Home Blog Page 1191

ចម្លើយអង់អាច ម៉ាច ដាវី គ្រងតំណែង Miss Grand រតនៈគីរី ខណៈ ភឹម ស្រីនោ ជាអ្នកបំពាក់មកុដម្ចាស់ជ័យលាភី

0

បេក្ខនារី ម៉ាច ដាវី តំណាងក្រុងបានលុងបានក្លាយជាម្ចាស់មកុដ Miss Grand រតនៈគីរី ដែលនឹងត្រៀមខ្លួនចូលប្រកួតថ្នាក់ជាតិនាខែមិថុនា ខាងមុខ។ ការក្លាយជាម្ចាស់មកុដនេះបន្ទាប់ពីបេក្ខភាពរូបនេះផ្តល់ចម្លើយយ៉ាងអង់អាចក្លាហានពីមតិយោបល់ដែលថាកម្មវិធីប្រកួតសម្រស់កញ្ញាឯកគឺជាការបង្ហាញរូបរាងកាយដែលនាំឱ្យធ្លាក់ចុះនៃសីលធម៌ស្រ្តីខ្មែរ។ ចំណែកឯកញ្ញា ភឹម ស្រីនោ Miss Grand Cambodia2023 ជាអ្នកបំពាក់មកុដ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfESUq7O-4hjXvPHQ4HxQbPRlrjcm1JLS_M01Eef6FDKlbcfCCCeiadczLwiDxo_FnhOSixgGMta-ApxDAV2HKwdLs6CNwzhkImBLHZZVeb7mMDQZ_C0freg4XqDBhDUK5BftBNSL7fTN6t52ToaEh2eqEpF8vYqV-M0oP6f0dz6ZNgBiD3YxErvK3jb4/s2048/image_2024-02-29_09-24-18%20(2).png

នៅរាត្រីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ បានរកឃើញម្ចាស់ជ័យលាភី Miss Grand រតនៈគីរីហើយគឺបានទៅលើកញ្ញា ម៉ាច ដាវី តំណាងក្រុងបានលុង ក្នុងចំណោមTOP6 នៃការប្រកួត។ ការក្លាយជាម្ចាស់មកុដនេះបន្ទាប់ពីកញ្ញាផ្តល់ចម្លើយប្រកបដោយភាពអង់អាចក្លាហាន ប្រកបដោយការត្រិះរិះពិចារណា។ ក្នុងវគ្គសំណួរចម្លើយ ម៉ាច ដាវី ទទួលបានសំណួរថា «មតិមួយចំនួនបាននិយាយថាការប្រកួតសម្រស់កញ្ញាឯកគឺជាការបង្ហាញរូបរាងកាយដែលនាំឱ្យធ្លាក់ចុះនៃសីលធម៌ស្រ្តីខ្មែរតើកញ្ញាមានយោបល់ចំពោះមតិមួយនេះ ហើយព្រោះអ្វី?» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGxJ6pnVBUgiq_Ot-js79zAuCpSW6zMWGhDGAJpD3x0yI846s-RkfUTv24ALcRun8_baHSlLod91A2CrDSkD2lldaP4dfdwZHVInmwpzDxLjLm_F3-wV-qtTc5aZPDx8nsXlPNy-hCGDsm8ehJtjLX5lBUROceHA_GwY-mn232nLKzUOrfpdNi59v0shE/s2048/image_2024-02-29_09-24-24.png

ម៉ាច ដាវី បានផ្តល់ចម្លើយប្រកបដោយទំនុកចិត្តថា «មតិមួយចំនួនគ្រាន់តែជាការគិតរបស់បុគ្គលមួយចំនួនប៉ុណ្ណោះ ប៉ុន្តែបើយើងក្រលេកមើលសកម្មភាពជាក់ស្តែងរបស់កញ្ញាឯកកម្ពុជាសព្វថ្ងៃវិញតើពួកយើងកំពុងធ្វើឱ្យធ្លាក់ចុះសីលធម៌ វប្បធម៌ ប្រពៃណីជាតិ ឬយើងកំពុងលើកស្ទួយប្រទេសជាតិ។ ជាក់ស្តែងយោងតាមលទ្ធផលប៉ុន្មានឆ្នាំចុងក្រោយនេះសង្កេតឃើញថាកញ្ញាឯកកម្ពុជាគឺពិតជាបានខិតខំប្រឹងប្រែងខ្លាំងណាស់ក្នុងការបង្ហាញពីប្រទេសកម្ពុជាទៅកាន់ពិភពលោកដោយឈរលើឆាកអន្តរជាតិប្រកបដោយមោទនភាព»។ ម៉ាច ដាវី បន្តថា «នាងជឿជាក់ថាអ្នកទាំងអស់គ្នាមិនគិតបែបនេះសូម្បីមួយភាគរយព្រោះថាអ្នកទាំងអស់គ្នាមានគោលដៅតែមួយគឺចង់បាននរណាម្នាក់មានសមត្ថភាពគ្រប់គ្រាន់ឈរនៅលើឆាកអន្តរជាតិ ហើយនាងក្លាហានហើយនាងហ៊ាននិយាយថាខ្លួនមានទាំងសមត្ថភាព មានទាំងចំណោះដឹងគ្រប់គ្រាន់ស័ក្តិសមក្នុងការគ្រងមកុដក្នុងរាត្រីនេះ រួមទាំងមកុដ Miss Grand Cambodia 2024»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEja7wSqRY41QvXFHzsoyv_Qds3k5KmaMyvgQYb-hEc4u5lDJRxymLJjFjGepw_ahFfQgZ6Rj7nribx7ulgBL8g93qK5AGsEeM9T07GMvesGVtz0b6rXR3l4hv0ebmiaacN6BTSy8alo4yTeigMRU4q-s7ptTOuApLMBiDSxJZqVofW9FzKxbXj3Y9Pqsts/s2048/image_2024-02-29_09-24-26.png

គួរកត់សម្គាល់ថា ការប្រកួតថ្នាក់ខេត្តរតនៈគីរី ត្រូវបានអ្នកគាំទ្រមួយចំនួនសរសើរថាធ្វើបានល្អដោយបានផ្តល់កិត្តិយសយ៉ាងសមរម្យទៅកាន់កញ្ញា ភឹម ស្រីនោ Miss Grand Cambodia 2023 ជាអ្នកបំពាក់មកុដទៅកាន់ ម៉ាច ដាវី។

