Home ព័ត៌មានអន្តរជាតិ មិនធម្មតា! គ្រាន់តែរៀបចំ Pre-Wedding របស់កូនប្រុសមហាសេដ្ឋីអាស៊ីម្នាក់ចំណាយអស់ជាង ១៥០ លានដុល្លារ

មិនធម្មតា! គ្រាន់តែរៀបចំ Pre-Wedding របស់កូនប្រុសមហាសេដ្ឋីអាស៊ីម្នាក់ចំណាយអស់ជាង ១៥០ លានដុល្លារ

86
0

ប្រទេសឥណ្ឌា៖ លោក Mukesh Ambani ដែលជាមហាសេដ្ឋីមានទ្រពសម្បត្តិច្រើនជាងគេបំផុតនៅអាស៊ី បានចំណាយប្រាក់ ១២០ លានផោន (ប្រមាណ ១៥១.៩ លានដុល្លារអាមេរិក) ដើម្បីរៀបចំពិធីជប់លៀង Pre-Wedding រយៈពេល ៣ ថ្ងៃពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែមីនាឆ្នាំ ២០២៤ សម្រាប់កូនប្រុសរបស់គាត់ឈ្មោះ Anant និងគូដណ្តឹង Radhika Merchant ។ គូស្នេហ៍មួយគូនេះស្គាល់គ្នាតាំងពីនៅក្មេង ដោយអ្នកទាំងពីរបានទទួលការអប់រំនៅសហរដ្ឋអាមេរិក ។ ការប្រារព្ធពិធីមុនអាពាហ៍ពិពាហ៍របស់ពួកគេ ដែលមានរយៈពេល ៣ ថ្ងៃនេះ បានបង្ហាញប្រធានបទ ព្រឹត្តិការណ៍ និងកូដសំលៀកបំពាក់ចម្រុះ ក៏ដូចជាបង្ហាញភាពលេចធ្លោរបំផុត។Photos: Anant Ambani's pre-wedding bash

នៅក្នុងកម្មវិធីដ៏អស្ចារ្យនោះក៏មានបុគ្គលល្បីៗរបស់ពិភពលោកមួយចំនួនចូលរួមផងដែរ ដូចជា នាយកប្រតិបត្តិ Meta លោក Mark Zuckerberg កូនស្រីរបស់អតីតប្រធានាធិបតីអាមេរិក Donald Trump អ្នកស្រី Ivanka Trump និងស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates រួមជាមួយនឹងការបង្ហាញខ្លួនរបស់តារាចម្រៀង R&B Rihanna នៅក្នុងព្រឹត្តិការណ៍ដែលធ្វើឡើងនៅទីក្រុង Jamnagar ប្រទេសឥណ្ឌា។Mukesh Ambani, Asia's richest man, throws pre-wedding bash for his son | AP  News

បើយោងតាមប្រភពជិតស្និទ្ធមួយបានឱ្យដឹងថា សម្រាប់ព្រឹត្តិការណ៍ដ៏ប្រណីតដែលគ្រប់គ្រងដោយក្រុមសណ្ឋាគារលំដាប់កំពូលនៅក្នុងប្រទេសឥណ្ឌា ត្រូវបានគេជឿថា ចំណាយអស់ ២០ លានផោន។ រីឯថវិកាដែលនៅសេសសល់ត្រូវបានបម្រុងទុកសម្រាប់ផ្តល់ឱ្យបុគ្គលិកជាច្រើននាក់ និងក្រុមចុងភៅចំនួន ២១ នាក់មកពីទីក្រុង Indore របស់ប្រទេសឥណ្ឌា ដែលបានរៀបចំមុខម្ហូបចំនួន ២,៥០០ មុខយ៉ាងទូលំទូលាយដែលរួមមានម្ហូបឥណ្ឌា ម៉ិកស៊ិក ចិន និងអឺរ៉ុប។Everything We Know About Anant Ambani's Pre-Wedding Party

លើសពីនេះការរៀបចំកន្លែងស្នាក់នៅដ៏ប្រណិតនៅជិត Jamnagar សម្រាប់ភ្ញៀវកិត្តិយសប្រហែល ១,០០០ នាក់ គឺជាការចំណាយមួយផ្សេងទៀត។ ដូច្នេះការចំណាយរយៈពេល ៣ ថ្ងៃនៃពិធីជប់លៀង Pre-Wedding នេះគឺចំណាយអស់ ១២០ លានផោន (ប្រមាណ ១៥១.៩ លានដុល្លារអាមេរិក) នេះបើយោងតាមប្រភព AFP។ ទន្ទឹមនឹងនេះ បើយោងតាមប្រភពដែលស្គាល់ពីគ្រួសារ Ambani បានលើកឡើងថា ការចំណាយសរុបអាចនឹងកើនឡើងបន្ថែមទៀត ដោយសារពិធីមង្គលការនាពេលខាងមុខដែលគ្រោងធ្វើនៅខែកក្កដា នៅទីក្រុងបុមបៃ។Rihanna, Mark Zuckerberg, Bill Gates, Shah Rukh Khan among stars at Mukesh  Ambani son's extravagant pre-wedding Indian bash | South China Morning Post

ដើម្បីរំលឹកដល់ពិធីមង្គលការនាពេលខាងមុខគ្រួសារ Ambanis ក៏បានសាងសង់ប្រាសាទហិណ្ឌូនៅ Jamnagar ដូចដែលបានបង្ហាញនៅក្នុងការបង្ហោះដោយ Reliance Foundation ដែលជាផ្នែកនៃអាជីវកម្មគ្រួសាររបស់ពួកគេនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ គួរបញ្ជាក់ដែរថា គិតត្រឹមថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ ទស្សនាវដ្ដី Forbes បានចុះបញ្ជីទ្រព្យសម្បត្តិរបស់ Mukesh Ambani ចំនួន ១១៧ ពាន់លានដុល្លារអាមេរិក ដែលធ្វើឱ្យគាត់ក្លាយជាអ្នកមានបំផុតនៅអាស៊ី និងជាមហាសេដ្ឋីទីប្រាំបួនរបស់ពិភពលោក៕The world's most renowned personalities show out for Ambani pre-wedding  festivities