Home Blog Page 1187

សាលារៀនជាង១០០០កន្លែងទូទាំងប្រទេសកម្ពុជា កំពុងផ្តល់អាហារដោយឥតគិតថ្លៃចំនួន២ពេលដល់កុមារដោយជោគជ័យ

0

កុមារជាង ៣០០ ០០០នាក់នៃសាលារៀនជាង ១០០០ កន្លែង ក្នុងខេត្តចំនួន១០ទូទាំងប្រទេសកម្ពុជា ដែលបច្ចុប្បន្ននេះកំពុងតែទទួលបាននូវការផ្តល់អាហារចំនួន២ពេល គឺពេលព្រឹកនិងថ្ងៃត្រង់ដោយឥតគិតថ្លៃដល់សិស្សានុសិស្សខ្លួន ក្នុងគោលបំណងលុបបំបាត់នូវភាពស្រេកឃ្លាននិងពង្រឹងគុណភាពសិក្សារបស់សិស្សានុសិស្សដែលជាទំពាំងស្នងឬស្សីរបស់ជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKK-QmeJ6iWDd1X9qLRay__xIOqsuz1_7eaL8G_SoOzg2V3N0Vf2Hbitj4HGNUK6sVGkNoA7GOqqymj3mG1rTblkfag2JOWv2lr4fXc-YYNJKTLv5TRf61oq_6ZxCsvY9_DFvWJF2K-ErSZdGY5P7Gg9EPMD8eIFF3SLGoBxJZNf1JT-QjPBPZVELtuMA/s750/photo_2024-03-04_15-35-37.jpg

យោងតាមរបាយការណ៍ពីគាំពារសង្គមនៅកម្ពុជាបានឲ្យដឹងកាលពីថ្ងៃទី២ ខែមករា ឆ្នាំ ២០២៤នេះថា គិតចាប់ពីឆ្នាំ២០១៩ រហូតដល់ចុងឆ្នាំ២០២៣នេះ កម្មវិធីផ្តល់អាហារតាមសាលារៀនមត្តេយ្យនិងបឋមសិក្សាបានរួមចំណែកក្នុងការកសាងធនធានមនុស្សនិងជួយកុមាររហូតដល់ ៣០០ ០០០នាក់ ប្រកបដោយភាពជោគជ័យរួចទៅហើយ នៅតាមបណ្តាសាលារៀនចំនួន ១១១៤ ក្នុងខេត្តគោលដៅចំនួន១០ រួមមាន ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ចាម កំពង់ធំ សៀមរាប ព្រះវិហារ ឧត្តរមានជ័យ និងស្ទឹងត្រែង។ កម្មវិធីផ្តល់អាហារូបត្ថម្ភនេះត្រូវបានរៀបចំនិងគាំទ្រដោយរាជរដ្ឋាភិបាលកម្ពុជានិងកម្មវិធីស្បៀងអាហារពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhoVdzV9Y_5B_rI49N9_Ls0O0g8Vt0VRD9vyGWx3JcopPOhmDJ1-gyAn1qkd9cQj-gF_79uyfi5m0DMmPU6rATtvPZKxfirgmk2B9uUQhS4E3q3HkRAeV4fwERnJBojgaE7FfuphWvnstp6nvPpyL-fBsUYXAEvRhzBI0FCNSe5ioV_kFOCNBGnKQyLa-g/s990/photo_2024-03-04_15-35-38.jpg

ការបង្កើតកម្មវិធីអាហារូបត្ថម្ភកុមារនេះឡើងគឺនៅក្នុងគោលបំណងដើម្បីទ្រទ្រង់ការការលូតលាស់កាយសម្បទានិងបញ្ញាស្មារតីកុមារ លុបបំបាត់ភាពអត់ឃ្លាន ក៏ដូចជាធ្វើឲ្យប្រសើរឡើងទាំងសុខភាពនិងសមត្ថភាពយល់ដឹង ផ្តល់កម្លាំងចិត្តដល់ពួកគេក្នុងការបន្តខិតខំប្រឹងប្រែងរៀនសូត្រក្លាយជាទំពាំងដ៏មានគុណភាពឆ្ពោះទៅរកការអភិវឌ្ឍប្រទេសជាតិនាពេលអនាគត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-UvWHzBlPbktY5HBQ7ysnMlUS58frxfVRjmjH5oRATWHhRqHMLUj0Oy163vohjWQ8N2QRObuHLDgHXwA2NMGPacVSvnGEUntZlDsl8w04P5dxkh8c6eTNFf6fk8FUVU0Z4loerDVQ0o_O7D_K8MRCJcDHerKN9-pdY8I_rvJI0kQHFpdSmy2k73mP9XI/s990/photo_2024-03-04_15-35-39.jpg

យោងតាមរបាយការណ៍ពីក្រសួងអប់រំ យុវជននិងកីឡា បានបង្ហាញថានៅក្នុងឆ្នាំសិក្សា២០២១-២០២២ អត្រាសិស្សដែលបោះបង់ចោលការសិក្សានៅកម្រិតមធ្យមសិក្សាទុតិយភូមិ ឬកម្រិតវិទ្យាល័យ មានប្រមាណ១៨,៥%។ ចំណែកអត្រាបោះបង់ការសិក្សានៅកម្រិតមធ្យមសិក្សាបឋមភូមិឬកម្រិតអនុវិទ្យាល័យមានចំនួន១៦,៦%។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0GcxDrgTSu31SnVq4py6OJ4kmSeyts2hKRlweSBoI_uCwz3Xj0Uw0muI9BvEFso9W3PnjXfkCz3mzoKfaoFEf0zbdCCW1Uobk8h18b8MLvaeOd8LDHC0iqiqFKrxw8VKNC8E5_b3J3F89zYJqZiR5WwhogESpZO8lzNZpZcXzagFIpBQr5PInNKkryIk/s1280/photo_2024-03-04_15-36-22.jpg

ក្រសួងបន្ថែមថា តាមរយៈកម្មវិធីអាហារូបត្ថម្ភនេះគឺជាការរួមចំណែកមួយដ៏សំខាន់ក្នុងការកាត់បន្ថយនូវភាពក្រីក្រ ដោយមើលឃើញថានាពេលកន្លងមក ក្នុងចំណោមគ្រួសារមួយចំនួនដែលមានជីវភាពខ្វះខាតបានសម្រេចបញ្ឈប់កូនៗពួកគេដើម្បីដោះស្រាយជីវភាពជាមុនសិន។ ដូច្នេះ វាគឺជាឱកាសល្អដើម្បីជំរុញឲ្យកុមារចូលរៀនបានពេញលេញ កាត់បន្ថយអត្រាបោះបង់ចោលការសិក្សា បង្កើននូវអត្រាចុះឈ្មោះចូលរៀន ពង្រឹងប្រព័ន្ធអប់រំ ក្នុងន័យឆ្ពោះទៅរកការអភិវឌ្ឍសង្គមប្រកបដោយចីរភាព៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsB4DgYEmY9DHoWZ_OOdK0M0nmmGTacbr_gbZJ5kK3a8HsTl14TJ0ebT_KocZEO_fcrVFNfJz0nD-8ihPH4kgs2KsyXlBPv3_lWT-zW60dAkH6YTxzzkU4zgUnB0FtGgYM1wsmpyfkn9cfdsQjXwQW4IkgAsH47rSc7bie_D6_T5YubIab5Yj-SzTffRg/s750/photo_2024-03-04_15-36-23.jpg

ជាកូនកាត់ថៃមែនពិតតែ ណាសាឌី ហ៊ាននិយាយចំៗបែបនេះ

0

ដូចមហាជនជ្រាបមកហើយថារឿងរ៉ាវយ៉ាងក្តៅគគុកនៅលើបណ្តាញសង្គមដែលយុវជនថៃពហិកាមិនចូលរួមទស្សនាភាពយន្ត «ម៉ែក្រឡាភ្លើង» ធ្វើឱ្យអ្នកលេងបណ្តាញសង្គមខ្មែរក្រោកមកតតាំងពហិការឿងថៃវិញ។ មិនត្រឹមតែមតិមហាជនតែប៉ុណ្ណោះទេសូម្បីពិធីការិនី ណាសាឌី ដែលជាកូនខ្មែរកាត់ថៃ ក៏ហ៊ានចេញមកនិយាយដូចគ្នាដោយចង់ឱ្យខ្មែរមានគំនិតជាតិនិយមកុំនិយាយបានតែមាត់សុំបន្តការប្រឆាំងបែបនេះរហូតកុំបានតែមួយភ្លែត រួចភ្លេចខ្លួន។May be an image of 1 person