គួរបញ្ជាក់ថា ការចូលរួមប្រកួតលើកនេះ ម៉ាច ដាវី មកទាំងព្រមតែម្តងទាំងសមត្ថភាព និងចំណេះដឹង។ ម៉ាច ដាវី មានកំពស់១,៧៦ ម៉ែត្រ ជាតារាម៉ូដែលនិងសំដែង អាចនិយាយរហូតដល់៤ភាសាគឺ ភាសាខ្មែរ អង់គ្លេស ថៃ និងចិន។ មិនត្រឹមតែប៉ុណ្ណោះ ម្ចាស់មកុដMiss Grand រតនៈគីរី រូបនេះជាប់TOP10 ក្នុងកម្មវិធី Miss Universe 2020 ផងដែរ៕

បច្ចេកវិទ្យា AI បានដណ្តើមទីផ្សារការងាររបស់បុគ្គលិក សូម្បីតែតបសារអតិថិជន

0

ក្រុមហ៊ុនមួយនៅអឺរ៉ុបលើកឡើងថា ពួកគេអាចសន្សំសំចៃប្រាក់រហូតដល់ជាង៤០លានដុល្លារអាមេរិកឯណោះ បន្ទាប់ពីបានប្រើប្រាស់បច្ចេកវិទ្យា AI ជួយឆ្លើយតបសាររបស់អតិថិជន ។ ក្រុមហ៊ុនទាំងនេះបញ្ជាក់ថា បច្ចេកវិទ្យា AI មួយអាចបំពេញការងារជំនួសមនុស្សស្មើជាង៧០០នាក់ ហើយ AI ធ្វើការមានប្រសិទ្ធភាពខ្ពស់ ដោយសារវាអាចវាយតម្លៃពីការពេញចិត្តរបស់អតិថិជន ។

Klarna គឺជាក្រុមហ៊ុនទិញសម្ភារៈបង់រំលស់ (Buy Now Pay Later) ដ៏ធំនៅតំបន់អឺរ៉ុប បានលើកឡើងថា ក្រុមហ៊ុននេះបានយកប្រព័ន្ធបច្ចេកវិទ្យា AI របស់ក្រុមហ៊ុន OpenAI មកប្រើប្រាស់សម្រាប់ឆ្លើយតបសំណួររបស់អតិថិជន ។ នៅឆ្នាំ២០២៤ ការជជែកជាមួយអតិថិជន២នាក់ក្នុងចំណោម៣នាក់ គឺក្រុមហ៊ុនបានប្រើប្រាស់បច្ចេកវិទ្យា AI ទាំងអស់ ។Klarna Sets Sights on 'Powering Ecommerce' with New Suite of Shopping  Solutions - Retail TouchPoints
អ្នកតំណាងក្រុមហ៊ុន Klarna ឱ្យដឹងថា ការសន្ទនាជាមួយអតិថិជនដោយប្រើប្រាស់បច្ចេកវិទ្យា AI គឺស្មើនឹង២លាន៣សែនលើក ហើយវាស្មើនឹងការបំពេញការងាររបស់បុគ្គលិកធម្មតា ចំនួន៧០០នាក់ ។ ហេតុនេះ ការប្រើប្រាស់ AI អាចជួយសន្សំសំចៃថវិការបស់ក្រុមហ៊ុន Klarna រហូតដល់ជាង៤០លានដុល្លារអាមេរិក ។

ប្រព័ន្ធជជែកជាមួយអតិថិជន គឺក្រុមហ៊ុន Klarna បានប្រើប្រាស់កម្មវិធី App សម្រាប់ប្រើប្រាស់ជាមួយអតិថិជនក្នុងប្រទេសចំនួន២៣ ។ App នេះអាចយល់ដឹងពីភាសាចំនួន៣៥ ហើយវាអាចធ្វើការបានរយៈពេល២៤ម៉ោងទៀតផង ។ ចំណែកគុណភាពនៃការឆ្លើយតបសារអតិថិជនវិញ ចាត់ទុកថា ស្មើនឹងគំនិតរបស់មនុស្ស ដោយសារ AI អាចវាយតម្លៃពីការពេញចិត្តរបស់អតិថិជន ។8 Ways AI in Customer Service Can Help You Do More | Salesforce

លើសពីនេះ ការប្រើប្រាស់បច្ចេកវិទ្យា AI សម្រាប់ឆ្លើយតបសំណួររបស់អតិថិជន គឺអាចជួយកាត់បន្ថយរយៈពេលជជែកជាមធ្យមជាមួយអតិថិជនផងដែរ ។ ជាក់ស្តែង វាអាចកាត់បន្ថយរយៈពេលជជែកពី១១នាទី មកស្មើត្រឹមតែ២នាទីប៉ុណ្ណោះ ។

ចំណែកប្រធានបទដែលគេតែងជជែកគ្នាយ៉ាងខ្លាំងនោះ តើបច្ចេកវិទ្យា AI នឹងធ្វើឱ្យមនុស្សបាត់បង់ការងារធ្វើដែរឬទេ? ។ ទោះយ៉ាងណា ក្រុមហ៊ុន Klarna ពុំបានបញ្ជាក់ថា តើក្រុមហ៊ុននេះបានកាត់បន្ថយបុគ្គលិកចាស់ៗរបស់ខ្លួនដែរឬអត់ នៅពេលក្រុមហ៊ុនជ្រើសរើសយក AI? ប៉ុន្តែវាបង្ហាញយ៉ាងច្បាស់ថា ក្រុមហ៊ុននេះពុំចាំបាច់ជួលបុគ្គលិកថ្មីបន្ថែមទៀតទេ ដោយសារបច្ចេកវិទ្យា AI អាចធ្វើការឱ្យក្រុមហ៊ុនបាន ៕

កំពូលតារាកូរ៉េ ៤ដួងចែករំលែកអាថ៌កំបាំង ដើម្បីទទួលបានស្បែកស ម៉ត់រលោង

0

អ្នកណាមិនដឹងថា តារាកូរ៉េមានរូបសម្រស់ស្រស់ស្អាត ដៃជើងស្រលូន ដងខ្លួនស៊ិចស៊ី និងក្មេងជាងវ័យ មិនថាតារាប្រុសឬតារាស្រីនោះទេគឺពួកគេតែងតែមានស្បែកសម៉ត់ រលោង ភ្លឺចែងចាំង មានសំណើម គ្មានស្នាមជ្រាវជ្រួញ និយាយឱ្យចំទៅគឺ Perfect តែម្តង។ ហេតុនេះសម្រាប់មិត្តនារីៗ ដែលចង់បានសម្រស់ទាក់ទាញដូចតារា K-pop ឥលូវមកដឹងពីវិធីថែរក្សាសម្រស់របស់តារាកូរ៉េល្បីៗ ដែលពួកគេបានចែករំលែកអាថ៌កំបាំងដូចខាងក្រោម៖

