Home Blog Page 1192

ប្រទេសប៉ូឡូញបានបង្កើតកាក់ហោះដំបូងគេបង្អស់របស់ពិភពលោក

0

បរទេស៖ ធនាគារជាតិនៃកាមេរូន និងធនាគារជាតិប៉ូឡូញ Mint Mennica Polska កាលពីពេលថ្មីៗនេះបានបង្កើតកាក់ UFO MP-1766 ដែលជាឧបករណ៍ហោះហើរស្របច្បាប់ដំបូងគេបង្អស់របស់ពិភពលោក។
យោងតាម Oddity Central នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា ឈ្មោះនៃកាក់ច្នៃប្រឌិតនេះត្រូវបានបំផុសគំនិតដោយរូបរាងរបស់ថាសហោះ និងសមត្ថភាពរបស់វាក្នុងការបង្វិលយឺតៗនៅលើអាកាសដូចជាយានអវកាសក្រៅភព។ លេខ 1766 ឆ្លុះបញ្ចាំងពីកាលបរិច្ឆេទនៃការបង្កើត Mint ប៉ូឡូញ ក៏ដូចជាតម្លៃមុខរបស់កាក់ 1,766 ហ្វ្រង់កាមេរូន (ប្រហែល ២.៩១ ដុល្លារអាមេរិក)។

កាក់នេះអាចត្រូវបានប្រើប្រាស់ដោយស្របច្បាប់ និងចាយវាយជាផ្លូវការបាននៅក្នុងប្រទេសកាមេរូន។ ជាមួយនឹងបរិមាណមានកំណត់ត្រឹមតែ ៥១០ កាក់ទូទាំងពិភពលោក UFO MP-1766 មានតម្លៃបញ្ជាទិញជាមុនប្រហែលជាង ១,០០០ ដុល្លារអាមេរិក។ កាក់គំរូត្រូវបានប្រកាសនៅឯវេទិកាបច្ចេកទេសនៅទីក្រុងប៊ែកឡាំងកាលពីសប្តាហ៍មុន ហើយនឹងត្រូវបានចេញផ្សាយនៅនិទាឃរដូវខាងមុខនេះ។ លោក Lukasz Karda ប្រធាននាយកដ្ឋានបច្ចេកទេស និងផែនការផលិតកម្មនៃក្រុមហ៊ុន Polish Mint Mennica Polska បាននិយាយថា “យើងបានប្រមូលផ្តុំក្រុមអ្នកជំនាញមកពីនាយកដ្ឋានផ្សេងៗនៃស្ថាប័នរួមទាំងទីផ្សារ និងផលិតកម្ម”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhX-qykMysMuojhsqUk4zIoom7HtZKSeDxEcfblXVjpINOSnPF3CYd0kuAgyPmmDUMaTrP86ztAHQwluV30JzBnMQtXL-R3xeXB69_hFRnbgRVfi9QUje4iAJuECIoSpOOxHNow8BnljjJlhS3rvpQ219-H92GCk1NAZeikER1cEtkGtCAa-xkfrJQYFc4/s980/a93efa_137331f5e06d49e3ba87aa1f0e8dfad1~mv2.webp

ដំបូងឡើយ គំនិតនេះហាក់ដូចជាការលេងសើច ប៉ុន្តែរាល់ថ្ងៃដែលកន្លងផុតទៅ វាបានច្បាស់សម្រាប់យើងថា យើងបានបំពេញភារកិច្ចត្រឹមត្រូវហើយ។ យើងបានរកឃើញបច្ចេកវិទ្យាត្រឹមត្រូវជាមួយនឹងដំណើរការបានយ៉ាងល្អ ដោយការងារដំណើរការទៅដោយរលូន ហើយដំណើរការនៃការផលិតក៏បានដំណើរការយ៉ាងឆាប់រហ័សនិងជោគជ័យផងដែរ»។ ទោះជាយ៉ាងណា ក្រុមហ៊ុនមិនបានផ្តល់ព័ត៌មានលម្អិតអំពីបច្ចេកវិទ្យានៅពីក្រោយ UFO MP-1766 នោះទេ ប៉ុន្តែបើយោងតាមព័ត៌មានតិចតួច កាក់ដែលបានកែលម្អនេះមានម៉ូទ័រតូចមួយដែលដាក់នៅខាងក្នុង ហើយត្រូវបានធ្វើឱ្យសកម្មដោយដែនម៉ាញេទិកដែលបង្កើតរវាងកាក់ និងរចនាសម្ព័ន្ធពិសេសរួមបញ្ចូលគ្នា។MINT OF POLAND'S LEVITATING COIN

នេះអនុញ្ញាតឱ្យកាក់រំកិល និងបង្វិលយឺតៗដូចជាចានបាយ បន្ថែមពីលើសមត្ថភាព levitation និងការរចនាអនាគតរបស់វា MP-1766 UFO ក៏មានបំពាក់នូវផ្នែក fluorescent ដែលបញ្ចេញពន្លឺនៅក្នុងទីងងឹត ដោយបន្ថែមឥទ្ធិពលយ៉ាងខ្លាំងទៀតផង។
គួរបញ្ជាក់ដែរថា ក្រុមហ៊ុន Mennica Polska Mint គឺជាស្ថាប័នឯកជនតែមួយគត់ដែលត្រូវបានអនុញ្ញាតឱ្យផលិតកាក់ហោះដំបូងគេ និងផលិតផលវិនិយោគនៅក្នុងប្រទេសប៉ូឡូញ។ ដើម្បីធ្វើឱ្យកាក UFO MP-1766 ក្លាយជារូបិយប័ណ្ណស្របច្បាប់ និងមិនមែនគ្រាន់តែជាប្រាក់ហោះធម្មតានោះ ក្រុមហ៊ុនបានសម្រេចចិត្តសហការជាមួយធនាគារកណ្តាល “ពិសេស” ដើម្បីបង្កើតកាក់ដែលចូលចរាចរផ្លូវការបាន៕

សួស វីសា ថាបើសិនជាមិនឆាប់ប៉ះទង្គិ.ចផ្លូវចិត្ត វិស័យអនឡាញគ្មានអ្នកណាឈ្នះនាងឡើយ

0

តារាចម្រៀង សួស វីសា ដែលបច្ចុប្បន្នកាន់កាប់ជំនួញជាច្រើនក្នុងដៃជាមួយស្វាមីគឺលោក ថមមី បាននិយាយថាបើសិនជាខ្លួនជាមនុស្សរឹងមាំដូចលោកស្រី ទ្រី ដាណា មិនឆាប់ប៉ះទង្គិចផ្លូវចិត្តម្ល៉េះវិស័យអនឡាញគ្មានអ្នកណាយកឈ្នះនាងឡើយ។ ក្នុងអំឡុងពេលនាងផ្ទុះការគាំទ្រលើវិស័យអនឡាញជាមួយស្វាមីក្នុងមួយយប់ចំណេញយ៉ាងតិច៦០០០ដុល្លារទៅ៧០០០ដុល្លារ។May be an image of 1 person