ស្របពេលប្រធានបទ «ម៉ែក្រឡាភ្លើង» កាន់តែក្តៅគគុកនារសៀលថ្ងៃទី៣ មីនា កញ្ញា ណាសាឌី ពិធីការិនីប្រចាំទូរទស្សន៍បាយ័ន បានលើកឡើងថា«បើខ្មែរអត់ដែលស្រលាញ់គ្នាផងហ្នឹង
គ្រាន់តែរឿងខ្មែរចេញថ្មី ឬ event ណាដែលមានតួខ្មែរ នាំគ្នាពេបមាត់ ល្មមៗមិនមើលមុខផង ចុះឱ្យប្រទេសគេឱ្យតម្លៃយើងម៉េចទៅ? ខ្មែរអត់នាំគ្នាបណ្តុះគំនិតជាតិនិយមផង ម្នាក់ៗបានតែនិយាយថាស្រលាញ់ជាតិសាសន៍ខ្លួនតែអត់ព្រមបង្ហាញទង្វើផង»។May be an image of 1 person and text

ណាសាឌី លើកឡើងទៀតថា «សុំចិត្ត តួសំដែង ឬ តារាខ្មែរដូចគ្នា សូមឱ្យដាក់ចិត្តថាគ្រប់យ៉ាងខ្ញុំធ្វើ ដើម្បីខ្មែរ កុំឱ្យតែអ្នកណាល្បីជាង ល្អជាង ស្អប់គ្នា និយាយដើមគ្នា លើកខ្លួនឯងតែម្នាក់ឯង អ្នកផ្សេងមិនដល់ខ្លួន ចង់ឈរខ្ពស់តែម្នាក់ឯង។ ខ្ញុំឃើញច្រើនណាស់ ឃើញហ្នឹងភ្នែកម៉ង ចាក់គ្រឹះខ្លួនឯងឱ្យមាំសិន ចាំយើងឈានជើងទៅក្រៅប្រទេស ព្រោះគ្មានប្រទេសណាស្រលាញ់ខ្មែរដូចយើងជាខ្មែរទេ»។May be an image of 1 person

ពិធីការិនី រូបនេះសង្កត់ធ្ងន់ទៀតថា «ម្នាក់ៗហាមាត់ស្រលាញ់ខ្មែរ ស្អប់ថៃណាស់ កុំមើលរឿងថៃ តែពេលរោងកុនចាក់បញ្ចាំងរឿងថៃ កក់សំបុត្រទៅមើលពេញម៉ង។ បើប្រឆាំងកុំមើលរឿងគេ សុំបន្តការប្រឆាំងបែបនេះរហូតផង កុំបានតែមួយភ្លែត រួចភ្លេចខ្លួន។ គេមើលងាយយើង យើងឈឺណាស់ តែសុំឈឺហើយចងចាំរហូតបានទេ? ផលិតករខ្មែរ តួសំដែង ក្រុមការងារផលិតគាត់ហត់ណាស់ សុំចិត្តប្រជាជនខ្មែរគាំទ្រផលិតផលក្នុងស្រុកផង»។May be an image of 1 person

គួរបញ្ជាក់ថា ភាពយន្តខ្មែរ ម៉ែក្រឡាភ្លើង បានចាក់បញ្ចាំងនៅក្នុងរោងកុនថៃកាលពីថ្ងៃទី២៩ កុម្ភៈ ឆ្នាំ២០២៤ ប៉ុន្តែត្រូវបានយុវជនថៃពហិកាមិនចូលរួមទស្សនាឡើយ ដែលជាកត្តាធ្វើឱ្យភាពយន្តមួយនេះបរាជ័យ។ ទន្ទឹមនឹងនេះ ប្រជាជនកម្ពុជា ក៏បានតបតវិញដោយចូលរួមពហិកាមិនចូលរួមទស្សនាខ្សែភាពយន្តថៃវិញដូចគ្នា ខណៈនៅខេត្តសៀមរាបចូលរួមពហិកាបានសម្រេចដោយមានមនុស្សចូលរួមតិចបំផុតមើលខ្សែភាពយន្តថៃមួយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNM8PXNpfF_YuiY11enhDjbECAX3Kijx_WqfoOlda1eCL2I4XckiAsYWJV8iUBFvPV2W-3IX3MSRkCivH4lDuRPTRMtfNMzgJKHlOQMraLvcrOVqf3PUGh52FnRmZkS63caWbbce2gXqD2sGL8lMjvWNuIlDjHp451eEC0YuJR2bQimESufcq1_aCh7bo/s754/image_2024-03-04_11-37-09.png

 

 

អ្នកមួយចំនួនវែ.កញែ.កសំណេរ ឌីជេ ណាណា ខណៈមួយផ្នែកទៀតលើកឡើងថា «ពាក្យពិតរែងស្លែ.ង »

0

បន្ទាប់ពីឌីជេ ណាណា បានបង្ហោះសំណេរមួយនៅលើបណ្តាញសង្គមទៅលើយុវជនមួយចំនួនដែលចំណាយពេលច្រើនក្នុងការចុចទូរសព្ទ ម៉ោង៨ព្រឹកមិនទាន់បានផឹកកាហ្វេនៅឡើយបានធ្វើឱ្យមានមតិវែកញែករួមទាំងហ្វេនចំនួនរបស់ឌីជេ ណាណា ផងបង្ហាញការមិនពេញចិត្តសំណេររបស់អ្នកនាងឡើយ។ ទោះយ៉ាងណា ទន្ទឹមនឹងមានមតិប្រតិកម្មនោះអ្នកមួយចំនួនក៏ពេញចិត្តនិងគាំទ្រសម្តីរបស់ពិធីការិនី និងអ្នកបង្កើតមាតិការូបនេះព្រោះសំណេរនេះបានដាស់តឿនស្មារតីយុវជនហើយពាក្យពិតរែងស្លែង ស្រកៀរត្រចៀកបន្តិចហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzJHmagSdBrBS3Dk0nHH93j9aK9LmJI2jqS6Wok3QbUMD0slC0uSEsxeIrH8oh4Shv_9E_gWFlSyw9Mr84M7T7ra8YQxdjQNXI4NPU7YU2v9jfuERhmA1NxmmdHFt41oHkSAsE4zNpUjrUO0IPOF1_6kGLFPR89xewvafGmumyKo9L2DL1RjkVwWYZBhg/s2048/image_2024-03-02_10-16-46.png

គេចាំបានថា កាលពីយប់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ឌីជេ ណាណា បានបង្ហោះសំណេរមួយថា « បំបៅកូនបណ្តើរ ទាញទូរសព្ទមកបង្ហោះសារបណ្តើរ នឹកសរសើរបុណ្យក្មេងៗយុវវ័យមួយចំនួនក្នុងសម័យបច្ចុប្បន្ន។ ខ្ញុំម៉ោងជាង១០យប់ហើយ បន្ទាប់ពីកូនបៅដេកលក់ស្កប់បន្តិចទៀតនេះ ត្រូវបន្តបង្ហើយការងារ ដល់ស្អែកឡើងត្រូវងើបម៉ោង ៥:០០ ទៅធ្វើការរកលុយ។ ក្មេងៗមួយចំនួន ចុចទូរសព្ទរំលងអធ្រាត្រ ព្រឹកឡើងម៉ោង ៨:០០ នៅរកកាហ្វេផឹកមិនទាន់បាននៅឡើយ ចេះតែរស់បានដែរ ហេតុតែបុណ្យគេដល់។ បើខ្ញុំចឹងវិញ បែបដាច់បាយម៉ាផ្ទះហើយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4AQanyHVucJtAHK4EOL1X0JERKGYnr15-fo2XZ1UCG7BfFUeWrI9IX7cAJMS719_P6R4zHvIgI7P2ayk7NL7fxozIZ_acqdlvQJSFDtofpnHsUtdVvmUtBpX5HPKQ1hLMNTthxBeAaHpobB0SJ4oiBDHYROI_ef6P42VYh2KTilm9I6DKJmlOlZ3LS0k/s1280/image_2024-03-02_10-16-49.png

សំណេរនេះបានធ្វើឱ្យមានមតិប្រតិកម្មចម្រុះដោយអ្នកចំនួនបង្ហាញការគាំទ្រ ចំណែកឯមួយផ្នែកធំមិនពេញចិត្តសំណេររបស់ឌីជេ ណាណា នោះទេ។ ទោះយ៉ាងណា តាមរយៈគណនីហ្វេកប៊ុកមួយឈ្មោះថា« Narabodia» បានសម្រាយពាក្យពេចន៍របស់ ឌីជេ ណាណា មិនមានចេតនាអ្វី ដែលមិនល្អនោះទេគឺចង់ដាស់តឿនស្មារតីរបស់យុវជនមួយចំនួនប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibBAgJJxVSFLi1oo-iTb7Q19y7Pg9dP3I7z4qAtcVL9EduqdX3e0X6oZkXtRrfxrYnhv8rFx5afZ7WYrp9rsAHRhelOLnY-btH6ec4wJ_dWJIC2_iwbY0yZ3Lwm0LEfjXRXzg1AnSzd3a6ewB98NnCkQ2ztHTgcv4p4_B2M9pd7p-azZ3iI8ZxYlUqVDw/s1920/image_2024-03-02_10-16-48.png

