Home Blog Page 1182

Rick Kh ទម្លាយថាសហគមន៍លោកឈប់មើលកុនថៃយូរហើយ

0

Rick Kh អ្នកបង្កើតមាតិកាដ៏ល្បីល្បាញបានទម្លាយប្រាប់ទស្សនិកជនថាសហគមន៍របស់លោកដែលមានឈ្មោះថា Rick kh ដំណើរកម្សាន្តប្រវត្តិសាស្រ្តឈប់មើលកុនថៃយូរហើយ ខណៈលោកកំពុងតែត្រៀមផលិតវីដេអូចម្រៀងបែបខ្មែរបង្កើតអ្វីជារបស់ខ្លួនឯង ជាកូនខ្មែរទាន់សម័យ ទាន់ទាំងបុរាណ។May be an image of 1 person, tree, monument and temple

ដូចទស្សនិកជន KBN News ជ្រាបមកហើយថានៅលើបណ្តាញសង្គមចុងក្រោយនេះ ភាពយន្តខ្មែរ និងភាពយន្តថៃ ឡើងកម្តៅយ៉ាងខ្លាំងខណៈពលរដ្ឋទាំងពីរប្រទេសចូលរួមពហិកាគ្នាទៅវិញទៅមកបន្ទាប់ពីភាគីថៃបានពហិកាមិនចូលរួមទស្សនាខ្សែភាពយន្ត «ម៉ែក្រឡាភ្លើង» របស់ផលិតកម្មសាស្រ្តាហ្វៀម។ ទន្ទឹមនឹងរឿងនេះផ្ទុះឡើង ពលរដ្ឋកម្ពុជាចង់ឱ្យមានការបិទភាពយន្តថៃម្តងទៀតដូចកាលពី២០ឆ្នាំមុនជំនាន់នាងផ្កាយព្រឹក។No photo description available.

ទន្ទឹមនឹងរឿងនេះកើតឡើង Rick Kh អ្នកបង្កើតមាតិកានិយាយពីប្រវត្តិសាស្រ្តទាំងក្នុងនិងក្រៅប្រទេសបានបង្ហើបប្រាប់អ្នកគាំទ្រថា លោក និងសហគមន៍លោកឈប់មើលកុនថៃជាយូរមកហើយ។ នៅលើបណ្តាញសង្គមយប់ថ្ងៃទី៤ មីនា Rick Kh បានសរសេរយ៉ាងដូច្នេះថា «MVបែបខ្មែរ OK បែបថៃថយតិច សហគមន៍ Rick Kh ដំណើរកំសាន្តប្រវត្តិសាស្ត្រ ឈប់មើលកុនថៃតាំងពីយូរ។ កុំថាឡើយប៉ះផលិតផលគេ មានតែគល់ឈើមកពីភូមាសុទ្ធ ប្រាប់ត្រង់ថានៅផ្សារមិនមែនទេ មិនជឿ ឈប់ខឹងហើយ សុំរវល់រៀបចំថតបទខ្មែរជា Music Video វិញ បង្កើតអ្វីជារបស់ខ្លួនឯង ជាកូនខ្មែរទាន់សម័យ ទាន់ទាំងបុរាណ »។No photo description available.អ្នកបង្កើតមាតិការូបនេះ លើកឡើងបន្ថែមទៀតថា «រួមគ្នាដើរម្តងបន្តិច ទោះយើងស្ថិតនៅសម្ព័ន្ធអាស៊ីអាគ្នេហ៍ដូចគ្នាក៏ដោយ សំខាន់ត្រូវយល់មួយណាជាយើង មួយណាជាគេ (ផ្អាកគេចម៉ោងប្រវត្តិវិទ្យា) ខ្លាចអាក់អារម្មណ៍ធ្វើបទខ្មែរ មុនឃ្លាតកាយ ជំពាក់សិនចុះបទថ្មី MV ដំបូង: Scobydo»។No photo description available.

គួរបញ្ជាក់ថា ខ្សែភាពយន្តខ្មែរដ៏ល្បីល្បាញរកចំណូលបានច្រើនជាងគេក្នុងចំណោមខ្សែភាពយន្តខ្មែមានចំណងជើងថា«ម៉ែក្រឡាភ្លើង» ត្រូវបានយុវជនថៃពហិកាមិនចូលរួមទស្សនាដែលធ្វើឱ្យខ្សែភាពយន្តនេះបរាជ័យចាប់តាំងពីថ្ងៃចាក់បញ្ចាំងដំបូងនៅប្រទេសថៃកាលពីថ្ងៃទី២៩ កុម្ភៈ។ លោកស្រី ប៊ុន ចាន់និមល អគ្គនាយិកាផលិតកម្មសាស្រ្តាហ្វៀមបានទទួលស្គាល់ថាពិតជាដូច្នេះមែនហើយលោកស្រីទទួលបានអារម្មណ៍ដែលមិនស្មើភាពគ្នានូវទង្វើដែលប្រទេសមួយនេះធ្វើមកដាក់កម្ពុជានៃជាតិនិយមរបស់គេ៕

 

 

ទីបំផុត! មហាកុដិ នៅខេត្តកំពង់ចាម នឹងត្រូវកែសម្រួលឡើងវិញ ដោយយកតាមរចនាបថខ្មែរ

0

ក្រោយទទួលរងនូវការរិះគន់ពីក្នុងចំណោមមហាជន ដោយសារតែសំណង់មហាកុដិ នៅផ្ទៃខាងមុខ មានរចនាបថមិនសម ស្របជាលក្ខណៈរចនាបថខ្មែរដូចការរិះគន់នោះមែន មូលហេតុដោយសារតែវត្តបានធ្វើការកែប្រែខុសសភាពដើមនៃ ប្លង់ស្ថាបត្យកម្ម ដែលបានសិក្សានិងគូសដោយវិស្វករ នៅខណៈពេលកំពុងសាងសង់។May be an image of 5 people and temple

ជាដំណោះស្រាយ ព្រះគ្រូចៅអធិការ វត្តគិរីសាលវ័ន ហៅវត្តថ្មី ព្រះនាម មិន ឈឿន បានយល់ព្រមឯកភាពដូចខាងក្រោម៖

