Home Blog Page 1184

ពលរដ្ឋសម្តែងការព្រួយបារម្ភ ក្រោយស្ថានភាពអាងស្តុកទឹកនៅទូទាំងខេត្តកែប កាន់តែស្រកចុះខ្លាំង

0

ខណៈអាកាសធាតុកាន់តែឡើងកម្តៅបានធ្វើឱ្យទឹកក្នុងអាងមេទំនប់ភ្នំវល្លិ៍ និងអាងស្តុកទឹកផ្សេងៗទៀតកាន់តែស្រកចុះខ្លាំង ដែលតម្រូវឱ្យរដ្ឋបាលខេត្តកែប បញ្ឈប់ឱ្យក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតនៅស្រុកដំណាក់ចង្អើរ ផ្អាកការទាញយកទឹកពីក្នុងអាងទឹកមេទំនប់ភ្នំវល្លិ៍ជាបណ្តោះអាសន្ន។

បច្ចុប្បន្ន ក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតនៅស្រុកដំណាក់ចង្អើរ បានសម្រេចកាត់ផ្តាច់ការទាញប្រភពទឹកពីទំនប់ទឹកភ្នំវល្លិ៍ ក៏ប៉ុន្តែមិនទាន់បានរកប្រភពទឹកស្អាតថ្មី សម្រាប់ផ្គត់ផ្គង់ឱ្យអតិថិជនរបស់ខ្លួនបាននៅឡើយ ដែលធ្វើឱ្យប៉ះពាល់ដល់ពលរដ្ឋដែលបានប្រើប្រាស់សេវាទឹកស្អាតទាំងជាង ៥០០គ្រួសារ នៅមូលដ្ឋានស្រុកដំណាក់ចង្អើរ ខេត្តកែប។

បើតាមលោក ឃី នាង ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកែប បានបញ្ជាក់ថា៖”ទោះបីជាពេលនេះអាងស្តុកទឹកនៅទូទាំងខេត្តកែប បន្តស្រកចុះលឿនយ៉ាងណាក៏ដោយ តែមិនបានជះផលប៉ះពាល់ដល់ផលដំណាំដែលកសិករផលិតបាននោះទេ ខណៈដែលស្រូវប្រាំងរបស់កសិករមួយចំនួនធំ បានប្រមូលរួចរាល់ហើយដែរ ហើយទឹកដែលមានក្នុងអាងទាំងអស់ក្នុងខេត្តកែប សម្រាប់បម្រើឱ្យការស្រោចស្រពដំណាំប៉ុណ្ណោះ”៕

គ្រាន់តែ Facebook គាំងភ្លាម Elon Musk បង្ហោះរូបភាព១សន្លឹកនិងលើកសរសើរពីបណ្តាញសង្គម X ភ្លាម

0

បរទេស៖ កាលពីយប់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ មហាសេដ្ឋី Elon Musk បានបង្ហោះរូបភាព meme មួយសន្លឹកនៅលើបណ្តាញសង្គម X របស់គាត់ បន្ទាប់ពីបណ្តាញទំនាក់ទំនងសង្គមរបស់ក្រុមហ៊ុន Meta មិនដំណើរការ ដោយ Musk បានសរសេរថា បណ្តាញសង្គម X ដំណើរការល្អប្រសើរជាងវេទិកា Meta ទ្វេរដង។ នៅម៉ោង ១១: ១៥ នាទីយប់ លោក Musk បានបង្ហោះរូបថតកំប្លែងពីខ្សែភាពយន្ត Penguins of Madagascar ដែលក្នុងនោះនិមិត្តសញ្ញា X ត្រូវបានភ្ជាប់ទៅនឹងតួអង្គមេបញ្ជាការ ខណៈដែលតួអង្គដែលមាននិមិត្តសញ្ញា Instagram, Facebook និង Threads កំពុងបង្ហាញការស្តាប់បង្គាប់បញ្ជា។A Meta exec appeared to mock Elon Musk by saying that its Twitter  competitor will be 'a platform that is sanely run' — reportedly drawing  cheers from staff

នៅក្នុងរូបថតនោះ Musk ក៏បានបញ្ចូលសេចក្តីថ្លែងការណ៍របស់ Andy Stone ដែលជាប្រធានផ្នែកទំនាក់ទំនងនៅ Meta ថា “យើងដឹងថាមនុស្សកំពុងមានការលំបាកក្នុងការប្រើប្រាស់សេវាកម្មរបស់ Meta ដោយឥឡូវនេះយើងកំពុងធ្វើការយ៉ាងលំបាកដើម្បីដោះស្រាយបញ្ហានេះ។ ការបង្ហោះនេះទទួលបានការចូលមើលជាង ២០ លានដងក្នុងរយៈពេលត្រឹមតែមួយម៉ោងប៉ុណ្ណោះ ដោយមាន ២០ ម៉ឺនមតិ និងជាង ៥០ ម៉ឺន Like។ អ្នកនិយមលេងអ៊ីនធឺណិតភាគច្រើនក៏បានឆ្លើយតបជាមួយនឹង memes របស់ Musk ដោយលេងសើចចំពោះបញ្ហា Meta ព្រមទាំងសង្កត់ធ្ងន់លើតួនាទីរបស់ X នៅពេលនេះ។Elon Musk pokes fun at Meta after Instagram, Facebook face global outage -  India Today

