Home Blog Page 1186

អ្នកនៅខេត្តតាកែវតិចអត់ដឹងថា ខេត្តខ្លួនមានកុដិបុរាណបន្សល់ទុកតាំងពីសម័យដើម មានតម្លៃជាប្រវត្តិសាស្ត្រ ត្រូវរួមគ្នាការពារនិងផ្សព្វផ្សាយ

0

កុដិបុរាណដែលបានបន្សល់ទុកតាំងពីសម័យដើម មានទីតាំងស្ថិតក្នុងវត្តមួយកន្លែងនៃខេត្តតាកែវ ដែលបានបន្សល់ទុកតាំងពីសម័យសង្គមរាស្រ្តនិយមមកម្ល៉េះ ជាមួយនិងក្បាច់រចនាដែលរំលេចដោយរចនាបទបែបខ្មែរដ៏ប្រណិត គួរអោយគយគន់ និងសិក្សាស្រាវជ្រាវបន្ថែមទៀត។May be an image of temple

យោងតាមការបង្ហោះនៅលើគណនីហ្វេសបុក Thon Varathana បានបង្ហាញឲ្យឃើញទិដ្ឋភាពវត្តបុរាណមួយកន្លែងដ៏ស្រស់ស្អាត ដែលគេហៅថា «វត្តសមរលាវ» ស្ថិតនៅក្នុងឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស ខេត្តតាកែវ។ នៅក្នុងវត្តនេះទៀតសោត ក៏មានកុដិបុរាណរាងត្រឡែងកែងមួយដែលបានបន្សល់ទុកតាំងពីសម័យដើម ជាកន្លែងសម្រាប់ព្រះសង្ឃសឹងនៅតាំងពីសម័យបុរាណ និងជាកន្លែងតម្កល់គម្ពីដីកាផ្សេងៗ។May be an image of temple

ជាការកត់សម្គាល់ថា បើទោះបីជាកុដិបុរាណមួយនេះមើលទៅហាក់ដូចជាប្លែកខុសពីកុដិនានានៅតាមវត្តដទៃទៀតក៏ពិតមែន ព្រោះតែបានសាងសង់ឡើងនៅក្នុងសម័យសង្គមរាស្រ្តនិយម ពោលគឺចន្លោះឆ្នាំ ១៩៥៥ ដល់ ១៩៧០ ដែលស្ថាបត្យកម្មនេះមានលក្ខណៈស្រដៀងតាមបែបបារាំង ប៉ុន្តែនៅតែរំលេចដោយរចនាថបែបខ្មែរ មានក្បូរក្បាច់រចនាឆ្លាក់នៅតាមជញ្ជាំងនីមួយៗយ៉ាងប្រណិតនិងស្រស់ស្អាតបំផុត។ ម៉្យាងវិញទៀត កុដិបុរាណមួយនេះ ក៏ត្រូវបានត្រូវបានចុះបញ្ជីដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បន្តជួយថែរក្សានិងអភិរក្សរួចទៅហើយផងដែរ។May be an image of temple

ជាមួយគ្នានេះ បន្ទាប់ពីមានការបង្ហោះចែកចាយនៅលើបណ្តាញសង្គមអ៊ីនធើណែត ក៏មានមហាជនចូលមកបញ្ចេញមតិជាច្រើន។ អ្នកខ្លះថា«សាកសមជាកុដិពិតមែន»។ អ្នកខ្លះទៀតថា«រចនាបថស្អាតណាស់»។ រីឯអ្នកខ្លះទៀតថា«រចនាបថដំបូលខ្មែរ១០០%»។
តើមានបងប្អូនណាខ្លះ ដែលបានដឹងពីទីតាំងវត្តបុរាណនានា ដែលគួរនាំគ្នាជួយផ្សព្វផ្សាយ លើកតំកើន ដើម្បីកូនខ្មែរជំនាន់ក្រោយៗ បានដឹង និងនាំគ្នាជួយផ្សាយបន្តរទុកជាសម្បត្តិមនុស្សជាតិបន្តរទៀត។
ព័ត៌មានបន្ថែមសូមផ្ញើរឯកសារយោងនានាតាមរយៈប្រអប់សារផ្លូវការនៅក្នុងផេកនេះ៕

រដ្ឋបាលក្រុងសំពៅពូន ចេញលិខិតបកស្រាយ ជុំវិញការលេចឃើញវត្តមានទ័ពវៀតណាមបោះតង់នៅក្នុងវត្តមួយកន្លែង

0

ថ្មីៗមានគណនីហ្វេសប៊ុក និងគេហទំព័រសារព័ត៌មានជាច្រើន បានផ្សព្វផ្សាយ និងចែករំលែកព័ត៌មាននៅលើបណ្តាញសង្គម ដោយគ្មានមូលដ្ឋាន ព័ត៌មានផ្លូវការណ៍ច្បាស់លាស់ ពាក់ព័ន្ធនឹងករណីបោះតង់ពីសំណាក់ទាហានវៀតណាម ក្នុងបរិវេណសាលាបឋមសិក្សាកោះទៀវ និងវត្តកោះទៀវ ស្ថិតនៅភូមិកោះទៀវ សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល។May be an image of 1 person, grass, fog and treeជុំវិញករណីនេះ រដ្ឋបាលក្រុងសំពៅពូន បានធ្វើការបំភ្លឺដូចតទៅ៖ “អនុវត្តតាមកំណត់ហេតុកិច្ចសហប្រតិបត្តិការ ស្តីពីផែនការបន្តស្រាវជ្រាវ រុករក ផឹកលើក អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ជំហាន ទី២៣ រដូវប្រាំងឆ្នាំ២០២៣-២០២៤ រវាងគណៈប្រតិភូ គណៈកម្មាធិការថ្នាក់ជាតិ នៃសាធារណៈរដ្ឋ សង្គមនិយមវៀតណាម និងគណៈប្រតិភូ គណៈកម្មាធិការ នៃរាជរដ្ឋាភិបាលព្រះរាជាណាចក្រកម្ពុជា ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣។ កងកម្លាំងតំបន់ប្រតិបត្តិការសឹករង កណ្ដាល យោធាភូមិភាគពិសេស បានសហការជាមួយក្រុម K90 ភាគីវៀតណាម ចុះស្រាវជ្រាវ រុករក ផឹកលើក អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលបានបាត់បង់ជីវិតក្នុងសម័យសង្គ្រាម កន្លងមក នៅភូមិសាស្រ្តក្រុងសំពៅពូន ដោយពេលវេលាបំពេញភារកិច្ច ការដឹកលើកអដ្ឋិធាតុ ចាប់ផ្ដើមពី ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤។ ក្រោយពីការបំពេញភារកិច្ចត្រូវបាន បញ្ចប់ ក្រុម K90 ភាគីវៀតណាម នឹងចាកចេញត្រលប់ចូលប្រទេសវៀតណាមវិញតាមច្រកទ្វារ អន្តរជាតិជ្រៃធំ”។May be an image of monument and temple

អាស្រ័យហេតុនេះ សូមសាធារណជន អ្នកសារព័ត៌មាន ពិសេសអ្នកប្រើប្រាស់បណ្តាញទំនាក់ ទំនងសង្គម សូមកុំមានការយល់ច្រឡំ និងសូមអំពាវនាវ កុំចូលរួមចែករំលែកព័ត៌មានដែលគ្មាន មូលដ្ឋានច្បាស់លាស់៕May be an illustration of text

 

មេឃនៅតែក្តៅហែងដដែល! យុវជនខ្មែរក៏មិនបន្តគាំទ្រ និងទស្សនាភាពយន្តថៃរឿង «PEE NAK 4» ដូចគ្នា តើនរណាខាតបង់ជាង?

