យើងគ្រប់គ្នាដឹងហើយថាប្រទេសចិនគឺជាប្រទេសដែលមានច្បាប់វិន័យតឹងតែងបំផុត គ្រប់តារាទាំងអស់មិនថាតារាជាតិ ឬអន្តរជាតិនោះទេ ត្រូវតែគោរពនឹងបទបញ្ជាផ្ទៃក្នុងរបស់ប្រទេសចិនឱ្យបានត្រឹមត្រូវ បើមិនដូច្នោះទេពួកគេនឹងត្រូវចិនហាមឃាត់មិនឱ្យចូលក្នុងប្រទេសទៀតឡើយ។ ដូច្នេះហើយតើអ្នកដឹងទេថា តារារបស់ពិភពលោករូបណាខ្លះដែលជាប់ឈ្មោះក្នុងបញ្ជីស្បែកខ្មៅនៅក្នុងប្រទេសចិន?

១.Miley Cyrus៖ Miley Cyrus ដែលជាតារាស្រីស៊ិចស៊ីមួយរូបជនជាតិអាមេរិក ត្រូបានប្រទេសចិនចាត់ចូលក្នុងបញ្ជីស្បែកខ្មៅ ដោយសារនាងបានបង្ហោះរូបភាពងើយភ្នែកឡើងលើ ហើយធ្វើភ្នែកតូចៗជាមួយក្រុមមិត្តភក្តិរបស់នាង ដែលមើលទៅហាក់ដូចជាកំពុងចំអកឱ្យប្រជាជនចិន ខណៈដែលជនជាតិចិនភាគច្រើនសុទ្ធតែមានភ្នែកតូចៗ។ នៅពេលដែលរូបថតនោះត្រូវបានបង្ហោះ អ្នកគាំទ្រជនជាតិចិនជាច្រើនបានប្រតិកម្មទៅលើរូបថតនេះ ដោយចាត់ទុកថាជាការប្រមាទយ៉ាងធ្ងន់ធ្ងរ និងជាការរើសអើងពូជសាស្ត្រ ហើយទាមទារឱ្យតារាស្រីអាមេរិករូបនេះធ្វើការសុំទោសជាសារធារណៈ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoWgyyU-kCInSjmk5KrpDtDCIJuzg44UNeNispEeC3FYSecX0CMFmRFkduh06_WE1KnqiiEvHEmyVBnD70DUwEFSBsYUVQauacwAQPMFxUV_5m0HpzA8tniGCa40LtI8S6hvUI6CE52ZbSGp1tzWM6SEu5gv-viT8h_Xhgxr0azdQptCRxXGLzEQaQBtw/s1500/Miley-Cyrus-01-012023-4675da2e4ee6497787a6d028bd65a413.jpg

មិនយូរប៉ុន្មាន Miley Cyrus ក៏បានចេញមុខបកស្រាយថា រូបថតទាំងនេះគ្រាន់តែជាស្ទាយរបស់ខ្ញុំតែប៉ុណ្ណោះ មិនមានចេតនានិយាយលេងសើចនឹងជាតិសាសន៍ណាមួយទេ! ទោះជាយ៉ាងណាក្រសួងការបរទេសនៃសាធារណៈរដ្ឋប្រជាមានិតចិនបានប្រកាសពីការរារាំងមិនឱ្យ Miley Cyrus ចូលប្រទេសជារៀងរហូត។ រដ្ឋាភិបាលក៏បានហាមឃាត់ការផ្សាយកម្មវិធីទូរទស្សន៍ ភាពយន្ត និងការលក់ទំនិញណាមួយរបស់នាងទៀតផង។

២.Katy Perry៖ តារាចម្រៀងដ៏ល្បីល្បាញរូបនេះក៏ត្រូវបានប្រទេសចិនហាមឃាត់ផងដែរ ដោយសារតែនាងបានធ្វើខុសគោលការណ៍ ដោយនាងបានលើកទង់ជាតិតៃវ៉ាន់ និងពាក់អាវផ្កាឈូករ័ត្នដែលតំណាងឱ្យកោះតៃវ៉ាន់ អំឡុងពេលការប្រគុំតន្ត្រីមួយរបស់នាងក្នុងឆ្នាំ ២០១៥ នៅប្រទេសចិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOZwq3pktf5m3vVL4M8H0CxUUV2qoda-SdKTnBeiQuYOwQ-PNmoAcbgRhiZaU33Yb6UJu9EddYcoUhmPtj8VT5cbYUUKBmnMLlGj8R9ykt8gIIBoI4rqHGcjbEbIGHPg8v9p8TowaHhmB_Lc9aVPohQLhP4Q77Yuh_s0Vr-vDLLH6JNk-0AN3-gCvbVs4/s500/-katy-perry-attends-the-chanel-haute-couture-fallwinter-2017-2018-show-as-part-of-haute-couture-paris-fashion-week-on-july-4-2017-in-paris-france-photo-by-pascal-le-segretaingetty-images-square.jpg

