Home Blog Page 1181

មុនពេលចូលរួមលេងសង្ក្រាន្ត វេជ្ជបណ្ឌិតកែសម្ផស្សព្រមានកុំធ្វើរឿងទាំងនេះ

0

ពិធីបុណ្យសង្ក្រាន្ត ឆ្នាំ២០២៤ ខិតជិតមកដល់ហើយ ដោយមនុស្សជាច្រើនបានកំពុងរៀបចំផែនការធ្វើដំណើរសម្រាប់ថ្ងៃសង្ក្រាន្តដូចជាទៅលេងស្រុកកំណើតជួបជុំបងប្អូន ឬលែងល្បែងប្រជាប្រិយជាដើម ទោះជាយ៉ាងណានៅឆ្នាំនេះអាកាសធាតុគឺពិតជាក្តៅខ្លាំងណាស់ ដូច្នេះសម្រាប់មិត្តនារីដែលមានគម្រោងធ្វើដំណើរកម្សាន្តក្នុងថ្ងៃសង្ក្រាន្ត ឬចូលរួមលេងសង្ក្រាន្ត សូមកុំប្រហែសធ្វើរឿងទាំងនេះឱ្យសោះបើមិនចង់ឱ្យខូចស្បែក។

១.ហាមស្លៀកពាក់ខ្លីៗ៖ ពន្លឺព្រះអាទិត្យអាចបណ្តាលឱ្យខូចស្បែកដោយសារកាំរស្មីអ៊ុលត្រាវីយូឡេ ឬកាំរស្មីយូវីនៅក្នុងពន្លឺព្រះអាទិត្យគឺពិតជាអាក្រក់ខ្លាំង ដែលងាយធ្វើឱ្យខូចស្បែក និងងាយធ្វើឱ្យស្បែកកាន់តែយ៉ាប់យ៉ឺន រួមទាំងធ្វើឱ្យបាត់បង់កូឡាជែន ស្បែកប្រែពីរឹងទៅស្ងួតជ្រីវជ្រួញ ដែលបណ្តាលឱ្យបាត់បង់ទំនុកចិត្ត។ ដូច្នេះបើយោងតាមវេជ្ជបណ្ឌិតកែសម្ផស្សជនជាតិថៃបានព្រមានថា ប្រសិនបើនារីៗចង់ចូលរួមលេងសង្ក្រាន្តគឺហាមដាច់ខាតកុំឱ្យស្លៀកពាក់ខ្លីៗឱ្យសោះ ដោយអាកាសធាតុក្តៅបែបនេះអ្នកគួរតែស្លៀកសម្លៀកបំពាក់វែងៗ ឬបើចង់ស្លៀកខ្លី អ្នកគួរតែលាបក្រែមផ្តល់សំណើមជាមុនសិន ដើម្បីឱ្យស្បែកមានសំណើម បន្ទាប់មកលាបឡេការពារកំដៅថ្ងៃចុងក្រោយ ហើយអ្វីដែលសំខាន់បំផុតនោះគឺអ្នកត្រូវតែលាបវារៀងរាល់ ២ ម៉ោងម្តង។https://www.thephuketnews.com/photo/listing/2019/1553770749_1-org.jpg

២.ហាមលេងជះទឹក៖ ក្រៅពីពន្លឺថ្ងៃ អ្វីដែលអ្នកត្រូវប្រយ័ត្ននោះគឺការលេងជះទឹក យើងមិនអាចដឹងទេថាទឹកទាំងនោះស្អាតឬក៏អត់នោះទេ ប្រសិនបើទឹកនោះស្អាតគឺមិនអីឡើយ តែប្រសិនបើទឹកមិនស្អាតល្អនោះនឹងធ្វើឱ្យស្បែករបស់អ្នកងាយប្រតិកម្មផ្សេងៗ ដូចជារមាស់ មានកន្ទួលក្រហម ហើយអាចបណ្តាលឱ្យបាក់តេរីជ្រៀតចូលស្បែករបស់អ្នកយ៉ាងឆាប់រហ័សបំផុត ធ្វើឱ្យស្បែកប្រែជាស្ងួត បាត់បង់កូឡាជែន មានស្នាមជាំ អាចម៍រុយលើស្បែកជាដើម។ ដូច្នេះហើយ មុននឹងចូលរួមលេងសង្ក្រាន្ត អ្នកគួរតែចិញ្ចឹមស្បែកឱ្យរឹងមាំ ដោយប្រើ Skin Barrier ដើម្បីពង្រឹងរបាំងការពារស្បែក ជួយឱ្យស្បែករបស់អ្នកមិនងាយប្រតិកម្មពីការប៉ះពាល់នឹងភាពកខ្វក់ ពន្លឺព្រះអាទិត្យ និងការបំពុលផ្សេងៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmxGz3U1twT4-cQ1V_-BK-7nZEQ5ZO4PZixOIm9NOqylIQxpjxhx5QIlfqbZekVjNzaxKRrj-4O-DIsQ6e5IMq5V1c0k6FsbmuxHKWKhuI4yNCWEsMM2xAIx5kz-xb8GB4fLG_mFF_JDmbFqPNeABmZGCh9F3eqLoCLn1F1zD44OtlvXCyQpFjR7gev7c/s1200/3f49cee3-117b-415c-8d58-82e2ac8a7374.jpeg

លើសពីនេះវេជ្ជបណ្ឌិតកែសម្ផស្សក៏បានព្រមានដែរថា នៅរដូវក្តៅបែបនេះការលែងសង្ក្រាន្តនៅពេលថ្ងៃអាចប្រឈមនឹងជំងឺឆ្លងផ្សេងៗ ដោយសារប្រព័ន្ធភាពស៊ាំរបស់យើងនឹងទន់ខ្សោយ ដូច្នេះអ្នកគួរលែងនៅពេលល្ងាច ឬបើលេងពេលថ្ងៃគួរឈរក្រោមម្លប់ត្រជាក់ ហើយលើសពីនេះអ្នកក៏គួរចៀសវាងអាហារដែលមានជាតិខ្លាញ់ច្រើន អាហារកែច្នៃ ភេសជ្ជៈដែលមានជាតិស្កខ្ពស់ និងភេសជ្ជៈដែលមានជាតិអាកុល ដោយងាកមកទទួលទានអាហារដែលមានសារៈសំខាន់ដល់សុខភាពដូចជាបន្លែបៃតងផ្លែឈើនិងទឹកចម្រុះជាដើម។ ទន្ទឹមនឹងនេះ នៅពេលដែលអ្នកបញ្ចប់ការលែងសង្ក្រាន្ត ឬពេលដែលអ្នកបានសម្រាកនៅផ្ទះ អ្នកគួរប្រើម៉ាសបិទមុខ ដើម្បីឱ្យស្បែកត្រជាក់ និងកាត់បន្ថយការរលាក៕

រកឃើញដាវយក្សប្រវែងជាង ២ ម៉ែត្រនៅរដ្ឋធានីបុរាណនៃប្រទេសជប៉ុនដែលមានអាយុកាលជាង ១,៦០០ ឆ្នាំ

