Home Blog Page 1178

លេងធម៌ក្តៅ! អាវុធហត្ថបញ្ចេញកម្លាំង២៥០នាក់ អន្តរាគមន៍បង្ក្រាបបទល្មើសធនធានធម្មជាតិ

0

នៅថ្ងៃអង្គារ៏ ទី១២ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានចេញបទបញ្ជាឱ្យកងកម្លាំងដឹកនាំបញ្ជាមធ្យោបាយ គ្រឿងចក្រ និងកម្លាំងកងអន្តរាគមន៏កងរាជអាវុធហត្ថ ប្រមាណ២៥០នាក់ ចុះជួយគាំទ្រដល់កម្លាំងគណៈបញ្ជាការឯកភាពខេត្តពោធិសាត់ ដើម្បីបើកយុទ្ធនាការទប់ស្កាត់ និងបង្ក្រាបបទល្មើសកាប់ព្រៃទន្ទ្រានយកដីរដ្ឋ ក្នុងភូមិសាស្ត្រស្រុកវាលវែង ខេត្តពោធិសាត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhShVZF7lfNmAZsxgnOzhPsFVvGi8cXo8bcUB4q5Kd1hx2_sSZ5eD5igMOueA_etyNlEj4Ge3e6kbEO-o-zP6wpZgaaPhyphenhyphen9JDZ2-7WOMPlfI8tJpolV9xoFmuZj3FyMkTq6YRpNGpoqcvmXS2tgHjd_17naYw5jbObQ-Zan-AircGz_owUjkxaQEL7vds4/s960/8882463a97314738f2e5a2b9d86e02c1.jpg

គោលដៅទីតាំងភូមិសាស្ត្រដែលត្រូវប្រតិបត្តិការជាអាទិភាពមាន ០៤ឃុំ និង ១៤ចំណុចធំៗ ក្នុងនោះរួមាន៖

ទី១.នៅឃុំថ្មដា (ចំណុចខ្នង ១៦ ភូមិអូរសួស្តី ឃុំថ្មដា ស្រុកវាលវែង)

ទី២.នៅឃុំអន្លង់រាប(ចំណុចជើងភ្នំ១៥០០ និងចំណុច៨០ ភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង (ចំណុចជើងភ្នំក្រឡឹង និងជួរភ្នំ) ភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង (ចំណុចជើងភ្នំខ្មោច) ភូមិអូរ១៧ ឃុំអន្លង់រាប ស្រុកវាលវែង (ចំណុចដីសហគមន៍ក្រាំងរងៀង) ឃុំអន្លង់រាប (ចំណុចអូរ១ អូរ២ ចំណុចក្បាលស្ទឹងទួលល្ងៀង ភូមិអូរដីខ្មៅ ឃុំអន្លង់រាបhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFW9JXlpUQcikLDkke7t-zi1eUdQY_FlxPks_tM0bP5ZRir5wj6Ll_4kJ-vPcDAZetgiX3BtPamPcGNuzO-xueMvs7Zt_vxCjjp7NEUCiKBDnrJJ2ROglpo2UaMVz7f4fhDbKqN5sjvoRzhcI8esaJ0VMDgRdNKDJkgHF33pPUG-5s4pWKy8rb0umBH9k/s960/9ff9cb9667ce1e31198549a4057f6a61.jpg

ទី៣.នៅឃុំក្រពើពីរ (ចំណុចច្រកចង្អៀត ភូមិក្រពើពីរលើ) ឃុំក្រពើពីរ ព្រំប្រទល់ស្រុកវាលវែង និងស្រុកសំឡូត ខេត្តបាត់ដំបង (ចំណុចជើងភ្នំប្រើសដល់ទឹកធ្លាក់ថ្មចាំង) ភូមិក្រពើពីរលើ ឃុំក្រពើពីរ (ចំណុចភ្នំតាងិល នៅចំណុចប្រសព្វរវាងភូមិអូរតាទិន) ភូមិសំឡាញ និងភូមិកុំប៉ង ឃុំក្រពើពីរ/ចំណុចស្រែយក្ស ភូមិកុំប៉ង ឃុំក្រពើពីរ (ចំណុចខ្នងភ្នំព្រះអាទិត្យ) ភូមិបឹងរំលេច ឃុំក្រពើពីរ ព្រំប្រទល់ស្រុករុក្ខគិរី ខេត្តបាត់ដំបងhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGzPgEk2FJpvHqhNSJfAtD4Lp_W4BRH8GlaYreFesn6hOGvhBkOXn3LYecsB8wNl0BuydbCvpb9nLj__HI-yD2qyWjjpau7Rix_EujERchisBsvRtGeAsa3tvqCmKNrA1yRIkAB3Zw8IcMY9L9t5vcbHubO_0OZ7c4_f3O0mwPp-Xv2pV608eKudrn4Kc/s1280/7d87b838157e44afbae61bdf3ef7d703.jpg

ទី៤.នៅឃុំប្រម៉ោយ (ចំណុចអូរទី២ ចំណុចជើងភ្នំសុគន្ធ ចំណុចអូរតាសូ ចំណុចអូរក្បាលខ្ទីង និងចំណុចអូរបេង ឃុំប្រម៉ោយ (ជាចំណុចប្រសព្វ៤ភូមិ : ភូមិស្ទឹងថ្មី ភូមិមន្ទីរពេទ្យចាស់ ភូមិផ្ចឹកជ្រុំ និងភូមិឈើទាលជ្រុំ ឃុំប្រម៉ោយ)/ចំណុចខាងមុខ និងខាងក្រោយភ្នំលោកតាគ្រី ភូមិដូននាគ ឃុំប្រម៉ោយ/ចំណុចម៉ុងរី ភូមិដូងឃ្លៀង ឃុំប្រម៉ោយ ព្រំប្រទល់ជាមួយស្រុកភ្នំក្រវ៉ាញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiX_-78kzA9tH7IHxVIHPjqU4IyfcxiXqZ-im4YuIOTlebcP1jCB1G1XZbYBbGiIa9H4PVD_36j4s5o75G8aA_T-bnlCRdHhA_NUlqDwFMJ6NQlTbnG7IRr3IEb9efBQjH64GDXo6rYIUQSbrbek3riCaeQmQFW5DQ0RlSlNS1AIHSs4XTL5qxqvgb2u4A/s1280/6f885274d9aac5d8a42b0b9d28a54bed.jpg

ចំពោះបេសកកម្មនេះមានរយ:ពេលមួយខែ ធ្វើឡើងដើម្បីពង្រឹងប្រសិទ្ធិភាពការងារគ្រប់គ្រងតំបន់ការពារធម្មជាតិ សំដៅធានាឱ្យបាននូវនិរន្តរភាពប្រព័ន្ធអេកូឡូសុី ការអភិរក្សជីវៈចម្រុះ និងការប្រើប្រាស់ធនធានធម្មជាតិឱ្យបានសមស្រប៕

ពលរដ្ឋអាមេរិកពុំសូវចង់បានកូន តែចូលចិត្តចិញ្ចឹមសត្វជំនួស

0

សហរដ្ឋអាមេរិក ៖ នារីម្នាក់ឈ្មោះ លីសា រស់នៅរដ្ឋមីឈីហ្គេន សហរដ្ឋអាមេរិក បានផ្តល់បទសម្ភាសន៍មកកាន់សារព័ត៌មាន BBC ថា នាងពុំចង់បានកូនទេ ហើយនាងគិតបែបនេះតាំងពីរៀននៅវិទ្យាល័យមកម៉្លេះ ដោយសារមានអារម្មណ៍ថា ត្រូវលះបង់អ្វីគ្រប់យ៉ាងក្នុងជីវិតដើម្បីក្លាយជាម្តាយម្នាក់ ។ លើសពីនេះ ការមានកូនត្រូវចំណាយគ្រប់បែបយ៉ាង ដូចជា ៖ ពេលវេលា, ប្រាក់ និងលះបង់សកម្មភាពដែលខ្លួនចង់ធ្វើ ។https://www.wfla.com/wp-content/uploads/sites/71/2022/03/GettyImages-614306210.jpg

ចំណែកបុរសជាគូស្នេហ៍របស់នាង លីសា និយាយថា លោកតែងតែបារម្ភពីរឿងមានកូនជានិច្ច ហើយលោកចាប់ផ្តើមមានចំណែករួមផ្នែកនយោបាយកាន់តែច្រើន ។ ហេតុនេះ លោកបានរៀនសូត្រពីអ្វីគ្រប់យ៉ាងពាក់ព័ន្ធនឹងបញ្ហាបម្រែបម្រួលអាកាសធាតុ ទើបលោកគិតថា លោកមិនអាចទទួលខុសត្រូវលើជីវិតរបស់កូនបានទេ ។