ការដាច់ភ្លើងរបស់មេតាបានកើតឡើងទូទាំងពិភពលោកក្នុងរយៈពេលប្រហែលពីរម៉ោង។ អ្នកប្រើសេវាបណ្ដាញសង្គមដូចជា Facebook និង Messenger មានគណនីរបស់ពួកគេចេញហើយមិនអាចចូលបានទេ។ ដល់ម៉ោង ១១:២០ យប់ អ្នកខ្លះអាចចូលបានម្តងទៀត ទោះជាយ៉ាងណាក៏ដោយ មនុស្សជាច្រើននៅតែជួបប្រទះនឹងការលំបាកដោយសារហេតុផលដូចជា ភ្លេចពាក្យសម្ងាត់របស់ពួកគេ ខ្វះឧបករណ៍ផ្ទៀងផ្ទាត់ ឬមិនទទួលបានលេខកូដផ្ទៀងផ្ទាត់ជាដើម។Elon Musk shares meme mocking Meta after Facebook, Messenger and Instagram  face global outage - Technology News

គួរបញ្ជាក់ដែរថា នេះមិនមែនជាលើកទី១ ទេដែល Meta តែងតែសាងកំហុស កាលពីឆ្នាំ ២០២១ កំហុស Meta ស្រដៀងគ្នានេះបានកើតឡើងនៅពេលដែលសេវាកម្មរបស់ក្រុមហ៊ុនជាបន្តបន្ទាប់ មិនអាចចូលដំណើរការបាន នៅលើគ្រប់វេទិកាទាំងអស់ និងក្នុងតំបន់សកលលោកជាច្រើន ដែលមានរយៈពេល ៦ ម៉ោង។ នៅពេលនោះ Meta បាននិយាយថាបញ្ហាគឺបណ្តាលមកពី “កំហុសក្នុងការកំណត់” នៅលើប្រព័ន្ធ។ ហើយនៅឆ្នាំ ២០១៩ កំណែគេហទំព័ររបស់ Facebook ក៏បានបាត់បង់ការតភ្ជាប់រយៈពេល ២៤ ម៉ោងផងដែរ៕

បណ្តាញសង្គមពេញនិយមគាំងភ្លាមៗធ្វើឱ្យភ្ញាក់ផ្អើលទូទាំងពិភពលោក

0

អ្នកប្រើប្រាស់បណ្តាញសង្គមទូទាំងពិភពលោកភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលបណ្តាញសង្គមពេញនិយមលំដាប់ពិភពលោក មិនដំណើរការ ដូចជា ៖ Facebook, Instagram និង Threads ។ វាបានធ្វើឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមទាំងនេះរាប់លាននាក់នៅទូទាំងពិភពលោក រួមទាំងប្រទេសកម្ពុជាផងដែរ មិនអាច Log in ចូលប្រើប្រាស់គណនីរបស់ខ្លួនបានអស់រយៈពេលជាង១ម៉ោង ។

បណ្តាញសង្គមរបស់ក្រុមហ៊ុន Meta រួមមាន ៖ Facebook, Instagram និង Threads បានផ្អាកដំណើរការភ្លាមៗ កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ (ម៉ោងនៅប្រទេសកម្ពុជា) ក្នុងនោះអ្នកប្រើប្រាស់ Facebook ពុំអាច Log in ចូលគណនីរបស់ខ្លួនបានទេ ខណៈអ្នកប្រើប្រាស់ Instagram ក៏ពុំអាចប្រើប្រាស់បានដូចគ្នាដែរ ។ ក្រោយពីបណ្តាញសង្គមទាំងនេះគាំងអស់រយៈពេលជាង១ម៉ោង បណ្តាញសង្គម Facebook និង Instagram ក៏ត្រឡប់មកដំណើរការឡើងវិញតាមធម្មតា ។Getting Answers: widespread outage impacts Facebook, Instagram

ចំណែកក្រុមហ៊ុន Meta លើកឡើងថា ក្រុមហ៊ុនបានជ្រាបពីបញ្ហាដែលធ្វើឱ្យប៉ះពាល់ដល់ការ Log in ចូលប្រើប្រាស់ Facebook ហើយក្រុមការងារជំនាញកំពុងតែព្យាយាមដោះស្រាយបញ្ហានេះឱ្យបានឆាប់រហ័សបំផុត ។ ក្រុមហ៊ុន Meta បន្តថា វាជាកំហុសបច្ចេកទេស ប៉ុន្តែក្រុមហ៊ុនពុំបានបញ្ជាក់ឱ្យបានច្បាស់ថា ការគាំងបណ្តាញសង្គមកើតឡើងដោយសារបញ្ហាអ្វីឱ្យពិតប្រាកដទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOFfzjHABHlcFmYrSNu93IQk8hDSXbTEOx0alsa9WESNG-VRNeiUXdEiBzDfsc4tnoVnkdrR5CXaw6Vdsxn99JEjNlGJpPESlyEsw-maPYeoDf5Or_mI58jfTKVSc7WqZScY28v-oC7OmwRnhyy6_B2Abs3C2eV1lFJ_xnorFW3-blBlKDjelWkB5lVeM/s640/c7a2ee86db740b77c782a3737dc66ede.jpg

Downdetector គឺជាគេហទំព័រសម្រាប់ត្រួតពិនិត្យបញ្ហារអាក់រអួលរបស់បណ្តាញសង្គម រាយការណ៍ថា កម្មវិធីផ្សេងទៀត ដូចជា ៖ Youtube, Tiktok និង Gmail ក៏បានគាំងដូចគ្នាដែរ ។ រីឯ NetBlocks បញ្ជាក់ថា បញ្ហាបណ្តាញសង្គមគាំងបានធ្វើឱ្យប៉ះពាល់ដល់អ្នកប្រើប្រាស់រាប់លាននាក់នៅទូទាំងពិភពលោក ព្រមៗគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2JoT-kKborlGkT_UCkNxDzOh3Gv5HCrDlUAIAtj5_uuvn_goO52Wf3k7KIcc3ypHh6wUluZ5ZBKX5PhyeufjZqYC5403fUwgQNfctgVZHUPMmOiTTLlCs1f5KLjHsQbOGap4xMKo3BL1TRgoodMkU7mGZWLifrNGq5s2EcyElaMsSOo-ngBHr9eqD9OM/s1200/download.jpg