0

បរទេស៖ ដាវយក្សប្រវែង ២.៣៧ ម៉ែត្រ និងទទឹង ៦ សង់ទីម៉ែត្រ ដែលជាដាវចំណាស់ជាងគេបំផុតនៅក្នុងប្រទេសជប៉ុន ហើយក៏ជាដាវដែកដ៏ធំបំផុតដែលត្រូវបានគេរកឃើញនៅកន្លែងបញ្ចុះសព Tomiomaruyama Kofun កាលពីសម័យកូហ្វុនប្រហែលសតវត្សទី ៣ ដល់ទី ៧ បានធ្វើឱ្យអ្នកបុរាណវិទូចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងប្រវែង និងការរចនាដែលមិនធ្លាប់មានពីមុនមក ដោយរួមបញ្ចូលគ្នានូវលក្ខណៈពិសេសទាំងសងខាងរបស់ katana ម្ខាង និងដាវមុខពីរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivZTPEwjbM6j1bVzYIzzNrPdpvGxxJfPT9EVnP8I2FTSjATGVQqT_sWEsvvN2g8QOM7qd-gAAaCzcbFbAdX7hivCAwrvDiWt12p1SQA3nA4ZPcz4lceQ2RSDaKDdi6Iozz3vW5mUvvJp3lvK9D-OWXlj1NSJ0n0oGxFW3B86_gkHhWuafiVCT0Xq3RLdM/s1024/photo_2024-04-08_11-54-50.jpg

នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤ បើយោងតាមសារព័ត៌មាន Mainichi បានឱ្យដឹងថា វិទ្យាស្ថានបុរាណវិទ្យា Kashihara ខេត្ត Nara និងក្រុមប្រឹក្សាអប់រំទីក្រុង Nara បានប្រកាសឈ្មោះជាផ្លូវការនូវដាវដែក “dako” ដ៏ធំដែលជីកចេញពីកន្លែងបញ្ចុះសពបុរាណរបស់ប្រទេសជប៉ុននៅក្នុងទីក្រុង Nara ។ វត្ថុរចនាដាវមុខពីរដែលមិនធ្លាប់មានពីមុនមកនេះ ត្រូវបានគេនិយាយថាជាប្រភពដើមនៃ blades ដែលជាពិធីត្រូវបានបង្កើតឡើងក្រោមការគ្រប់គ្រងរបស់រាជាធិបតេយ្យ Yamato ។

ដាវដាកូនេះ ត្រូវបានគេរកឃើញនៅក្នុងខែធ្នូ ឆ្នាំ ២០២២ រួមជាមួយនឹងកញ្ចក់លង្ហិនរាងជាខែលពីកន្លែងបញ្ចុះសពដែលមិនត្រូវបានជីកនៅផ្នូរ Tomiomaruyama Kofun ដែលមានតាំងពីចុងសតវត្សទី ៤ និងមានអង្កត់ផ្ចិត ១០៩ ម៉ែត្រ។ វិទ្យាស្ថានបុរាណវត្ថុវិទ្យាបានយកភាពកខ្វក់ចេញពីផ្ទៃដាវកំឡុងពេលរក្សាទុក និងពិនិត្យវត្ថុបុរាណយ៉ាងប្រុងប្រយ័ត្ន ដោយសារតែវានៅក្រោមដីតាំងពីចុងសតវត្សទី ៤ អស់រយៈពេលជាង ១,៦០០ ឆ្នាំមកហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiu0ddPaTm02NJ_8WND3lYw3Z39CEmHFnU2AD5P9G60mDbYNVB72baOwP764vx5hMo9OASVERm8dlUbFnWzronPIV0ksruu0csRiBy7qXs7peajG0X2rbB2rTUK0lqsf0WbucTkzXmSRjeX8C8sXWKYSf-EKuUmccOYcIUU1DwioL4jlBH_3OPiTChAtsY/s1200/photo_2024-04-08_11-55-04.jpg

គេបានរកឃើញថា ដាវកូនកាត់នេះត្រូវបានពត់ចំនួន ៦ ដង ហើយវាមានប្រវែងសរុបមានប្រមាណ ២,៨៥ ម៉ែត្រ ដោយមានស្នៀត និងកន្ត្រៃជាប់ដែលកន្ត្រៃមានប្រវែង ២,៤៨ ម៉ែត្រធ្វើពីឈើម៉ាណូលីស្លឹកធំរបស់ជប៉ុន។ លោក Masaki Kanekata ប្រធានវិទ្យាស្ថានបុរាណវិទ្យា បាននិយាយថា ការរកឃើញនាពេលថ្មីៗនេះ ពិតជាគួរឱ្យភ្ញាក់ផ្អើល និងជាប្រភពនៃព័ត៌មានដ៏សំខាន់ ដើម្បីបញ្ជាក់អំពីដំណើរការនៅពីក្រោយការប្រើប្រាស់ដាវក្នុងព្រះរាជពិធី យ៉ាម៉ាតូ។

លោក Naohiro Toyoshima សាស្ត្រាចារ្យបុរាណវិទ្យានៅសកលវិទ្យាល័យ Nara ដែលមានចំណេះដឹងអំពីដាវបុរាណបាននិយាយថា “វាអាចទៅរួចដែលការរចនាប្រកបដោយភាពច្នៃប្រឌិតនៃដាវដែកត្រូវបានពិសោធន៍ដោយចាប់ផ្តើមពីដាវក្នុងសតវត្សទី ៤ នេះ” ដូច្នេះរាងដាវមុខតែមួយ និងមុខពីរចាប់ផ្ដើមត្រូវបានរចនាខុសៗគ្នា»។ ដោយហេតុផលនោះ លោក Kosaku Okabayashi នាយករងនៃវិទ្យាស្ថានបុរាណវិទ្យា Kashihara ខេត្ត Nara បាននិយាយថា ការរកឃើញខាងលើបង្ហាញថា បច្ចេកវិទ្យានៃសម័យ Kofun ហួសពីការស្មាន ហើយដាវនិងកញ្ចក់សំរិទ្ធដែលទើបរកឃើញថ្មីៗនេះគឺជាស្នាដៃលោហធាតុដ៏អស្ចារ្យបំផុតពីសម័យនោះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhks3crO4xhYQKongqluVzCSzukM93TLeihhP2L1R0UYYivid0QFvBYX3VXpvN486ST-2tMLJ7aTCVtwZHuKWfNNXBWm_UXWA4t2AfhZ6KfUBTiS-kgM_Lq59-enduc8vsFZ1VsuFKEtF3kwZozgoVCoebezVNLEyvDP1FJq48913bTXCcNbVxqpXlcISI/s1280/photo_2024-04-08_11-55-22.jpg

បន្ទប់ទឹកជប៉ុនក្លាយជាតំបន់ទេសចរណ៍ថ្មីទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរ

0

ប្រទេសជប៉ុន ៖ កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤ សារព័ត៌មានបរទេសឈ្មោះ TNN World រាយការណ៍ថា បន្ទប់ទឹកនៅតំបន់ Shibuya ស្ថិតក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន បានក្លាយជាតំបន់ទេសចរណ៍ថ្មីទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងខ្លាំង ដោយសារបន្ទប់ទឹកទាំងនេះមានលក្ខណៈពិសេស និងខុសប្លែកពីបន្ទប់ទឹកនានានៅលើពិភពលោក ។

គេសង្កេតឃើញថា មានភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើននាក់បាននាំគ្នាមកទស្សនាបន្ទប់ទឹកសាធារណៈនៅតំបន់ Shibuya ស្ថិតក្នុងទីក្រុងតូក្យូ ។ បន្ទប់ទឹកសរុបមានចំនួន១៧កន្លែង ដែលទទួលបានការកែលម្អជាថ្មី ដើម្បីទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរឱ្យមកកម្សាន្ត កាលពីឆ្នាំ២០២០ ។https://external-preview.redd.it/tokyos-public-toilets-a-unique-tourist-attraction-for-v0-HgffdXUFIR-JMaFBpBIwo1TK3z2PIvofrZDaCvfjbQo.jpg?width=640&crop=smart&auto=webp&s=1777b5717ce77fcbba413cec5696a56b00ae5cf3

