អ្នកលេងបណ្តាញសង្គមនៅកម្ពុជាបានចែកចាយវីដេអូរបស់ YouTuber ជនជាតិថៃម្នាក់ឈ្មោះ «BACKPAEGER แบกเป้เกอร์» ដែលបានមកថតវីដេអូនៅខេត្តសៀមរាប ប្រទេសកម្ពុជា ប៉ុន្តែបែរជានិយាយប្រៀបធៀបសង្ក្រាន្តកម្ពុជា និងសង្ក្រាន្តថៃ ហើយថា កម្ពុជាពុំបានត្រៀមខ្លួនសម្រាប់ពិធីបុណ្យសង្ក្រាន្ត ។ YouTuber ថៃរូបនេះថែមទាំងនិយាយថា នៅខេត្តសៀមរាបគ្មានភ្ញៀវទេសចរ និងគ្មានអ្នកលេងទឹក ប៉ុន្តែពេល YouTuber នេះទៅថតវីដេអូនោះ គឺថតខុសពេលវេលា ។

ក្រោយពី YouTuber ថៃបានបង្ហោះវីដេអូនៅខេត្តសៀមរាប ធ្វើឱ្យពលរដ្ឋខ្មែរ ក៏ដូចជាជនជាតិថៃរស់នៅប្រទេសកម្ពុជា បង្ហាញការមិនពេញចិត្តចំពោះការនិយាយប្រៀបធៀបរវាងសង្ក្រាន្តកម្ពុជា និងសង្ក្រាន្តថៃ ។ ពួកគេបានសំណូមពរឱ្យ YouTuber រូបនេះព្យាយាមឈ្វេងយល់អំពីវប្បធម៌ ប្រពៃណីកម្ពុជា ហើយកុំនិយាយប្រៀបធៀបគ្នាថា សង្ក្រាន្តកម្ពុជាមិនល្អ ឬសង្ក្រាន្តកម្ពុជាល្អមិនស្មើថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXWB_MMTThL0uI1tFPD27qI7x94yqzjUl2koBVQpM3CjGqmcA82gw8F2TD4AkFAUtVSPycOicZPKbSV3vLUBLhSxSvroIPx7KXEXHKC6wy0mN0Ia1sCMfGxi6-0vY9-6ezeWhZ2Bv4O5RjAhbh9tQt0aHi0VydKuRkN3WYyq_CacY1Y9g1KEAAFQgATqg/s1280/photo_2024-04-20_09-16-20.jpg

អ្នកបណ្តាញសង្គមថៃម្នាក់និយាយថា មិនមែនគ្រប់ប្រទេសសុទ្ធតែរៀបចំកម្មវិធីសង្ក្រាន្តដូចគ្នាទេ ហើយវាអាស្រ័យលើពេលវេលា និងការរៀបចំរបស់ខេត្តនីមួយៗផងដែរ ។ ម្យ៉ាងទៀត ការលេងជះទឹកពុំបានលេងនៅទូទាំងខេត្តទេ ពីព្រោះខេត្តនីមួយៗបានរៀបចំកន្លែងលេងទឹក ចាប់ពី២កន្លែង ទៅ៣កន្លែង ។ ពេលព្រឹក ពលរដ្ឋខ្មែរភាគច្រើនបានចំណាយពេលសប្បាយរីករាយជាមួយគ្រួសារ ឬនាំគ្រួសារទៅធ្វើបុណ្យនៅវត្ត ឬទៅចូលរួមកម្មវិធីតាមទីកន្លែងផ្សេងៗ ដូចជា ៖ លេងទាញព្រ័ត្រ ឬវាយក្អម និងមានការលេងល្បែងប្រជាប្រិយជាច្រើនទៀត ។

