Home Blog Page 1183

ហេតុអ្វីបានជា Karina សមាជិក aespa សរសេរសំបុត្រសូមទោសបន្ទាប់ពីមានទំនាក់ទំនងស្នេហា?

0

បន្ទាប់ពីព័ត៌មានស្នេហារបស់តារាចម្រៀង Karina សមាជិក aespa និងតារាសម្តែង Lee Jae Wook សាយភាពនៅលើបណ្តាញសង្គមធ្វើឱ្យលេចនូវប្រធានបទជជែកវែកយ៉ាងច្រើនពីទំនាក់ទំនងឆាប់រហ័សរបស់អ្នកទាំងពីរ។ ខណៈពេលដែលអ្នកលេងអ៊ីនធឺណិត និងអ្នកគាំទ្រជាច្រើនកំពុងគាំទ្រ Karina អ្នកគាំទ្រមួយចំនួនបានសម្តែងការខឹងសម្បារ និងខកចិត្តចំពោះតារា K-Pop Karina។ ក្នុងនោះអ្នកគាំទ្រជនជាតិចិនមួយចំនួនថែមទាំងបានផ្ញើឡានតវ៉ាទៅកាន់ក្រុមហ៊ុន SM Entertainment ដោយបង្ហាញពីការមិនពេញចិត្តរបស់ពួកគេចំពោះការទទួលស្គាល់ជាសាធារណៈអំពីទំនាក់ទំនងរបស់នាងជាមួយ Lee Jae Wook ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmVs2UHj8QCE7EH047cdQNkf-1VBTfx1OJGSQpFvvAT5lFKXSf8FojaoeF-gVMLth9j39yZun_QngzP-kLTscMS4kSruBDuzaF_Gncap-MNMpMJIGnmt2fXF_dyOo6UXRxQUqOA1zs8kncl4nOSwKnWv5Tm_WFzWs7NvwVgOIysB3autnzC5RKcGzz7gE/s1400/image_2024-03-06_13-40-24.png

បន្ទាប់មកនៅថ្ងៃទី៥ ខែមីនា Karina បានបង្ហោះលិខិតសូមទោសដែលសរសេរដោយដៃនៅលើ Instagram របស់នាង។ នាងបានសរសេរថា «អ្នកគាំទ្រជាទីស្រលាញ់!
ខ្ញុំគឺ Karina ហើយខ្ញុំកំពុងសរសេរសំបុត្រនេះដើម្បីបង្ហាញពីការសូមទោសដ៏ជ្រាលជ្រៅរបស់ខ្ញុំ។ ខ្ញុំដឹងថាទង្វើរបស់ខ្ញុំបានធ្វើឱ្យមានការខកចិត្តជាច្រើន ជាពិសេសសម្រាប់អ្នកគាំទ្រវ័យក្មេងដែលតែងតែគាំទ្រខ្ញុំ។ ឃើញពីការពិបាកចិត្តរបស់អ្នក បានធ្វើឱ្យនឹកឃើញដល់អនុស្សាវរីយ៍នៃគ្រាដ៏ពិសេសដែលយើងបានចែករំលែកជាមួយគ្នា ហើយវាពិតជាធ្វើឱ្យខ្ញុំខូចចិត្ត។https://dbkpop.com/wp-content/uploads/2020/10/aespa_karina_profile.jpg

ទោះបីជាមានការភ័យខ្លាចថានឹងធ្វើឱ្យមានការឈឺចាប់បន្ថែមទៀតក៏ដោយ ខ្ញុំមានអារម្មណ៍ថាខ្ញុំត្រូវតែសរសេរសំបុត្រនេះ ដោយសារតែការដឹងគុណដ៏ធំធេងដែលខ្ញុំមានចំពោះការគាំទ្រដែលមិនផ្លាស់ប្តូររបស់អ្នកចាប់តាំងពីការបង្ហាញខ្លួនដំបូងរបស់ខ្ញុំ។ អ្នកបានផ្តល់ភាពកក់ក្តៅដល់បេះដូងខ្ញុំពេញមួយអាជីពរបស់ខ្ញុំ ហើយខ្ញុំចង់ធ្វើអ្វីគ្រប់យ៉ាងដែលខ្ញុំអាចធ្វើទៅបានដើម្បីជួសជុលទំនុកចិត្តដែលបានប្រេះស្រាំនេះ។ សូមដឹងថាភាពស្មោះត្រង់របស់ខ្ញុំចំពោះអ្នកទាំងអស់គ្នាមិនដែលបាត់បង់ឡើយ។ អ្នកគ្រប់គ្នាមានតម្លៃខ្លាំងណាស់សម្រាប់ខ្ញុំ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfKm_nV0tcxzqEHZJ3xLmZpV1TCDPrhDio5FPZXge8cCowV5HBMvP61wPLTl3OvKMEECIt4MW8dOUykZdYMc4BVrNGH2bJ_BlWRddkvbI3kRrOjzP6HGBeacvj7oNMzESZZbV9Pkpf2iRENwUPlSbLNdjQRZBEveUMwzfFEgDbWHAngjFMPNVOfFvj-zA/s1000/image_2024-03-06_13-40-22.png

Karina បន្ថែមថា «នេះប្រហែលជាសារដ៏ខ្លីមួយ ប៉ុន្តែខ្ញុំចង់បង្ហាញពីការដឹងគុណដោយស្មោះរបស់ខ្ញុំ ចំពោះអ្នកដែលបានចំណាយពេលអានវា។ ឆ្ពោះទៅមុខ ខ្ញុំសន្យាថានឹងបង្ហាញអ្នកនូវកំណែដែលចាស់ទុំ និងខិតខំប្រឹងប្រែងបន្ថែមទៀតសម្រាប់ខ្លួនខ្ញុំ។ ខ្ញុំនឹងមិនធ្វើឱ្យអ្នកខកចិត្តទៀតទេ។ សូមបន្តគាំទ្រខ្ញុំក្នុងដំណើរនេះ។
ថែរក្សាខ្លួនអ្នក ហើយខ្ញុំសង្ឃឹមថានឹងបានជួបអ្នកទាំងអស់គ្នាម្តងទៀតក្នុងពេលឆាប់ៗនេះ។ ដោយការសូមទោស និងការដឹងគុណដោយស្មោះ។ ពី Karina! »។https://i.pinimg.com/736x/cc/09/5b/cc095be9b62cc00b9a45ce4150332d65.jpg

បន្ទាប់ពី Karina បានសរសេរសំបុត្រសូមទោសដោយដៃផ្ទាល់ហើយ អ្នកនិយមលេងអ៊ីនធឺណិតកូរ៉េជាច្រើនបានរួមគ្នាការពារតារាចម្រៀងរូបនេះ និងរិះគន់អ្នកគាំទ្រយ៉ាងខ្លាំងដែលបណ្តាលឱ្យនាងបង្ហោះសំបុត្រនោះ។ អ្នកខ្លះក៏បង្ហាញថាក្លាយជាតារាល្បីម្នាក់ជាពិសេសគឺជាមនុស្សស្រីពិតជាមិនងាយស្រួលនោះទេ។