0

យុវជនខ្មែរឆ្លើយតបភ្លាមៗទាន់ចិត្ត! ក្រោយពេលថៃធ្វើពហិការមិនទស្សនាភាពយន្តខ្មែរ «ម៉ែក្រឡាភ្លើង» យុវជនខ្មែរក៏មិនទស្សនាភាពយន្តថៃរឿង «PEE NAK 4» ដូចគ្នាដែរ

មេឃនៅតែក្តៅហែងដដែល ខណៈយុវជនថៃសប្បាយរីករាយនឹងការធ្វើពហិការមិនទស្សនាភាពយន្តខ្មែររឿង «ម៉ែក្រឡាភ្លើង» បានជោគជ័យ ។ ជាការឆ្លើយតប ក្នុងនាមជាជនជាតិខ្មែរ មានកិត្តិយស ស្មើមុខនៅលើឆាកអន្តរជាតិ ជាជាតិសាសន៍ដែលមានចរិតរួសរាយ ទន់ភ្លន់ តែមិនទន់ជ្រាយ យុវជនខ្មែរយើងក៏បានធ្វើការឆ្លើយតបភ្លាមៗទាន់ចិត្តទៅទង្វើដ៏គ្រោះថ្នាក់បង្កដោយភាគីជាយុវជនថៃជ្រុលនិយមហួសហេតុ ដែលបាននាំគ្នាតវ៉ាធ្វើពហិការមិនឱ្យបងប្អូនជនជាតិថៃដទៃទៀតចូលទស្សនាភាពយន្តខ្មែររឿង «ម៉ែក្រឡាភ្លើង» ដែលធ្វើឱ្យវិស័យភាពយន្តខ្មែរយើង «ចាញ់មុនឡើងសង្វៀនប្រកួត» មុនពេលចាក់បញ្ចាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhihDvY0RqZKKwrtNr-40WCAkdpGDB8z7EQo3zAJMNl4MtRKoHuZqC29tVZ7hDl1lpWjgaYZJv9QAyDyROB5OUxEglY4Ju2VOXwbFMWRU09sI4ICpkjqwmfEtTCUNqtDGRTOrjXsOvJZWIzaauxHFJTwdPq3NPhQexg5jdS9Zl8d4vDFo5T0RzKRTP9klE/s500/41ccZ2wA1XL._UXNaN_FMjpg_QL85_.jpg

យោងតាមការលើកឡើងរបស់ផលិតករភាពយន្តដ៏ល្បីឈ្មោះរបស់ផលិតកម្ម SASTRA FILM លោកស្រី ប៊ុន ចាន់និមល បានលើកឡើងក្នុងហ្វេសប៊ុក កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤ ថា ភាពយន្តខ្មែររឿង «ម៉ែក្រឡាភ្លើង» ដែលចាក់បញ្ចាំងនៅប្រទេសថៃ គឺទទួលបានលទ្ធផលបរាជ័យ ឬជាការបរាជ័យមួយហៅថា «ចាញ់មុនឡើងសង្វៀនប្រកួត» ដោយសារតែពលរដ្ឋថៃធ្វើពហិការមិនទស្សនាភាពយន្តខ្មែរ ពីព្រោះគេចោទថា ភាពយន្តខ្មែរចម្លងពីគេ ។

កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងផលិតកម្ម SASTRA FILM បានចាក់បញ្ចាំងភាពយន្តខ្មែររឿង «ម៉ែក្រឡាភ្លើង» ជាផ្លូវការនៅប្រទេសថៃ ប៉ុន្តែការចាក់បញ្ចាំងភាពយន្តនេះបានទទួលបរាជ័យ ហើយទទួលប្រាក់ចំណូលនៅថ្ងៃបញ្ចាំងដំបូង ត្រឹមតែ៣ម៉ឺន១ពាន់បាតប៉ុណ្ណោះ ។ ការបរាជ័យនេះ ដោយសារមានការអំពាវនាវពីទំព័រហ្វេសប៊ុកថៃ និងសារព័ត៌មានថៃមួយចំនួនហាមពលរដ្ឋថៃទៅមើលភាពយន្តខ្មែរ ដើម្បីមិនទទួលស្គាល់ថា ខ្មែរជាម្ចាស់ដើម ។ បើថៃទទួលស្គាល់ថា ខ្មែរជាម្ចាស់ភាពយន្តនោះ ហាក់ដូចជាថៃទទួលស្គាល់ថា ខ្លួនជាចោរនៅចំពោះមុខពិភពលោកដែរ ។ตัวอย่างแรก พี่นาค 4 (PEENAK 4) ผีพี่นาคตัวใหม่ใต้หน้ากากพี่ตาโขน

បច្ចុប្បន្ន ពលរដ្ឋថៃកំពុងតែអបអរសាទរយ៉ាងខ្លាំង បន្ទាប់ពីពួកគេធ្វើពហិការមិនចូលរួមទស្សនាភាពយន្តខ្មែររឿង «ម៉ែក្រឡាភ្លើង» ទទួលបានជោគជ័យ ។ ការអំពាវនាវឱ្យធ្វើពហិករមកលើភាពយន្តខ្មែរនេះ ដោយសារទំព័រហ្វេសប៊ុកថៃ និងសារព័ត៌មានថៃមួយចំនួន ដែលមានគំនិតជាតិនិយមជ្រុលបានអំពាវនាវនៅក្នុងបណ្តាញសង្គមថៃនានាហាមពលរដ្ឋថៃទស្សនារឿងនេះ ។ ប្រទេសថៃមិនទទួលស្គាល់ភាពយន្តនេះទេ ដោយពួកគេអះអាងថា ខ្មែរបានចម្លងពីភាពយន្តរបស់ថៃ រឿង «Mae Nak Phra Khanong» ។

គំនិតជាតិនិយមរបស់យុវជន និងពលរដ្ឋថៃបានកើតឡើងតាមរយៈការបណ្តុះគំនិតរបស់បណ្តាញសង្គមថៃ និងសារព័ត៌មានថៃខ្លះ ដែលពួកគេព្យាយាមផ្សព្វផ្សាយបំប៉ោង និងនិយាយបំផ្លើសការពិត ដើម្បីធ្វើឱ្យជនជាតិរបស់ខ្លួនប្រកាន់វណ្ណៈ និងប្រកាន់ជាតិសាសន៍ជាមួយប្រទេសជិតខាង ។ បច្ចុប្បន្ន គេបានឃើញទំព័រហ្វេសប៊ុកថៃ និងបណ្តាញយូធូបថៃយ៉ាងច្រើនសន្ធឹកសន្ធាប់ព្យាយាមផ្សព្វផ្សាយឱ្យពលរដ្ឋថៃមានគំនិតជាតិនិយមជ្រុល និងកាន់តែស្អប់ប្រទេសជិតខាង ជាពិសេស ជាមួយកម្ពុជា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsdbhBvPkeyqrgFwWReWgkf6GMZzctuvhtcSa2V5PUtbDk_BEEK9qY1k9W7CHBFCC9ITEp8QyLj8buMlMMqJjd-qi1kfTYJ17xUyYLBFbqUTLe5L8eNpdQzKS6QoVmWWoyuEWo_5bHy2n9Tv3ELGrmwM4ersi2twknZVr43UAg9k1EzyCWjuDPiyQZFPg/s750/HO00001352.jpg