ពេលវេលាដែល YouTuber ថៃថតវីដេអូនោះ គឺប្រមាណម៉ោង១០ព្រឹក ហើយនៅចំណុចនេះ ពុំទាន់លេងទឹកនៅឡើយទេ ។ ប៉ុន្តែ YouTuber ថៃនិយាយថា ៖ «ម៉ោង១០ព្រឹក បើនៅប្រទេសថៃវិញនឹងមានមនុស្សម្នាដើរលេង ឬលេងទឹកច្រើន ហើយនៅកម្ពុជាស្ងាត់ឈឹង គ្មានអ្នកណាចេញមកលេងទឹក តើហៅថាសង្ក្រាន្តយ៉ាងម៉េចទៅ? ឬអះអាងថា ខ្លួនជាម្ចាស់សង្ក្រាន្តដោយរបៀបណា?» ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUElFJPx_pHnbbBc2NgUZplOK9euKpPL51MtSOIGqrj_wsdCLtEtzz5iPInZGk07tgMwa2xHwasxqncNWAbQSitAJqRnMbhfW3p8rhDVX1t6HSi1gAJlD8Ps_oyCnc9OE2FJxr6nxqdaFgP9ne3m2TD5UWJZ8qPhcYgTu63KkpNnSnu9oH9d6zwYGztuQ/s1280/photo_2024-04-20_09-16-21%20(2).jpg

ដូច្នេះ សូមបញ្ជាក់ទៅកាន់ YouTuber ថៃថា សង្ក្រាន្តកម្ពុជា និងថៃពុំដូចគ្នាទេ ហើយសូមជនជាតិថៃកុំយល់ច្រឡំថា សង្ក្រាន្តប្រទេសទាំងពីរដូចគ្នា ។

កន្លងមក រដ្ឋាភិបាលថៃបានប្រកាសថា នឹងអនុញ្ញាតឱ្យពលរដ្ឋថៃលេងជះទឹក ឬបាញ់ទឹករយៈពេល២១ថ្ងៃ ប៉ុន្តែជាក់ស្តែង គ្មានពលរដ្ឋថៃណាលេងទឹករហូតដល់២១ថ្ងៃទេ ។ មានជនជាតិថៃម្នាក់បានថតវីដេអូនៅខេត្តហួហ៊ីន និងនិយាយថា នៅថ្ងៃទី២ នៃពិធីបុណ្យសង្ក្រាន្ត ពលរដ្ឋនៅខេត្តហួហ៊ិនពុំបានលេងទឹកទេ នៅតាមផ្លូវមានសភាពស្ងាត់ជ្រងំ អ្នកនៅហួហ៊ីនរស់នៅធម្មតា ដូចគ្មានពិធីបុណ្យអ្វីឡើយ ។ ប៉ុន្តែការពិត ជនជាតិថៃរូបនេះថតវីដេអូមិនត្រូវពេលវេលាដែលពលរដ្ឋខេត្តហួហ៊ីនលេងទឹក ។ ដូច្នេះ វាដូចគ្នានឹងខេត្តសៀមរាបដែរ ដែល YouTuber ថៃបានថតវីដេអូខុសពេលវេលា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdt0u2UZzSkV899x_Mgvch80D_pZXolt1S-_9pDJ29AL7D7ojLjp80C41n3PJetCY0ce6af_PcpBcjC7sMrODO82Us_bALDXo7ECsgm6ayIL7Bbwo4tT3PXzmxCtpBxUs6IJUYsyvTqVPidNtdbIJHe8HyOEmXnzvYTwOLaQCNEXB0f5tleEwaUjMbZFA/s1280/photo_2024-04-20_09-16-21.jpg

ហេតុនេះ ជនជាតិថៃគ្រប់រូបគួរតែសិក្សាឈ្វេងយល់អំពីវប្បធម៌ និងប្រពៃណីរបស់ប្រទេសកម្ពុជាឱ្យបានច្បាស់លាស់សិន មុននឹងបង្ហោះរូបភាព ឬវីដេអូ ឬរិះគន់អ្វីមួយក្នុងបណ្តាញសង្គម ៕