Home ព័ត៌មានជាតិ មួយឆ្នាំមានតែ២ដងទេកុំរំលង! ព្រះអាទិត្យនឹងរះចំកំពូលប្រាសាទអង្គរវត្តខ្មែរមហាអស្ចារ្យក្នុងខែមីនានេះ

មួយឆ្នាំមានតែ២ដងទេកុំរំលង! ព្រះអាទិត្យនឹងរះចំកំពូលប្រាសាទអង្គរវត្តខ្មែរមហាអស្ចារ្យក្នុងខែមីនានេះ

184
0

ព្រឹត្តិការណ៍ថ្ងៃរះចំកំពូលប្រាសាទអង្គរវត្តនៃខេត្តសៀមរាបបានយ៉ាងល្អនិងស្អាតបំផុត ក្នុងមួយឆ្នាំគឺមានតែ២ដងប៉ុណ្ណោះគឺនៅរដូវប្រាំងចន្លោះខែមីនា និងរដូវវស្សាចន្លោះខែកញ្ញា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCZHshyzQZIO3GSGKPZMVVvE0-AR_OncCRNF0NDyGnscEOXhcFNLYrn2-xhxWNYciKD0HGeU2KuvWENzKwOSIj0vFZ0QsdlrfJN6Nwcg98OE5OvCjNEvUdn1lJEE4P1PnJjSB1Hb17cq5ohVg7qxEdmE9-HFKha06DodWSu5R59-Y8N-Yhc1VdpXkLWe4/s1024/photo_2022-03-16_16-33-47-1024x683.jpg

ព្រឹត្តិការណ៍លើកទី១ក្នុងចំណោមទាំង២លើក ដែលអ្នកទាំងអស់គ្នាអាចមើលនឹងឃើញព្រះអាទិត្យស្ថិតនៅចំកំពូលប្រាសាទអច្ឆរិយៈខ្មែរ ពោលគឺប្រាសាទអង្គរវត្ត នៅចន្លោះថ្ងៃទី២១/២២/២៣ ខែមីនា ឆ្នាំ២០២៤ខាងមុខនេះ ចាប់ពីម៉ោង៥:៣០នាទី ដល់ ៧ ព្រឹក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHx1yCshlWICld0NnOmUj3UCXA1qyIYC3kq3eMiqzNpEAOjADB6QdEoG6brOYBaG_JQ2kxvwgo2w8gt6F3KyQpcVDGozeM4dJkR6dMIfeB8Tp6Vzrp10VwFCZ47rVLCvK7F96thPX3qm76dptnzkA5Lea0_xPmhKJc1bVe2TKYtpImZeonYQCPxGExP-A/s946/photo_2023-03-20_13-37-22-3.jpg

កាលដែលព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្តបែបនេះគឺវាពិតជាផ្សារភ្ជាប់រវាងសំណង់ស្ថាបត្យកម្មខ្មែរជាមួយនឹងតារាសាស្រ្ត ពោលគឺធម្មជាតិ ផែនដី និងព្រះអាទិត្យ។ ហេតុការណ៍បែបនេះមានតែ២ដងទេក្នុង១ឆ្នាំ ដែលជាទូទៅត្រូវបានគេស្គាល់ថា «សមរាត្រី ឬ Equinox» ។ សមរាត្រីនេះគឺមានន័យថា «ថ្ងៃនិងយប់មានរយៈពេលស្មើគ្នា» ដែលមានតែក្នុងខែមីនា និងកញ្ញាប៉ុណ្ណោះ។ ក្រៅពីនេះ ខែខ្លះថ្ងៃមានរយៈពេលវែងជាងយប់ ឬយប់មានរយៈពេលវែងជាងថ្ងៃជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgW17SUZyUhtfekUA3gVa1TD3ghuIBknBXmRAJj2JaLI6b2liX-acR4ox7MqQZhBGkhK_izmiDws9AvNO_q9jpHVe7ArpgTOEV1Qc1yOBlXiWzgEovs-EVjH_v2jmCUocqToLv9KekyC06bs3WY_OzqNZIg6yQ8qspjmHQgI5A2kj3pghYW5JnCpTLOMxM/s1280/sbm-kEjfR1gPJNYymTuf9ZJAT.jpg

គួរបញ្ជាក់ថា ប្រាសាទអង្គរវត្តខ្មែរដែលត្រូវបានស្ថាបនាឡើងក្នុងសតវត្សទី១២ ដោយព្រះបាទសូរ្យវរ្ម័នទី២។ ប្រាសាទអង្គរវត្តក៏ទទួលបាននូវការសិក្សានិងវិភាគយ៉ាងល្អិតល្អន់បំផុតពីសំណាក់អ្នកប្រាជ្ញខ្លាំងពូកែជាច្រើននាសម័យអង្គរ ដែលរួមផ្សំគ្នារវាងទ្រឹស្តីវិស្វកម្ម គណិតវិទ្យា និងតារាសាស្រ្ត មុននឹងសម្រេចកសាងប្រាសាទអច្ឆរិយៈមួយនេះឡើងផងដែរ៕