១.Jisoo BlackPink៖ ប្រសិនបើអ្នកមានស្បែកមុខស្ងួតឬមានប្រហោងធំៗលើមុខ អ្នកអាចអនុវត្តតាម Jisoo ដោយប្រើក្រដាសបិទមុខដើម្បីធ្វើឱ្យស្បែកស ភ្លឺរលោង មានសំណើម និងជួយកម្ចាត់មុខដែលមានប្រហោង ដែលវិធីសាស្រ្តនេះគឺសមរម្យបំផុតសម្រាប់ស្ត្រីដែលរវល់។ តាមរយៈ vlog នៅលើ Youtube Channel Jisoo តែងតែចែករំលែកទម្លាប់របស់នាងក្នុងការប្រើក្រដាស់បិទមុខ។ នាងតែងតែព្យាយាមប្រើរបាំងក្រដាសដើម្បីការពារស្បែករបស់នាងពីការខូចខាត ឬស្រអាប់ក្នុងអំឡុងពេលដំណើរទេសចរណ៍ដ៏មមាញឹក។ˏˋʚ꒰ ???????????????????? ???????????????? ꒱ɞˎˊ˗ | Blackpink jisoo, Blackpink, Blackpink fashion

២. Bae Suzy៖ Bae Suzy គឺជាតារា Kpop ម្នាក់ដែលមានស្បែកសខ្ចីដូចទេពធីតា អាថ៌កំបាំងសម្រស់ដ៏ល្បីរបស់នាងគឺបច្ចេកទេសសម្អាត 4-2-4 ។ ក្នុងអំឡុងពេល 4 នាទីដំបូង Suzy សម្អាត និងម៉ាស្សាមុខរបស់នាងជាមួយនឹងប្រេង make up remover ។ បន្ទាប់មក នាងបានលាប និងម៉ាស្សាមុខជាមួយនឹងហ្វូមលាងមុខរយៈពេល 2 នាទី។ ជាជំហានចុងក្រោយ នាងលាងមុខរយៈពេល 4 នាទី ហើយទុកឱ្យស្ងួតដោយមិនប្រើកន្សែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnCw6ebHloxmUgV_m53PnRC_I4bpZ_oPnXvcP-TEDKcfbOxrRfpha6oyveg7MOYmJ1UiFP8CAHqEIOBlxQLp-05q-es15Yb17cLnjmimoRKo3dSZtHdiNPesUYyHNo1pQWxfScCLat5r6dyunWRWU18X4f2r4ZieYr61oWJ2W9A71H07cIXDKTu4tFXJM/s560/186e7de4-d840-4930-bd81-921a74a480ee.jpg

៣. Yoona SNSD៖ តារាស្រី Kpop ម្នាក់ដែលមានសម្រស់ឆើតឆាយគឺ Yoona នៃក្រុម SNSD។ នាងគឺជាទូតសុឆន្ទៈនៃម៉ាកគ្រឿងសំអាងជាច្រើននៅក្នុងប្រទេសកូរ៉េ។ អាថ៌កំបាំងសម្រស់របស់ Yoona គឺសាមញ្ញណាស់ ដោយជារៀងរាល់ថ្ងៃ នាងតែងសម្អាត និងផ្តល់សំណើមដល់ស្បែកគ្រប់ពេលវេលា។ ដើម្បីមានស្បែកដែលមានសុខភាពល្អ និងភ្លឺថ្លា ក៏ដូចជាបង្កើនភាពក្មេងជាងវ័យនៃស្បែក គន្លឹះសម្រស់ដ៏សំខាន់មួយទៀត គឺត្រូវព្យាយាមគេងឱ្យបានគ្រប់គ្រាន់នៅពេលយប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisGnWlT8KN0W4uKQk5B6ZHcWlamjzgOMk_0dswCwVMko1ZEzw-ywE9RKJx9J-BQBDefO_vz9RRDh26OVWIbSZtcXJm_kgHLNH1uJLX9SzUL2VvzG9IvuJSxG-2wCWOayZJ32iH03otMDvM9kC-vDK8Ffn444HDQjPAEPNNJenspVNF-Qh52GwxOLfPRA8/s1080/Screenshot_20220720-155718_Instagram-min.webp

៤. Song Hye Kyo៖ ដើម្បីទទួលបានស្បែកស ភ្លឺរលោងចែងចាំង Song Hye Kyo តែងតែប្រើប្រាស់ទឹកដោះគោស្រស់គ្មានជាតិផ្អែមលាងមុខជារៀងរាល់ថ្ងៃ ដោយជាដំបូងនាងលាងមុខដោយទឹកស្អាតជាមុនសិន បន្ទាប់មកប្រើសំឡីជ្រលក់ទឹកដោះគោ រួចលាបលើផ្ទៃមុខឱ្យស្មើគ្នា ម៉ាស្សាលើមុខរយៈពេល ២-៣ នាទី រួចលាងទឹកចេញជាការស្រច។ ដូច្នេះដើម្បីសម្រេចបានប្រសិទ្ធភាពអតិបរមានៃការថែរក្សាស្បែក អ្នកគួរធ្វើវិធីនេះ ៣-៤ ដងក្នុងមួយសប្តាហ៍៕

Song Hye-kyo says 'The Glory' brought back her "joy for acting"

ក្តៅៗ! នគរបាលដែលផ្តល់កាំភ្លើងឱ្យអ្នកដទៃខ្ចី នឹងប្រឈមមុខការដកចេញពីក្របខណ្ឌ

0

នាថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ថ្លែងក្នុងពិធីបូកសរុបលទ្ធត្រួតពិនិត្យលទ្ធផលការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់ចេញវិធានការក្តៅដោយបញ្ជាឱ្យពង្រឹងការគ្រប់គ្រងអាវុធជាតិផ្ទុះឱ្យបានខ្លាំងក្លាបន្ថែមទៀត ដើម្បីសន្តិសុខជាតិ ហើយក៏ព្រមានបណ្តេញចេញពីក្របខណ្ឌចំពោះមន្ត្រីនគរបាលរូបណា ដែលឱ្យអាវុធដល់អ្នកដទៃខ្ចី ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបាន បញ្ជាក់ថា៖”មកដល់ម៉ោងនេះកងកម្លាំងនគរបាលទាំងអស់ មិនប្រើប្រាស់អាវុធខុសច្បាប់ទៀតនោះទេ តែបើមានប្រើប្រាស់អាវុធខុសច្បាប់ ឬមួយមិនមានការអនុញ្ញាត ឬឱ្យសំបុត្របេសកកម្ម និងអាវុ.ធទៅឱ្យអ្នកដទៃខ្ចី ខ្ញុំគិតថា មិនចាំបាច់ទុកក្នុងក្របខណ្ឌអ្វីទៀតនោះទេ គប្បីបណ្តេញចេញភ្លាមតែម្តង ពីព្រោះកាំភ្លើងនេះមិនធម្មតានោះទេ កាលណាយកទៅ គឺយកទៅធ្វើអ្វីខុសអាចនឹងសម្លា.ប់គេបាន អាចនឹងប្រើប្រាស់ទៅលើអ្វីផ្តេសផ្តាស់បានស្រេចតែចិត្ត អញ្ចឹង!ហើយការងារនេះ សូមឱ្យមើល”។