គេចាំបានថា កាលពីឆ្នាំ២០២១ តារាចម្រៀង សួស វីសា និងស្វាមីលោក ថមមី បានបំបែកកំណត់ត្រាអ្នកលក់អនឡាញនៅកម្ពុជាមានការLive ដោយមិនបាច់ហែកហួរគ្រួសារ ឈ្លោះគ្នា តែមានការទស្សនារាប់ម៉ឺននាក់ដោយប្រើសមត្ថភាពប្លែកៗកំប្លែងៗរបស់ខ្លួនដោយលោក ថមមី តុបតែងជាមនុស្សស្រី ។ យ៉ាងណាមិញ អ្នកទាំងពីរបានសម្រេចចិត្តមិនបន្តការ Live ទៅវិញទោះបីជាមានការគាំទ្រខ្លាំងពីទស្សនិកជនក៏ដោយ។May be an image of 1 person and blonde hair

កាលពីថ្ងៃទី២៦ កុម្ភៈ ឆ្នាំ២០២៤ អ្នកនាង សួស វីសា បាន Live នៅលើបណ្តាញសង្គមរបស់ខ្លួនជជែកជាមួយហ្វេនៗព្រមទាំងនិយាយពីការលក់អនឡាញរបស់ខ្លួនបើសិនជានាងមិនឆាប់ប៉ះទង្គិចផ្លូវចិត្តទេ វិស័យអនឡាញគ្មានអ្នកណាឈ្នះនាងឡើយ។

តារាចម្រៀង សួស វីសា បាននិយាយថា ខ្លួន Live លក់បានមួយយប់ៗចំណេញយ៉ាងតិច៦ពាន់ទៅ៧ពាន់ដុល្លារ ដោយសារជាមនុស្សដែលឆាប់ប៉ះអារម្មណ៍អន់ចំណុចនេះ បើសិនផ្លូវអារម្មណ៍រឹងមាំអនឡាញរាល់ថ្ងៃនេះគ្មានអ្នកណាឈ្នះនាងនោះទេគឺនាងហ៊ាននិយាយបែបនេះ។ អ្នកនាងថា អាចសួរអ្នកលក់អនឡាញជំនាន់មុនៗបាន Live ណាមួយមានអ្នកមើល១៦០ ទៅ១៧០K ដូចនាងនិងប្តីឡើយ កុំថាដល់តួលេខនេះចំនួនតួលេខ៣០ទៅ៥០Kទាំងមិនមានរឿងឈ្នះហែកគ្នា Live ធម្មតាៗសើចសប្បាយកំប្លែងដូចខ្លួនគ្មានអ្នកដូចការLive របស់នាងឡើយ។ តារាចម្រៀងក្នុងទ្រនំហង្សមាសរូបនេះ បន្តទៀតថា ដោយសារតែជាមនុស្សឆាប់ប៉ះទង្គិចផ្លូវចិត្តប្រសិនជារឹងមាំដូចលោកស្រី ទ្រី ដាណា ស្មើនេះគ្មានអ្នកណារកស៊ីឈ្នះនាងទេលើផ្នែកអនឡាញ ខ្លួននឹងLive រកវិធីសាស្រ្តរិតតែឆ្កួត រិតតែធ្វើ Views ក៏បានលក់រិតតែដាច់បើនាងប្រឹងហើយប្រឹងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghtoLA_TRlFcuF4D5kzBRfsOMcLaJUYqN3vx_jxPOj57nIC8vHbPYiyzvZcNSZJyRh5iCIsgSlV9lD9kkFOJhtKcquFZkcu_NqFDbsOA4qdgLuoiwsi3cyoMU3-lMRPcGjd5SjbUEA-3iQjZSLwlX8MU-ROuaG0YhSHnleMLCaRcM1eyDdDyBNdsTX3S0/s1268/image_2024-02-28_15-42-40.png

សួស វីសា កាលជំនាន់នោះ Live ហើយស្រាប់តែថមថយទាំងផ្ទុះ Views ច្រើនៗនោះមិនមែនគ្មានអ្នកមើលនោះទេគឺនាងជាអ្នកឈប់ Live ហើយការឈប់នោះមិនមែនអត់ហេតុផលនោះទេគឺមានមូលហេតុហើយផ្លូវចិត្តប៉ះទង្គិចដែរនិងមានរឿងរ៉ាវច្រើន។ បើសិនជាពេលនោះចេះគិតចេះគូរមិនខ្វល់រឿងអ្វីទាំងអស់មិនដឹងរាល់ថ្ងៃនេះអនឡាញដើរដល់ណាទេ ច្រៀងក៏ល្បី មានបទពីរោះៗច្រើន ផ្នែកសិល្បៈទាំងការរាំច្រៀង ក្រេដីតខ្ពស់ គ្រួសារក៏ល្អថ្លៃថ្នូរមិនប៉ះពាល់អ្នកណា ប៉ុន្តែគ្រប់យ៉ាងនាងជាអ្នកថមថយដោយខ្លួនឯង។May be an image of 2 people, wedding and text

តារាចម្រៀង សួស វីសា ត្រូវបានគេដឹងថានាងមានបញ្ហាសំឡេងខ្លាំងរហូតចេញទៅព្យាបាលនៅក្រៅប្រទេស ខណៈមកទល់ពេលនេះស្ថានភាពរបស់តារាចម្រៀងរូបនេះធូរស្បើយនិងបានលេចមុខតាមកម្មវិធីប្រគំតន្ត្រី និងបានចេញបទថ្មីក្នុងផលិតកម្មហង្សមាសផងដែរ៕

 

ហ្វេនៗសរសើរបទថ្មី លឹម សេរីហាន់នីកា ស្នាដៃនិពន្ធទំនុកច្រៀងរបស់ លីម តិចម៉េង និងអ្នកនិពន្ធម្នាក់ទៀត

0

បន្ទាប់ពីផលិតកម្មរស្មីហង្សមាសបានទម្លាក់បទថ្មីរបស់ លឹម សេរីហាន់នីកា មានចំណងជើងថា «បងភ្លេចអស់ហើយ» ធ្វើឱ្យហ្វេនៗសរសើរមិនដាច់ពីមាត់ទៅលើម្ចាស់ពានរូបនេះថាមានទឹកដមសំឡេងពីរោះទៅលើបទប្រភេទមនោសញ្ចេតនា។ អ្វីដែលកាន់តែចាប់អារម្មណ៍បទនេះជាស្នាដៃនិពន្ធទំនុកច្រៀងដោយផ្ទាល់ពី លីម តិចម៉េង និងលោក ឈិត តេងរិទ្ធ ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwORFMT9CRoiTG_reHvAULBUf_6sZ92sBZYFSSLJVzxNKJbq2cXhcm789n0rA3oP821g-ojlUYcl9g-vwavhAhvKtmxVR5dpNbixosyrkmtdhCV9y7_F041JcrJo8-qiPqU85FU3WNjqBPX_XXD-XVGPYqiXSHkuEH07xF_mYpy7QxGFkZ_LoS8jrTYPs/s2048/image_2024-02-28_14-02-39.png

