ដើមឈើខាងក្រោមនេះមិនត្រឹមតែងាយស្រួលក្នុងការថែទាំប៉ុណ្ណោះទេ ថែមទាំងជាប្រភេទដើមឈើដ៏ពេញនិយមបំផុតក្នុងការដាំលម្អក្នុងផ្ទះ ដោយសារតម្លៃធូរថ្លៃ បានទាំងស្អាត នាំពណ៌បៃតងជំនួយភ្នែក និងផាសុកភាព ហើយវាក៏ជួយនាំលាភសំណាងចូលក្នុងផ្ទះរបស់អ្នកទៀតផង។ ដូច្នេះខាងក្រោមនេះគឺជាដើមឈើល្អៗចំនួន ៤ ដែលអ្នកអាចដាំក្នុងផ្ទះបានដោយមិនបាច់ថែទាំច្រើន៖

១.ដើមប្រទាលកន្ទុយក្រពើ៖ ប្រទាលកន្ទុយក្រពើគឺជារុក្ខជាតិមួយក្នុងចំណោមរុក្ខជាតិដែលគួរដាំនៅក្នុងផ្ទះ ឬបន្ទប់ដែលមានខ្យល់ចេញចូល។ ក្រៅពីមានគុណសម្បត្តិជាឱសថច្រើនមុខសម្រាប់ព្យាបាលជំងឺផ្សេងៗ វាក៏ផ្តល់សោភ័ណភាពដល់ផ្ទះរបស់យើងផងដែរ។ aloe vera គឺសាកសមបំផុតសម្រាប់អ្នកដែលមិនមានពេលទំនេរច្រើនដើម្បីមើលថែពួកវា ដោយសារវាជារុក្ខជាតិដែលងាយនឹងដុះលូតលាស់លឿន ហើយអ្វីដែលសំខាន់បំផុតនោះគឺវាធន់នឹងគ្រោះរាំងស្ងួត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqlMWYOQk7dpJ8bxz_IeDmbKfZ8-cdrul_wMtg0mQiBavbEjcweDpnWqYzVQb0kffqBZ9eWJa3s89q6FK3BJR2T0fmBc6YDLpyi93mLYgqmxUX3Htm_1VgO62MgvI1QwYMlzEvEnycoQ65j3VobDTvvQQUaFCHrczAkG3r6Ts6R2jlY2aYUqA4RGgxLoc/s876/photo_2024-04-19_16-41-23.jpg

២.ដើមឫស្សី៖ វាគឺជារុក្ខជាតិមួយប្រភេទដែលមនុស្សភាគច្រើននិយមដាំក្នុងផ្ទះដោយសារវាងាយស្រួលក្នុងការថែទាំ និងមិនចាំបាច់មើលថែច្រើនដូចរុក្ខជាតិផ្សេងទៀតនោះទេ។ លើសពីនេះដើមឫស្សីក៏ត្រូវបានគេជឿថាពេលដាំវាហើយនឹងធ្វើឱ្យអ្នកក្នុងផ្ទះមានសំណាងល្អ និងមានលុយហូរចូលច្រើនៗ។ ដើម្បីទាក់ទាញលាភសំណាង គេនិយមដាក់វានៅម្លប់ដែលមានពន្លឺព្រះអាទិត្យតិចជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1SuO1relRolYEquAv6XmfdIMI13RiL3bxxNnh_NEjqVuFXjHoBu_gtLUmCAuHwKRwIU7W_DpogftFuavHFjD_CyXAbIHH6V56NAnlnY3XjAdA38nT4C-3sysb2_f1eDQNAcw37KfrYYsPL_yX6ey4jLNHzSa0iSlQg1-f6Jr2AqqH-L0FogypJiVGfXk/s1091/photo_2024-04-19_16-41-23%20(2).jpg

៣.ដើមអណ្ដាតនាគ៖ ដើមអណ្ដាតនាគ ជាដើមឈើដ៏ពេញនិយមដែលគេច្រើនដាំនៅក្នុងផ្ទះ ឬកន្លែងធ្វើការ។ វាមានស្លឹករាងមូល ឬរាងសំប៉ែត និងមានពណ៌បៃតងពេញមួយឆ្នាំ ដោយស្លឹកមានទទឹងប្រហែល ៤-៧ សង់ទីម៉ែត្រ និងកំពស់ ៣០-៦០ សង់ទីម៉ែត្រ ធន់នឹងអាកាសធាតុក្តៅ និងស្ងួត រួមទាំងការរីកលូតលាស់ល្អបំផុតក្នុងផ្ទះ ឬនៅខាងក្នុងអគារ ដោយគ្រាន់តែដាក់វាឱ្យត្រូវពន្លឺព្រះអាទិត្យគឺគ្រប់គ្រាន់ហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9_NpwXWjqUrUi1YA9ZNUAvGXdGnfSOaukcBrcjnATiqzBvE66YwqvdcOZnesWmB-S1yo2be6QgofNZwNm3HFa8ASEX06bU3U_Bqv59lLMotMUZ03BrE9f6gUGwVc3LsUhR0XA1yMi-J6mWnbarI6CdrMlUr23S89SX-jtkB3hEcXbvj4bHlEUIATu8kQ/s1052/photo_2024-04-19_16-41-23%20(3).jpg

៤.ដើមផ្កាអ័រគីដេអ៊ីតាលី៖ នៅក្នុងក្បួនហ្វុងស៊ុយដើមឈើអ័រគីដេ (ត្រូវបានគេស្គាល់ផងដែរ ថាជាមែកឈើ ឬផ្កាពណ៌ស) តំណាងឱ្យសុភមង្គលរបស់ស្ត្រី។ ការដាំដើមឈើប្រភេទនេះ ជួយបំពេញផ្ទះដោយក្តីរីករាយ។ ផ្កាអ័រគីដេអ៊ីតាលីនៅពេលរីកដុះដាលនាំមកនូវភាពថ្លៃថ្នូ មិនត្រឹមតែងាយស្រួលថែទាំនោះទេ ដើមផ្កានេះក៏មានប្រសិទ្ធភាពធ្វើឱ្យមានតុល្យភាពរវាងម៉ាស៊ីនត្រជាក់ស្រូបយកថាមពលដែលមានឥទ្ធិពលនៅក្នុងផ្ទះ ជួយឱ្យម្ចាស់ផ្ទះមានកន្លែងរស់នៅប្រកបដោយសុខដុមរមនា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyBW46ZPvF27dlCv17IxBS85vuecRUcPwXt0Jid6ojvWkC4cgqHua8-d3LqWKv_o0ttcY8joW-kSlnL-rWe_rvuL4E8B3AH2cZ7Qvf0mprWrZQt10GKZbg61rYasujp7K7Fa9mELOX6o0d4rbA8unbVru9tJQiyUQodJJ0UDNqccMSX2rqDf_lQYGy1rQ/s1280/photo_2024-04-19_16-41-22.jpg