Home ព័ត៌មានជាតិ អយ្យការអម​សាលាដំបូងខេត្តកោះកុង ចេញសេចក្តីប្រកាស ជុំវិញករណីបើកគ្រឿងចក្រអេស្កាវ៉ាទ័រកិនមនុស្សស្លា..ប់ ទាំងរស់

អយ្យការអម​សាលាដំបូងខេត្តកោះកុង ចេញសេចក្តីប្រកាស ជុំវិញករណីបើកគ្រឿងចក្រអេស្កាវ៉ាទ័រកិនមនុស្សស្លា..ប់ ទាំងរស់

419
0

នាព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកោះកុង សហការជាមួយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាល ខេត្តកោះកុង បានបញ្ជូនសំណុំរឿងមកអយ្យការអមសាលាដំបូងខេត្តកោះកុង ពាក់ព័ន្ធនឹងករណីគ្រឿងចក្រ អេស្កាវ៉ាទ័រកិនមនុស្សស្លាប់ម្នាក់ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចភ្នំត្រងោល ស្ថិតក្នុងភូមិ ជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ដែលមានជនសង្ស័យឈ្មោះ តាំ ឈិន ភេទប្រុស អាយុ ៣១ឆ្នាំ ជាអ្នកបើកបរគ្រឿងចក្រអេស្កាវ៉ាទ័រ ដើម្បីចាត់ការបន្ត។No photo description available.ក្រោយពីទទួលសំណុំរឿងភ្លាម តំណាងអយ្យការបានបង្គាប់ឱ្យកម្លាំងមានសមត្ថកិច្ចនាំខ្លួនបុគ្គល ឈ្មោះ តាំ ឈិន ភេទប្រុស អាយុ ៣១ឆ្នាំ មកបង្ហាញខ្លួននៅអយ្យការអមសាលាដំបូងខេត្តកោះកុង ឱ្យបានមុនថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ដើម្បីសាកសួរអំពីដំណើររឿងខាងលើ តាមដីកាបញ្ជាឱ្យចូលខ្លួន លេខ ០១ អ.យ/២៤ ចុះថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤។

ទន្ទឹមនេះ តំណាងអយ្យការក៏ធ្វើការកោះហៅ ម្ចាស់គ្រឿងចក្រអេស្កាវ៉ាទ័រ តំណាងគ្រួសារជនរងគ្រោះ សាក្សី និងអ្នកពាក់ព័ន្ធផ្សេងទៀតមកបំភ្លឺ ដើម្បី ចាត់ការស្របតាមនីតិវិធីច្បាប់ជាធរមាន៕May be an image of textMay be an image of ticket stub and text