ចំណែកសារព័ត៌មានបរទេសបានផ្សព្វផ្សាយ ដោយយោងតាមការលើកឡើងរបស់អ្នកជំនាញថា បញ្ហានេះអាចបណ្តាលមកពីបណ្តាញសង្គមរបស់ក្រុមហ៊ុន Meta ត្រូវបានគេលួចវាយប្រហារក៏ថាបាន ។ ក្រោយកើតហេតុការណ៍បណ្តាញសង្គមគាំងលើកនេះ បានធ្វើឱ្យតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Meta ធ្លាក់ចុះ១,៥% ៕

មហាជន រិះ.គ.ន់ ការផ្តល់អំណោយបាច់ផ្កាយក្សធ្វើពីដែកដុសឆ្នាំង

0

ប្រទេសចិន ៖ វីដេអូមួយបានធ្វើឱ្យមហាជនភ្ញាក់ផ្អើល និង រិះ.គ.ន់ ផងដែរ ក្រោយពីពួកគេបានឃើញរថយន្តកង់៣ ដឹកបាច់ផ្កាយ៉ាងធំធ្វើពីដែកដុសឆ្នាំង ចំនួន៩៩៩ដុំ ។ រថយន្តកង់៣ បានដឹកបាច់ផ្កាដ៏ធំនេះទៅប្រគល់ឱ្យនារីម្នាក់ក្នុងពិធីខួបកំណើត នៅទីក្រុង Nantong ខេត្ត Jiangsu ប្រទេសចិន ។

នារីឈ្មោះ Sae Phan អាយុ២៩ឆ្នាំ គឺជាម្ចាស់អាជីវកម្មវាយនភ័ណ្ឌ និងជាអ្នកទទួលបានបាច់ផ្កាដ៏ពិសេសនេះ និយាយថា ម្ចាស់ផ្កានេះ មិនមែនជាស្វាមីរបស់នាងទេ គឺគ្រាន់តែជាបុគ្គលិកស្រីម្នាក់ដែលធ្វើការជាមួយនាង អស់រយៈពេល២ឆ្នាំ ។ ម្យ៉ាងទៀត ដោយសារភាពស្និទ្ធស្នាលជាមួយគ្នា នាងចាត់ទុកថា បុគ្គលិកស្រីរូបនេះ គឺជាប្អូនស្រីបង្កើតរបស់នាង ។สามล้อขนช่อดอกไม้ยักษ์ที่ทำจาก ฝอยขัดหม้อ (ภาพจาก : hk01)

នាង Sae Phan បន្តទៀតថា ថ្ងៃកំណើតរបស់នាង នៅឆ្នាំ២០២៤ គឺត្រូវគ្នាជាមួយពិធីបុណ្យចូលឆ្នាំចិន ។ ហេតុនេះ បុគ្គលិកស្រីរបស់នាងក៏ទាក់ទងទៅហាងលក់ផ្កាជាមុន និងបានទិញដែកដុសឆ្នាំង ចំនួន៩៩៩ដុំ បន្ទាប់មក យកវាទៅឱ្យហាងជួយរៀបចំធ្វើជាបាច់ផ្កា ។ រីឯការចំណាយប្រាក់ទិញដែកដុសឆ្នាំងយកមកធ្វើបាច់ផ្កា និងថ្លៃរៀបចំនោះ គឺអស់ប្រមាណ១៤២ដុល្លារអាមេរិក ។999 roses made of steel wool

នាងនិយាយថា ៖ «ខ្ញុំសប្បាយចិត្ត និងភ្ញាក់ផ្អើលខ្លាំងណាស់ ពីព្រោះវាជាអំណោយយ៉ាងពិសេស ។ លើសពីនេះ ដែកដុសឆ្នាំងទាំងនេះអាចប្រើប្រាស់បានយូរ មិនងាយច្រេះ និងក្រៀមស្វិតដូចផ្កាទេ ។ ដូច្នេះ ខ្ញុំអាចរក្សាទុកវាបានយូរ» ។Xiao mei gifting steel wool rose

ក្រោយពីវីដេអូបាច់ផ្កាយក្សបានចែកចាយក្នុងបណ្តាញសង្គម ស្រាប់តែធ្វើឱ្យមហាជនរិះគន់ទៅវិញ ដោយសារអ្នកលេងបណ្តាញសង្គមមួយចំនួនយល់ឃើញថា ម្ចាស់បាច់ផ្កានេះ គឺជាមនុស្សប្រុស ។ ហេតុនេះ បើមនុស្សប្រុសប្រគល់បាច់ផ្កាបែបនេះទៅឱ្យមនុស្សស្រី មានន័យថា មនុស្សប្រុសនោះចង់ប្រាប់ទៅនាងថា នាងត្រូវតែខិតខំធ្វើការងារផ្ទះឱ្យបានច្រើន ។Ms pan and her steel wool rose

ប៉ុន្តែនាង Sae Phan ពន្យល់ថា នាង និងបុគ្គលិកស្រី ចូលចិត្តការសប្បាយរីករាយ និងចូលចិត្តធ្វើរឿងកំប្លែងៗច្រើប ហើយអំណោយថ្ងៃកំណើតរបស់នាងសម្រាប់ឆ្នាំ២០២៤ ក៏បានធ្វើពួកនាងអស់សំណើចខ្លាំងផងដែរ ។ ប៉ុន្តែនាងមិនគិតថា បាច់ផ្កាដែកដុសឆ្នាំងរបស់នាង បែរជាធ្វើឱ្យមហាជនយល់ខុសបែបនេះសោះ ៕

ម៉ានិត អង្វរទស្សនិកជនកុំឃើញអ្វីបន្តិចគិតថាជារបស់ថៃ ខណៈបញ្ចេញវីដេអូប្រលោមលោកថ្មីចោទថាស្រដៀងរឿង Home School