ជាលទ្ធផល ការព្យាយាមផ្សព្វផ្សាយរបស់ទំព័រហ្វេសប៊ុកថៃ និងបណ្តាញយូធូបថៃយ៉ាងច្រើន បានធ្វើឱ្យពលរដ្ឋថៃមិនតិចនាក់ទេជឿតាមប្រវត្តិសាស្ត្រមិនពិតរបស់ថៃ ហើយជឿថា អ្វីៗគ្រប់យ៉ាងសុទ្ធតែជារបស់ថៃទាំងអស់ ដូចជា ៖ ម្ហូបអាហារ, សម្លៀកបំពាក់, សង្ក្រាន ហើយសូម្បីតែខ្មោច ក៏ជាខ្មោចថៃដែរ ។ ហេតុនេះ ការផ្សព្វផ្សាយពីប្រវត្តិសាស្ត្រក្លែងក្លាយរបស់ពួកគេបានធ្វើឱ្យពលរដ្ឋថៃជឿតាម និងធ្វើពហិការមិនទស្សនាភាពយន្តរឿង «ម៉ែក្រឡាភ្លើង» នៅតាមរោងភាពយន្តថៃ ។

ក្រោយពីបានឃើញថៃធ្វើពហិការមិនទស្សនាភាពយន្តខ្មែររឿង «ម៉ែក្រឡាភ្លើង» ដែលបានចាក់បញ្ចាំងនៅប្រទេសថៃ បានធ្វើឱ្យខ្មែរយើងភ្ញាក់ស្មារតី ហើយមិនទស្សនាភាពយន្តថៃរឿង «PEE NAK 4» នៅតាមរោងកុននានានៅកម្ពុជា បើទោះជារឿងនេះធ្លាប់ទទួលបានការគាំទ្រពីសំណាក់យុវជនខ្មែរក្តី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0oA_lfkxe1jZn5PuC52iCkvnpIfsA9wK6gHnTC2GqOePc3c8VlBV9ALXT930mU_lA-4MRZnt60sUBnmNSF0HIAcDn9K_KCp7udDfWHc-C9dJ-73fxJMvhrNWSjc2tp_MMjT6e-wM6CDGSsF2ph_dDDjWsEWmZqaxVo99aIFSOpFYgajf9exX2k6AlQuk/s1080/photo_2024-03-05_10-13-23.jpg

ពលរដ្ឋខ្មែរម្នាក់បាននិយាយក្នុងបណ្តាញសង្គមថា ៖ «ពួកថៃបាននាំគ្នាសើចចំអកឱ្យយើង ស្របពេលខ្មែរយើងកំពុងសប្បាយអរតាមដានរឿងភាគថៃ ហើយបើមិនបានមើលរឿងភាគថៃ លេបបាយមិនចូលទេ ។ គេខោកក្បាលប៉ុណ្ណឹងហើយ នៅញញឹម អត់ចេះឈឺទេខ្មែរ ។ តែបើឈឺវិញ គឺឈឺជ្រុល ដូចកាលពីឆ្នាំ២០០៣ ខ្មែរបាតុកម្មដុតស្ថានទូតថៃ ដោយសារនាងផ្កាយព្រឹក និយាយថា ខ្មែរជាចោរលួចប្រាសាទអង្គរវត្តពីប្រទេសថៃ ។ ដោយសារកំហឹងនេះ ខ្មែរត្រូវសងលុយធ្វើស្ថានទូតឱ្យថៃ ខាតអស់រាប់លានដុល្លារ ។ តែជាផលវិជ្ជមាន គឺគ្រប់ស្ថានីយទូរទស្សន៍ខ្មែរឈប់ផ្សាយរឿងថៃ ហើយធ្វើឱ្យកុនខ្មែរមានទីផ្សារឡើងវិញ ។ ប៉ុន្តែបានតែមួយខ្យល់ប៉ុណ្ណោះ ដោយសារតែរឿងភាគថៃនិយម ខ្មែរទ្រាំមិនមើល មិនបាន គេក៏យកមកបញ្ចាំងឡើងវិញ» ។

ពលរដ្ឋខ្មែររូបនេះបន្តថា ៖ «ចុះឥឡូវ ល្មមឈប់ល្ងង់ស្រឡាញ់គេតែម្នាក់ឯងហើយនៅ? ថៃគេមិនស្រឡាញ់យើងទេ ហើយខ្មែរគិតថា គេស្រឡាញ់យើងមែន? គេមើលងាយយើងប៉ុណ្ណឹងហើយ នៅថោកគាំទ្ររឿងថៃទៀតមែន? ឃើញមានអ្នកចេញមកពហិការខ្លះហើយ តែអ្នករឿងភាគថៃនិយមវិញបែរជាប្រតិកម្ម ហើយខាងរោងកុនបន្ថែមម៉ោងបញ្ចាំងកុនថៃ ព្រោះខ្លាចខាត…» ។ ចុងក្រោយ ពលរដ្ឋខ្មែរដដែលបញ្ជាក់ថា គាត់សូមប្រកាសពហិការមិនគាំទ្រផលិតផល និងសេវាកម្មថៃគ្រប់ប្រភេទ តាមលទ្ធភាពដែលអាចធ្វើទៅបាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhh2auXtVmOzCUMzBKmg2XFgTTcXSenqQIqVnvaJhf0uvIizwtDOFv0xT5gAfjOeuTcFG6LDKOgrUcLRfHCYd2JesCW8on6KSLNUnIIhNFZwQkXhRU-QfyRnyORoYv6kGPHCDCQXuknV7N_8ptGuZ61f1099gCk9sBlxcmQySvscfnUcgOYKJ-Xt-9uIAk/s2048/image_2024-02-23_15-47-33.png

ចំណែកយុវជនខ្មែរនៅខេត្តសៀមរាប ក៏បានឆ្លើយតបភ្លាមៗទៅខាងថៃវិញដែរ គឺពួកគេមិនទៅទស្សនាភាពយន្តថៃ ដែលចាក់បញ្ចាំងនៅរោងភាពយន្ត Legend Cinema ក្នុងខេត្តសៀមរាបទេ ក្រោយពីយុវជនថៃធ្វើពហិការមិនទស្សនាភាពយន្តខ្មែររឿង «ម៉ែក្រឡាភ្លើង» ។

ហេតុនេះ ក្នុងនាមជាពលរដ្ឋខ្មែរ យើងត្រូវតែគាំទ្រភាពយន្តខ្មែរ និងផលិតផលក្នុងស្រុកឱ្យបានច្រើន ដើម្បីបង្ហាញទៅកាន់ពិភពលោកថា ខ្មែរជាម្ចាស់ដើមពិតប្រាកដ ទាំងវប្បធម៌ ប្រពៃណី សម្លៀកបំពាក់ ម្ហូបអាហារ និងភាពយន្ត ជាដើម ។ បើខ្មែរមិនព្យាយាមបង្ហាញ និងមិនគាំទ្រខ្លួនឯងទេ ពិភពលោកគេនឹងជឿតាមការផ្សាយបំផ្លើសប្រវត្តិសាស្ត្ររបស់ប្រទេសជិតខាងមិនខាន ហើយនៅបំផុត ចោរនឹងក្លាយជាម្ចាស់ដើមទៅវិញ ។