គួរបញ្ជាក់ថា ក្រុមហ៊ុនគ្រប់គ្រង Karina សមាជិកក្រុម Aespa និងក្រុមហ៊ុន Lee Jae Wook ទទួលស្គាល់ពីទំទាក់ទងអ្នកទាំងពីរបន្ទាប់ពីរបាយការណ៍ព័ត៌មានស្នេហាពួកគេបានធ្លាយនៅលើបណ្តាញអ៊ីនធឺណិតកាលពីថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០២៤។ តារាសម្តែង Lee Jae Wook មានអាយុ២៦ ឆ្នាំបានសម្តែងរឿងដំបូងក្នុងឆ្នាំ២០១៨ ។ Karina ជាតារា K-Pop មានអាយុ២៤ឆ្នាំ បានបង្ហាញខ្លួនជាក្នុងក្រុមចម្រៀង Aespa ក្នុងឆ្នាំ២០២០។ អ្នកទាំងពីរបានជួបគ្នាក្នុងកម្មវិធីបង្ហាញម៉ូតម៉ាកយីហោនៅប្រទេសអ៊ីតាលីកាលពីថ្ងៃទី១៤ មករា ឆ្នាំ២០២៤៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEin2t0rjL0CkAmj7gxvb4KAbO06O11115rftXhPSKbRyeq5Yjp-7HcAT_ZqCCH6p6tKTS3BivL0LjjWPToGXtTie6E5-dZPOoGjJ_muz-d8OK7epQbDzuJ9X09m7RTnEuen7aJwNFjiNZll1bIx4-UsqxFBNLg48uoFN4r_BsZJ981j2BMZICzJLrfzpvU/s1024/image_2024-03-06_13-40-23%20(3).png

នាងកែវណាម៉ាធីតាមុខសេះ តាមពិតបានបន្សល់ចេតិយនៅក្បែរភ្នំឧដុង្គសោះ!

0

រឿងនិទានខ្មែរបុរាណ «ព្រះនាងកែវណាម៉ាធីតាមុខសេះ» ដែលគ្រប់គ្នាបានស្គាល់និងចងចាំយ៉ាងច្បាស់អំពីសាច់រឿង ប៉ុន្តែស្ទើរតែមិនមានអ្នកដឹងទេថាចេតិយរបស់នាងគឺបាននឹងកំពុងមានវត្តមានលើទឹកដីនៃប្រទេសកម្ពុជាពិតមែន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJxAMyfETyQcMC5WZ-zu8dyxMLAk6uUPz6DQ-l1slOxcKd8v2SWIehOcoddTlQ-z52EYLGFZpj0LNCTswQawtrxRxT0MV5VJn1qEFk7NxHQ9-ZCKgXvHrGFfJlg8UTU5QU9_oSGAsznGNC06tEw83weqalIF90G59esvkrOslhm6_0w1ePgP-O3pYRsbk/s1069/Screenshot%202024-03-06%20144622.png

វត្តមួយកន្លែង ដែលត្រូវបានគេស្គាល់ថា «វត្តវិហារសំណ» មិនត្រឹមតែជាវត្តដ៏ចំណាស់មួយនៅក្នុងប្រវត្តិសាស្រ្តដ៏យូរលង់របស់ខ្មែរប៉ុណ្ណោះទេ ប៉ុន្តែត្រូវបានគេជឿជាក់យ៉ាងមុតមាំថាវត្តនេះបានបន្សល់ទុកចេតិយបុរាណរបស់ «ព្រះនាងកែវណាម៉ាធីតាមុខសេះ» ដែលចេតិយដីមួយនេះគឺហ៊ុមព័ទ្ធដោយរុក្ខជាតិតូចធំនិងដើមជ្រៃរយឆ្នាំចាក់ឬសខ្វាត់ខ្វែងយ៉ាងខ្ពស់។ វត្តវិហារសំណនេះ គឺមានទីតាំងស្ថិតនៅ ភូមិវិហារហ្លួង ឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្ដាល ចម្ងាយ ៣៧ គីឡូម៉ែត្រពីរាជធានីភ្នំពេញ កាត់តាមបណ្តោយផ្លូវជាតិលេខ៥ ឬវត្តនេះគឺស្ថិតនៅខាងជើងភ្នំព្រះរាជទ្រព្យ (ភ្នំឧដុង្គ) ចម្ងាយ ៣គីឡូម៉ែត្រ។https://scontent.fpnh20-1.fna.fbcdn.net/v/t39.30808-6/205444060_338100291343696_43911529647657267_n.jpg?_nc_cat=101&ccb=1-7&_nc_sid=5f2048&_nc_ohc=ZCqZd74Jek8AX8BvI-c&_nc_ht=scontent.fpnh20-1.fna&oh=00_AfAEkqoD2kgZ7lJONWNfT1PxSQlVA4A_DWLvQycUKORy4A&oe=65ED7C2E

នាងកែវណាម៉ាក្បាលជាសត្វសេះ ក៏បានចងក្រងទុកក្នុងគម្ពីរព្រះពុទ្ធសាសនា ដែលចំណេរកាលក្រោយៗមក កម្ពុជាយើងបានបំប្លែងនិងសរសេរបានជាអត្ថបទអក្សរសិល្ប៍ខេមរភាសា។ ចំណែកប្រទេសថៃក៏បានបំប្លែងរឿងនេះនិងសរសេរតាមអត្តសញ្ញាតជាតិរបស់គេដែរ។https://scontent.fpnh20-1.fna.fbcdn.net/v/t39.30808-6/430001936_7991074220921151_8096229021477235866_n.jpg?_nc_cat=102&ccb=1-7&_nc_sid=5f2048&_nc_ohc=_HH0PV2ojtgAX9OK-CO&_nc_ht=scontent.fpnh20-1.fna&oh=00_AfBh0iMf6DnuX_hc9Ghuu1xYTQjjHoVEaXUPaIeChyb7Mw&oe=65EC4475

ទោះជាយ៉ាងណា ខ្សែភាពយន្ត«រឿងនាងកែវណាម៉ាធីតាមុខសេះ» របស់ផលិតកម្មសុវណ្ណគិរីភាពយន្ត ដឹកនាំរឿងដោយ លោក ហ៊ុយ គឹង និង លោកស្រី ឌី សាវ៉េត ដែលបានផលិតឡើងដំបូងក្នុងឆ្នាំ ១៩៦៨។ អំឡុងពេលនោះ ខ្សែភាពយន្តមួយនេះបានមានភាពល្បីល្បាញយ៉ាងខ្លាំង ដែលសន្ទុះនៃការគាំទ្រក៏បានរីកដុះដាលដល់ក្នុងសង្គមថៃនាំគ្នាផ្អើលភ្លូកទឹកភ្លូកដីទៅមើលរឿងស្នាដៃខ្មែរនិពន្ធមួយនេះ ព្រោះកាលនោះវិស័យខ្សែភាពយន្តថៃមិនទាន់មានភាពរីកចម្រើននៅឡើយទេ ខណៈថៃក៏ពុំទាន់ផលិតរឿងនេះបានផងដែរ។ https://i.ytimg.com/vi/rwm79mUmToA/maxresdefault.jpg

