រូបភាព Meme គឺជារូបភាពបែបកំប្លែងដែលមនុស្សជាច្រើននៅជុំវិញពិភពលោកតែងតែយកទៅផុស Troll ដើម្បីឱ្យមនុស្សពេលឃើញរូបភាពនេះហើយមានភាពសប្បាយរីករាយ បំបាត់ទុក បំបាត់ស្រ្តេស។ ទោះជាយ៉ាងណា ប្រិយមិត្តប្រហែលជាមិនបានដឹងទេថា ការពិតនៅពីក្រោយរូបភាពដ៏គួរឱ្យអស់សំណើចទាំងនេះ គឺសុទ្ធតែបង្កប់អត្ថន័យដែលមនុស្សជាច្រើនមិនធ្លាប់ដឹងពីមុនមក។ ដូច្នេះអត្ថបទនេះយើងនឹងប្រាប់ពីអត្ថន័យនៅពីក្រោយរូបភាព Meme ដ៏ល្បីល្បាញមួយចំនួនរបស់ពិភពលោក។

១.Disaster Girl៖ រូបភាពក្មេងស្រីញញឹមឈរនៅមុខផ្ទះដែលកំពុងឆេះ គឺត្រូវបានថតនៅឆ្នាំ ២០០៥ ក្នុងទីក្រុង Mebane រដ្ឋ North Carolina សហរដ្ឋអាមេរិក។ ខណៈដែលនៅពេលនោះមានផ្ទះមួយត្រូវបានឆាបឆេះយ៉ាងសន្ធោសន្ធៅធ្វើឱ្យអ្នកជិតខាង និងឪពុកម្តាយរបស់ Zoe Roth ដែលជាក្មេងស្រីល្បីល្បាញក្នុងរូបភាព Meme បានទៅជួយពន្លត់ ហើយក្នុងពេលជាមួយគ្នានេះ Zoe Roth គឺនាងមានអាយុត្រឹមតែ ៤ ឆ្នាំទេហើយនាងពិតជាចង់ទៅមើលហេតុការណ៍នេះខ្លាំងណាស់ ប៉ុន្តែឪពុកម្តាយរបស់នាងមិនឱ្យចេញទៅមើលនោះទេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjhpfg3f3vXJXtxOy8v2rEsfO8LEgkHfRXuxV-uGMwkh-qhEixIbgqV4AvU4C9JycCbN_tbSY9ecjBzWp1YIOWYbX8jdokfsv8WFEoq-6eedg3Ek6Y8lBX4b34oOgjr7U9Xd147VP-8_b3qFiFO4BhyphenhyphenYVWuuPMDVORBhlvqv8B_tZ32V1dj5FA51HZwYg/s1200/Disaster_Girl_Zoe_Roth_Banner_image.jpg

មិនយូរប៉ុន្មានអ្នកពន្លត់អគ្គីភ័យក៏បានអនុញ្ញាតឱ្យក្មេងៗ ប្តូរវេនកាន់ទុយោដើម្បីជួយពន្លត់ពីចម្ងាយ ដោយចិត្តត្រេកអរ Zoe Roth ក៏ញញឹមហើយក៏ត្រូវបានឪពុករបសនាងថតដោយចៃដន្យ។ បន្ទាប់មកនៅឆ្នាំ ២០០៧ Dave Roth ដែលជាឪពុករបស់ Zoë ក៏បានបញ្ចូលរូបភាពនេះនៅក្នុងការប្រកួតរូបថតពិភពលោក ហើយក៏បានឈ្នះនិងត្រូវបានកែសម្រួលដោយដាក់ឈ្មោះថា Disaster Girl ចាប់ពីពេលនោះមករូបភាពនេះក៏មានភាពល្បីល្បាញខ្លាំងរហូតមកដល់សព្វថ្ងៃនេះ។ ដូច្នេះបច្ចុប្បន្ន Zoë Roth រកប្រាក់បាន ៥០០,០០០ ដុល្លារពីរូបភាព Meme នេះជារៀងរាល់ឆ្នាំ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmomSPIPogO59TKh7r1dElW7WdGe5a5GzPjRvEPzjongDSq73Y6ox6nme7KY9EKOKs9WODi2-H8OAhhvEFPbAnqRmfASH-XiomdThHQ8uwaFJC0rED88ww3O4d6ESKNzHmifRrtP_TkKYux8U_s1CQs6nu-lpUkSlLi2oPP1R88_BmDmf7vvijPw3gCZs/s1280/photo_2024-04-26_11-16-46.jpg

២.Distracted Boyfriend៖ រូបភាពបុរសកំពុងដើរជាមួយមិត្តស្រីរបស់ខ្លួន ប៉ុន្តែស្រាប់តែងាកមើលនារីដទៃទៀត ត្រូវបានគេចាត់ទុកថាជារូបភាព Meme ដ៏ល្បីល្បាញមួយរបស់ពិភពលោក។ ប៉ុន្តែនៅពីក្រោយរូបភាពនេះគឺបានបង្កភាពចលាចលខ្លាំង នៅពេលដែលរូបភាពនេះត្រូវបានគ្រប់គ្រងដោយអ្នកឃ្លាំមើលការផ្សាយពាណិជ្ជកម្មស៊ុយអែត។ អ្នកផ្តល់សេវាអ៊ីនធឺណេតស៊ុយអែត Bahnhof បានប្រើប្រាស់រូបភាពនេះសម្រាប់ការផ្សាយពាណិជ្ជកម្មជ្រើសរើសបុគ្គលិកដែលបង្ហាញថានារីដ៏ស្រស់ស្អាតនោះគឺជាកន្លែងការងារថ្មី ហើយមិត្តស្រីរបស់បុរសនោះគឺជាកន្លែងការងារចាស់ មានន័យថា បើមនុស្សប្រុសចង់បានមិត្តស្រីថ្មីត្រូវតែផ្លាស់ប្តូរការងារថ្មី ដែលនេះធ្វើឱ្យនារីជាច្រើនមិនពេញចិត្ត ហាក់ដូចជាការផ្សាយពាណិជ្ជកម្មនេះមិនឱ្យតម្លៃទៅលើស្ត្រី ហើយមនុស្សជាច្រើននៅក្នុងប្រទេសស៊ុយអែតក៏បានចាត់ទុកថារូបនេះមិនល្អ និងមិនត្រូវបានផ្សព្វផ្សាយនៅក្នុងប្រទេសនេះទៀតឡើយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGWc4MgcwdSxLtM-z_e_QcOrQgxOl6b74hiR5QMvkyBqi5MorVfnxpVqPh9H2kYfUsuEUyWizjX8X8dmTXtwoNnuqxaKaSqajNcXehhAVI6x4-B8FxXOsxkO8I1tUZ6W3G5vc5FO7ATOU-dx_zN6XgOYY6vqJysvhwkfnH1uDEV4BydOPW0oMs8Nh-ITI/s1200/photo_2024-04-26_11-17-01.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglNsJppfOJXV0GGTwgXSYzxg51xLi4iElSD2ylg0rUuzNJ8E5MGpDns6omo0vD4SWG67dMBRRmC_cAx9VRpZH_ZgX-EgDkjttJXvI3XrHxuW4u1gm7plt5D9sX0LKBuNLUs1ty1ydNvX4JQhSXRKagM-ti-t19rTi4_5fdCTvZQaypxUN8S2jPlMfAEC8/s878/photo_2024-04-26_11-17-24.jpg