លើសពីនេះទៅទៀត ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាឱ្យពិនិត្យមើលចំពោះអ្នកយាមតាមបណ្តាក្រុមហ៊ុនធំៗផងដែរ ពីព្រោះអាវុធជាតិផ្ទុះនេះសំខាន់ណាស់ ត្រូវតែពិនិត្យឱ្យបានច្បាស់លាស់៕

 

ប្រទេសគុយបានឹងដំឡើងថ្លៃសាំងរហូតដល់ ៥០០%

0

បរទេស៖ ប្រទេសគុយបានឹងដំឡើងថ្លៃសាំង ៥០០% ចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ នេះតទៅ ដើម្បីកាត់បន្ថយឱនភាពថវិការបស់ប្រទេសដែលគ្រប់គ្រងដោយកុម្មុយនិស្ត។

កាលពីពេលថ្មីៗនេះ យោងតាមរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុគុយបា លោក Vladimir Regueiro បានប្រកាសនៅថ្ងៃទី២៨ ខែកុម្ភៈថា ការដំឡើងថ្លៃប្រេងឥន្ធនៈ ៥០០% នឹងចូលជាធរមាននៅក្នុងប្រទេសគុយបាក្នុងសប្តាហ៍នេះ។ ទន្ទឹមនឹងនេះ មិនត្រឹមតែកើនឡើងថ្លៃសាំងនោះទេ តម្លៃអគ្គិសនីក៏នឹងកើនឡើង ២៥% ផងដែរ ក្នុងរយៈពេលដូចគ្នាសម្រាប់អតិថិជនដែលប្រើប្រាស់អគ្គិសនីច្រើននៅក្នុងតំបន់លំនៅដ្ឋាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDbxBGxWcnMYbzujsVCIB5FvH3g5byMoTjjHzRSec59JPtsOkTIbJ6Pv5Z8kJ23MuI0OrpLLxa5nTjl3vbesiXrYwq6tFNq2UmI1pKDdj1nVS_-ZpoG28502Qvj1XJhurPeb_b48YK8PRfMvuPUMLPzA-qB2n8DSL8HxQSWOQA8kIKbSYQWWrhp9-GEyw/s1280/3d3980bdd7f937312895645cbd26ae9ec138e521.jpg

ទោះជាយ៉ាងណាក៏ដោយ តម្លៃដឹកជញ្ជូនសាធារណៈនឹងនៅដដែល ហើយការកើនឡើងតម្លៃឧស្ម័នធម្មជាតិក៏នឹងត្រូវពន្យារពេលផងដែរ។ មូលហេតុនៃការដំឡើងថ្លៃសាំងរហូតដល់ទៅ ៥០០% នេះគឺដើម្បីកាត់បន្ថយឱនភាពថវិការបស់ប្រទេស មានន័យថា ចំនួនថវិកាដែលរដ្ឋបានចាយគឺលើសចំណូល។ ដូច្នេះទើបរដ្ឋាភិបាលសម្រេចដំឡើងថ្លៃសាំងឱ្យខ្ពស់ ដើម្បីកាត់បន្ថយការចំណាយលើសប្រាក់ចំណូលរបស់រដ្ឋ។

រដ្ឋាភិបាលគុយបាបាននិយាយថា តម្លៃប្រេងសាំងធម្មតាមួយលីត្រនឹងកើនឡើងពី ២៥ ប៉េសូ (ប្រមាណ ០.២ ដុល្លារអាមេរិក) ដល់ ១៣២ ប៉េសូ (ប្រមាណ ៥ ដុល្លារអាមេរិក) ហើយប្រេងសាំងល្អបំផុតនឹងកើនឡើងពី ៣០ ប៉េសូ (ប្រមាណ ១.២៥ ដុល្លារ) ទៅ ១៥៦ ប៉េសូ (ប្រមាណ ៦ ដុល្លារអាមេរិក) ច្រើនជាង ៥ ដងនៃតម្លៃចាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivWNCBUd7Okb2L-NTmUPuTKt95Y6pcXmkF99lWfe-yDWL8PbkYrm2KvEAev4v-nwlrsO457_CH-cNdzpfGNkrKoqMtXxOu1Ld6oZ9RAS5NIFSm2dXd7uj1PZ1j3g66RJTSEu6nLlL-uGmEgy6Qa2dny4ovUVClxzkYq6RhhcZZXyTHxuQrVSr5ad3L5As/s900/afp_34hd2mf-jpg.jpeg

យោងតាមសេដ្ឋវិទូ Omar Everleny Perez នៃសាកលវិទ្យាល័យ Havana ប្រទេសគុយបា បានឱ្យដឹងថា ជាទូទៅប្រេងសាំងនៅប្រទេសគុយបាគឺមានតម្លៃថោកណាស់បើធៀបនឹងប្រទេសដទៃទៀតក្នុងពិភពលោក ប៉ុន្តែទោះជាយ៉ាងណា តម្លៃនេះគឺថ្លៃណាស់បើធៀបនឹងប្រាក់ឈ្នួលក្នុងស្រុក។ យោងតាមសេដ្ឋវិទូ ក៏បានបន្តទៀតថា តម្លៃឧស្ម័នថ្មីនឹងប៉ះពាល់ដល់ “សង្គមទាំងមូល” ។

គួរបញ្ជាក់ដែរថា ប្រទេសកោះដែលមានប្រជាជនចំនួន ១១ លាននាក់កំពុងជួបប្រទះវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតរបស់ខ្លួនចាប់តាំងពីការដួលរលំនៃប្លុកសូវៀតនៅក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ និងដោយសារតែផលវិបាកនៃជំងឺរាតត្បាតនៃមេរោគ ក៏ដូចជាការរឹតបន្តឹងទណ្ឌកម្មរបស់សហរដ្ឋអាមេរិកក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ រួមទាំងភាពទន់ខ្សោយនៃរចនាសម្ព័ន្ធនៅក្នុងសេដ្ឋកិច្ច។