ស្ថាបនិកល្បីឈ្មោះ និងជាអ្នករចនាម៉ូដពហុកីឡដ្ឋានអូឡាំពិកតូក្យូ គឺជាអ្នកកែលម្អបន្ទប់ទឹកសាធារណៈទាំងនេះធ្វើជាតំបន់ទេសចរណ៍ថ្មី ។ វាមិនត្រឹមតែធ្វើឱ្យភ្ញៀវទេសចរអន្តរជាតិចាប់អារម្មណ៍យ៉ាងខ្លាំងប៉ុណ្ណោះទេ សូម្បីតែជនជាតិជប៉ុនគ្នាឯង ក៏កោតសរសើរថា បន្ទប់ទឹកទាំងនេះថ្មីប្លែក និងមិនដូចបន្ទប់ទឹកផ្សេងទៀតនៅប្រទេសជប៉ុនទេ ។https://media.assettype.com/bdnews24-english%2F2024-04%2Fe7d496b3-2a59-41cd-8d93-a8313f92b78a%2FJapan_toilets_060424_01.JPG?auto=format%2Ccompress&fmt=webp&format=webp&w=732

លោក ថាខាអុ ខារិណុ ជាភ្ញៀវទេសចរមកពីទីក្រុងអូសាកា និយាយថា ៖ «គ្មានបន្ទប់ទឹកណានៅប្រទេសជប៉ុន មានលក្ខណៈដូចបន្ទប់ទឹកនៅទីនេះទេ ហើយយើងមិនអាចស្វែងរកបន្ទប់ទឹកបែបនេះដោយងាយៗទេ ។ វាមានលក្ខណៈផ្ទាល់ខ្លួន និងពិតជាពិសេសខ្លាំងណាស់» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj54hZHZltYsGHrPJIoUN18SJ5EXBNnbEwjwlQ8Cu7CEK92qahqirZkIbi8DdVXgUNGsgJi4sIAvxMvXwUEFiiq9WIzn2IohI5i8BmOWPIDy7vZ2LhKIdYrbi_l_A8sw2vcoQsJ43Tl2Oj15goYxbeF9yyynpyOSNuxnimttjz1zQU54cTPJGqqptTt8tk/s5817/28c1ee91-35f0-4380-a112-39233cba1fac.jpg

រីឯអ្នកស្រី ហ្វេណេឡូប៉េ ប៉ែងសុក ជាភ្ញៀវទេសចរជនជាតិបារាំងនិយាយថា ៖ «នៅទីក្រុងតូក្យូ អ្នកនឹងមានសេចក្តីសុខយ៉ាងខ្លាំង បើអ្នកបានចូលបន្ទប់ទឹក ពីព្រោះបន្ទប់ទឹកនៅជប៉ុនមានអនាម័យខ្លាំងណាស់ និងមានសុវត្ថិភាពបំផុត ។ លើសពីនេះ បន្ទប់ទឹកនៅតាមទីកន្លែងនីមួយៗមិនដូចគ្នាទេ ហើយខ្ញុំមានអារម្មណ៍ថា ខ្ញុំបានរកឃើញអ្វីថ្មី គ្រប់ពេលដែលខ្ញុំបានចូលបន្ទប់ទឹក» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrpaDQy6N2Fb7qc5KnP-wPxsbvRKsoTpJHaensck9KGH8oOUN26s2V4ySSpJxrYkEX56Z76_8U0dmd8qiTiP8XE7_X_4-QmMWpHAjzblHBxd-88gw1kF7Tn_hyphenhyphenwknaIpHgz9gaB3b_mMUMn6cC9w6jxWQvCGL3Ipv4jxqyzSaFw75GCf35w99RqEZ7IPE/s5350/e3ab6192-ae3e-43a6-9049-450a1e03af84.jpg

បន្ទប់ទឹកទាំង១៧កន្លែងនេះ គឺជាផ្នែកមួយស្ថិតក្នុងគម្រោងបន្ទប់ទឹកនៅទីក្រុងតូក្យូ (Tokyo Toilet Project) ដែលបានចាប់ផ្តើមដំណើរការដោយមូលនិធិ Nippon (ឬ Nippon Foundation) កាលពីឆ្នាំ២០២០ ។ មូលនិធិនេះបានជួលអ្នករចនាម៉ូដមកកែលម្អបន្ទប់ទឹកសាធារណៈជាថ្មីនៅតំបន់ Shibuya ស្ថិតក្នុងទីក្រុងតូក្យូ ដើម្បីឱ្យសាធារណជនងាយស្រួលប្រើប្រាស់បន្ទប់ទឹក ដែលពោរពេញទៅដោយការតុបតែងបែបសិល្បៈយ៉ាងស្រស់ស្អាត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6KJFsBVHG0YOeAxgd0nJsg8ET_xqztNcsYphlh7WSxrEwcrVwmXwjIlB3TGJcuF4rZcWQFj8AvDPPIw74e2sRNnbGiBmsPVphAlAfIYyK6StPSlGPFYto2Tt1sArVNY_3Q-2PjoN2V2IxWj-G7sy3ThUNGEM49m-mbS_W7_mFR2bQpOz2n_Z1L-A26bQ/s1200/image.jpg

កន្លងមក បន្ទប់ទឹកសាធារណៈនៅប្រទេសជប៉ុន តែងតែមានស្នាមប្រឡាក់, កខ្វក់, ក្លិនស្អុយ, ងងឹត និងគួរឱ្យភ័យខ្លាច ។ ហេតុនេះហើយ ទើបបន្ទប់ទឹកទាំងនេះមិនទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរទេ ។ ប៉ុន្តែកាលពីខែមីនា ឆ្នាំ២០២៤ អាជ្ញាធរប្រចាំតំបន់ Shibuya ក៏បានបង្កើតគម្រោងទេសចរណ៍បន្ទប់ទឹកនេះឡើង ស្របពេលវិស័យទេសចរណ៍ជប៉ុនងើបឡើងវិញ ក្រោយការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ៕

ផ្ទះរាប់ពាន់ខ្នងនៅក្នុងប្រទេសរុស្ស៊ីត្រូវបានជន់លិចដោយសារការបាក់ទំនប់ទឹក

0

បរទេស៖ ទំនប់ទឹកនៅទីក្រុង Orsk ក្នុងតំបន់ Orenburg ប្រទេសរុស្ស៊ី បានផ្ទុះឡើងកាលពីល្ងាចថ្ងៃសុក្រទី៥ ខែមេសា ឆ្នាំ២០២៤ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង ដែលបណ្តាលឱ្យប៉ះពាល់ដល់តំបន់ Urals ភាគខាងលិចស៊ីបេរី និងប្រទេសជិតខាងកាហ្សាក់ស្ថាន ជាកន្លែងដែលទឹកជំនន់ត្រូវបានពិពណ៌នាថាជាគ្រោះមហន្តរាយធម្មជាតិដ៏អាក្រក់បំផុតក្នុងរយៈពេល ៨០ ឆ្នាំ។ ទន្លេ Ural ជាធម្មតាជន់លិចនៅនិទាឃរដូវ ប៉ុន្តែដោយសារភ្លៀងធ្លាក់ខ្លាំង និងការកើនឡើងយ៉ាងខ្លាំងនៃសីតុណ្ហភាពនាំឱ្យទឹកកករលាយ ដែលបណ្តាលឱ្យកម្រិតទឹកទន្លេនៅជិតទីក្រុង Orsk ខ្ពស់ជាងធម្មតាជិត ១ ម៉ែត្រ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9HhruHNafBAAC3j_V5KI2p8ua1YHUMcr8ZRCIozPy60uUyBh58GBBHXemYb424UPib1l-fWK_8jwewIomexWoBSCx_jXriCfkJAEIHpzj43jofa5Qd5K3J0t8cMKfyGKu_6SW5IfJ3VqwWYkw-78SLY-t6GtH6m2YwtONTXlnYCOypOFL7p3kHb1-wCI/s800/r0_0_800_600_w800_h600_fmax.jpg