៣.Lady Gaga៖ តារាចម្រៀងវ័យ ៣៨ ឆ្នាំរូបនេះក៏ធ្លាប់ត្រូវបានហាមឃាត់នៅក្នុងសាធារណៈរដ្ឋប្រជាមានិតចិន ជាពិសេសក្រសួងវប្បធម៌ ដោយសារតែតន្ត្រីរបស់នាងត្រូវបានគេមើលឃើញថាមានអត្ថន័យស៊ីជម្រៅខ្លាំងពេកដែលពាក់ពន្ធ័នឹងការរួមភេទ បង្កឱ្យមានភាពច្របូកច្របល់នៅក្នុងឆាកតន្ត្រីតាមអ៊ីនធឺណិត និងធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិរបស់ប្រទេស។ ដូច្នេះបទចម្រៀងក្នុងអាល់ប៊ុមរបស់នាង ‘Born This Way’ ត្រូវបានដាក់ក្នុងបញ្ជីខ្មៅរួមមាន “The Edge of Glory” “Hair” “Marry the Night” “Americano” “Judas” និង “Bloody Mary” ។ ទោះជាយ៉ាងណាការហាមប្រាមនេះត្រូវបានដកចេញបន្ទាប់ពីរយៈពេលបីឆ្នាំ ហើយអាល់ប៊ុមថ្មីៗដែលមានអត្ថន័យល្អ នឹងត្រូវបានដាក់លក់ដោយស្របច្បាប់នៅក្នុងប្រទេសចិន ទោះបីជាមានការរឹតបន្តឹងជាច្រើនក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaqT8ZKFqwEv_Dnj_C_x5cbdfPSbKegcDyjvhjdV2HWNtOgRKJJIOu6xJLfDQZS1Ti-W3fTGbvgVgTR_M29rgU3yrRxtsCFXe9EvSdO6QE-LzFgX6di4gVfHAFar17wjg4y0As2NQHwzzwpOPfmRIoX3I116VDxqAtOHqoJCl3FNVlZOTeSyI_4GitdKY/s640/lady-gaga-performs-during-the-pepsi-zero-sugar-super-bowl-news-photo-1582651074.jpg

៤.Selena Gomez៖ ក្នុងឆ្នាំ ២០១៤ រូបភាពមួយសន្លឹករបស់ Selena រួមជាមួយព្រះសង្ឃ Dalai Lama បានរីករាលដាលពេញអ៊ីនធឺណិត។ វាបានធ្វើឱ្យរដ្ឋាភិបាលចិនមានការខឹងសម្បារយ៉ាងខ្លាំងដែលបានបញ្ចប់ការបិទដំណើរទេសចរណ៍របស់ Selena នៅក្នុងប្រទេសរបស់ពួកគេ ហើយថែមទាំងលុបចោលការប្រគុំតន្ត្រីនៅក្នុងតំបន់ជាច្រើននៅក្នុងប្រទេសចិនផងដែរ។ មូលហេតុគឺដោយសាររដ្ឋាភិបាលចិនចាត់ទុកថាព្រះសង្ឃ Dalai Lama ជាចចកលាក់មុខព្យាយាមបំផ្លាញអធិបតេយ្យភាពរបស់ប្រទេសដោយការជំរុញឱ្យមានឯករាជ្យ។ ប៉ុន្តែសម្តេចសង្ឃ ដាឡៃ ឡាម៉ា អះអាងថាព្រះអង្គមិនតស៊ូមតិទាមទារឯករាជ្យទេ ប៉ុន្តែចង់បានស្វ័យភាព ដែលអាចឱ្យជនជាតិទីបេរក្សាបាននូវវប្បធម៌ ភាសា និងសាសនា នៅក្រោមការគ្រប់គ្រងរបស់ប្រទេសចិនប៉ុណ្ណោះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbtkH8YRT2kx6sM5LXpO8fYB2d_pKBx81qlrMsUebdjorAuNjKX-59098qqt4iVwMN_rCm50ANcbV-d_UkmL8m3BUPsQkQj7DaAUbe1yDLz7i17yDDwHFlC3r-SZUXGtm9iDgQ8gx3B_aC9npNgHyDb02XvoH1-wotBI4ajIgF5b8msSDPgX09xyr1yvE/s1500/selena-gomez-2024-TIME-100-summit-042524-1-ea9a92c2be804de6b8d9aec928022856.jpg