Home Blog Page 1173

កំពូលតារាចម្រៀងស្រីពិភពលោក Taylor Swift បង្ហាញវីដេអូបទចម្រៀងខ្លួន ភ្ជាប់ជាមួយប្រាសាទអង្គរវត្តខ្មែរ!

0

Taylor Swift តារាចម្រៀងនិងអ្នកនិពន្ធចម្រៀងសញ្ជាតិអាមេរិក ដ៏ល្បីល្បាញលំដាប់ថ្នាក់ពិភពលោក បានចូលរួមផ្សាព្វផ្សាយបវិវេណប្រាសាទអង្គរវត្តខ្មែរនៅក្នុងអាល់ប៊ុមចម្រៀងរបស់នាង ដែលបានចេញផ្សាយកាលពីឆ្នាំ២០២០ ដែលរហូតមកទល់ពេលនេះគឺមានអ្នកទស្សនា (Viewer) រហូតដល់រាប់លាននាក់។So what exactly makes Taylor Swift so great? — Harvard Gazette

បទចម្រៀងមួយបទពីកំពូលតារាចម្រៀង Taylor Swift ដែលមានចំណងជើងថា Marjorie ពីអាល់ប៊ុម Evermore ចេញផ្សាយកាលពីថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២០ បានទាក់យកចំណាប់អារម្មណ៍ មនុស្សប្រមាណ ១២.៧៥លាននាក់ទូទាំងពិភពលោក ទស្សនាខ្សែវីដេអូរបស់ចម្រៀងមួយបទនេះ ក៏ដូចជាបានបង្ហាញវត្តមានប្រាសាទខ្មែរដ៏លេចធ្លោជាមួយគ្នានោះ។Taylor Swift Drops New Video Ft. Grandmother's Visit To Cambodia ⋆ Cambodia  News English

បទចម្រៀងមួយបទនេះ គឺបានបង្ហាញពីការផ្សារភ្ជាប់រវាងគ្រួសារនាងជាមួយនឹងប្រទេសកម្ពុជា តាមរយៈវីដេអូចាស់ៗរបស់ជីដូននាង ដែលមានឈ្មោះថា Marjorie Finlay បានមកលេងដែនដីអង្គរ គឺប្រាសាទព្រះខ័ន នៃប្រទេសកម្ពុជាក្នុងអំឡុងទសវត្សរ៍ឆ្នាំ ១៩៦០។ បទចម្រៀងមួយបទនេះទៀតសោត គឺផលិតឡើងដើម្បីឧទ្ទិសដល់ជីដូនរបស់នាងដែលបានទទួលមរណៈភាពកាលពីឆ្នាំ ២០០៣។No photo description available.

ទោះជាយ៉ាងណា តាមរយៈការបង្ហាញឃ្លីបវីដេអូចម្រៀងរបស់ Taylor Swift មួយបទនេះ គឺពិតជាបានរួមចំណែកជំរុញវិស័យទេសចរកម្ពុជា ទាញយកចំណាប់អារម្មណ៍ជនបរទេសដែលចង់មកសិក្សាស្វែងយល់បន្ថែមទៀតពីទឹកដីអច្ឆរិយៈមួយនេះ ក៏ដូចជាបានលើកស្ទួយមុខមាត់ប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ។No photo description available.

ជាមួយគ្នានេះ ប្រជាជនកម្ពុជារាប់លាននាក់ក៏បានបង្ហោះសារសូមអរគុណ និងសម្តែងនូវការពេញចិត្តយ៉ាងខ្លាំងចំពោះតារាស្រី Taylor Swift និងគ្រួសារ ដែលបានស្រលាញ់និងលើកតម្កើនសម្បត្តិវប្បធម៌ អរិយធម៌ខ្មែរ។ ប្រជាជនកម្ពុជាគ្រប់ៗរូប សង្ឃឹមនិងជឿជាក់យ៉ាងមុតមាំថា Taylor Swift នឹងបន្តនាំយកអ្វីដែលថ្មីជាច្រើនទៀត ដែលផ្សារភ្ជាប់ជាមួយនឹងទឹកដីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ៕

អាមេរិកដាស់តឿនប្រជាពលរដ្ឋកុំឱ្យបរិភោគសាច់អណ្តើកសមុទ្រ

0

បរទេស៖ កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលអាមេរិកបានប្រកាសដាស់តឿនប្រជាពលរដ្ឋរបស់ខ្លួនកុំឱ្យបរិភោគអណ្តើកសមុទ្រ ដោយសារមនុស្សជាច្រើនបានបាត់.បង់.ជីវិត បន្ទាប់ពីបរិភោគសាច់អណ្តើកសមុទ្រ។

កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ យោងតាម The Guardian បានឱ្យដឹងថា មានមនុស្សប្រហែល ៩ នាក់បានបាត់.បង់.ជីវិត ដោយក្នុងនោះកុមារមានចំនួន ៨នាក់ និងមនុស្សពេញវ័យម្នាក់ត្រូវបានគេរកឃើញថាបានស្លា.ប់នៅក្នុងប្រជុំកោះ Zanzibar ខណៈដែលមនុស្ស ៧៨ នាក់ផ្សេងទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់ភ្លាមៗ បន្ទាប់ពីពួកគេបានបរិភោគសាច់អណ្តើកសមុទ្រ។https://nypost.com/wp-content/uploads/sites/2/2024/03/78093244.jpg?quality=75&strip=all

សាច់អណ្តើកសមុទ្រត្រូវបានចាត់ទុកថាជាអាហារដ៏ឆ្ងាញ់មួយនៅក្នុងប្រជុំ Zanzibar ប៉ុន្តែការបរិភោគវាគឺពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់ ដោយសារវាមានសារធាតុ chelonitoxism ដែលជាសារធាតុពុល និងមានឥទ្ធិពលខ្លាំងអាចបណ្តាលឱ្យមនុស្សស្លាប់ភ្លាមៗ នៅពេលដែលពួកគេបរិភោគវា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdWWaQifFAM8TpCzUN755xdCtaEZmey2Qg5LEKRq4uf9-dWobT9qxw06V0pHHL9A8VC8AWdfA7jY_DJ_FIYjzbxwb2jdjEbDwr-rgnkzglni-X6el14D5EVkpT9x5oCwb84weSfoqrthZPv8i7hdixsurSXJM7-wokeXWpWdNTcih25PVHZQUty3lFfQY/s1600/skynews-sea-turtle-zanzibar_6486170.jpg

មន្ត្រីពេទ្យស្រុក Mkoani លោកវេជ្ជបណ្ឌិត Haji Bakari បាននិយាយថា មនុស្សពេញវ័យដែលបានស្លាប់កាលពីប៉ុន្មានថ្ងៃមុននេះ គឺជាម្តាយរបស់កុមារម្នាក់ក្នុងចំណោមកុមារដែលបានស្លាប់នោះ។ លោកបានបន្តទៀតថា តាមការពិនិត្យនិងធ្វើតេស្តពីមន្ទីរពិសោធន៍ បានរកឃើញថា ជនរងគ្រោះទាំងអស់សុទ្ធតែបានបរិភោគសាច់អណ្តើកសមុទ្រ នេះមានន័យថា ពួកគេពិតជាបានពុលអាហារមកពីការបរិភោគអណ្តើកពិតមែន មិនមែនពួកគេរងគ្រោះដោយសារជំងឺ ឬពុលអាហារអ្វីផ្សេងនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtDwse9M6fi3aPE0aJeoRwZ_UWOOtqLp4vY1jslRtx6qCaDtdWSqZeVXRuBDZ8RHyblFl-1lePTvfUBN5Y-pSZHtFq1tJlcNQVE5FQ_nGttiNanu-eed3NaXp15G0S1Xb86p64SMwJU-STP3JFMme5OlCbnZ_Y9TJ9ezI4qFIKBUw7yaZk8L6pDZ4nDNg/s640/photo_2024-03-12_15-41-31.jpg