ដូច្នេះហើយការបាក់ទំនប់ទឹកនេះបានកំពុងឈានទៅរកស្ថានភាពកាន់តែអាក្រក់ទៅៗ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានសហព័ន្ធ Interfax ដែលបានរាយការណ៍នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ ថាស្ថានភាពនៃភាពអាសន្នបច្ចុប្បន្នចំនួនផ្ទះដែលត្រូវបានជន់លិចនៅក្នុងតំបន់នេះបានកើនឡើងពី ៤,៤០០ កាលពីថ្ងៃសៅរ៍ដល់ ៦,៦០០ នៅថ្ងៃអាទិត្យ ខណៈដែលកម្រិតទឹកនៃទន្លេ Ural បានបន្តកើនឡើងខ្លាំងនៅទូទាំងតំបន់ ដោយអ្នកស្រុកប្រហែល ៤,០០០ នាក់ត្រូវបានជម្លៀសចេញពីផ្ទះរបស់ពួកគេ។

វិមានក្រឹមឡាំងបានប្រកាសថា “ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានបញ្ជូនរដ្ឋមន្ត្រីស្ថានការណ៍គ្រាអាសន្ន Alexander Kurenkov ទៅកាន់ទីក្រុង Orsk កាលពីថ្ងៃអាទិត្យ ចំពេលស្ថានភាពកាន់តែអាក្រក់ទៅៗ”។ រដ្ឋមន្ត្រី Kurenkov បានពណ៌នាថាស្ថានភាពនេះគឺ “ធ្ងន់ធ្ងរណាស់” ។ Orsk គឺជាទីក្រុងទីពីរនៃតំបន់ Orenburg និងមានប្រជាជនប្រហែល ២០០,០០០ នាក់។ ទីភ្នាក់ងារព័ត៌មាន TASS បានរាយការណ៍ថា បច្ចុប្បន្នទីក្រុងនេះនៅស្ថិតក្រោមទឹកទាំងស្រុង ហើយអាចទៅដល់បានដោយទូកប៉ុណ្ណោះ។ ទូរទស្សន៍ Telegram លេខ ១១២ បាននិយាយថា រហូតមកដល់ពេលនេះ មនុស្ស ៤ នាក់បានស្លាប់ និង ៦៦ នាក់ផ្សេងទៀតបានរងរបួសនៅក្នុងទឹកជំនន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnBg_HUG8vRIzqM0QSswWbPUJ7-YHeJ6KiS1aNus4T5YTCbtU11ghS8Jd8WAe7OE9mmJK4g2C5ireRXZIl7qi6-7R34xvuKstIaifukM-Mos5Gf7BINnO3c1-UzNqE1AWm_AUhVLYOUUOU6wjcjMVgF3QK6UUStbGlicW_y65pf505ei0moi2nr6PS3dQ/s800/r0_0_800_600_w800_h600_fmax%20(1).jpg

ហេតុនេះហើយ បច្ចុប្បន្នអាជ្ញាធរមូលដ្ឋានបានប្រកាសឱ្យប្រជាជនប្រមូល និងវេចខ្ចប់ឯកសារសំខាន់ៗ របស់របរចាំបាច់ និងសត្វចិញ្ចឹម ហើយជម្លៀសទៅកាន់ទីជម្រកដែលមានសុវត្ថិភាពបណ្តោះអាសន្ន។ ដូច្នេះនៅថ្ងៃនេះមនុស្សប្រហែល ២៣០ នាក់ រួមទាំងកុមារ ៧៣ នាក់ត្រូវបានជម្លៀសចេញពីទីក្រុង Orsk ដោយប្រជាជនចំនួន ១៩០,០០០ នាក់ផ្សេងទៀតបានទៅកាន់ទីជម្រកបណ្តោះអាសន្នហើយ ខណៈដែលទឹកទន្លេនៅតែបន្តកើនឡើង។

គួរបញ្ជាក់ដែរថា គណៈកម្មាធិការស៊ើបអង្កេតនៃតំបន់ Orenburg កណ្តាលនៃប្រទេសរុស្ស៊ី បានបើកការស៊ើបអង្កេតឧក្រិដ្ឋកម្ម បន្ទាប់ពីទំនប់ទឹកបានបាក់ ដែលបណ្តាលឱ្យមានទឹកជំនន់នៅក្នុងទីក្រុង Orsk ។ មន្ត្រីប្រចាំតំបន់ Orenburg ជឿជាក់ថា គ្រោះមហន្តរាយទំនប់ទឹកខាងលើ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤ នាក់គឺជាលទ្ធផលនៃការថែទាំទំនប់មិនគាប់ចិត្ត។ អាជ្ញាធរមូលដ្ឋានបាននិយាយថា ពួកគេកំពុងស៊ើបអង្កេតបុគ្គលដែលទទួលខុសត្រូវចំពោះការសាងសង់ ការថែទាំ និងការប្រើប្រាស់ប្រឡាយដែលខូច៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9HhruHNafBAAC3j_V5KI2p8ua1YHUMcr8ZRCIozPy60uUyBh58GBBHXemYb424UPib1l-fWK_8jwewIomexWoBSCx_jXriCfkJAEIHpzj43jofa5Qd5K3J0t8cMKfyGKu_6SW5IfJ3VqwWYkw-78SLY-t6GtH6m2YwtONTXlnYCOypOFL7p3kHb1-wCI/s800/r0_0_800_600_w800_h600_fmax.jpg

សូរ្យគ្រាសថ្ងៃនេះ នៅកម្ពុជាមិនអាចមើលឃើញទេ! តើស្រ្តីមានផ្ទៃពោះត្រូវបានហាមឃាត់មិនឲ្យចេញក្រៅមែនឬអត់?

0

តាមជំនឿរបស់ចាស់ៗបុរាណ នៅពេលថ្ងៃដែលកើត«សូរ្យគ្រាសឬចន្ទគ្រាស» គឺគេហាមមិនស្រ្តីដែលមានផ្ទៃពោះចេញទៅមើលទេ ព្រោះថាអាចបណ្តាលឲ្យកូនកើត«គ្រាសកន្លង»។

បើយោងតាមវចនានុក្រមរបស់សម្តេចព្រះសង្ឃរាជជួនណាត «មនុស្សគ្រាសកន្លង»មានន័យថា ជាមនុស្សដែលល្មេញល្មើពីកំណើត តាំងពីនៅក្នុងផ្ទៃម្តាយ ជួនពេលដែលសូរ្យគ្រាសឬចន្ទគ្រាសកើតឡើង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUHB-qmcW172QQtxlYmPtObdO9G5U73l3D8Aw-iD-pWu5_L_uDKw2DbKSdHyhx3cQE4Jfgj5VgFY56JQy-icM6wuRctqZVQGlCLKtFYR2t4UCF-c9fU8yjzUngFGsAanL9Rz67YwIezfalwwWZ_zyEynk6I8-ZCwcnBFu3CIlnp49CNsIOQXmA5chtlEs/s300/images.jpg