យោងតាមការប៉ាន់ស្មាន សេដ្ឋកិច្ចគុយបាបានធ្លាក់ចុះ ២% នៅឆ្នាំ ២០២៣ ខណៈពេលដែលអតិផរណានឹងកើនឡើង ៣០%។ ប្រទេសនេះក៏កំពុងមានការខ្វះខាតប្រេងឥន្ធនៈរ៉ាំរ៉ៃ និងមូលដ្ឋានផ្សេងទៀត ហើយរដ្ឋាភិបាលឧបត្ថម្ភធនស្ទើរតែទាំងអស់នៃទំនិញ និងសេវាកម្មដែលប្រើប្រាស់ដោយជនជាតិគុយបា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtN4h73FC8gBGV9B3ud9xtuxZPEPiWVNRjn5qwb_VkF-O6OZIV6DgKpkFfkiwxCcuaV3o28-PuqHYQDnY6lvVOOwew73jp5cdolHEe2wisszrBCdpE2RJa8n3Pps0NiPGY2tb4sgBRgiT_WtuahB7kkCUFeUnF_sXXG7vGK16WRY7ohL8wWMjXWRA5CR8/s2560/Cuba-fuel-500-hike-scaled.jpg

អបអរសាទរ! កម្ពុជាជាប់ជាគោលដៅទេសចរណ៍វប្បធម៌ឈានមុខគេប្រចាំតំបន់អាស៊ី ២ ឆ្នាំជាប់ៗគ្នា ២០២២ និង ២០២៣

0

ប្រទេសកម្ពុជា ដែនដីអច្ឆរិយៈ ដែលសម្បូរដោយវប្បធម៌អរិយធម៌ដ៏ចំណាស់ កាលពីពេលកន្លងទៅនេះ ត្រូវបានចាត់ថ្នាក់ថាជាមជ្ឈមណ្ឌលវប្បធម៌ដ៏ធំ នាំមុខគេធំនៅអាស៊ីអាគ្នេយ៍ ព្រោះបានទាក់ទាញអ្នកធ្វើដំណើរមកពីជុំវិញពិភពលោកមកទស្សនាពីភាពល្អឯកនៃប្រាសាទបុរាណ ព្រះបរមរាជវាំង និងទីតាំងប្រវត្តិសាស្រ្តជាច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkvcEsUcNjRAFuhoUs0HOc2YDwxusE1btATyfN4v-EqZarpJVVgMnVZw391qMIuD3Xr3ukhLQ7_oa4R0RagGfA9bRibYV4JOcpAHJDNOU-zmpjpPJcC4UvoTX2VTeeBsAgnxOrCHIclR2_0R5hvuX4kGRVwkPYTlQ3jOwmfAjfrOmejyg3rnU_to0vzmA/s1120/Best-Places-To-Visit-Cambodia-Phnom-Penh.jpg

យោងតាមគេហទំព័រទេសចរណ៍អន្តរជាតិមួយ World Travel Awards គឺបានបោះឆ្នោតឲ្យប្រទេសកម្ពុជាក្លាយជាទិសដៅទេសចរណ៍ឈានមុខគេនៅអាស៊ីរយៈពេល២ឆ្នំាជាប់ៗគ្នា ពោលគឺឆ្នាំ២០២២ និង២០២៣ ដែលទាំងនេះគឺបានសបញ្ជាក់ពីកិត្យានុភាពដ៏ខ្លាំងក្លារបស់ប្រទេស និងជាមោទកភាពសម្រាប់ប្រជាជាតិខ្មែរទាំងមូលលើផ្នែកវប្បធម៌និងទេសចរណ៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcuMObnzZoif2nY-lvLIU6Vhe05pxL1z6Yuk80iXRXRzsFsOOYRQ2bptCTDCh2vNJp67vxn1SnikMr9YY-dzYnmWD5F01V1LZ0_c8RTsAUckfiUlMr9O6FPzzhv0hNPzswEScl7DaEEcnIS_aDAZBxJoRugpdbjNj_PaWvIHsdkhPKyj4V1CLBDBLTwo0/s1500/top-5-tourist-attractions-in-cambodia-2.jpg

ពានរង្វាន់ដែលកម្ពុជាបានទទួលស្គាល់ជាអន្តរជាតិខាងលើនេះ គឺជាសក្ខីភាពដែលបង្ហាញអំពីសម្បត្តិបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប តាមរយៈស្ថាបត្យយកម្មប្រាសាទបុរាណ ទីតាំងប្រវត្តិសាស្រ្តរាប់ពាន់កន្លែង ប្រពៃណីក្នុងស្រុកដ៏រស់ររើក (ដែលជា Soft Power របស់ប្រទេស)ក៏ដូចជាពិធីបុណ្យប្រពៃណីទំនៀមទម្លាប់ជាតិខ្មែរ វប្បធម៌បុរាណ អរិយធម៌ដ៏ចំណាស់ រួមបញ្ចូលជាមួយនឹងទំនើបកម្ម គឺពិតបានទាក់ទាញភ្ញៀវទេសចរជុំវិញពិភពលោកមកទស្សនានិងចង់សិក្សាស្វែងយល់បន្ថែម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcYILyK7Qf-EmLNHUC6gKKzi1Qlo5bh77hOtWiLbqUKk6Ltxi2sDhQlrC0EnvYvp43ojSmDTMcLtGkh_VBgWxCJI9c-9fQIYXsaJsmYNbtbbUXoAxVBIzXg4X-PZGPnCPXihWyrTaKJW_eJXZms0_l-FkcOSIExUYjMnvYfqHOw5XzGvSBe67NfoFfAwo/s860/Song-Saa-Private-Island-1-860x510.jpg

ជាពិសេស ប្រាសាទអង្គរវត្តខ្មែរ នៅលើទឹកដីនៃខេត្តសៀមរាប ដែលបានចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកដោយអង្គការយូនីស្កូកាលពីថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ១៩៩២ និងជាប់ជាសំណង់អច្ឆរិយៈទី៧នៅលើពិភពលោកទៀតផង។ មិនត្រឹមតែប៉ុណ្ណោះក៏នៅមានប្រាសាទបុរាណតូច ធំយ៉ាងច្រើនសន្ធឹកសន្ធាប់ទៀត ដូចជាប្រាសាទព្រះវិហារ ប្រាសាទសម្បូរព្រៃគក់ ប្រាសាទបន្ទាយស្រី។ល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhR8iH29IPeT89okye_LfXzo1Is-cXwJQuem-llNQMlZDc4JemZtvuVLdGtp7-Sl75dXuLMzQVlBwTKCXG3F82brLZJanAvvmCq_fMItTASNuM-TAViOw60v8663MeHryDXendHsaZM26d5aMqK2H8if74zvY1F7FyUMu-CBnjrSHb8ptVYRuwJzc5hluU/s1140/kh_waterfall.jpg.webp