ភ្លាមនោះអាជ្ញាធរនៅក្នុងតំបន់កោះ Zanzibar ដែលជាតំបន់ពាក់កណ្តាលស្វយ័តនៃប្រទេសអាហ្វ្រិកខាងកើតក្នុងប្រទេសតង់ហ្សានីបានបញ្ជូនក្រុមគ្រប់គ្រងគ្រោះមហន្តរាយ ដែលបានជំរុញនិងដាស់តឿនប្រជាពលរដ្ឋឱ្យជៀសវាងការបរិភោគអណ្តើកសមុទ្រ ឬយល់ល្អកុំបរិភោគសាច់អណ្តើកសមុទ្រក៏បានដែរ។https://www.fijitimes.com.fj/wp-content/uploads/2019/04/56879320_330983950808975_4360501796787978240_n.jpg

ទោះជាយ៉ាងណាក៏ដោយ នេះមិនមែនជាលើកទី ១ ទេដែលប្រជាពលរដ្ឋបរិភោគអណ្តើកសមុទ្រមានការពុល នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២១ មនុស្ស ៧ នាក់ រួមទាំងក្មេងអាយុ ៣ ឆ្នាំម្នាក់ក៏បានបាត់បង់ជីវិតនៅលើកោះ Pemba ផងដែរ បន្ទាប់ពីពួកគេបានបរិភោគសាច់អណ្តើក ហើយបីនាក់ផ្សេងទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ៕

វៀតណាមចង់នាំមុខផ្នែកឧស្សាហកម្មបន្ទះឈីប តែនៅខ្វះចំណុចនេះ

0

ប្រទេសវៀតណាម ៖ កាលពីចុងឆ្នាំ២០២៣ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chin បានធ្វើដំណើរទៅកាន់តំបន់ Silicon Valley ស្ថិតនៅភាគខាងជើងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ដើម្បីទំនាក់ទំនងជាមួយក្រុមហ៊ុន Semiconductor ដូចជា ៖ Synopsys និង Nvidia ។ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រីវៀតណាមត្រឡប់មកប្រទេសវិញ លោកបានបញ្ជាទៅក្រសួងចំនួន៤ ឱ្យបង្កើនចំនួនវិស្វករវៀតណាមរាប់ម៉ឺននាក់ ដែលអាចធ្វើការផ្នែកផលិត Semiconductor ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg67m-VWCBoG9o2c9McB9A0rO4PjVLn8Fve4zRL6SLcrgQbvr50suU3Y19syMbLlOrfkx87I6ERc3woC9tDHvQZ1QosTSIAf2vEQfmOq_0k5m3JbYHhaBKNjEnz-i6sSZvNrhtQPEn9gWT5cUnNNsCVQ683CE4u9L38ORCUhP47M_Q8z006nQEYhEM6374/s1200/dautu.jpg

ហេតុនេះ ការព្យាយាមរបស់រដ្ឋាភិបាលវៀតណាមក្នុងការធ្វើឱ្យប្រទេសវៀតណាមក្លាយជាគោលដៅគួរឱ្យទាក់ទាញសម្រាប់វិនិយោគិនផ្នែកឧស្សាហកម្មបន្ទះឈីប បានដំណើរការជាបន្តបន្ទាប់ រហូតដល់ឆ្នាំ២០២៤ នេះ ។

លោក Huynh Thanh Da រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាថ្លែងថា រដ្ឋាភិបាលបានបង្កើនសិទ្ធិប្រយោជន៍ផ្នែកពន្ធសម្រាប់ផលិតផលមានតម្លៃបន្ថែមខ្ពស់ ដូចជា ៖ Semiconductor ហើយវៀតណាមរីករាយទទួលស្វាគមន៍ការវិនិយោគថ្មីៗពីបរទេសផងដែរ ។ រដ្ឋាភិបាលនឹងសហការជាមួយក្រសួង និងក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងៗ ដើម្បីជំរុញការស្រាវជ្រាវ និងទាក់ទាញអ្នកមានជំនាញខ្ពស់មកវិនិយោគក្នុងឧស្សាហកម្ម Semiconductor កាន់តែច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjka4B18fEPnsYvGdoPMOwp4deEb5S0djiJyi2i4N5fho5rkoDndYUJEyutwRd0Mrn1wE57F8aw__o8aQ3v_yJldK12rvtqqYFvz1BMCDV7y8-V1AGusLq4iaUAvNwQc4VMgadnLC2YEaeOpqbADUGPFz7VAJqs2wdLhmWp7eHC4fzkiBBViz8D8KB6_vE/s800/manufacturing-factory-vietnam.jpg

ក្រៅពីនេះ វៀតណាមមានគោលបំណងក្លាយជាប្រទេសនាំមុខគេលើពិភពលោក ផ្នែកឧស្សាហកម្ម Semiconductor ដោយសារប្រទេសជាច្រើនចាំបាច់កាត់បន្ថយហានិភ័យពីប្រទេសចិន ស្របពេលស្ថានការណ៍នយោបាយមានភាពតានតឹងខ្លាំងឡើង ។ ហេតុនេះ វៀតណាមនឹងអាចប្រកួតប្រជែងជាមួយតៃវ៉ាន់ និងកូរ៉េខាងត្បូងបាន ។

ទោះយ៉ាងណា វៀតណាមនៅតែប្រឈមមុខជាមួយឧបសគ្គជាច្រើនទៀត ខណៈចំនួនកម្លាំងពលកម្មមានជំនាញរបស់វៀតណាមមានកំណត់ ក៏ដូចជាអសន្តិសុខថាមពលនៅមជ្ឈមណ្ឌលផលិតកម្មបច្ចេកវិទ្យានៅភាគខាងជើងវៀតណាមផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifqWDnItvlceAKkdKNQirTUZi1Nf3EG5g1ty9tt8c3h1oy2yrlBQthOHUZy3RxAi41NNgLP7G7figOqHA_7IDj4L0lQibUwZXASxq_CmbI50hBO9ud893R228PWo5PbKd0no9Qly2izq5C6nsQP0738Nba7Pd0OZ0ZWffQ1YYUqEGPUjAqHi3GrnepKKg/s480/Samsung-Vietnam-Electronics.jpg

បើតាមរបាយការណ៍របស់ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ានបង្ហាញថា វៀតណាមមានវិស្វករទទួលបានការបណ្តុះបណ្តាលផ្នែក Semiconductor ប្រមាណ៥.០០០នាក់ ប៉ុន្តែវៀតណាមត្រូវតែមានវិស្វកររហូតដល់២ម៉ឺននាក់ ក្នុងរយៈពេល៥ឆ្នាំទៀត ។

លោក Nguyen Thanh Yen ជាវិស្វករមកពីក្រុមហ៊ុនរចនាបន្ទះឈីប CoAsia SEMI និយាយថា រដ្ឋាភិបាលវៀតណាមក៏បានជ្រាបពីការខ្វះខាតកម្លាំងពលកម្មផងដែរ ហើយរដ្ឋាភិបាលជំរុញឱ្យមានការបណ្តុះបណ្តាលវិស្វករបន្ថែមទៀត ។ លើសពីនេះ រដ្ឋាភិបាលបានបង្កើតគម្រោងជាក់លាក់ដើម្បីបង្កើនចំនួនវិស្វករផ្នែក Semiconductor ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtnTmPBnrs9iRBFdFgRSW15pJz4xrwf3osDIKPkRPUz4HqLlEqmHXNKvyIceNm6EnP7pzuaINLzpmBl9btyfWkFs7ehMKCpGY1nWn-ym-au-_VkdAt8ZMIBvhE_5Id2ZbIjop2ILot24moLWQoQxH63RlLRek_y8HfizaRmUEAfFOG8y3m3wDn1r3SrZE/s1000/scope-existing-for-semiconductor-gains-20230418110643.jpg

ក្លិបអ្នកកាសែតកម្ពុជាលើកឡើងថា ក្រសួងនិងអាជ្ញាធរខេត្តសៀមរាបហាក់មិនអើ.ពើនឹងការចូលរួមផ្សព្វផ្សាយសក្តានុពលខេត្តខ្លួន

0

ក្លិបអ្នកកាសែតកម្ពុជានឹងដឹកនាំក្រុមសារព័ត៌មានជិត ៣០ ស្ថាប័ន ដើម្បីចូលរួមផ្សព្វផ្សាយនិងលើកកម្ពស់វិស័យទេសចរណ៍ក្នុងទឹកដីនៃខេត្តសៀមរាបនៅប៉ុន្មានថ្ងៃខាងមុខ ក៏ជាជួយជំរុញកំណើនភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិ ដោយមានការរួមសហការពីបណ្តាក្រុមហ៊ុនជាច្រើន ប៉ុន្តែក្រសួងពាក់ព័ន្ធនិងអាជ្ញារធរខេត្តហាក់មិនខ្វាយ.ខ្វល់។https://thebettercambodia.com/wp-content/uploads/2023/07/image_processing20191226-4-1xbsrlq.jpg