យ៉ាងណាមិញ អំឡុងទសវត្សឆ្នាំ៩០ជាង ប្រទេសថៃក៏បានចម្លងសាច់រឿងរបស់ខ្មែរមួយនេះទៅកែកុនឲ្យក្លាយជារបស់ខ្លួននិងផលិតឡើងវិញតាមបែបថៃប្រកបដោយភាពជោគជ័យ ហើយក៏យកទៅចាក់បញ្ចាំងតាមរយៈកញ្ចក់ទូរទស្សន៍បានយ៉ាងល្បីល្បាញបំផុត។ ខណៈបានធ្វើឲ្យមានការយល់ច្រឡំក្នុងចំណោមប្រជាជនខ្មែរមួយចំនួន ថារឿងនេះជារបស់ថៃទៅវិញផងដែរ៕

PD Miss Grand ភ្នំពេញ សម្រេចចិត្តមិនយកតារាថៃ Patricia មកកម្ពុជាវិញដោយសុខចិត្តខាតលុយកក់យ៉ាងច្រើន

0

ទន្ទឹមនឹងរឿងរ៉ាវចម្រូងចម្រាសនាពេលថ្មីៗនេះនៅលើបណ្តាញសង្គមរវាងអ្នកលេងបណ្តាញសង្គមខ្មែរ និង ថៃ ពេលនេះអ្នកនាង សុគន្ធ លីនណា PD Miss Grand ភ្នំពេញ សម្រេចចិត្តលុបចោលតារាថៃដ៏មានប្រជាប្រិយភាពម្នាក់គឺ Patricia Good ត្រូវជាប្អូនថ្លៃកំពូលតារាសម្តែង Chompoo Araya ដែលត្រូវនឹងមកប្រទេសកម្ពុជា។ ការលុបចោលនេះ PD Miss Grand ភ្នំពេញថាក្រុមហ៊ុនខាតលុយយ៉ាងច្រើន ដោយជំនួសតារាកម្ពុជាវិញដើម្បីលើកស្ទួយសិល្បៈខ្មែរនិងឱ្យតម្លៃទៅលើតារាក្នុងស្រុក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiG0EbLVdCTo9wW9nTJ4fJqJ6b9wZ-bkHHFDmsBhCbZAwgwecISGZMHaJDpYF7g6nag14PRaR2xZcSlUar2Ou2hzBqYv_YpzCYnuF0P7GmlKDKTYX61KYnbF-RkRrLxveF7sh1UBUPIkmUxOSj5muI4nlosEnjr3UjM2YGwT23D4pwCAAYTSHsabiQrRFo/s2048/image_2024-03-06_08-34-50.png

កន្លងមកនេះម្ចាស់ផលិតផលមួយចំនួនបានពង្រីកទីផ្សាររបស់ខ្លួនដោយចូលរួមឧបត្ថម្ភកម្មវិធីនៅស្រុកក្រៅ និង ហៅតារាល្បីៗមកកម្ពុជាដូចគ្នាដើម្បីឱ្យផលិតផលរបស់គេកាន់តែទូលំទូលាយនិងល្បីល្បាញមានអតិថិជនកាន់តែច្រើន។ អ្នកនាង សុគន្ធ លីនណា ម្ចាស់ផលិតផលមួយរូប និងជា PD Miss Grand ភ្នំពេញគ្រោងនឹងបង្ហាញវត្តមានតារាថៃ Patricia Good ត្រូវជាប្អូនថ្លៃកំពូលតារាសម្តែង Chompoo Araya មកកម្ពុជាក្នុងឱកាសរៀបចំការប្រគំតន្រ្តីនាពេលខាងមុខនេះ ប៉ុន្តែសម្រេចចិត្តលុបចោលវិញដោយសារតែបញ្ហាចម្រូងចម្រាសនាពេលថ្មីៗនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhE4QhYQTrfUjuu2KmySssshthJ8RNKczBw4IQ-uautCtfEfgLZMhtua4AvIiFvHuwc4lXbO28fm5XEn7Eat7IspM3Pa6gNkTsfFLP1J7Uz8NhZ4shDZvngOZi55IrBztFSGYDy_IkMbmTsgHguIQFOA9ZKL1qvpMD3zifPR-ACHzBCXrmIS5YmDSVXgg0/s1350/image_2024-03-06_08-34-47.png

តាមការប្រកាសនាល្ងាចថ្ងៃទី៥ មីនា PD Miss Grand ភ្នំពេញ បានឱ្យដឹងថា «សូមជម្រាបជាផ្លូវការថា នៅក្នុងថ្ងៃទី ០៩ ខែមីនា ឆ្នាំ២០២៤ ក្រុមហ៊ុន LN បានសម្រេចចិត្ត Cancel អ្នកនាង Patricia ដែលក្នុងខណៈ ពេលនេះក្រុមហ៊ុនហ៊ានខាតបង់នូវទឹកប្រាក់កក់ជាច្រើន។ ក្នុងកម្មវិធី Concert LN នឹងជំនួសមកវិញពីតារាចម្រៀង និង តារាកិត្តិយសដ៏ល្បីៗជារូប ដើម្បីលើកស្ទួយវិស័យសិល្បៈខ្មែរ និងការឱ្យតម្លៃទៅលើតារាស្រុកខ្មែរ»។ ការប្រគំតន្រ្តីនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី៩ ខែមីនា ដែលមានទីតាំងនៅ ផ្សារទំនើប ខេម៉ល វេងស្រេង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDBdJf20HBgpfc9h_25_XZo8dQhwOX8X-qd9tzEBtJeyeKIv-em38zXJniddVa33TYrhYAVEoesG44nuKysZKMYbCmoJU5LYlWp5DCSLL5A20lDbNTsIPmH1-zokPWfRyaP96JlUitySowxhrUODP_pqWQzyUB0Y5QR75w-8TUplZjknTDE4qbGQ5_jvg/s1349/image_2024-03-06_08-34-51%20(2).png