គណនីនេះបានរៀបរាប់ថា «គ្រាន់តែពាក្យដាស់តឿន ដែលស្តាប់ទៅរាងស្រគៀត្រចៀកបន្តិចប៉ុណ្ណឹងសោះ មួយៗបែរជានាំគ្នាប្រតិកម្ម។ យុវជន ដែលឌីជេ ណាណា លើកឡើងនេះគឺសំដៅយុវវ័យមួយចំនួន ប៉ុន្តែអ្នកខ្លះមិនមែនក្មេងផងចេញមកប្រតិកម្មធ្វើអី?
ចុចទូរសព្ទ ៖ចង់សំដៅរឿងចុចអត់ប្រយោជន៍ លេងហ្គេម…..បើយើងអ្នកចុចមានប្រយោជន៍ទៅតបតធ្វើអី? _ ម៉ោង៨មិនទាន់បានកាហ្វេផឹក៖ មានន័យថា ដេកមិនទាន់ងើប កុំថាឡើយកាហ្វេ តែបាយព្រឹកក៏មិនទាន់ញ៉ាំផង។ -រស់បានដែរ ៖ គឺរស់បាន តែអាចរស់មិនបានយូរ ដេកមិនងើប បាយព្រឹកមិនញុំា ហាត់ប្រាណក៏មិនហាត់ ខូចក្រពះ ជាពិសេសអ្នកផឹក Energy drinks លើសលប់ ក្មេងៗខូចតម្រងនោម លាងឈាម …កើតច្រើន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKYOpOPPQPaDjjAYyKob1oj-DdXxiooman2blhDw2Y7OI_7uJ62yk-nYM013oZH8aekAVWoZjosFpWJOde_ss7Qc92YGMAz-vq-rl1xGadUt2A6ZHEd8wOsG_jqPf7uwu-PM8dXlPTHd01ea_WHb1O8d6h677ipBvlB1jEZIHZOyONnCRORHeabZ8bqSs/s2048/image_2024-03-02_10-16-51.png
គណនី Narabodia បានសម្រាយពាក្យពេចន៍របស់ ឌីជេ ណាណា ទៀតថា «ហេតុតែបុណ្យគេដល់ចង់សំដៅលើកូនៗដែលនៅមានម៉ែឪជាអ្នករ៉ាប់រងរចំណូល ផ្គត់ផ្គង់ការចំណាយ ហើយពួកគេដឹងតែចាយលុយស្រួលៗ ប៉ុន្តែកាន់តែគ្រោះថ្នាក់នោះ ក្មេងខ្លះដែលម៉ែឪក្រទេ តែធ្វើឬកបែបនេះ។ ដាច់បាយម៉ាផ្ទះ ៖ គឺគាត់ប្រកាសហើយតាស ប្តីប្រពន្ធគាត់ជួយគ្នាទៅវិញទៅមក ហើយគាត់តែងតែប្រាប់ត្រង់ៗតាំងពីដើមហើយថា គាត់រវល់ចេញរកចំណូល ចឹងភាគច្រើនប្តីគាត់អ្នកមើលកូននិងរ៉ាប់រងការងារផ្ទះហើយបើគាត់ជាអ្នករ៉ាប់រងរកចំណូលមិនខំ ពិតហើយអ្នកផ្ទះពិតជាដាច់បាយ»។

ខ្លឹមសារនេះ ត្រូវបានឌីជេ ណាណា បានចូលទៅអរគុណនូវការលើកឡើងរបស់គណនី Narabodia ព្រមទាំងភ្ជាប់មកជាមួយប្រយោគថា ពេលសរសេរ ខ្លួនអ្នកនាងមិននឹកស្មានថាវាទៅជាចឹងសោះ គិតថាសរសេរដាស់តឿនធម្មតាៗ៕

កុដិមួយម៉ូតដូចផ្ទះវីឡា នៅខេត្តកំពង់ចាម រងការរិះគន់យ៉ាងចាស់ដៃពីសំណាកមហាជន

0

វត្តគិរីសាលវ័ន (ហៅវត្តថ្មី) ឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម កំពុងរកការរិះគន់យ៉ាងចាស់ដៃពីអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ក្រោយពីសាងសង់វត្ត ស្រដៀងនឹងម៉ូតដូចផ្ទះវីឡា។

អ្នកលេងបណ្តាញសង្គមមួយចំនួនធំសម្តែងការមិនពេញចិត្ត ដោយអ្នកខ្លះលើកហេតុផលថា៖”វត្តអារាមគឺជាឃ្លាំងផ្ទុកនូវវប្បធម៌ ជាឃ្លាំងរក្សាប្រពៃណីអត្តសញ្ញាណជាតិខ្មែរយើង សមណាស់តែមានការរចនាបទខ្មែរ មិនគួរយកទៅធ្វើម៉ូតដូចផ្ទះវីឡានោះឡើយ”។

ដោយឡែកពលរដ្ឋខ្លះទៀតហាក់សម្តែងការងឿងឆ្ងល់ដោយមិនដឹងថាគួរហៅថាវត្ត,កុដិ,មហាកុដិ ឬក៏ផ្ទះវិឡានោះទេ ខណៈការរចនារូបរាងខាងក្រៅមើលទៅហាក់មិនសមជាវត្តអារាមទាល់តែសោះ។

តែយ៉ាងណាមិញ ជុំវិញករណីនេះ មិនទាន់មានស្ថាប័នជាប់ពាក់ព័ន្ធណាមួយ ចេញមុខបកស្រាយបំភ្លឺនោះទេ ដោយតើថាការសាងសង់វត្ត ឬកុដិដូចផ្ទះវីឡា គ្មានរចនាបទខ្មែរបែបនេះ វាត្រូវនឹងទម្រង់ពុទ្ធសាសនាខ្មែរយើង ឬយ៉ាងណា៕May be an image of temple and text

មកស្គាល់ភពចម្លែកចំនួន ៥ ដែលមានលក្ខណៈស្រដៀងនឹងផែនដីបំផុត

0

យោងតាម Space អ្នកវិទ្យាសាស្ត្របានរកឃើញភពចំនួន៥ ដែលមានលក្ខណៈស្រដៀងនឹងផែនដីបំផុត ហើយភពទាំងនោះក៏មានសមត្ថភាពទ្រទ្រង់ជីវិតរបស់មនុស្សបានផងដែរ។ មុននឹងរកឃើញភពទាំងនេះ អ្នកវិទ្យាសាស្ត្របានប្រើកែវយឺតអវកាស Kepler របស់អង្គការ NASA ដែលបានបាញ់បង្ហោះក្នុងឆ្នាំ ២០០៩ ជាមួយនឹងបេសកកម្មស្វែងរកភពដូចផែនដីនៅទូទាំងកាឡាក់ស៊ី Milky Way ដែលការរកឃើញនេះគឺជាក្តីសុបិន្តដ៏ធំបំផុតរបស់អ្នកតារាវិទូ។ ដូច្នេះខាងក្រោមនេះគឺជាភពទាំង ៥ ដែលមានលក្ខណៈស្រដៀងនឹងផែនដីបំផុតក៏ដូចជាមានសមត្ថភាពទ្រទ្រង់ជីវិតមនុស្សបានផងដែរ៖

១. KEPLER-69C៖ Kepler-69C ស្ថិតនៅចម្ងាយប្រហែល ២,៧០០ ឆ្នាំពន្លឺ ដែលមានទំហំធំជាងផែនដីប្រហែល ៧០% ។ ភពនេះបំពេញគន្លងរបស់វារៀងរាល់ ២៤២ ថ្ងៃម្តង ដែលធ្វើឱ្យទីតាំងរបស់វាស្រដៀងទៅនឹងភពសុក្រនៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើង។ ទោះជាយ៉ាងណាក៏ដោយ ភព Kepler-69C មានពន្លឺភ្លឺជាងព្រះអាទិត្យប្រហែល ៨០% ដូច្នេះភពនេះហាក់ដូចជាស្ថិតនៅក្នុងតំបន់សមរម្យសម្រាប់ការអភិវឌ្ឍន៍ជីវិត។Kepler-69c: Super-Venus - NASA