គេចាំបានថាកាលពីខែកក្កដា ឆ្នាំ២០២៣ ផលិតកម្មរស្មីហង្សមាសបានទម្លាក់បទចម្រៀងមួយបទមានចំណងជើងថា «គេភ្លេចអស់ហើយ» ដែលបកស្រាយដោយ លីម តិចម៉េង ម្ចាស់ពាន Cambodian Idol រដូវកាលទី៤ ។ ជាពិសេស បទនេះផ្ទាល់ លីម តិចម៉េង បានចូលរួមបញ្ចេញស្នាដៃនិពន្ធទំនុកច្រៀងជាមួយ លោក ឈិត តេងរិទ្ធ ទៀតផងខណៈមកទល់ពេលនេះ ស្នាដៃរួចចំណែកនិពន្ធរបស់ លីម តិចម៉េង មានការចូលស្តាប់ដល់ទៅជាង៧លានដង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiO3vaWXmzkjMufaGpMwgPNBWaoXl59AVZnaaJUOk3FnT29tlr5RKC0pi3Qvyxnj_JQiKgB_wx_HtWwT4yTWK1Zdx5pplVGKSPlIU4-QIpHZZfn5_pZvkSjCkc1ptQCH8FK1nBBHFcu8fiOJ1zHg_zMdRmB8cLCKh-JSOXwuwI1II0yK1WTB9kvZMvqPg0/s2048/image_2024-02-28_14-02-42.png

អស់រយៈពេលជិត៧ខែ បន្ទាប់ពី version ប្រុសទទួលបានភាពជោគជ័យនាយប់ថ្ងៃទី២៧ ខែកុម្ភៈ ខាងផលិតកម្មបានទម្លាក់ version ស្រីម្តងមានចំណងជើងថា «បងភ្លេចអស់ហើយ» បកស្រាយដោយ លឹម សេរីហាន់នីកា ម្ចាស់ពាន The Voice Cambodia រដូវកាលទី៣។
ទឹកដមសំឡេងរបស់ នីកា ទៅលើប្រភេទបទមនោសញ្ចេតនាឈឺចាប់នេះធ្វើឱ្យហ្វេនៗសរសើរមិនដាច់ពីមាត់ទោះបីជាបានស្តាប់version ប្រុសហើយក្តី ប៉ុន្តែបានស្តាប់ version ស្រីម្តងវិញកាន់តែពីរោះប្លែក។ ចំណុចពិសេសនោះ បទដ៏ពីរោះនេះជាចំណែកស្នាដៃរបស់ លីម តិចម៉េង ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuZuz71NrMpP6FdBXDd541GJdn9yLaZMRwJ9JqtnU6CpM-8R4aL5GoLdwLVjNk65cm4j_5ojBXXj6O0mZZzreEhKoQASg8Ywv0-2rjH7t2LQWW_VKpiiOBxF4zCU1eIAfg-lc_DAK8J6A-m9TwbKAMeRDXfHXUkcqzu3hWlpWHHJuIuLGUQjuxcxVI2jY/s2048/image_2024-02-28_14-02-44.png

គួរបញ្ជាក់ថា លីម តិចម៉េង និង លឹម សេរីហាន់នីកា ជាម្ចាស់ពានលំដាប់ពិភពលោកដូចគ្នាហើយអ្នកទាំងពីរក៏បានចេញបទចម្រៀងរួមគ្នាមួយបទផងដែរមានចំណងជើងថា «កុំឌឺអូនពេក» កាលពីថ្ងៃទី១៦ កុម្ភៈ ហើយមួយនេះទទួលបានការគាំទ្រគួរឱ្យកត់សម្គាល់ពីទស្សនិកជន៕

 

បទ BLACKPINK BTS និង K-pop ជាច្រើនទៀតបាត់ពី TikTok

0

នៅដើមឆ្នាំ ២០២៤ ក្រុមហ៊ុន Universal Music Group (UMG) បានប្រកាសថាពួកគេនឹងដកបទចម្រៀងទាំងអស់របស់សិល្បករដែលបានចុះហត្ថលេខាជាមួយក្រុមហ៊ុនចេញពី TikTok ។ កាលពីថ្ងៃទី២៧ ខែកុម្ភៈ អ្នកគាំទ្រ K-pop ទទួលបានការភ្ញាក់ផ្អើលមួយទៀត នៅពេលដែលបទពេញនិយមជាច្រើនរបស់ BLACKPINK, BTS និងក្រុម K-pop ជាច្រើនផ្សេងទៀតត្រូវបានបិទសំឡេងដោយសារតែការរក្សាសិទ្ធិ។

ជាទូទៅ ស្ទើរតែគ្រប់បទចម្រៀងរបស់ BLACKPINK រួមទាំងបទទោលដោយសមាជិកទាំងបួននាក់ត្រូវបានដកចេញពី TikTok ។ ប្រសិនបើទស្សនិកជនបានចូលទៅកាន់ TikTok របស់ BLACKPINK អ្នកនឹងឃើញថា ៩០% នៃវីដេអូនៅទីនោះបានបញ្ចេញសំឡេងរបស់ពួកគេទាំងស្រុង។ដូចគ្នាដែរ បទចម្រៀងពីរបទរបស់ Jungkook គឺ «Standing Next To You» និង «Seven» ត្រូវបានដកចេញពី TikTok ដោយសារតែបញ្ហារក្សាសិទ្ធិ។ វីដេអូជាច្រើនដែលប្រើសំឡេងបទចម្រៀងទាំងនោះនៅលើបណ្តាញ BTS និង TikTok របស់ Jungkook ក៏ត្រូវបានបិទសំឡេងផងដែរ។ លើសពីនេះ ក៏មានបទចម្រៀងជាច្រើនត្រូវបានដកចេញពី TikTok របស់ BTS ដូចគ្នា។BTS, Blackpink To Be REMOVED From TikTok? Here's Why | Korean News, Times Now

មិនត្រឹមតែ BLACKPINK និង BTS ប៉ុណ្ណោះទេ ក្រុមផ្សេងទៀតដូចជា SEVENTEEN, TXT, TREASURE និង NewJeans ក៏បានបិទបទចម្រៀងជាច្រើននៅលើទិកតុក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnmh3FFY2DUom1LkNrB_Y6KQhne55KGrC2W0t0jHAmClLaARc_MUI_hESaLKhqQZhe7t_3KphBr80VRzyitdqRGD5VnoyhWR3hzZXCagic5-fb7GcAN9UDsSQxW623E-KwPekDiJGMupq6gNyTnUEqSlNU861TjYnvGE_pY-vYQXbAnLrbfHooEsO1CzM/s1234/image_2024-02-28_11-55-47%20(2).png