0

លោក ម៉ុង ម៉ានិត មិនត្រឹមតែជាតារាចម្រៀងប៉ុណ្ណោះទេ ប៉ុន្តែទស្សនិកជនក៏បានដឹងថាលោកគឺជាអ្នកនិពន្ធប្រលោមម្នាក់ដែលមានប្រជាប្រិយភាពក្នុងស្រទាប់យុវជន។ រាល់ពេល ត្រៀមបញ្ចេញសៀវភៅប្រលោមថ្មីអ្នកនិពន្ធរូបនេះបានបង្កើតភាពទាក់ទាញរបស់ខ្លួនដោយផលិតជាវីដេអូផងដែរ។ ទោះជាយ៉ាងណាថ្មីៗនេះ ម៉ានិត ចេញមកការការពារខ្លួនក្រោយពីបញ្ចេញ trailer សៀវភៅថ្មីមានចំណងជើងថា «កូនអុកសម្ងាត់វគ្គ២»បែរជាមានអ្នកលើកឡើងថាស្រដៀងរឿងថៃមានចំណងជើងថា «Home School »ទៅវិញ។No photo description available.

នៅលើបណ្តាញសង្គមរបស់ ម៉ុង ម៉ានិត នាថ្ងៃទី៤ មីនា បានបង្ហាញអារម្មណ៍របស់ខ្លួនដែរថា «ពេលខ្លះ តួនាទីជាផលិតករ មិនថាសៀវភៅ ឬកុន ឬ book trailer វាពិតជាពិបាកក្នុងការបរិយាយណាស់។ សម្បត្តិត្រឹមលក់សៀវភៅ ថត trailer អស់រាប់ពាន់ដុល្លារ សៀវភៅខ្លះជិតម៉ឺនក៏មាន សួរថាលក់ចំណេញប៉ុន្មាន? ពេលខ្លះផលិតហើយ ចាយលុយផលិតច្រើន ទីបំផុត មិនសូវមានអ្នកទិញសៀវភៅអានផង។ តែដើម្បីអី? ដើម្បីគុណភាព ដើម្បីស្នាដៃ ដើម្បីអំណានក្នុងយុគសម័យថ្មី ដើម្បីបង្កសិល្បៈខ្មែរឱ្យមានភាពរំជើបរំជួល។ មិនត្រឹមតែផលិតវីដេអូមនុស្សទេ យើងធ្វើដល់តុក្កតា2D ទៀត។ នាំបានអី? គឺនាំឱ្យសិល្បៈយើងមានភាពចម្រុះ សម្បូរបែប និងប្រណីតភាពនោះឯង ព្រោះយើងដើរយឺតជាងគេ បើមិនចូកមិនចែវ គ្មានអ្នកក្រៅឯណាមកចូកចែវទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxQSDuVowwfaWrZb5LrEWhhqnW2OF4TooigEGyZe7HeHf_VYAuj2j-KuK_K9m6dwcTV06mQIantM1X-vIr6xhy8sKeguuBYLnX2Fjuf5rXvoXw-FCcO7bMSbnGnd_kWE7Fov-ePbaO2_NdrpXIkfHT9j0rR8lA4JBOOa5kt8kJ0Yi3GQAonvxUXVdcmhI/s1440/image_2024-03-05_10-04-29.png

អ្នកនិពន្ធរូបនេះបន្តទៀតថា «ឯអ្នកដែលដើរលឿនក៏មិនប្រាកដថាជាមនុស្សដំបូងដែរ។ ការដែលខ្ញុំនិងក្រុមការងារធ្វើបាន និងមើលទៅងាយស្រួល គឺនៅពីក្រោយពោរពេញដោយភាពអំណត់ ភាពច្នៃប្រតិដ្ឋ ទោះដេកដើរឈរអង្គុយ។ ចាយលុយ ចាយកម្លាំងផលិត តែមិនសូវមានអ្នកអានសៀវភៅទេ។ អ្នកអានមានតែប៉ុន្មាននាក់វិលទៅវិលមក ពេលខ្លះស៊ីញ៉េសៀវភៅឡើងចាំឈ្មោះអ្នកទិញ។ ស្រុកយើង សម្បូរអ្នកចង់អាន តែមិនសូវមានអ្នកអានមែនទែនទេ តែខ្ញុំប្រឹងបានប៉ុននេះ ចាត់ទុកថាគ្រាន់បើចុះ»។May be an image of 17 people, suit and text

ម៉ានិត ថា «ទម្រាំភាពយន្ដដែលបងៗផលិតករខ្មែរផលិត ឬសៀវភៅមួយក្បាលរបស់អ្នកនិពន្ធខ្មែរ គឺមិនងាយទេ។ បែរជាចុងក្រោយ លទ្ធផលដែលផលិតបាន កូនខ្មែរថាដូចថៃ។ ម៉េចបានឃើញដូចថៃ? មកពីគាត់មើលតែរឿងថៃ ទើបគិតយល់បានត្រឹមនេះ។ ចូរបើកចិត្ត រៀនមើល រៀនយល់ កុំនៅត្រឹមតែថៃពេក។ កូរ៉េ ហុងកុង ហូលីវូដ មិនខ្វះទេ។ ឯផលិតករខ្មែរទៀតសោត យើងមិនចង់បានត្រឹមតែដូចថៃទេ យើងចង់បានលើសពីនោះ គឺទម្ងន់ និងតម្លៃវប្បធម៌របស់យើង ដែលមានអត្តសញ្ញាណច្បាស់លាស់ ចែកជូនពិភពលោក។ ឈប់ថាដូចរឿងថៃទៅសុំអង្វរ»។May be an image of 3 people and text that says '127 comments Sdeang home schoolo Reply 4d View 12 replies imyourbabewayy welcome to home school 4d Reply View 24 replies 5'