១. ទទួលស្គាល់ថាពិតជាមានការធ្វេសប្រហែសគិតគូរមិនបានជិតដល់ពិតមែន ពាក់ព័ន្ធនឹងរចនាបថនេះ។
២. វត្តយល់ព្រមកែសម្រួលឡើងវិញ ដោយយកតាមរចនាបថខ្មែរ តាមបែបប្រពៃណីព្រះពុទ្ធសាសនា។
៣.តទៅមុខទៀត គណៈសង្ឃវត្ត ប្តេជ្ញាដឹកនាំទីអារាមនេះ ដោយអនុវត្តទៅតាមលក្ខខណ្ឌច្បាប់អនុញ្ញាត ដោយមិនឲ្យមានបញ្ហាបែបនេះកើតឡើងជាថ្មីទៀតឡើយ៕

 

May be an image of text

May be an image of text

 

មិនធម្មតា! គ្រាន់តែរៀបចំ Pre-Wedding របស់កូនប្រុសមហាសេដ្ឋីអាស៊ីម្នាក់ចំណាយអស់ជាង ១៥០ លានដុល្លារ

0

ប្រទេសឥណ្ឌា៖ លោក Mukesh Ambani ដែលជាមហាសេដ្ឋីមានទ្រពសម្បត្តិច្រើនជាងគេបំផុតនៅអាស៊ី បានចំណាយប្រាក់ ១២០ លានផោន (ប្រមាណ ១៥១.៩ លានដុល្លារអាមេរិក) ដើម្បីរៀបចំពិធីជប់លៀង Pre-Wedding រយៈពេល ៣ ថ្ងៃពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែមីនាឆ្នាំ ២០២៤ សម្រាប់កូនប្រុសរបស់គាត់ឈ្មោះ Anant និងគូដណ្តឹង Radhika Merchant ។ គូស្នេហ៍មួយគូនេះស្គាល់គ្នាតាំងពីនៅក្មេង ដោយអ្នកទាំងពីរបានទទួលការអប់រំនៅសហរដ្ឋអាមេរិក ។ ការប្រារព្ធពិធីមុនអាពាហ៍ពិពាហ៍របស់ពួកគេ ដែលមានរយៈពេល ៣ ថ្ងៃនេះ បានបង្ហាញប្រធានបទ ព្រឹត្តិការណ៍ និងកូដសំលៀកបំពាក់ចម្រុះ ក៏ដូចជាបង្ហាញភាពលេចធ្លោរបំផុត។Photos: Anant Ambani's pre-wedding bash

នៅក្នុងកម្មវិធីដ៏អស្ចារ្យនោះក៏មានបុគ្គលល្បីៗរបស់ពិភពលោកមួយចំនួនចូលរួមផងដែរ ដូចជា នាយកប្រតិបត្តិ Meta លោក Mark Zuckerberg កូនស្រីរបស់អតីតប្រធានាធិបតីអាមេរិក Donald Trump អ្នកស្រី Ivanka Trump និងស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates រួមជាមួយនឹងការបង្ហាញខ្លួនរបស់តារាចម្រៀង R&B Rihanna នៅក្នុងព្រឹត្តិការណ៍ដែលធ្វើឡើងនៅទីក្រុង Jamnagar ប្រទេសឥណ្ឌា។Mukesh Ambani, Asia's richest man, throws pre-wedding bash for his son | AP  News

បើយោងតាមប្រភពជិតស្និទ្ធមួយបានឱ្យដឹងថា សម្រាប់ព្រឹត្តិការណ៍ដ៏ប្រណីតដែលគ្រប់គ្រងដោយក្រុមសណ្ឋាគារលំដាប់កំពូលនៅក្នុងប្រទេសឥណ្ឌា ត្រូវបានគេជឿថា ចំណាយអស់ ២០ លានផោន។ រីឯថវិកាដែលនៅសេសសល់ត្រូវបានបម្រុងទុកសម្រាប់ផ្តល់ឱ្យបុគ្គលិកជាច្រើននាក់ និងក្រុមចុងភៅចំនួន ២១ នាក់មកពីទីក្រុង Indore របស់ប្រទេសឥណ្ឌា ដែលបានរៀបចំមុខម្ហូបចំនួន ២,៥០០ មុខយ៉ាងទូលំទូលាយដែលរួមមានម្ហូបឥណ្ឌា ម៉ិកស៊ិក ចិន និងអឺរ៉ុប។Everything We Know About Anant Ambani's Pre-Wedding Party

លើសពីនេះការរៀបចំកន្លែងស្នាក់នៅដ៏ប្រណិតនៅជិត Jamnagar សម្រាប់ភ្ញៀវកិត្តិយសប្រហែល ១,០០០ នាក់ គឺជាការចំណាយមួយផ្សេងទៀត។ ដូច្នេះការចំណាយរយៈពេល ៣ ថ្ងៃនៃពិធីជប់លៀង Pre-Wedding នេះគឺចំណាយអស់ ១២០ លានផោន (ប្រមាណ ១៥១.៩ លានដុល្លារអាមេរិក) នេះបើយោងតាមប្រភព AFP។ ទន្ទឹមនឹងនេះ បើយោងតាមប្រភពដែលស្គាល់ពីគ្រួសារ Ambani បានលើកឡើងថា ការចំណាយសរុបអាចនឹងកើនឡើងបន្ថែមទៀត ដោយសារពិធីមង្គលការនាពេលខាងមុខដែលគ្រោងធ្វើនៅខែកក្កដា នៅទីក្រុងបុមបៃ។Rihanna, Mark Zuckerberg, Bill Gates, Shah Rukh Khan among stars at Mukesh  Ambani son's extravagant pre-wedding Indian bash | South China Morning Post