Universal Music Group (UMG) បានធ្វើឱ្យរលកនៅក្នុងឧស្សាហកម្មតន្ត្រីជាមួយនឹងការប្រកាសជាផ្លូវការរបស់ពួកគេដើម្បីលុបបទចម្រៀងទាំងអស់ដោយសិល្បករដែលបានចុះហត្ថលេខាពី TikTok ។ ក្នុងនាមជាក្រុមហ៊ុនដ៏ធំបំផុតរបស់ពិភពលោក UMG មានបណ្ណាល័យតន្ត្រីដ៏ធំដែលមានសិល្បករដ៏ធំបំផុតដូចជា Taylor Swift, The Weeknd, Bad Bunny, Ariana Grande, Justin Bieber, Adele, និងសិល្បករជាច្រើនទៀត។ ការប៉ះទង្គិចគ្នារវាង TikTok និង UMG បានក្លាយជាប្រធានបទដ៏ក្តៅគគុកក្នុងចំណោមអ្នកគាំទ្រតន្ត្រី។ វាមិនមែនគ្រាន់តែជាអ្នកគាំទ្រតារា លោកខាងលិចទេដែលព្រួយបារម្ភ សូម្បីតែអ្នកគាំទ្រ K-pop ក៏មានការព្រួយបារម្ភអំពីផលប៉ះពាល់ដល់តារារបស់ពួកគេដូចគ្នានៅពេលដែល UMG ដកតន្ត្រីចេញពី TikTok ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtKqrYECq1c2SmM0qNVJ-r-dw3aoapz3LnfyMZnnOFrEFjRHOAIonXiaHW5VI3ryRFi31n-7787HEknF-KSC1D_-iPLbhTS9TyApQfww8wSf0HblcD3rLIDHUyJ7bfecP_ao51s44GoLKk5EPQJ_dtOwzA0DCOZZqV1tRJi9QMafZskgwzP9L-1QvfDLA/s1020/image_2024-02-28_11-55-49.png

ហេតុផលនាំឱ្យមានការព្រួយបារម្ភនេះ ដោយសារក្រុម K-pop ត្រូវបានគេស្គាល់ដោយសារតន្ត្រី និងការរាំរបស់ពួកគេ ពីការចូលរួមក្នុងការប្រកួតប្រជែងរាំនៅលើ TikTok នឹងក្លាយជាការបាត់បង់ដ៏សំខាន់មួយក្នុងការផ្សព្វផ្សាយដល់សាធារណជន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSmcfg1LAqWD6xhZ42Rn7hr2fQHpMHgp7zqKZHo1wvsSpWP7GOF2R0bk7nQbhmSBNOBHSvhCUEcpmopv2gSHuOl0O6oLTsXAcwqF1peLwIbeNLT5bDiMZL2y63nY2o8KtW8H00uTNdvNtjOg0HpUH4Ib8NbQLhFWjyb2sZNSc6ZrPZshf6jIgUAsVigAQ/s1020/image_2024-02-28_11-55-48.png
គួរបញ្ជាក់ថា Universal Music មិនបន្តអាជ្ញារបណ្ណដល់ TikTok ដោយសារលើបញ្ហានៃតម្លៃរក្សាសិទ្ធិ។ ក្រុមហ៊ុនបានចោទបណ្តាញសង្គមនេះ ថារកលុយបានដោយផ្អែកលើការប្រឹងប្រែងរបស់សិល្បករ ប៉ុន្តែមិនបានបង់ថ្លៃសមរម្យនិងប្រយុទ្ធប្រឆាំងនឹងផ្នែកងងឹតនៃ AI។ ចំណែក TikTok បានអះអាងថា UMG បាន «ដាក់ការលោភលន់លើសពីផលប្រយោជន៍របស់សិល្បករ និងតន្ត្រីករ»៕

 

 

ភ្ញាក់ផ្អើល! រៀបការបានជិត៣ខែ លោកស្រី ទ្រី ដាណា ប្រកាសថាទើបស្រលាញ់ស្វាមី

0

បន្ទាប់ពីបង្ហោះរូបភាពជាច្រើនសន្លឹកនៅលើបណ្តាញសង្គមដោយមានឈ្មោះលោកស្រី ទ្រី ដាណា និងលោក រស់ រាជ្ជសាល នៅឯមាត់សមុទ្រអមជាមួយការតុបតែងផ្កាពណ៌សដ៏ស្រស់ស្អាតប្រៀបដូចជាគូស្នេហ៍សុំគ្នារៀបការធ្វើឱ្យហ្វេនៗឆ្ងល់ពា្រត។ ទោះយ៉ាងណា ពេលនេះអ្នកជំនួញអនឡាញរូបនេះបានទម្លាយការពិតហើយ ព្រមទាំងបញ្ជាក់ថាកាលពីលោកស្រីរៀបការមិនទាន់មានចិត្តស្រលាញ់នោះទេ ព្រោះតែជួបគ្នាបាន២ថ្ងៃភ្ជាប់ពាក្យ ហើយភ្ជាប់ពាក្យរួចបាន១ថ្ងៃ ប្រកាសថ្ងៃរៀបការ ការរួចជិត៣ខែទើបស្រលាញ់គ្នាមែនទែន។May be an image of 2 people, flower and wedding

នៅល្ងាចថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ លោកស្រី ទ្រី ដាណា បង្ហោះរូបភាពស្រស់ស្អាតជាច្រើនសន្លឹកជាមួយស្វាមីនៅមាត់សមុទ្រអមជាមួយខ្លឹមសារថា «ដល់ពេលដែលប្រាប់ហ្វេនហើយ។ មនុស្ស២នាក់មិនធ្លាប់ស្គាល់គ្នាសោះ បន្ទាប់ពីនិយាយគ្នាបាន ២ថ្ងៃ ក៏សម្រេចចិត្តភ្ជាប់ពាក្យ (ជួបគ្នាថ្ងៃទី៥ ភ្ជាប់ពាក្យថ្ងៃទី៩ រៀបការថ្ងៃទី០៣,១២,២០២៣)ទាំងចិត្តមិនទាន់ច្បាស់លាស់ថាស្រលាញ់ឬអត់ គ្រាន់ដឹងថាគាត់ជាមនុស្សគួរទុកចិត្ត និងអាចដើររួមផ្លូវទៅមុខជាមួយគ្នាបាន។ ភ្ជាប់ពាក្យបានមួយថ្ងៃ យើងក៏សម្រេចចិត្តរើសថ្ងៃរៀបការ… ស្ដាប់ទៅ ដូចលឿនណាស់ មិនគួរជឿទេ មែនអត់? តែជាការពិត យើងសម្រេចចិត្តរើសថ្ងៃរៀបការ ដោយនៅសល់វេលាមិនដល់មួយខែផង។ សម្រាប់ខ្ញុំ ចូលចិត្តច្បាស់លាស់ ជួបមនុស្សទុកចិត្ត ខ្ញុំអាចទទួលយកភ្លាម តែបើសួរអារម្មណ៍ពេលនោះ ស្រលាញ់អត់ មានចិត្តលើគ្នាអត់… គឺអត់ទាន់ទេ បើមនុស្សនិយាយគ្នា មិនទាន់បានមួយអាទិត្យផងហ្នឹង ទៅប្រាប់កូនចៅ ក៏សាប្រាយគ្រប់គ្នា»។May be an image of 1 person, flower, wedding and dais