ម្ចាស់ស្នាដៃ «ជួបគ្នា១៥ឆ្នាំក្រោយ» បន្តចុងក្រោយថា «អរគុណដល់មិត្តអ្នកគាំទ្រ ដែលតែងតែផ្ដល់ការគាំទ្រ និងជឿជាក់លើស្រលាញ់សៀវភៅ ថាយើងមានឆន្ទៈពិតប្រាកដ ហើយមិនងាយdrama ទេ តែពេលខ្លះការបកស្រាយខ្លះ គឺជាការការពារខ្លួនឈរលើគោលជំហរច្បាស់លាស់មួយ»៕May be an image of text that says 'Anonymous Confession 2h Thai to រឿងខ្មែរ កុំមើលរឿងវាវាកូពីយើងទេ Khmer រឿងខ្មែរ ស្រដៀងរឿងថៃ* It's about កូនអុកសម្ងាត់2 trailers which គេថា copy home school គេខំធ្វើហត់ចង់ងាប់ ចុងក្រោយ y'all so pleav ចំណងជើងកូនអុកសម្ងាត់ cmt welcome to home school ដល់ពេលគេថាអោយ he said he meant the vibe* បើអាចបាច់ vibe បាច់ kdouy s'ey te កុំចូលចិត្តទាញ ចូលខាងគេពេកបានអត់ អា concept បែបអាថ៍កំបាំងសិស្សសា លាចឹងខ្វះស្អីរឿងហូលីរូដម៉ាគគោក ហែងមិនថាគេចម្លងគ្នាផង? Not គេថតបានប៉ុណ្ណឹងឡូយហើយ ចេះជួយសរសើរគ្នាផង Sdeang home schoolo Reply'

 

 

Rick Kh ទម្លាយថាសហគមន៍លោកឈប់មើលកុនថៃយូរហើយ

0

Rick Kh អ្នកបង្កើតមាតិកាដ៏ល្បីល្បាញបានទម្លាយប្រាប់ទស្សនិកជនថាសហគមន៍របស់លោកដែលមានឈ្មោះថា Rick kh ដំណើរកម្សាន្តប្រវត្តិសាស្រ្តឈប់មើលកុនថៃយូរហើយ ខណៈលោកកំពុងតែត្រៀមផលិតវីដេអូចម្រៀងបែបខ្មែរបង្កើតអ្វីជារបស់ខ្លួនឯង ជាកូនខ្មែរទាន់សម័យ ទាន់ទាំងបុរាណ។May be an image of 1 person, tree, monument and temple

ដូចទស្សនិកជន KBN News ជ្រាបមកហើយថានៅលើបណ្តាញសង្គមចុងក្រោយនេះ ភាពយន្តខ្មែរ និងភាពយន្តថៃ ឡើងកម្តៅយ៉ាងខ្លាំងខណៈពលរដ្ឋទាំងពីរប្រទេសចូលរួមពហិកាគ្នាទៅវិញទៅមកបន្ទាប់ពីភាគីថៃបានពហិកាមិនចូលរួមទស្សនាខ្សែភាពយន្ត «ម៉ែក្រឡាភ្លើង» របស់ផលិតកម្មសាស្រ្តាហ្វៀម។ ទន្ទឹមនឹងរឿងនេះផ្ទុះឡើង ពលរដ្ឋកម្ពុជាចង់ឱ្យមានការបិទភាពយន្តថៃម្តងទៀតដូចកាលពី២០ឆ្នាំមុនជំនាន់នាងផ្កាយព្រឹក។No photo description available.

ទន្ទឹមនឹងរឿងនេះកើតឡើង Rick Kh អ្នកបង្កើតមាតិកានិយាយពីប្រវត្តិសាស្រ្តទាំងក្នុងនិងក្រៅប្រទេសបានបង្ហើបប្រាប់អ្នកគាំទ្រថា លោក និងសហគមន៍លោកឈប់មើលកុនថៃជាយូរមកហើយ។ នៅលើបណ្តាញសង្គមយប់ថ្ងៃទី៤ មីនា Rick Kh បានសរសេរយ៉ាងដូច្នេះថា «MVបែបខ្មែរ OK បែបថៃថយតិច សហគមន៍ Rick Kh ដំណើរកំសាន្តប្រវត្តិសាស្ត្រ ឈប់មើលកុនថៃតាំងពីយូរ។ កុំថាឡើយប៉ះផលិតផលគេ មានតែគល់ឈើមកពីភូមាសុទ្ធ ប្រាប់ត្រង់ថានៅផ្សារមិនមែនទេ មិនជឿ ឈប់ខឹងហើយ សុំរវល់រៀបចំថតបទខ្មែរជា Music Video វិញ បង្កើតអ្វីជារបស់ខ្លួនឯង ជាកូនខ្មែរទាន់សម័យ ទាន់ទាំងបុរាណ »។No photo description available.អ្នកបង្កើតមាតិការូបនេះ លើកឡើងបន្ថែមទៀតថា «រួមគ្នាដើរម្តងបន្តិច ទោះយើងស្ថិតនៅសម្ព័ន្ធអាស៊ីអាគ្នេហ៍ដូចគ្នាក៏ដោយ សំខាន់ត្រូវយល់មួយណាជាយើង មួយណាជាគេ (ផ្អាកគេចម៉ោងប្រវត្តិវិទ្យា) ខ្លាចអាក់អារម្មណ៍ធ្វើបទខ្មែរ មុនឃ្លាតកាយ ជំពាក់សិនចុះបទថ្មី MV ដំបូង: Scobydo»។No photo description available.