លោកបន្តថា ស្របពេលស្ថានភាពសង្គមតានតឹងអាចធ្វើឱ្យលោក និងអ្នកដទៃស្វែងរកទំនាក់ទំនងល្អ ឬសេចក្តីស្រឡាញ់គ្មានលក្ខខណ្ឌ ប៉ុន្តែវាមិនមែនជាការរៀបការហើយមានកូននោះទេ ។ មនុស្សសម័យថ្មីជាច្រើននាក់សុខចិត្តចិញ្ចឹមឆ្កែ, ឆ្មា ឬសត្វផ្សេងៗ ជំនួសការមានកូន រហូតដល់មានឃ្លាមួយដែលពលរដ្ឋអាមេរិកតែងនិយាយលេងសើចថា ៖ «Pets are the new kids, Plants are the new pets» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhblsZoJGQtESGT30CoNM3jpJfkJFy9qOYMLkmExqcteOel5JOmWkWcZTB4TwRlbdfphyphenhyphentWfUCxgWGiEU8C22tApCrfIApA9ehAr98qHT70V7utYDZ4q2qyY8VXbV0cZY5eULAvcEPeah9LPPMnAThU5P6jVKmnPyRp_KGXuZ6PdprNaGmQOFBbaIcfXK0/s2048/chewy-nPRK_w6tcQ4-unsplash-scaled.jpg

ចំពោះមូលហេតុដែលមនុស្សសម័យថ្មីភាគច្រើនសម្រេចចិត្តគ្មានកូន ឬមានកូនបន្ថែមទៀត បើធៀបនឹងមនុស្សសម័យមុន គឺអាចបណ្តាលមកពីកត្តាជាច្រើន ដូចជា ៖ ការពន្យារកំណើតមានប្រសិទ្ធភាព ហើយស្ត្រីមានជម្រើសច្រើនជាងពេលមុន ។ ពួកនាងពុំបានកំណត់គោលដៅថា ចង់រៀបការហើយមានកូនដើម្បីបង្កើតស្ថិរភាពសម្រាប់ជីវិតទេ ខណៈស្ថានភាពសង្គមមិនអំណោយផល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQzYuUmC8kZmWoZmK4bgBN3P_7NUDXxhEZ7JylkNsn8qXNMr3z276Ux3axX5rubEsD9GuJ8X4F3zvmVsQzJYnaYKwH12EU-1-FEx_8pO8tbSdU9sBSko8bBHkQpEYhDl6GeVjpaA9T3VmKcnpv4i7pduummaSQct3SmcHCzuMQotdJb39CzW5EZ-sGBGQ/s600/dodo-resolve-petschool-600_13S9Y08.jpg

លើសពីនេះ ពួកគេពុំចង់ទទួលបន្ទុកចិញ្ចឹមកូនតូចតាំងពីកើតជាទារករហូតដល់ធំពេញវ័យ ដែលត្រូវចំណាយប្រាក់ឱ្យកូនរៀនសូត្រ, ទិញសម្ភារៈប្រើប្រាស់ និងសម្លៀកបំពាក់យ៉ាងច្រើន ។ ការមានកូនបានធ្វើឱ្យពេលវេលារបស់ឪពុក-ម្តាយមានកំណត់ ពីព្រោះឪពុក-ម្តាយគិតថា តើពួកគេត្រូវទៅធ្វើការនៅខាងក្រៅផ្ទះបែបណា ដើម្បីមិនបណ្តោយឱ្យកូននៅផ្ទះតែម្នាក់ឯង ។ ម្យ៉ាងទៀត ពួកគេត្រូវមានពេលវេលាថែទាំកូន តាមដានអាកប្បកិរិយា និងការចម្រើនវ័យរបស់កូនទៀតផង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikBv2DvmPhZmc2od8zWKAAkCx2RQsUKMSy86w6Kj-tcAXegEentcNdIuhNEzVzDuOJZfSkvi5xNLhJqhQnK-gFrjg45vrDs5Xa0P9wy3j7Y9FjsmJtytjFwsB-g_VXXW8QeOgvf5xFdgA8LsYHxDQ7_JwhWRgZ8ckKKlnp-6VJJwl1exWEKiUISTyvajU/s2400/GettyImages-1229823142-1.jpg

ប៉ុន្តែពួកគេអាចទុកឆ្មា និងឆ្កែឱ្យនៅផ្ទះបាន ហើយការចំណាយប្រាក់ជួលអ្នកថែទាំសត្វចិញ្ចឹម គឺចំណេញជាងការចំណាយប្រាក់ជួលអ្នកមកថែទាំកូន ។ ក្រៅពីនេះ ការចិញ្ចឹមសត្វពុំសូវមានភាពតានតឹងដូចចិញ្ចឹមក្មេងទេ ទើបធ្វើឱ្យអ្នកចិញ្ចឹមសត្វមានសុខភាពផ្លូវចិត្តល្អជាងមនុស្សទូទៅ ៕

មកដឹងពីអត្ថប្រយោជន៍ និងគ្រោះថ្នាក់នៃការកោសខ្យល់ ដែលយើងគ្រប់គ្នាមិនគួររំលង!

0

ការកោសខ្យល់គឺជាវិធីសាស្ត្រដ៏ពេញនិយមមួយរបស់ប្រជាជនកម្ពុជា ក៏ដូចជាប្រជាជននៅក្នុងបណ្តាប្រទេសជិតខាងនានាក្នុងតំបន់អាស៊ី។ ការកោសខ្យល់អាចព្យាបាលអាការខ្យល់គរ ផ្ដាសាយ ឈឺក្បាល និងចុកចាប់ផ្សេងៗជាដើម ដោយមនុស្សភាគច្រើនយល់ថាពួកគេមានអារម្មណ៍ធូរស្រាល បន្ទាប់ពីកោសខ្យល់ហើយ ដោយពុំចាំបាច់ប្រើថ្នាំពេទ្យ។ ចំពោះអ្នកខ្លះទៀតយល់ថាការកោសខ្យល់នេះជាវិធីដែលងាយស្រួលនិងមិនចាំបាច់ចំណាយលុយច្រើននោះទេ។ ប៉ុន្តែទោះជាយ៉ាងណា ការកោសខ្យល់ក៏មានគ្រោះថ្នាក់ខ្លាំងដែរ ចំពោះកុមារ មនុស្សវ័យកណ្ដាល ឬមនុស្សចាស់ ហើយមនុស្ស ៥ ប្រភេទដូចខាងក្រោមនេះមិនត្រូវបានណែនាំឱ្យកោសខ្យល់នោះទេ។No photo description available.

១.កុមារ៖ ជាការពិតណាស់ ការកោសខ្យល់ទៅលើរាង្គកាយរបស់កុមារគឺមានផលអវិជ្ជមានជាច្រើន ដោយសារស្បែកកុមារទន់ណាស់ ងាយឆ្លងនូវបាក់តេរីផ្សេងៗបានយ៉ាងងាយ ម្យ៉ាងទៀតចលនាឈាមរបស់កុមារក៏ងាយរងនូវសម្ពាធយ៉ាងខ្លាំងនៅពេលកុមារទទួលរងនូវការកោសខ្យល់។

២.ស្ត្រីមានផ្ទៃពោះ៖ អ្នកត្រូវចាំថា ក្នុងកាលៈទេសៈណាក៏មិនត្រូវកោសខ្យល់ដែល ប្រសិនបើអ្នកមានផ្ទៃពោះ ព្រោះវាអាចប៉ះពាល់ដល់សុខភាពរាងកាយរបស់អ្នកយ៉ាងធ្ងន់ធ្ងរ។

៣.មនុស្សដែលមានជំងឺបេះដូង៖ អ្នកដែលមានជំងឺបេះដូង គឺត្រូវហាមជាដាច់ខាតក្នុងការកោសខ្យល់នេះ។ បើយោងតាមក្រុមគ្រូពេទ្យបុរាណថា ចលនា និងចង្វាក់បេះដូងនឹងបង្ករឱ្យមានការរលាក ហើយការកោសខ្យល់នឹងធ្វើឱ្យមានការវាយប្រហារដល់បេះដូងជាថ្មីម្ដងទៀត នោះគឺជារឿងដែលគ្រោះថ្នាក់បំផុត អាចដល់ការពិការ ឬបាត់បង់ជីវិត។https://pbs.twimg.com/media/FNlC-FtUUAYhFpK.jpg