ទីក្រុងភ្នំពេញ ជាទីកន្លែងប្រមូលផ្តុំគ្នាយ៉ាងមានភាពមមាលញឹកនិងអ៊ូអរនៅតាមដងផ្លូវ បទពិសោធន៍ដើរផ្សារដ៏គួរឲ្យចាប់អារម្មណ៍ ផ្សាររាត្រី កន្លែងកម្សាន្តរាត្រី ប្រជាពលរដ្ឋខ្មែរមានភាពស្មោះត្រង់រួសរាយរាក់ទាក់ រួមបញ្ចូលជាមួយនឹងភាពស៊ីវីល័យនៃទីក្រុង ខណៈទីតាំងប្រវត្តិសាស្រ្តខ្មែរ សារមន្ទីរ ព្រះបរមរាជវាំងជាដើម ក៏ស្ថិតនៅក្នុងក្រុងភ្នំពេញនេះតែមួយដែលបង្កបានជាភាពសម្បូរបែប និងគួរឲ្យចាប់អារម្មណ៍បំផុតពីសំណាក់ភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhr_8xHwO4eIS8N96XrCilp8-OG6ZcNJ_iiLXPYdupDUATf70Kk4k7UBpUEcZqKm9ksFGIVTeham_U-yVb0Cua3kYJsk3qcqt-o9DN_Hu00gk6wA3yx58G_sdx4t4NAUDSB6dcNvVZLuaAZw3P9GnBw88N9KvdW92Dx3qHZEx28OY6xTf1_pOPfJ8ToUSg/s1280/photo_2024-02-29_14-15-36.jpg

គួរបញ្ជាក់ដែរថា ប្រទេសដែលបានជាប់ក្នុងបញ្ជីទិសដៅទេសចរណ៍វប្បធម៌នៅអាស៊ីឆ្នាំ២០២៣នេះ រួមមាន ថៃ វៀតណាម ជប៉ុន ឥណ្ឌា ស្រីលង្ការ នេប៉ាល់ជាដើម។ រីឯតំណែងលេខ ១ ជាគោលដៅទេសចរណ៍វប្បធម៌ឈានមុខគេ រយៈពេល ៥ ឆ្នាំចុងក្រោយនេះ គឺ ឆ្នាំ ២០២៣ បានលើប្រទេសកម្ពុជា ,ឆ្នាំ២០២២ បានលើប្រទេសកម្ពុជា , ឆ្នាំ២០២១ បានលើប្រទេសថៃ , ឆ្នាំ ២០២០ បានលើប្រទេសវៀតណាម ,និងឆ្នាំ២០១៩ក៏បានលើប្រទេសវៀតណាមផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjl-nmzUeubDXvwDvnPIvVdZ-wb7uUF8EYCIFtoyH-YDt1rjq8iHIJd0hEf8LUm7MeLEh-Jj0Ueogf5Bl8aS2Vv41RO_NdgFZLoROnYTGxpir27EaY40YXdNN5kKP_EFwWT2ZtzbYKd6G0BckRnqV-glvrjEQvhV48eHd5xlfQFd6XpnlqEVXbLTBj4Zrg/s1280/photo_2024-02-29_14-15-48.jpg

អយ្យការអម​សាលាដំបូងខេត្តកោះកុង ចេញសេចក្តីប្រកាស ជុំវិញករណីបើកគ្រឿងចក្រអេស្កាវ៉ាទ័រកិនមនុស្សស្លា..ប់ ទាំងរស់

0

នាព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកោះកុង សហការជាមួយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាល ខេត្តកោះកុង បានបញ្ជូនសំណុំរឿងមកអយ្យការអមសាលាដំបូងខេត្តកោះកុង ពាក់ព័ន្ធនឹងករណីគ្រឿងចក្រ អេស្កាវ៉ាទ័រកិនមនុស្សស្លាប់ម្នាក់ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចភ្នំត្រងោល ស្ថិតក្នុងភូមិ ជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ដែលមានជនសង្ស័យឈ្មោះ តាំ ឈិន ភេទប្រុស អាយុ ៣១ឆ្នាំ ជាអ្នកបើកបរគ្រឿងចក្រអេស្កាវ៉ាទ័រ ដើម្បីចាត់ការបន្ត។No photo description available.ក្រោយពីទទួលសំណុំរឿងភ្លាម តំណាងអយ្យការបានបង្គាប់ឱ្យកម្លាំងមានសមត្ថកិច្ចនាំខ្លួនបុគ្គល ឈ្មោះ តាំ ឈិន ភេទប្រុស អាយុ ៣១ឆ្នាំ មកបង្ហាញខ្លួននៅអយ្យការអមសាលាដំបូងខេត្តកោះកុង ឱ្យបានមុនថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ដើម្បីសាកសួរអំពីដំណើររឿងខាងលើ តាមដីកាបញ្ជាឱ្យចូលខ្លួន លេខ ០១ អ.យ/២៤ ចុះថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤។

ទន្ទឹមនេះ តំណាងអយ្យការក៏ធ្វើការកោះហៅ ម្ចាស់គ្រឿងចក្រអេស្កាវ៉ាទ័រ តំណាងគ្រួសារជនរងគ្រោះ សាក្សី និងអ្នកពាក់ព័ន្ធផ្សេងទៀតមកបំភ្លឺ ដើម្បី ចាត់ការស្របតាមនីតិវិធីច្បាប់ជាធរមាន៕May be an image of textMay be an image of ticket stub and text

 

ហុងកុងលុបចោលការរឹ..តប..ន្តឹង អចលនទ្រព្យដើម្បីជំរុញទីផ្សារលំនៅឋាន

0

ហុងកុង ៖ អាជ្ញាធរហុងកុងបានប្រកាសលុបចោលការ ..រឹ..តប..ន្តឹង.. អចលនទ្រព្យ ដើម្បីជំរុញទីផ្សារលំនៅឋានដែលបានធ្លាក់ចុះ ហើយនឹងរៀបចំថវិកាបន្ថែមទៀតសម្រាប់ជំរុញវិស័យទេសចរណ៍ ស្របតាមគម្រោងលើកកម្ពស់សេដ្ឋកិច្ចរបស់ហុងកុង ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNBMKYPkVx5oIW0byR-ZtZwieSpTQA73ChRqml1bd2zo3klxwJ9tMVENA9m8a31fCzT_7tIQctG6bMVLZR0gGMjTs76rXxLBodFu2LFCnCDGCyB_46-aG7ih1Ka_Jn2M58iMY7SaJk_lUhhrfpJEAxar21jKjZtuRTX12FWMkwQNvmsCyeHVY85WY0WqE/s940/3ea12a44-d3b7-402d-bd25-7369e9b8727a-hong-kong-apartments-getty.jpg

លោក Paul Chan រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុហុងកុង បានបញ្ជាក់ក្នុងអំឡុងពេលលោកប្រកាសអំពីថវិកា កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ថា វិធានការគ្រប់គ្រងលំនៅឋាននៅហុងកុង នឹងត្រូវលុបចោលភ្លាមៗ ដោយសារវិធានការនេះមិនចាំបាច់សម្រាប់ស្ថានភាពសេដ្ឋកិច្ច និងទីផ្សារ នាពេលបច្ចុប្បន្នបន្តទៀតទេ ។