គួរបញ្ជាក់ថា ខ្សែភាពយន្តខ្មែរដ៏ល្បីល្បាញរកចំណូលបានច្រើនជាងគេក្នុងចំណោមខ្សែភាពយន្តខ្មែមានចំណងជើងថា«ម៉ែក្រឡាភ្លើង» ត្រូវបានយុវជនថៃពហិកាមិនចូលរួមទស្សនាដែលធ្វើឱ្យខ្សែភាពយន្តនេះបរាជ័យចាប់តាំងពីថ្ងៃចាក់បញ្ចាំងដំបូងនៅប្រទេសថៃកាលពីថ្ងៃទី២៩ កុម្ភៈ។ លោកស្រី ប៊ុន ចាន់និមល អគ្គនាយិកាផលិតកម្មសាស្រ្តាហ្វៀមបានទទួលស្គាល់ថាពិតជាដូច្នេះមែនហើយលោកស្រីទទួលបានអារម្មណ៍ដែលមិនស្មើភាពគ្នានូវទង្វើដែលប្រទេសមួយនេះធ្វើមកដាក់កម្ពុជានៃជាតិនិយមរបស់គេ៕

 

 

ទីបំផុត! មហាកុដិ នៅខេត្តកំពង់ចាម នឹងត្រូវកែសម្រួលឡើងវិញ ដោយយកតាមរចនាបថខ្មែរ

0

ក្រោយទទួលរងនូវការរិះគន់ពីក្នុងចំណោមមហាជន ដោយសារតែសំណង់មហាកុដិ នៅផ្ទៃខាងមុខ មានរចនាបថមិនសម ស្របជាលក្ខណៈរចនាបថខ្មែរដូចការរិះគន់នោះមែន មូលហេតុដោយសារតែវត្តបានធ្វើការកែប្រែខុសសភាពដើមនៃ ប្លង់ស្ថាបត្យកម្ម ដែលបានសិក្សានិងគូសដោយវិស្វករ នៅខណៈពេលកំពុងសាងសង់។May be an image of 5 people and temple

ជាដំណោះស្រាយ ព្រះគ្រូចៅអធិការ វត្តគិរីសាលវ័ន ហៅវត្តថ្មី ព្រះនាម មិន ឈឿន បានយល់ព្រមឯកភាពដូចខាងក្រោម៖

១. ទទួលស្គាល់ថាពិតជាមានការធ្វេសប្រហែសគិតគូរមិនបានជិតដល់ពិតមែន ពាក់ព័ន្ធនឹងរចនាបថនេះ។
២. វត្តយល់ព្រមកែសម្រួលឡើងវិញ ដោយយកតាមរចនាបថខ្មែរ តាមបែបប្រពៃណីព្រះពុទ្ធសាសនា។
៣.តទៅមុខទៀត គណៈសង្ឃវត្ត ប្តេជ្ញាដឹកនាំទីអារាមនេះ ដោយអនុវត្តទៅតាមលក្ខខណ្ឌច្បាប់អនុញ្ញាត ដោយមិនឲ្យមានបញ្ហាបែបនេះកើតឡើងជាថ្មីទៀតឡើយ៕

 

May be an image of text

May be an image of text

 

មិនធម្មតា! គ្រាន់តែរៀបចំ Pre-Wedding របស់កូនប្រុសមហាសេដ្ឋីអាស៊ីម្នាក់ចំណាយអស់ជាង ១៥០ លានដុល្លារ

0

ប្រទេសឥណ្ឌា៖ លោក Mukesh Ambani ដែលជាមហាសេដ្ឋីមានទ្រពសម្បត្តិច្រើនជាងគេបំផុតនៅអាស៊ី បានចំណាយប្រាក់ ១២០ លានផោន (ប្រមាណ ១៥១.៩ លានដុល្លារអាមេរិក) ដើម្បីរៀបចំពិធីជប់លៀង Pre-Wedding រយៈពេល ៣ ថ្ងៃពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែមីនាឆ្នាំ ២០២៤ សម្រាប់កូនប្រុសរបស់គាត់ឈ្មោះ Anant និងគូដណ្តឹង Radhika Merchant ។ គូស្នេហ៍មួយគូនេះស្គាល់គ្នាតាំងពីនៅក្មេង ដោយអ្នកទាំងពីរបានទទួលការអប់រំនៅសហរដ្ឋអាមេរិក ។ ការប្រារព្ធពិធីមុនអាពាហ៍ពិពាហ៍របស់ពួកគេ ដែលមានរយៈពេល ៣ ថ្ងៃនេះ បានបង្ហាញប្រធានបទ ព្រឹត្តិការណ៍ និងកូដសំលៀកបំពាក់ចម្រុះ ក៏ដូចជាបង្ហាញភាពលេចធ្លោរបំផុត។Photos: Anant Ambani's pre-wedding bash

នៅក្នុងកម្មវិធីដ៏អស្ចារ្យនោះក៏មានបុគ្គលល្បីៗរបស់ពិភពលោកមួយចំនួនចូលរួមផងដែរ ដូចជា នាយកប្រតិបត្តិ Meta លោក Mark Zuckerberg កូនស្រីរបស់អតីតប្រធានាធិបតីអាមេរិក Donald Trump អ្នកស្រី Ivanka Trump និងស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates រួមជាមួយនឹងការបង្ហាញខ្លួនរបស់តារាចម្រៀង R&B Rihanna នៅក្នុងព្រឹត្តិការណ៍ដែលធ្វើឡើងនៅទីក្រុង Jamnagar ប្រទេសឥណ្ឌា។Mukesh Ambani, Asia's richest man, throws pre-wedding bash for his son | AP  News

