to hire 70-year-olds

គាត់បានចូលនិវត្តន៍កាលពីខែវិច្ឆិកាឆ្នាំមុន ហើយកំពុងស្វែងរកមុខរបរថ្មី។ ទិន្នន័យពីរដ្ឋាភិបាលជប៉ុនបង្ហាញថាតម្រូវការសម្រាប់មនុស្សដែលមានអាយុលើសពី ៦៥ ឆ្នាំដើម្បីស្វែងរកការងារបានកើនឡើងទ្វេដងក្នុងរយៈពេល ១០ ឆ្នាំ។ មនុស្សចាស់ខ្លះត្រូវការប្រាក់ចំណូល ប៉ុន្តែអ្នកផ្សេងទៀតគ្រាន់តែចង់បន្តការងារតែប៉ុណ្ណោះ។ នៅ Hello Work មានមនុស្សចាស់ប្រហែល ១០០ នាក់មកកន្លែងពិគ្រោះយោបល់ជារៀងរាល់ថ្ងៃ ដែលភាគច្រើនមានអាយុ ៧០ ឆ្នាំ និង ៨០ ឆ្នាំ។ បាតុភូតនេះបានកើតឡើងតាំងពីឆ្នាំ ២០២០ រហូតមកដល់បច្ចុប្បន្ន ដោយពួកគាត់ស្វែងរកការងារពេញម៉ោងជំនួសឱ្យការងារក្រៅម៉ោង។Work forever: Japan's seniors brace for life without retirement - The Japan  Times

អ្នកតំណាង Hello Work បាននិយាយថា “ពួកគាត់ចូលចិត្តការងារការិយាល័យ ប៉ុន្តែជារឿយៗត្រូវទទួលការងារសម្អាត ឬគ្រប់គ្រងអាផាតមិន”។ បីដងក្នុងមួយខែ អង្គភាពនេះរៀបចំសិក្ខាសាលាសម្រាប់មនុស្សចាស់ ដើម្បីលើកទឹកចិត្តពួកគាត់ឱ្យពិចារណាពីឱកាសការងារក្នុងមុខជំនាញផ្សេងៗជាច្រើន។ លើសពីនេះ ក្រុមហ៊ុនមួយចំនួនក៏កំពុងប្រឈមនឹងកង្វះកម្លាំងពលកម្មយូរ ដូច្នេះហើយទើបពួកគេជ្រើសរើសមនុស្សចាស់បន្ថែមទៀត។As Asian societies age, 'retirement' just means more work - The Japan Times

គួរបញ្ជាក់ដែរថា ប្រទេសជប៉ុនមាន ៥២% នៃប្រជាជនដែលមានអាយុពី ៦៥-៦៩ ឆ្នាំចូលរួមក្នុងទីផ្សារការងារ ដែលជាចំនួនខ្ពស់បំផុតក្នុងចំណោមប្រទេសចំនួន ៣៧ ដែលមានទិន្នន័យ។ អត្រានេះនៅសហរដ្ឋអាមេរិកគឺ ៣៣%, ចក្រភពអង់គ្លេស ២៦% និងអាល្លឺម៉ង់ ២០% ។ នៅក្នុងក្រុមអាយុធ្វើការ ៧០-៧៤ ប្រទេសជប៉ុនមានអត្រា ៣៤% ទីពីរបន្ទាប់ពីកូរ៉េខាងត្បូងដែលមានអត្រា ៤១% នៃចំនួនប្រជាជនវ័យចំណាស់ដែលស្វែងរកការងារធ្វើ នេះបើយោងតាមការស្ទង់មតិរបស់អង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ឆ្នាំ ២០២២៕