ការសម្រេចចិត្តលុបចោលវត្តមានរបស់តារាថៃខាងលើនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនបង្ហាញការសប្បាយចិត្តរួមទាំងកោតសរសើរនូវការសម្រេចចិត្តមួយនេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyD_1EKRv8hHdZN-WxVUKPBC_b0kV5rZQq0dxaYeqxMN2UdK0YilWvww7qKxodWCrTPn16V94yPrDryPdLNhJH4jdsQ_FQ5sQ3LL1EGcJ7aOL8wQ2m6efUMXrbfovqYl70RMQwAIM00wC-bzTIM20s-jDaNPteZh2gI4VbdwmDB2Ev2QmgEEafdwaYTTU/s2048/image_2024-03-06_08-34-51%20(2)w.png

ត្រឹមមួយប៉ព្រិចភ្នែកសោះ! លោក Mark Zuckerberg បាត់បង់ប្រាក់អស់ ២០ ពាន់លានដុល្លារ

0

សហរដ្ឋអាមេរិក៖ ហេតុការណ៍ដែលកើតឡើងកាលពីយប់មិញជាមួយនឹង Facebook, Messengers, Instagram និង Threads បានធ្វើឱ្យម្ចាស់ក្រុមហ៊ុន Meta រងការខាតបង់យ៉ាងខ្លាំង។
កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាម GB News បានឱ្យដឹងថា បញ្ហាបច្ចេកទេសដែលមិននឹកស្មានដល់មួយបានកើតឡើងជាមួយកម្មវិធីផ្សេងៗជាបន្តបន្ទាប់របស់ក្រុមហ៊ុន Meta ដែលបណ្តាលឱ្យគណនីយរបស់អ្នកប្រើប្រាស់ជាច្រើនជុំវិញពិភពលោកមិនដំណើរការនិងត្រូវបានបិទដោយស្វ័យប្រវត្តិ បើទោះបីជាវាត្រូវបានជួសជុលយ៉ាងឆាប់រហ័សក្នុងរយៈពេល ១ ម៉ោងក៏ដោយ ក៏បញ្ហានេះមិនត្រឹមតែប៉ះពាល់ដល់អ្នកប្រើប្រាស់កម្មវិធីទាំងនេះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបណ្តាលឱ្យម្ចាស់ក្រុមហ៊ុន Meta លោក Mark Zuckerberg ទទួលរងការខាតបង់យ៉ាងធ្ងន់ធ្ងរផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDtEU5pQ5TfjSXnXWcR8JOIYGp9zG5A_UM8m7EK6zgRy76NVrvtxFcw2AzZtbGzuvmUtnLGRw5BWvKxgy-ePwSPy2zYpLVIWOf8p3neR5QRYJaLvTfjMhv9u0EBNx8iOvZhS9eJRXim7qDbfu59k2AHPsz4gHBvS7lEnW0IINfB4KWt8OKHL9YpCstGaE/s800/Facebook-Meta-Lost-230-Billion-of-Market-Value-in-Single-Day-Crash.jpg

ជាក់ស្តែង នៅពេលដែលមានឧបទ្ទវហេតុកើតឡើងនោះ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Meta ដែលជាសាជីវកម្មនិងជាម្ចាស់កម្មវិធីខាងលើ ស្រាប់តែធ្លាក់ចុះជិត ២% ភ្លាមៗក្នុងវគ្គជួញដូរនៅថ្ងៃទី ៥ ខែមីនា ដែលធ្វើឱ្យមូលធននីយកម្មរបស់ Meta បានថយចុះប្រហែល ២០ ពាន់លានដុល្លារអាមេរិក នេះបើយោងតាមទិន្នន័យរបស់ Forbes។
ការធ្លាក់ចុះ ២% នៃតម្លៃភាគហ៊ុនក៏បណ្តាលឱ្យទ្រព្យសម្បត្តិសុទ្ធរបស់ Mark Zuckerberg ធ្លាក់ចុះប្រហែល ១.៣៧% ស្មើនឹងចំនួនប្រហែល ២.៤ ពាន់លានដុល្លារអាមេរិក។https://www.the-sun.com/wp-content/uploads/sites/6/2022/05/SC-Meta-Off-Plat-copy.jpg?w=620

ហេតុនេះបើយោងតាមទស្សនាវដ្ដី Forbes ទ្រព្យសម្បត្តិបច្ចុប្បន្នរបស់ Mark Zuckerberg មានចំនួនត្រឹមតែ ១៧២.៣ ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ ទោះជាយ៉ាងណា នាយកប្រតិបត្តិផ្នែកបច្ចេកវិទ្យានេះនៅតែកាន់កាប់តំណែងមានជាងគេទី ៤ នៅលើពិភពលោក។
គួរបញ្ជាក់ដែរថា បន្ទាប់ពីការគាំងគេហទំព័ររយៈពេលមួយម៉ោង លោក Mark Zuckerberg បានបង្ហោះសារមួយ ដើម្បីធានាដល់អ្នកប្រើប្រាស់នៅលើបណ្តាញសង្គម X ថា ” រង់ចាំបន្តិចសិន អ្វីៗនឹងត្រូវបានដោះស្រាយ” ទោះជាយ៉ាងណាបច្ចុប្បន្ន កម្មវិធីដែលគ្រប់គ្រងដោយ Meta បានដំណើរការជាធម្មតាវិញហើយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjF40FoFjf0QWf8uvH9rVQFy3IthswyDLCUj81PHNBAnawQP4fsPzda6bI4zzI2CqG-Fy9qgkP2ODtBUJPAECv-JQx_GfI1kreAwdtKUEVnzCfZfPisLCtFkD609O_R4Yv7ZmvaxRlxYBEdIQvyCtuf_L1EZ8McT-YNjUisL7bybjPuX9IdGcoeNQ2n-ZE/s2688/ma47k1kq5kj91.jpg

ឥណ្ឌូណេស៊ីអាចផលិតថ្មរថយន្តអគ្គិសនីបានដោយខ្លួនឯង

0

ប្រទេសឥណ្ឌូណេស៊ី ៖ សារព័ត៌មានបរទេសបានរាយការណ៍ កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ ថា មន្ត្រីក្រសួងវិនិយោគទុនរបស់ឥណ្ឌូណេស៊ីលើកឡើងថា ប្រទេសឥណ្ឌូណេស៊ីនឹងចាប់ផ្តើមផលិតថ្មរថយន្តអគ្គិសនីជាលើកដំបូង នៅខែមេសា ឆ្នាំ២០២៤ នេះ ។อินโดนีเซียลุยผลิตเซลล์แบตเตอรี่ EV ครั้งแรกเดือนเม.ย.นี้ : อินโฟเควสท์