២. KEPLER-22B៖ Kepler-22B ស្ថិតនៅចម្ងាយ ៦០០ ឆ្នាំពន្លឺពីផែនដី។ Kepler ត្រូវបានគេរកឃើញជាលើកដំបូងនៅក្នុងតំបន់ដែលអាចរស់នៅបាននៃផ្កាយមេរបស់វា ប៉ុន្តែភពនេះមានទំហំធំជាងផែនដីយ៉ាងខ្លាំងប្រហែល ២.៤ ដងនៃទំហំភពផែនដីរបស់យើង។ ទោះជាយ៉ាងណាក៏ដោយ គន្លងគោចររយៈពេល ២៩០ ថ្ងៃរបស់ Kepler-22B គឺស្រដៀងទៅនឹងគន្លងរយៈពេល ៣៦៥ ថ្ងៃរបស់ផែនដី ហើយជាភពដែលវិលជុំវិញផ្កាយដូចព្រះអាទិត្យរបស់យើង ប៉ុន្តែមានទំហំតូចជាង នេះធ្វើឱ្យ Kepler-22B ត្រជាក់ជាងផែនដី។Kepler-22b: Closer to Finding an Earth - NASA

៣. KEPLER-186F៖ Kepler-186F គឺជាភពដែលមានទំហំធំជាងផែនដីប្រហែល ១០% ហើយវាក៏ហាក់ដូចជាស្ថិតនៅក្នុងតំបន់ដែលអាចរស់នៅបានផងដែរ បើទោះបីជាស្ថិតនៅលើគែមខាងក្រៅនៃតំបន់នៃក្រុមផ្កាយរបស់វាក៏ដោយ ក៏Kepler-186F ទទួលបានថាមពលត្រឹមតែមួយភាគបីប៉ុណ្ណោះពីផ្កាយរបស់វា។ ផ្កាយមេរបស់ Kepler-186F គឺជាមនុស្សតឿក្រហម ដូច្នេះភពនេះមិនដូចផែនដីទេ ហើយវាស្ថិតនៅចម្ងាយប្រហែល ៥០០ ឆ្នាំពន្លឺពីផែនដី។Kepler-186f - Wikipedia

៤. KEPLER-62F៖ យោងតាម NASA ភពនេះមានទំហំធំជាងផែនដីប្រហែល ៤០% ហើយគន្លងរយៈពេល ២៦៧ ថ្ងៃរបស់វាបានស្ថិតក្នុងតំបន់ដែលអាចរស់នៅបាន។ លើសពីនេះ Kepler-62F ធ្វើដំណើរទៅជិតផ្កាយមនុស្សតឿក្រហមរបស់វា ជាងផែនដីទៅព្រះអាទិត្យ ហើយផ្កាយបង្កើតពន្លឺតិចជាង។ Kepler-62F ស្ថិតនៅចម្ងាយប្រហែល ១.២០០ ឆ្នាំនៃពន្លឺ ដូច្នេះដោយសារតែទំហំធំរបស់វា វាស្ថិតនៅក្នុងជួរនៃភពថ្មដែលអាចផ្ទុកមហាសមុទ្របាន។Kepler-62f, a Small Habitable Zone World (Artist Concept) – Exoplanet  Exploration: Planets Beyond our Solar System

៥.GLIESE 667CC៖ នៅក្នុងខែកុម្ភៈ ឆ្នាំ២០១២ ក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិបានរាយការណ៍ពីលទ្ធផលនៃការស្រាវជ្រាវរបស់ពួកគេដែលផ្តោតលើភព GJ 667C ដោយពួកវាស្ថិតនៅចម្ងាយប្រហែល ២២ ឆ្នាំពន្លឺពីផែនដី។ បន្ទាប់មក 667CC ដែលជា super-Earth មានគន្លងគោចររយៈពេល ២៨ ថ្ងៃ ដែលវាទទួលបាន ៩០% នៃពន្លឺដែលផែនដីទទួលបានពីព្រះអាទិត្យ។ ចំណុចសំខាន់គឺថាភព GJ 667CC អាចមានទឹករាវ ទោះជាយ៉ាងណា បើយោងតាមការសង្កេតនៅពេលក្រោយបានរកឃើញថា ភព GJ 667CC គឺក្តៅខ្លាំង ដូច្នេះហើយទំនងជាមិនអាចទ្រទ្រង់ជីវិតបានទេ៕Gliese 667 Cb - Wikipedia

គ្រូពេទ្យដាស់តឿនថា ប្រយ័ត្នសួតប្រេះ ឬខូចទ្រង់ទ្រាយដោយសារការស្តាប់ភ្លេងខ្លាំង

0

យើងបានជ្រាបថា ការស្តាប់ភ្លេងខ្លាំងៗ ឬស្ថិតនៅកន្លែងប្រគំតន្ត្រី នឹងមានផលប៉ះពាល់ដល់ការស្តាប់ឮរបស់ត្រចៀក ។ ប៉ុន្តែតើដឹងឬទេថា ការស្តាប់ភ្លេងខ្លាំងនឹងផ្តល់ផលប៉ះពាល់ច្រើនជាងនេះទៅទៀត ពីព្រោះវាអាចធ្វើឱ្យយើងមានជំងឺប្រេះសួត ឬសួតខូចទ្រង់ទ្រាយបាន ។

ក្រុមអ្នកជំនាញបានសរសេររបាយការណ៍មួយឈ្មោះ «Thorax» ដែលបានលើកឡើងពីករណីអ្នកមានជំងឺសួតចំនួន៤នាក់ ដោយសារពួកគេចូលចិត្តស្តាប់ភ្លេងខ្លាំងៗ ។ រោគសញ្ញាខ្សោយសួតបានកើតឡើងដោយសារការស្តាប់ភ្លេង ឬស្តាប់តន្ត្រីសំឡេងខ្លាំងនេះ ខាងផ្នែកវេជ្ជសាស្ត្រហៅថា «Numothorax» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqlsu96PUxawmhPF1VCrSz6gtGyZxZiWA66MiI1mr4p36YyR__EG6qQq1uErIS7HmIhuR9px39ETZiMx-DIVMLEGGH_9sJkH2nGMG-vWfiiZC96CS2H9kBiCfQVrhvBuf6rESYFoRcEPAlgcD987JNoyXWsH2jj4pDDHkbcqNpM686LUScUeMhizLhkXY/s800/loud-music.jpeg

របាយការណ៍នេះបានលើកឡើងពីបុរសម្នាក់កើតរោគសញ្ញា Numothorax នៅពេលគាត់កំពុងបើកបររថយន្ត ហើយនៅសុខៗ ស្រាប់តែគាត់ពិបាកដកដង្ហើម និងចុកដើមទ្រូងដោយមិនដឹងមូលហេតុ ។ គ្រូពេទ្យបញ្ជាក់ថា អាការៈជំងឺរបស់គាត់ពាក់ព័ន្ធនឹងឧបករណ៍បំពងសំឡេងដែលបានដំឡើងក្នុងរថយន្ត ដើម្បីឱ្យសំឡេងក្នុងរថយន្តកាន់តែឮខ្លាំងជាងមុន ។

គ្រូពេទ្យបញ្ជាក់ថា រោគសញ្ញានេះកើតឡើងនៅពេលអ្នកជំងឺបានស្តាប់ភ្លេងខ្លាំងៗ ។ វាជាមូលហេតុធ្វើឱ្យកើតការប្រេះស្រាំក្នុងសួត ដោយសារខ្យល់ និងជាលិកាក្នុងសួតនឹងឆ្លើយតបខុសគ្នាទៅនឹងប្រតិកម្មសំឡេង ។ ជាធម្មតា ហានិភ័យដែលបណ្តាលឱ្យកើតជំងឺសួត តែងកើតឡើងដោយសារការជក់បារី ឬការឈឺចាប់ដែលធ្វើឱ្យអ្នកជំងឺចុះខ្សោយ ។ ជំងឺទាក់ទងនឹងសួត រួមមាន ៖ ការប្រើប្រាស់សារធាតុមានឥទ្ធិពលប្រឆាំងរាងកាយ ឬការប្រើប្រាស់ថ្នាំមួយចំនួន ដូចជា ៖ ថ្នាំគេងលក់, ថ្នាំស្ពឹក និងគ្រឿងស្រវឹង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNktsTmeM4WYlacyRgtHn_kLGM2ko-dTlYc7kUjgTu6jEBGH8Hwb_xSTWKIRCXS2VGUVymFZyvOkzprZVpoJc_jKJCYGiNopNZ9pdoVl6hkNgrdLGhpd67z06Kxc2XI0AMtbku_BEWxpndlHEI4xzF9IDzNhnmowByXGnzQSBKO7HI7AkTJ6RT4CW_F-Y/s800/screen.jpg

បើទោះជាជំងឺសួតបានកើតឡើងដោយសារការស្តាប់ភ្លេងខ្លាំងៗ គឺជាករណីពុំសូវកើតឡើងក្តី ប៉ុន្តែរោគសញ្ញានេះនឹងអាចធ្វើឱ្យអវៈយវៈផ្សេងៗក្នុងរាងកាយទទួលបានអុកស៊ីសែនមិនគ្រប់គ្រាន់ ហើយអ្នកជំងឺអាចប្រឈមនឹងការស្លាប់ទៀតផង ។

