កុមារជាង ៣០០ ០០០នាក់នៃសាលារៀនជាង ១០០០ កន្លែង ក្នុងខេត្តចំនួន១០ទូទាំងប្រទេសកម្ពុជា ដែលបច្ចុប្បន្ននេះកំពុងតែទទួលបាននូវការផ្តល់អាហារចំនួន២ពេល គឺពេលព្រឹកនិងថ្ងៃត្រង់ដោយឥតគិតថ្លៃដល់សិស្សានុសិស្សខ្លួន ក្នុងគោលបំណងលុបបំបាត់នូវភាពស្រេកឃ្លាននិងពង្រឹងគុណភាពសិក្សារបស់សិស្សានុសិស្សដែលជាទំពាំងស្នងឬស្សីរបស់ជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKK-QmeJ6iWDd1X9qLRay__xIOqsuz1_7eaL8G_SoOzg2V3N0Vf2Hbitj4HGNUK6sVGkNoA7GOqqymj3mG1rTblkfag2JOWv2lr4fXc-YYNJKTLv5TRf61oq_6ZxCsvY9_DFvWJF2K-ErSZdGY5P7Gg9EPMD8eIFF3SLGoBxJZNf1JT-QjPBPZVELtuMA/s750/photo_2024-03-04_15-35-37.jpg

យោងតាមរបាយការណ៍ពីគាំពារសង្គមនៅកម្ពុជាបានឲ្យដឹងកាលពីថ្ងៃទី២ ខែមករា ឆ្នាំ ២០២៤នេះថា គិតចាប់ពីឆ្នាំ២០១៩ រហូតដល់ចុងឆ្នាំ២០២៣នេះ កម្មវិធីផ្តល់អាហារតាមសាលារៀនមត្តេយ្យនិងបឋមសិក្សាបានរួមចំណែកក្នុងការកសាងធនធានមនុស្សនិងជួយកុមាររហូតដល់ ៣០០ ០០០នាក់ ប្រកបដោយភាពជោគជ័យរួចទៅហើយ នៅតាមបណ្តាសាលារៀនចំនួន ១១១៤ ក្នុងខេត្តគោលដៅចំនួន១០ រួមមាន ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ចាម កំពង់ធំ សៀមរាប ព្រះវិហារ ឧត្តរមានជ័យ និងស្ទឹងត្រែង។ កម្មវិធីផ្តល់អាហារូបត្ថម្ភនេះត្រូវបានរៀបចំនិងគាំទ្រដោយរាជរដ្ឋាភិបាលកម្ពុជានិងកម្មវិធីស្បៀងអាហារពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhoVdzV9Y_5B_rI49N9_Ls0O0g8Vt0VRD9vyGWx3JcopPOhmDJ1-gyAn1qkd9cQj-gF_79uyfi5m0DMmPU6rATtvPZKxfirgmk2B9uUQhS4E3q3HkRAeV4fwERnJBojgaE7FfuphWvnstp6nvPpyL-fBsUYXAEvRhzBI0FCNSe5ioV_kFOCNBGnKQyLa-g/s990/photo_2024-03-04_15-35-38.jpg

ការបង្កើតកម្មវិធីអាហារូបត្ថម្ភកុមារនេះឡើងគឺនៅក្នុងគោលបំណងដើម្បីទ្រទ្រង់ការការលូតលាស់កាយសម្បទានិងបញ្ញាស្មារតីកុមារ លុបបំបាត់ភាពអត់ឃ្លាន ក៏ដូចជាធ្វើឲ្យប្រសើរឡើងទាំងសុខភាពនិងសមត្ថភាពយល់ដឹង ផ្តល់កម្លាំងចិត្តដល់ពួកគេក្នុងការបន្តខិតខំប្រឹងប្រែងរៀនសូត្រក្លាយជាទំពាំងដ៏មានគុណភាពឆ្ពោះទៅរកការអភិវឌ្ឍប្រទេសជាតិនាពេលអនាគត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-UvWHzBlPbktY5HBQ7ysnMlUS58frxfVRjmjH5oRATWHhRqHMLUj0Oy163vohjWQ8N2QRObuHLDgHXwA2NMGPacVSvnGEUntZlDsl8w04P5dxkh8c6eTNFf6fk8FUVU0Z4loerDVQ0o_O7D_K8MRCJcDHerKN9-pdY8I_rvJI0kQHFpdSmy2k73mP9XI/s990/photo_2024-03-04_15-35-39.jpg

យោងតាមរបាយការណ៍ពីក្រសួងអប់រំ យុវជននិងកីឡា បានបង្ហាញថានៅក្នុងឆ្នាំសិក្សា២០២១-២០២២ អត្រាសិស្សដែលបោះបង់ចោលការសិក្សានៅកម្រិតមធ្យមសិក្សាទុតិយភូមិ ឬកម្រិតវិទ្យាល័យ មានប្រមាណ១៨,៥%។ ចំណែកអត្រាបោះបង់ការសិក្សានៅកម្រិតមធ្យមសិក្សាបឋមភូមិឬកម្រិតអនុវិទ្យាល័យមានចំនួន១៦,៦%។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0GcxDrgTSu31SnVq4py6OJ4kmSeyts2hKRlweSBoI_uCwz3Xj0Uw0muI9BvEFso9W3PnjXfkCz3mzoKfaoFEf0zbdCCW1Uobk8h18b8MLvaeOd8LDHC0iqiqFKrxw8VKNC8E5_b3J3F89zYJqZiR5WwhogESpZO8lzNZpZcXzagFIpBQr5PInNKkryIk/s1280/photo_2024-03-04_15-36-22.jpg

ក្រសួងបន្ថែមថា តាមរយៈកម្មវិធីអាហារូបត្ថម្ភនេះគឺជាការរួមចំណែកមួយដ៏សំខាន់ក្នុងការកាត់បន្ថយនូវភាពក្រីក្រ ដោយមើលឃើញថានាពេលកន្លងមក ក្នុងចំណោមគ្រួសារមួយចំនួនដែលមានជីវភាពខ្វះខាតបានសម្រេចបញ្ឈប់កូនៗពួកគេដើម្បីដោះស្រាយជីវភាពជាមុនសិន។ ដូច្នេះ វាគឺជាឱកាសល្អដើម្បីជំរុញឲ្យកុមារចូលរៀនបានពេញលេញ កាត់បន្ថយអត្រាបោះបង់ចោលការសិក្សា បង្កើននូវអត្រាចុះឈ្មោះចូលរៀន ពង្រឹងប្រព័ន្ធអប់រំ ក្នុងន័យឆ្ពោះទៅរកការអភិវឌ្ឍសង្គមប្រកបដោយចីរភាព៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsB4DgYEmY9DHoWZ_OOdK0M0nmmGTacbr_gbZJ5kK3a8HsTl14TJ0ebT_KocZEO_fcrVFNfJz0nD-8ihPH4kgs2KsyXlBPv3_lWT-zW60dAkH6YTxzzkU4zgUnB0FtGgYM1wsmpyfkn9cfdsQjXwQW4IkgAsH47rSc7bie_D6_T5YubIab5Yj-SzTffRg/s750/photo_2024-03-04_15-36-23.jpg