កាលពីព្រឹកថ្ងៃទី១២ ខែមីនានេះ យោងតាមការបង្ហោះរបស់លោកពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជាបានរៀបរាប់ថា «ដោយមើលឃើញវិស័យទេសចរណ៍នៅខេត្តសៀមរាបមិនទាន់មានកំណើនភ្ញៀវល្អនៅឡើយ ទើបក្លិបអ្នកកាសែតកម្ពុជាក៏សាកល្បងដឹកនាំសារព័ត៌មានជិត ៣០ ស្ថាប័ន រួមទាំងសារព័ត៌មានជាភាសាចិនផង នៅប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បីចូលរួមជួយផ្សព្វផ្សាយទ្រង់ទ្រាយធំពីសក្កានុពលទេសចរណ៍នៅខេត្តសៀមរាប។ ក្រុមហ៊ុនច្រើនណាស់សម្តែងក្តីរីករាយចូលរួមសហការ ប៉ុន្តែផ្នែករដ្ឋ ជាពិសេសក្រសួងនិងខេត្តហាក់ដូចជាយល់ថា “រឿងរបស់អ្នក”»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnGOINIDxBTMLFjoR1ttf4hs40KSDQ2hKXF8yv2N_BvlSn4NZW9XU5np5JeOsxV3w02eqNHMOi4EOgzGxSGwMupxf2jnaffrPZmuezL22BbVem9hYN5EmmJNzAfMEYnaI_xjYEDf5jK0d7NrG6ThqUK3ARRRkuwFlKif2hFY9tvOSlA15OJpD85yIQeSY/s1500/couple-visiting-buddhist-temple--angkor--siem-reap--cambodia-470623341-5add0ca1ae9ab800387ea468.jpg

តាមរយៈការបង្ហោះរបស់ប្រធានក្លិបអ្នកកាសែតកម្ពុជាខាងលើនេះ គឺសូមអំពាវនាវដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ជាពិសេសគឺអាជ្ញាធរខេត្តសៀមរាប សូមមេត្តាជួយចូលរួមរៀបចំ និងសហការ ឲ្យបានច្រើនបំផុត ដើម្បីរួមគ្នាលើកកម្ពស់និងជំរុញវិស័យទេសចរនៅក្នុងខេត្តសៀមរាប ចំណេញដល់សេដ្ឋកិច្ចជាតិ ក៏ដូចជាបង្កើននូវប្រភពចំណូលដ៏កាក់កបជូនអាជីវករនិងប្រជាពលរដ្ឋខ្មែរ តាមរយៈការផ្សព្វផ្សាយពីភាពអស្ចារ្យរបស់ខេត្ត ក្នុងន័យទាក់ទាញភ្ញៀវទេសចរអន្តរជាតិឲ្យបានកាន់តែច្រើន។ ជាពិសេស គឺព្រឹត្តិការណ៍សំខាន់ ២ ធំៗ ក្នុងខែមីនានេះ ក៏ដូចជាព្រឹត្តិការណ៍អង្គរសង្រ្កាន ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFp4ccKBbbmtz0rl-QP7NDc_KVILqA9uste5W4QP2oKE4MUfErgq2lV2LI3YhKUPNtk-CCeFEh8ns5DvOqU93kd39tQoNb3QDrUElZACffLnvSy6TEH0hzMkRAud2h_ZENYy0UFmP0jsmTrepILXXwis4YSV1I8CUUGLfVh6J5mM593qO_ognst-5hq4Q/s1200/Siem_Reap_City.jpg

យ៉ាងណាមិញ ព្រឹត្តិការណ៍សំខាន់ ២ នៅលើទឹកដីនៃខេត្តសៀមរាប ក្នុងខែមីនារយៈពេលប៉ុន្មានថ្ងៃខាងមុខទៀតនេះគឺ ទី១ ព្រឹត្តិការណ៍បុណ្យទន្លេលើកទី៨ នឹងប្រារព្ធឡើងនៅថ្ងៃទី ១៦, ១៧ ។ ព្រឹត្តិការណ៍ទី២ គឺព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្តខ្មែរដ៏អស្ចារ្យនិងកម្រ នៅចន្លោះថ្ងៃទី ២១,២២,២៣ ខែមីនានេះ។ តាមរយៈព្រឹត្តការណ៍ទាំង ២ នេះ គេសង្ឃឹមយ៉ាងមុតមាំថា នឹងមានការអញ្ជើញចូលយ៉ាងច្រើនកុះករពីសំណាក់ភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdO0-3bi77vVOaDCwZBWlLCTQYpXi6CqGeniQsVD7Xc_uSiulMG9qsPB_5CrxVOEMzBObzLgyV6bsgbIt7gfl7MZP-roEL1paTL_69Fc9QlHu_Zcu4b1IjKKQCZ5nf0ts_UYEsS86GWbk_oKdKnuGbnoviJEz1xV0pAMPpzK8g6bREOtvbjJZ4ApsogIM/s870/Siem-Reap-highlights-and-travel-guide1.jpg
គួរបញ្ជាក់ថា ខេត្តសៀមរាប ទឹកដីអច្ឆរិយៈនៃព្រះរាជាណាចក្រកម្ពុជា ប្រមូលផ្តុំដោយប្រាសាទបុរាណតូច ធំ និងទីតាំងប្រវត្តិសាស្រ្តខ្មែរយ៉ាងច្រើនសន្ធឹកសន្ធាប់ ជាពិសេសគឺ ប្រាសាទអង្គរវត្តដែលតំណាងឲ្យព្រលឹងដូនតាខ្មែរបានសាងសង់ឡើងក្នុងសតវត្សទី១២ ថែមទាំងជាសំណង់អច្ឆរិយៈទី៧នៅលើពិភពលោក។ មិនត្រឹមតែប៉ុណ្ណោះ ខេត្តមួយនេះក៏នៅមានតំបន់សក្តានុពលទេសចរណ៍ជាច្រើនកន្លែងទៀតដូចជាឧទ្យានជាតិភ្នំគូលែន ភ្នំបាខែង សហគម៍អេកូរទេសចរណ៍បន្ទាយស្រី សហគមន៍ទេសចរណ៍បាគងភូមិខ្ញុំ កម្សាន្តតាមដងស្ទឹងសៀមរាប ភូមិបណ្តែតទឹកកំពង់ភ្លុក កំពង់ផែចុងឃ្នៀស និងតំបន់រាត្រី Pub Street ជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsQh5kSuizAi1k8PZgQPxRZ8uzyVff__b6hdWWj1yGWazjvX36CI9cgTQs38Xy0aWxfv6DJPHuHNP8OCOrKjRUUokTH0SXeYnHe4HA1t4SN7l466Ia6Wta5DNOKcKkEfCZza3lyyUOiccxYv53VoN7IWyyV38ElrGkEIiTtPHLD9pCAQXJxdp6MWKltjI/s1080/siem-reap-pub-street-sunset.jpg

ជាការកត់សម្គាល់ តាមសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរកាលពីពេលថ្មីៗនេះបានឱ្យដឹងថា រយៈពេល ២ខែដំបូង ឆ្នាំ២០២៤ រមណីយដ្ឋានអង្គរ ទទួលបានភ្ញៀវទេសចរសរុប ២៣៥ ៨៥០នាក់ ដែលរកចំណូលបានជាង ១១,២លានដុល្លារផងដែរ៕

 

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhG-oS4j6zjJ-JY56aqtesFgFtZrIf0A5gDMrSEPX0oyIIhFw2FEqY2HyT5Jt8vADYZxs12NYwiA4RKH7C9-Bs_vs5qJCQ5QnOqc7xnEZ_oEWxKDXEgcWk-l4bGBWHaMTnRxo1x_RiXxmen41_3UOKUHbOrP3BeO-u7UujeAVBTN4vtHVBP_WYSjkWKq_k/s1280/photo_2024-03-12_14-09-36.jpg

ស្វាយកែវរមៀតខ្មែរកំពុងត្រូវប៉ាន់ខ្លាំងនៅថៃ ខណៈប្រជាកសិករខ្មែរត្អូញត្អែរថាតម្លៃស្វាយនូវតែបន្តធ្លាក់ចុះ!