លោកវេជ្ជបណ្ឌិត John Harvey មកពីមន្ទីរពេទ្យ Southmead ក្នុងទីក្រុង Bristol បានសរសេររបាយការណ៍មួយឈ្មោះ «Thorax» ជាមួយក្រុមអ្នកជំនាញនៅប្រទេសបែលហ្ស៊ិក បាននិយាយមកកាន់សារព័ត៌មាន BBC ថា គ្មានអ្វីអាចរារាំងមនុស្សកុំឱ្យទៅលេងនៅក្លិប ឬទៅកាន់កន្លែងមានសំឡេងភ្លេងខ្លាំងបានទេ ប៉ុន្តែយើងអាចណែនាំពួកគេកុំឱ្យឈរជិតកន្លែងមានសំឡេងខ្លាំង ឬអ្នកនិយាយខ្លាំងៗ ។ លើសពីនេះ ពុំគួរបង្កើនសំឡេងក្នុងរថយន្ត ឬក្នុងបន្ទប់ខ្លាំងពេកទេ ។Headphones & Your Hearing: Can Loud Music Cause Hearing Loss? | Houston  Methodist On Health

លោកវេជ្ជបណ្ឌិតនិយាយថា ៖ «រោគសញ្ញាខ្សោយសួតបានកើតឡើងដោយសារការស្តាប់ភ្លេងខ្លាំងនេះ ភាគច្រើនវាកើតឡើងជាមួយមនុស្សប្រុសច្រើនជាងមនុស្សស្រី រហូតដល់៣ដងឯណោះ ។ ការឈឺចាប់របស់រោគសញ្ញា Numothorax បានកើតឡើងក្នុងអំឡុងពេលពួកគេស្ថិតនៅក្នុងក្លិប ឬនៅជិតមេក្រូ ពេលពួកគេឈរមើលការប្រគំតន្ត្រី» ។

លោកវេជ្ជបណ្ឌិតសង្កត់ធ្ងន់ថា ស្នាមប្រេះនៅក្នុងសួតមិនបានធ្វើឱ្យសួតផ្ទុះនោះទេ ប៉ុន្តែសួតនឹងមានស្នាមដាច់រហែក ហើយធ្វើឱ្យអ្នកជំងឺពិបាកដកដង្ហើម ។ ចុងក្រោយ សួតនឹងចាប់ផ្តើមខូចទ្រង់ទ្រាយ ហើយអ្នកជំងឺដកដង្ហើមលែងកើតតែម្តង ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhP3pSfanQ5nZ01UdRmn5QGWNgVRvpXv1DpDhF19OBmcRToa3LHCeqLd5Ud3vMlT1ySpX4tiDk9OIE3LE95VeVUFGcqRos738CIb28epS5GLE7lX7CmBQOy_S55UeQy1boNdycKGWxBLOVMm74kaLNkmrVEoGBKK8pxPgvhfNRoXJ-6E4gzotdcI51NiMc/s898/20220912-tips-nonton-konser-pertama-kali-banner.jpg

មេរោគថ្មី Norovirus កំពុងរីករាលដាលខ្លាំងនៅសហរដ្ឋអាមេរិក

0

បរទេស៖ កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ យោងតាមទីភ្នាក់ងារសុខភាពសាធារណៈជាតិរបស់សហរដ្ឋអាមេរិក (CDC) បានឱ្យដឹងថា មេរោគថ្មី Norovirus កំពុងមានការរីករាលដាលខ្លាំងចំពោះកុមារនៅទីក្រុងញូវយ៉កនិងរដ្ឋមួយចំនួននៃប្រទេសនេះ ដោយបច្ចុប្បន្នរដ្ឋាភិបាលកំពុងចាត់វិធានការគ្រប់គ្រងជំងឺនេះយ៉ាងឆាប់រហ័សបំផុត។

មេរោគថ្មី Norovirus ត្រូវបានគេស្គាល់ថាជា មេរោគពោះវៀន ដែលភាគច្រើនកើតឡើងនៅចន្លោះខែវិច្ឆិកា ដល់ខែមេសា ហើយលទ្ធផលអ្នកឆ្លងជំងឺនេះជាមធ្យមគឺ ១៩ ទៅ ២១ លាននាក់ក្នុងមួយឆ្នាំ។ ទោះជាយ៉ាងណា ជំងឺនេះមិនបណ្តាលឱ្យបាត់បង់ជីវិតនោះទេ គ្រាន់តែអ្នកជំងឺអាចធ្លាក់ខ្លួនឈឺជាច្រើនដងក្នុងមួយឆ្នាំ ដោយភាគច្រើនមានអាការៈដូចជាក្អួត ចង្អោ ចុកពោះ និងរាគញឹកញាប់ជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9jFeEAQuB-UH3gZQgphrXyZDDiQ5jYIDO368sw3QbQdNLxGykC0dOX1N3ygAN_LvcNPYhfiyfjWe2ByckPX2Dkzon7vPlLa4Uh6didmv7syX7FM1tY-agAHCqB1ffVBq8G00NJjJjPEPmbWDLsjjb4ucI_uejV6p-oRrtV78VGKNWM_H1u1_cCdjbBzM/s2592/norovirus-gty-jt-230210_1676061400674_hpMain.jpg

ប្រធានផ្នែកវេជ្ជសាស្រ្តនៅ WebMD លោកវេជ្ជបណ្ឌិត John Whyte បាននិយាយថា ការរីករាលដាលគឺទូលំទូលាយណាស់នៅក្នុងផ្នែកខ្លះនៃតំបន់របស់យើង ដែលវាបានធ្វើឱ្យជីវិតប្រចាំថ្ងៃរបស់មនុស្សមួយចំនួនត្រូវផ្អាក។ កាលពីដើមខែកុម្ភៈឆ្នាំ ២០២៤ សាលាបឋមសិក្សា Irving នៅ Highland Park រដ្ឋ New Jersey បានបិទដោយសារការផ្ទុះជំងឺក្រពះពោះវៀន Norovirus។ បន្ទាប់ពីបិទបានមួយរយៈ សាលាក៏បានធ្វើការសម្អាតយ៉ាងយកចិត្តទុកដាក់ ដើម្បីបើកថ្នាក់រៀនឡើងវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhc05tT-EomNgknP3PB_PsP6jDmiPwre5U4EFhiwyXbygH-JFsKU_b0-QZfhVHTD0UyU5cLAohVnc3SOFDZyj9H3lv95CFmGNVpyd30tUZA0lJizY4I_JAU6LgblJdJc5xHRxlIxT6UhRFLZazL6puGnfea-0x67FAwvG3pD1DZf_YBUA-ZdTnYYA1SfT0/s1440/highly-contagious-stomach-flu-spreads-in-us-1440x810.jpg

លោកវេជ្ជបណ្ឌិតបានបន្តទៀតថា បច្ចុប្បន្នភាគឦសានគឺមានអត្រាវិជ្ជមានខ្ពស់បំផុតសម្រាប់មេរោគ norovirus។ បើយោងតាម CDC ក៏បានឱ្យដឹងដែរថា មេរោគ norovirus ជាទូទៅឆ្លងតាមរយៈការប៉ះពាល់ដោយផ្ទាល់ ឬការប៉ះផ្ទៃដែលមានមេរោគ ហើយប្រសិនបើតំបន់ណាដែលមានមនុស្សរស់នៅច្រើន ច្បាស់ណាស់វានឹងឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ហើយភាគច្រើនកុមារគឺជាជនរងគ្រោះដោយសារប្រព័ន្ធការពារកុមារខ្សោយ។Positive topline data from Phase II trial of Vaxart's norovirus vaccine pill

វេជ្ជបណ្ឌិត John Whyte បានបន្ថែមទៀតថា ដើម្បីការពារកុំឱ្យជំងឺនេះរីករាលដាលខ្លាំង យើងត្រូវលាងដៃជាមួយសាប៊ូឱ្យបានញឹកញាប់ ឧស្សាហ៍ងូតទឹកក្តៅដើម្បីកំចាត់មេរោគ សម្អាតឧបករណ៍ផ្សេងៗ និងប្រដាប់ប្រដាប្រើប្រាស់មួយចំនួនជាមួយទឹកក្តៅ និងសាប៊ូ ក៏ដូចជាបោកខោអាវជាមួយទឹកក្តៅ និងសាប៊ូ លាងបន្លែ ផ្លែឈើជាមួយទឹកក្តៅ ២-៣ ដងមុនពេលចម្អិនអាហារ ដែលវិធីទាំងនេះសុទ្ធតែអាចការពារការឆ្លងមេរោគ norovirus បានយ៉ាងមានប្រសិទ្ធភាព៕

អ្នកលេងបណ្តាញសង្គមចូលរួមពហិកាមិនទស្សនារឿងថៃ តើប្រវត្តិសាស្រ្ត២០ឆ្នាំមុនអាចកើតឡើងម្តងទៀតទេ?