រាល់មតិយោបល់ គឺជាការបញ្ចេញយោបល់ពីបណ្តាញសង្គមដែលមានគំនិតជួយឈឺឆ្អាល នៅពេលដែលបរទេសមិនឱ្យតម្លៃខ្លួន ។ តើខ្មែរយើងគប្បីបន្តគាំទ្រដល់ក្រុមដែលមិនឱ្យតម្លៃខ្លួនទៀតដែរឬទេ បើទោះជាវាជាសិទ្ធិរបស់លោកអ្នកក៏ដោយចុះ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmsSYA3Ip19g_kh8mI5hBqVnacQeidLBvUdFSDS5iMDKSeljnQlZXGYU-fUscPMQToxyDMZDbykwiY-x9EHiyhyfycpIlqGfEgZdDDOGhjVCoWHcjl1zDaOPYn7C2xVj5lksYjjEa5m-i8cgkjBCZj1pNoyjV1z2-giYkxrl5AOgSL_IqFgdZZ76E3rvc/s1280/photo_2024-03-05_10-13-23%20(3).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhA_ii4q0UEHOO2w-bGtT_MVXOrflCwLcacQMAVRuTNk8vkXoWOPQLvCjyZTqEkNVI_7dBA5Ng0m9trCQaeQE-ysa96Kx8BPWJB-_MjdVoigSjBiTiH4CXcONMWYbOH-x5tLfoUn0kZSgwVbU2UKvzQMn5tBntKg5xJjsqh5PZ27rpdBEmO5LZwB-0-3wI/s1280/photo_2024-03-05_10-13-23%20(2).jpg

មិនធម្មតា! បុរសអាយុ ៧២ ឆ្នាំបំបែកកំណត់ត្រាពិភពលោកសម្រាប់ការបរិភោគហាំប៊ឺហ្គឺច្រើនបំផុត

0

បរទេស៖ បុរសជនជាតិអាមេរិកម្នាក់ឈ្មោះ Donald Gorskke អាយុ ៧២ ឆ្នាំបានបំបែកកំណត់ត្រាពិភពលោក Guinness ដោយញ៉ាំហាំប៊ឺហ្គឺពេញមួយជីវិតចំនួនជាង ៣៤,០០០ ដុំហើយបានចាប់ផ្តើមបរិភោគហាំប៊ឺហ្គឺ Big Mac ដ៏ល្បីល្បាញរបស់ McDonald ចាប់តាំងពីឆ្នាំ ១៩៧២ មកម្លេះ។

កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ យោងតាម Theguardian បានឱ្យដឹងថា លោក Donald Gorskke អាយុ ៧២ ឆ្នាំជាបុរសជនជាតិអាមេរិក រស់នៅក្នុងរដ្ឋ Wisconsin បានពង្រីកកំណត់ត្រាសម្រាប់ជាអ្នកញ៉ាំ “Big Mac” ដែលជាមុខម្ហូបហាំប៊ឺហ្គឺដ៏ល្បីល្បាញនៅ McDonald’s ច្រើនជាងគេនៅលើពិភពលោក។Don Gorske Has Eaten a Big Mac Every Day for 50 Years

កាលពីឆ្នាំមុន គាត់បានញ៉ាំ Big Mac ចំនួន ៧២៨ ដុំដែលនាំមកនូវកំណត់ត្រានៃចំនួនប៊ឺហ្គឺដែលគាត់បានញ៉ាំឡើងដល់ទៅ ៣៤,១២៨ ដុំ។ លោក Donald Gorskke បានិយាយថា គាត់បានចាប់ផ្តើមញ៉ាំ Big Mac ដំបូងនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ១៩៧២ ហើយគាត់ពិតជាចូលចិត្តរសជាតិនេះខ្លាំងណាស់ រហូតដល់វាធ្វើឱ្យគាត់គិតថា “គាត់នឹងញ៉ាំវាអស់មួយជីវិត”។ Donald បានបន្តទៀតថា តាំងពីពេលនោះមកគាត់ក៏ចាប់ផ្តើមរាប់ចំនួនហាំប៊ឺហ្គឺដែលគាត់បានញ៉ាំ ដោយដំបូងគាត់ញ៉ាំវាចំនួន ៩ ដុំក្នុងមួយថ្ងៃ ប៉ុន្តែបន្ទាប់មកគាត់ក៏បានកាត់បន្ថយមកត្រឹម ២ ដុំក្នុងមួយថ្ងៃវិញដែលទុកជាអាហារថ្ងៃត្រង់ និងអាហារពេលល្ងាច។Man, 70, has eaten a record 34,000 Big Macs in his lifetime

Donald Gorskke បានកាន់សៀវភៅកំណត់ត្រាហ្គីណេសតាំងពីឆ្នាំ១៩៩៩ និងបន្តរហូតមកដល់បច្ចុប្បន្នគឺជាអ្នកញ៉ាំហាំប៊ឺហ្គឺច្រើនបំផុតលើលោក។ ដំបូងឡើយគាត់បានព្យាយាមជៀសវាងការផ្តល់បទសម្ភាសន៍ដល់ប្រព័ន្ធផ្សព្វផ្សាយ ព្រោះគាត់ធ្វើការជាអ្នកយាមគុក និងខ្លាចអ្នកទោសមើលងាយគាត់ ប្រសិនបើគេដឹងការពិត។ ទោះជាយ៉ាងណា មិត្តរួមការងាររបស់លោក Donald មានការគាំទ្រជាខ្លាំង ហើយពេលខ្លះពួកគេក៏បានទិញ Big Mac ឱ្យលោកហូបទៀតផង។Man Sets Guinness World Record After Eating Most Big Macs In A Lifetime

លោក Donald Gorskke បានបន្ថែមថា កាលពីមុនលោកបានបើកឡានទៅ McDonald’s ជារៀងរាល់ថ្ងៃ ប៉ុន្តែបន្ទាប់ពីគាត់ចូលនិវត្តន៍ គាត់ទៅបានតែពីរដងក្នុងមួយសប្តាហ៍ប៉ុណ្ណោះ។ លោក Donald ក៏បានបន្ថែមទៀតថា ក្រៅពី Big Mac គាត់មិនបានញ៉ាំអ្វីច្រើនទៀតទេ គាត់មិនញ៉ាំអាហារពេលព្រឹកទេ ហើយគាត់ញ៉ាំអ្វីដែលស្រាលៗនៅពេលល្ងាចប៉ុណ្ណោះ ដូចជាការ៉េម ផ្លែឈើ និងដំឡូងបារាំង។ គាត់បានលាតត្រដាងដូច្នេះថា ជាទូទៅគឺគាត់បានដើរ ១០ គីឡូម៉ែត្រជារៀងរាល់ថ្ងៃ ហើយទោះបីជាគាត់ញ៉ាំហាំប៊ឺហ្គឺជាង ៣៤,០០០ អស់រយៈពេល ៥២ ឆ្នាំក៏ដោយ ក៏គាត់មិនដែលមានបញ្ហាសុខភាពដែរ៕

រចនា រ៉ាវាឌី ស្រណោះស្រណោកគ្រូហាត់ប្រាណម្នាក់ទទួលមរ.ណភាពបែរជារងនូវមតិអ.វិជ្ជមាន

0

តារាសម្តែង រចនា រ៉ាវាឌី ដែលសាងភាពលេចធ្លោក្នុងរឿង «អ្នកឈ្នះ» របស់ផលិតកម្មសាស្រ្តាហ្វៀម បានបង្ហាញអារម្មណ៍ដោយការអន់ចិត្តគ្រាន់តែបង្ហាញអារម្មណ៍ស្រលាញ់ស្រណោះស្រណោកគ្រូហាត់ប្រាណម្នាក់ដែលទទួលមរណភាពដោយជំងឺគាំងបេះដូងទាំងវ័យក្មេង ត្រូវរងនូវមតិអវិជ្ជមានថានាង drama ណាស់ «គ្រាន់តែជាគ្រូហាត់ប្រាណសោះអីក៏គ្រប់គ្នាខូចចិត្តដូចជាសាច់ញាតិខ្លួនឯង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJbaUO4lI6qJ83m8lMHVETfAWgY7ta1ktxg0JYtUsM2rgE_LW2jkZWOCpWCXwyu9nraHrXa09YkPdmerfi_29qBSRkqwOR7vClA_rp7xBLQszEhndMOQCJ47NWF3OwQLA3B2iWHbSu17R4ggOJd7ze-rKgAhFyVAwVPCqwiKsvoOSQdKuJZq5uQIyMbjU/s2048/image_2024-03-04_14-03-14.png

