ទំនៀមទម្លាប់ប្រពៃណីរបស់បងប្អូនប្រជាពលរដ្ឋអ្នករស់នៅខេត្តបាត់ដំបង ខណៈជួបគ្រោះរាំងស្ងួត ក្តៅហួតហែង ក៏បាននាំគ្នាបង្ហែរឆ្មារ ដែលគេហៅថានាងម៉េវ ដើម្បីសុំឲ្យមានភ្លៀងធ្លាក់ មានទឹកធ្វើស្រែចំការ និងបានត្រជាក់ត្រជុំក្នុងភូមិស្រុកឡើងវិញ។

ថ្មីៗនេះ វីដេអូចែកចាយពីបណ្តាញសង្គមហ្វេសបុក ដោយគណនីមួយដែលមានឈ្មោះថា Savoeun Louy បានបង្ហាញឲ្យឃើញពីទំនៀមទម្លាប់ហែរឆ្មា ស្មុំទឹកភ្លៀងរបស់បងប្អូនប្រជាពលរដ្ឋមួយក្រុម ស្ថិតនៅឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង កំពុងស្ថិតនៅតាមដងផ្លូវយ៉ាងគគ្រឹកគគ្រេង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDoTzCwU7wUVvqNrtAXBJJIQ_PrA6kqZDaYvNCwFYI7atxFwlud-_7MI6vLFbsFdrAyZcWaF7_mEV-bIWz3Xw-IIMwBASCewBzm4ypcvJxpJ18TOz4dYrLNrTDzQDWSM97czlp8QwRkQN3X8qez4_tJw7SQS_PS6_10lpIt-oKD2-P1FfWfpcBvj9dZcA/s2048/438789801_804644014879060_4047087633627885527_n.jpg

គេសង្កេតឃើញថាមានពលរដ្ឋខ្មែរជាច្រើន ទាំងក្មេងចាស់ប្រុសស្រី បានចូលរួមនៅក្នុងពិធីនោះជាមួយគ្នា អមជាមួយសត្វឆ្មា ១ក្បាលឬ២ក្បាល ដែលទំនងជាត្រូវបានស្ថិតនៅក្នុងទ្រុងលើក្បួនដង្ហែរ ដូចទៅនឹងទំនៀមទម្លាប់ពីមុនៗមក។ ជាមួយគ្នានោះ តាមរយៈវីដេអូ គេគឺបានយកគោយន្តចំនួន២គ្រឿងសម្រាប់ធ្វើជាក្បួនដង្ហែរ ហែរហមដោយអ្នកស្រុកភូមិ និងមានធុងបាស់ដាក់លើគោយន្ត។

បន្ថែមពីនេះ គេក៏ត្រូវជះទឹកស្រោចស្រពឲ្យសើមទៅលើដងផ្លូវ ឬស្រោចលើឆ្មា ឬស្រោចលើអ្នកហែរផងដែរ និងបន្តដំណើរទៅមុខទៀតជាបន្តបន្ទាប់ អមជាមួយនឹងអ្នកកូតទ្រ អ្នកទះស្គរដៃ និងមានចាក់បទនាងម៉ែវជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEir851Bd14x5DZSpOGhGbHl5kHp_DoeJ2BUWo8Hd84ChDz03_YUeSOsVlX8Bq94LG7UQVe8ShJM-mnwyzdxMUtKiDogeLvrEBUl3O-v6565pnFb1l6WD6NlOrJMhcbP1WmYZRwOLs8yl7cGhweUOasN_s3uzZCcwEF0P9eY3IQCj3UVAMx8WnBfh66sW-8/s899/Screenshot%202024-04-26%20101915.png

បើតាមទំនៀមទម្លាប់បុរាណ បន្ទាប់ពីដង្ហែរឆ្មាជុំវិញភូមិរួចហើយ គេក៏ត្រូវដង្ហែរចូលខ្ទមអ្នកតា និងប្រទក្សិណជុំវិញខ្ទមនោះចំនួន៣ជុំសិន ហើយក៏ត្រូវយកដង្វាយមានជាមាន់ស្ងោរ ស្រាសរផ្សេងៗមកថ្វាយជូនអ្នកតា ដើម្បីសុំទឹកភ្លៀង គ្រាន់នឹងបានធ្វើស្រែធ្វើចំការ។ ទោះជាយ៉ាង ណា ភាគច្រើនកាលសម័យមុន ឲ្យតែពេលបានធ្វើពិធីនេះរួចស្រេចបាច់ហើយ រមែងមានមេឃងងឹតនិងមានភ្លៀងធ្លាក់ដូចប្រាថ្នាមែន ទើបធ្វើឲ្យទំនៀមទម្លាប់មួយនេះបានបន្តរហូតមកដល់បច្ចុប្បន្ន៕