ក្រោយទទួលបានគោរមងារ “ឧកញ៉ា” បានមួយឆ្នាំ កូនច្បងអ្នកឧកញ៉ាគិត ម៉េង ឧកញ៉ា គិត ស៊ូឡា ត្រូវបានតែងតាំងជា នាយកគ្រប់គ្រងផ្នែកប្រតិបត្តិការ»នៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប អន្តរជាតិ ក្នុងវ័យ១៩ឆ្នាំ។
ឧកញ៉ា គិត ស៊ូឡា ទទួលបានការអប់រំនៅសាលាអន្តរជាតិន័រប្រ៊ីត នៅក្នុងប្រទេសកម្ពុជា ខណៈបច្ចុប្បន្ន កំពុងសិក្សានៅសាលាអន្តរជាតិ Hwa Chong ក្នុងប្រទេសសិង្ហបុរី។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានលើកឡើងថា៖” ទោះក្នុងវ័យ១៩ឆ្នាំ តែឧកញ៉ា គិត ស៊ូឡា យល់ដឹងពីមុខជំនួញរបស់ក្រុមហ៊ុន និង មានសមត្ថភាពគ្រប់គ្រាន់ក្នុងឧស្សាហកម្មនេះ”។ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បង្កើតឡើងក្នុងឆ្នាំ ១៩៩១ គឺជាក្រុមហ៊ុនគ្រប់គ្រងការវិនិយោគ ជាយុទ្ធសាស្ត្ររបស់ប្រទេសកម្ពុជា ហើយត្រូវបានទទួលស្គាល់ថា ជាក្រុមហ៊ុនអាជីវកម្មដែលមានថាមពល និងភាពចម្រុះបំផុតរបស់ប្រទេស៕