មន្ត្រីក្រសួងវិនិយោគទុនឥណ្ឌូណេស៊ីបញ្ជាក់ថា ថ្មរថយន្តអគ្គិសនីនេះអាចទ្រទ្រង់ថាមពលខ្ពស់បំផុតរហូតដល់៣០០វ៉ាត់ក្នុង១ម៉ោង ហើយឥណ្ឌូណេស៊ីនឹងអាចផលិតថ្មរថយន្តអគ្គិសនី រហូតដល់៣២លាន៦សែន Cell ក្នុង១ឆ្នាំ ។ ក្រុមហ៊ុន PT HLI Green Power នឹងដំណើរការផលិតថ្មរថយន្តអគ្គិសនី ជាមួយនឹងសមត្ថភាពផលិតអតិបរមា ស្មើរហូតដល់១០ជីហ្គាវ៉ាត់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCtcOHaCZEXdpBEGQzbrbPM83oHRVrxSjZi3ZPAkyanmvhfeFn6iYSRkRi9u8yOMaMPThyphenhyphenbsAKRtFg6R6Mgja7r3edP5lrs5pq76FZd6odkr6yHxMyJ7Llm7DCVgGFSEBP5uMVE1i1FuyCZUow5_RBSrIyAM00_i7CafAmrhIKF_Rl82h-sZmRX7iUSSg/s1280/027109400-1694689388-1280-856.jpg

មន្ត្រីក្រសួងវិនិយោគទុនឥណ្ឌូណេស៊ីបន្តទៀតថា ចាប់ពីខែមេសា ឆ្នាំ២០២៤ តទៅ រោងចក្ររបស់ក្រុមហ៊ុន PT HLI Green Power នឹងចាប់ផ្តើមដំណើរការផលិតថ្មរថយន្តអគ្គិសនី ។ លើសពីនេះ ក្រុមហ៊ុននឹងនាំចេញផលិតផលជាង៩០% ទៅលក់នៅប្រទេសកូរ៉េខាងត្បូង និងឥណ្ឌា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSouBzSpLDetYB7sa6NCO98aEU9VRaDSiT0eMfL_SQuCSOsAO99LCw8x74Jzm7hflHbZ6qpQ_UPUuZVbrluJODyjycLgYaIMBpnAiOi1-xguDATB0DcYUhDzVoRjnUtKJMIENnBSgwNaTHqW3rHs8Od200qx2P2bgrqrTUNYfNniLdMVEyFdlQXt-Mrrk/s1024/20230915_-_Pabrik_Baterai_Terbesar_se-ASEAN_Beroperasi_Awal_Tahun_Depan_di_Indonesia.jpeg

យោងតាមទិន្នន័យរបស់ក្រសួងថាមពល និងធនធានរ៉ែ នៅឆ្នាំ២០២០ បញ្ជាក់ថា ឥណ្ឌូណេស៊ីស្ថិតក្នុងចំណោមប្រទេសផលិតនីកែលដ៏ធំបំផុតនៅលើពិភពលោក ហើយឥណ្ឌូណេស៊ី មានរ៉ែនីកែលបម្រុងប្រមាណ៧២លានតោន ស្មើនឹង៥២% នៃបរិមាណរ៉ែនីកែលនៅទូទាំងពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6gUOBaXDJTe4YSEdFK456EKXZuLOYNJijG4mjBxfF8OsGv7bTu0g-k9MX6CN4DI8uD4gZ_Bn6h_a9U8ax-MN01SC_5n4TqF8OCLBpttQy8_cdmfGygyzAmhH2x8cQ_RPYWSpWGVj3PzYPAEtpNxuEW86R_0rx9gyeGNe8D4IYfpHiWsjo-FjWW1tsfQ8/s287/download.jpg

រ៉ែនីកែល គឺជាសមាសធាតុផ្សំដ៏សំខាន់របស់ការផលិតថ្មរថយន្តអគ្គិសនី ហើយថ្មរថយន្តអគ្គិសនីនឹងត្រូវកែច្នៃពីវត្ថុធាតុដើមផ្សេងៗ រួមទាំងរ៉ែនីកែល, ម៉ង់ហ្គាណែស, លីចូម និង Cobalt ៕

រដ្ឋ បញ្ចេញគម្រោងផែនការសាងសង់ផ្លូវល្បឿនលឿន១២ខ្សែថ្មីទៀត

0

យោងតាមផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្ដរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញគម្រោងផ្លូវល្បឿនលឿន ជាច្រើនខ្សែកំពុងស្ថិតនៅក្នុងផែនការសាងសង់។

នៅក្នុងនោះគម្រោងផ្លូវល្បឿនលឿនមានរហូតដល់១២កន្លែង រួមមាន៖

  • ផ្លូវល្បឿនលឿនលេខ៨ ភ្នំពេញ កំពង់ចាម មណ្ឌលគិរី និងរតនគិរី
  • ផ្លូវល្បឿនលឿនលេខ៦២ កំពង់ធំ ព្រះវិហារ និងព្រំដែនថៃ
  • ផ្លូវល្បឿនលឿនលេខ៦៦ សៀមរាប ឧត្ដមមានជ័យ និងព្រះដែលកម្ពុជា-ថៃ
  • ផ្លូវល្បឿនលឿនលេខ៤៤ ភ្នំពេញកំពង់ស្ពឺ កំពង់ផែកោះកុង
  • ផ្លូវល្បឿនលឿនលេខ៧៦ កំពង់ធំ ក្រចេះ មណ្ឌលគិរី និងព្រះដែនកម្ពុជាវៀតណាម
  • លូវលឿនលឿនលេខ១ ភ្នំពេញ កណ្ដាល ព្រៃវែង ស្វាយរៀង និងបាវិត
  • ផ្លូវល្បឿនលឿនលេខ២ ភ្នំពេញ កណ្ដាល (ព្រំដែនកម្ពុជា និងវៀតណាម)
  • ផ្លូវល្បឿនលឿនលេខ៣ ភ្នំពេញ កណ្ដាល តាកែវ កំពត និងព្រះសីហនុ
  • ផ្លូវល្បឿនលឿនលេខ៤ ភ្នំពេញ កណ្ដាល កំពង់ស្ពឺ និងព្រះសីហនុ
  • ផ្លូវល្បឿនលឿនលេខ៥ ភ្នំពេញ កណ្ដាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងមាត់ច្រកព្រំដែនប៉ោយប៉ែត
  • ផ្លូវល្បឿនលឿនលេខ៦ ភ្នំពេញ កណ្ដាល កំពង់ចាម កំពង់ឆ្នាំង កំពង់ធំ និងសៀមរាប

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នកម្ពុជាមានផ្លូវល្បឿនលឿនតែមួយប៉ុណ្ណោះ ដែលកំពុងដាក់ឱ្យប្រើប្រាស់ ខណៈ២ផ្សេងទៀតគឺ ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត និងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត កំពុងស្ថិតក្នុងការសិក្សាដំណាក់កាលចុងក្រោយ៕