៤.មនុស្សដែលមានសម្ពាធឈាមខ្ពស់៖ ពេលសម្ពាធឈាមឡើងខ្ពស់ គឺមានន័យថាសរសៃឈាមរីកធំនៅពេលធ្វើការកោសខ្យល់ ហើយការកោសនេះអាចធ្វើអ្នកជំងឺវៀចមុខវៀចមាត់ និងងងឹតភ្នែក។ ដូច្នេះនៅពេលមានសម្ពាធឈាមឡើងខ្ពស់ អ្នកជំងឺគួរតែគេងចុះឱ្យត្រង់ដើម្បីសម្រាក និងញ៉ាំនូវថ្នាំបន្ថយសម្ពាធឈាមជាបន្ទាន់ កុំចាប់សរសៃ ឬកោសខ្យល់ឱ្យសោះ។

៥.អ្នកដែលមានជំងឺស្បែក ឬរបួសរោគសើស្បែក៖ នេះក៏ជាបញ្ហាធំផងដែរ ព្រោះពេលអ្នកមានបញ្ហានៅលើស្បែក ហើយអ្នកនៅបង្ខំធ្វើការកោសខ្យល់ទៀតនោះ អ្នកនឹងប្រឈមមុខជាមួយនឹងបញ្ហា អាឡែរហ្ស៊ីស្បែក និងងាយឱ្យអ្នកឆ្លងមេរោគយ៉ាងលឿនបំផុត។

៦.អ្នកដែលឈឺកញ្ចឹងក និងស្មា៖ ការឈឺកញ្ចឹងក និងស្មាអាចបង្ករឡើងដោយសារតែការគេងដោយប្រើខ្នើយកើយខ្ពស់ពេក ឬការគេងដែលមានឥរិយាបថមិនត្រឹមត្រូវ នោះធ្វើឱ្យសរសៃឈាមឡើងដុំ និងកកស្ទះ ដូចនេះការកោសខ្យល់អាចបង្ករឱ្យមានការហូរឈាមនៅក្រោមស្បែក៕https://s5.kh1.co/__image/w=1200,h=630,q=100/5b/5bc7ea110fac8f19d47b4d6e4d090fa9b57c7fff.jpg

កំពូលតារាចម្រៀងស្រីពិភពលោក Taylor Swift បង្ហាញវីដេអូបទចម្រៀងខ្លួន ភ្ជាប់ជាមួយប្រាសាទអង្គរវត្តខ្មែរ!

0

Taylor Swift តារាចម្រៀងនិងអ្នកនិពន្ធចម្រៀងសញ្ជាតិអាមេរិក ដ៏ល្បីល្បាញលំដាប់ថ្នាក់ពិភពលោក បានចូលរួមផ្សាព្វផ្សាយបវិវេណប្រាសាទអង្គរវត្តខ្មែរនៅក្នុងអាល់ប៊ុមចម្រៀងរបស់នាង ដែលបានចេញផ្សាយកាលពីឆ្នាំ២០២០ ដែលរហូតមកទល់ពេលនេះគឺមានអ្នកទស្សនា (Viewer) រហូតដល់រាប់លាននាក់។So what exactly makes Taylor Swift so great? — Harvard Gazette

បទចម្រៀងមួយបទពីកំពូលតារាចម្រៀង Taylor Swift ដែលមានចំណងជើងថា Marjorie ពីអាល់ប៊ុម Evermore ចេញផ្សាយកាលពីថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២០ បានទាក់យកចំណាប់អារម្មណ៍ មនុស្សប្រមាណ ១២.៧៥លាននាក់ទូទាំងពិភពលោក ទស្សនាខ្សែវីដេអូរបស់ចម្រៀងមួយបទនេះ ក៏ដូចជាបានបង្ហាញវត្តមានប្រាសាទខ្មែរដ៏លេចធ្លោជាមួយគ្នានោះ។Taylor Swift Drops New Video Ft. Grandmother's Visit To Cambodia ⋆ Cambodia  News English

បទចម្រៀងមួយបទនេះ គឺបានបង្ហាញពីការផ្សារភ្ជាប់រវាងគ្រួសារនាងជាមួយនឹងប្រទេសកម្ពុជា តាមរយៈវីដេអូចាស់ៗរបស់ជីដូននាង ដែលមានឈ្មោះថា Marjorie Finlay បានមកលេងដែនដីអង្គរ គឺប្រាសាទព្រះខ័ន នៃប្រទេសកម្ពុជាក្នុងអំឡុងទសវត្សរ៍ឆ្នាំ ១៩៦០។ បទចម្រៀងមួយបទនេះទៀតសោត គឺផលិតឡើងដើម្បីឧទ្ទិសដល់ជីដូនរបស់នាងដែលបានទទួលមរណៈភាពកាលពីឆ្នាំ ២០០៣។No photo description available.

ទោះជាយ៉ាងណា តាមរយៈការបង្ហាញឃ្លីបវីដេអូចម្រៀងរបស់ Taylor Swift មួយបទនេះ គឺពិតជាបានរួមចំណែកជំរុញវិស័យទេសចរកម្ពុជា ទាញយកចំណាប់អារម្មណ៍ជនបរទេសដែលចង់មកសិក្សាស្វែងយល់បន្ថែមទៀតពីទឹកដីអច្ឆរិយៈមួយនេះ ក៏ដូចជាបានលើកស្ទួយមុខមាត់ប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ។No photo description available.

ជាមួយគ្នានេះ ប្រជាជនកម្ពុជារាប់លាននាក់ក៏បានបង្ហោះសារសូមអរគុណ និងសម្តែងនូវការពេញចិត្តយ៉ាងខ្លាំងចំពោះតារាស្រី Taylor Swift និងគ្រួសារ ដែលបានស្រលាញ់និងលើកតម្កើនសម្បត្តិវប្បធម៌ អរិយធម៌ខ្មែរ។ ប្រជាជនកម្ពុជាគ្រប់ៗរូប សង្ឃឹមនិងជឿជាក់យ៉ាងមុតមាំថា Taylor Swift នឹងបន្តនាំយកអ្វីដែលថ្មីជាច្រើនទៀត ដែលផ្សារភ្ជាប់ជាមួយនឹងទឹកដីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ៕

អាមេរិកដាស់តឿនប្រជាពលរដ្ឋកុំឱ្យបរិភោគសាច់អណ្តើកសមុទ្រ

0

បរទេស៖ កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលអាមេរិកបានប្រកាសដាស់តឿនប្រជាពលរដ្ឋរបស់ខ្លួនកុំឱ្យបរិភោគអណ្តើកសមុទ្រ ដោយសារមនុស្សជាច្រើនបានបាត់.បង់.ជីវិត បន្ទាប់ពីបរិភោគសាច់អណ្តើកសមុទ្រ។

កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ យោងតាម The Guardian បានឱ្យដឹងថា មានមនុស្សប្រហែល ៩ នាក់បានបាត់.បង់.ជីវិត ដោយក្នុងនោះកុមារមានចំនួន ៨នាក់ និងមនុស្សពេញវ័យម្នាក់ត្រូវបានគេរកឃើញថាបានស្លា.ប់នៅក្នុងប្រជុំកោះ Zanzibar ខណៈដែលមនុស្ស ៧៨ នាក់ផ្សេងទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់ភ្លាមៗ បន្ទាប់ពីពួកគេបានបរិភោគសាច់អណ្តើកសមុទ្រ។https://nypost.com/wp-content/uploads/sites/2/2024/03/78093244.jpg?quality=75&strip=all

សាច់អណ្តើកសមុទ្រត្រូវបានចាត់ទុកថាជាអាហារដ៏ឆ្ងាញ់មួយនៅក្នុងប្រជុំ Zanzibar ប៉ុន្តែការបរិភោគវាគឺពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់ ដោយសារវាមានសារធាតុ chelonitoxism ដែលជាសារធាតុពុល និងមានឥទ្ធិពលខ្លាំងអាចបណ្តាលឱ្យមនុស្សស្លាប់ភ្លាមៗ នៅពេលដែលពួកគេបរិភោគវា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdWWaQifFAM8TpCzUN755xdCtaEZmey2Qg5LEKRq4uf9-dWobT9qxw06V0pHHL9A8VC8AWdfA7jY_DJ_FIYjzbxwb2jdjEbDwr-rgnkzglni-X6el14D5EVkpT9x5oCwb84weSfoqrthZPv8i7hdixsurSXJM7-wokeXWpWdNTcih25PVHZQUty3lFfQY/s1600/skynews-sea-turtle-zanzibar_6486170.jpg