ដើម្បីរំលឹកដល់ពិធីមង្គលការនាពេលខាងមុខគ្រួសារ Ambanis ក៏បានសាងសង់ប្រាសាទហិណ្ឌូនៅ Jamnagar ដូចដែលបានបង្ហាញនៅក្នុងការបង្ហោះដោយ Reliance Foundation ដែលជាផ្នែកនៃអាជីវកម្មគ្រួសាររបស់ពួកគេនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ គួរបញ្ជាក់ដែរថា គិតត្រឹមថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ ទស្សនាវដ្ដី Forbes បានចុះបញ្ជីទ្រព្យសម្បត្តិរបស់ Mukesh Ambani ចំនួន ១១៧ ពាន់លានដុល្លារអាមេរិក ដែលធ្វើឱ្យគាត់ក្លាយជាអ្នកមានបំផុតនៅអាស៊ី និងជាមហាសេដ្ឋីទីប្រាំបួនរបស់ពិភពលោក៕The world's most renowned personalities show out for Ambani pre-wedding  festivities

៣ថ្ងៃនេះ កម្ពុជា នឹងមានការឡើងកម្តៅអាកាសធាតុ

0

នាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤នេះ ក្រសួងធនធានទឹក បានឱ្យដឹងថា ជ្រលងសម្ពាធទាបបានថយឥទ្ធិពលលើឈូងសមុទ្រថៃ និងភាគកណ្តាល នៃអាងទន្លេមេគង្គ និងមកលើប្រទេសកម្ពុជា និងសម្ពាធខ្ពស់នៅសមុទ្រចិនខាងត្បូងបានថមថយឥទ្ធិពល ខណៈដែលខ្យល់បក់មកពីទិសនិរតី និងអាគ្នេយ៍ ដែលស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ ហាក់មានការឡើងកម្តៅបន្តិច។

ចំពោះតំបន់វាលទំនាប សីតុណ្ហភាពមធ្យមអប្បបរមា២៥°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៧°C ផ្ទៃមេឃមានពពកពីតិចទៅមធ្យម និង មានខ្យល់បក់មកពីទិសអាគ្នេយ៍មានល្បឿនមធ្យម២ម៉ែត្រ/វិនាទី។

ដោយឡែកតំបន់ខ្ពង់រាបសីតុណ្ហភាពមធ្យមអប្បបរមា២៥°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៧°C ផ្ទៃមេឃមានពពកពីតិចទៅមធ្យម ខ្យល់បក់មកពីទិសបូព៌មានល្បឿនមធ្យម៣ម៉ែត្រ/វិនាទី។

រីឯ សីតុណ្ហភាពមធ្យមអប្បបរមា២៥°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៧°C ផ្ទៃមេឃមានពពកពីតិចទៅមធ្យម និង មានខ្យល់បក់មកពីទិសនិរតី មានល្បឿន២ម៉ែត្រ/វិនាទី និងរលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,៥០ម៉ែត្រ៕

May be an image of text

តោះមកស្គាល់ រោងកុនខ្មែរល្បីៗកាលពីជំនាន់មុន តើមានអ្នកណានៅចាំខ្លះ?

0

សិល្បៈភាពយន្តគឺជាសិល្បៈទី៧នៃប្រភេទសិល្បៈខ្មែរ។ ប្រវត្តិនៃការដាក់បញ្ចាំងភាពយន្តនៅក្នុងស្រុកខ្មែរគឺមានតាំងពីអំឡុងដើមសតវត្សទី២០មកម្លេះ។ ជាក់ស្តែងនៅក្នុងអំឡុងទសវត្សទី៦០ និង ទី៧០ វិស័យភាពយន្តខ្មែរបាននឹងកំពុងមានការរីកចម្រើនយ៉ាងខ្លាំង ដែលបណ្តាលឲ្យមានរោងភាពយន្តរីកដុះដាលជាបន្តបន្ទាប់ និងបានចាក់បញ្ចាំងខ្សែភាពយន្តជាហូរហែរទូទាំងប្រទេសកម្ពុជា។No photo description available.

កាលសម័យនោះ នៅក្នុងទីក្រុងភ្នំពេញយើងគឺមានរោងភាពយន្តរហូតដល់ទៅជាង ៣០ កន្លែង ប៉ុន្តែក៏ត្រូវបានបិទទ្វាវិញជាបន្តបន្ទាប់ដោយសារតែការរីកចម្រើននានា ដែលធ្វើឲ្យរោងកុនបុរាណទាំងនោះមិនអាចឈរជើងរហូតមកដល់បច្ចុប្បន្នបានទេ៖

១.រោងកុនលុច្ស៖ រោងកុនដ៏ល្បីល្បាញបំផុតនៅក្នុងសម័យអាណានិគមបារាំងគឺ «រោងកុនលុច្ស» ដែលបានក្លាយទៅជាទីកន្លែងរំលឹកអនុស្សាវរីយ៍ដ៏ផ្អែមល្ហែមក្នុងចំណោមគូរស្នេហ៍វ័យចំណាស់ ពោលគឺកំលោះក្រមុំសម័យមុនជាហូរហែ។ រោងកុននេះគឺមានទីតាំងស្ថិតនៅចំណុចកែងរវាងមហាវិថីព្រះនរោត្តម កែងនឹងវិថីតេជោដំឌិន។ រោងកុនលុច្សបានបើកដំណើរការដំបូងតាំងពីឆ្នាំ ១៩៣៨មកម្លេះ ហើយក៏បានចាក់បញ្ចាំងរឿងខ្មែរល្បីៗជំនាន់មុនយ៉ាងច្រើនសន្ធឹកសន្ធាប់។ រោងកុននេះបានផ្អាកដំណើរការក្នុងឆ្នាំ២០១៧ ប៉ុន្តែគេបានចាត់ទុកថាវាគឺជាទីកន្លែងសម្រាប់អភិរក្សនិងជាបេតិកភណ្ឌមួយដែលមិនគួរមើលរំលង។SOVRIN Magazine

