កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤ ផលិតករភាពយន្តដ៏ល្បីឈ្មោះរបស់ផលិតកម្ម SASTRA FILM លោកស្រី ប៊ុន ចាន់និមល បានលើកឡើងក្នុងហ្វេសប៊ុកថា ភាពយន្តខ្មែររឿង «ម៉ែក្រឡាភ្លើង» ដែលចាក់បញ្ចាំងនៅប្រទេសថៃ គឺទទួលបានលទ្ធផលបរាជ័យ ឬជាការបរាជ័យមួយហៅថា «ចាញ់មុនឡើងសង្វៀនប្រកួត» ដោយសារតែពលរដ្ឋថៃធ្វើពហិការមិនទស្សនាភាពយន្តខ្មែរ ពីព្រោះគេចោទថា ភាពយន្តខ្មែរចម្លងពីគេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhihDvY0RqZKKwrtNr-40WCAkdpGDB8z7EQo3zAJMNl4MtRKoHuZqC29tVZ7hDl1lpWjgaYZJv9QAyDyROB5OUxEglY4Ju2VOXwbFMWRU09sI4ICpkjqwmfEtTCUNqtDGRTOrjXsOvJZWIzaauxHFJTwdPq3NPhQexg5jdS9Zl8d4vDFo5T0RzKRTP9klE/s500/41ccZ2wA1XL._UXNaN_FMjpg_QL85_.jpg

កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងផលិតកម្ម SASTRA FILM បានចាក់បញ្ចាំងភាពយន្តរឿង «ម៉ែក្រឡាភ្លើង» ជាផ្លូវការនៅប្រទេសថៃ ប៉ុន្តែការចាក់បញ្ចាំងភាពយន្តនេះបានទទួលបរាជ័យ ហើយទទួលប្រាក់ចំណូលនៅថ្ងៃបញ្ចាំងដំបូង បានត្រឹមតែ៣ម៉ឺន១ពាន់បាតប៉ុណ្ណោះ ។ ការបរាជ័យនេះ ដោយសារមានការអំពាវនាវពីទំព័រហ្វេសប៊ុកថៃ និងសារព័ត៌មានថៃមួយចំនួនហាមពលរដ្ឋថៃទៅមើលរឿងខ្មែរ ព្រោះបើគេមើលរឿងខ្មែរ ហាក់ដូចជាទទួលស្គាល់ថា ខ្មែរជាម្ចាស់ដើម ។

បច្ចុប្បន្ន ពលរដ្ឋថៃកំពុងតែអបអរសាទរយ៉ាងខ្លាំង បន្ទាប់ពីពួកគេ Ban មិនចូលរួមទស្សនាខ្សែភាពយន្តខ្មែររឿង «ម៉ែក្រឡាភ្លើង» ទទួលបានជោគជ័យ ។ ការអំពាវនាវ Ban មកលើភាពយន្តខ្មែរនេះ គឺពលរដ្ឋថៃបានអំពាវនាវនៅក្នុងបណ្តាញសង្គមថៃនានាដើម្បីបញ្ជាក់ថា ប្រទេសថៃមិនទទួលស្គាល់ភាពយន្តនេះទេ ដោយពួកគេអះអាងថា ខ្មែរបានចម្លងពីភាពយន្តរបស់ថៃ គឺរឿង «Mae Nak Phra Khanong» ។ตัวอย่างแรก พี่นาค 4 (PEENAK 4) ผีพี่นาคตัวใหม่ใต้หน้ากากพี่ตาโขน

ផ្ទុយទៅវិញ គេសង្កេតឃើញយុវវ័យខ្មែរមួយចំនួននាំគ្នាទិញសំបុត្រចូលមើលរឿងថៃនៅតាមរោងភាពយន្តផ្សេងៗ និងជួយផ្សព្វផ្សាយឱ្យគេទៀតផង ។ យុវវ័យខ្មែរទាំងនេះចាត់ទុកតារាសម្តែង ឬអ្នកចម្រៀងថៃ គឺជាអាយដលរបស់ពួកគេផ្គាប់មុខ បើទោះពលរដ្ឋថៃមិនឱ្យតម្លៃភាពយន្តខ្មែរក្តី ។ កន្លងមក នៅពេលមានតារាសម្តែងថៃណាម្នាក់មកប្រទេសកម្ពុជា គេឃើញយុវវ័យខ្មែរខ្លះប្រជ្រៀតគ្នាទៅទទួលគេដល់ព្រលានយន្តហោះ ហើយអ្នកខ្លះសុំថតរូបជាមួយតារាថៃ ឬសុំហត្ថលេខាទៀតផង ។

ភាពយន្តរឿងខ្មោចដ៏រន្ធត់របស់ថៃ គឺរឿង «PEE NAK 4» ឬឈ្មោះជាភាសាខ្មែរថា «លោកបងណាក់ ៣» បានចាក់បញ្ចាំងនៅតាមបណ្តារោងភាពយន្តនៅប្រទេសកម្ពុជា និងទទួលបានការគាំទ្រយ៉ាងច្រើនពីអ្នកទស្សនាជាយុវវ័យខ្មែរ ។ យុវវ័យខ្មែរជាច្រើននាក់ដែលជាអ្នកនិយមចូលចិត្តវិស័យភាពយន្តបានបង្ហាញនូវអារម្មណ៍រំភើប និងសប្បាយរីករាយនៅពេលពួកគេបានចូលរួមទស្សនារឿងមួយនេះ ក្នុងថ្ងៃសម្ពោធចាក់បញ្ចាំងជាផ្លូវការនៅរោងភាពយន្ត ។