0

ភ្លើងកម្តៅនៅលើបណ្តាញសង្គមកាន់តែឆេះសន្ធោសន្ធៅនៅពេលខ្សែភាពយន្តខ្មែរដ៏ល្បីល្បាញមានចំណងជើងថា«ម៉ែក្រឡាភ្លើង» ត្រូវបានយុវជនថៃពហិកាមិនចូលរួមទស្សនាដែលធ្វើឱ្យខ្សែភាពយន្តនេះបរាជ័យចាប់តាំងពីថ្ងៃចាក់បញ្ចាំងដំបូងនៅប្រទេសថៃកាលពីថ្ងៃទី២៩ កុម្ភៈ។ លោកស្រី ប៊ុន ចាន់និមល អគ្គនាយិកាផលិតកម្មសាស្រ្តាហ្វៀមបានទទួលស្គាល់ថាពិតជាដូច្នេះមែនហើយលោកស្រីទទួលបានអារម្មណ៍ដែលមិនស្មើភាពគ្នានូវទង្វើដែលប្រទេសមួយនេះធ្វើមកដាក់កម្ពុជានៃជាតិនិយមរបស់គេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhh2auXtVmOzCUMzBKmg2XFgTTcXSenqQIqVnvaJhf0uvIizwtDOFv0xT5gAfjOeuTcFG6LDKOgrUcLRfHCYd2JesCW8on6KSLNUnIIhNFZwQkXhRU-QfyRnyORoYv6kGPHCDCQXuknV7N_8ptGuZ61f1099gCk9sBlxcmQySvscfnUcgOYKJ-Xt-9uIAk/s2048/image_2024-02-23_15-47-33.png

ការតបស្នងរបស់ប្រជាជនថៃមួយក្តារនេះមកលើកម្ពុជា បានធ្វើឱ្យកំហឹងយុវជនយ៉ាងច្រើននៅលើបណ្តាញសង្គមចូលរួមពហិកាមិនទស្សនាខ្សែភាពយន្តថៃវិញដូចគ្នា បន្ទាប់ពីពួកគេទទួលអារម្មណ៍ភាគីថៃមិនបានឱ្យតម្លៃខ្សែភាពយន្តខ្មែរ។ ការចូលរួមពហិកាបានសម្រេចរបស់ប្រជាជនថៃមិនចូលរួមទស្សនា «ម៉ែក្រឡាភ្លើង» ឬ «ម៉ែនុន» ដែលជាចំណងជើងនៅប្រទេសថៃ ពួកគេបានចោទមកលើភាពយន្តខ្មែរថាបានលួចចម្លងរបស់ប្រទេសខ្លួនដោយសារតែឃើញសំលៀកបំពាក់ស្រដៀងគ្នាតែមួយជ្រុងទាំងដែលពួកគេមិនទាន់ទស្សនាសាច់រឿងទាំងមូល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiRAhXS1UumoIG24SIbN4SjUV_7GNmRZDyj0A4KBG3sxW2L7655bkhyphenhyphenCik451VnCKGw5pWnIz1Gzk7Jh1vZa5LrhPm68JFGpcf0lg6PxEREDLRNcoU8mn7qd2PFH2OOgbCSeez-Tj0qPSP_9kFUOf7lB8Ios8flPmA2X9ZfqryX8bVHkniLw-TiNUdLJM/s1280/image_2024-02-23_15-47-36.png

នៅតាមបណ្តាផេករោងកុននៅក្នុងប្រទេសកម្ពុជា អ្នកលេងបណ្តាញសង្គមខ្មែរចាប់ផ្តើមចូលរួមពហិការឿងថៃវិញយ៉ាងផុសផុលតបស្នងនូវអំពើដែលប្រជាជនក្បែរខាងនេះធ្វើមកលើកម្ពុជា។ តើរឿងនេះអាចធ្វើឱ្យប្រវត្តិសាស្រ្តកាលពី២០ឆ្នាំមុនកើតឡើងម្តងទៀតដែរឬទេ?

កាលពីជាង២០ឆ្នាំមុនពោលគឺក្នុងឆ្នាំ២០០៣ ប្រជាជនខ្មែរកើតក្តីខឹងសម្បារយ៉ាងខ្លាំងបន្ទាប់ពីតារាថៃនាង ផ្កាយព្រឹក ដែលមានឈ្មោះពិតថា Kob Suvanant Kongying បាននិយាយថាប្រាសាទអង្គរវត្តជារបស់ប្រទេសថៃបើចង់ឱ្យនាងមកសម្ដែងនៅកម្ពុជា ត្រូវប្រគល់ប្រាសាទអង្គរវត្តមកឱ្យថៃវិញដែលជាការចុះផ្សាយរបស់ស្ថានីយវិទ្យុ FM-105 របស់ថៃបានដកស្រង់សម្តីរបស់នាងយកមកចុះផ្សាយ។Khom Chad Luek Awards 4 “Kob Suvanant Kongying” | Tik and Kob - Believeរឿងរ៉ាវនេះជំរុញឱ្យនិស្សិតខ្មែរជាច្រើនមានការខឹងសម្បារជាខ្លាំងរហូតមានបងប្អូនមួយចំនួននាំគ្នាធ្វើបាតុកម្ម នៅមុខស្ថានទូតថៃ ដើម្បីឱ្យតួសម្ដែងរូបនេះសូមទោសជាសាធារណៈ។ មិនត្រឹមតែប៉ុណ្ណោះបញ្ហានេះបានឈានដល់ដំណាក់កាលដុតស្ថានទូតថៃនៅភ្នំពេញ ដុតទង់ជាតិថៃ ដុតព្រះឆាយាល័ក្ខណ៍ស្ដេចជាទីគោរពសក្ការៈបំផុតរបស់ថៃ និងបំផ្លាញទ្រព្យសម្បត្តិថៃ មានហាងលក់ទំនិញ និងសណ្ឋាគារជាដើម។ រីឯពាណិជ្ជការ/ករថៃជាង ៦០០ នាក់ត្រូវបានជម្លៀសចេញពីកម្ពុជា ដែលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ទំនាក់ទំនងមិត្តភាពកម្ពុជា-ថៃ។No photo description available.ក្នុងការធ្វើបាតុកម្មនេះខាងភាគីថៃខាតបង់ ៥៦លានដុល្លារអាម៉េរិក ដោយឡែកខាងភាគីកម្ពុជាសងថ្លៃខូចខាត ៦លានដុល្លារអាម៉េរិក ចំពោះការដុតបំផ្លាញស្ថានទូតថៃប៉ុណ្ណោះ ហើយគ្រានោះព្រំដែន កម្ពុជា-ថៃបានបិទរយៈពេល៣ខែ។ បន្ទាប់មកកម្ពុជាប្រកាសដាក់បំរាមបិទរឿងភាគថៃទាំងអស់មិនឱ្យមាននៅកម្ពុជា រយៈពេល ១០ឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiA3Rz01e8eZoNFsBwjQJKf47YxrMQiaUcXFUwQWLjtO56kt-lhMROZUbx9c4dfd520m0AmnKA_hxYqapRk6ADJdUvPv0zYRWOvr4Mb-qy_nUZYD71rZYuwtEHjnl3vwzbkwQhgEHIkEx9MX4A4fUEal7MrgirXCdLrgFIg9acdCR2MC86Y-sjdB4LtDfw/s682/image_2024-03-04_09-24-34%20(4).png

ទោះយ៉ាងណា ស្របពេលបញ្ហាដែលកំពុងក្តៅគគុកនៅលើបណ្តាញសង្គមពហិកាទៅវិញទៅមករវាងកម្ពុជានិងថៃនេះ លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានភាពយន្តបានបង្ហោះសំណេរមួយនៅលើបណ្តាញសង្គមនារសៀលថ្ងៃទី៣ មីនា ថា «អាកាសធាតុខែប្រាំងក្តៅខ្លាំង តែប្រធានបទក្នុងបណ្តាញសង្គមនាពេលនេះ រឹតតែក្តៅ … សង្ឃឹមថាទាំងអស់គ្នា នឹងគិតពីផលប្រយោជន៍ជាតិជាធំ ហើយចៀសវាងភាពច្រំដែលនៃប្រវត្តិសាស្ត្រ»៕

 

គិតយ៉ាងណាដែរ ? បន្ទាប់ពីបានព័ត៌មានពិតថា ជនជាតិថៃនាំគ្នាធ្វើពហិការមិនទស្សនាភាពយន្តខ្មែររឿង «ម៉ែក្រឡាភ្លើង» ខណៈដែលយុវវ័យខ្មែរគាំទ្រភាពយន្តថៃ «PEE NAK 4» ទៅវិញ?