២.រោងកុនកាពីតូល៖ ជារោងកុនដ៏ពេញនិយមមួយក្នុងអំឡុងទសវត្សទី៦០ ដែលមានទីតាំងស្ថិតនៅចំហៀងខាងក្រោយសាលាបឋមសិក្សាព្រះនរោត្តមសព្វថ្ងៃ។ វាគឺជាអតីតរោងល្ខោន និងបញ្ចាំងភាពយន្តចិន។ រោងកុននេះក៏បានចាក់បញ្ចាំងរឿងភាពយន្តខ្មែរប្រចាំប្រវត្តិសាស្រ្តផងដែរ រួមមានរឿងផ្ការីកផ្ការោយ រឿងកុលាបប៉ៃលិន រឿងសមុទ្រទឹកភ្នែក រឿងខ្យងសង្ខជាដើម។ ក្នុងឆ្នាំ ១៩៧៥ រោងកុនកាពីតូលក៏ដូចជារោងកុនផ្សេងៗដែរ គឺបានបិទទ្វារ ដោយសារតែរបបខ្មែរក្រហម។ បន្ទាប់មកនៅទសវត្សទី៨០ រោងកុននេះក៏បានបើកវិញម្តងទៀត ប៉ុន្តែបានប្តូរឈ្មោះមកជា រោងភាពយន្ត«សន្តិភាព»វិញ និងបន្តកែលម្អ ជុសជុលជាហូរហែរ។ លុះមកដល់អំឡុងទសវត្សទី៩០ រោងភាពយន្តមួយនេះបានបិទទ្វារទាំងស្រុងចាប់តាំងពីពេលនោះមក មូលហេតុអាចដោយសារតែលំហូរចូលនៃភាពយន្តបរទេសច្រើនពេក ស្របពេលជាមួយនឹងវត្តមានទូរទស្សន៍ ទើបធ្វើឲ្យមានផលប៉ះពាល់ដល់វិស័យរោងភាពយន្ត។រក​ឃើញ​ទីតាំង​រោង​កុន​ជាង​៣០​កន្លែង​នៅភ្នំពេញ ជំនាន់​សម័យ​បារាំង​  និង​សង្គម​រាស្ត្រ​និយម - Sabay News

ក្រៅពីនេះក៏មានរោងកុនជាច្រើនទៀតដូចជា រោងភាពយន្តភ្នំពេជ្រ រោងភាពយន្តព្រហ្មបាយ័ន រោងភាពយន្តចេនឡា រោងភាពយន្តសូរិយា រោងភាពយន្តគិរីរម្យ រោងភាពយន្តម្កុដពេជ្រ រោងភាពយន្តកំពូលពេជ្រ រោងភាពយន្តអង្គរ រោងភាពយន្តមេគង្គជាដើម។About Legend Cinema Cambodia.

ទោះជាយ៉ាងណា នាសម័យទំនើបនេះមានតែរោងកុន ៣ ធំៗប៉ុណ្ណោះក្នុងប្រទេសកម្ពុជាដែលកំពុងប្រជែងគ្នានិងទទួលបាននូវការពេញនិយមជាខ្លាំងក្នុងចំណោមយុវជនយុវនារីសម័យថ្មី គឺ រោងភាពយន្ត Legend, រោងភាពយន្ត Major, និងរោងភាពយន្ត Prime Cineplex ហើយក្នុងចំណោមនោះក៏មានបែងចែកជាសាខាជាច្រើនពាសពេញផ្ទៃប្រទេសផងដែរ៕Major Cineplex ::: The Most Expensive Multiplex in Cambodia

៤ យ៉ាងដែលត្រូវប្រយ័ត្នពេលប្រើទូរស័ព្ទដៃ ឬឧបករណ៍អេឡិចត្រូនិចក្នុងរដូវក្តៅ

0

ដូចដែលអ្នកបានដឹងហើយថា ក្នុងរដូវក្ដៅ ឧបករណ៍ដែលមានថ្មគឺជាអ្វីដែលអ្នកគួរប្រុងប្រយ័ត្នបំផុត ដោយសារតែថ្មរបស់ឧបករណ៍ផ្សេងៗភាគច្រើនមិនសូវល្អ និងមិនធន់ជាមួយកំដៅ ដែលអាចនឹងផ្ទុះនៅពេលវាក្តៅពេក ជាពិសេសគឺ Power Bank ដែលនឹងផ្តល់ថាមពលថ្មច្រើនជាងឧបករណ៍ដទៃ។ ហេតុនេះហើយ KBN News នឹងរួមបញ្ចូលនូវអ្វីដែលអ្នកត្រូវតែប្រុងប្រយ័ត្នបំផុតចំពោះឧបករណ៍អេឡិចត្រូនិចពេលប្រើប្រាស់ក្នុងរដូវក្ដៅ៖

១.កុំទុកទូរស័ព្ទដៃ ឬឧបករណ៍ដែលមានថ្មនៅក្នុងរថយន្ត៖ ការទុកឧបករណ៍ទាំងនេះនៅក្នុងរថយន្តគឺពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់ ព្រោះប្រសិនបើអាកាសធាតុក្តៅខ្លាំង វាអាចបណ្តាលឱ្យផ្ទុះ ធ្វើឱ្យខូចខាតរថយន្ត ដូច្នេះយកល្អកុំទុកឧបករណ៍អេឡិចត្រូនិចដែលមានថ្មនៅក្នុងរថយន្ត។Why Fleet Drivers Should Be Using Company Provided Cell Phones

២.កុំប្រើប្រាស់ទូរស័ព្ទច្រើនពេកក្នុងរដូវក្តៅ៖ ការប្រើប្រាស់ឧបករណ៍ដែលមានថ្មច្រើនពេក ហើយប៉ះនឹងកំដៅខ្លាំងនឹងកាត់បន្ថយដំណើរការរបស់ឧបករណ៍ ធ្វើឱ្យឧបករណ៍គាំង និងឆាប់ខូច ដូច្នេះក្នុងរដូវក្តៅអ្នកគួរកាត់បន្ថយការប្រើប្រាស់ខ្លះ ដើម្បីឱ្យទូរស័ព្ទរបស់អ្នកដំណើរការបានយូរ និងមិនងាយខូច។

