ដូចមហាជនជ្រាបមកហើយថារឿងរ៉ាវយ៉ាងក្តៅគគុកនៅលើបណ្តាញសង្គមដែលយុវជនថៃពហិកាមិនចូលរួមទស្សនាភាពយន្ត «ម៉ែក្រឡាភ្លើង» ធ្វើឱ្យអ្នកលេងបណ្តាញសង្គមខ្មែរក្រោកមកតតាំងពហិការឿងថៃវិញ។ មិនត្រឹមតែមតិមហាជនតែប៉ុណ្ណោះទេសូម្បីពិធីការិនី ណាសាឌី ដែលជាកូនខ្មែរកាត់ថៃ ក៏ហ៊ានចេញមកនិយាយដូចគ្នាដោយចង់ឱ្យខ្មែរមានគំនិតជាតិនិយមកុំនិយាយបានតែមាត់សុំបន្តការប្រឆាំងបែបនេះរហូតកុំបានតែមួយភ្លែត រួចភ្លេចខ្លួន។May be an image of 1 person

ស្របពេលប្រធានបទ «ម៉ែក្រឡាភ្លើង» កាន់តែក្តៅគគុកនារសៀលថ្ងៃទី៣ មីនា កញ្ញា ណាសាឌី ពិធីការិនីប្រចាំទូរទស្សន៍បាយ័ន បានលើកឡើងថា«បើខ្មែរអត់ដែលស្រលាញ់គ្នាផងហ្នឹង
គ្រាន់តែរឿងខ្មែរចេញថ្មី ឬ event ណាដែលមានតួខ្មែរ នាំគ្នាពេបមាត់ ល្មមៗមិនមើលមុខផង ចុះឱ្យប្រទេសគេឱ្យតម្លៃយើងម៉េចទៅ? ខ្មែរអត់នាំគ្នាបណ្តុះគំនិតជាតិនិយមផង ម្នាក់ៗបានតែនិយាយថាស្រលាញ់ជាតិសាសន៍ខ្លួនតែអត់ព្រមបង្ហាញទង្វើផង»។May be an image of 1 person and text

ណាសាឌី លើកឡើងទៀតថា «សុំចិត្ត តួសំដែង ឬ តារាខ្មែរដូចគ្នា សូមឱ្យដាក់ចិត្តថាគ្រប់យ៉ាងខ្ញុំធ្វើ ដើម្បីខ្មែរ កុំឱ្យតែអ្នកណាល្បីជាង ល្អជាង ស្អប់គ្នា និយាយដើមគ្នា លើកខ្លួនឯងតែម្នាក់ឯង អ្នកផ្សេងមិនដល់ខ្លួន ចង់ឈរខ្ពស់តែម្នាក់ឯង។ ខ្ញុំឃើញច្រើនណាស់ ឃើញហ្នឹងភ្នែកម៉ង ចាក់គ្រឹះខ្លួនឯងឱ្យមាំសិន ចាំយើងឈានជើងទៅក្រៅប្រទេស ព្រោះគ្មានប្រទេសណាស្រលាញ់ខ្មែរដូចយើងជាខ្មែរទេ»។May be an image of 1 person

ពិធីការិនី រូបនេះសង្កត់ធ្ងន់ទៀតថា «ម្នាក់ៗហាមាត់ស្រលាញ់ខ្មែរ ស្អប់ថៃណាស់ កុំមើលរឿងថៃ តែពេលរោងកុនចាក់បញ្ចាំងរឿងថៃ កក់សំបុត្រទៅមើលពេញម៉ង។ បើប្រឆាំងកុំមើលរឿងគេ សុំបន្តការប្រឆាំងបែបនេះរហូតផង កុំបានតែមួយភ្លែត រួចភ្លេចខ្លួន។ គេមើលងាយយើង យើងឈឺណាស់ តែសុំឈឺហើយចងចាំរហូតបានទេ? ផលិតករខ្មែរ តួសំដែង ក្រុមការងារផលិតគាត់ហត់ណាស់ សុំចិត្តប្រជាជនខ្មែរគាំទ្រផលិតផលក្នុងស្រុកផង»។May be an image of 1 person

គួរបញ្ជាក់ថា ភាពយន្តខ្មែរ ម៉ែក្រឡាភ្លើង បានចាក់បញ្ចាំងនៅក្នុងរោងកុនថៃកាលពីថ្ងៃទី២៩ កុម្ភៈ ឆ្នាំ២០២៤ ប៉ុន្តែត្រូវបានយុវជនថៃពហិកាមិនចូលរួមទស្សនាឡើយ ដែលជាកត្តាធ្វើឱ្យភាពយន្តមួយនេះបរាជ័យ។ ទន្ទឹមនឹងនេះ ប្រជាជនកម្ពុជា ក៏បានតបតវិញដោយចូលរួមពហិកាមិនចូលរួមទស្សនាខ្សែភាពយន្តថៃវិញដូចគ្នា ខណៈនៅខេត្តសៀមរាបចូលរួមពហិកាបានសម្រេចដោយមានមនុស្សចូលរួមតិចបំផុតមើលខ្សែភាពយន្តថៃមួយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNM8PXNpfF_YuiY11enhDjbECAX3Kijx_WqfoOlda1eCL2I4XckiAsYWJV8iUBFvPV2W-3IX3MSRkCivH4lDuRPTRMtfNMzgJKHlOQMraLvcrOVqf3PUGh52FnRmZkS63caWbbce2gXqD2sGL8lMjvWNuIlDjHp451eEC0YuJR2bQimESufcq1_aCh7bo/s754/image_2024-03-04_11-37-09.png