ទាក់ទងទៅនឹងជំនឿ ដែលហាមមិនឲ្យស្រ្តីមានផ្ទៃពោះចេញទៅមើលសូរ្យគ្រាសដោយផ្ទាល់នេះដែរ បើយោងតាមផេក «Hello គ្រូពេទ្យ» បានពន្យល់ថា ទាំងនេះគ្រាន់តែជាការជឿតៗគ្នា និងជាការបោកបញ្ឆោតរបស់ចាស់ៗកាលពីជំនាន់មុនប៉ុណ្ណោះ ព្រោះមិនចង់ឲ្យស្រ្តីមានផ្ទៃពោះនៅទ្រាំចាំមើលបាតុភូតទាំងនោះ រយៈពេលយូរម៉ោង ឬដល់យប់ជ្រៅពេកជាដើម។

ប្រភពដដែលក៏បានបន្ថែមទៀតថា ស្ត្រីមានផ្ទៃពោះរមែងមានសុខភាពខ្សោយស្រាប់ កាលណាដែលអត់ងងុយ ឬប្រឹងមើលសូរ្យគ្រាសដោយភ្នែកទទេ ពុំមានពាក់អ្វីការពារ អាចធ្វើឲ្យធេងធោង វិលមុខ ទៅជាឈឺឬដួល នេះហើយជាអ្វីដែលចាស់ៗបារម្ភ។ ចំណែកឯ«គ្រាសកន្លង»នេះវិញ ចាស់ពីដើមប្រហែលចង់សំដៅលើជំងឺបម្រុងក្រឡាភ្លើង ឬក្រឡាភ្លើងលើស្ត្រីមានផ្ទៃពោះ ដែលធ្វើឲ្យឡើងឈាម ទៅជាប្រកាច់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrWejW4YI-PwpARmRPohAL1iOLM-lvObNqu9nOWHwlOf4Nz7bY8zNozoElhM4X80VA29LZphndQjLmRUgHZf1t58XJ4WOPoWpkD5cVxmYjgV18BfZ2zd2-U-xbbiamJKsdoBiG8UF5pOCScgj8MJtOitBS8uop1vW3Xn6LSGkSCFhrVmpBf68D2zYIieo/s1000/total-solar-eclipse-2024-95022f34946342e098bf570e3268475f.jpg

តែតាមក្បូនពេទ្យ ជំងឺបម្រុងក្រឡាភ្លើង បណ្តាលមកលើសសម្ពាធឈាម និងរោគសញ្ញាផ្សេងទៀតដោយសារខូចខាតសរីរាង្គផ្សេងៗ ដូចជា តម្រងនោម ជាដើម។ ស្រីៗមានផ្ទៃពោះ និងមានសម្ពាធឈាមធម្មតា ក៏អាចមានជំងឺនេះបានដែល ភាគច្រើនកើតនៅសប្តាហ៍ទី ២០ នៃការពពោះ និងអាចកើតលើស្រីៗមានសម្ពាធឈាមលើសតិចតួច ប៉ុន្តែមិនបានព្យាបាលត្រឹមត្រូវ។ ជំងឺបម្រុងក្រឡាភ្លើង អាចបង្កផលវិបាកធ្ងន់ធ្ងរប៉ះពាល់ដល់ជីវិតទាំងម៉ាក់ៗ និងគភ៌។

ទោះជាយ៉ាងណា ទាក់ទងនឹងស្ត្រីមានផ្ទៃពោះនិងបាតុភូត«គ្រាស»នេះ គ្រាន់តែជាជំនឿដែលនិយមជឿតៗគ្នាមក ហើយសូម្បីតែនៅប្រទេសឥណ្ឌាក៏គេជឿបែបនេះតាំងពីយូរណាស់មកហើយ។ ដូច្នេះហើយនៅកម្ពុជាយើង កាលពីអតីតកាលក៏បានទទួលយកវប្បធម៌អរិយធម៌ពីឥណ្ឌា ទើបជំនឿមួយនេះបានចងចាំនៅក្នុងដួងចិត្តរបស់ប្រជាជនខ្មែរស្ទើរគ្រប់ៗរូប។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkpGcJ6FgQNbO3fRTGO3D7C9-AAVxC0FlkJpFOQEpS8mKQnVT1gK18GILq82wUxE-RtNGL3qOOQK8_v2vx1sTe2xrhpdS3DMuuRxgsN98iLc7HoSKv1widNvl6iZ757aq-e8YiQKs-wHIfOMMJQglrI8uZa46e0a1Jfhv0yUkTfSLnDFd_oXINtq7zsTw/s1500/female-doctor-pointing-to-ultrasound-picture-with-pregnant-woman-57226319-5a1dc50f13f129003848ec12.jpg

ជាមួយគ្នានេះ សម្រាប់សូរ្យគ្រាសឆ្នាំ២០២៤ ដែលត្រូវនឹងថ្ងៃទី ៨ ខែមេសានេះ នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាប្រទេសអាស៊ីផ្សេងទៀត មិនអាចមើលឃើញបាតុភូតសូរ្យគ្រាសនេះទេ។ ដូច្នេះហើយកាលដែលបារម្ភថា ស្រ្តីមានផ្ទៃពោះមិនអាចចេញក្រៅនៅក្នុងថ្ងៃនេះ ឬត្រូវតែសង្ងំនៅតែក្នុងផ្ទះរហូតដល់ផុតថ្ងៃសូរ្យគ្រាស គឺគ្រាន់តែជារឿងយល់ច្រឡំប៉ុណ្ណោះ៕

វៀតណាមនៅតែជាប់ចំណាត់ថ្នាក់ទី២ ផ្នែកនាំចេញស្បែកជើងច្រើនជាងគេលើពិភពលោក

0

ប្រទេសវៀតណាម ៖ យោងតាមទិន្នន័យរបស់នាយកដ្ឋានគយបង្ហាញថា កាលពីខែកុម្ភៈ ឆ្នាំ២០២៤ កន្លងមក វៀតណាមនៅតែជាប់ចំណាត់ថ្នាក់ទី២ គឺជាប្រទេសនាំចេញស្បែកជើងច្រើនជាងគេលើពិភពលោក បន្ទាប់ពីប្រទេសចិន ដោយតម្លៃការជួញដូរស្មើនឹង១.១៧០លានដុល្លារអាមេរិក ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានបរទេសឈ្មោះ AEC Connect កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcO5YEtBO5U81YrMShzMEPhJSp-sLeGgg-ToSkLedjYEk-ecsB1rR6Fu7crTF8mQKVdhFN6HkipEXrVsaCB592sAuJXgod5NFdxs8dnWM0cYhYg3jMEfZmz_ewGDQEwog5ImfvUnUt-VsPmfZvJPsb1vZoZfvp47i_9G-FNN4xdt2OG38TJ7boFdL56MQ/s640/288682_giay.jpeg

ផលិតផលស្បែកជើងរបស់ប្រទេសវៀតណាមបាននាំចេញទៅកាន់ប្រទេសស្មើជាង១៥០ នៅទូទាំងពិភពលោក ក្នុងនោះការនាំចេញស្បែកជើងវៀតណាម ស្មើនឹង១០% នៃផលិតផលស្បែកជើងនៅលើទីផ្សារពិភពលោក ។ ប៉ុន្តែការនាំចេញស្បែកជើងរបស់វៀតណាមនៅខែកុម្ភៈ បានធ្លាក់ចុះ៤០,៣% បើធៀបនឹងខែមករា ឆ្នាំ២០២៤ ។ ហេតុនេះ ក្នុងរយៈពេល២ខែដំបូងនៃឆ្នាំ២០២៤ ការនាំចេញស្បែកជើងរបស់វៀតណាម មានតម្លៃសរុបស្មើនឹង៣.១០០លានដុល្លារអាមេរិក ។