430029705 713689347619681 7074454633183583301 N

តោះមកស្គាល់កាសែតបារាំងមួយ ៤ ឆ្នាំទើបចេញផ្សាយម្តងគឺនៅថ្ងៃ២៩ កុម្ភៈប៉ុណ្ណោះ

0

ពិតណាស់ ជាទូទៅកាសែតភាគច្រើនគឺមានការបោះពុម្ពជារៀងរាល់ថ្ងៃ ដោយចេញផ្សាយនូវព័ត៌មាន ឬព្រឹត្តិការណ៍កើតឡើងផ្សេងៗជាប្រចាំតាមរយៈការចែកចាយផ្ទាល់ ឬតាមបណ្តាញសង្គមនានា។ ទោះជាយ៉ាងណាបើយោងតាម AP កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ បានរាយការណ៍រឿងចម្លែកមួយអំពីកាសែតរបស់ស្ថាប័នបារាំងមួយឈ្មោះថា La Bougie du Sapeur ដែលរឿងចម្លែកនោះគឺថាកាសែតនេះបោះពុម្ពចេញផ្សាយព័ត៌មានតែនៅថ្ងៃទី ២៩ ខែកុម្ភៈប៉ុណ្ណោះ ពោលគឺវានឹងបោះពុម្ពរៀងរាល់ ៤ ឆ្នាំម្តង ដែលជាការបោះពុម្ភផ្សាយតែឆ្នាំបង្គ្រប់ប៉ុណ្ណោះ។中英對照讀新聞》Check out this silly French newspaper that only publishes on Feb. 29 看看這份只在2月29日出版的愚蠢法國報紙- 國際- 自由時報電子報

កាសែតបារាំងដ៏ចម្លែកនេះ ភាគច្រើនចេញផ្សាយតែព័ត៌មានដែលពោរពេញទៅដោយពាក្យចចាមអារ៉ាម និងអត្ថាធិប្បាយអំពីព្រឹត្តិការណ៍ក្នុងរយៈពេល ៤ ឆ្នាំកន្លងមកនេះ។ ការបោះពុម្ពឆ្នាំ ២០២៤ នៃកាសែតនេះបានរួមបញ្ចូលអត្ថបទមួយដែលបង្ហាញថាប្រទេសបារាំងមិនត្រូវការសាលារៀនទៀតទេ ដោយសារបញ្ញាសិប្បនិម្មិត។ មួយវិញទៀតគឺថាបារាំងនឹងធ្វើការរុះរើ Eiffel Tower ក្នុងអំឡុងពេលកីឡាអូឡាំពិកទីក្រុងប៉ារីស ដើម្បីកាត់បន្ថយហានិភ័យផ្នែកសន្តិសុខ ហើយអនុញ្ញាតឱ្យ IKEA ជួយរៀបចំវាឡើងវិញ។Leap year: French readers enjoy world's only four-year newspaper - BBC News

ការអត្ថាធិប្បាយរបស់កាសែតនេះបានធ្វើឱ្យមនុស្សភាគច្រើនហួសចិត្ត និងអស់សំណើចជាខ្លាំងអំពីការសរសេរមាតិការប្លែកៗទាំងនេះ ទោះជាយ៉ាងណាក៏ដោយ កាសែតនេះមិនមែនជាកាសែតធ្ងន់ធ្ងរទេ។ ក្រុមហ៊ុនកាសែតបារាំង La Bougie du Sapeur បានបង្កើតឡើងនៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ១៩៨០ ដោយកើតឡើងពីក្រុមមិត្តភ័ក្តិដែលសប្បាយរីករាយជាមួយគ្នាហើយពួកគេក៏ចាប់ផ្តើមមានគំនិតចង់បង្កើតកាសែតមួយដែលនិយាយអំពីរឿងកំប្លែង ឬសរុបព្រឹត្តិការណ៍ក្នុងរយៈពេល ៤ ឆ្នាំកន្លងមកដើម្បីចុះផ្សាយរៀងរាល់ ៤ ឆ្នាំម្តងនិងចំតែថ្ងៃទី២៩ ខែកុម្ភៈប៉ុណ្ណោះ ក្នុងគោលបំណងធ្វើឱ្យប្លែកពីគេ។TIL of La Bougie du Sapeur. A French satirical newspaper that is only  published 29th February. It has been published since 1980 and there have  been a total of 12 issues to

និពន្ធនាយកបាននិយាយថា អត្ថបទជាច្រើនប្រហែលជាមិនពិត ហើយវាជាព័ត៌មានចាស់ៗ ប៉ុន្តែនោះជាគោលបំណងរបស់កាសែតនេះដើម្បីធ្វើឱ្យមនុស្សមានអារម្មណ៍ល្អ។ សម្រាប់ការបោះពុម្ពមុនៗ ឬកាលពីបួនឆ្នាំមុន ក្នុងអំឡុងពេលនៃការផ្ទុះឡើងនៃ COVID-19 កាសែត La Bougie du Sapeur លក់បាន ១២០,០០០ ច្បាប់ ហើយ ប្រាក់ចំណូលដែលរកបាននោះ បានបរិច្ចាគដល់អង្គការសប្បុរសធម៌សម្រាប់អ្នកដែលមានបញ្ហាក្នុងការអភិវឌ្ឍន៍ រួមទាំងជំងឺអូទីសឹមផងដែរ៕

ផលិតករ«រឿងខ្មោចចេកជ្វា» លើកឡើងយ៉ាងចាក់ដោត បន្ទាប់ពីមានភាពចម្រូងចម្រាស់រវាងខ្សែភាពយន្តខ្មែរនិងថៃ

0

ភាពចម្រូងចម្រាស់រវាងខ្មែរនិងថៃទាក់ទងទៅនឹងវិស័យខ្សែភាពយន្ត កាលពីប៉ុន្មានថ្ងៃកន្លងមកនេះនៅតែមិនទាន់រលុបនៅលើបណ្តាញសង្គមនៅឡើយទេ ខណៈមានការលើកឡើងនិងជជែកវែកញែកជាខ្លាំងក្នុងចំណោមពលរដ្ឋខ្មែរនិងថៃ។May be an image of 1 person and text ជាមួយគ្នានេះ លោក ហ៊ុយ យ៉ាឡេង ផលិតករខ្មែរ ដែលទទួលបានសន្ទុះនៃការគាំទ្រយ៉ាងខ្លាំងក្នុងចំណោមរឿងល្បីៗរបស់គាត់ជាច្រើន ក៏បានលើកឡើងអំពីបញ្ហានេះ និងបានគូសបញ្ជាក់យ៉ាងច្បាស់ៗពីរឿងរ៉ាវមួយចំនួនដែលស្ទើរតែគ្មានអ្នកដឹងទាក់ទងនឹង«រឿងខ្មោចចេកជ្វា»របស់លោកដែលបានផលិតកាលពីឆ្នាំ២០០៥។May be an image of 2 people