៣.កុំដោតឆ្នាំងសាកចោល៖ ជាទូទៅសម្រាប់អ្នកដែលចូលចិត្តដោតឆ្នាំងសាកនៅកន្លែងតែមួយជាប់ជាប្រចាំ ហើយអាកាសធាតុកាន់តែក្តៅ វាទំនងនឹងធ្វើឱ្យថ្មកាន់តែយ៉ាប់យ៉ឺនលឿនផងដែរ។ ដូច្នេះវាមិនត្រូវបានណែនាំឱ្យធ្វើបែបនេះនោះទេ អ្នកគួរតែសាកថ្មឱ្យពេញហើយ រួចដកឆ្នាំងសាកចេញកុំទុកវាចោល បើមិនចង់ឱ្យឧបករណ៍ និងឆ្នាំងសាកខូចដំណាលគ្នា។ លើសពីនេះ អ្នកគួរសម្រាក ឬបិទម៉ាស៊ីនខ្លះទៅ ដែលនេះគឺជាវិធីសាស្ត្រជួយពន្យារអាយុប្រើប្រាស់។Charging your smartphone in the car: do's and don'ts | Bebat

៤.អាកាសធាតុក្តៅកុំសាកថ្មពេញពេក៖ នៅពេលឡើងកំដៅខ្លាំង ការសាកថ្ម ១០០% ពេញពេកអាចធ្វើឱ្យឧបករណ៍របស់អ្នកឆាប់ខូច ហេតុនេះយកល្អអ្នកគួរសាកថ្មត្រឹមតែ ៨០% បានហើយ ដើម្បីការពារការខូចខាតដល់ឧបករណ៍ ក៏ដូចជាជួយការពារថ្មឱ្យមានស្ថេរភាពមិនក្តៅពេក៕

មិនយូរទេ! បច្ចេកវិទ្យា AI នឹងអាចឆ្លើយតបគ្រប់សំណួរប្រឡងទាំងអស់

0

លោក Jensen Huang ជា CEO របស់ Nvidia គឺជាក្រុមហ៊ុនបច្ចេកវិទ្យា និងផ្នែក Software ដែលមានទីតាំងនៅទីក្រុង Santa Clara រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បានចូលរួមក្នុងសិក្ខាសាលាមួយអំពីប្រធានបទ «Economic Policy Research Summit» ដែលរៀបចំឡើងដោយសាកលវិទ្យាល័យ Stanford ។ លោកបានឆ្លើយតបសំណួរទៅកាន់អ្នកចូលរួមថា លោកគិតថា រយៈពេលមិនយូរទៀតទេ បច្ចេកវិទ្យា AI នឹងអាចឆ្លើយតបគ្រប់សំណួរប្រឡងទាំងអស់ដូចមនុស្សយើងដែរ ។The Story of Jensen Huang and Nvidia - Quartr Insights

លោក Jensen Huang លើកឡើងថា សំណួរនេះទូលំទូលាយណាស់ ហើយវាស្ថិតនៅលើយើងសម្លឹងទៅមើលគោលដៅបានកម្រិតណា ប៉ុន្តែការសន្និដ្ឋានថា បច្ចេកវិទ្យា AI នឹងអាចឆ្លើយតបសំណួរគ្រប់យ៉ាងដូចមនុស្សទាំងអស់នោះ គឺមិនលើសពី៥ឆ្នាំទៀតទេ ។ បច្ចុប្បន្ន AI អាចឆ្លើយតបសំណួរប្រឡងបានច្រើនមុខវិជ្ជា ហើយនៅតែមុខវិជ្ជាមួយចំនួនប៉ុណ្ណោះ ដែល AI ពុំទាន់អាចឆ្លើយតបបាន ។

លោកបន្តថា បើនិយាយអំពីបច្ចេកវិទ្យា AI អាចធ្វើការងារគ្រប់យ៉ាងជំនួសមនុស្ស ឬហៅថា (AGI – Artificial General Intelligence) គឺយើងត្រូវចំណាយពេលយូរជាងនេះ ពីព្រោះមានការយល់ឃើញខុសគ្នាថា កុំព្យូទ័រមិនអាចធ្វើតាមការគិតរបស់ខួរក្បាលមនុស្សបានទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQHUgeWa9Q_YOrTVfRfVwDzaweBX4cSyHxAk9nChLqY7_dMJCaWXtd647ZLV90hS5iXTAMWMK3o2pacq8RvI0v2wB_sWl7le0c0ZI38knFfv-1FDGK8G04pnymkpowJoYCpK3vgEu2U6cGyFftCmuJkPWwxZpWXB9Lce39_PheyUFLz9bKG4kB2EwDiYQ/s902/how-ai-can-change-customer-service-fo-the-better.png

អ្នកចូលរួមបានសួរថា តើពិភពលោក ត្រូវមានរោងចក្រផលិតបន្ទះឈីប (Fabs) ច្រើនប៉ុនណា ទើបគ្រប់គ្រាន់សម្រាប់បំពេញតម្រូវការផ្នែក AI ? ហើយអ្នកចូលរួមបានលើកឡើងពីករណីលោក Sam Altman គឺជា CEO របស់ក្រុមហ៊ុន OpenAI ដែលបានស្វែងរកដើមទុនសាងសង់រោងចក្រផលិតបន្ទះឈីប ។8 Ways AI in Customer Service Can Help You Do More | Salesforce

លោក Jensen Huang ឆ្លើយតបថា ពិភពលោក ពិតជាត្រូវការបន្ទះឈីបកាន់តែច្រើនថែមទៀត ហើយការផលិតបន្ទះឈីបបានល្អឡើងជាបន្តបន្ទាប់ដើម្បីបំពេញតម្រូវការប្រើប្រាស់ ខណៈការវាយតម្លៃបច្ចេកវិទ្យា AI បានល្អប្រសើរឡើងផងដែរ ។ ចំណែកក្រុមហ៊ុន Nvidia របស់លោក ក៏បានរចនាបន្ទះឈីបឱ្យមានដំណើរការល្អជាងមុនច្រើន ក្នុងរយៈពេល១០ឆ្នាំ កន្លងមកនេះ ៕