លោក Paul Chan រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ក៏បានលើកឡើងអំពីចំណុចលម្អិតពាក់ព័ន្ធនឹងគម្រោងចំណាយថវិកាប្រមាណ១ពាន់លានដុល្លារហុងកុងផងដែរ សម្រាប់វិធានការលើកកម្ពស់វិស័យទេសចរណ៍ រួមទាំងការបង្ហាញកាំជ្រួច និងរៀបចំកម្មវិធីធំៗបន្ថែមទៀត ។ លោកថ្លែងថា អាជ្ញាធរហុងកុងមានគម្រោងបន្ធូរបន្ថយគោលនយោបាយផ្តល់ប្រាក់កម្ចីអចលនទ្រព្យ ហើយធនាគារកណ្តាលហុងកុង មានតួនាទីប្រកាសពីគម្រោងនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYodPIGrcIaWgn2W5TVkJOOZBINXyPL2OzKBT1T7w6zZlzoQdltQLvZg9D8T7-4JKG91Ssb8BU1r_HyEcb9edJpbD_s05WtlStE5Al8t6sYjygtqPw5ZUH66ltknEYv_VDi7lGOuysMHG3MbiDlNAvpQU2T2xbT5su1MkhHA2l2U6-_pafe5ywXtOfLbM/s2000/-1x-1.jpg

សារព័ត៌មាន Bloomberg រាយការណ៍ថា ទំនុកចិត្តនៅទីក្រុងហុងកុងបានធ្លាក់ចុះ ដោយសារតម្លៃលំនៅឋានបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលជិត៧ឆ្នាំ ។ ច្បាប់សន្តិសុខជាតិបានដាក់សម្ពាធលើសេរីភាពបញ្ចេញមតិ ខណៈទីផ្សារភាគហ៊ុនហុងកុង គឺជាទីផ្សារមួយក្នុងចំណោមទីផ្សារធ្លាក់ចុះលឿនបំផុតលើពិភពលោក ។ លើសពីនេះ អត្រាការប្រាក់ធនាគារខ្ពស់ និងសេដ្ឋកិច្ចចិនធ្លាក់ចុះ គឺជាកត្តារារាំងសេដ្ឋកិច្ចហុងកុងមិនឱ្យងើបឡើងវិញ ខណៈវាធ្លាក់ចុះក្នុងអំឡុងពេលការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPJpYTSvU-QQVsFPXqOMebuiweMnF6iArXmoHCnG_G2_uzPn3teYV_mnkaIlkaesAmRsLKwQYDkaxgFbNJTSKeI0QVOXvMstqD9cdvBrCdSrg3AJLtlYs8V2mXGoCZhbD7LYo90-1IoF5M5UDsnI9y8J5xIoV_DT7hF2yx5uzLHNNe8mTeExOTXnuQMog/s950/monster-building-hong-kong.jpg

គួរបញ្ជាក់ថា សន្ទស្សន៍ភាគហ៊ុនអចលនទ្រព្យរបស់ហុងកុងបានកើនឡើង០,៥% កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលជាការឆ្លើយតបនឹងការលុបចោលការរឹតបន្តឹងអចលនទ្រព្យ ដើម្បីជំរុញទីផ្សារអចលនទ្រព្យ ។

ចំណែកភាគហ៊ុនក្រុមហ៊ុន New World Development បានកើនឡើង៦,៥% ហើយវាអាចនឹងកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង២ខែ និងកើនឡើងខ្ពស់បំផុតនៅលើសន្ទស្សន៍ទីផ្សារភាគហ៊ុនហុងកុង ។ រីឯភាគហ៊ុនក្រុមហ៊ុន Henderson Land បានកើនឡើង៤,១% ៕

តុលាការអាមេរិកពិ.ន័.យមហាសេដ្ឋីម្នាក់ពីបទកាប់ដើមឈើដោយគ្មានការអនុញ្ញាត

0

សហរដ្ឋអាមេរិក៖ តុលាការអាមេរិកបានពិ.ន័.យមហាសេដ្ឋីម្នាក់ ក្រោយពីគាត់បានកាប់ដើមឈើជុំវិញផ្ទះដ៏ប្រណិតរបស់គាត់ដោយគ្មានការអនុញ្ញាតពីអាជ្ញាធរ ដោយគាត់បាននិយាយថា គ្រាន់តែចង់ឃើញទេសភាពស្រឡះជុំវិញផ្ទះរបស់គាត់ប៉ុណ្ណោះ។

យោងតាមសារព័ត៌មានបរទេសមួយដែលបានចុះផ្សាយកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ថា តុលាការមួយនៅរដ្ឋ New Jersey សហរដ្ឋអាមេរិកបានសម្រេចពិ.ន័.យបុរសមហាសេដ្ឋីម្នាក់ឈ្មោះ Grant Heber ដែលជានាយកប្រតិបត្តិក្រុមហ៊ុនសន្តិសុខដ៏ធំមួយក្នុងទីក្រុងចំនួន ១៣,០០០ ដុល្លារអាមេរិក ពីបទកាប់ដើមឈើដោយគ្មានការអនុញ្ញាត មូលហេតុគឺចង់ឃើញទេសភាពស្អាតនៅជុំវិញផ្ទះ។Neighbor cuts down 32 trees photo 1

ទោះជាយ៉ាងណា តាមច្បាប់ការកាប់ព្រៃឈើទោះបីជានៅក្នុងផ្ទះខ្លួនឯងក៏ដោយ ក៏ត្រូវសូមការអនុញ្ញាតពីអាជ្ញាធរជាមុនដែរ។ បន្ទាប់ពីគាត់បានកាប់ដើមឈើនៅជុំវិញផ្ទះដ៏ប្រណីតរបស់គាត់ដោយគ្មានការអនុញ្ញាតហើយ គាត់ក៏បានសារភាពថា កាលពីខែមីនាឆ្នាំមុនគាត់ក៏បានកាប់ដើមឈើជុំវិញផ្ទះចំនួន ១៨ ដើមក្នុងចំណោមដើមឈើទាំង ៣២ ដែលលោកបានកាប់។ ដូច្នេះតុលាការក៏បានបង្គាប់ឱ្យគាត់បង់ថ្លៃដើមឈើជំនួស រួមទាំងការថែរក្សាដើមឈើ ដែលការចំណាយអាចខ្ពស់រហូតដល់ ១ លានដុល្លារអាមេរិក។Neighbor cuts down 32 trees photo 2

