មនុស្សមួយចំនួននៅតែមិនទាន់ជ្រាបទេថា តើ Introvert គឺជាអ្វី? តើគេអាចសម្មត់ថានរណាម្នាក់មានចរឹតលក្ខណៈជាមនុស្ស Introvert ដោយរបៀបណា? ខាងក្រោមនេះ គឺជាសញ្ញាសម្គាល់មួយចំនួន ដែលអ្នកត្រូវតែស្វែងយល់អំពីមនុស្សប្រភេទនេះ៖

មនុស្ស Introvert ភាគច្រើនតែងចូលចិត្តនៅកន្លែងស្ងាត់ៗ ព្រោះពួកគេតែងមានអារម្មណ៍ថាហត់នឿយឬក៏ធុញថប់អំឡុងពេលស្ថិតនៅក្នុងហ្វូងមនុស្សច្រើន។ ទោះជាយ៉ាងណា នេះមិនមានន័យថា introverts ជៀសវាងការចូលរួមក្នុងសង្គមទាំងស្រុងនោះទេ។ Introverts ច្រើនចូលចិត្តចំណាយពេលជាមួយនឹងអ្នកដែលទុកចិត្ត ពិសេសគឺមិត្តភក្តិជិតស្និទ្ធច្រើនជាង។ មនុស្ស introverts ចូលចិត្តរក្សាទំនាក់ទំនងដ៏ស៊ីជម្រៅ និងយូរអង្វែងពិសេសគឺបង្កើនភាពស្និទ្ធស្នាលជាមួយមនុស្សដែលយល់ចិត្តតែប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtPZ1YtoSy6zk9hVAfxCspQWSx4qOaSWoJXxs092-gWQnp7yGaSBBbH2Y4IAx9sTFS8JWdfO4xfbI7an9RZmGP1HwYEcPyaQjE9scLqQjMYl1WzQm6R5evzzEldQ5T6lXPjJq2um_f6eMwDRxWEe6IFM_ulXN-PQxt6m6zywJ7KVuqOFYHILA2KC0gt9U/s1540/introvert-extrovert.jpg

អ្នកក៏កត់សម្គាល់ផងដែរថា សម្រាប់មនុស្ស Introvert ផ្សេងទៀតអាចរស់នៅជាមួយភាពឯកកោបានយ៉ាងរីករាយបំផុត។ ដោយពួកគេតែងតែធ្វើតាមចំណង់ចំណូលចិត្តរបស់ខ្លួនឯងតាមរយៈសកម្មភាពម្នាក់ៗឯង ដូចជាសញ្ជឹងគិត អានសៀវភៅ ស្តាប់ចម្រៀង រីករាយជាមួយធម្មជាតិជាដើម ធ្វើឲ្យពួកគេហាក់ដូចជាបាននឹងកំពុងទទួលថាមពលពិសេសអ្វីបែបនេះដែរ។ លើសពីនេះ ពួកគេគឺជាមនុស្សដែលស្គាល់ខ្លួនឯងច្បាស់បំផុត ព្រោះជារឿយៗតែងតែធ្វើការសិក្សាស្វែងយល់ពីខ្លួនឯង និងមានគំនិតច្នៃប្រឌិតខ្ពស់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQqCRF9QyNwKTyiHBdR6o88g3OHizTd1uLb3lcUc33sy5VndwH2kax_P1yRhgvOziTIh386Uf_upGindqiofwcaNZnoXF-L1Y7tYA1k0ChA3MU82t1S6G0WwVW3T7J9W9xSom0xXeoV65Gc88RiTme5Y7PPSPgxyxRpATg9I3og6-KBQqaJi_1vQbo6dM/s2560/2202.i402.013.S.m004.c13.Introvert-and-extrovert-people-flat-composition-scaled.jpg