ចំណែកទីផ្សារសំខាន់ៗ រួមទាំងសហរដ្ឋអាមេរិក, សហភាពអឺរ៉ុប និងប្រទេសអង់គ្លេស ដែលការនាំចេញស្បែកជើង មានអត្រាកំណើនខ្លាំងស្មើរហូតដល់ជាង១០% ជាពិសេស សហរដ្ឋអាមេរិក ដែលមានតម្លៃជួញដូរស្មើរហូតដល់១.១០០លានដុល្លារអាមេរិក កើនឡើង២៥% បើធៀបពីមួយឆ្នាំទៅមួយឆ្នាំ ឬស្មើនឹង១ ក្នុងចំណោម៣ នៃការនាំចេញស្បែកជើងសរុបរបស់ប្រទេសវៀតណាម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPNpc6cfvJUovd3Sb7x7tKdq8Jrp7IRaOFu_F37meznkLTqBTLZwnO2TzGvPUBNw9uLsyDhUFgWdJsLC-ue6lSfZhtHBHT0DOMosPbsX2GKBOTv7mI3wfWSxtg20cT3oiZajQnZco8yUQ4z4z0VZN-2TFDRTXUKVExUIwgk6JlwxZJr8Z9Paiyu0S3Bh0/s1600/bafccafc-vietnam_footwear.png

រីឯចិន គឺជាប្រទេសនាំចូលស្បែកជើងពីវៀតណាម ស្ថិតក្នុងលំដាប់ទី២ ស្មើទឹកប្រាក់ជាង៣១៨លានដុល្លារអាមេរិក កើនឡើង១១,៤% បើធៀបពីមួយឆ្នាំទៅមួយឆ្នាំ ។ បន្ទាប់មក គឺប្រទេសបែលហ្ស៊ិក បាននាំចូលស្បែកជើងវៀតណាម ស្មើទឹកប្រាក់១៩១លានដុល្លារអាមេរិក កើនឡើង១០% បើប្រៀបធៀបប្រចាំឆ្នាំ ។

យោងតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍ឧស្សាហកម្មវាយនភ័ណ្ឌ, ស្បែក និងស្បែកជើងរបស់វៀតណាម នៅឆ្នាំ២០៣០ ព្រមទាំងចក្ខុវិស័យឆ្នាំ២០៣៥ បញ្ជាក់ថា ប្រទេសវៀតណាមបានប្តេជ្ញាចិត្តថា នឹងនាំចេញស្បែកជើងទៅក្រៅប្រទេស ឱ្យស្មើទឹកប្រាក់ចាប់ពី២ម៉ឺន៧ពាន់លានដុល្លារអាមេរិក រហូតដល់២ម៉ឺន៨ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfFqpiya9ND5Td7nmvuf1nbtuQaPvGrVbcpfwdd8_ZwdDXnP_JbiI1ypmpDm7Fhcd9qNnFWDm2Z9NkCrBux-hMAw6LkWYSuMrE-zavzEYSkwZfyzlvZOJz0wzziOIiMY5FTxtHoXXLGrfIaQeyBbiBrMhdDqxq69jV55wpCSKhyphenhyphenhZ6JbTxNe__M6joaWw/s900/shoeleather2022.jpeg

លើសពីនេះ នៅឆ្នាំ២០៣០ ប្រទេសវៀតណាមនឹងនាំចេញស្បែកជើងទៅក្រៅប្រទេស ស្មើទឹកប្រាក់ចាប់ពី៣ម៉ឺន៨ពាន់លានដុល្លារអាមេរិក រហូតដល់៣ម៉ឺន៩ពាន់លានដុល្លារអាមេរិក ។ វៀតណាមសង្ឃឹមថា ក្នុងអំឡុងចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៦ ឧស្សាហកម្មស្បែកជើងវៀតណាម បានកើនឡើងចាប់ពី១០% ទៅ១២% ក្នុង១ឆ្នាំ ៕

ថ្វីបើកម្តៅក្តៅឡើងដល់៣៩អង្សាសេ តែក្រសួងបញ្ជាក់ថាអាចនឹងភ្លៀងនៅតំបន់មួយចំនួន

0

ជ្រលងសម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង បានធ្វើឱ្យស្ថានភាពធាតុអាកាសនៅកម្ពុជាពីថ្ងៃទី៨ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ នេះ អាចនឹងឡើងកម្តៅដល់៣៩អង្សាសេ និងមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី១០ភាគរយ នៅតំបន់ខ្ពង់រាប។

ដោយឡែកតំបន់វាលទំនាប មានសីតុណ្ហភាពអប្បបរមា២៦អង្សាសេ និងសីតុណ្ហភាពអតិបរមា៣៨អង្សាសេ។ ខ្យល់បក់មកពីទិសអាគ្នេយ៍ និងទិសនិរតី មានល្បឿនមធ្យម២ម៉ែត្រ/វិនាទី។ តំបន់ភាគពាយ័ព្យអាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី១៥ភាគរយ។

រីឯ នៅតំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមា២៥អង្សាសេ និងសីតុណ្ហភាពអតិបរមា៣៦អង្សាសេ។ ខ្យល់បក់មកពីទិសនិរតីមានល្បឿន មធ្យម៣ម៉ែត្រ/វិនាទី។ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដី៥ភាគរយ៕May be an image of text

ក្រុមហ៊ុន Tesla នឹងលុបចោលគម្រោងផលិតរថយន្តអគ្គិសនីតម្លៃថោក

0

បរទេស៖ ក្រុមហ៊ុន Tesla របស់សហរដ្ឋអាមេរិក បានលុបចោលគម្រោងផលិតរថយន្តអគ្គិសនីតម្លៃថោក ដោយចាប់យកគម្រោងថ្មីវិញគឺការអភិវឌ្ឍ robotaxis បើកបរដោយខ្លួនឯង នេះយោងតាម Reuters ដែលបានចេញផ្សាយកាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyXiQHn1bCTDEliWwTTm8Yc2iF3gt5XEZ687rHUDRN8cTxc0Bau5PgsQG5jKvqF0kO9fMrU3PjE2gdp9oHmgussmyaZUe2jFLpRe2ofyOUKUDm49LI5sTK4PqM6fSzdYV926UYFrQn5E5EQspPdWl-_C1Ydy2D-KeyHCfkWAGgT01W7nJc40XOULzDz9g/s1000/how-much-does-a-tesla-cost-model-s-3-x-y.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyXiQHn1bCTDEliWwTTm8Yc2iF3gt5XEZ687rHUDRN8cTxc0Bau5PgsQG5jKvqF0kO9fMrU3PjE2gdp9oHmgussmyaZUe2jFLpRe2ofyOUKUDm49LI5sTK4PqM6fSzdYV926UYFrQn5E5EQspPdWl-_C1Ydy2D-KeyHCfkWAGgT01W7nJc40XOULzDz9g/s1000/how-much-does-a-tesla-cost-model-s-3-x-y.jpg