មន្ត្រីពេទ្យស្រុក Mkoani លោកវេជ្ជបណ្ឌិត Haji Bakari បាននិយាយថា មនុស្សពេញវ័យដែលបានស្លាប់កាលពីប៉ុន្មានថ្ងៃមុននេះ គឺជាម្តាយរបស់កុមារម្នាក់ក្នុងចំណោមកុមារដែលបានស្លាប់នោះ។ លោកបានបន្តទៀតថា តាមការពិនិត្យនិងធ្វើតេស្តពីមន្ទីរពិសោធន៍ បានរកឃើញថា ជនរងគ្រោះទាំងអស់សុទ្ធតែបានបរិភោគសាច់អណ្តើកសមុទ្រ នេះមានន័យថា ពួកគេពិតជាបានពុលអាហារមកពីការបរិភោគអណ្តើកពិតមែន មិនមែនពួកគេរងគ្រោះដោយសារជំងឺ ឬពុលអាហារអ្វីផ្សេងនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtDwse9M6fi3aPE0aJeoRwZ_UWOOtqLp4vY1jslRtx6qCaDtdWSqZeVXRuBDZ8RHyblFl-1lePTvfUBN5Y-pSZHtFq1tJlcNQVE5FQ_nGttiNanu-eed3NaXp15G0S1Xb86p64SMwJU-STP3JFMme5OlCbnZ_Y9TJ9ezI4qFIKBUw7yaZk8L6pDZ4nDNg/s640/photo_2024-03-12_15-41-31.jpg

ភ្លាមនោះអាជ្ញាធរនៅក្នុងតំបន់កោះ Zanzibar ដែលជាតំបន់ពាក់កណ្តាលស្វយ័តនៃប្រទេសអាហ្វ្រិកខាងកើតក្នុងប្រទេសតង់ហ្សានីបានបញ្ជូនក្រុមគ្រប់គ្រងគ្រោះមហន្តរាយ ដែលបានជំរុញនិងដាស់តឿនប្រជាពលរដ្ឋឱ្យជៀសវាងការបរិភោគអណ្តើកសមុទ្រ ឬយល់ល្អកុំបរិភោគសាច់អណ្តើកសមុទ្រក៏បានដែរ។https://www.fijitimes.com.fj/wp-content/uploads/2019/04/56879320_330983950808975_4360501796787978240_n.jpg

ទោះជាយ៉ាងណាក៏ដោយ នេះមិនមែនជាលើកទី ១ ទេដែលប្រជាពលរដ្ឋបរិភោគអណ្តើកសមុទ្រមានការពុល នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២១ មនុស្ស ៧ នាក់ រួមទាំងក្មេងអាយុ ៣ ឆ្នាំម្នាក់ក៏បានបាត់បង់ជីវិតនៅលើកោះ Pemba ផងដែរ បន្ទាប់ពីពួកគេបានបរិភោគសាច់អណ្តើក ហើយបីនាក់ផ្សេងទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ៕

វៀតណាមចង់នាំមុខផ្នែកឧស្សាហកម្មបន្ទះឈីប តែនៅខ្វះចំណុចនេះ

0

ប្រទេសវៀតណាម ៖ កាលពីចុងឆ្នាំ២០២៣ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chin បានធ្វើដំណើរទៅកាន់តំបន់ Silicon Valley ស្ថិតនៅភាគខាងជើងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ដើម្បីទំនាក់ទំនងជាមួយក្រុមហ៊ុន Semiconductor ដូចជា ៖ Synopsys និង Nvidia ។ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រីវៀតណាមត្រឡប់មកប្រទេសវិញ លោកបានបញ្ជាទៅក្រសួងចំនួន៤ ឱ្យបង្កើនចំនួនវិស្វករវៀតណាមរាប់ម៉ឺននាក់ ដែលអាចធ្វើការផ្នែកផលិត Semiconductor ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg67m-VWCBoG9o2c9McB9A0rO4PjVLn8Fve4zRL6SLcrgQbvr50suU3Y19syMbLlOrfkx87I6ERc3woC9tDHvQZ1QosTSIAf2vEQfmOq_0k5m3JbYHhaBKNjEnz-i6sSZvNrhtQPEn9gWT5cUnNNsCVQ683CE4u9L38ORCUhP47M_Q8z006nQEYhEM6374/s1200/dautu.jpg

ហេតុនេះ ការព្យាយាមរបស់រដ្ឋាភិបាលវៀតណាមក្នុងការធ្វើឱ្យប្រទេសវៀតណាមក្លាយជាគោលដៅគួរឱ្យទាក់ទាញសម្រាប់វិនិយោគិនផ្នែកឧស្សាហកម្មបន្ទះឈីប បានដំណើរការជាបន្តបន្ទាប់ រហូតដល់ឆ្នាំ២០២៤ នេះ ។

លោក Huynh Thanh Da រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាថ្លែងថា រដ្ឋាភិបាលបានបង្កើនសិទ្ធិប្រយោជន៍ផ្នែកពន្ធសម្រាប់ផលិតផលមានតម្លៃបន្ថែមខ្ពស់ ដូចជា ៖ Semiconductor ហើយវៀតណាមរីករាយទទួលស្វាគមន៍ការវិនិយោគថ្មីៗពីបរទេសផងដែរ ។ រដ្ឋាភិបាលនឹងសហការជាមួយក្រសួង និងក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងៗ ដើម្បីជំរុញការស្រាវជ្រាវ និងទាក់ទាញអ្នកមានជំនាញខ្ពស់មកវិនិយោគក្នុងឧស្សាហកម្ម Semiconductor កាន់តែច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjka4B18fEPnsYvGdoPMOwp4deEb5S0djiJyi2i4N5fho5rkoDndYUJEyutwRd0Mrn1wE57F8aw__o8aQ3v_yJldK12rvtqqYFvz1BMCDV7y8-V1AGusLq4iaUAvNwQc4VMgadnLC2YEaeOpqbADUGPFz7VAJqs2wdLhmWp7eHC4fzkiBBViz8D8KB6_vE/s800/manufacturing-factory-vietnam.jpg

ក្រៅពីនេះ វៀតណាមមានគោលបំណងក្លាយជាប្រទេសនាំមុខគេលើពិភពលោក ផ្នែកឧស្សាហកម្ម Semiconductor ដោយសារប្រទេសជាច្រើនចាំបាច់កាត់បន្ថយហានិភ័យពីប្រទេសចិន ស្របពេលស្ថានការណ៍នយោបាយមានភាពតានតឹងខ្លាំងឡើង ។ ហេតុនេះ វៀតណាមនឹងអាចប្រកួតប្រជែងជាមួយតៃវ៉ាន់ និងកូរ៉េខាងត្បូងបាន ។

ទោះយ៉ាងណា វៀតណាមនៅតែប្រឈមមុខជាមួយឧបសគ្គជាច្រើនទៀត ខណៈចំនួនកម្លាំងពលកម្មមានជំនាញរបស់វៀតណាមមានកំណត់ ក៏ដូចជាអសន្តិសុខថាមពលនៅមជ្ឈមណ្ឌលផលិតកម្មបច្ចេកវិទ្យានៅភាគខាងជើងវៀតណាមផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifqWDnItvlceAKkdKNQirTUZi1Nf3EG5g1ty9tt8c3h1oy2yrlBQthOHUZy3RxAi41NNgLP7G7figOqHA_7IDj4L0lQibUwZXASxq_CmbI50hBO9ud893R228PWo5PbKd0no9Qly2izq5C6nsQP0738Nba7Pd0OZ0ZWffQ1YYUqEGPUjAqHi3GrnepKKg/s480/Samsung-Vietnam-Electronics.jpg

បើតាមរបាយការណ៍របស់ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ានបង្ហាញថា វៀតណាមមានវិស្វករទទួលបានការបណ្តុះបណ្តាលផ្នែក Semiconductor ប្រមាណ៥.០០០នាក់ ប៉ុន្តែវៀតណាមត្រូវតែមានវិស្វកររហូតដល់២ម៉ឺននាក់ ក្នុងរយៈពេល៥ឆ្នាំទៀត ។

លោក Nguyen Thanh Yen ជាវិស្វករមកពីក្រុមហ៊ុនរចនាបន្ទះឈីប CoAsia SEMI និយាយថា រដ្ឋាភិបាលវៀតណាមក៏បានជ្រាបពីការខ្វះខាតកម្លាំងពលកម្មផងដែរ ហើយរដ្ឋាភិបាលជំរុញឱ្យមានការបណ្តុះបណ្តាលវិស្វករបន្ថែមទៀត ។ លើសពីនេះ រដ្ឋាភិបាលបានបង្កើតគម្រោងជាក់លាក់ដើម្បីបង្កើនចំនួនវិស្វករផ្នែក Semiconductor ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtnTmPBnrs9iRBFdFgRSW15pJz4xrwf3osDIKPkRPUz4HqLlEqmHXNKvyIceNm6EnP7pzuaINLzpmBl9btyfWkFs7ehMKCpGY1nWn-ym-au-_VkdAt8ZMIBvhE_5Id2ZbIjop2ILot24moLWQoQxH63RlLRek_y8HfizaRmUEAfFOG8y3m3wDn1r3SrZE/s1000/scope-existing-for-semiconductor-gains-20230418110643.jpg

