សហរដ្ឋអាមេរិក ៖ ក្រុមអ្នករកសំឡេងឆ្នោតរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បញ្ជាក់ថា ពួកគេនឹងប្រើប្រាស់ TikTok ដើម្បីរកសំឡេងឆ្នោតពីយុវជនបន្តទៀត ក្រោយពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ មេដឹកនាំអាមេរិកទើបតែចុះហត្ថលេខាហាមឃាត់ការប្រើប្រាស់ TikTok បើក្រុមហ៊ុនចិន ByteDance មិនព្រមលក់ភាគហ៊ុនក្នុងរយៈពេល១ឆ្នាំទេនោះ ។

ការសម្រេចចិត្តរបស់សភា Congress បានកើតឡើងស្របពេលយុវជនអាមេរិក និងពួកឆ្វេងនិយមនិយមប្រើប្រាស់ TikTok យ៉ាងទូលំទូលាយ ដោយសារពួកគេមិនពេញចិត្តនឹងដំណោះស្រាយបញ្ហាសង្គ្រាមនៅតំបន់កាហ្សារបស់រដ្ឋាភិបាលលោក ចូ បៃដិន ហើយពួកគេក៏ចាប់ផ្តើមប្រមូលផ្តុំគ្នាតវ៉ាប្រឆាំងនៅតាមសាកលវិទ្យាល័យជាច្រើនទូទាំងអាមេរិក ។https://image.cnbcfm.com/api/v1/image/107339520-17011146692023-11-27t194324z_1703276355_rc2ul4a2uiip_rtrmadp_0_usa-biden.jpeg?v=1701114745

អ្នករកសំឡងឆ្នោតរបស់ប្រធានាធិបតីអាមេរិក ដែលសុំមិនបញ្ចេញឈ្មោះបានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មានរ៉យទ័រថា ៖ «ការបែកខ្ញែកនៃប្រព័ន្ធផ្សព្វផ្សាយបានធ្វើឱ្យយើងបង្ហាញខ្លួន និងជួបជាមួយអ្នកមានសិទ្ធិបោះឆ្នោត មិនថាពួកគេនៅទីណា រួមទាំងបណ្តាញសង្គមផងដែរ ។ រីឯ TikTok គឺជាបណ្តាញសង្គមមួយដែលយើងបានប្រើប្រាស់សម្រាប់រកសំឡេងឆ្នោត» ។

អ្នករកសំឡងឆ្នោតរូបនេះបញ្ជាក់ថា ក្រុមរកសំឡេងឆ្នោតបានកំណត់វិធានការសុវត្ថិភាពខ្ពស់នៅពេលប្រើប្រាស់ TikTok ហើយដោយសារក្រុមអ្នករកសំឡេងឆ្នោតគ្មានតួនាទីគ្រប់គ្រងព័ត៌មានសន្តិសុខជាតិ ទើបពួកគេអាចដោនឡូតកម្មវិធី TikTok មកប្រើប្រាស់ក្នុងទូរស័ព្ទដៃបាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIwAEoqn5A1KmWsOWxBbVbPQdF-E4HqQpywLXoSypXozpOmfZUySE-D9u5ePsG3DK5QL1BoXcdDkErnz8xR4KPpRMGrriW8GvBwwvRLTVpQ9FKmweNJ1h59JQzmzAC2cW2VLysPtQ0em1oYR8ZXIoVRpb45mMFinYH4XeLQurVLkTVXul73FxPZEUZ8Q8/s1600/107089484-gettyimages-1241770681-RAFAPRESS_06072022-01580.jpeg

បញ្ជី TikTok មួយឈ្មោះ @bidenhq ជារបស់ក្រុមអ្នករកសំឡេងឆ្នោតឱ្យលោក ចូ បៃដិន បានបង្ហោះវីដេអូប្រមាណ១២០ និងមានអ្នកតាមដានជាង៣០៦.០០០នាក់ ។ បច្ចុប្បន្ន បញ្ជី TikTok នេះនៅតែផ្សព្វផ្សាយអំពីលោក ចូ បៃដិន បើទោះជាសេតវិមានចោទប្រកាន់ TikTok ថា ធ្វើឱ្យប៉ះពាល់ដល់សន្តិសុខអាមេរិកក្តី ។

ចំណែក TikTok ត្រៀមដាក់ពាក្យបណ្តឹងទៅកាន់តុលាការដើម្បីប្រឆាំងនឹងច្បាប់អាមេរិក ដែលបង្ខំឱ្យ TikTok លក់ភាគហ៊ុន និងគំរាមផ្សេងៗ ដោយ TikTok អះអាងថា វាជាទង្វើបំពាននឹងវិសោធនកម្មរដ្ឋធម្មនុញ្ញអាមេរិក លើកទី១ (First Amendment) ។ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នាយកប្រតិបត្តិ TikTok និយាយថា ខ្លួនជឿថា ក្រុមហ៊ុននឹងឈ្នះក្តី និងអាចស្នើសុំឱ្យតុលាការរារាំងច្បាប់នេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQlSI6m8gAkB8QgoEEP5BopBRZIGVzOWNkhrVxfsdqxWRXKoq-jdR1sXHjhGYPtdMo4a_PUQsafhwCaoXKLEO31Ar-wr_ZkKSI32dJDmJnp98315PJzmpSfAPo89fFvPgTjk15-3xlwEENNiOGIsYuPb2DMp-BiewLBvzltvC3WdFXJFNd9GkvibFSj6I/s1480/gettyimages-1470268139.jpg

TikTok បានប្រឈមនឹងច្បាប់របស់អាមេរិកអស់រយៈពេល៤ឆ្នាំ ដែលជាឧបសគ្គដ៏សំខាន់មួយផ្នែកអ៊ីនធើរណេត និងបច្ចេកវិទ្យារវាងចិន និងអាមេរិក ។ រីឯលោក ដូណាល់ ត្រាំ ជាបេក្ខជនប្រធានាធិបតីមកពីគណបក្ស Republican បានប្រកាសនៅសប្តាហ៍ទី៤ ខែមេសា ឆ្នាំ២០២៤ ថា បើអាមេរិកហាមឃាត់ការប្រើប្រាស់ TikTok ពិតមែន លោកប្រធានាធិបតី ចូ បៃដិន ជាអ្នកទទួលខុសត្រូវ ។

កន្លងមក លោក ដូណាល់ ត្រាំ ក៏ធ្លាប់បានហាមឃាត់ការប្រើប្រាស់ TikTok ផងដែរ ក្នុងពេលលោកកាន់តំណែងជាប្រធានាធិបតីអាមេរិក ដោយសារលោកបារម្ភពីសន្តិសុខអាមេរិកដូចគ្នា ប៉ុន្តែត្រូវបានតុលាការជំទាស់ជាមុន ។
https://nebraskaexaminer.com/wp-content/uploads/2024/04/TrumpApril22-scaled-1-1536x1024.jpg
ក្រុមអ្នករកសំឡេងឆ្នោតរបស់លោក ចូ បៃដិន ជឿជាក់ថា ការចេញច្បាប់ប្រឆាំងនឹង TikTok នឹងមិនធ្វើឱ្យមេដឹកនាំអាមេរិកបាត់បង់សំឡេងឆ្នោតរបស់យុវជនទេ ខណៈដំណើរការតាមផ្លូវច្បាប់នឹងត្រូវចំណាយពេលយូរទៀត ។ ហេតុនេះ វាធ្វើឱ្យវិធានការហាមឃាត់ការប្រើប្រាស់ TikTok មិនកើតឡើងងាយៗទេ ៕