កាលពីថ្ងៃទី៥ ខែមីនានេះ នៅលើគណនីហ្វេសបុកផ្លូវការរបស់លោក Huy Yaleng បានធ្វើការបង្ហោះនូវរូបថតប៉ុន្មានសន្លឹកភ្ជាប់ជាមួយនឹងសារមួយឃ្លាដោយបានរៀបរាប់ថា «ជ្រុលជាគេនិយាយពីភាពយន្តខ្មែរនិងថៃហើយបញ្ចេញតែម្តងទៅ! ខ្មោចដើមចេកជ្វាផលិតក្នុងឆ្នាំ២០០៥ ហើយពេលនោះថៃសុំសិទ្ធបញ្ចូលសម្លេងថៃដាក់ផលិតកម្មថៃ ហើយគ្រានោះថៃគាំទ្រយ៉ាងខ្លាំង ក្រោយមកទោះពួកគេដឹងថាខ្មែរជាអ្នកផលិតក៏ដោយក៏គ្មានប្រតិកម្មអីដែរហើយ ថែមតាមដានខ្ញុំទន្ទឹងរងចាំខ្ញុំផលិតវាម្តងទៀត។ នេះហើយជាមូលហេតុដែលរហូតមកដល់ថ្ងៃនេះខ្ញុំមិនទាន់ផលិត ព្រោះថាបើយើងចាយថវិកាផលិតកម្រិតដូចមុន ប្រាកដណាស់គុណភាពមិនទាន់គេទេ ហើយគេនឹងចាំសើច ដូច្នោះហើយក៏ប្រឹងសន្សំចិត្តសន្សំលុយ សូមទោសដែលឲ្យបងប្អូនរងចាំយូរ ខ្ញុំសូមសន្យាថាមិនយូរទៀតទេ យ៉ាងយូរឆ្នាំក្រោយ ខ្ញុំនឹងបង្កើតស្នាដៃនេះម្តងទៀតនិងយកកិត្តិយសជូនជាតិអោយបាន»។May be an image of 1 person and text

គួរបញ្ជាក់ថា កាលពីពេលកន្លងមក ផលិតករ ហ៊ុយ យ៉ាឡេង រូបនេះ បានផលិតភាពយន្តខ្មែរល្បីៗជាច្រើនរួចមកហើយក៏ទទួលបានការគាំទ្រនិងកោតសរសើរជាខ្លាំងទាំងក្នុងនិងក្រៅប្រទេស ក្នុងនោះមានដូចជារឿងខ្មោចចេកជ្វា ,រឿងវិកលចរិត ,រឿងធ្មប់ ,រឿងកូវីត១៩ ,រឿងដើម្បីកូន, និងរឿងទារុនកម្មខ្មោចជាដើម។May be an image of 1 person, newsroom and text

ទោះជាយ៉ាងណា តាមរយៈការបង្ហោះរបស់លោកខាងលើនេះក៏ទទួលបាននូវការពេញចិត្តនិងលើកទឹកចិត្តជាច្រើនដល់រូបលោកឲ្យបន្តជួយលើកស្ទួយវិស័យភាពខ្មែរ។ ក្នុងនោះអ្នកខ្លះបានបញ្ចេញនូវមតិថា «រឿងនឹង ជំនាន់នុងផងនៅថតល្អ ទម្រាំឥឡូវ បងអូយចង់មើលណាស់ ជឿលើស្នាដៃបងប្រុស»។ អ្នកខ្លះថា«ខ្ញុំគាំទ្រលោកពូ ខ្ញុំFan លោកពូរឿងដើម្បីកូន»។ អ្នកខ្លះទៀតថា «សូមជូនពរអោយបងជោគជ័យ»️។ ខណៈអ្នកខ្លះក៏បានលើកឡើងថា »គាំទ្រយ៉ាងពេញទំហឹង»ផងដែរ៕May be an image of 1 person and monument

វៀតណាមមានគោលដៅលើកកម្ពស់ទីផ្សារនាំចេញទុរេន

0

ប្រទេសវៀតណាម ៖ ប្រទេសវៀតណាមបានបោះជំហានមួយកម្រិតទៀតក្នុងការពង្រឹងទីផ្សារនាំចេញទុរេនទៅក្រៅប្រទេស ដោយវៀតណាមបានកំណត់គោលដៅស្ថិតក្នុងចំណោមប្រទេសនាំចេញទុរេនទៅក្រៅប្រទេសក្នុងបរិមាណច្រើន ស្មើនឹងតម្លៃរាប់លានដុល្លារអាមេរិក ។ លើសពីនេះ វៀតណាមនឹងទាញយកផលប្រយោជន៍ពីគុណសម្បត្តិនាពេលបច្ចុប្បន្ន និងកែលម្អគុណភាពផ្លែឈើ ដោយរដ្ឋាភិបាលវៀតណាមបានពង្រឹងនូវសក្តានុពលក្នុងវិស័យនេះ ។May be an image of 1 person

ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាមលើកឡើងថា ប្រទេសវៀតណាមមានផ្ទៃដីដាំដុះដំណាំទុរេន ស្មើជាង១១ម៉ឺនហិកតាឯណោះ ដែលបានផ្តល់ទិន្នផលជិតស្មើ៨៥ម៉ឺនតោនក្នុង១ឆ្នាំ ។ ចំណែកតំបន់សំខាន់ៗសម្រាប់ដាំដំណាំទុរេន រួមមាន ៖ តំបន់ខ្ពង់រាបកណ្តាលបានគ្របដណ្តប់ផ្ទៃដី៤៧% នៃផ្ទៃដីដាំទុរេនសរុបរបស់វៀតណាម បន្ទាប់មក គឺតំបន់ដីសណ្តទន្លេមេគង្គ ស្មើនឹង៣០% ព្រមទាំងតំបន់អាគ្នេយ៍ ស្មើនឹង១៩% ។May be an image of fruit and longan

ការពេញនិយម និងតម្លៃលក់ខ្ពស់នៅក្នុងទីផ្សារនាំចូល បានធ្វើឱ្យការនាំចេញទុរេនរបស់វៀតណាមទៅក្រៅប្រទេស មានតម្លៃខ្ពស់ជាងការនាំចេញដំណាំផ្សេងទៀត ដូចជា ៖ ម្រេច, ផ្លែស្រកានាគ និងជ័រកៅស៊ូ ជាដើម ។ ចំណែកផ្ទៃដីដាំដំណាំវិញបានពង្រីករហូតដល់ជិត២៥% ក្នុង១ឆ្នាំៗ សម្រាប់រយៈពេល៥ឆ្នាំកន្លងមកនេះ ។Robust durian imports boost China-Vietnam trade-Xinhua

នាយកក្រុមហ៊ុន Intimex Group បានបញ្ជាក់ពីប្រាក់ចំណេញបានពីការដាំទុរេនថា ក្រុមហ៊ុនរបស់លោកទទួលបានប្រាក់ចំណេញខ្ពស់ គឺរហូតដល់២ពាន់លានដុងក្នុង១ហិកតា សម្រាប់រយៈពេល១ឆ្នាំ ។ ហេតុនេះ ការដាំទុរេនទទួលបានប្រាក់ចំណេញខ្ពស់ជាងការដាំដំណាំផ្សេងៗ ដូចជា ៖ ដំណាំកាហ្វេ និងម្រេច ៕