ក្លិបអ្នកកាសែតកម្ពុជាលើកឡើងថា ក្រសួងនិងអាជ្ញាធរខេត្តសៀមរាបហាក់មិនអើ.ពើនឹងការចូលរួមផ្សព្វផ្សាយសក្តានុពលខេត្តខ្លួន

0

ក្លិបអ្នកកាសែតកម្ពុជានឹងដឹកនាំក្រុមសារព័ត៌មានជិត ៣០ ស្ថាប័ន ដើម្បីចូលរួមផ្សព្វផ្សាយនិងលើកកម្ពស់វិស័យទេសចរណ៍ក្នុងទឹកដីនៃខេត្តសៀមរាបនៅប៉ុន្មានថ្ងៃខាងមុខ ក៏ជាជួយជំរុញកំណើនភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិ ដោយមានការរួមសហការពីបណ្តាក្រុមហ៊ុនជាច្រើន ប៉ុន្តែក្រសួងពាក់ព័ន្ធនិងអាជ្ញារធរខេត្តហាក់មិនខ្វាយ.ខ្វល់។https://thebettercambodia.com/wp-content/uploads/2023/07/image_processing20191226-4-1xbsrlq.jpg

កាលពីព្រឹកថ្ងៃទី១២ ខែមីនានេះ យោងតាមការបង្ហោះរបស់លោកពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជាបានរៀបរាប់ថា «ដោយមើលឃើញវិស័យទេសចរណ៍នៅខេត្តសៀមរាបមិនទាន់មានកំណើនភ្ញៀវល្អនៅឡើយ ទើបក្លិបអ្នកកាសែតកម្ពុជាក៏សាកល្បងដឹកនាំសារព័ត៌មានជិត ៣០ ស្ថាប័ន រួមទាំងសារព័ត៌មានជាភាសាចិនផង នៅប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បីចូលរួមជួយផ្សព្វផ្សាយទ្រង់ទ្រាយធំពីសក្កានុពលទេសចរណ៍នៅខេត្តសៀមរាប។ ក្រុមហ៊ុនច្រើនណាស់សម្តែងក្តីរីករាយចូលរួមសហការ ប៉ុន្តែផ្នែករដ្ឋ ជាពិសេសក្រសួងនិងខេត្តហាក់ដូចជាយល់ថា “រឿងរបស់អ្នក”»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnGOINIDxBTMLFjoR1ttf4hs40KSDQ2hKXF8yv2N_BvlSn4NZW9XU5np5JeOsxV3w02eqNHMOi4EOgzGxSGwMupxf2jnaffrPZmuezL22BbVem9hYN5EmmJNzAfMEYnaI_xjYEDf5jK0d7NrG6ThqUK3ARRRkuwFlKif2hFY9tvOSlA15OJpD85yIQeSY/s1500/couple-visiting-buddhist-temple--angkor--siem-reap--cambodia-470623341-5add0ca1ae9ab800387ea468.jpg

តាមរយៈការបង្ហោះរបស់ប្រធានក្លិបអ្នកកាសែតកម្ពុជាខាងលើនេះ គឺសូមអំពាវនាវដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ជាពិសេសគឺអាជ្ញាធរខេត្តសៀមរាប សូមមេត្តាជួយចូលរួមរៀបចំ និងសហការ ឲ្យបានច្រើនបំផុត ដើម្បីរួមគ្នាលើកកម្ពស់និងជំរុញវិស័យទេសចរនៅក្នុងខេត្តសៀមរាប ចំណេញដល់សេដ្ឋកិច្ចជាតិ ក៏ដូចជាបង្កើននូវប្រភពចំណូលដ៏កាក់កបជូនអាជីវករនិងប្រជាពលរដ្ឋខ្មែរ តាមរយៈការផ្សព្វផ្សាយពីភាពអស្ចារ្យរបស់ខេត្ត ក្នុងន័យទាក់ទាញភ្ញៀវទេសចរអន្តរជាតិឲ្យបានកាន់តែច្រើន។ ជាពិសេស គឺព្រឹត្តិការណ៍សំខាន់ ២ ធំៗ ក្នុងខែមីនានេះ ក៏ដូចជាព្រឹត្តិការណ៍អង្គរសង្រ្កាន ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFp4ccKBbbmtz0rl-QP7NDc_KVILqA9uste5W4QP2oKE4MUfErgq2lV2LI3YhKUPNtk-CCeFEh8ns5DvOqU93kd39tQoNb3QDrUElZACffLnvSy6TEH0hzMkRAud2h_ZENYy0UFmP0jsmTrepILXXwis4YSV1I8CUUGLfVh6J5mM593qO_ognst-5hq4Q/s1200/Siem_Reap_City.jpg

យ៉ាងណាមិញ ព្រឹត្តិការណ៍សំខាន់ ២ នៅលើទឹកដីនៃខេត្តសៀមរាប ក្នុងខែមីនារយៈពេលប៉ុន្មានថ្ងៃខាងមុខទៀតនេះគឺ ទី១ ព្រឹត្តិការណ៍បុណ្យទន្លេលើកទី៨ នឹងប្រារព្ធឡើងនៅថ្ងៃទី ១៦, ១៧ ។ ព្រឹត្តិការណ៍ទី២ គឺព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្តខ្មែរដ៏អស្ចារ្យនិងកម្រ នៅចន្លោះថ្ងៃទី ២១,២២,២៣ ខែមីនានេះ។ តាមរយៈព្រឹត្តការណ៍ទាំង ២ នេះ គេសង្ឃឹមយ៉ាងមុតមាំថា នឹងមានការអញ្ជើញចូលយ៉ាងច្រើនកុះករពីសំណាក់ភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdO0-3bi77vVOaDCwZBWlLCTQYpXi6CqGeniQsVD7Xc_uSiulMG9qsPB_5CrxVOEMzBObzLgyV6bsgbIt7gfl7MZP-roEL1paTL_69Fc9QlHu_Zcu4b1IjKKQCZ5nf0ts_UYEsS86GWbk_oKdKnuGbnoviJEz1xV0pAMPpzK8g6bREOtvbjJZ4ApsogIM/s870/Siem-Reap-highlights-and-travel-guide1.jpg
គួរបញ្ជាក់ថា ខេត្តសៀមរាប ទឹកដីអច្ឆរិយៈនៃព្រះរាជាណាចក្រកម្ពុជា ប្រមូលផ្តុំដោយប្រាសាទបុរាណតូច ធំ និងទីតាំងប្រវត្តិសាស្រ្តខ្មែរយ៉ាងច្រើនសន្ធឹកសន្ធាប់ ជាពិសេសគឺ ប្រាសាទអង្គរវត្តដែលតំណាងឲ្យព្រលឹងដូនតាខ្មែរបានសាងសង់ឡើងក្នុងសតវត្សទី១២ ថែមទាំងជាសំណង់អច្ឆរិយៈទី៧នៅលើពិភពលោក។ មិនត្រឹមតែប៉ុណ្ណោះ ខេត្តមួយនេះក៏នៅមានតំបន់សក្តានុពលទេសចរណ៍ជាច្រើនកន្លែងទៀតដូចជាឧទ្យានជាតិភ្នំគូលែន ភ្នំបាខែង សហគម៍អេកូរទេសចរណ៍បន្ទាយស្រី សហគមន៍ទេសចរណ៍បាគងភូមិខ្ញុំ កម្សាន្តតាមដងស្ទឹងសៀមរាប ភូមិបណ្តែតទឹកកំពង់ភ្លុក កំពង់ផែចុងឃ្នៀស និងតំបន់រាត្រី Pub Street ជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsQh5kSuizAi1k8PZgQPxRZ8uzyVff__b6hdWWj1yGWazjvX36CI9cgTQs38Xy0aWxfv6DJPHuHNP8OCOrKjRUUokTH0SXeYnHe4HA1t4SN7l466Ia6Wta5DNOKcKkEfCZza3lyyUOiccxYv53VoN7IWyyV38ElrGkEIiTtPHLD9pCAQXJxdp6MWKltjI/s1080/siem-reap-pub-street-sunset.jpg

ជាការកត់សម្គាល់ តាមសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរកាលពីពេលថ្មីៗនេះបានឱ្យដឹងថា រយៈពេល ២ខែដំបូង ឆ្នាំ២០២៤ រមណីយដ្ឋានអង្គរ ទទួលបានភ្ញៀវទេសចរសរុប ២៣៥ ៨៥០នាក់ ដែលរកចំណូលបានជាង ១១,២លានដុល្លារផងដែរ៕

 

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhG-oS4j6zjJ-JY56aqtesFgFtZrIf0A5gDMrSEPX0oyIIhFw2FEqY2HyT5Jt8vADYZxs12NYwiA4RKH7C9-Bs_vs5qJCQ5QnOqc7xnEZ_oEWxKDXEgcWk-l4bGBWHaMTnRxo1x_RiXxmen41_3UOKUHbOrP3BeO-u7UujeAVBTN4vtHVBP_WYSjkWKq_k/s1280/photo_2024-03-12_14-09-36.jpg

ស្វាយកែវរមៀតខ្មែរកំពុងត្រូវប៉ាន់ខ្លាំងនៅថៃ ខណៈប្រជាកសិករខ្មែរត្អូញត្អែរថាតម្លៃស្វាយនូវតែបន្តធ្លាក់ចុះ!