សិង្ហបុរីជាប់ចំណាត់ថ្នាក់លេខ ១ ជាប្រទេសដែលមានប្រជាជនអាយុវែងបំផុតនៅអាស៊ីអាគ្នេយ៍

0

បើយោងតាម Statista ដែលជាវេទិកាអនឡាញរបស់ប្រទេសអាល្លឺម៉ង់មានជំនាញក្នុងការស្រាវជ្រាវប្រមូលទិន្នន័យផ្ទាល់តាមរយៈការស្ទង់មតិ និងការវិភាគពិត បានឱ្យដឹងថា ក្នុងចំណោមប្រទេសអាស៊ីអាគ្នេយ៍ទាំង ១១ ប្រទេសសិង្ហបុរីមានអាយុកាលជាមធ្យមខ្ពស់បំផុត ពោលគឺប្រជាជនមានអាយុវែងបំផុត ដោយស្ថិតនៅចំណាត់ថ្នាក់ទី ១ ដោយសារផែនការថែទាំសុខភាពជាសកលប្រកបដោយជោគជ័យ ជាមួយនឹងការចាក់ថ្នាំបង្ការកុមារដ៏ល្អឥតខ្ចោះ ដែលផ្តល់ជូនប្រជាពលរដ្ឋរបស់ខ្លួននូវការថែទាំសុខភាពកាន់តែប្រសើរឡើងតាំងពីកំណើត រួមទាំងភាពប្រសើរឡើងនៃអនាម័យក្នុងសង្គម ធ្វើឱ្យប្រជាជនក្នុងប្រទេសនេះមានអាយុវែងជាងគេបំផុតនៅអាស៊ីអាគ្នេយ៍។The Big Read: Feeling lost in a digital world, some elderly shun technology  - TODAY

ទោះជាយ៉ាងណាក្នុងចំណោមប្រទេសអាស៊ីអាគ្នេយ៍ទាំង ១១ នេះប្រទេសដែលមានប្រជាជនអាយុខ្លីបំផុតគឺប្រទេសមីយ៉ាន់ម៉ាជាប់ចំណាត់ថ្នាក់លេខ ១១ ដោយសារកង្វះខាតអនាម័យ គ្មានប្រព័ន្ធថែទាំសុខភាពត្រឹមត្រូវ និងជាប្រទេសដែលកំពុងមានភាពចលាចលក្នុងសង្គម ដូច្នេះមិនមានផែនការថែទាំសុខភាពប្រជាជនឱ្យបានត្រឹមត្រូវតាមស្តង់ដារនោះទេ។ រីឯប្រទេសទីម័រវិញក៏ស្ថិតក្នុងចំណោមប្រទេសដែលមានប្រជាជនអាយុខ្លីបំផុតផងដែរ ដោយប្រទេសនេះជាប់ចំណាត់ថ្នាក់លេខ ១០ នៅអាស៊ីអាគ្នេយ៍ និងលេខ ៩ ប្រទេសឡាវ, លេខ ៨ ប្រទេសឥណ្ឌូនេស៊ី, លេខ ៧ ប្រទេសកម្ពុជា, លេខ ៦ ប្រទេសភីលីពីន, លេខ ៥ ប្រទេសប្រ៊ុយណេ, លេខ ៤ ប្រទេសវៀតណាម , និងលេខ ៣ ប្រទេសម៉ាឡេស៊ី, ក៏ដូចជាលេខ ២ បានទៅលើប្រទេសថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEii6EC_7VtgtQAXmYuVLePHTClMkbC2jJwPYhulPjWvXVP2_BJbhcroul0ECA4EJmGv5dA90BUy6Q-OK8t6Q04GZI8-gixAYI3q-R18v7Jigq99Pz9HnoUIqf934n30uG95I9MVIwbpt7Ko1Wiga416Tx1IXnG-jXilHtu02L5c52cIMi5rKLWdXRq6Hi8/s800/featured-image-bill.jpg

ដូច្នេះហើយខាងក្រោមនេះគឺជាអាយុសង្ឃឹមរស់ជាមធ្យមរបស់ប្រជាជននៅតាមបណ្តាប្រទេសនីមួយៗនៃអាស៊ីអាគ្នេយ៍៖
១.ប្រទេសសិង្ហបុរី មានប្រជាជនអាយុរំពឹងរស់ជាមធ្យមចំនួន ៨៤.៣ ឆ្នាំ ជាប់ចំណាត់ថ្នាក់ទី១ នៅអាស៊ីអាគ្នេយ៍ និងទី ៥ នៅលើពិភពលោក
២.ប្រទេសថៃ មានប្រជាជនអាយុរំពឹងរស់ជាមធ្យមចំនួន ៧៩.៩ ឆ្នាំ
៣ .ប្រទេសម៉ាឡេស៊ី មានប្រជាជនអាយុរំពឹងរស់ជាមធ្យមចំនួន ៧៦.៤ ឆ្នាំ
៤.ប្រទេសវៀតណាម មានប្រជាជនអាយុរំពឹងរស់ជាមធ្យមចំនួន ៧៤.៧ ឆ្នាំ
៥.ប្រទេសប្រ៊ុយណេ មានប្រជាជនអាយុរំពឹងរស់ជាមធ្យមចំនួន ៧៤.៥ ឆ្នាំ
៦.ប្រទេសភីលីពីន មានប្រជាជនអាយុរំពឹងរស់ជាមធ្យមចំនួន ៧២.៣ ឆ្នាំ
៧.ប្រទេសកម្ពុជា មានប្រជាជនអាយុរំពឹងរស់ជាមធ្យមចំនួន ៧១.៥ ឆ្នាំ
៨.ប្រទេសឥណ្ឌូនេស៊ី មានប្រជាជនអាយុរំពឹងរស់ជាមធ្យមចំនួន ៧១.១ ឆ្នាំ
៩.ប្រទេសឡាវ មានប្រជាជនអាយុរំពឹងរស់ជាមធ្យមចំនួន ៦៩.៣ ឆ្នាំ
១០.ប្រទេសទីម័រ មានប្រជាជនអាយុរំពឹងរស់ជាមធ្យមចំនួន ៦៩.៣ ឆ្នាំ
១១.ប្រទេសមីយ៉ាន់ម៉ា មានប្រជាជនអាយុរំពឹងរស់ជាមធ្យមចំនួន ៦៧.៥ ឆ្នាំ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2rArF9e9_pP7xX3zQO7is50CoEAip4KVTPMoL2ppfOS0fqyLcgBVk_4W-XdD3hYwCMW6JEWltFM5SaD9PIKyJXoxo1uhpc3zmkodqFklgsLfyx6kGzw_xuh0hV727EYZkpyV67hg3ThwCGcqD-oCo906m_PLY-bZCC3yZHPz4IGbsGqaaVlFTaaEBBCw/s1000/main-7.jpg

តើអ្នកដឹងទេថា មនុស្សអាចរស់នៅបានយូរប៉ុណ្ណា?