នៅថ្ងៃទី៤ មីនា នេះតារាសម្តែង រចនា រ៉ាវាឌី បានបង្ហោះសំណេរមួយថា «ពីម្សិលមិញរហូតដល់ថ្ងៃនេះមានសំណួរជាច្រើនសួរមកខ្ញុំថាគ្រាន់តែជាគ្រូហាត់ប្រាណសោះអីក៏គ្រប់គ្នាខូចចិត្តដូចជាសាច់ញាតិខ្លួនឯង drama ណាស់ ។ អ្នកដែលសួរសំណួរបែបនេះអ្នកមិនយល់ពីទំហំនៃក្តីស្រឡាញ់ដែលបាត់បង់មនុស្សជាទីស្រឡាញ់យើងនៅជិតខ្លួនទេ។ គាត់មិនមែនត្រឹមតែជាគ្រូ គាត់ជាបងប្រុសដែលល្អសម្រាប់ខ្ញុំ គឺជាមនុស្សដែលធ្វើឱ្យមនុស្សគ្រប់គ្នាដែលនៅជិតគាត់សប្បាយមានក្តីសុខនឹងកក់ក្តៅ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhElRo_ZlzUWYgPkstbONI2OXZ8fAY00YjcAx03DI3NogRRU3KwdsM0-nW6_7AC9ECWpsamCgEbQb2rTAPVqoCmk_fVIMV3Bl8s1_qpFvjoIP3N2bcetgzYCU0MwG-fNknKPvECSM7jhkfkPMm4jRjmUYGEQAMyF6NLdIXKqbnwO8iz-KmMUwom74dePoE/s2048/image_2024-03-04_14-03-23.png

តារាសម្តែងរូបនេះ បន្តថា «គាត់មិនមែនមានតួនាទីត្រឹមតែបង្ហាត់ប្រាណ គាត់មានតួនាទីជាអ្នកការពារ ជាអ្នកដែលចេញមុខជួយពេលដែលប្អូនៗមានបញ្ហា ជាអ្នក ដែលលើកទឹកចិត្តពេលដែលយើងកើតទុក្ខ ជាអ្នកដែលគាំទ្រគ្រប់គំនិតដែលយើងចង់ធ្វើ ជាអ្នកដែលចាំអបអរសាទរពេលដែលយើងជោគជ័យ ឃើញគាត់ពូកែនិយាយលេងសើចឡប់ៗចូលចិត្តធ្វើឲ្យគេសប្បាយចូលចិត្តធ្វើឱ្យគេស្អប់ចូលចិត្តធ្វើឱ្យគេធុញមែនតែគាត់គឺជាមនុស្សដែលមានទឹកចិត្តល្អស្មោះត្រង់ជាមួយមនុស្សជុំវិញខ្លួនខ្លាំងបំផុត ហើយក៏នៅមានរឿងជាច្រើនទៀតតែពួកយើងបានឆ្លងកាត់ជាមួយគាត់ដែលពួកយើងមិនអាចរៀបរាប់អស់ អ្នកមិនដែលឆ្លងកាត់អ្នកមិនដែលយល់ទេ ដូច្នេះសូមកុំនិយាយអ្វីដែលធ្វើឲ្យគេប៉ះពាល់អារម្មណ៍បន្ថែមទៀតអី អរគុណ »។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYLgy2ZnEwEZ_LJzQU8O2H6pLEXv_ImkvqpkIMRDkbQ7pk-grprL2v5R7oWefpVnlhM8QljTy02K1LWzIbbWE2srTozcjfF2x8fOEo_h0BIQOBPLsuH9ut1E4QPGP2GeNc7JvkyDLtvwRP38TpIG6q96W3QSMJBfCZv1AP3R04QpQ7H53LKUXRPipzKDg/s2048/image_2024-03-04_14-03-17.png

គួរបញ្ជាក់ថា លោក ចែម សារ៉ា ហៅ ដេន ដែលជាគ្រូបង្រៀនហាត់ប្រាណបានទទួលមរណៈភាពដោយជំងឺគាំងបេះដូងនៅវេលាប្រហែលម៉ោង ២និង១៥ ជិតភ្លឺថ្ងៃទី៣ មីនា ២០២៤ ក្នុងវ័យ៣៥ឆ្នាំ។ មរណៈភាពរបស់លោកបានធ្វើឱ្យតារាៗដែលធ្លាប់ទទួលបានការបង្រៀនហាត់ប្រាណពីលោកបង្ហាញការសោកស្តាយស្លុតចិត្តយ៉ាងខ្លាំងចំពោះដំណឹងនេះ។ លោកធ្លាប់បានបង្រៀនហាត់ប្រាណដល់បវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ម៉ាច ដាវី រួមទាំងអ្នកមួយចំនួនទៀត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLdjjJUgXf0kuBD_vTEYUYw4U-DvNoB_UEn4bgRjOs5x-X041Bge55gy6ky06AH0T9SJ7vAGEVb_oAuhiCe05UpHkigr014VzjhonJ3mKzM6-QQCd4jzO6daMJfOdZKJoOLYN6nENQdiNhaNhMEvl8PREgnaUlKXvMXMmn8VskhM87PUELasxaWWD7i48/s2048/image_2024-03-04_14-03-18.png

 

 

រឿន ណាត មិនហ៊ានទទួលយកពាក្យថា «បរវកញ្ញាជើងឯកលេខ១ ប្រចាំប្រទេស»

0

កញ្ញា រឿន ណាត ដែលជា Miss Universe Cambodia 2018 ត្រូវបានទស្សនិកជនចាត់ទុកថានាងជាបវរកញ្ញាម្នាក់ដែលធ្វើឱ្យវិស័យបវរកញ្ញាកម្ពុជាចាប់ផ្តើមមានសន្ទុះគាំទ្រពីមហាជនបើទោះបីជាការប្រកួតតំណាងប្រទេសកាលពីឆ្នាំនោះពុំទទួលបានលទ្ធផលជាទីគាប់ចិត្តក៏ដោយ។ ទន្ទឹមនឹងបង្ហាញវត្តមានក្នុងកម្មវិធី ទិវាវប្បធម៌ជាតិ ៣មីនា ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ក្នុងការដើរម៉ូតសំលៀកបំពាក់ខ្មែរ រឿន ណាត ត្រូវបានហ្វេនសរសើរថានៅតែជាជើងឯកលេខ១ប្រចាំប្រទេសកម្ពុជា ប៉ុន្តែនាងបានតបវិញថាមិនហ៊ានទទួលយកពាក្យទាំងនេះទេ។No photo description available.

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានរៀបចំកម្មវិធី« រាត្រីសមោសរសំពត់បត់ខ្មែរ» ដែលប្រព្រឹត្តិទៅមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី៣ ខែមីនា ឆ្នាំ ២០២៤ នៅសាលសន្និសីទចតុម្មុខ។ កម្មវិធីនេះ ក៏មានការតាំងបង្ហាញ «ពិព័រណ៍សិប្បកម្មយើង» ដែលមានការចូលរួមបង្ហាញស្នាដៃផលិតផលសិប្បកម្មខ្មែរ ជាច្រើនមុខ រួមទាំងយប់ថ្ងៃទី២ មីនា កម្មវិធីនេះមានការដើរបង្ហាញម៉ូតពីសំលៀកបំពាក់ច្នៃពីសូត្រខ្មែរយ៉ាងស្រស់ស្អាតពីសិល្បការិនីជាច្រើនរូប រួមទាំងបង្ហាញពីសិល្បៈចម្រុះរបស់ខ្មែរជាច្រើនទៀត។No photo description available.