បើយោងតាមប្រភពជិតស្និទ្ធមួយបានឱ្យដឹងថា សម្រាប់ព្រឹត្តិការណ៍ដ៏ប្រណីតដែលគ្រប់គ្រងដោយក្រុមសណ្ឋាគារលំដាប់កំពូលនៅក្នុងប្រទេសឥណ្ឌា ត្រូវបានគេជឿថា ចំណាយអស់ ២០ លានផោន។ រីឯថវិកាដែលនៅសេសសល់ត្រូវបានបម្រុងទុកសម្រាប់ផ្តល់ឱ្យបុគ្គលិកជាច្រើននាក់ និងក្រុមចុងភៅចំនួន ២១ នាក់មកពីទីក្រុង Indore របស់ប្រទេសឥណ្ឌា ដែលបានរៀបចំមុខម្ហូបចំនួន ២,៥០០ មុខយ៉ាងទូលំទូលាយដែលរួមមានម្ហូបឥណ្ឌា ម៉ិកស៊ិក ចិន និងអឺរ៉ុប។Everything We Know About Anant Ambani's Pre-Wedding Party

លើសពីនេះការរៀបចំកន្លែងស្នាក់នៅដ៏ប្រណិតនៅជិត Jamnagar សម្រាប់ភ្ញៀវកិត្តិយសប្រហែល ១,០០០ នាក់ គឺជាការចំណាយមួយផ្សេងទៀត។ ដូច្នេះការចំណាយរយៈពេល ៣ ថ្ងៃនៃពិធីជប់លៀង Pre-Wedding នេះគឺចំណាយអស់ ១២០ លានផោន (ប្រមាណ ១៥១.៩ លានដុល្លារអាមេរិក) នេះបើយោងតាមប្រភព AFP។ ទន្ទឹមនឹងនេះ បើយោងតាមប្រភពដែលស្គាល់ពីគ្រួសារ Ambani បានលើកឡើងថា ការចំណាយសរុបអាចនឹងកើនឡើងបន្ថែមទៀត ដោយសារពិធីមង្គលការនាពេលខាងមុខដែលគ្រោងធ្វើនៅខែកក្កដា នៅទីក្រុងបុមបៃ។Rihanna, Mark Zuckerberg, Bill Gates, Shah Rukh Khan among stars at Mukesh  Ambani son's extravagant pre-wedding Indian bash | South China Morning Post

ដើម្បីរំលឹកដល់ពិធីមង្គលការនាពេលខាងមុខគ្រួសារ Ambanis ក៏បានសាងសង់ប្រាសាទហិណ្ឌូនៅ Jamnagar ដូចដែលបានបង្ហាញនៅក្នុងការបង្ហោះដោយ Reliance Foundation ដែលជាផ្នែកនៃអាជីវកម្មគ្រួសាររបស់ពួកគេនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ គួរបញ្ជាក់ដែរថា គិតត្រឹមថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ ទស្សនាវដ្ដី Forbes បានចុះបញ្ជីទ្រព្យសម្បត្តិរបស់ Mukesh Ambani ចំនួន ១១៧ ពាន់លានដុល្លារអាមេរិក ដែលធ្វើឱ្យគាត់ក្លាយជាអ្នកមានបំផុតនៅអាស៊ី និងជាមហាសេដ្ឋីទីប្រាំបួនរបស់ពិភពលោក៕The world's most renowned personalities show out for Ambani pre-wedding  festivities

៣ថ្ងៃនេះ កម្ពុជា នឹងមានការឡើងកម្តៅអាកាសធាតុ

0

នាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤នេះ ក្រសួងធនធានទឹក បានឱ្យដឹងថា ជ្រលងសម្ពាធទាបបានថយឥទ្ធិពលលើឈូងសមុទ្រថៃ និងភាគកណ្តាល នៃអាងទន្លេមេគង្គ និងមកលើប្រទេសកម្ពុជា និងសម្ពាធខ្ពស់នៅសមុទ្រចិនខាងត្បូងបានថមថយឥទ្ធិពល ខណៈដែលខ្យល់បក់មកពីទិសនិរតី និងអាគ្នេយ៍ ដែលស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ ហាក់មានការឡើងកម្តៅបន្តិច។

ចំពោះតំបន់វាលទំនាប សីតុណ្ហភាពមធ្យមអប្បបរមា២៥°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៧°C ផ្ទៃមេឃមានពពកពីតិចទៅមធ្យម និង មានខ្យល់បក់មកពីទិសអាគ្នេយ៍មានល្បឿនមធ្យម២ម៉ែត្រ/វិនាទី។

ដោយឡែកតំបន់ខ្ពង់រាបសីតុណ្ហភាពមធ្យមអប្បបរមា២៥°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៧°C ផ្ទៃមេឃមានពពកពីតិចទៅមធ្យម ខ្យល់បក់មកពីទិសបូព៌មានល្បឿនមធ្យម៣ម៉ែត្រ/វិនាទី។

រីឯ សីតុណ្ហភាពមធ្យមអប្បបរមា២៥°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៧°C ផ្ទៃមេឃមានពពកពីតិចទៅមធ្យម និង មានខ្យល់បក់មកពីទិសនិរតី មានល្បឿន២ម៉ែត្រ/វិនាទី និងរលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,៥០ម៉ែត្រ៕

May be an image of text

តោះមកស្គាល់ រោងកុនខ្មែរល្បីៗកាលពីជំនាន់មុន តើមានអ្នកណានៅចាំខ្លះ?

0

សិល្បៈភាពយន្តគឺជាសិល្បៈទី៧នៃប្រភេទសិល្បៈខ្មែរ។ ប្រវត្តិនៃការដាក់បញ្ចាំងភាពយន្តនៅក្នុងស្រុកខ្មែរគឺមានតាំងពីអំឡុងដើមសតវត្សទី២០មកម្លេះ។ ជាក់ស្តែងនៅក្នុងអំឡុងទសវត្សទី៦០ និង ទី៧០ វិស័យភាពយន្តខ្មែរបាននឹងកំពុងមានការរីកចម្រើនយ៉ាងខ្លាំង ដែលបណ្តាលឲ្យមានរោងភាពយន្តរីកដុះដាលជាបន្តបន្ទាប់ និងបានចាក់បញ្ចាំងខ្សែភាពយន្តជាហូរហែរទូទាំងប្រទេសកម្ពុជា។No photo description available.