0

កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤ ផលិតករភាពយន្តដ៏ល្បីឈ្មោះរបស់ផលិតកម្ម SASTRA FILM លោកស្រី ប៊ុន ចាន់និមល បានលើកឡើងក្នុងហ្វេសប៊ុកថា ភាពយន្តខ្មែររឿង «ម៉ែក្រឡាភ្លើង» ដែលចាក់បញ្ចាំងនៅប្រទេសថៃ គឺទទួលបានលទ្ធផលបរាជ័យ ឬជាការបរាជ័យមួយហៅថា «ចាញ់មុនឡើងសង្វៀនប្រកួត» ដោយសារតែពលរដ្ឋថៃធ្វើពហិការមិនទស្សនាភាពយន្តខ្មែរ ពីព្រោះគេចោទថា ភាពយន្តខ្មែរចម្លងពីគេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhihDvY0RqZKKwrtNr-40WCAkdpGDB8z7EQo3zAJMNl4MtRKoHuZqC29tVZ7hDl1lpWjgaYZJv9QAyDyROB5OUxEglY4Ju2VOXwbFMWRU09sI4ICpkjqwmfEtTCUNqtDGRTOrjXsOvJZWIzaauxHFJTwdPq3NPhQexg5jdS9Zl8d4vDFo5T0RzKRTP9klE/s500/41ccZ2wA1XL._UXNaN_FMjpg_QL85_.jpg

កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងផលិតកម្ម SASTRA FILM បានចាក់បញ្ចាំងភាពយន្តរឿង «ម៉ែក្រឡាភ្លើង» ជាផ្លូវការនៅប្រទេសថៃ ប៉ុន្តែការចាក់បញ្ចាំងភាពយន្តនេះបានទទួលបរាជ័យ ហើយទទួលប្រាក់ចំណូលនៅថ្ងៃបញ្ចាំងដំបូង បានត្រឹមតែ៣ម៉ឺន១ពាន់បាតប៉ុណ្ណោះ ។ ការបរាជ័យនេះ ដោយសារមានការអំពាវនាវពីទំព័រហ្វេសប៊ុកថៃ និងសារព័ត៌មានថៃមួយចំនួនហាមពលរដ្ឋថៃទៅមើលរឿងខ្មែរ ព្រោះបើគេមើលរឿងខ្មែរ ហាក់ដូចជាទទួលស្គាល់ថា ខ្មែរជាម្ចាស់ដើម ។

បច្ចុប្បន្ន ពលរដ្ឋថៃកំពុងតែអបអរសាទរយ៉ាងខ្លាំង បន្ទាប់ពីពួកគេ Ban មិនចូលរួមទស្សនាខ្សែភាពយន្តខ្មែររឿង «ម៉ែក្រឡាភ្លើង» ទទួលបានជោគជ័យ ។ ការអំពាវនាវ Ban មកលើភាពយន្តខ្មែរនេះ គឺពលរដ្ឋថៃបានអំពាវនាវនៅក្នុងបណ្តាញសង្គមថៃនានាដើម្បីបញ្ជាក់ថា ប្រទេសថៃមិនទទួលស្គាល់ភាពយន្តនេះទេ ដោយពួកគេអះអាងថា ខ្មែរបានចម្លងពីភាពយន្តរបស់ថៃ គឺរឿង «Mae Nak Phra Khanong» ។ตัวอย่างแรก พี่นาค 4 (PEENAK 4) ผีพี่นาคตัวใหม่ใต้หน้ากากพี่ตาโขน

ផ្ទុយទៅវិញ គេសង្កេតឃើញយុវវ័យខ្មែរមួយចំនួននាំគ្នាទិញសំបុត្រចូលមើលរឿងថៃនៅតាមរោងភាពយន្តផ្សេងៗ និងជួយផ្សព្វផ្សាយឱ្យគេទៀតផង ។ យុវវ័យខ្មែរទាំងនេះចាត់ទុកតារាសម្តែង ឬអ្នកចម្រៀងថៃ គឺជាអាយដលរបស់ពួកគេផ្គាប់មុខ បើទោះពលរដ្ឋថៃមិនឱ្យតម្លៃភាពយន្តខ្មែរក្តី ។ កន្លងមក នៅពេលមានតារាសម្តែងថៃណាម្នាក់មកប្រទេសកម្ពុជា គេឃើញយុវវ័យខ្មែរខ្លះប្រជ្រៀតគ្នាទៅទទួលគេដល់ព្រលានយន្តហោះ ហើយអ្នកខ្លះសុំថតរូបជាមួយតារាថៃ ឬសុំហត្ថលេខាទៀតផង ។

ភាពយន្តរឿងខ្មោចដ៏រន្ធត់របស់ថៃ គឺរឿង «PEE NAK 4» ឬឈ្មោះជាភាសាខ្មែរថា «លោកបងណាក់ ៣» បានចាក់បញ្ចាំងនៅតាមបណ្តារោងភាពយន្តនៅប្រទេសកម្ពុជា និងទទួលបានការគាំទ្រយ៉ាងច្រើនពីអ្នកទស្សនាជាយុវវ័យខ្មែរ ។ យុវវ័យខ្មែរជាច្រើននាក់ដែលជាអ្នកនិយមចូលចិត្តវិស័យភាពយន្តបានបង្ហាញនូវអារម្មណ៍រំភើប និងសប្បាយរីករាយនៅពេលពួកគេបានចូលរួមទស្សនារឿងមួយនេះ ក្នុងថ្ងៃសម្ពោធចាក់បញ្ចាំងជាផ្លូវការនៅរោងភាពយន្ត ។

ចំណែកអ្នកតំណាងផ្នែកទីផ្សាររបស់រោងភាពយន្ត Major Cineplex Cambodia និយាយនាពេ

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsdbhBvPkeyqrgFwWReWgkf6GMZzctuvhtcSa2V5PUtbDk_BEEK9qY1k9W7CHBFCC9ITEp8QyLj8buMlMMqJjd-qi1kfTYJ17xUyYLBFbqUTLe5L8eNpdQzKS6QoVmWWoyuEWo_5bHy2n9Tv3ELGrmwM4ersi2twknZVr43UAg9k1EzyCWjuDPiyQZFPg/s750/HO00001352.jpg

លកន្លងមកថា រឿង «លោកបងណាក់ ៣» ពិតជាមានតម្រូវការខ្ពស់ពីយុវវ័យប្រាកដមែន ហើយពួកគេបានជជីកសួរពីការចាក់បញ្ចាំងរឿងនេះជារឿយៗ ។

ផ្ទុយទៅវិញ យុវវ័យថៃមានទស្សនៈផ្ទុយពីយុវវ័យខ្មែរ កុំថាឡើយទៅទទួលតារាខ្មែរដល់ព្រលានយន្តហោះថៃ សូម្បីតែការយកភាពយន្តខ្មែរ ដែលប្រទេសនានានៅលើពិភពលោកទទួលស្គាល់ ក៏ពួកគេមិនទៅទស្សនាផង ។ គំនិតជាតិនិយមរបស់យុវវ័យថៃបានកើតឡើងតាមរយៈការបណ្តុះគំនិតរបស់បណ្តាញសង្គមថៃ និងសារព័ត៌មានថៃខ្លះ ដែលពួកគេព្យាយាមផ្សព្វផ្សាយ និងនិយាយបំផ្លើស ដើម្បីធ្វើឱ្យជនជាតិរបស់ខ្លួនប្រកាន់វណ្ណៈ ប្រកាន់ជាតិសាសន៍ និងលើកតម្កើងជាតិនិយមជ្រុល ។ ប៉ុន្តែការប្រកាន់ជាតិសាសន៍នេះ ពលរដ្ឋថៃប្រកាន់តែប្រទេសជិតខាងគ្នាប៉ុណ្ណោះ ប៉ុន្តែពួកគេបែរជាចូលចិត្ត និងឱ្យតម្លៃលើខ្សែភាពយន្តបរទេសផ្សេងទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGxUga5uqef0eEjEdO9Yi6s-Q7T8qP4zcpP4mw16ykUnAKieS_kXPCvcDASxD410uoDKeVQbkayHlcWhzmW9vnCpk0g18BifNi8e27HYGvQ6HFMAKka82_p7C29rL9LmbuCszmNizrQkMpJ0Smtz1i3HxHuwP6DXitKsJyRwqMqFWAu3J3Yd__kONIEb0/s658/3-178.jpg