កញ្ញា រឿន ណាត បវរកញ្ញាចក្រវាលកម្ពុជា គឺបានបង្ហាញវត្តមានដើរម៉ូតមុនគេតែម្តងស្ថិតក្នុងសំលៀកបំពាក់ដ៏ស្រស់ស្អាតជាមុខមាត់ ដំណើរឥរិយាបថដ៏សមសួន។ មិនត្រឹមតែប៉ុណ្ណោះ រឿន ណាត ជាបវរកញ្ញាតែម្នាក់ដែលទទួលបានប័ណ្ណសរសើរកិត្តិយសពីសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដោយផ្ទាល់ដែលធ្វើឱ្យរូបនាងរំភើបចិត្តយ៉ាងខ្លាំងព្រោះមិនបានដឹងមុននោះទេថានាងនឹងទទួលបាន។No photo description available.ជាមួយគ្នានេះផងដែរ តាមរយៈផេកមួយឈ្មោះថា Queen Pageant Kh បានកោតសរសើរចំៗទៅកាន់ រឿន ណាត ថា «និមិត្តរូបនៃចក្រវាលកម្ពុជា ឃើញល្អថាល្អឃើញអាក្រក់ថាអាក្រក់មិនចេះសម្ដែង មិនដែលខ្លាចអ្នកណាល្អលើសខ្លួន តែងតែរក្សានូវគុណតម្លៃរបស់ខ្លួនជានិច្ច Queen Rern Nat Miss Universe Cambodia 2018 នៅតែជាជើងឯកលេខ១ប្រចាំប្រទេសកម្ពុជាតាំងពីឆ្នាំ ២០១៨ រហូតមកដល់ ២០២៤»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyZE9sH_4pNyYvu08sM_96jZaNZjCN6DG1d_YoelZCoTx3lt7TFYsElYynDXKi4S8IMf9EW1oyEkhm8xtxyG_VCm6_bxAIzr7ZFkfcDD9_mQP4wtpw4g4z3Zdjo53ctxEEpoxFKIOr4O5PL-OtdZjpzAd0_6de91qyLMDQi2LXDrYH5C-UHmzRsP3SSXA/s1280/image_2024-03-04_15-15-00.png

ឃើញការសរសើរដូចនេះ រឿន ណាត ស៊ែរការបង្ហោះភ្ជាប់ជាមួយពាក្យថា «មិនហ៊ានទទួលទេ»។ ជាមួយគ្នានេះផងដែរបវរកញ្ញារូបនេះបានបង្ហើបដែរថា នាងស្ងាត់មួយរយៈនេះព្រោះសម្ងំធ្វើអ្វីមួយដែលថ្មីសម្រាប់អ្នកគាំទ្រ៕

ការធ្វើពាណិជ្ជកម្មរបស់វៀតណាមកើនឡើងខ្ពស់ក្នុងរយៈពេល២ខែ

0

ប្រទេសវៀតណាម ៖ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ប្រទេសវៀតណាមបានរាយការណ៍ពីការធ្វើពាណិជ្ជកម្មរបស់ខ្លួន ចាប់ពីខែមករា ដល់ខែកុម្ភៈ ឆ្នាំ២០២៤ ថា តុល្យភាពពាណិជ្ជកម្មវៀតណាម គឺស្មើជិត១សែន៧ម៉ឺនលានបាត ។ វៀតណាមបាននាំចូលផលិតផលច្រើនបំផុតពីប្រទេសចិន ហើយតួលេខកើនឡើងជិត៥០% និងនាំចេញផលិតផលសំខាន់ទៅកាន់ទីផ្សារអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9jlKeiY5J3oVYdr3cKAVgMtihg2kk69IJkxMP7E0l_O4MlDI5ophBUJJlYAn1kghZj_h-N-7PC22bqnxiyyu2LJR3IYdSITy8o4WTE63OeqwaNBtNPOprHRsFohoHVnCSua_53C_jb24k4F6z5h-zKWMZtEVKOFdFu3IZNGSiuJVISpbCCv5PnXu6m0o/s850/3734_hcmc.jpg

សារព័ត៌មានស៊ិនហួរបានចេញផ្សាយដោយយោងតាមទិន្នន័យពីការិយាល័យស្ថិតិទូទៅរបស់វៀតណាមថា ការធ្វើពាណិជ្ជកម្មរបស់វៀតណាមកើនឡើងខ្ពស់ក្នុងរយៈពេល២ខែ (គឺចាប់ពីខែមករា ដល់ខែកុម្ភៈ ឆ្នាំ២០២៤) ស្មើនឹងទឹកប្រាក់ជាង៤ពាន់៧រយលានដុល្លារអាមេរិក ។

តម្លៃនៃការនាំចូល និងការនាំចេញផលិតផលសរុប គឺស្មើជាង១សែនលានដុល្លារអាមេរិក ក្នុងនោះការនាំចេញផលិតផលរបស់វៀតណាម ស្មើជាង៥ម៉ឺន៩ពាន់លានដុល្លារអាមេរិក ឬកើនឡើង១៩,២% បើធៀបពីមួយឆ្នាំទៅមួយឆ្នាំ ។ រីឯការនាំចូលផលិតផលវិញ គឺស្មើជាង៥ម៉ឺន៤ពាន់លានដុល្លារអាមេរិក ឬកើនឡើង១៨% ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSP6X1TEEG_OKwQKkd0vCftRWITVPaDpQD0w15jU2X1OS2Kt4yHHDjikm9yT4lhkL9Tt0pvMgGIQsd_k0NS_BPuYHGfOnaDLRwTkyXmlvoeIt96a5mea4Lu5rE9USTnaMjuA_Os78fFyb-RWrPx6_3zIB0vVrNB-gEugEv_xg7jhbazzDTngEalpD5LeI/s800/IN_Things-to-do-in-Vietnam.jpg

ផលិតផលចំនួន១១មុខ រួមមាន ៖ ផលិតផលអេឡិចត្រូនិក, កុំព្យូទ័រ និងឧបករណ៍ដំឡើងកុំព្យូទ័រ, ទូរស័ព្ទ, វាយនភ័ណ្ឌ និងសម្លៀកបំពាក់ ព្រមទាំងស្បែកជើង គឺមានតម្លៃនាំចេញស្មើជាង១ពាន់លានដុល្លារអាមេរិក ស្មើនឹង៧៥,១% នៃផលិតផលសរុប ។

វៀតណាមបាននាំចូលផលិតផលច្រើនបំផុតពីប្រទេសចិន ដោយតួលេខប្រាក់ចំណូលនាំចូលស្មើជាង២ម៉ឺនលានដុល្លារអាមេរិក ឬកើនឡើង៤៩,៧% ។ រីឯសហរដ្ឋអាមេរិក គឺជាទីផ្សារនាំចេញផលិតផលលេខ១ របស់វៀតណាម ដែលមានតម្លៃនាំចេញស្មើជាង១ម៉ឺន៧ពាន់លានដុល្លារអាមេរិក ឬកើនឡើង៣៣,៧% ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhigygLiiqesuMFCePloTAVnZHVkVdX7IWs3T_Q5F_eRuadXiHQw3T3T8_x6CciKorFJMS1ossTb4EnleMuiYej0TGV4Z_yxcEArQfS7LuS_gtuj92VrspEFxlqSXCudBeOIBqymXFDqQMkFTE5nuEb8vd26vASGHvszwnDwv-rer_zKjjHLrz4joW9zt4/s1587/saigon-overview-vietnam-holiday.jpg