គួរបញ្ជាក់ដែរថា កាលពីថ្ងៃមុន គាត់ក៏ត្រូវបានគេចោទប្រកាន់ថាបានកាប់ដើមឈើរាប់សិបដើមដោយគ្មានការអនុញ្ញាតជុំវិញផ្ទះប្រណីតរបស់គាត់ដែលមានបន្ទប់គេងប្រាំ និងបន្ទប់ទឹកប្រាំមួយ មុនពេលរឿងរ៉ាវរបស់គាត់បានរីករាលដាលនៅលើបណ្តាញសង្គម។ ក្រោយអ្នកលេងអ៊ីនធឺណិតបានបង្ហោះការត្អូញត្អែរ ទោះជាយ៉ាងណាបន្ទាប់ពីគាត់ត្រូវបានប្តឹង ភ្លាមនោះគាត់ក៏បានលក់ផ្ទះចេញទៅក្រៅ។ ចៅក្រមនឹងសម្រេចស៊ើបបន្តទៀត តើគាត់ត្រូវបង់សំណងប៉ុន្មាន? ដោយលោក Grant Heber គ្រោងនឹងបង្ហាញខ្លួនក្នុងតុលាការនៅថ្ងៃទី ១៩ ខែមេសា ជុំវិញករណីខាងលើនេះ៕Neighbor cuts down 32 trees photo 3

ភ្ញៀវទេសចរ៣ប្រទេសមកលេងទីក្រុងប៉ាតាយ៉ាច្រើនជាងគេ

0

ប្រទេសថៃ ៖ សារព័ត៌មានថៃបានរាយការណ៍ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ថា មានភ្ញៀវទេសចរមកពី៣ប្រទេស បានមកលេងនៅទីក្រុងប៉ាតាយ៉ា ច្រើនជាងគេ ដូចជា ៖ ភ្ញៀវទេសចររុស្ស៊ី, ចិន និងឥណ្ឌា ។ ហេតុនេះ វាធ្វើឱ្យចំនួនការកក់បន្ទប់សណ្ឋាគារកើនឡើងខ្ពស់រហូតដល់ជាង៩០% ខណៈភ្ញៀវទេសចរក្នុងស្រុកក៏បានមកកម្សាន្តនៅទីក្រុងប៉ាតាយ៉ា ដូចគ្នាដែរ ។No photo description available.

លោក Sanphet Supapawornsathien នាយកសមាគមសណ្ឋាគារប្រទេសថៃភាគខាងកើតលើកឡើងថា នៅឆ្នាំ២០២៤នេះ សណ្ឋាគារក្នុងតំបន់ភាគខាងកើតចាត់ទុកថា កាក់កបយ៉ាងខ្លាំង ដោយសារមានភ្ញៀវទេសចររុស្ស៊ី ដែលពួកគេគេចពីអាកាសធាតុត្រជាក់ ហើយធ្វើដំណើរមកសម្រាកលំហែរកាយនៅទីក្រុងប៉ាតាយ៉ា ។ លើសពីនេះ ក៏មានការបង្កើនចំនួនជើងហោះហើរនៅចុងខែមករា ឆ្នាំ២០២៤ ផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-o1haBnu1aqp610Pl3myxyMx6ZqlxWVU2t7twiZdSf-wpfOj6uSfCjnPe8ThskmPBoD34cVjxEBQ1Cz_b6oyENu5y3ncqpedCI4bYstUxoAArsABjgIdBrPXtEGceO73lIfbhi6FC_OVSypSwX7Dcvb6jRe42KbNK1zvfymVTAJ0KT-hRRIhF_Enu_m8/s768/c458ce7e6a5fbeab83f6f44b335cf264736059c2b8b33bc40416e4f4e1db89f1.jpg

លោក Sanphet បន្តថា ក្រៅពីភ្ញៀវទេសចររុស្ស៊ី គឺភ្ញៀវទេសចរចិនបានចាប់ផ្តើមមកកម្សាន្តនៅទីក្រុងប៉ាតាយ៉ាកាន់តែច្រើន គឺចាប់ពីដើមខែកុម្ភៈ ឆ្នាំ២០២៤ ។ រីឯភ្ញៀវទេសចរឥណ្ឌា ក៏បានចាប់ផ្តើមមកដើរកម្សាន្តនៅទីក្រុងប៉ាតាយ៉ាដូចគ្នាដែរ ហើយភ្ញៀវទេសចរឥណ្ឌាមានចំនួនកាន់តែច្រើនឡើងនៅខែមករា ឆ្នាំ២០២៤ ។ ប៉ុន្តែគេនឹងឃើញថា ភ្ញៀវទេសចរថៃមានចំនួនតិចជាងមុន ព្រោះភ្ញៀវទេសចរថៃបានកើនឡើងខ្លាំងនាថ្ងៃឈប់សម្រាកកន្លងមក គឺមានភ្ញៀវទេសចរថៃមកកម្សាន្តនៅទីក្រុងប៉ាតាយ៉ាច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipx4V0BYFjER-8YPlBAJmBdx1G7ipmlkuIkzEQbP3GqPfot6E29RFcYE3WnSXOOKgCq7pHzl4tp0cbuScqIo46mkJIh9_UsBGTOpQwmmurd0hDQrIK3nMXOE4j1gHrGJVkufN5T1aUhDLbpzRDDBTMeSybHpXhKQHpzyDRgzYLqlgjKxzhvUarWEhkO1A/s1024/buying-condo-in-pattaya.jpg

ភ្ញៀវទេសចរថៃភាគច្រើនកក់បន្ទប់សណ្ឋាគារក្នុងអំឡុងពេលកៀកថ្ងៃធ្វើដំណើរកម្សាន្ត គឺពួកគេមិនបានកក់បន្ទប់សណ្ឋាគារជាច្រើនថ្ងៃមុនដំណើរកម្សាន្ត ដូចពេលកន្លងមកទេ ។ ចំណែកខាងសណ្ឋាគារវិញ មានចំនួនការកក់បន្ទប់កើនឡើងជាង២០០បន្ទប់ ហើយបើគិតជាមធ្យមនៃការកក់បន្ទប់សណ្ឋាគារនៅទីក្រុងប៉ាតាយ៉ា គឺស្មើជាង៩០% ។ នេះបើតាមការលើកឡើងរបស់លោក Sanphet នាយកសមាគមសណ្ឋាគារប្រទេសថៃភាគខាងកើត ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgljDOPvP8b-NEqPE8uVIEC-XU4N5PYtm02BWz5cjZnF6Y7b2_OQSR8F2VCDkH3HqITYvTouN-8mBtHMHylv4LGXYF_FWcPphIHYC7bb02cW-oZLNiFwdK5BUIIaGmobvmRVc_cSGqMkFWtYPgvg8tx7LCLfLHVz02B5tz4ZniWd_A9hWPdMBTv1vfIW2M/s1366/d5e01d7a-city-25054-16374e471ef.jpg