ម៉្យាងវិញទៀត មនុស្ស Introvert គឺវាពិបាកណាស់សម្រាប់ឲ្យអ្នកដទៃស្គាល់ពួកគេបានយ៉ាងងាយ។ Introverts ជារឿយៗត្រូវបានពិពណ៌នាថាជាមនុស្សស្ងប់ស្ងាត់ កក់ក្ដៅ និងស្លូតបូត ហើយជួនកាលត្រូវបានគេយល់ច្រឡំថាខ្មាស់អៀន ខណៈពេលដែល introverts មួយចំនួនពិតជាខ្មាស់អៀន។ យ៉ាងណាមិញ បុគ្គលិកលក្ខណៈមនុស្សប្រភេទនេះតែងមានការប្រុងប្រយ័ត្នខ្ពស់ និងមិនខ្ជះខ្ជាយពេលវេលាលើការជជែកកំសាន្តដោយមិនចាំបាច់នោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtczUMu26XK3lmiyEQJyqx2yUJcbHc06_lRw1O5bx8H_Y-nbou3NGkak-iUWUHmaTSyhEUAI6ENHNpiB7dfPYLxOn120zZcvb0WdXEtMV9AHZ6AQD3w2d1X7ES4HDDFkTQqtsVLNsdGJgYxQCNJGGsI-KUKfjuTKkiqyioBQCufRQLFsSmXLBTvFaY3Aw/s2000/introvertToExtrovert-scaled.jpg

បន្ថែមពីលើនេះ មនុស្ស Introvert នឹងមានទំនោរទៅរកការងារដែលមានភាពឯករាជ្យ ព្រោះថា ពួកគេមិនចូលចិត្តកន្លែងអ៊ូអរដែលមានមនុស្សចេញចូលច្រើនទេ ដូច្នេះហើយអាជីពដែលល្អបំផុតសម្រាប់ពួកគេអាចជាអ្នកនិពន្ធ គណនេយ្យករ អ្នកសរសេរកម្មវិធីកុំព្យូទ័រ អ្នករចនាក្រាហ្វិក ឱសថការីជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkiP0VH8SYzTjtX9Pm-EaBTBcoHXcsrfU1UVy1t8qEhyDgXHtjmXLpvq1aWAyDg0MBE3PdWmt_5x6j6jOeHZsIaOPVmzgdluTkDSKmBXaAZXKMc0Dp3d6aJKJfDP9hN82-DlrJOL60kv8S-HCjtSO3fFuGHOOLFgIkWiWvbTOCu8ArCN7z6IA8YBMmJXQ/s1500/signs-you-are-an-introvert-2795427-logo-4040f89ea6dc4cbc8111276c04696d2b.png

យោងតាមការសិក្សាស្រាវជ្រាវ មនុស្ស Introvert ត្រូវបានចែកចេញជា ៤ ប្រភេទធំៗដូចខាងក្រោម៖
– Social Introvert ៖ ជាប្រភេទមនុស្សដែលចូលចិត្តសំងំនៅផ្ទះម្នាក់ឯង ជាពិសេសគឺពេលយប់ស្ងាត់
-Thinking Introvert៖ ជាប្រភេទមនុស្សដែលចំណាយពេលច្រើនក្នុងការគិតពិចារណា ប៉ុន្តែប្រកបដោយគំនិតច្នៃប្រឌិតខ្ពស់
-Anxious Introvert៖ ជាប្រភេទមនុស្សដែលមានការថប់បារម្ភច្រើន ពិសេសពួកគេតែងមានអារម្មណ៍មិនស្ងប់ឬភ័យអំឡុងពេលស្ថិតនៅក្នុងហ្វូងមនុស្សឬមានទំនាក់ទំនងសង្គម
-Inhibited introverts៖ ជាប្រភេទមនុស្សដែលមានទំនោរទៅរកការគិតច្រើនខ្លាំងបំផុត ដោយចំណាយពេលច្រើនក្នុងការពិចារណាលើការសម្រេចចិត្តមុននឹងធ្វើអ្វីមួយ៕