មួយឆ្នាំមានតែ២ដងទេកុំរំលង! ព្រះអាទិត្យនឹងរះចំកំពូលប្រាសាទអង្គរវត្តខ្មែរមហាអស្ចារ្យក្នុងខែមីនានេះ

0

ព្រឹត្តិការណ៍ថ្ងៃរះចំកំពូលប្រាសាទអង្គរវត្តនៃខេត្តសៀមរាបបានយ៉ាងល្អនិងស្អាតបំផុត ក្នុងមួយឆ្នាំគឺមានតែ២ដងប៉ុណ្ណោះគឺនៅរដូវប្រាំងចន្លោះខែមីនា និងរដូវវស្សាចន្លោះខែកញ្ញា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCZHshyzQZIO3GSGKPZMVVvE0-AR_OncCRNF0NDyGnscEOXhcFNLYrn2-xhxWNYciKD0HGeU2KuvWENzKwOSIj0vFZ0QsdlrfJN6Nwcg98OE5OvCjNEvUdn1lJEE4P1PnJjSB1Hb17cq5ohVg7qxEdmE9-HFKha06DodWSu5R59-Y8N-Yhc1VdpXkLWe4/s1024/photo_2022-03-16_16-33-47-1024x683.jpg

ព្រឹត្តិការណ៍លើកទី១ក្នុងចំណោមទាំង២លើក ដែលអ្នកទាំងអស់គ្នាអាចមើលនឹងឃើញព្រះអាទិត្យស្ថិតនៅចំកំពូលប្រាសាទអច្ឆរិយៈខ្មែរ ពោលគឺប្រាសាទអង្គរវត្ត នៅចន្លោះថ្ងៃទី២១/២២/២៣ ខែមីនា ឆ្នាំ២០២៤ខាងមុខនេះ ចាប់ពីម៉ោង៥:៣០នាទី ដល់ ៧ ព្រឹក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHx1yCshlWICld0NnOmUj3UCXA1qyIYC3kq3eMiqzNpEAOjADB6QdEoG6brOYBaG_JQ2kxvwgo2w8gt6F3KyQpcVDGozeM4dJkR6dMIfeB8Tp6Vzrp10VwFCZ47rVLCvK7F96thPX3qm76dptnzkA5Lea0_xPmhKJc1bVe2TKYtpImZeonYQCPxGExP-A/s946/photo_2023-03-20_13-37-22-3.jpg

កាលដែលព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្តបែបនេះគឺវាពិតជាផ្សារភ្ជាប់រវាងសំណង់ស្ថាបត្យកម្មខ្មែរជាមួយនឹងតារាសាស្រ្ត ពោលគឺធម្មជាតិ ផែនដី និងព្រះអាទិត្យ។ ហេតុការណ៍បែបនេះមានតែ២ដងទេក្នុង១ឆ្នាំ ដែលជាទូទៅត្រូវបានគេស្គាល់ថា «សមរាត្រី ឬ Equinox» ។ សមរាត្រីនេះគឺមានន័យថា «ថ្ងៃនិងយប់មានរយៈពេលស្មើគ្នា» ដែលមានតែក្នុងខែមីនា និងកញ្ញាប៉ុណ្ណោះ។ ក្រៅពីនេះ ខែខ្លះថ្ងៃមានរយៈពេលវែងជាងយប់ ឬយប់មានរយៈពេលវែងជាងថ្ងៃជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgW17SUZyUhtfekUA3gVa1TD3ghuIBknBXmRAJj2JaLI6b2liX-acR4ox7MqQZhBGkhK_izmiDws9AvNO_q9jpHVe7ArpgTOEV1Qc1yOBlXiWzgEovs-EVjH_v2jmCUocqToLv9KekyC06bs3WY_OzqNZIg6yQ8qspjmHQgI5A2kj3pghYW5JnCpTLOMxM/s1280/sbm-kEjfR1gPJNYymTuf9ZJAT.jpg

គួរបញ្ជាក់ថា ប្រាសាទអង្គរវត្តខ្មែរដែលត្រូវបានស្ថាបនាឡើងក្នុងសតវត្សទី១២ ដោយព្រះបាទសូរ្យវរ្ម័នទី២។ ប្រាសាទអង្គរវត្តក៏ទទួលបាននូវការសិក្សានិងវិភាគយ៉ាងល្អិតល្អន់បំផុតពីសំណាក់អ្នកប្រាជ្ញខ្លាំងពូកែជាច្រើននាសម័យអង្គរ ដែលរួមផ្សំគ្នារវាងទ្រឹស្តីវិស្វកម្ម គណិតវិទ្យា និងតារាសាស្រ្ត មុននឹងសម្រេចកសាងប្រាសាទអច្ឆរិយៈមួយនេះឡើងផងដែរ៕

វិធីសាស្ត្រងាយៗ ៣ យ៉ាងដោះស្រាយបញ្ហាស្ទះរន្ធបង្ហូរទឹកដោយខ្លួនឯង

0

ជឿជាក់ថា ស្ទើរគ្រប់ផ្ទះតែងតែជួបបញ្ហាស្ទះរន្ធបង្ហូរទឹកនៅកន្លែងលាងចាន ឬក្នុងបន្ទប់ទឹក និងបង្គន់ជាដើម ដោយសារតែកំណកខ្លាញ់ កម្ទេចកំទីម្ហូបអាហារធ្វើឱ្យរន្ធបង្ហូរទឹក ហូរមិនបានល្អរហូតឆួរក្លិនថែមទៀតផង។ ទោះជាយ៉ាងណា ដើម្បីដោះស្រាយបញ្ហាស្ទះរន្ធបង្ហូរទឹកដោយខ្លួនឯង ដោយមិនចាំបាច់ហៅជាងនោះ KBN News នឹងប្រាប់នូវវិធីងាយៗអាចធ្វើបានដោយខ្លួនឯងដូចខាងក្រោម៖

១. ប្រើសាប៊ូ និងទឹកក្ដៅ៖ កាកសំណល់ម្ហូបអាហារ និងកំណកខ្លាញ់ច្រើនយូរៗទៅធ្វើឱ្យស្ទះរន្ធបង្ហូរទឹកនៅកន្លែងលាងបន្លែ ឬកន្លែងលាងចាន។ វិធីដោះស្រាយ អ្នកអាចសាកល្បងប្រើសាប៊ូបោកខោអាវ ឬសាប៊ូលាងចានចាក់ចូលក្នុងរន្ធបង្ហូរនោះ បន្ទាប់មកចាក់ទឹកក្ដៅចូលតាមក្រោយ នោះកន្លែងលាងចានឬបន្លែរបស់អ្នកនឹងលែងជួបបញ្ហាទៀតហើយ។ វីធីនេះមិនបំផ្លាញបំពង់បង្ហូរទឹករហូតទៅលិចជ្រាបឡើយ លើសពីនេះវាក៏អាចបំបាត់ការកកស្ទះបានទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKCAVOeNneaQTn3zgiHEYa5_TGhX2_4Abvr-OmF2HVyXpUA24pnlgEeD9HhMOeMHQ0CaBeO6TAgGkGtKH5zcY_3PWz_cC52oRnFmm25rn-VzAcNaytb8T1WXkEOILPAokQkfywyXSs1Jl-6ZZFvwT8LKIt4-wATB-I2KAH-vxSvG4uRLb3vMLx-vZWjFk/s730/k_archive_7f7252630c707563c8c70197b35f377ab4a16d4c.jpg