កាលសម័យនោះ នៅក្នុងទីក្រុងភ្នំពេញយើងគឺមានរោងភាពយន្តរហូតដល់ទៅជាង ៣០ កន្លែង ប៉ុន្តែក៏ត្រូវបានបិទទ្វាវិញជាបន្តបន្ទាប់ដោយសារតែការរីកចម្រើននានា ដែលធ្វើឲ្យរោងកុនបុរាណទាំងនោះមិនអាចឈរជើងរហូតមកដល់បច្ចុប្បន្នបានទេ៖

១.រោងកុនលុច្ស៖ រោងកុនដ៏ល្បីល្បាញបំផុតនៅក្នុងសម័យអាណានិគមបារាំងគឺ «រោងកុនលុច្ស» ដែលបានក្លាយទៅជាទីកន្លែងរំលឹកអនុស្សាវរីយ៍ដ៏ផ្អែមល្ហែមក្នុងចំណោមគូរស្នេហ៍វ័យចំណាស់ ពោលគឺកំលោះក្រមុំសម័យមុនជាហូរហែ។ រោងកុននេះគឺមានទីតាំងស្ថិតនៅចំណុចកែងរវាងមហាវិថីព្រះនរោត្តម កែងនឹងវិថីតេជោដំឌិន។ រោងកុនលុច្សបានបើកដំណើរការដំបូងតាំងពីឆ្នាំ ១៩៣៨មកម្លេះ ហើយក៏បានចាក់បញ្ចាំងរឿងខ្មែរល្បីៗជំនាន់មុនយ៉ាងច្រើនសន្ធឹកសន្ធាប់។ រោងកុននេះបានផ្អាកដំណើរការក្នុងឆ្នាំ២០១៧ ប៉ុន្តែគេបានចាត់ទុកថាវាគឺជាទីកន្លែងសម្រាប់អភិរក្សនិងជាបេតិកភណ្ឌមួយដែលមិនគួរមើលរំលង។SOVRIN Magazine

២.រោងកុនកាពីតូល៖ ជារោងកុនដ៏ពេញនិយមមួយក្នុងអំឡុងទសវត្សទី៦០ ដែលមានទីតាំងស្ថិតនៅចំហៀងខាងក្រោយសាលាបឋមសិក្សាព្រះនរោត្តមសព្វថ្ងៃ។ វាគឺជាអតីតរោងល្ខោន និងបញ្ចាំងភាពយន្តចិន។ រោងកុននេះក៏បានចាក់បញ្ចាំងរឿងភាពយន្តខ្មែរប្រចាំប្រវត្តិសាស្រ្តផងដែរ រួមមានរឿងផ្ការីកផ្ការោយ រឿងកុលាបប៉ៃលិន រឿងសមុទ្រទឹកភ្នែក រឿងខ្យងសង្ខជាដើម។ ក្នុងឆ្នាំ ១៩៧៥ រោងកុនកាពីតូលក៏ដូចជារោងកុនផ្សេងៗដែរ គឺបានបិទទ្វារ ដោយសារតែរបបខ្មែរក្រហម។ បន្ទាប់មកនៅទសវត្សទី៨០ រោងកុននេះក៏បានបើកវិញម្តងទៀត ប៉ុន្តែបានប្តូរឈ្មោះមកជា រោងភាពយន្ត«សន្តិភាព»វិញ និងបន្តកែលម្អ ជុសជុលជាហូរហែរ។ លុះមកដល់អំឡុងទសវត្សទី៩០ រោងភាពយន្តមួយនេះបានបិទទ្វារទាំងស្រុងចាប់តាំងពីពេលនោះមក មូលហេតុអាចដោយសារតែលំហូរចូលនៃភាពយន្តបរទេសច្រើនពេក ស្របពេលជាមួយនឹងវត្តមានទូរទស្សន៍ ទើបធ្វើឲ្យមានផលប៉ះពាល់ដល់វិស័យរោងភាពយន្ត។រក​ឃើញ​ទីតាំង​រោង​កុន​ជាង​៣០​កន្លែង​នៅភ្នំពេញ ជំនាន់​សម័យ​បារាំង​  និង​សង្គម​រាស្ត្រ​និយម - Sabay News

ក្រៅពីនេះក៏មានរោងកុនជាច្រើនទៀតដូចជា រោងភាពយន្តភ្នំពេជ្រ រោងភាពយន្តព្រហ្មបាយ័ន រោងភាពយន្តចេនឡា រោងភាពយន្តសូរិយា រោងភាពយន្តគិរីរម្យ រោងភាពយន្តម្កុដពេជ្រ រោងភាពយន្តកំពូលពេជ្រ រោងភាពយន្តអង្គរ រោងភាពយន្តមេគង្គជាដើម។About Legend Cinema Cambodia.

ទោះជាយ៉ាងណា នាសម័យទំនើបនេះមានតែរោងកុន ៣ ធំៗប៉ុណ្ណោះក្នុងប្រទេសកម្ពុជាដែលកំពុងប្រជែងគ្នានិងទទួលបាននូវការពេញនិយមជាខ្លាំងក្នុងចំណោមយុវជនយុវនារីសម័យថ្មី គឺ រោងភាពយន្ត Legend, រោងភាពយន្ត Major, និងរោងភាពយន្ត Prime Cineplex ហើយក្នុងចំណោមនោះក៏មានបែងចែកជាសាខាជាច្រើនពាសពេញផ្ទៃប្រទេសផងដែរ៕Major Cineplex ::: The Most Expensive Multiplex in Cambodia