យុវជនម្នាក់ឈ្នះជើងឯករត់ប្រណាំងដោយសារមូលហេតុគួរឱ្យអស់សំណើចនេះ

0

បរទេស៖ អត្តពលិកជនជាតិវៀតណាមម្នាក់ឈ្មោះ Nguyen Trung Cuong បានចូលរួមក្នុងការប្រកួតវិញ្ញាសារត់ឆ្លងខេត្តពីខេត្ត Hai Duong ទីខេត្ត Kiep Bac ក្នុងប្រទេសវៀតណាម ប៉ុន្តែស្រាប់តែជួបឧប្បត្តិហេតុដ៏កម្រមួយដោយត្រូវឆ្កែដេញខាំនៅតាមផ្លូវ ធ្វើឱ្យគាត់ព្យាយាមរត់យ៉ាងលឿនរហូតទទួលបានជ័យជំនះលេខ ១ ក្នុងការរត់ប្រណាំងនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyibmXVIJfmhNPUoLvAf5DIbhfwSfpT50_UWExEAOrixqIbA9Rg7X_TG_ONA5nwnZSk-2ufgrTNmEOEy2wOeEOCXyysm4E0oOnA6B5O63ece0RCT81DmrHhaFDQDSOsqT7KEMMqjw0fwP7v6nC8LjlqmriA3BeDONKDM4jZCHuGGrAaSgu28XjTYgGW-w/s1234/screenshot-2024-03-03-at-10-35-1332-4964-1709437140.png

បើយោងតាមសារព័ត៌មានបរទេសមួយ ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះថា អត្តពលិកអាជីពម្នាក់ឈ្មោះ Nguyen Trung Cuong អាយុ ២៤ឆ្នាំ បានចូលរួមក្នុងការប្រកួតវិញ្ញាសារត់ឆ្លងខេត្តចម្ងាយ ១៥ គីឡូម៉ែត្រ ដែលគាត់បានបញ្ចប់ជាលើកដំបូងជាមួយនឹងកំណត់ត្រា ៤៧ នាទីនិង ៣៨ វិនាទី។ ក្នុងការប្រកួតនោះមានអ្នករត់ប្រណាំងអាជីពជាង ៨៥០ នាក់ចូលរួមប្រកួតប្រជែងក្នុងចម្ងាយ ៥ គីឡូម៉ែត្រ ១០ គីឡូម៉ែត្រ និង ១៥ គីឡូម៉ែត្រ រួមទាំងកីឡាករជម្រើសជាតិជាច្រើនផងដែរ។

ខណៈពេលដែល Trung Cuong បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ១ ក្នុងវិញ្ញាសា ១៥ គីឡូម៉ែត្រ ក្លាយជាជើងឯករត់ប្រណាំងក្នុងការប្រកួតវិញ្ញាសារត់ឆ្លងខេត្ត លោក Trung Cuong បាននិយាយថា គាត់បានជួបប្រទះបញ្ហាប្រឈមមួយក្នុងអំឡុងពេលប្រកួត ដោយត្រូវឆ្កែមួយក្បាលដេញខាំគាត់នៅតាមផ្លូវ ធ្វើឱ្យគាត់ត្រូវបង្កើនល្បឿន និងភ័យខ្លាចយ៉ាងខ្លាំងដើម្បីរត់ចេញពីចង្កូមដ៏មុតស្រួចរបស់ឆ្កែ រហូតដល់គាត់ឆ្លងកាត់ខ្សែបន្ទាត់ទីបញ្ចប់ និងទទួលបានជ័យជំនះនេះ។Bị chó đuổi, về nhất giải chạy việt dã: Nam VĐV lên tiếng

អត្តពលិករូបនេះបានបន្តទៀតថា ផ្លូវឡើងភ្នំនេះស្អាតណាស់ ប៉ុន្តែខ្ញុំមានបញ្ហាបន្តិច ដោយសារត្រូវឆ្កែដេញតាម តែក៏អរគុណដែរ ដែលធ្វើឱ្យខ្ញុំបានឈានដល់ទីបញ្ចប់ជាមួយនឹងកំណត់ត្រា ៤៧ នាទីនិង ៣៨ វិនាទីសម្រាប់ចម្ងាយ ១៥ គីឡូម៉ែត្រ។ ទោះជាយ៉ាងណាក៏ដោយ បើយោងតាមការបង្ហោះវីដេអូតាមអ៊ីនធឺណិត អ្នកនិពន្ធអត្ថបទម្នាក់បានអត្ថាធិប្បាយថា អត្តពលិកនេះឈ្នះដោយការខិតខំប្រឹងប្រែងផ្ទាល់ខ្លួនរបស់គាត់ និងជំនួយរបស់ឆ្កែផងដែរ ទើបគាត់អាចយកឈ្នះនឹងការប្រកួតឆ្លងខេត្តនេះបាន។

គួរបញ្ជាក់ដែរថា កន្លងមកមានករណីមួយចំនួនដែលអត្តពលិកត្រូវឆ្កែដេញតាមពេលចូលរួមក្នុងព្រឹត្តិការណ៍រត់។ កាលពីឆ្នាំមុន អត្តពលិកកេនយ៉ាម្នាក់ឈ្មោះ Robert Kimutai Ngeno បានជួបប្រទះឧបទ្ទវហេតុស្រដៀងគ្នានេះ ខណៈពេលដែលចូលរួមក្នុងការប្រកួតនៅទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន។ ពេលនោះ Ngeno កំពុងនាំមុខគេ ប៉ុន្តែស្រាប់តែត្រូវឆ្កែដេញតាមផ្លូវ ដែលធ្វើឱ្យគាត់ត្រូវប្រឹងប្រែងយ៉ាងខ្លាំងដើម្បីគេចចេញពីឆ្កែ។ ទោះជាយ៉ាងណា ឧបទ្ទវហេតុនេះបានប៉ះពាល់ដល់ចិត្តគាត់ ដូច្នេះនៅទីបញ្ចប់គាត់បានត្រឹមលេខ ៣ ប៉ុណ្ណោះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7B2NtJO2U_7jEVdzCOQlUWPU6vK28hWrRQSMiNcezFde13xWByQwBY4eRADfrOd0rGhGlCSN1BZe1iW5Z5XJ6p2CG7bt6y9m8Mo8FSjPYonOsDuDi_9qzfmhP5suTY6M35Dr9t0EBsE8NO764C-Gd22FcTBDXMmXIh-AqEMdLZQqD_NX5rDssGORFnSo/s680/BB1jeRnP.jpg