Home ព័ត៌មានអន្តរជាតិ តុលាការអាមេរិកពិ.ន័.យមហាសេដ្ឋីម្នាក់ពីបទកាប់ដើមឈើដោយគ្មានការអនុញ្ញាត

តុលាការអាមេរិកពិ.ន័.យមហាសេដ្ឋីម្នាក់ពីបទកាប់ដើមឈើដោយគ្មានការអនុញ្ញាត

74
0

សហរដ្ឋអាមេរិក៖ តុលាការអាមេរិកបានពិ.ន័.យមហាសេដ្ឋីម្នាក់ ក្រោយពីគាត់បានកាប់ដើមឈើជុំវិញផ្ទះដ៏ប្រណិតរបស់គាត់ដោយគ្មានការអនុញ្ញាតពីអាជ្ញាធរ ដោយគាត់បាននិយាយថា គ្រាន់តែចង់ឃើញទេសភាពស្រឡះជុំវិញផ្ទះរបស់គាត់ប៉ុណ្ណោះ។

យោងតាមសារព័ត៌មានបរទេសមួយដែលបានចុះផ្សាយកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ថា តុលាការមួយនៅរដ្ឋ New Jersey សហរដ្ឋអាមេរិកបានសម្រេចពិ.ន័.យបុរសមហាសេដ្ឋីម្នាក់ឈ្មោះ Grant Heber ដែលជានាយកប្រតិបត្តិក្រុមហ៊ុនសន្តិសុខដ៏ធំមួយក្នុងទីក្រុងចំនួន ១៣,០០០ ដុល្លារអាមេរិក ពីបទកាប់ដើមឈើដោយគ្មានការអនុញ្ញាត មូលហេតុគឺចង់ឃើញទេសភាពស្អាតនៅជុំវិញផ្ទះ។Neighbor cuts down 32 trees photo 1

ទោះជាយ៉ាងណា តាមច្បាប់ការកាប់ព្រៃឈើទោះបីជានៅក្នុងផ្ទះខ្លួនឯងក៏ដោយ ក៏ត្រូវសូមការអនុញ្ញាតពីអាជ្ញាធរជាមុនដែរ។ បន្ទាប់ពីគាត់បានកាប់ដើមឈើនៅជុំវិញផ្ទះដ៏ប្រណីតរបស់គាត់ដោយគ្មានការអនុញ្ញាតហើយ គាត់ក៏បានសារភាពថា កាលពីខែមីនាឆ្នាំមុនគាត់ក៏បានកាប់ដើមឈើជុំវិញផ្ទះចំនួន ១៨ ដើមក្នុងចំណោមដើមឈើទាំង ៣២ ដែលលោកបានកាប់។ ដូច្នេះតុលាការក៏បានបង្គាប់ឱ្យគាត់បង់ថ្លៃដើមឈើជំនួស រួមទាំងការថែរក្សាដើមឈើ ដែលការចំណាយអាចខ្ពស់រហូតដល់ ១ លានដុល្លារអាមេរិក។Neighbor cuts down 32 trees photo 2

គួរបញ្ជាក់ដែរថា កាលពីថ្ងៃមុន គាត់ក៏ត្រូវបានគេចោទប្រកាន់ថាបានកាប់ដើមឈើរាប់សិបដើមដោយគ្មានការអនុញ្ញាតជុំវិញផ្ទះប្រណីតរបស់គាត់ដែលមានបន្ទប់គេងប្រាំ និងបន្ទប់ទឹកប្រាំមួយ មុនពេលរឿងរ៉ាវរបស់គាត់បានរីករាលដាលនៅលើបណ្តាញសង្គម។ ក្រោយអ្នកលេងអ៊ីនធឺណិតបានបង្ហោះការត្អូញត្អែរ ទោះជាយ៉ាងណាបន្ទាប់ពីគាត់ត្រូវបានប្តឹង ភ្លាមនោះគាត់ក៏បានលក់ផ្ទះចេញទៅក្រៅ។ ចៅក្រមនឹងសម្រេចស៊ើបបន្តទៀត តើគាត់ត្រូវបង់សំណងប៉ុន្មាន? ដោយលោក Grant Heber គ្រោងនឹងបង្ហាញខ្លួនក្នុងតុលាការនៅថ្ងៃទី ១៩ ខែមេសា ជុំវិញករណីខាងលើនេះ៕Neighbor cuts down 32 trees photo 3