២.ប្រើ caustic សូដា និងទឹកខ្មេះអាស៊ីដីត៖ បញ្ហាស្ទះបង្គន់អាចមកពីការបោះសំឡី កន្ទុយបារី ឬដុំសាប៊ូ និងថង់ប្លាស្ទិកចូលជាដើម។ ដំណោះស្រាយងាយស្រួល ដោយប្រើ caustic សូដា ដែលអាចរំលាយវត្ថុផ្សេងដែលស្ទះក្នុងបង្គន់បាន។ សូដាប្រភេទនេះងាយកក ដូច្នេះមិនត្រូវចាក់ច្រើនពេកទេ ព្រោះប្រយ័ត្នស្ទះលើសដើម មួយវិញទៀតអ្នកអាចប្រើទឹកខ្មេះអាស៊ីដីត ដើម្បីដោះស្រាយបញ្ហានេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjM7hXWOIdG_Mu24bjNnCfIj1lUrgz2NuX9o7b-aE6c4paAX-JeTF2RjnIJzMTc86yu7A9HA3itJkm143WOraOBN0x_VHMx-5EUztLsj5QRBmqkc61a6bYpw5Lged-B6VGclmu3qTdrg-uoNvug4m-JyeCSfLTFnhHC_3dWz88oBLsdSD4WBdQvpfq3Hqg/s480/photo_2024-03-04_16-46-17.jpg

៣.ប្រើខ្សែលួស៖ ជាទូទៅ នៅក្នុងបន្ទប់ទឹកត្រង់កន្លែងបង្ហូរទឹកច្រើនតែស្ទះដោយសារសក់ ព្រោះពេលងូតទឹកសក់ជ្រុះហើយវាហូរទៅជុំជិតបណ្ដាលឱ្យទឹកមិនអាចហូរចេញបាន។ ទោះជាយ៉ាងណា អ្នកឈប់បារម្ភទៅ អ្នកអាចប្រើលួសប្រវែងពី ៣ ទៅ ៤ m កម្រាស់ ០.៥ ទៅ ១ mm ហើយពត់ចុងលួសឱ្យបត់ចូលគ្នា រួចបង្វិលជារង្វង់ យកខ្សែលួសនេះដាក់ក្នុងរន្ធបង្ហូរទឹក ហើយទាញវាចុះឡើងៗ ពេលនោះសក់ជាច្រើនដែលធ្វើឱ្យស្ទះនោះ អាចយកចេញក្រៅបានហើយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFz1MqTUHUSnW3FMB_6ekyT4Xux_G3qGSYcHFeEuWbisN_I0gbsUinq0E8bclaKLKpc-4yjNZwLFTnEUMf60eJOauLEkjBnR9dzDrvECseLzWWLiiClQHwigEM0PJaaxgKclEW4l0s18TBq0_H19gN1ur5qTqfy9p5_5iCNbPF98xvaqb4M_YhcMizvyo/s970/photo_2024-03-04_16-46-05.jpg

ហាមបរិភោគសាច់ជ្រូកទាំង ៤ ទីតាំងនេះ ព្រោះជាកន្លែងដ៏កខ្វក់ និងគ្រោះថ្នាក់ដល់សុខភាពបំផុត

0

សាច់ជ្រូកគឺអាហារដែលមនុស្សភាគច្រើនចូលចិត្ត ដោយសារតែតម្លៃសមរម្យអាចធ្វើបានច្រើនមុខ ហើយវាក៏ជាប្រភពនៃប្រូតេអ៊ីនផងដែរ។ ទោះជាយ៉ាងណា អ្នកជំនាញបានណែនាំថា អ្នកមិនគួរទទួលទានផ្នែកខាងក្រោមនេះច្រើនពេកទេ ព្រោះវាជាកន្លែងកខ្វក់បំផុត ដែលអាចប៉ះពាល់ដល់សុខភាពរបស់អ្នកបាន។

១.សួតជ្រូក៖ សួតគឺជាសរីរាង្គសំខាន់នៃប្រព័ន្ធដង្ហើមរបស់មនុស្ស និងសត្វ ហើយសួតក៏ជាកន្លែងដែលមានបាក់តេរី និងជាតិពុលច្រើនកកកុញផងដែរ។ ជាងនេះទៅទៀត ជ្រូកតែងតែមានទម្លាប់ដកដង្ហើមជិតដី ដូច្នេះភាពកខ្វក់ ប៉ារ៉ាស៊ីត និងជំងឺនឹងស្ថិតនៅក្នុងសួតជ្រូក ហើយពិបាកក្នុងការកំចាត់ និងបន្សុទ្ធខ្លាំងណាស់។ ដូច្នេះប្រសិនបើការបរិភោគសួតជ្រូកមិនបានចម្អិនឱ្យបានត្រឹមត្រូវនោះ វាងាយនឹងពុល ឬឆ្លងមេរោគជាដើម។Lambs/Pigs Lungs (approx 5kg) - Farm and Fork

២.ឈាមជ្រូក៖ ឈាមជ្រូកគឺជាអាហារដ៏ពេញនិយមខ្លាំងបំផុតសម្រាប់មនុស្សទូទៅ ការទទួលទានឈាមជ្រូកឱ្យបានត្រឹមត្រូវអាចជួយការពារភាពស្លេកស្លាំងកង្វះជាតិដែក ពង្រឹងភាពស៊ាំ ប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគបាក់តេរី និងវីរុស ក៏ដូចជាជួយចិញ្ចឹមរាងកាយផងដែរ។ ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញនៅតែណែនាំកុំឱ្យទទួលទានឈាមជ្រូកច្រើនពេកក្នុងពេលតែមួយ ព្រោះរាងកាយរបស់មនុស្សមិនអាចស្រូបយកជាតិដែកបានច្រើនក្នុងរយៈពេលខ្លីនោះទេ។Raw blood soup can cost you your Tet: Vietnam ministry | Tuoi Tre News

៣.កជ្រូក៖ កជ្រូកគឺមានជាតិខ្លាញ់ច្រើន ដូច្នេះការញ៉ាំច្រើនមិនត្រឹមតែធ្វើឱ្យឡើងទម្ងន់លឿនប៉ុណ្ណោះទេ ប៉ុន្តែវាក៏បណ្តាលឱ្យមានបញ្ហាសរសៃឈាមបេះដូងផងដែរ។ លើសពីនេះកសាច់ជ្រូកក៏មានកូនកណ្តុរ ដែលជាប្រព័ន្ធសម្រាប់ច្រោះ និងស្ទាក់មេរោគ សារធាតុរលាក និងជាតិពុលផ្សេងៗ ហេតុនេះការទទួលទានវាជាប្រចាំអាចបង្កជាជំងឺធាត់ ឈឺក្រពះ ពិបាករំលាយអាហារ និងរាគជាដើម។Premium Pork Neck / Capicolla Boneless

៤.ស្បែកជ្រូក៖ ប្រូតេអ៊ីននៅក្នុងស្បែកជ្រូកគឺពិបាករំលាយណាស់ ហើយស្បែកជ្រូកក៏មានសារធាតុចិញ្ចឹមតិចបំផុតដែរ លើសពីនេះវាក៏ផ្ទុកកូឡេស្តេរ៉ុលអាក្រក់ ដែលធ្វើឱ្យមនុស្សងាយកើតជំងឺបេះដូង និងសម្ពាធឈាមខ្ពស់ ក៏ដូចជាជំងឺដាច់សរសៃឈាមខួរក្បាលផងដែរ ប្រសិនបើអ្នកទទួលទានវាច្រើនពេក ឬញឹកញាប់ពេក៕PORK SKIN – PORK BELLY SKIN – Vincent's Meat Market