ចំណែកអ្នកតំណាងផ្នែកទីផ្សាររបស់រោងភាពយន្ត Major Cineplex Cambodia និយាយនាពេ

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsdbhBvPkeyqrgFwWReWgkf6GMZzctuvhtcSa2V5PUtbDk_BEEK9qY1k9W7CHBFCC9ITEp8QyLj8buMlMMqJjd-qi1kfTYJ17xUyYLBFbqUTLe5L8eNpdQzKS6QoVmWWoyuEWo_5bHy2n9Tv3ELGrmwM4ersi2twknZVr43UAg9k1EzyCWjuDPiyQZFPg/s750/HO00001352.jpg

លកន្លងមកថា រឿង «លោកបងណាក់ ៣» ពិតជាមានតម្រូវការខ្ពស់ពីយុវវ័យប្រាកដមែន ហើយពួកគេបានជជីកសួរពីការចាក់បញ្ចាំងរឿងនេះជារឿយៗ ។

ផ្ទុយទៅវិញ យុវវ័យថៃមានទស្សនៈផ្ទុយពីយុវវ័យខ្មែរ កុំថាឡើយទៅទទួលតារាខ្មែរដល់ព្រលានយន្តហោះថៃ សូម្បីតែការយកភាពយន្តខ្មែរ ដែលប្រទេសនានានៅលើពិភពលោកទទួលស្គាល់ ក៏ពួកគេមិនទៅទស្សនាផង ។ គំនិតជាតិនិយមរបស់យុវវ័យថៃបានកើតឡើងតាមរយៈការបណ្តុះគំនិតរបស់បណ្តាញសង្គមថៃ និងសារព័ត៌មានថៃខ្លះ ដែលពួកគេព្យាយាមផ្សព្វផ្សាយ និងនិយាយបំផ្លើស ដើម្បីធ្វើឱ្យជនជាតិរបស់ខ្លួនប្រកាន់វណ្ណៈ ប្រកាន់ជាតិសាសន៍ និងលើកតម្កើងជាតិនិយមជ្រុល ។ ប៉ុន្តែការប្រកាន់ជាតិសាសន៍នេះ ពលរដ្ឋថៃប្រកាន់តែប្រទេសជិតខាងគ្នាប៉ុណ្ណោះ ប៉ុន្តែពួកគេបែរជាចូលចិត្ត និងឱ្យតម្លៃលើខ្សែភាពយន្តបរទេសផ្សេងទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGxUga5uqef0eEjEdO9Yi6s-Q7T8qP4zcpP4mw16ykUnAKieS_kXPCvcDASxD410uoDKeVQbkayHlcWhzmW9vnCpk0g18BifNi8e27HYGvQ6HFMAKka82_p7C29rL9LmbuCszmNizrQkMpJ0Smtz1i3HxHuwP6DXitKsJyRwqMqFWAu3J3Yd__kONIEb0/s658/3-178.jpg

ដោយឡែក ពលរដ្ឋខ្មែរម្នាក់បាននិយាយក្នុងបណ្តាញសង្គមថា ៖ «ពួកថៃបាននាំគ្នាសើចចំអកឱ្យយើង ស្របពេលខ្មែរយើងកំពុងសប្បាយអរតាមដានរឿងភាគថៃ ហើយបើមិនបានមើលរឿងភាគថៃ លេបបាយមិនចូលទេ ។ គេខោកក្បាលប៉ុណ្ណឹងហើយ នៅញញឹម អត់ចេះឈឺទេខ្មែរ ។ តែបើឈឺវិញ គឺឈឺជ្រុល ដូចកាលពីឆ្នាំ២០០៣ ខ្មែរបាតុកម្មដុតទូតថៃ ដោយសារនាងផ្កាយព្រឹក និយាយថា ខ្មែរជាចោរលួចប្រាសាទអង្គរវត្តពីប្រទេសថៃ ។ ដោយសារកំហឹងនេះ ខ្មែរត្រូវសងលុយធ្វើទូតឱ្យថៃ ខាតអស់រាប់លានដុល្លារ ។ តែជាផលវិជ្ជមាន គឺគ្រប់ស្ថានីយទូរទស្សន៍ឈប់ផ្សាយរឿងថៃ ហើយធ្វើឱ្យកុនខ្មែរមានទីផ្សារឡើងវិញ ។ បានតែមួយខ្យល់ ដោយសារតែរឿងភាគថៃនិយម ខ្មែរទ្រាំមិនមើល មិនបាន គេក៏យកមកបញ្ចាំងឡើងវិញ» ។

ពលរដ្ឋខ្មែររូបនេះបន្តថា ៖ «ចុះឥឡូវ ល្មមឈប់ល្ងង់ស្រឡាញ់គេតែម្នាក់ឯងហើយនៅ? ថៃគេមិនស្រឡាញ់យើងទេ ហើយខ្មែរគិតថា គេស្រឡាញ់យើងមែន? គេមើលងាយយើងប៉ុណ្ណឹងហើយ នៅថោកគាំទ្ររឿងថៃទៀតមែន? ឃើញមានអ្នកចេញមកពហិការខ្លះហើយ តែអ្នករឿងភាគថៃនិយមវិញបែរជាប្រតិកម្ម ហើយខាងរោងកុនបន្ថែមម៉ោងបញ្ចាំងកុនថៃ ព្រោះខ្លាចខាត…» ។

ចុងក្រោយ ពលរដ្ឋខ្មែរដដែលបញ្ជាក់ថា គាត់សូមប្រកាសពហិការមិនគាំទ្រផលិតផល និងសេវាកម្មថៃគ្រប់ប្រភេទ តាមលទ្ធភាពដែលអាចធ្វើទៅបាន ៕