0

កាលពីពេលថ្មីៗនេះ យោងតាមការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រនៃប្រទេសហូឡង់ បានបង្ហាញថា មនុស្សអាចរស់នៅបានរហូតដល់ ១១៥ ឆ្នាំ ដោយអាស្រ័យលើកត្តាខាងក្រៅ និងបរិបទសង្គម ដែលការសិក្សានេះត្រូវបានធ្វើឡើងដោយសាកលវិទ្យាល័យ Erasmus Rotterdam។ នៅឆ្នាំ ២០១៧ អ្នកជំនាញមួយក្រុមបានសិក្សានិងពិសោធន៍ពីអាយុនៃការស្លាប់របស់ជនជាតិកូរ៉េចំនួន ៧៥,០០០ នាក់ ដែលមានអាយុលើសពី ៣០ឆ្នាំ លទ្ធផលបានបង្ហាញថា មនុស្សអាចរស់នៅបានរហូតដល់អាយុប្រហែល ១១៥ ឆ្នាំ ហើយអាយុអតិបរមាសម្រាប់ស្ត្រីគឺ ១១៥.៧ និងសម្រាប់បុរសគឺ ១១៤.១។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-idIpzYm-ddSQggZW5AfqlUT6MQyBjHRggtXnmvmXOuZsj8uH5q7odXGe8cDL5i_sOrW7LhCpJGW-DN6vgBGFEEs37cDI6wC1nZcmh2jNEyicYAWQVzDe7v6xWZ7Hkvb-seRXOiji3PwhfV4U6fGHNm8FSfFlFmalcSCXdzi09AIv8_7r9hAXXsCXnKs/s1200/200114171%20John%20Einmahl.jpg

សាស្ត្រាចារ្យ John Einmahl ដែលជាអ្នកវិទ្យាសាស្ត្រម្នាក់ក្នុងចំណោមអ្នកវិទ្យាសាស្ត្របីនាក់ដែលបានធ្វើការសិក្សា បាននិយាយថា មនុស្សឥឡូវនេះគឺរស់នៅបានយូរជាងពីមុន។ ទោះជាយ៉ាងណាក៏ដោយ កំណត់ត្រាអាយុរបស់មនុស្សចាស់ជាងគេលើពិភពលោកនៅតែមិនផ្លាស់ប្តូរទេ។ សាស្រ្តាចារ្យ Einmahl បានបន្តទៀតថា “អាយុរបស់មនុស្សចាស់បំផុតនៅតែមានស្ថេរភាពក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកនេះ ហើយទោះបីជាអាយុកាលជាមធ្យមបានកើនឡើងក៏ដោយ ក៏ពិដានមិនផ្លាស់ប្តូរឡើយ” ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5VI1OhR_w8KYQNGsto3WWq9fd3vQjraqiKM1AyjfYW1l0ivuOvv3plwY6BnjvuhHOtJWGHI8i1bvN-YeftHjr4EEPoj-QeECKCwGKN_XsIZuYwqm11wKDD1sshe7wk1qjycKIDsZf9Bi3bK1Wv1lGKMhl3a1NFOv2yrOfCMz5qXDMlxWD-pSAAuy0NMk/s1000/1710087.jpg

បើយោងតាមអ្នកស្រាវជ្រាវនៅមហាវិទ្យាល័យវេជ្ជសាស្ត្រ Albert Einstein ក៏ធ្លាប់បានចេញផ្សាយរបាយការណ៍ស្រដៀងគ្នានេះ ដែលបង្ហាញថាអាយុអតិបរមាសម្រាប់មនុស្សភាគច្រើនគឺ ១១៥ ឆ្នាំ ។ សាស្ត្រាចារ្យ Jan Vijg ប្រធានវិទ្យាស្ថាន Lola និង Saul Kramer នៃហ្សែនម៉ូលេគុល បានឱ្យដឹងថា ភាពជឿនលឿនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង និងជំងឺរ៉ាំរ៉ៃអាចបន្តបង្កើនអាយុសង្ឃឹមរស់ជាមធ្យម ប៉ុន្តែមិនមានអាយុកាលអតិបរមាច្រើនទេ។Premium Vector | Birth to death silhouette vector illustration

គាត់បាននិយាយថា “របកគំហើញនៃការព្យាបាលអាចពន្យារអាយុជីវិតមនុស្សលើសពីដែនកំណត់ដែលយើងគណនា។ ទោះជាយ៉ាងណាក៏ដោយ ភាពជឿនលឿនទាំងនោះក៏ត្រូវតែយកឈ្នះលើច្បាប់នៃហ្សែនដែលកំណត់អាយុជីវិតរបស់មនុស្សផងដែរ” ។ បច្ចុប្បន្នមនុស្សចាស់ជាងគេបំផុតនៅលើពិភពលោកដែលនៅមានជីវិតរស់នៅប្រចាំថ្ងៃគឺលោកស្រី Maria Branyas Morera (អាយុ ១១៧ ឆ្នាំ) រស់នៅក្នុងប្រទេសអេស្ប៉ាញ ដោយលោកយាយត្រូវបានទទួលស្គាល់ដោយ Guinness World Records ក្នុងឆ្នាំ ២០២៣។ Morera កើតនៅថ្ងៃទី ៤ ខែមីនា ឆ្នាំ១៩០៧ នៅសហរដ្ឋអាមេរិក ហើយបច្ចុប្បន្នគាត់រស់នៅក្នុងមណ្ឌលថែទាំ Residencia Santa Maria del Tura៕