ការសម្រេចចិត្តបោះបង់ចោលនូវគោលដៅដែលបានគ្រោងទុកជាយូរមកហើយនោះ គឺដោយសារក្រុមហ៊ុនចង់ផ្តោតលើការផលិតម៉ូដែលប្រណីតជាមុនសិន បន្ទាប់មកប្រើប្រាស់ប្រាក់ចំណេញដើម្បីផ្តល់មូលនិធិសម្រាប់ការផលិតរថយន្តអគ្គិសនីតម្លៃថោកនៅពេលក្រោយ។ ដូច្នេះគម្រោងផលិតរថយន្តអគ្គិសនីតម្លៃថោក នៅតែមានដោយនាយកប្រតិបត្តិ Elon Musk សន្យាថានឹងចាប់ផ្តើមផលិតម៉ូដែលរថយន្តអគ្គិសនីដែលមានតម្លៃសមរម្យនៅរោងចក្ររបស់ខ្លួនក្នុងរដ្ឋតិចសាស់ សហរដ្ឋអាមេរិក ក្នុងឆមាសទីពីរនៃឆ្នាំ ២០២៥។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtixmlyFnu47YS26T9riKr_sLUq0AcamsYd6fXie14F_66ToE2GZp_PQ5tJ3_4kb_hwKHtBU8Ur56AA9aLieWu-wTUUc6aDxNPxiBoV7HGm61HgeG32N2C1Hj-YonsrkZd-lxsb_yoJkv0AivTgQZVtINIyZVaKGxw74cK17359M1bmQHIG2oA8N3PZzQ/s2400/GettyImages-1235785208-EDITORIAL-Tesla+factory.jpeg

ម៉ូដែលរថយន្តថោកបំផុតរបស់ Tesla នាពេលបច្ចុប្បន្ននេះគឺ Model 3 sedan ដែលមានតម្លៃលក់រាយត្រឹមតែ ៣៩,៩០០ដុល្លារប៉ុណ្ណោះនៅសហរដ្ឋអាមេរិក។ ហើយម៉ូដែលបន្ទាប់ដែលនឹងត្រូវផលិតនៅឆ្នាំ ២០២៥ ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមនៅតម្លៃប្រហែល ២៥,០០០ ដុល្លារអាមេរិកប៉ុណ្ណោះ។ ទោះជាយ៉ាងណា បន្ទាប់ពីរបាយការណ៍របស់ Reuters ត្រូវបានចុះផ្សាយ តម្លៃភាគហ៊ុនរបស់ Tesla បានធ្លាក់ចុះជាង ៦% ។ ប៉ុន្តែបានងើបឡើងវិញបន្តិចបន្ទាប់ពីការប្រកាសរបស់ Musk កាលពីពេលថ្មីៗនេះថា “មនុស្សយន្តរបស់ក្រុមហ៊ុន Tesla នឹងត្រូវបានបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី ៨ ខែសីហាខាងមុខនេះ” ដែលជួយឱ្យតម្លៃភាគហ៊ុនកើនឡើងបន្ទាប់ពីការជួញដូរពីរបីម៉ោង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAqo5mc__d1PfmxjJaOpj60OWeRkYzL8mXzr01cQwLpO1mejBlB5xKnvXmtP4NICBeY9TXvRDcrB6pvyTgvlHTfVKBxhC5rfd0UTbHrUzfwcVdYJ0S3Xnj7ArZHLy9m7XjwaMdA3XYjLsufericn5ndBKREZZQWTXVxZlBjYRAOxEmirRa8XNAojKgSvI/s1280/tesla-giga-berlin-model-y-general-assembly-tesla-q2-2022-report.jpg

គួរបញ្ជាក់ដែរថា ការសម្រេចចិត្តខាងលើត្រូវបានធ្វើឡើងនៅពេលដែលក្រុមហ៊ុន Tesla ប្រឈមមុខនឹងការប្រកួតប្រជែងជាសាកលពីក្រុមហ៊ុនរថយន្តអគ្គិសនីរបស់ចិន ជាមួយនឹងម៉ូដែលរថយន្តស៊េរីជាច្រើនដែលមានតម្លៃចាប់ពី ១០,០០០ ដុល្លារប៉ុណ្ណោះ ខណៈសម្ពាធក្នុងការរកប្រាក់ចំណេញពីម៉ូដែលរថយន្តតម្លៃទាបគឺជាបញ្ហាប្រឈមសម្រាប់ក្រុមហ៊ុនរថយន្ត Tesla។ កន្លងទៅលោក Musk ធ្លាប់បាននិយាយថា គឺផលិតរថយន្តតម្លៃថោកគឺមានការលំបាកជាងមុន ដោយសារតែឥឡូវនេះ Tesla កំពុងប្រឈមមុខនឹងការប្រកួតប្រជែងកាន់តែខ្លាំងនៅក្នុងផ្នែកនេះ ដោយបច្ចុប្បន្នក្រុមហ៊ុន Tesla បានកំពុងចំណាយពេលជាច្រើនឆ្នាំក្នុងការអភិវឌ្ឍរថយន្ត Cybertruck ដែលជារថយន្តភីកអាប់អគ្គិសនីមានតម្លៃថ្លៃ៕

ខ្ពស់ស្អាត! រូបសំណាកសេះសមុទ្របាញ់ទឹក នឹងរំលេចខ្លួនមុនថ្ងៃចូលឆ្នាំ

0

នាឱកាសបុណ្យចូលឆ្នាំថ្មី ខាងមុខនេះ រដ្ឋបាលខេត្តកំពតនឹងដាក់បង្ហាញរូបសំណាកសេះសមុទ្របាញ់ទឹក ដែលមានកម្ពស់ ៨ម៉ែត្រ នៅមុខសាលាខេត្តចាស់ ដោយមានការតុបតែងភ្លើងពណ៌ និងការបាញ់ទឹកឱ្យបានស្អាត ដើម្បីទាក់ទាញភ្ញៀវទេសចរ។May be an image of 15 peoplehttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbh1JNoRYMlSB_hmu0aJXGrfhNJktELVfzDWLj_REjQ0mu6uwYk0Ec8B9LoD1L0V3FhC9-1lJVEeS1PPdlY_FKMzv_h9EWXcA81ZrJQggp2S5t6XEqcBlT2TR63iwSQKampk84OFeAncpArscXl3xz0vnU3n05qQtiuk11sVdcCFYTYq2ardLKPsjmYlo/s1503/Screenshot%202024-04-08%20091010.pngនៅជុំវិញ រូបសំណាកសេះសមុទ្របាញ់ទឹកនេះ ក៏នឹងមានកន្លែងដើរហាត់ប្រាណ កន្លែងមើលថ្ងៃលិច និជាកន្លែងសម្រាប់កម្សាន្តនាពេលល្ងាច ស្រូបយកខ្យល់អាកាស។

ក្រៅពីរូបសំណាកសេះសមុទ្របាញ់ទឹក រដ្ឋបាលខេត្តកំពតក៏នឹង ដាក់ឱ្យចូលលេងកម្សាន្តឆ្នេរខ្សាច់ប្របមាត់ព្រែកកំពង់បាយចាប់ពីស្ពានឥន្ទធនូ (ស្ពានចាស់) រហូតដល់ស្ពានកំពង់បាយ(ស្ពានថ្មី) ថែមទៀតផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3hOPn5GOrS1Qm4aIxpI91_CTnnJt00BfaknlRY8kHdLo1COpmXfTRZpn2CTszOhzt6OT-dELnU8xo6YKtvf91SwTXuo7Bhk4PKvBes28XqTNSkpQ1Tox-SdEVvzh7l4X1ZH6BdHP1NK-OfukK36x4RE988uVudRkj978K9bRhO-LUglJsz2pyOKz29kk/s640/IMG_20240403_181355_111.jpg

 

ពលរដ្ឋថៃអន់ចិត្តពេលម្ហូប «គែងតៃប្លា» ជាប់ចំណាត់ថ្នាក់ជាម្ហូបអន់បំផុតលើពិភពលោក

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា ម្ហូបរបស់ប្រទេសថៃមួយមុខឈ្មោះ «គែងតៃប្លា» ដែលពលរដ្ឋថៃចាត់ទុកថា គឺជាម្ហូបដ៏ឆ្ងាញ់បំផុតប្រចាំខេត្តភាគខាងត្បូង ត្រូវបានគេហទំព័រដ៏ល្បីឈ្មោះ TasteAtlas ចាត់ចំណាត់ថ្នាក់ថា ជាម្ហូបអន់បំផុតនៅលើពិភពលោក ក្នុងចំណោមម្ហូបចំនួន១០០មុខ ។

