សហរដ្ឋអាមេរិក៖ កាលពីពេលថ្មីៗនេះ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ យោងតាមអង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងថា ជំងឺគ្រុនផ្តាសាយប្រភេទ A H5N1 កំពុងក្លាយជាជំងឺរាតត្បាតសត្វពាសពេញពិភពលោក ដោយអង្គការបានព្រមានអំពីការកើនឡើងនៃចំនួនសត្វ និងមនុស្សដែលកំពុងឆ្លងមេរោគផ្តាសាយបក្សី H5N1។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiFPju_z4lTDrhyhDlBLsjZ_hB7AmX2wADA6zx-kct1eFG7N_FL1s_hCQkf85ZGZdhCpzCHgeMM8kw-ArQKL0-evBtKgQ8W88YBd1zHVtOIXuyNd5hIy4V6AGMo4xrH5txQ-OQldps0R3Iwj8NGTiSOgonB9dlKl8ishtf0GZfJlXaHIiT42NqRURagXw/s1340/07-13-2016BirdFlu.jpg

បើយោងតាមលោកវេជ្ជបណ្ឌិត Jeremy Farrar ដែលជាប្រធានអ្នកវិទ្យាសាស្ត្រនៅអង្គការសុខភាពពិភពលោកបាននិយាយថា មេរោគគ្រុនផ្តាសាយបក្សីបណ្តាលឱ្យមានអត្រាមរណភាព “ខ្ពស់ខ្លាំង” ក្នុងចំណោមអ្នកដែលបានឆ្លងជំងឺនេះរហូតមកដល់បច្ចុប្បន្ននេះ។ លោកវេជ្ជបណ្ឌិតបានបន្តទៀតថា នេះគឺជាក្តីបារម្ភដ៏ធំមួយ ព្រោះថាបន្ទាប់ពីឆ្លងទៅសត្វបក្សី រួចរាលដាលដល់ថនិកសត្វ ពេលនេះមេរោគកំពុងវិវឌ្ឍ និងអភិវឌ្ឍសមត្ថភាពឆ្លងដល់មនុស្ស ហើយអាចឆ្លងបន្តិចម្តងៗពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXN6w81EzFTyr8-WQutSb2X6DNHszduCIimxePtk__5kTRxwfN5remFdYwxfs2ZFWKO1314KDLHKOTR525aYNlqKjqq2HLck9HRnE-cc1VyB3XBuSjkbwtx6E9yWCGjW3wooC-yPQSPVkPGCPRc3CpYKTEQE-2pKNxUADEg2LrhoL_jfi0KJ5iVX1S7D0/s750/25022023-02-750x440.jpg

ទោះបីជាមិនទាន់មានការកត់ត្រាករណីនៃការឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់នៃមេរោគ H5N1 ក៏ដោយ លោកវេជ្ជបណ្ឌិត Jeremy Farrar បាននិយាយថា H5N1 គឺជាប្រភេទជំងឺផ្តាសាយ ដែលភាគច្រើនចាប់ផ្តើមនៅក្នុងបសុបក្សី និងទា ហើយបានរីករាលដាលយ៉ាងឆាប់រហ័សនៅទូទាំងពិភពលោកក្នុងរយៈពេល ១ ឬ ២ ឆ្នាំកន្លងមកនេះ ដែលវាបានក្លាយទៅជាជំងឺរាតត្បាតសកល ខណៈបច្ចុប្បន្ននេះមេរោគនោះបានកំពុងវិវត្ត និងអភិវឌ្ឍសមត្ថភាពឆ្លងពីមនុស្ស ដែលគ្រោះថ្នាក់ជាងសមត្ថភាពចម្លងពីសត្វទៅមនុស្សទៅទៀត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4aVMpOfAFg4FLzS5t-BpT83QuqXA4PiLEQYTKuzBApjzFuwKV59krQwgkBzy3yBYDz_d4HtqmgsDqRX97bESZh7AVSSPYtXQddV1QDutW0c07oUyJxhDA85t0VoYMyiQCijuF3uwiYRMKlEjdAhtjVCnlEjB15iIG2uCcAq2D_tQdQ-YCdTm5jg4lTG0/s1480/gettyimages-1274423145.jpg

ការផ្ទុះឡើងនៃជំងឺផ្តាសាយបក្សីនាពេលបច្ចុប្បន្ននេះបានចាប់ផ្តើមនៅឆ្នាំ ២០២០ ហើយបានសម្លាប់សត្វបក្សីរាប់លានក្បាល ដោយមិនគិតពីសត្វស្លាបព្រៃ និងថនិកសត្វដទៃទៀត។ កាលពីខែមុន ការរកឃើញករណីជំងឺគ្រុនផ្តាសាយបក្សីលើសត្វគោ និងពពែបានធ្វើឱ្យអ្នកជំនាញភ្ញាក់ផ្អើល ដោយសារតែសត្វទាំងនេះជាសត្វដែលគេគិតថាមិនងាយឆ្លងជំងឺផ្តាសាយបក្សីឡើយ។ WHO បាននិយាយថា ទោះបីជាបច្ចុប្បន្នមិនមានភស្តុតាងគ្រប់គ្រាន់ដែលបង្ហាញថា H5N1 ឆ្លងរវាងមនុស្សក៏ដោយ ក៏ករណីរាប់រយករណីរបស់មនុស្សដោយសារតែការប៉ះពាល់ជាមួយសត្វ ត្រូវបានគេរកឃើញ ជាមួយនឹងអត្រាមរណភាពខ្ពស់ខុសពីធម្មតា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7sGKkhar7bsfbmTi7j_Fbl7-U888lavJvetU2zsG3JDVUgLHg39oSWqvmd8p-GRNsndBfSFArBvyJYOutQFBo6aepMi7Z08xfz5Wu7JrlJscp9S9cb6jB-VmjEPOC0m453KnfJGRLr1low26-3vfjkra4y4VgrNXa0qnVwfYD6EDtixmY8khAy21hfVU/s620/h5n1-bird-flu-outbreak-detected-in-laos-20240205094337.jpg

ហេតុនេះហើយអង្គការសុខភាពពិភពលោកបានសង្កត់ធ្ងន់ថា ខណៈពេលដែលកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើតវ៉ាក់សាំង និងការព្យាបាលសម្រាប់ជំងឺគ្រុនផ្តាសាយបក្សីនៅតែបន្ត មន្ត្រីសុខាភិបាលនៅតាមបណ្តាប្រទេសនានាត្រូវតែធានាថាពួកគេមានសមត្ថភាពវិនិច្ឆ័យគ្រប់គ្រាន់ ក្នុងករណីដែលស្ថានភាពនៃការចម្លងមេរោគកើតឡើងពីមនុស្សទៅមនុស្ស ហើយពិភពលោកក៏នឹងត្រៀមខ្លួនរួចជាស្រេចក្នុងការឆ្លើយតបផងដែរ៕