ម្ចាស់ហាងពេជ្រ រូបនេះ បន្តទៀតថា «បន្ទាប់ ពីភ្ជាប់ពាក្យរួចមក យើងតែងណាត់គ្នា ញាំអីជាមួយគ្នា លួចមើលគ្នា។ គាត់ព្យាយាមណាស់ លើកទឹកចិត្ត ផ្ដល់ភាពកក់ក្ដៅ ធ្វើអោយខ្ញុំសប្បាយចិត្ត ហើយក៏ឆ្លៀតនិយាយរឿងគំនិតរកស៊ី និងការងារខ្លះ ដែលខ្ញុំមានអារម្មណ៍ថា គាត់ជាមនុស្សដូចខ្ញុំច្រើន។ មួយរយៈក្រោយ គាត់ក៏បានបង្ហាញអារម្មណ៍ពិត ថាគាត់បានព្យាយាមខមមិនខ្ញុំ និងឆាតមកខ្ញុំ តែខ្ញុំមិនឆ្លើយតបគាត់។ ជានិស្ស័យក៏អាចថាបាន ព្រោះចុងក្រោយ យើងក៏បានស្គាល់គ្នាអារម្មណ៍ចាប់ផ្ដើមអាណិតគាត់ ក្រោយពេលគាត់ប្រាប់ការពិត ហើយភាពកក់ក្ដៅ និងការលើកទឹកចិត្តដែលគាត់ផ្ដល់អោយ ក៏ធ្វើអោយខ្ញុំ កាន់តែទុកចិត្តគាត់។ មិនយូរប៉ុន្មាន យើងក៏ដល់ថ្ងៃរៀបការ… ក្ដីរំភើប ភាពរីករាយ លាយឡំនឹងអារម្មណ៍ភ័យខ្លះ មិនខុសពីគូដទៃ ទោះខ្ញុំធ្លាប់ឆ្លងកាត់ការរៀបការពីមុនក៏ដោយ ព្រោះខ្ញុំគោរពប្រពៃណីណាស់ លុះក្រាបក្បាលដល់កន្ទេល ទើបច្បាស់លាស់»។May be an image of 2 people, flower and wedding

លោកស្រី ទ្រី ដាណា បន្តថា «ថ្ងៃនេះ រយៈពេលជិត៣ខែហើយ យើងបានស្វែងយល់ពីគ្នា ផ្ដល់ភាពកក់ក្ដៅអោយគ្នា ចែករំលែក ភាពរីករាយ និងទុក្ខសោកជាមួយគ្នា។ ក្ដីអាណិតដែលខ្ញុំមានលើគាត់ពីមុនពីមុន ចាប់ផ្ដើមប្រែមកជាក្ដីស្រលាញ់។ ហើយឥឡូវនេះ ពួកយើងទាំង២នាក់ បានស្រលាញ់គ្នាមែនទែនហើយ។ អានចប់ហើយត្រូវទេ? ហើយក៏មានអារម្មណ៍មួយថា មិនគួរជឿ ត្រូវអត់? តែចង់ប្រាប់ថា នាងខ្ញុំក៏ស្ទើរមិនជឿដែរ តែគ្រប់យ៉ាងជាការពិត ចឹងហើយ បានខ្ញុំថាដូចយល់សប្តិចឹង។ សរុបមកគឺ ជួបគ្នាបាន២ថ្ងៃភ្ជាប់ពាក្យ ហើយភ្ជាប់ពាក្យរួចបាន១ថ្ងៃ ប្រកាសថ្ងៃរៀបការ ការរួចជិត៣ខែទើបស្រលាញ់គ្នា មែនទែន»។May be an image of 2 people and wedding

គួរបញ្ជាក់ថា លោកស្រី ទ្រី ដាណា និងលោក រស់ រាជ្ជសាល បានដឹកដៃគ្នាភ្ជាប់ពាក្យនៅថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០២៣ ធ្វើឱ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ ចូលរោងការ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំធំៗ តារាល្បីៗជាច្រើនរូប ប៉ុន្តែទើបដឹងថាការរៀបការអ្នកជំនួញអនឡាញរូបនេះគ្មានចិត្តស្រលាញ់ស្វាមីទៅវិញ៕

 

សេដ្ឋីអាមេរិកបរិច្ចាគប្រាក់១ពាន់លានដុល្លារអាមេរិក ដើម្បីឧបត្ថម្ភនិស្សិតពេទ្យ

0

សហរដ្ឋអាមេរិក ៖ វាជាដំណឹងដ៏រីករាយមួយសម្រាប់មហាវិទ្យាល័យវេជ្ជសាស្ត្រ Albert Einstein នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ក្រោយពីលោកយាយ Ruth Gottsman គឺជាអតីតសាស្ត្រាចារ្យ និងនាយកគ្រប់គ្រងម្នាក់ក្នុងមហាវិទ្យាល័យនេះ ប្រកាសថា គាត់នឹងបរិច្ចាគប្រាក់ចំនួន១ពាន់លានដុល្លារអាមេរិក សម្រាប់ជាថ្លៃសិក្សារបស់និស្សិតពេទ្យ នាឆ្នាំ២០២៤ និងនិស្សិតជំនាន់ក្រោយៗទៀត ។ រីឯនិស្សិតដែលបានបង់ថ្លៃសិក្សារួចហើយ ពួកគេនឹងទទួលបានប្រាក់វិញគ្រប់ចំនួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3Xxmi01NytsaqgbaGrL64CY9KSM6BylruInsiLo36xWcpAcE9NxVr4wKZ-DieUph8ROtjMfC9fqLSD1ypROho1mEYmAqm6dTpzHvk0Dr5NKULqqkVxx_dRoKRQXAR12dnWM3korrTH3I4yCzFf4nd6njVkif7VUNPxChqe_uDNmqnXfNvymyYUDjQ1gA/s294/images.jpg

កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ សារព័ត៌មានអាមេរិករាយការណ៍ថា ការប្រកាសបរិច្ចាគប្រាក់របស់លោកយាយ Ruth Gottsman អាយុ៩៣ឆ្នាំ លើកនេះ បានក្លាយជាដំណឹងមួយដ៏សែនរីករាយសម្រាប់និស្សិតពេទ្យជាច្រើននាក់ ។ ក្រោយពីទទួលដំណឹងនេះ ពួកគេនាំគ្នាទះដៃយ៉ាងសប្បាយរីករាយ និងនិយាយពាក្យថា «សូមអរគុណ» ទៅកាន់អតីតសាស្ត្រារ្យនៃមហាវិទ្យាល័យវេជ្ជសាស្ត្ររូបនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXOa-NO4IDM5Mv0ykX8FegvfGnWdDJjiFFrKnQjJgp2kC_DXzERd7TCJEL8yrvKKVWDsVSsJrt6xOsKBTb4elWV0u4fdcSFO9ft7O4ZIZYFJAaIaWY3dQ-P4rHE686J-0zC3kdUsArJHfCIq-gor_sowSFvyQWMkiCPnwTjqXBEEK2n0sXJ4_nGjtPNlU/s1024/xlarge.jpeg

សារព័ត៌មានអាមេរិករាយការណ៍បន្ថែមថា ទឹកប្រាក់បរិច្ចាគដ៏ច្រើននេះ គឺទទួលបានពីមរតករបស់ស្វាមីលោកយាយ ឈ្មោះ Sandy Gottsman ដែលធ្វើការជាមន្ត្រីហិរញ្ញវត្ថុនៅស្ថាប័ន Wall Street ហើយលោកបានទទួលមរណភាព ។ លោក Sandy Gottsman គឺជាវិនិយោគិនដំបូងក្នុងភាគហ៊ុន Berkshire Hathaway របស់លោក Warren Buffett ផងដែរ ។ គេចាត់ទុកថា វាជាទឹកប្រាក់បរិច្ចាគមានចំនួនច្រើនបំផុតក្នុងប្រវត្តិសាស្ត្រសម្រាប់ស្ថាប័នអប់រំនៅសហរដ្ឋអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdW9Z8r3WqCZdynrKSI4pkDupkvXaOAm-Dcy3WApQEKFwYl5R2hQVINNgsfX9dnblpKwHx4Nm1jMLrZsLlRKzUZ9er7w03G2mou3Ni5bSmcXhReuhh85DnmDKSw4D6puVFP9H38y0LjyQVnvi4BJVJdjUeuy_dOoE1MpHy7luu2QbwVNMNGO6Wdk_VU84/s786/einsteincollege.getty-d8577bd880bf78bb0a13b73c2b36b13ceb38effc.jpg

ចំណែកបុគ្គលិកតំណាងមហាវិទ្យាល័យវេជ្ជសាស្ត្រ Albert Einstein នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក លើកឡើងថា ទឹកប្រាក់បរិច្ចាគដ៏ពិសេសនេះ នឹងអាចជួយទាក់ទាញនិស្សិតពូកែៗដែលមានបំណងក្លាយជាគ្រូពេទ្យ ហើយពួកគេគ្មានប្រាក់គ្រប់គ្រាន់សម្រាប់ចូលរៀននៅមហាវិទ្យាល័យ ។ ហេតុនេះ វាជាឱកាសល្អមួយសម្រាប់ពួកគេអាចសម្រេចតាមគោលដៅក្នុងជីវិតបាន ៕

មកស្គាល់សម្តេចសង្ឃ ដែលជំនួសភារកិច្ចសម្ដេច ទេព វង្ស

0

យោងតាមសេចក្តីសម្រេចរបស់រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា ចុះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានតែងតាំងសម្តេចព្រះសង្ឃនាយក នន្ទ ង៉ែត ជាសម្តេចព្រះមហាសង្ឃរាជស្តីទី ជំនួសសម្ដេចព្រះអគ្គមហា សង្ឃរាជាធិបតី ទេព វង្ស ដែលបានយាងចូលព្រះទិវង្គត។

សម្ដេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយកនៃកម្ពុជា នឹងទទួលភារកិច្ចជាសម្តេចព្រះមហាសង្ឃរាជស្ដីទីនៃកម្ពុជា។

ដោយឡែកសម្ដេចព្រះពោធិវង្សកិត្តិបណ្ឌិត អំ លឹមហេង សម្តេចព្រះសង្ឃនាយករងទី១ គណៈមហានិកាយ ទទួលភារកិច្ច ជាសម្តេចព្រះសង្ឃនាយកស្ដីទី គណៈមហានិកាយ នៃកម្ពុជា។

សូមបញ្ជាក់ថា សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់យាងព្រះទិវង្គត នៅថ្ងៃចន្ទ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១៧៖៤០នាទី ដោយព្រះជរាពាធ ក្នុងព្រះជន្មាយុ ៩៣ព្រះវស្សា នៅវត្តឧណ្ណាលោម រាជធានីភ្នំពេញ ហើយនឹងបញ្ចប់ការធ្វើបុណ្យនៅថ្ងៃទី៣ ខែមីនា ខាងមុខនេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvw9Xmc6JNkTFtvekvkzuEfLySiO1KuuJTZIWMprE3fdXpFrYWI1Hb62kII3fzGsu7lAyGPZ4gjZ6lr3q5NIY5hm4ldekhhdL9G_-FXSS0e2HDYWBfuGyp2HfVaTVuGckxPo3cIayHNBKMXoGPmWXPBCVYPwPzRAQ_MlcJRyKiJpcLZVK9Mg2V46IPJOI/s1086/image-1514-768x1086.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCN5OPi-xY91uPcsubbmVhQydFVQWVj6NIO1V6oinyPLz7R2T8U2TvuC-MPXvdaBeytLTB-vtLMqNA_2t45tAyGrPrBnu-juospryIYWfJDN8cHr0kkBjEIPws6FnW8YLSHB-xCSMhNMbcNWkmox5IMB7ib5qz334wLEH6Jy7dhmXhfU5N1Y5lBJ6EtZI/s1086/image-1515-768x1086.png

 

សណ្ឋាគារ និងមជ្ឈមណ្ឌលពាណិជ្ជកម្មថ្មីតម្លៃ៥០០លានដុល្លារ នឹងលេចរូបរាងក្នុងខេត្តព្រះសីហនុ