0

កាលពីពេលថ្មីនេះ បើយោងតាមការចេញផ្សាយរបស់សារព័ត៌មានរបស់ប្រទេសថៃ Thai PBS គឺបានរៀបរាប់អំពីទុក្ខលំបាករបស់ប្រជាកសិករថៃទៅលើដំណាំផ្លែស្វាយ ដែលខណៈពេលនេះ ទីផ្សារស្វាយកែវរមៀតខ្មែរកំពុងតែមានទីផ្សារខ្លាំងក្នុងប្រទេសថៃ ដែលបានបណ្តាលឲ្យតម្លៃស្វាយស្រុកថៃមានការធ្លាក់ចុះខ្លាំង ១ គីឡូក្រាមត្រឹមតែ ២-៣បាតប៉ុណ្ណោះ។No photo description available.

ដោយឡែក ក្រឡេកមកមើលស្វាយកែវរមៀតរបស់ខ្មែរវិញ បច្ចុប្បន្ននេះក៏មានសន្ទុះនៃការគាំទ្រច្រើនដូចគ្នាដែរក្នុងប្រទេសកម្ពុជា មិនត្រឹមតែជាផ្លែឈើហូបផ្លែដ៏ឆ្ងាញ់ពិសារ ងាយស្រួលដាំ និងពេញនិយមក្នុងចំណោមប្រជាជនខ្មែរប៉ុណ្ណោះទេ ដោយមើលឃើញថាកាលពីពេលថ្មីៗនេះ អាជីវករនិងអ្នកលក់ជាច្រើនបានកែច្នៃផ្លែស្វាយធ្វើជាភេសជ្ជៈលក់ព្រោងព្រៀត ជាពិសេសគឺស្វាយគ្រីម កំពុងតែផ្ទុះនូវការចាប់អារម្មណ៍យ៉ាងខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkLKXlKfalVvhMEbVvLMwpASaGcaMx_d8uYn0X8EUeRtgsKs-hzwrEFy_5nqpzsGREwPbju8hyphenhyphenMtvlv-p0CwlDQeeYqQfKWlz6DpKLL2ZJqFk_jPj80k1eKHAyZ6i-pJ_ckzzwFpTFbsGGXE4_Aem_OgG0-3tXXF6iVoGVPGQbJzig60TF40Gxwuw3zFg/s1280/photo_2024-03-11_10-22-26.jpg

ទោះជាយ៉ាងណា យោងតាមការបញ្ចេញមតិនៅលើបណ្តាញសង្គមអ៊ីនធើណែតក្នុងចំណោមប្រជាកសិករខ្មែរជាច្រើនក៏បានលើកឡើងស្រដៀងៗគ្នាថា បើទោះបីជាស្វាយកែវរមៀតខ្មែរកំពុងតែមានទីផ្សារនៅក្នុងប្រទេសថៃក៏ពិតមែន ក៏តម្លៃស្វាយរបស់ពួកគាត់ហាក់មិនឡើងថ្លៃ គ្មានទីផ្សារ និងកាន់តែធ្លាក់ថ្លៃខ្លាំងឡើងផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYw9q77rPn8utMW1IoqYVa__lRsUc55c0KvKqoFvb1vQgXH24RRhkdGo2Cw_cnIjkuhMN-zUpadXbRHuBVOYY6xnbrv2wqW0VxOpCcdxmloJME8RtdKtiIjjI6PH8xGGzQOCC7fvg_NqWAe-xaoXI098FXjl8nEHqWddH-wHGg4enRfTZ66Wdgyy90kO0/s1242/photo_2024-03-11_10-22-27.jpg

ជាមួយគ្នានេះ អ្នកខ្លះក៏បានបញ្ចេញមតិថា «បងហ៎ា ថ្ងៃនេះស្វាយខ្ញុំគេទិញតែ៣០០រៀលទេ ធ្លាក់ពី១៨០០រៀលមក៣០០រៀលនៀគ មានចំណូលមកពីណា»។ អ្នកខ្លះថា «ខ្ញុំគឺជាឈ្មួញកណ្តាល ដោយសារស្វាយលក់ចេញបានតិច ទើបទិញចូលថោក ១គីឡូចំណេញ ១០០រៀល ទៅ១៥០រៀលប៉ុណ្ណោះ»។ អ្នកខ្លះថា «២០០រៀល! យំមិនចេញ! សើចក៏មិនចេញ!»។ អ្នកខ្លះថា«វាយលុកទីផ្សារ តែ៣០០រៀល អត់មានអ្នកទិញទៀត»។ អ្នកខ្លះទៀតថា«ស្វាយស្រុកខ្ញុំ ១គីឡូ ៣០០រៀល»។ អ្នកខ្លះថា«នៅខេត្តកណ្តាល ១គីឡូ ១៥០រៀល»។ ខ្លះថា«ទុំជ្រុះចោល មិនបានមើលផង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9AOzOsWNjx-HSBE8VLV2QJ2pNGj8gSktKN0lAOoBzC8WG5Yrp6uCnpWJQHT8wXbulvNvv-vZAWei5UUr0-IO7XlsJswoTwkt4jfy1wffMh_CYKGO023NPWcGR3pp-jHv4lbhcILW1PHGr5oySS2zR9vB8Lsm80TVEsW7AvNF50Cs7NnFC2tT1oQZVhWQ/s1280/photo_2024-03-11_10-22-21.jpg

គួរបញ្ជាក់ដែរថា នាពេលកន្លងមកក៏មានការបញ្ជាក់ពីបងប្អូនប្រជាកសិករនៅក្នុងខេត្តប៉ៃលិនថា កាលពីមុននៅពេលដែលស្វាយកែវរមៀតខ្មែរមិនទាន់សម្បូរហូរហ៊ា ឈ្មួញកណ្តាលហ៊ានឲ្យតម្លៃចន្លោះពី ១៥០០រៀលទៅ២០០០រៀល។ ដោយឡែកសព្វថ្ងៃនេះ ជារដូវស្វាយកំពុងតែសម្បូរខ្លាំង បែរជាតម្លៃធ្លាក់ចុះខ្លាំងនៅត្រឹម ២០០រៀល ,៣០០រៀលប៉ុណ្ណោះ ហើយស្ទើរតែគ្មានអ្នកទិញទៀត ជាពិសេសគឺតំបន់ដាច់ស្រយាល។ ទោះជាយ៉ាងណា បើងាកមកមើលទីផ្សារស្វាយកែវរមៀតនៅទីក្រុងភ្នំពេញវិញ តម្លៃលក់រាយ ១គីឡូក្រាមចន្លោះពី ៣០០០ ទៅ ៥០០០រៀលឯណ្ណោះ។

គួរឲ្យកត់សម្គាល់ថា ប្រជាកសិករខ្មែរដែលធ្វើកសិកម្មភាគច្រើន មិនបានរៀនសូត្រជ្រៅជ្រះអំពីរបៀបធ្វើកសិកម្មសម័យទំនើបទេ គឺចេះតែបន្តធ្វើកសិកម្មបែបបុរាណ មិនបានយល់ដឹងពីរបៀបរកទីផ្សារ ពោលគឺចេះតែលក់ឲ្យឈ្មួញកណ្តាល។ ម៉្យាងវិញទៀត ការបង្កើនផលទាំងគ្មានចំណេះជំនាញច្បាស់លាស់បែបនេះហើយ ទើបជាហេតុបណ្តាលឲ្យឈ្មួញបន្ទាបតម្លៃ ឬបង្អាប់ពីគុណភាពផលិតផលបែបនេះផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgc70ef6EPpdJcbuS8gWpibEm23Y7rBwwp_I5tlDlVRwgBo_8TiZZ9009O0yJcGGU6SlhULvAQfoYTXXmDMtkBkUmm_l5UkquJ1wFWRMtOl2hRpNh9GfV_WF9buxYGZZlWHJBoLg7FZmMu8tagl_Q82kLKWjuBqEu_PFLr6kMRK3Zf-zlcNLPL1cZGMzMY/s1280/photo_2024-03-12_13-48-24.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwcgTc-Plvi8EaKsCflL4pf7Q0ZhV-Xlf1PdF9G-0j2CXatnWKXZuRvBDgxJWW74CtE6TXDOR1bhDUGv0qbKRH-ywg8Oe6nJoEVqSzo8lWZ8Eki0oR3npn0XtRvfbCYDTQ_CrJowJz2jo85USLAAnU_4gCw3jCQZaD_P1UJVLgYFE_4ZPawzdShckKq1I/s1280/photo_2024-03-12_13-48-25.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheDDG1Qx3UyzeWXWZi1oH8U3hRWOM8ryUcWi9jsR9ZNDnlIL5WRAFr43pJymjVHzydsL5KUOXzsc-M_fsIytXY68rM_PNIiKaFuJLxBpC0U15QILrQLbZBhEDHtjhyphenhyphenh3V89LnB7-jqP58jhS8ubESR9wtn6oNMzPmKqn8sSlfzPCuuxl5PfjfE1EA5QDE/s1280/photo_2024-03-12_13-48-26.jpg