0

កាលពីពេលថ្មីនេះ បើយោងតាមការចេញផ្សាយរបស់សារព័ត៌មានរបស់ប្រទេសថៃ Thai PBS គឺបានរៀបរាប់អំពីទុក្ខលំបាករបស់ប្រជាកសិករថៃទៅលើដំណាំផ្លែស្វាយ ដែលខណៈពេលនេះ ទីផ្សារស្វាយកែវរមៀតខ្មែរកំពុងតែមានទីផ្សារខ្លាំងក្នុងប្រទេសថៃ ដែលបានបណ្តាលឲ្យតម្លៃស្វាយស្រុកថៃមានការធ្លាក់ចុះខ្លាំង ១ គីឡូក្រាមត្រឹមតែ ២-៣បាតប៉ុណ្ណោះ។No photo description available.

ដោយឡែក ក្រឡេកមកមើលស្វាយកែវរមៀតរបស់ខ្មែរវិញ បច្ចុប្បន្ននេះក៏មានសន្ទុះនៃការគាំទ្រច្រើនដូចគ្នាដែរក្នុងប្រទេសកម្ពុជា មិនត្រឹមតែជាផ្លែឈើហូបផ្លែដ៏ឆ្ងាញ់ពិសារ ងាយស្រួលដាំ និងពេញនិយមក្នុងចំណោមប្រជាជនខ្មែរប៉ុណ្ណោះទេ ដោយមើលឃើញថាកាលពីពេលថ្មីៗនេះ អាជីវករនិងអ្នកលក់ជាច្រើនបានកែច្នៃផ្លែស្វាយធ្វើជាភេសជ្ជៈលក់ព្រោងព្រៀត ជាពិសេសគឺស្វាយគ្រីម កំពុងតែផ្ទុះនូវការចាប់អារម្មណ៍យ៉ាងខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkLKXlKfalVvhMEbVvLMwpASaGcaMx_d8uYn0X8EUeRtgsKs-hzwrEFy_5nqpzsGREwPbju8hyphenhyphenMtvlv-p0CwlDQeeYqQfKWlz6DpKLL2ZJqFk_jPj80k1eKHAyZ6i-pJ_ckzzwFpTFbsGGXE4_Aem_OgG0-3tXXF6iVoGVPGQbJzig60TF40Gxwuw3zFg/s1280/photo_2024-03-11_10-22-26.jpg

ទោះជាយ៉ាងណា យោងតាមការបញ្ចេញមតិនៅលើបណ្តាញសង្គមអ៊ីនធើណែតក្នុងចំណោមប្រជាកសិករខ្មែរជាច្រើនក៏បានលើកឡើងស្រដៀងៗគ្នាថា បើទោះបីជាស្វាយកែវរមៀតខ្មែរកំពុងតែមានទីផ្សារនៅក្នុងប្រទេសថៃក៏ពិតមែន ក៏តម្លៃស្វាយរបស់ពួកគាត់ហាក់មិនឡើងថ្លៃ គ្មានទីផ្សារ និងកាន់តែធ្លាក់ថ្លៃខ្លាំងឡើងផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYw9q77rPn8utMW1IoqYVa__lRsUc55c0KvKqoFvb1vQgXH24RRhkdGo2Cw_cnIjkuhMN-zUpadXbRHuBVOYY6xnbrv2wqW0VxOpCcdxmloJME8RtdKtiIjjI6PH8xGGzQOCC7fvg_NqWAe-xaoXI098FXjl8nEHqWddH-wHGg4enRfTZ66Wdgyy90kO0/s1242/photo_2024-03-11_10-22-27.jpg

ជាមួយគ្នានេះ អ្នកខ្លះក៏បានបញ្ចេញមតិថា «បងហ៎ា ថ្ងៃនេះស្វាយខ្ញុំគេទិញតែ៣០០រៀលទេ ធ្លាក់ពី១៨០០រៀលមក៣០០រៀលនៀគ មានចំណូលមកពីណា»។ អ្នកខ្លះថា «ខ្ញុំគឺជាឈ្មួញកណ្តាល ដោយសារស្វាយលក់ចេញបានតិច ទើបទិញចូលថោក ១គីឡូចំណេញ ១០០រៀល ទៅ១៥០រៀលប៉ុណ្ណោះ»។ អ្នកខ្លះថា «២០០រៀល! យំមិនចេញ! សើចក៏មិនចេញ!»។ អ្នកខ្លះថា«វាយលុកទីផ្សារ តែ៣០០រៀល អត់មានអ្នកទិញទៀត»។ អ្នកខ្លះទៀតថា«ស្វាយស្រុកខ្ញុំ ១គីឡូ ៣០០រៀល»។ អ្នកខ្លះថា«នៅខេត្តកណ្តាល ១គីឡូ ១៥០រៀល»។ ខ្លះថា«ទុំជ្រុះចោល មិនបានមើលផង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9AOzOsWNjx-HSBE8VLV2QJ2pNGj8gSktKN0lAOoBzC8WG5Yrp6uCnpWJQHT8wXbulvNvv-vZAWei5UUr0-IO7XlsJswoTwkt4jfy1wffMh_CYKGO023NPWcGR3pp-jHv4lbhcILW1PHGr5oySS2zR9vB8Lsm80TVEsW7AvNF50Cs7NnFC2tT1oQZVhWQ/s1280/photo_2024-03-11_10-22-21.jpg

គួរបញ្ជាក់ដែរថា នាពេលកន្លងមកក៏មានការបញ្ជាក់ពីបងប្អូនប្រជាកសិករនៅក្នុងខេត្តប៉ៃលិនថា កាលពីមុននៅពេលដែលស្វាយកែវរមៀតខ្មែរមិនទាន់សម្បូរហូរហ៊ា ឈ្មួញកណ្តាលហ៊ានឲ្យតម្លៃចន្លោះពី ១៥០០រៀលទៅ២០០០រៀល។ ដោយឡែកសព្វថ្ងៃនេះ ជារដូវស្វាយកំពុងតែសម្បូរខ្លាំង បែរជាតម្លៃធ្លាក់ចុះខ្លាំងនៅត្រឹម ២០០រៀល ,៣០០រៀលប៉ុណ្ណោះ ហើយស្ទើរតែគ្មានអ្នកទិញទៀត ជាពិសេសគឺតំបន់ដាច់ស្រយាល។ ទោះជាយ៉ាងណា បើងាកមកមើលទីផ្សារស្វាយកែវរមៀតនៅទីក្រុងភ្នំពេញវិញ តម្លៃលក់រាយ ១គីឡូក្រាមចន្លោះពី ៣០០០ ទៅ ៥០០០រៀលឯណ្ណោះ។