ដោយឡែក ពលរដ្ឋខ្មែរម្នាក់បាននិយាយក្នុងបណ្តាញសង្គមថា ៖ «ពួកថៃបាននាំគ្នាសើចចំអកឱ្យយើង ស្របពេលខ្មែរយើងកំពុងសប្បាយអរតាមដានរឿងភាគថៃ ហើយបើមិនបានមើលរឿងភាគថៃ លេបបាយមិនចូលទេ ។ គេខោកក្បាលប៉ុណ្ណឹងហើយ នៅញញឹម អត់ចេះឈឺទេខ្មែរ ។ តែបើឈឺវិញ គឺឈឺជ្រុល ដូចកាលពីឆ្នាំ២០០៣ ខ្មែរបាតុកម្មដុតទូតថៃ ដោយសារនាងផ្កាយព្រឹក និយាយថា ខ្មែរជាចោរលួចប្រាសាទអង្គរវត្តពីប្រទេសថៃ ។ ដោយសារកំហឹងនេះ ខ្មែរត្រូវសងលុយធ្វើទូតឱ្យថៃ ខាតអស់រាប់លានដុល្លារ ។ តែជាផលវិជ្ជមាន គឺគ្រប់ស្ថានីយទូរទស្សន៍ឈប់ផ្សាយរឿងថៃ ហើយធ្វើឱ្យកុនខ្មែរមានទីផ្សារឡើងវិញ ។ បានតែមួយខ្យល់ ដោយសារតែរឿងភាគថៃនិយម ខ្មែរទ្រាំមិនមើល មិនបាន គេក៏យកមកបញ្ចាំងឡើងវិញ» ។

ពលរដ្ឋខ្មែររូបនេះបន្តថា ៖ «ចុះឥឡូវ ល្មមឈប់ល្ងង់ស្រឡាញ់គេតែម្នាក់ឯងហើយនៅ? ថៃគេមិនស្រឡាញ់យើងទេ ហើយខ្មែរគិតថា គេស្រឡាញ់យើងមែន? គេមើលងាយយើងប៉ុណ្ណឹងហើយ នៅថោកគាំទ្ររឿងថៃទៀតមែន? ឃើញមានអ្នកចេញមកពហិការខ្លះហើយ តែអ្នករឿងភាគថៃនិយមវិញបែរជាប្រតិកម្ម ហើយខាងរោងកុនបន្ថែមម៉ោងបញ្ចាំងកុនថៃ ព្រោះខ្លាចខាត…» ។

ចុងក្រោយ ពលរដ្ឋខ្មែរដដែលបញ្ជាក់ថា គាត់សូមប្រកាសពហិការមិនគាំទ្រផលិតផល និងសេវាកម្មថៃគ្រប់ប្រភេទ តាមលទ្ធភាពដែលអាចធ្វើទៅបាន ៕

សេវាកម្មជួលវ៉ែនតា Vision Pro កំពុងរីកដុះដាលខ្លាំងនៅក្នុងប្រទេសចិន

0

ប្រទេសចិន៖ កាលពីពេលថ្មីៗនេះ ប្រជាជនចិនជាច្រើននាក់បានតម្រង់ជួរជាបន្តបន្ទាប់ដើម្បីជួលវ៉ែនតា Vision Pro ក្នុងតម្លៃ ៩៨ យន់ (ប្រមាណជាង ១៣ ដុល្លារអាមេរិក) ក្នុងមួយម៉ោង ដើម្បីធ្វើការសាកល្បង ខណៈដែលផលិតផលរបស់ Apple នេះមិនទាន់មានលក់ជាផ្លូវការនៅក្នុងប្រទេសចិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi36j_XmN0AeCxobzvDsI1S1WkR3-dRAXWTck1oScBDzhL2zwfp1Ks3VAojWx75_FeaycIBt21BKI3yDiYtM_yXLVf_jF6F6fLj18Y7X7KbthP8XxY7tioz2xPBLc23Zx_w5PM7RlYXsU2Vsit7_Cz5XecgRTh1P_sn-DRjTrP1V9Srf7m_6k3Rxga4T44/s1199/d365e4546ab18645823f013a5b48740f.jpg

យោងតាម South China Morning Post ដែលបានចុះផ្សាយកាលពីដើមខែមីនា បានឱ្យដឹងថា វ៉ែនតាចម្រុះ Vision Pro របស់ក្រុមហ៊ុន Apple ត្រូវបានដាក់លក់ជាលើកដំបូងនៅសហរដ្ឋអាមេរិក ហើយបានបង្កើតការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងប្រទេសចិន ទោះបីជាទីផ្សារនេះមិនទាន់មានកាលបរិច្ឆេទបើកដំណើរការក៏ដោយ។ នៅលើបណ្តាញសង្គម Weibo ប្រធានបទ Apple Vision Pro មានអ្នកចូលមើលច្រើនជាង ៦០ លានដង ហើយពាក្យគន្លឹះ Vision Pro មាន ១២ លាន views។Hiện đã có hơn 1000 ứng dụng trên VisionOS dành riêng cho Apple Vision –  Showroom iTamLoan Cần Thơ

នេះបើយោងតាមប្រភពដដែលបានឱ្យដឹងទៀតថា Vision Pro ទំនងនឹងត្រូវបានដាក់លក់ក្នុងទីផ្សារប្រទេសចិននៅដើមខែមេសា ឆ្នាំ២០២៤ បន្ទាប់ពីក្រុមហ៊ុន Apple បានបញ្ចប់ដំណើរការចុះឈ្មោះជាមួយក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានចិន។ យោងតាម SCMP ការយល់ដឹងពីតម្រូវការដ៏អស្ចារ្យរបស់អ្នកប្រើប្រាស់ ពាណិជ្ជករចិនបានបញ្ជាទិញ ក៏ដូចជានាំយកវ៉ែនតាមួយចំនួនមកប្រទេសដើម្បីបើកសេវាកម្មជួល។ ហេតុនេះសេវាកម្មជួលវែនតាកំពុងរីកដុះដាលខ្លាំងនៅក្នុងតំបន់មួយចំនួនរួមមាន៖ សៀងហៃ ស៊ីអាន ណានជីង និងជាំងស៊ូ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZfC9UwjJNQiyGtAUHGqJ-FZcyw_D2G1kxzaMuDpeXMVDL0P_rqbfsAGCqH0wQEbPHOXuJak5Mz5syu3zaphma5zm8IRZrKS2ScydLOX5hz6uDfYAHWcbcHPjJsU6F18VhBTqHenHLSRJoCkQBQIe1x4EiX7zmRCYFeBpMLd-ZkrAGmpDRBysp_3QXIvU/s1200/Apple-Vision-Pro-5.jpg

តម្លៃជួលមានចាប់ពីប្រហែល ៩៨ យន់ (ប្រមាណ ១៣.៦២ ដុល្លារអាមេរិក) ក្នុងមួយម៉ោង និង ១៥០០ យន់ (ប្រហែល ២០៨ ដុល្លារអាមេរិក) ក្នុងមួយថ្ងៃ ក៏ដូចជាផ្តល់ឱ្យអ្នកប្រើប្រាស់នូវជម្រើសក្នុងការទិញឧបករណ៍នេះបន្ទាប់ពីទទួលបានបទពិសោធន៍។ នាយកប្រតិបត្តិ Song Lei បាននិយាយថា ហាងជួលវែនតាដ៏ធំបំផុតរបស់ពួកគេគឺនៅក្នុងផ្សារទំនើប Hopson One ភាគខាងកើតទីក្រុងប៉េកាំង និងស្វាគមន៍អតិថិជនជាង ១០,០០០ នាក់ចាប់ពីថ្ងៃទី ៤ ខែកុម្ភៈនេះតទៅ ដូច្នេះអតិថិជនត្រូវតែតម្រង់ជួរដើម្បីជួលឧបករណ៍នេះ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjS6qWAOlB2rSdKv7nWDkP17l1IE_vEnc3Mtq9w8E8LfaxjvXQv5TY3THuoX5EQAwP6_xma1B7qkFtHT08Hed0OFwy3A4im-D43llVxLnEyiaP4gbK1gl_DMSj78e2k84JGC6PFmPdWaLReolaSoVfPjduuXestVj62e6z5JBmyp50C64qJZmGfUcyyU5M/s1200/7516bf7dfd87b33b430f2c0debc71c83344608d62c007272babdded14b86248d.jpg

ទោះជាយ៉ាងណាក៏ដោយ ផលិតផល Apple Vision Pro នៅសហរដ្ឋអាមេរិកអ្នកប្រើប្រាស់កំពុងធ្វើការរិះគន់ដោយសារតម្លៃខ្ពស់ពេក និងសំពីងសំពោង មិនស្រួលពាក់ ឈឺក្បាល ឈឺត្រចៀកជាដើម។ ខណៈដែលនៅក្នុងប្រទេសចិនវិញ អតិថិជនមានការពេញចិត្តយ៉ាងខ្លាំងចំពោះសេវាកម្មជួលក្នុងតម្លៃសមរម្យ ក៏ដូចជាឧបករណ៍មានភាពទាន់សម័យ និងបំពេញតាមតម្រូវការរបស់ប្រើប្រាស់៕