0

យោងតាម លោក ឡុង ឌីម៉ង អភិបាលរងខេត្តព្រះសីហនុ នៅថ្ងៃពុធ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅបានបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនដោយលោកបានបង្ហោះរូបភាព អមជាមួយនឹងខ្លឹមសារថា៖”ថ្ងៃនេះទទួលបានការអនុញ្ញាតចុះបញ្ជីវិនិយោគចំនួន ២គម្រោងពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលមួយជាគម្រោងវិនិយោគសាងសង់សណ្ឋាគារ និងមជ្ឈមណ្ឌលពាណិជ្ជកម្មបោះទុនជាង ៥០០លានដុល្លារ និងគម្រោងកសិឧស្សាហកម្ម កែច្នៃផ្លែស្វាយ ខ្នុរ ធុរេន បោះទុនជាង ១៧លានដុល្លារ ដោយប្រមូលផលិតផលក្នុងស្រុកទាំងអស់”។

គម្រោងដ៏ធំទាំងពីរនេះ ទទួលបានការអនុញាតសាងសង់ និងបោះទន់វិនិយោគដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ CDC។

គួរបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាល បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» ដើម្បីដោះស្រាយបញ្ហាប្រឈមចំពោះមុខផង និងជំរុញការអភិវឌ្ឍ សម្រាប់រយៈពេលមធ្យម និងវែងផង ខណៈដែលខេត្តព្រះសីហនុប្រឈមនឹងការរីកលូតលាស់យឺត និងមានបញ្ហាអគារជាប់គាំង បន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩៕

 

រំភើបហួស ! បុរសម្នាក់សម្រេចបានក្ដីស្រមៃរបស់ខ្លួនចង់បានគោយន្តសម្រាប់ធ្វើស្រែ ក្រោយឈ្នះរង្វាន់ធំ ១២៥លានរៀលពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

0

កំពង់ស្ពឺ ៖ អាចនិយាយបានជារឿងចៃដន្យស្ទើមិននឹកស្មានដល់ និងអស្ចារ្យបំផុត ខណៈដែលបុរសម្នាក់អាចសម្រេចបាននូវក្ដីប្រាថ្នារបស់ខ្លួន ក៏ដូចជាក្រុមគ្រួសារដោយការចង់បានគោយន្តមួយគ្រឿងសម្រាប់ធ្វើស្រែចំការក្រោយបានឈ្នះរង្វាន់ធំលុយសុទ្ធពីក្រុមហ៊ុន ភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវ ចំនួន ១២៥លានរៀល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnToHQbafj5Rv0hrUZHdlh2-t1QDLvLlrPsOETcNkczg9tIydnGxjSjld5xe8PmqObzUGWyLBRceYjA-cbBiLI49ev9TPZNrN476OH9nIp_ZNyFlv8fqH9-FBzxbjnzMQ8202-X5ZpmZO_E8nOcs8b9BEizxKL9pCoe5WYxBuzDUN-6rNHc29eqHBs9Bk/s3897/IMG_8935.JPG

បុរសដែលមានសំណាងបានឈ្នះរង្វាន់ធំពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ នូវចំនួនទឹកប្រាក់ ១២៥លានរៀលខាងលើនេះ មានឈ្មោះ ភឺន មី អាយុ៤៣ឆ្នាំ មានមុខរបរជាកសិករ និងជាងសំណង់ បច្ចុប្បន្នមានទីលំនៅភូមិត្រពាំងអង្ក្រង ឃុំត្រាចទង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
បុរសដែលមានសំណាងបានក្លាយជាមហាសេដ្ឋីប្រាក់លានពីភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវក្នុងរដូវកាលថ្មីដើមឆ្នាំ២០២៤រូបនេះបានប្រាប់ឱ្យដឹថា បច្ចុប្បន្ននេះ បើនិយាយពីជីវភាពគ្រួសារគឺមានភាពខ្សត់ខ្សោយ ព្រោះក្រៅពីធ្វើស្រែបន្តិចន្តួច គឺចេញស្វែងរកចំណូលប្រចាំថ្ងៃនៅតាមការដ្ឋានសំណង់នានាក្នុងនាមជាជាងផ្នែកបៀកថ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijd5E_9cD0PsavjI8pvRONlkjv-i_ncr4cVIXQ4xaPj1b3MsyGN6SD7ZxultOst7snMn_pOt2GbBPflF9ILLUgStC13y5TqPkN390g3vln8r6Z3A0t7DBiRhV-E2IRegr4BIBxQwyaKJgZChogxbqLi7l7Y5mhIsiBQ1QiiDfFQBAHNThO3QHo-ezgh8k/s3901/IMG_8933.JPG

ដោយឡែក សម្រាប់ការឈ្នះរង្វាន់ប្រាក់លានខាងលើនេះ គឺជារឿងដែលនឹកស្មានមិនដល់នោះទេ ខណៈដែលពេលចេញទៅធ្វើការនៅការដ្ឋានសំណង់បុរី១០០ខ្នង ស្ថិតនៅក្នុងខេត្តកណ្តាល ហើយមានអាការអស់កម្លាំង ក៏ទិញភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ មួយកំប៉ុងទទួលទាន លុះពេលគាស់ក៏ឃើញមានរង្វាន់ធំ១២៥លានរៀលតែម្ដង។ លោកបានបន្តថា ៖ គ្រាន់តែឃើញត្រូវរង្វាន់ភ្លាម លោកពិតជាមានអារម្មណ៍រីករាយរំភើបជាខ្លាំង ដោយគិតថាជាការយល់សប្តិ ហើយបានហៅអ្នកជិតខាងឱ្យជួយមើល ព្រមទាំងទូរស័ព្ទជូនដំណឹងដល់ក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទដែលមានស្រាប់នៅនឹងក្រវិលកំប៉ុង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4VoKTV0n77GsPxBPxMzI5-bdNBG93SuZVMnXHNVfGs7PoJezuOC8Uky1oJWdppL4x70k3udxRMFRRrwbjg9OeYjgqCD2cKra-Py84zn6kb9FFpxuZJO5e3WcVIUljTM24MZP6gts9hjzHfVhSZhiiNcZXWjq4Xr0ttWWT0YMc4veWNTFjQH7ugNWF9BI/s1280/photo_2024-02-28_12-34-29.jpg

លោក ភឺន មី បានបញ្ជាក់ថា ក្រោយពេលទទួលបានទឹកប្រាក់រង្វាន់ធំពីភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវ លោកនឹងយកមួយចំណែកសងបំណុលធនាគារ ហើយយកមួយចំណែកទៀតទិញគោយន្តសម្រាប់ធ្វើស្រែដែលជាក្ដីស្រមៃរបស់លោកជាយូរមកហើយ ហើយនៅសល់ប៉ុន្មានទុកព្យាបាលជំងឺប្រចាំកាយ និងសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារទៅថ្ងៃអនាគត។