តោះមកស្គាល់គោលដៅធម្មជាតិទាំង ៩ ដែលពេញនិយមបំផុតនៅអាស៊ី

0

នៅអាស៊ីគឺសម្បូរទៅដោយរមណីយដ្ឋានទេសចរល្បីៗជាច្រើន ក៏ដូចជាកន្លែងដែលមានទេសភាពស្រស់ស្អាត ធម្មជាតិស្រស់បំព្រង ប្លែក និងអស្ចារ្យក្នុងការរុករក មិនចាញ់ទ្វីបអឺរ៉ុបនោះទេ។ នេះបើយោងតាម Agoda.com ដែលជាភ្នាក់ងារទេសចរណ៍អនឡាញដ៏ធំមួយនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក បានណែនាំគោលដៅធម្មជាតិកំពូលទាំង ៩ ដែលពេញនិយមបំផុតនៅអាស៊ី សម្រាប់អ្នកដំណើរក្នុងការភ្ជាប់ទំនាក់ទំនងជាមួយធម្មជាតិ តាមរយៈព្រៃឈើបុរាណ ជ្រលងជ្រៅ និងបឹងដ៏ស្ងប់ស្ងាត់។

១.ទីក្រុង Ooty ប្រទេសឥណ្ឌា៖ Ooty គឺជាគោលដៅដែលគេស្គាល់ថាជា “Queen of the Hills” គឺជាជម្រើសសម្រាប់អ្នកស្រលាញ់ធម្មជាតិនៅពេលមកប្រទេសឥណ្ឌា។ ទីក្រុងនេះស្ថិតនៅក្នុងចំណោមភ្នំខៀវស្រងាត់នៃជួរ Nilgiris ដែលនៅទីនេះភ្ញៀវទេសចរអាចចូលរួមជាមួយធម្មជាតិ តាមរយៈបទពិសោធន៍ជាច្រើន ដូចជាការអង្គុយលើទូកមើលបឹង Ooty ទស្សនាសួនរុក្ខសាស្ត្រ ឬទៅ “Dolphin Nose” ដើម្បីមើលទេសភាពទីក្រុងពីខាងលើ។ ប្រសិនបើអ្នកចូលចិត្តឡើងភ្នំ អ្នកគួរតែទៅ Tiger Hill នៅភាគខាងកើតដែលមានចម្ងាយ ៦ គីឡូម៉ែត្រពីកណ្តាលក្រុង។https://www.worldatlas.com/upload/ca/2f/40/shutterstock-1373319851.jpg

២. កោះ Lombok ប្រទេសឥណ្ឌូនេស៊ី៖ Lombok គឺជាកោះមួយនៅភាគខាងលិច Nusa Tenggara ក្នុងប្រទេសឥណ្ឌូនេស៊ី។ កោះនេះមានភាពល្បីល្បាញសម្រាប់ការដើរកម្សាន្តបែបផ្សងព្រេងទៅកាន់កំពូលភ្នំភ្លើង និងវាលស្រែពណ៌បៃតងរាប់មិនអស់។ ជានេះទៅទៀត ភ្ញៀវទេសចរដែលមកលេងកោះនេះក៏អាចរីករាយនឹងសម្រស់ឆ្នេរខ្សាច់សផងដែរ។https://mybalitrips.com/static/common/blog_mbt/Lombok%20sites/beach1.JPG

៣.ទីក្រុង Miri ប្រទេសម៉ាឡេស៊ី៖ ទីក្រុង Miri គឺជាច្រកចូលទៅកាន់ឧទ្យានជាតិ Gunung Mulu ដែលជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ដែលមានព្រៃឈើត្រូពិច សត្វព្រៃដ៏សម្បូរបែប និងល្អាងដ៏អស្ចារ្យជាច្រើន។ នៅទីនេះ ភ្ញៀវទេសចរអាចរុករកភ្នំថ្មកំបោរ និងយកឈ្នះលើភ្នំ Api ដើម្បីគយគន់ទេសភាពដ៏អស្ចារ្យពីខាងលើ។ លើសពីនេះ ល្អាង Deer Cave ក៏ជាទិសដៅដ៏គួរឱ្យចាប់អារម្មណ៍មួយដែលអ្នកទស្សនាអាចសង្កេតមើលការធ្វើចំណាកស្រុករបស់សត្វប្រចៀវ។https://img.traveltriangle.com/blog/wp-content/uploads/2019/09/Miri.jpg

៤.កោះ Siquijor ប្រទេសហ្វីលីពីន៖ កោះ Siquijor ត្រូវបានគេស្គាល់ថាជា “កោះអាថ៌កំបាំងនៃ Central Visayas” ដែលទាក់ទាញអ្នកទេសចរជាមួយនឹងទេសភាពភ្នំដ៏អស្ចារ្យ និងទឹកជ្រោះដ៏ស្រស់ស្អាត។ មកទីនេះ ភ្ញៀវទេសចរអាចចំណាយពេលរុករក “ដំបូលកោះ” នៃភ្នំ Bandilaan ដែលមានរុក្ខជាតិដើមចម្រុះ និងមេអំបៅជាង ១០០ ប្រភេទ។https://i0.wp.com/backpackingwithabook.com/wp-content/uploads/2017/05/cambugahay-falls-siquijor-travel-guide-2.png?resize=800%2C480&ssl=1

៥.តំបន់ Jeongseon ប្រទេសកូរ៉េខាងត្បូង៖ តំបន់ដ៏ល្បីល្បាញសម្រាប់ទេសភាពភ្នំដ៏ស្ងប់ស្ងាត់ Jeongseon ក្នុងខេត្ត Gangwon ប្រទេសកូរ៉េខាងត្បូង គឺជាគោលដៅដ៏ល្អមួយក្នុងការរួមផ្សំជាមួយធម្មជាតិ។ អ្នកទស្សនាអាចជួបប្រទះនូវសកម្មភាពក្រៅតាមរដូវជាច្រើន ដូចជាការឡើងភ្នំ Hambaeksan ក្នុងរដូវរងារ ឬរុករកទេសភាពដ៏អស្ចារ្យនៃភ្នំ Gariwangsan ក្នុងរដូវស្លឹកឈើជ្រុះ។ កន្លែងនេះក៏មានសកម្មភាពជាច្រើនសម្រាប់ភ្ញៀវដែលចូលចិត្តភាពរំភើបដូចជា ziplining, ជួបប្រទះស្ពានកញ្ចក់ដើម្បីមើលទន្លេ Donggang និងភ្នំរមៀល។https://static.onedaykorea.com/wp-content/uploads/2015/03/Jeongseon-Country-Tour-012.jpg

៦.តំបន់ Hualien ប្រទេសតៃវ៉ាន់៖ Hualien គឺមានភាពល្បីល្បាញដោយសារកំពូលភ្នំដ៏ខ្ពស់ មេឃពណ៌ខៀវស្រឡះ សមុទ្រដ៏ធំ និងជ្រលងភ្នំដ៏រ៉ូមែនទិក។ នេះជាកន្លែងទេសចរណ៍កំពូលមួយសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិក្នុងប្រទេសតៃវ៉ាន់។ តាមរយៈការថែរក្សាយ៉ាងពេញលេញនូវភាពស្រស់ស្អាតធម្មជាតិរបស់វា Hualien មានទេសភាពជាច្រើនសម្រាប់ភ្ញៀវទេសចរក្នុងការរុករក។https://www.taiwanobsessed.com/wp-content/uploads/2023/08/hualien-guide.jpg