គួរឲ្យកត់សម្គាល់ថា ប្រជាកសិករខ្មែរដែលធ្វើកសិកម្មភាគច្រើន មិនបានរៀនសូត្រជ្រៅជ្រះអំពីរបៀបធ្វើកសិកម្មសម័យទំនើបទេ គឺចេះតែបន្តធ្វើកសិកម្មបែបបុរាណ មិនបានយល់ដឹងពីរបៀបរកទីផ្សារ ពោលគឺចេះតែលក់ឲ្យឈ្មួញកណ្តាល។ ម៉្យាងវិញទៀត ការបង្កើនផលទាំងគ្មានចំណេះជំនាញច្បាស់លាស់បែបនេះហើយ ទើបជាហេតុបណ្តាលឲ្យឈ្មួញបន្ទាបតម្លៃ ឬបង្អាប់ពីគុណភាពផលិតផលបែបនេះផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgc70ef6EPpdJcbuS8gWpibEm23Y7rBwwp_I5tlDlVRwgBo_8TiZZ9009O0yJcGGU6SlhULvAQfoYTXXmDMtkBkUmm_l5UkquJ1wFWRMtOl2hRpNh9GfV_WF9buxYGZZlWHJBoLg7FZmMu8tagl_Q82kLKWjuBqEu_PFLr6kMRK3Zf-zlcNLPL1cZGMzMY/s1280/photo_2024-03-12_13-48-24.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwcgTc-Plvi8EaKsCflL4pf7Q0ZhV-Xlf1PdF9G-0j2CXatnWKXZuRvBDgxJWW74CtE6TXDOR1bhDUGv0qbKRH-ywg8Oe6nJoEVqSzo8lWZ8Eki0oR3npn0XtRvfbCYDTQ_CrJowJz2jo85USLAAnU_4gCw3jCQZaD_P1UJVLgYFE_4ZPawzdShckKq1I/s1280/photo_2024-03-12_13-48-25.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheDDG1Qx3UyzeWXWZi1oH8U3hRWOM8ryUcWi9jsR9ZNDnlIL5WRAFr43pJymjVHzydsL5KUOXzsc-M_fsIytXY68rM_PNIiKaFuJLxBpC0U15QILrQLbZBhEDHtjhyphenhyphenh3V89LnB7-jqP58jhS8ubESR9wtn6oNMzPmKqn8sSlfzPCuuxl5PfjfE1EA5QDE/s1280/photo_2024-03-12_13-48-26.jpg

តោះមកស្គាល់គោលដៅធម្មជាតិទាំង ៩ ដែលពេញនិយមបំផុតនៅអាស៊ី

0

នៅអាស៊ីគឺសម្បូរទៅដោយរមណីយដ្ឋានទេសចរល្បីៗជាច្រើន ក៏ដូចជាកន្លែងដែលមានទេសភាពស្រស់ស្អាត ធម្មជាតិស្រស់បំព្រង ប្លែក និងអស្ចារ្យក្នុងការរុករក មិនចាញ់ទ្វីបអឺរ៉ុបនោះទេ។ នេះបើយោងតាម Agoda.com ដែលជាភ្នាក់ងារទេសចរណ៍អនឡាញដ៏ធំមួយនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក បានណែនាំគោលដៅធម្មជាតិកំពូលទាំង ៩ ដែលពេញនិយមបំផុតនៅអាស៊ី សម្រាប់អ្នកដំណើរក្នុងការភ្ជាប់ទំនាក់ទំនងជាមួយធម្មជាតិ តាមរយៈព្រៃឈើបុរាណ ជ្រលងជ្រៅ និងបឹងដ៏ស្ងប់ស្ងាត់។

១.ទីក្រុង Ooty ប្រទេសឥណ្ឌា៖ Ooty គឺជាគោលដៅដែលគេស្គាល់ថាជា “Queen of the Hills” គឺជាជម្រើសសម្រាប់អ្នកស្រលាញ់ធម្មជាតិនៅពេលមកប្រទេសឥណ្ឌា។ ទីក្រុងនេះស្ថិតនៅក្នុងចំណោមភ្នំខៀវស្រងាត់នៃជួរ Nilgiris ដែលនៅទីនេះភ្ញៀវទេសចរអាចចូលរួមជាមួយធម្មជាតិ តាមរយៈបទពិសោធន៍ជាច្រើន ដូចជាការអង្គុយលើទូកមើលបឹង Ooty ទស្សនាសួនរុក្ខសាស្ត្រ ឬទៅ “Dolphin Nose” ដើម្បីមើលទេសភាពទីក្រុងពីខាងលើ។ ប្រសិនបើអ្នកចូលចិត្តឡើងភ្នំ អ្នកគួរតែទៅ Tiger Hill នៅភាគខាងកើតដែលមានចម្ងាយ ៦ គីឡូម៉ែត្រពីកណ្តាលក្រុង។https://www.worldatlas.com/upload/ca/2f/40/shutterstock-1373319851.jpg

២. កោះ Lombok ប្រទេសឥណ្ឌូនេស៊ី៖ Lombok គឺជាកោះមួយនៅភាគខាងលិច Nusa Tenggara ក្នុងប្រទេសឥណ្ឌូនេស៊ី។ កោះនេះមានភាពល្បីល្បាញសម្រាប់ការដើរកម្សាន្តបែបផ្សងព្រេងទៅកាន់កំពូលភ្នំភ្លើង និងវាលស្រែពណ៌បៃតងរាប់មិនអស់។ ជានេះទៅទៀត ភ្ញៀវទេសចរដែលមកលេងកោះនេះក៏អាចរីករាយនឹងសម្រស់ឆ្នេរខ្សាច់សផងដែរ។https://mybalitrips.com/static/common/blog_mbt/Lombok%20sites/beach1.JPG

៣.ទីក្រុង Miri ប្រទេសម៉ាឡេស៊ី៖ ទីក្រុង Miri គឺជាច្រកចូលទៅកាន់ឧទ្យានជាតិ Gunung Mulu ដែលជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ដែលមានព្រៃឈើត្រូពិច សត្វព្រៃដ៏សម្បូរបែប និងល្អាងដ៏អស្ចារ្យជាច្រើន។ នៅទីនេះ ភ្ញៀវទេសចរអាចរុករកភ្នំថ្មកំបោរ និងយកឈ្នះលើភ្នំ Api ដើម្បីគយគន់ទេសភាពដ៏អស្ចារ្យពីខាងលើ។ លើសពីនេះ ល្អាង Deer Cave ក៏ជាទិសដៅដ៏គួរឱ្យចាប់អារម្មណ៍មួយដែលអ្នកទស្សនាអាចសង្កេតមើលការធ្វើចំណាកស្រុករបស់សត្វប្រចៀវ។https://img.traveltriangle.com/blog/wp-content/uploads/2019/09/Miri.jpg

៤.កោះ Siquijor ប្រទេសហ្វីលីពីន៖ កោះ Siquijor ត្រូវបានគេស្គាល់ថាជា “កោះអាថ៌កំបាំងនៃ Central Visayas” ដែលទាក់ទាញអ្នកទេសចរជាមួយនឹងទេសភាពភ្នំដ៏អស្ចារ្យ និងទឹកជ្រោះដ៏ស្រស់ស្អាត។ មកទីនេះ ភ្ញៀវទេសចរអាចចំណាយពេលរុករក “ដំបូលកោះ” នៃភ្នំ Bandilaan ដែលមានរុក្ខជាតិដើមចម្រុះ និងមេអំបៅជាង ១០០ ប្រភេទ។https://i0.wp.com/backpackingwithabook.com/wp-content/uploads/2017/05/cambugahay-falls-siquijor-travel-guide-2.png?resize=800%2C480&ssl=1

៥.តំបន់ Jeongseon ប្រទេសកូរ៉េខាងត្បូង៖ តំបន់ដ៏ល្បីល្បាញសម្រាប់ទេសភាពភ្នំដ៏ស្ងប់ស្ងាត់ Jeongseon ក្នុងខេត្ត Gangwon ប្រទេសកូរ៉េខាងត្បូង គឺជាគោលដៅដ៏ល្អមួយក្នុងការរួមផ្សំជាមួយធម្មជាតិ។ អ្នកទស្សនាអាចជួបប្រទះនូវសកម្មភាពក្រៅតាមរដូវជាច្រើន ដូចជាការឡើងភ្នំ Hambaeksan ក្នុងរដូវរងារ ឬរុករកទេសភាពដ៏អស្ចារ្យនៃភ្នំ Gariwangsan ក្នុងរដូវស្លឹកឈើជ្រុះ។ កន្លែងនេះក៏មានសកម្មភាពជាច្រើនសម្រាប់ភ្ញៀវដែលចូលចិត្តភាពរំភើបដូចជា ziplining, ជួបប្រទះស្ពានកញ្ចក់ដើម្បីមើលទន្លេ Donggang និងភ្នំរមៀល។https://static.onedaykorea.com/wp-content/uploads/2015/03/Jeongseon-Country-Tour-012.jpg

៦.តំបន់ Hualien ប្រទេសតៃវ៉ាន់៖ Hualien គឺមានភាពល្បីល្បាញដោយសារកំពូលភ្នំដ៏ខ្ពស់ មេឃពណ៌ខៀវស្រឡះ សមុទ្រដ៏ធំ និងជ្រលងភ្នំដ៏រ៉ូមែនទិក។ នេះជាកន្លែងទេសចរណ៍កំពូលមួយសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិក្នុងប្រទេសតៃវ៉ាន់។ តាមរយៈការថែរក្សាយ៉ាងពេញលេញនូវភាពស្រស់ស្អាតធម្មជាតិរបស់វា Hualien មានទេសភាពជាច្រើនសម្រាប់ភ្ញៀវទេសចរក្នុងការរុករក។https://www.taiwanobsessed.com/wp-content/uploads/2023/08/hualien-guide.jpg

