Home ព័ត៌មានអន្តរជាតិ ភ្ញៀវទេសចរ៣ប្រទេសមកលេងទីក្រុងប៉ាតាយ៉ាច្រើនជាងគេ

ភ្ញៀវទេសចរ៣ប្រទេសមកលេងទីក្រុងប៉ាតាយ៉ាច្រើនជាងគេ

161
0

ប្រទេសថៃ ៖ សារព័ត៌មានថៃបានរាយការណ៍ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ថា មានភ្ញៀវទេសចរមកពី៣ប្រទេស បានមកលេងនៅទីក្រុងប៉ាតាយ៉ា ច្រើនជាងគេ ដូចជា ៖ ភ្ញៀវទេសចររុស្ស៊ី, ចិន និងឥណ្ឌា ។ ហេតុនេះ វាធ្វើឱ្យចំនួនការកក់បន្ទប់សណ្ឋាគារកើនឡើងខ្ពស់រហូតដល់ជាង៩០% ខណៈភ្ញៀវទេសចរក្នុងស្រុកក៏បានមកកម្សាន្តនៅទីក្រុងប៉ាតាយ៉ា ដូចគ្នាដែរ ។No photo description available.

លោក Sanphet Supapawornsathien នាយកសមាគមសណ្ឋាគារប្រទេសថៃភាគខាងកើតលើកឡើងថា នៅឆ្នាំ២០២៤នេះ សណ្ឋាគារក្នុងតំបន់ភាគខាងកើតចាត់ទុកថា កាក់កបយ៉ាងខ្លាំង ដោយសារមានភ្ញៀវទេសចររុស្ស៊ី ដែលពួកគេគេចពីអាកាសធាតុត្រជាក់ ហើយធ្វើដំណើរមកសម្រាកលំហែរកាយនៅទីក្រុងប៉ាតាយ៉ា ។ លើសពីនេះ ក៏មានការបង្កើនចំនួនជើងហោះហើរនៅចុងខែមករា ឆ្នាំ២០២៤ ផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-o1haBnu1aqp610Pl3myxyMx6ZqlxWVU2t7twiZdSf-wpfOj6uSfCjnPe8ThskmPBoD34cVjxEBQ1Cz_b6oyENu5y3ncqpedCI4bYstUxoAArsABjgIdBrPXtEGceO73lIfbhi6FC_OVSypSwX7Dcvb6jRe42KbNK1zvfymVTAJ0KT-hRRIhF_Enu_m8/s768/c458ce7e6a5fbeab83f6f44b335cf264736059c2b8b33bc40416e4f4e1db89f1.jpg

លោក Sanphet បន្តថា ក្រៅពីភ្ញៀវទេសចររុស្ស៊ី គឺភ្ញៀវទេសចរចិនបានចាប់ផ្តើមមកកម្សាន្តនៅទីក្រុងប៉ាតាយ៉ាកាន់តែច្រើន គឺចាប់ពីដើមខែកុម្ភៈ ឆ្នាំ២០២៤ ។ រីឯភ្ញៀវទេសចរឥណ្ឌា ក៏បានចាប់ផ្តើមមកដើរកម្សាន្តនៅទីក្រុងប៉ាតាយ៉ាដូចគ្នាដែរ ហើយភ្ញៀវទេសចរឥណ្ឌាមានចំនួនកាន់តែច្រើនឡើងនៅខែមករា ឆ្នាំ២០២៤ ។ ប៉ុន្តែគេនឹងឃើញថា ភ្ញៀវទេសចរថៃមានចំនួនតិចជាងមុន ព្រោះភ្ញៀវទេសចរថៃបានកើនឡើងខ្លាំងនាថ្ងៃឈប់សម្រាកកន្លងមក គឺមានភ្ញៀវទេសចរថៃមកកម្សាន្តនៅទីក្រុងប៉ាតាយ៉ាច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipx4V0BYFjER-8YPlBAJmBdx1G7ipmlkuIkzEQbP3GqPfot6E29RFcYE3WnSXOOKgCq7pHzl4tp0cbuScqIo46mkJIh9_UsBGTOpQwmmurd0hDQrIK3nMXOE4j1gHrGJVkufN5T1aUhDLbpzRDDBTMeSybHpXhKQHpzyDRgzYLqlgjKxzhvUarWEhkO1A/s1024/buying-condo-in-pattaya.jpg

ភ្ញៀវទេសចរថៃភាគច្រើនកក់បន្ទប់សណ្ឋាគារក្នុងអំឡុងពេលកៀកថ្ងៃធ្វើដំណើរកម្សាន្ត គឺពួកគេមិនបានកក់បន្ទប់សណ្ឋាគារជាច្រើនថ្ងៃមុនដំណើរកម្សាន្ត ដូចពេលកន្លងមកទេ ។ ចំណែកខាងសណ្ឋាគារវិញ មានចំនួនការកក់បន្ទប់កើនឡើងជាង២០០បន្ទប់ ហើយបើគិតជាមធ្យមនៃការកក់បន្ទប់សណ្ឋាគារនៅទីក្រុងប៉ាតាយ៉ា គឺស្មើជាង៩០% ។ នេះបើតាមការលើកឡើងរបស់លោក Sanphet នាយកសមាគមសណ្ឋាគារប្រទេសថៃភាគខាងកើត ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgljDOPvP8b-NEqPE8uVIEC-XU4N5PYtm02BWz5cjZnF6Y7b2_OQSR8F2VCDkH3HqITYvTouN-8mBtHMHylv4LGXYF_FWcPphIHYC7bb02cW-oZLNiFwdK5BUIIaGmobvmRVc_cSGqMkFWtYPgvg8tx7LCLfLHVz02B5tz4ZniWd_A9hWPdMBTv1vfIW2M/s1366/d5e01d7a-city-25054-16374e471ef.jpg