៧.ឧទ្យានជាតិ Khao Yai ប្រទេសថៃ៖ Khao Yai គឺជាឧទ្យានជាតិដំបូងគេរបស់ប្រទេសថៃដែលត្រូវបានទទួលស្គាល់ដោយអង្គការយូណេស្កូ។ កន្លែងនេះលេចធ្លោដោយសារព្រៃឈើត្រូពិចដ៏ធំ និងទឹកធ្លាក់ល្បីៗដូចជា Haew Narok និង Haew Suwat។ ឧទ្យានជាតិនេះក៏ជាជម្រកនៃចំនួនសត្វព្រៃដ៏សម្បូរបែប រួមទាំងដំរីព្រៃ និងខ្លាឃ្មុំអាស៊ីផងដែរ។https://kohplanner.com/wp-content/uploads/2023/05/Khao-Yai-National-Park-7.jpg

៨.ទីក្រុង Hakone ប្រទេសជប៉ុន៖ Hakone ដែលជាទីក្រុងរមណីយដ្ឋានដ៏ល្បីល្បាញក្នុងប្រទេសជប៉ុន ក៏ស្ថិតក្នុងបញ្ជីគោលដៅទេសចរណ៍ដ៏ល្អបំផុតសម្រាប់អ្នកស្រឡាញ់ធម្មជាតិផងដែរ។ កន្លែងនេះមានរមណីយដ្ឋានទឹកក្ដៅចំនួនប្រាំពីរ សណ្ឋាគារ Fujiya និងទីតាំងដ៏ងាយស្រួលរបស់វាក្នុងការឡើងទៅដល់ភ្នំ Fuji រួមទាំងម្ហូបចម្រុះជាច្រើនប្រភេទទៀត។https://gaijinpot.scdn3.secure.raxcdn.com/app/uploads/sites/6/2016/07/Hakone-lead.jpg

៩.ទីក្រុង Da Lat ប្រទេសវៀតណាម៖ ដាឡាត គឺជាគោលដៅធម្មជាតិកំពូលដែលមានអាកាសធាតុត្រជាក់ពេញមួយឆ្នាំ ព្រៃស្រល់ពណ៌បៃតង និងទឹកជ្រោះដ៏អស្ចារ្យជាច្រើន។ កន្លែងនេះក៏ជាគោលដៅដ៏ល្អសម្រាប់សកម្មភាពឡើងភ្នំបែបផ្សងព្រេង ជិះក្បូនទឹកស ដើម្បីរីករាយនឹងសម្រស់នៃសួនផ្កាដ៏ត្រចះត្រចង់។ លើសពីនេះ ទីក្រុង Da Lat ក៏បានក្លាយជាកន្លែងវិស្សមកាលដែលមិនអាចបំភ្លេចបានសម្រាប់អ្នកស្រលាញ់ធម្មជាតិជុំវិញពិភពលោក៕https://statics.vinpearl.com/da-lat-vietnam-01_1690601607.jpeg

អាចារ្យធំ សង្ឃឹមថាបទ «បៀ.មស្ករកៅស៊ូ» របស់ គង់ ច័ន្ទរដ្ឋា មិនមែនជាបទអប់រំពីការរួ.មភេ.ទ

0

តារាចម្រៀង គង់ ច័ន្ទរដ្ឋា បានទម្លាក់បទថ្មីរបស់ខ្លួនមានចំណងជើងថា «បៀ.មស្ករកៅស៊ូ»កាលពីពេលថ្មីៗនេះ ប៉ុន្តែបានធ្វើឱ្យមតិវែកញែកនៅលើបណ្តាញសង្គមក្នុងនោះលោកអាចារ្យធំ ក៏បានបញ្ចេញមតិដោយសង្ឃឹមថាមួយបទនេះមិនមែនជាបទអប់រំពីការរួ.មភេ.ទទៅចុះ និងទុកឱ្យសែប្រធានសមាគមស្តាប់ដែរទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjT7rGHd7u2qwTW68ekC1XtijW4BeVZ_0VYFibj7b5vv6qI1APa5s78v_oCmFQji5-c877rWGs6nfr6KlfeHobaYBuHNENnzX3YCiogvJ56LC6S7WOc5946QLffT72bPCa5hK6ioaKJcmfX09Arp0gVtu9RtSlpZVVTKXcdhj2jrbjQ8Qhk2JxYN5ohXsI/s2048/image_2024-03-12_10-33-03.png

នៅថ្ងៃទី៩ មីនា តារាចម្រៀង គង់ ច័ន្ទរដ្ឋា បានទម្លាក់បទថ្មីមានចំណងជើងថា «បៀ.មស្ករកៅស៊ូ» ដោយបញ្ជាក់ថាជាបទ Original Song និពន្ធដោយ លាង ស៊ាងលីន មានទាំង Version បុរសផងដែរ។ ទោះយ៉ាងណាមួយបទនេះពីអ្នកនាង គង់ ច័ន្ទរដ្ឋា ត្រូវបានអ្នកលេងបណ្តាញសង្គមបញ្ចេញមតិរិះគន់។ ប៉ារ៉ូលក្នុងបទចម្រៀងខាងលើនេះដែលធ្វើឱ្យឡើងកម្តៅខ្លាំងនោះគឺ «បៀមធ្វើឱ្យបងនឹក.. បងធ្វើមុខឡើងភ្លឹក..ក្តក់យកជាតិទឹក…»។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiog7slO-4cZLqeVBJhlSxUTkltX2RUuFDANaM88n12cVsqXBwh1VGLOAAZBtJ1mvskb-KfrEK81uA5VrFQo1OSUjgyoNUsZsrqU_Jj3gNUb-tkD5UZuBgkt82yauLGioy_jrfKvDcX2usyC4AXHDiMvfPSBpUzJRoZJYcWbgVvz63RjamXFfH-67U3ZhY/s960/image_2024-03-12_10-33-05.png

ទន្ទឹមមហាជនអ្នកលេងបណ្តាញសង្គមបញ្ចេញមតិរិះគន់ទៅលើបទចម្រៀង គង់ ច័ន្ទរដ្ឋា ថាដូចជានិយាយពីផ្លូវភេទនេះ ខាងលោកអាចារ្យធំ ក៏បានលូកមាត់ដែរថា «ខ្ញុំសង្ឃឹមថា មិនមែនជាបទអប់រំពីការរួមភេទចុះ។ ទុកឱ្យ សែប្រធានសមាគមស្តាប់ដែរទៅ អរគុណ!»។
តារាចម្រៀង គង់ ច័ន្ទរដ្ឋា មានបទផ្ទាល់ខ្លួនផ្សេងដូចជា «មូសខាំ» «មុខសញ្ញា»និងបទ«អរគុណអ្នកចាស់ » ជាដើម។ តារាចម្រៀងរូបនេះបានលេចមុខតាមរយៈកម្មវិធីប្រគំតន្ត្រីនានាផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSu-VbZdIjpvBaW3PgqgVUdSklD4upIhpSOgopaygVlqK-so2f0dih73vXPk6-r1Eu2u9fg0ThkQXoU4eSpWXfJx93lFMQLKQjjFUPrunkxl4KRiX263WnCNA78Hm1rY228LtA2txJxF-ZYMw3H6nQ3C97XkWWJI7tf1oOj13DDOuHwb9AB-y7FjEDDWU/s2048/image_2024-03-12_10-35-29.png

គួរកត់សម្គាល់ថា រយៈពេលចុងក្រោយនេះតារាចម្រៀងមួយចំនួនត្រូវបានមហាជនរិះគន់ទៅលើបទចម្រៀងដែលមហាជនគិតថានិពន្ធឡើងពីភាពមិនសមរម្យដូចជាបទរបស់លោក ឆន សុវណ្ណារាជ មានចំណងជើងថា «ពូក៏ដូចប៉ា» បទរបស់ ញឹមសួន សោភាទេពី មានចំណងជើងថា «ចាប់ក» ជាដើម។ ទោះបីជាបទខ្លះរងនូវមតិមិនល្អពីសាធារណជនក្តីប៉ុន្តែតារាចម្រៀងមួយចំនួននៅច្រៀង និងអ្នកនិពន្ធខ្លះនៅបន្តផលិតបទប្រភេទដែលចេញទៅដឹងថាប្រឈមមុខនឹងការរិះគន់ពីមហាជន៕

ហាមយកអាហារ៣ប្រភេទនេះមកឱ្យភ្ញៀវបរិភោគក្នុងពិធីបុណ្យ ស.ព

0

ការធ្វើពិធីបុណ្យ ស.ព គឺជាការបង្ហាញអំពីការលាគ្នា ឬការព្រាត់ប្រាសសាច់ញាតិដ៏សោកសៅ ហើយចាស់បុរាណបានប្រាប់ពីមុខម្ហូបមួយចំនួនដែលយើងពុំគួរយកមកឱ្យភ្ញៀវបរិភោគក្នុងពិធីបុណ្យ ស.ព ទេ ដោយសារវាមានអត្ថន័យពុំសូវល្អ ។ តើមានអាហារអ្វីខ្លះដែលគេហាមឃាត់សម្រាប់ពិធីបុណ្យ ស.ព?