៧.ឧទ្យានជាតិ Khao Yai ប្រទេសថៃ៖ Khao Yai គឺជាឧទ្យានជាតិដំបូងគេរបស់ប្រទេសថៃដែលត្រូវបានទទួលស្គាល់ដោយអង្គការយូណេស្កូ។ កន្លែងនេះលេចធ្លោដោយសារព្រៃឈើត្រូពិចដ៏ធំ និងទឹកធ្លាក់ល្បីៗដូចជា Haew Narok និង Haew Suwat។ ឧទ្យានជាតិនេះក៏ជាជម្រកនៃចំនួនសត្វព្រៃដ៏សម្បូរបែប រួមទាំងដំរីព្រៃ និងខ្លាឃ្មុំអាស៊ីផងដែរ។https://kohplanner.com/wp-content/uploads/2023/05/Khao-Yai-National-Park-7.jpg

៨.ទីក្រុង Hakone ប្រទេសជប៉ុន៖ Hakone ដែលជាទីក្រុងរមណីយដ្ឋានដ៏ល្បីល្បាញក្នុងប្រទេសជប៉ុន ក៏ស្ថិតក្នុងបញ្ជីគោលដៅទេសចរណ៍ដ៏ល្អបំផុតសម្រាប់អ្នកស្រឡាញ់ធម្មជាតិផងដែរ។ កន្លែងនេះមានរមណីយដ្ឋានទឹកក្ដៅចំនួនប្រាំពីរ សណ្ឋាគារ Fujiya និងទីតាំងដ៏ងាយស្រួលរបស់វាក្នុងការឡើងទៅដល់ភ្នំ Fuji រួមទាំងម្ហូបចម្រុះជាច្រើនប្រភេទទៀត។https://gaijinpot.scdn3.secure.raxcdn.com/app/uploads/sites/6/2016/07/Hakone-lead.jpg

៩.ទីក្រុង Da Lat ប្រទេសវៀតណាម៖ ដាឡាត គឺជាគោលដៅធម្មជាតិកំពូលដែលមានអាកាសធាតុត្រជាក់ពេញមួយឆ្នាំ ព្រៃស្រល់ពណ៌បៃតង និងទឹកជ្រោះដ៏អស្ចារ្យជាច្រើន។ កន្លែងនេះក៏ជាគោលដៅដ៏ល្អសម្រាប់សកម្មភាពឡើងភ្នំបែបផ្សងព្រេង ជិះក្បូនទឹកស ដើម្បីរីករាយនឹងសម្រស់នៃសួនផ្កាដ៏ត្រចះត្រចង់។ លើសពីនេះ ទីក្រុង Da Lat ក៏បានក្លាយជាកន្លែងវិស្សមកាលដែលមិនអាចបំភ្លេចបានសម្រាប់អ្នកស្រលាញ់ធម្មជាតិជុំវិញពិភពលោក៕https://statics.vinpearl.com/da-lat-vietnam-01_1690601607.jpeg

អាចារ្យធំ សង្ឃឹមថាបទ «បៀ.មស្ករកៅស៊ូ» របស់ គង់ ច័ន្ទរដ្ឋា មិនមែនជាបទអប់រំពីការរួ.មភេ.ទ

0

តារាចម្រៀង គង់ ច័ន្ទរដ្ឋា បានទម្លាក់បទថ្មីរបស់ខ្លួនមានចំណងជើងថា «បៀ.មស្ករកៅស៊ូ»កាលពីពេលថ្មីៗនេះ ប៉ុន្តែបានធ្វើឱ្យមតិវែកញែកនៅលើបណ្តាញសង្គមក្នុងនោះលោកអាចារ្យធំ ក៏បានបញ្ចេញមតិដោយសង្ឃឹមថាមួយបទនេះមិនមែនជាបទអប់រំពីការរួ.មភេ.ទទៅចុះ និងទុកឱ្យសែប្រធានសមាគមស្តាប់ដែរទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjT7rGHd7u2qwTW68ekC1XtijW4BeVZ_0VYFibj7b5vv6qI1APa5s78v_oCmFQji5-c877rWGs6nfr6KlfeHobaYBuHNENnzX3YCiogvJ56LC6S7WOc5946QLffT72bPCa5hK6ioaKJcmfX09Arp0gVtu9RtSlpZVVTKXcdhj2jrbjQ8Qhk2JxYN5ohXsI/s2048/image_2024-03-12_10-33-03.png

នៅថ្ងៃទី៩ មីនា តារាចម្រៀង គង់ ច័ន្ទរដ្ឋា បានទម្លាក់បទថ្មីមានចំណងជើងថា «បៀ.មស្ករកៅស៊ូ» ដោយបញ្ជាក់ថាជាបទ Original Song និពន្ធដោយ លាង ស៊ាងលីន មានទាំង Version បុរសផងដែរ។ ទោះយ៉ាងណាមួយបទនេះពីអ្នកនាង គង់ ច័ន្ទរដ្ឋា ត្រូវបានអ្នកលេងបណ្តាញសង្គមបញ្ចេញមតិរិះគន់។ ប៉ារ៉ូលក្នុងបទចម្រៀងខាងលើនេះដែលធ្វើឱ្យឡើងកម្តៅខ្លាំងនោះគឺ «បៀមធ្វើឱ្យបងនឹក.. បងធ្វើមុខឡើងភ្លឹក..ក្តក់យកជាតិទឹក…»។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiog7slO-4cZLqeVBJhlSxUTkltX2RUuFDANaM88n12cVsqXBwh1VGLOAAZBtJ1mvskb-KfrEK81uA5VrFQo1OSUjgyoNUsZsrqU_Jj3gNUb-tkD5UZuBgkt82yauLGioy_jrfKvDcX2usyC4AXHDiMvfPSBpUzJRoZJYcWbgVvz63RjamXFfH-67U3ZhY/s960/image_2024-03-12_10-33-05.png

ទន្ទឹមមហាជនអ្នកលេងបណ្តាញសង្គមបញ្ចេញមតិរិះគន់ទៅលើបទចម្រៀង គង់ ច័ន្ទរដ្ឋា ថាដូចជានិយាយពីផ្លូវភេទនេះ ខាងលោកអាចារ្យធំ ក៏បានលូកមាត់ដែរថា «ខ្ញុំសង្ឃឹមថា មិនមែនជាបទអប់រំពីការរួមភេទចុះ។ ទុកឱ្យ សែប្រធានសមាគមស្តាប់ដែរទៅ អរគុណ!»។
តារាចម្រៀង គង់ ច័ន្ទរដ្ឋា មានបទផ្ទាល់ខ្លួនផ្សេងដូចជា «មូសខាំ» «មុខសញ្ញា»និងបទ«អរគុណអ្នកចាស់ » ជាដើម។ តារាចម្រៀងរូបនេះបានលេចមុខតាមរយៈកម្មវិធីប្រគំតន្ត្រីនានាផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSu-VbZdIjpvBaW3PgqgVUdSklD4upIhpSOgopaygVlqK-so2f0dih73vXPk6-r1Eu2u9fg0ThkQXoU4eSpWXfJx93lFMQLKQjjFUPrunkxl4KRiX263WnCNA78Hm1rY228LtA2txJxF-ZYMw3H6nQ3C97XkWWJI7tf1oOj13DDOuHwb9AB-y7FjEDDWU/s2048/image_2024-03-12_10-35-29.png

គួរកត់សម្គាល់ថា រយៈពេលចុងក្រោយនេះតារាចម្រៀងមួយចំនួនត្រូវបានមហាជនរិះគន់ទៅលើបទចម្រៀងដែលមហាជនគិតថានិពន្ធឡើងពីភាពមិនសមរម្យដូចជាបទរបស់លោក ឆន សុវណ្ណារាជ មានចំណងជើងថា «ពូក៏ដូចប៉ា» បទរបស់ ញឹមសួន សោភាទេពី មានចំណងជើងថា «ចាប់ក» ជាដើម។ ទោះបីជាបទខ្លះរងនូវមតិមិនល្អពីសាធារណជនក្តីប៉ុន្តែតារាចម្រៀងមួយចំនួននៅច្រៀង និងអ្នកនិពន្ធខ្លះនៅបន្តផលិតបទប្រភេទដែលចេញទៅដឹងថាប្រឈមមុខនឹងការរិះគន់ពីមហាជន៕