ជាចុងក្រោយ លោក ភឺន មី បានអំណរគុណដល់ក្រុមហ៊ុនខារ៉ាបាវ ដែលបានផ្តល់រង្វាន់ពិតប្រាដកដល់រូបលោក និងសូមជូនពរឱ្យក្រុមហ៊ុនមានភាពរីកចម្រើនកាន់តែខ្លាំងតទៅមុខទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsRNJ5yBUjUdPvl2xaQh1b4i16WBNB_vVH6pf6gn7HWVSbNcq47UV5r5uAiADrC0x1YrAxXJ8xg2xFz1DpX3dtJlyOQlN1-_QPwSDKsy-gRMtXdRz90MQctRuJa0Y9GyWJYfm3C2r22VsV3Bcn2dkEUxYXs9n-2k6ZBh7EjhRASe9CFp65jEbZ-zMRR_Y/s1280/photo_2024-02-28_12-34-30.jpg

សូមបញ្ជាក់ដែរថា សម្រាប់ឆ្នាំ២០២៤ នេះ ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ បានបន្ថែមទឹកប្រាក់រង្វាន់យ៉ាងសន្ធឹកសន្ធាប់ និងបង្កើនពី១០០លានរៀល ឡើងដល់ ១២៥លានរៀលចំនួន២០០រង្វាន់, ទឹកប្រាក់ ១០លានរៀលចំនួន ២០០រង្វាន់, ទឹកប្រាក់ ១លានរៀលចំនួន ២០០រង្វាន់, ម៉ូតូ HONDA Dream ចំនួន ២០០គ្រឿង, ទូរស័ព្ទ iPhone ចំនួន២០០គ្រឿង និងរង្វាន់ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ រាប់លានកំប៉ុង។

ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ រសជាតិឆ្ងាញ់ និងជួយកែប្រែជីវភាពរបស់លោកអ្នកពិតប្រាកដ ! ខារ៉ាបាវ អ្នកតស៊ូដ៏អស្ចារ្យ….

នាឡិកាបុរាណមួយនៅតែមានតម្លៃខ្ពស់កប់ពពក បើទោះជាវាខូ..ចក្តី

0

នាឡិកាដៃ១គ្រឿងនៅតែមានតម្លៃខ្ពស់កប់ពពក បើទោះជាវាបាន ..ខូ..ចខា..ត.. ដោយសារហេតុការណ៍ ..ផ្ទុះ..គ្រា..ប់..បែក.. បរមា..ណូ.. នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ១៩៤៥ ក្តី ។ នៅខែកុម្ភៈ ឆ្នាំ២០២៤ នាឡិកា១គ្រឿងនេះត្រូវបានគេលក់ក្នុងតម្លៃរហូតដល់ជាង៣១.០០០ដុល្លារអាមេរិក ក្នុងការដេញថ្លៃមួយនៅសហរដ្ឋអាមេរិក ។

គេឃើញថា ទ្រនិករបស់នាឡិកាដៃនេះបានចង្អុលនៅម៉ោង៨និង១៥នាទី ដែលជាពេលវេលាយន្តហោះទម្លាក់គ្រាប់បែក B-29 Enola Gay របស់សហរដ្ឋអាមេរិក បានទម្លាក់គ្រាប់បែកបរមាណូ «Little Boy» មកលើទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYz2XkUPCxVKheoTrA1Y4qgxlW9vHw76Yw8ZynxH5F5dR0b-CU3dvr29eUVP8lP-wtVMfSaJH6gV-Ww3ixydYO0hEhehsUjfkK5lAXIliMEsy72rceqQK_gm-V2XYmu8jChCSk6NsC1y8JzI4eFd-IF-OtHbgFZ2PhLSBL2s2_qOeHwAfNIAE08gpY0fY/s923/17089373113965959740_1200x630.jpg

ក្នុងអំឡុងពេលដេញថ្លៃ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ គេអាចលក់នាឡិកានេះក្នុងតម្លៃរហូតដល់៣១.១១៣ដុល្លារអាមេរិក ។ ចំណែកអ្នកទទួលបានជោគជ័យក្នុងការដេញថ្លៃនេះ សុំមិនបង្ហាញឈ្មោះជាសាធារណៈ ។

វិទ្យាស្ថាន RR Auction នៅទីក្រុងបូស្តុន សហរដ្ឋអាមេរិក ដែលជាអ្នករៀបចំការដេញថ្លៃនាឡិកាខាងលើ បញ្ជាក់ថា អ្នកដែលផ្ញើឱ្យដាក់លក់នាឡិកានេះ និយាយថា ទាហានអង់គ្លេសបានរកឃើញវា ក្នុងអំឡុងពេលគេចូលទៅត្រួតពិនិត្យគំនរបាក់បែកនៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ។ បន្ទាប់មក ទាហានអង់គ្លេសរូបនេះបានលក់នាឡិកាខាងលើមកឱ្យខ្លួន ក្នុងការដេញថ្លៃផលិតផលនៅអង់គ្លេស កាលពីឆ្នាំ២០១៥ ។A watch that melted during the atomic blast over Hiroshima, Japan, sells for more than $31,000 | AP News

ចំណែកលោក Bobby Livingston អនុប្រធានវិទ្យាស្ថាន RR Auction បានផ្តល់បទសម្ភាសន៍ទៅកាន់សារព័ត៌មាន AP ថា ៖ «យើងសង្ឃឹមយ៉ាងខ្លាំងថា គេនឹងរក្សាទុកនាឡិកាបុរាណដ៏មានតម្លៃនេះក្នុងសារមន្ទីរ ។ វាមិនត្រឹមតែដាស់តឿនមនុស្សគ្រប់រូបឱ្យយល់ដឹងពីការបាត់បង់ដោយសារសង្គ្រាមប៉ុណ្ណោះទេ តែវានឹងបង្ហាញពីឥទ្ធិពលនៃការបំផ្លិចបំផ្លាញផងដែរ ដែលមនុស្សត្រូវតែចៀសវាង» ។

លោក Bobby Livingston អនុប្រធានវិទ្យាស្ថាន RR Auction បន្តថា ៖ «ទ្រនិកនាឡិកាមួយនេះបានចង្អុលប្រាប់ពីពេលវេលា ដែលប្រវត្តិសាស្ត្របានផ្លាស់ប្តូរគ្រប់ពេលវេលា» ។ ទោះយ៉ាងណា មានមនុស្សមួយចំនួនទៀតមិនឯកភាពនឹងការយកនាឡិកាបុរាណនេះមកដាក់ដេញថ្លៃទេ ។Watch melted during atomic blast over Hiroshima sells for more than RM148,000 | The Star

សារព័ត៌មាន Kyodo រាយការណ៍ថា អង្គការ International Campaign to Abolish Nuclear Weapons បានប្រឆាំងនឹងការដេញថ្លៃនាឡិកាបុរាណ ដោយអង្គការនេះលើកឡើងពីហេតុផលថា ការយកវត្ថុដ៏មានតម្លៃបំផុតផ្នែកប្រវត្តិសាស្ត្រមកដេញថ្លៃបែបនេះ គឺជាការស្វែងរកប្រាក់ចំណេញ និងជាទង្វើពុំគួរធ្វើទេ ៕