១-ម្ហូបអាហារ និងនំជាសរសៃ ៖
គេពុំអាចធ្វើអាហារ និងនំប្រភេទសរសៃក្នុងពិធីបុណ្យសពទេ ដូចជា ៖ នំបញ្ចុក, គុយទាវ និងមីឆា ជាដើម ដោយសារចាស់បុរាណនិយាយថា អាហារសរសៃទាំងនេះមានន័យថា វាជាសរសៃចងភ្ជាប់ដើម្បីធ្វើឱ្យសាច់ញាតិ បងប្អូន ដែលនៅរស់រានមានជីវិតត្រូវជាប់ជំពាក់ជាមួយអ្នកស្លាប់ទៅ រហូតមិនអាចកាត់ផ្តាច់ចេញពីគ្នាបាន ។ ហេតុនេះ ដួងព្រលឹងរបស់អ្នកស្លាប់អាចនៅវិលវល់ និងមិនព្រមទៅចាប់ជាតិ ដោយសារតែបារម្ភពីសាច់ញាតិនៅរស់ ។3 อาหารต้องห้ามในงานศพ โบราณว่าไว้ อย่าเอามาเสิร์ฟ

លើសពីនេះ ចាស់បុរាណមានជំនឿថា ការយកអាហារ និងនំប្រភេទសរសៃមកឱ្យភ្ញៀវបរិភោគក្នុងពិធីបុណ្យសព វានឹងបណ្តាលឱ្យសាច់ញាតិសពស្លាប់ជាបន្តបន្ទាប់ផងដែរ ។ អាហារប្រភេទសរសៃទាំងនេះ គឺដូចគ្នានឹងការនាំផ្លូវឱ្យវិញ្ញាណឱ្យមកយកជីវិតមនុស្សក្នុងគ្រួសារទៅរស់នៅក្នុងភពខ្មោចជាមួយគ្នា ។

២-ម្ហូបអាហារខ្ចប់ដោយស្លឹកចេក ៖
កាលពីមុន ចាស់បុរាណតែងតែយកស្លឹកចេកមានទំហំធំៗមកដាក់នៅក្រោមសព ឬរុំសព ។ ហេតុនេះ ការយកធ្វើម្ហូបអាហារដែលខ្ចប់ដោយស្លឹកចេកមកឱ្យភ្ញៀវបរិភោគក្នុងពិធីបុណ្យសព គឺជារឿងមិនល្អ និងមិនសមរម្យឡើយ ។ វាជាហេតុផលដែលពិធីបុណ្យសពមួយចំនួនមិននិយមប្រើប្រាស់ស្លឹកចេកសម្រាប់ដាក់អាហារ ឬដាក់ស្លឹកចេកនៅលើតុអាហារទេ ។3 อาหารต้องห้ามในงานศพ โบราณว่าไว้ อย่าเอามาเสิร์ฟ

៣-ផ្លែខ្នុរ ៖
តាមជំនឿរបស់ចាស់បុរាណ ខ្នុរ គឺជាផ្លែឈើសម្រាប់បរិភោគក្នុងពិធីមង្គលផ្សេងៗតែប៉ុណ្ណោះ ។ បើយើងដាំដើមខ្នុរនៅមុខផ្ទះ គឺនឹងមានមនុស្សចាំជួយគ្រួសារយើងឱ្យរួចផុតពីគ្រោះថ្នាក់ផ្សេងៗ និងជួយនាំជីវិតយើងទៅរកផ្លូវល្អ ។ លើសពីនេះ ដើមខ្នុរនឹងនាំមកនូវសិរីសួស្តី, លាភសំណាង និងមាសប្រាក់ចូលក្នុងគ្រួសារទៀតផង ។ ហេតុនេះ ទើបគេហាមយកខ្នុរមកបរិភោគក្នុងពិធីបុណ្យសព ដោយសារផ្លែឈើប្រភេទនេះសម្រាប់ប្រើប្រាស់តែក្នុងពិធីមង្គលប៉ុណ្ណោះ ដូចជា ៖ ពិធីរៀបអាពាហ៍ពិពាហ៍ ។3 อาหารต้องห้ามในงานศพ โบราณว่าไว้ อย่าเอามาเสิร์ฟ

ទោះយ៉ាងណា វាគ្រាន់តែជាជំនឿរបស់ចាស់បុរាណប៉ុណ្ណោះ ហើយការជឿ ឬមិនជឿនោះ គឺស្ថិតនៅលើបុគ្គលម្នាក់ៗពិចារណាដោយខ្លួនឯង ។ ម្យ៉ាងទៀត ជំនឿនេះអាចផ្លាស់ប្តូរទៅតាមសម័យកាលផងដែរ ៕

កាន់តែឡូយ! មិនទាន់ចាក់បញ្ចាំងផងភាពយន្តខ្មែរមួយនេះត្រូវបានហ្វីលីពីនទិញសិទ្ធិចាក់បញ្ចាំងមុនបាត់

0

នាពេលបច្ចុប្បន្នសន្ទុះនៃការគាំទ្រភាពយន្តក្នុងស្រុកកាន់តែកើនឡើងជាបន្តបន្ទាប់ គួបផ្សំធនធាននៃការដឹកនាំរឿងរួមទាំងមហិច្ឆតាកូនខ្មែរចង់ប្រកួតប្រជែងលើទីផ្សារចង់ឱ្យភាពយន្តខ្មែរមិនចាញ់ភាពយន្តប្រទេសទំនើបៗនោះទេ។ ជាក់ស្តែង ផលិតកម្មក្នុងស្រុកសាស្តា្រហ្វៀម ដែលកំពុងឆក់ប្រជាប្រិយភាពទស្សនិកជនទាំងក្នុងប្រទេសនិងក្រៅប្រទេសកំពុងបោះពួយទៅមុខជាលំដាប់រហូតភាពយន្តមួយមិនទាន់ទាំងចាក់បញ្ចាំងក្នុងរោងកុនផងត្រូវបានប្រទេសហ្វីលីពីនទិញសិទ្ធិយកទៅចាក់បញ្ចាំងមុនទៅហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMgk1tyz_TPf9TIjTDvRNNAXYmP25ni5GVjRSN7hBss8iGyRwmrDWh20kEkhPGnoKKP1famxW6te4d1ArSEWHKhNKYfX4xqZCMvxzMDjBptsdzvt_ozadobCwb7Gww-4U1THS6_ta9q0cJo7tkRZulcdFbY4dX6iunAXnG5LHhcElS_IDmKfyltPJv9rg/s2048/image_2024-03-12_09-11-20.png