វាបានក្លាយជាប្រធានបទមួយធ្វើឱ្យអ្នកលេងបណ្តាញសង្គមនៅប្រទេសថៃលើកឡើងយ៉ាងច្រើន នាដើមខែមេសានេះ នៅពេលគេហទំព័រដ៏ល្បីមួយឈ្មោះ TasteAtlas បានចាត់ចំណាត់ថ្នាក់ម្ហូបអាហារចំនួន១០០មុខ គឺជាអាហារអន់បំផុតនៅលើពិភពលោក ។ គេហទំព័រនេះបង្ហាញថា សម្លថៃឈ្មោះ «គែងតៃប្លា» បានជាប់ចំណាត់ថ្នាក់ទី១ ជាសម្លអន់បំផុតនៅលើពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8vcusappHTquiMjzUd9yp_7M5RsRtNZhKBUUDdfSMWLsVFDY4_pECuYwGhO2hi2VEsDkwCkclRtMdf2qIwPKt4JhhHa3EAaZ1am9_I7XTiMceKtcnFVMWBU1zqOJ30K2H0uodo68tZDa4daC_5FeVB-WGSMJ2WpwPoYSW3j8pIjchVeocm9QLC9HiVoo/s728/food.jpg

ពលរដ្ឋថៃនៅទូទាំងប្រទេសបានបង្ហាញនូវមតិរិះគន់ថា មិនគួរសម្រេចចិត្តវិនិច្ឆ័យអាហាររបស់ប្រទេសណាមួយផ្អែកតាមទស្សនៈសកលទេ ដោយសារវប្បធម៌ប្រទេសនីមួយៗខុសៗគ្នា ។ រីឯពលរដ្ឋថៃរស់នៅខេត្តភាគខាងត្បូងបញ្ជាក់ថា «គែងតៃប្លា» គឺជាមុខម្ហូបដ៏ឆ្ងាញ់ក្នុងចំណោមមុខម្ហូបផ្សេងទៀត ដែលបង្ហាញពីអត្តសញ្ញាណក្នុងតំបន់ ។

ពលរដ្ឋថៃមិនយល់ស្របនឹងការចាត់ចំណាត់ថ្នាក់នេះទេ ពីព្រោះសម្លថៃឈ្មោះ «គែងតៃប្លា» គឺជាមុខម្ហូបមានរសជាតិឆ្ងាញ់ពិសេសសម្រាប់ពួកគេ ហើយសូម្បីតែ YouTuber ជនជាតិកូរ៉េខាងត្បូងដ៏ល្បី ឈ្មោះ ខាឡែន ក៏ចូលចិត្តបរិភោគម្ហូបនេះដែរ ក្នុងចំណោមម្ហូបផ្សេងទៀតរបស់ប្រទេសថៃ ។ អ្នកខ្លះទៀតនិយាយថា វាជាម្ហូបអន់នៅលើពិភពលោក ប៉ុន្តែវាជាម្ហូបពិសេសរបស់ខ្លួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwkbwUFWZgwlEwRMBYi6SJjPzMshUjXzJsQutoe_5dNstc-P8kygbbkTxnc1paN8Eem5ZETRxYUNPvydS3gc5845gOmYqmUsejAOJ_oDUC7RN9yqYhi4Hy6roFQkizg2OUUIV5bO5s4sUFLOcxW_zZcyFV08W2l1G5f8P58ZdKHYe_V_f0NVSe1dWtHqg/s1140/RT1713_ImageBanner_1140x507.jpg

ចំណែកស្ត្រីជាម្ចាស់ហាងលក់ម្ហូប និយាយថា «គែងតៃប្លា» គឺជាម្ហូបដ៏ឆ្ងាញ់បំផុតសម្រាប់អតិថិជន ហើយតាំងពីគេហទំព័រ TasteAtlas បានចាត់ចំណាត់ថ្នាក់ថា «គែងតៃប្លា» គឺជាម្ហូបអន់បំផុតនៅលើពិភពលោក ឃើញថា គាត់លក់ម្ហូបនេះដាច់ខ្លាំងណាស់ ។ ជារៀងរាល់ថ្ងៃ អតិថិជនបាននាំគ្នាមកទិញម្ហូបនេះនៅហាងរបស់គាត់ជាហូរហែ ។

សារព័ត៌មានថៃបានសម្ភាសន៍លោក Srettha Thavisin នាយករដ្ឋមន្ត្រីថៃ ពាក់ព័ន្ធនឹងការចាត់ចំណាត់ថ្នាក់របស់គេហទំព័រ TasteAtlas នេះ ហើយលោក Srettha Thavisin លើកឡើងថា ចំពោះការចាត់ចំណាត់ថ្នាក់ថា អាហារថៃ «គែងតៃប្លា» ជាអាហារអន់បំផុត គឺវាស្ថិតនៅលើអណ្តាតរបស់មនុស្សម្នាក់ៗ ប៉ុន្តែសម្រាប់ខ្លួនលោកវិញ លោកចូលចិត្តបរិភោគម្ហូបនេះខ្លាំងណាស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyJyz3VSpas7hprDsv1TXRHz1dus3wAVEVeoc7F3kHDoeV0vVoFiTKOFAmQ6FC9ijv8l50ChFikl8ndIvW__S8rr5EF8zGptSfk7gdpusOsgYT6KTrfZgL1GkXSavt93P8ap4Z1wQMssQU_86YfyI_lBTgUcEiUJXhvC8pqKCTR6ynZw-BQmx0ET6FX6g/s680/%E0%B8%A3%E0%B8%9B-%E0%B8%AB%E0%B8%A5%E0%B8%81-%E0%B8%82%E0%B8%AD%E0%B8%87-%E0%B8%AA%E0%B8%95%E0%B8%A3-%E0%B9%81%E0%B8%81%E0%B8%87%E0%B9%84%E0%B8%95%E0%B8%9B%E0%B8%A5%E0%B8%B2.jpg

លោកនាយករដ្ឋមន្ត្រីបន្តថា បើទោះជាជនបរទេសមិនចូលចិត្តបរិភោគអាហារថៃ «កែងតៃប្លា» ក្តី ប៉ុន្តែនៅមានអាហារថៃជាច្រើនមុខទៀតបានជាប់ចំណាត់ថ្នាក់ជាអាហារឆ្ងាញ់នៅលើពិភពលោក ។ ហេតុនេះ ពលរដ្ឋថៃត្រូវតែយល់ព្រមទទួលស្គាល់ការចាត់ចំណាត់ថ្នាក់នេះ ពីព្រោះវាជាសិទ្ធិរបស់ពួកគេ ។ លោកបញ្ជាក់ថា បើម្ហូប «គែងតៃប្លា» គ្មានរសជាតិហឹរទេនោះ គឺពុំហៅថា «គែងតៃប្លា» ទេ ។

ទោះយ៉ាងណា ពលរដ្ឋថៃខ្លះទៀតនិយាយថា ដោយសារតែសម្លនេះមានរសជាតិឌិតខ្លាំង, ហឹរខ្លាំង និងខាប់ ថែមទាំងមានក្លិនប្លែកខុសពីមុខម្ហូបផ្សេងៗ ទើបធ្វើឱ្យ «គែងតៃប្លា» មិនត្រូវមាត់ជនបរទេស សូម្បីតែជនជាតិថៃគ្នាឯង ក៏មិនចូលចិត្តម្ហូបនេះដែរ ៕