ផ្កាចម្លែកមានក្លិនស្អុយខ្លាំង ថែមទាំង១០ឆ្នាំទើបចេញផ្កាម្តង

0

សហរដ្ឋអាមេរិក ៖ ភ្ញៀវទេសចររាប់រយនាក់បាននាំគ្នាមើលផ្កាចម្លែកមួយប្រភេទ ដែលពួកគេកម្របានឃើញ ឈ្មោះថា «ផ្កា សា.កស.ព» ដោយសារវារីកផ្កាតែម្តងប៉ុណ្ណោះក្នុងរយៈពេល១០ឆ្នាំ ។ ផ្កានេះបានបញ្ចេញក្លិនស្អុយសាយភាយពាសពេញសួនច្បារក្នុងសារមន្ទីរអាមេរិក ដូចនឹងពាក្យចចាមអារ៉ាមដែលពលរដ្ឋអាមេរិកបាននិយាយប្រាប់គ្នាថា វាមានក្លិនស្អុយខ្លាំង ។

ភ្ញៀវទេសចរទាំងនេះបាននាំគ្នាតម្រង់ជួរដើម្បីចូលមើលផ្កាសាកសព (Corpse Flower) និងស្រូបក្លិនស្អុយរបស់វា ។ បើរបាយការណ៍លើកឡើងថា ផ្កានេះជិតផុតពូជហើយ ហើយវារីកតែម្តងប៉ុណ្ណោះក្នុងរយៈពេលជាច្រើនឆ្នាំ ។ វាបានបញ្ចេញក្លិនស្អុយពាសពេញសួនផ្កាក្នុងសារមន្ទីរវិទ្យាសាស្ត្រ និងវិទ្យាស្ថានស្រាវជ្រាវ នៅទីក្រុងសាន់ហ្វ្រែនស៊ីស្កូ រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4ATXeN3yH5B6cpKEvaYX4VwPe9DKSp4U12dRY6eTXPrBwThtEZAzpr0PXXwkZeOevDiJJt-9RuYcVLQSox6whf3nQkDdBgvSOhnhTwLQoe_HFk7Go1JMMcAILTT8wljzFf1Gd-3-bbokhdpqoKdMy6aJDi-6dr3x72-vRaI6DNeZg_hgnvyyxkiGNulY/s696/%E0%B8%94%E0%B8%AD%E0%B8%81%E0%B8%8B%E0%B8%B2%E0%B8%81%E0%B8%A8%E0%B8%9E4334-696x479.jpg

បុគ្គលិកសារមន្ទីរប្រាប់ថា ផ្កាសាកសព មានឈ្មោះហៅជាផ្លូវការតាមពូជរបស់វាថា «Amorphophallus Titanum» ។ គេកម្របានឃើញផ្ការបស់វាណាស់ ពីព្រោះរយៈពេលពី៧ឆ្នាំ ទៅ១០ឆ្នាំ ទើបវាចេញផ្កាម្តង ហើយវានឹងចេញផ្កាចាប់ពី១ថ្ងៃ ទៅ៣ថ្ងៃប៉ុណ្ណោះ វានឹងស្រពោនវិញហើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZJ5ExwyrBWnVECLMUWRHMSPaCIsIR6voZG9lAj08pf_pA_HCC1kpMRjko1WSQeEZW2T48VaxdtBgph_1lSXYSb2Nt_h6Z4qPq5GT5MWjHJvmVjLJykjc8EuWsZe6xZIo_w4x2_2z74jEDxXetnP_RjOKE8GCyjjCAitd4dkeMkjBGFIkXHoQFoFUjfR0/s696/%E0%B8%94%E0%B8%AD%E0%B8%81%E0%B8%8B%E0%B8%B2%E0%B8%81%E0%B8%A8%E0%B8%9E4336-696x479.jpg

នៅពេលផ្កាសាកសពរីកម្តងៗ វានឹងបញ្ចេញក្លិនស្អុយស្រដៀងគ្នានឹងក្លិនសាកសពសត្វ ឬមនុស្សដែរ ។ គេចាត់ទុកថា នេះជាភាពអស្ចារ្យរបស់ធម្មជាតិ ហើយនៅពេលផ្កាសាកសពបញ្ចេញក្លិនមកក្រៅ នឹងមានសត្វល្អិតហើរមកកាន់ទីនេះដើម្បីក្រេបលម្អងផ្កាយកទៅផ្សំជាមួយផ្កាផ្សេងៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZ79pMcEM9XVqEStupyP-DaiMPkhRrFY8_h4Nt986T-DI_OmFs0x-FUSt1nahMb1NZfoXxRQJ6uWfRP6AUw-du7dW29Ck5jgPDKjdcSVhE5SNlWkHV5velS0ingAf3VnvtGVt-ZS80qtB9gL_pWJrQP-A6daRC6AXHv9G0Sn7d59l2IMMGRNhyphenhyphena3W5dR0/s696/%E0%B8%94%E0%B8%AD%E0%B8%81%E0%B8%8B%E0%B8%B2%E0%B8%81%E0%B8%A8%E0%B8%9E4337-696x479.jpg

ភ្ញៀវទេសចរដែលនាំគ្នាចូលមើលផ្កាសាកសព ពួកគេបាននិយាយដូចៗគ្នាថា មិនធ្លាប់ឃើញផ្កាចម្លែកបែបនេះពីមុនមកទេ ហើយក្លិនរបស់វាវិញ ស្អុយដូចស្រោមជើងចាស់ៗអីចឹង ។ រីឯភ្ញៀវទេសចរខ្លះទៀតប្រាប់ថា ក្លិនរបស់វាស្រដៀងគ្នានឹងក្លិនសត្វជ្រូកងាប់រយៈពេល៧ថ្ងៃ ឬមានក្លិនដូចអាហារជូរផ្អូម ។

បើតាមឯកសារបញ្ជាក់ថា ផ្កាសាកសពមានដើមកំណើតនៅកោះស៊ូម៉ាត្រា ប្រទេសឥណ្ឌូណេស៊ី ហើយវាស្ថិតនៅក្នុងបញ្ជីរុក្ខជាតិជិតផុតពូជផងដែរ ។ បច្ចុប្បន្ន ផ្កាសាកសព ដុះនៅតាមតំបន់ព្រៃធម្មជាតិ ស្មើប្រមាណ១.០០០ដើមប៉ុណ្ណោះ ៕