តាមការបញ្ជាក់ពីអគ្គនាយិកាសាស្រ្តាហ្វៀមលោកស្រី ប៊ុន ចាន់និមល នៅលើបណ្តាញសង្គមរបស់ខ្លួនកាលពីកន្លងទៅនេះបានឱ្យដឹងថាលោកស្រីបានបញ្ចប់ការចចារជោគជ័យមួយថ្មី។ ភាពយន្តខ្មែរ «ឃើញក្បាលខ្ញុំទេ?» ដែលនឹងចាក់បញ្ចាំងក្នុងប្រទេសកម្ពុជា នាខែមេសា ខាងមុខនេះត្រូវបានប្រទេសហ្វីលីពីនទិញសិទ្ធិចាក់បញ្ចាំងដំបូងគេ ក្នុងចំណោមប្រទេសផ្សេងៗទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmqzagtVvvFZ_WeMGf8QRTH-TnKNhzheuQWBDgyOanoO0tDcyctwH3T7vmqDJBJYbQcmPjh7w4YZru680QEI2Yng_gMc8Om7nL7_lgQAhCwX2w9WAILtxG5zNcSOXXY1R3CtuNbOyIXI4xYerjLat1wxTUVmugf8ZkKcUId__2M8nI-x_D2H3NYtyRPSI/s2048/image_2024-03-12_09-11-15.png

ដំណឹងជោគជ័យលើភាពយន្តខ្មែរនេះទស្សនិកជនជាច្រើនក៏បានចូលរួមអបអរសាទរទៅកាន់លោកស្រី ប៊ុន ចាន់និមល ផងដែរ។ «ឃើញក្បាលខ្ញុំទេ?»( Where Is My Head?) នឹងបញ្ចាំងគ្រប់រោងកុនក្នុងប្រទេសកម្ពុជានាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ ខាងមុខ។ វណ្ណកម្មថ្មីរបស់ផលិតកម្មសាស្រ្តាហ្វៀមមួយនេះគឺជាស្នាដៃសម្តែងរបស់កញ្ញា វណ្ណៈបូរមី លំដាប់រងទី២ Miss universe Cambodia 2023 ដែលនាងគឺជាតារាសម្តែងម្នាក់លេចមុខទាំងរឿងភាគទូរទស្សន៍ និងភាពយន្តជាច្រើនគួរឱ្យកត់សម្គាល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEim9dYGl4bBvlJS_kvpWd6Cu1e9PUPKTbHwEWa9QJEOOSVy_PwE2lUlWXtwKXPmSXIssfCeXW_Btro1yVld9Smn9IaT-KR8fQj_3VFUXb5brxx3bDSVxYiBkdGyv61g25lLoqANvNREoWgKeLAzWHNpeAu0ZCqBw9WCeKRW90HDEWrCAO7JtB-48MFUNhw/s2048/image_2024-03-12_09-11-21.png

ទន្ទឹមនឹងភាពជោគជ័យម្តងមួយជំហានៗរបស់លោកស្រី ប៊ុន ចាន់និមល កាន់តែធ្វើឱ្យភាពយន្តខ្មែរឆ្ពោះទៅមុខស្របតាមពាក្យស្លោករបស់លោកស្រី «ភាពយន្តខ្មែរឆ្ពោះទៅកាន់ពិភពលោក» ខណៈផលិតកម្មរបស់លោកស្រីក៏បានសម្រិតសម្រាំងជាពិសេសទៅលើភាពយន្តប្រភេទ Zombie ដែលមានចំណងជើងថា «អ្នកម្តាយ Zombie» ដែលសម្តែងដោយកញ្ញា រឿន ណាត Miss universe Cambodia 2018 និងលោក លាវ វេងហួរ ម្ចាស់ជ័យលាភី Mister Friendship International 2023។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8kRpibs7HrPbNpfX40ek9lcDNWXuO_yktIUITcZ16Y4Y5b23fkybOvqyKJctHZ7k_5loa1qmffCGQOKVCveax7WDK9cKrRMjWp9cdtjkw8t-TfYxzuuhVV09GNeqr3yQDopPheYgKr4IFvrZQ46jBjZEFUwAMrZq10FcUO1M9emM9Qf_WQ7Ke-hGQDac/s3161/image_2024-03-12_09-11-26.png

មហិច្ឆតាដើម្បីលើកស្ទួយវិស័យភាពយន្តខ្មែរ លោកស្រី ប៊ុន ចាន់និមល ក៏បាននិយាយបេ្តជ្ញាចិត្តថា៥ឆ្នាំទៀតនឹងធ្វើឱ្យភាពយន្តខ្មែរទទួលស្គាល់ល្បីល្បាញដូចកុនកូរ៉េ និងហូលីវូដ។ ភាពយន្ត «ម៉ែក្រឡាភ្លើង» របស់លោកស្រី ដ្បិតមិនជោគជ័យចាក់បញ្ចាំងនៅប្រទេសថៃ ប៉ុន្តែភាពយន្តដ៏ល្បីល្បាញមួយនេះបានចាក់បញ្ចាំងបណ្តាប្រទេសឯទៀតដូចជាឡាវ ម៉ាឡេស៊ី រួមទាំងប្រទេសឥណ្ឌូនេស៊ី ទិញទាំងសិទ្ធិចាក់បញ្ចាំងនិងផលិតឡើងវិញផងដែលជាសញ្ញាល្អប្រសើរស្របពេលរឿងនេះរកបានចំណូលច្រើនជាងគេក្នុងចំណោមភាពយន្តខ្មែរដទៃទៀត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaj4GscztQEEjS8mvKcdL64uIkGR1HedTQU90X61ZLgeluojmlHoV25kkv8Xogi8yfaP2FSB7eAIoucHLh7klAt8N7oDVsYcqw8Y5U9Ycm1UbyY2ZrSLhFWlCk0eYiBkMMsKWwvbXSLmd0KbRSsgEBRanaZz1pp5SiHRkwFetYykaZc-NPQoZQYDhxfmY/s3161/image_2024-03-12_09-11-30.png

 

ការវិលត្រលប់របស់ Ahyeon ក្នុងក្រុម BABYMONSTER ធ្វើឱ្យហ្វេនៗរំភើបចិត្តខ្លាំង

0

ម៉ោង១២យប់ឈានចូលថ្ងៃទី១១ ខែមីនា ក្រុមចម្រៀងស្រីថ្មីរបស់ YG Entertainment BABYMONSTER បានប្រកាសសម្រាប់ការត្រលប់មកវិញរបស់ពួកគេក្នុងខែមេសាខាងមុខនេះ។ គួរកត់សម្គាល់ថាការត្រលប់មកវិញរបស់ BABYMONSTER ក្នុងអាល់ប៊ុមខ្នាតតូច ក៏មានវត្តមានសមាជិក Ahyeon ផងដែរដែលធ្វើឱ្យហ្វេនៗរំភើបចិត្តយ៉ាងខ្លាំង។https://onecms-res.cloudinary.com/image/upload/s--M5HbvSBx--/c_crop,h_809,w_1080,x_0,y_59/c_fill,g_auto,h_622,w_830/f_auto,q_auto/v1/mediacorp/cna/image/2024/01/29/babymonster_ahyeon.jpg?itok=6eS436wF

សមាជិក Ahyeon ខកខានចូលរួមជាមួយក្រុមសម្រាប់ការបង្ហាញខ្លួនលើកដំបូងរបស់ក្រុម BABYMONSTER និងការចេញបទចម្រៀងទីពីររបស់ពួកគេជាបន្តបន្ទាប់ដោយសារតែសុខភាពរបស់នាង។ ទោះយ៉ាងណា អាល់ប៊ុមខ្នាតតូចដំបូងរបស់ BABYMONSTER “BABYMONS7ER” ដែលនឹងរួមបញ្ចូលកំណែថ្មីដែលមានសមាជិកប្រាំពីរនាក់នៃបទចម្រៀងពីរដំបូងរបស់ពួកគេ “BATTER UP” និង “Stuck In The Middle” (ដែលដើមដំបូងមិនរួមបញ្ចូល Ahyeon) នឹងត្រូវបានចេញផ្សាយនៅថ្ងៃទី១ ខែមេសា នៅពាក់កណ្តាលអធ្រាត្រ ម៉ោងនៅប្រទេសកូរ៉េខាងត្បូង។https://kpopping.com/documents/72/3/20230530-BABYMONSTER-Instagram-Update-AHYEON-documents-1.jpeg?v=bc999

Ahyeon ជាសមាជិកលេចធ្លោម្នាក់នៅក្នុងក្រុម BABYMONSTER និងល្បីក្នុងចំណោមអ្នកគាំទ្រដែលថានាងមើលទៅដូចជា Jennie សមាជិកក្រុម BLACKPINK។ រូបនាងក៏ទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជនតាមរយៈ Cover បទ «Dangerously»។ ដ្បិតទទួលបានការចាប់អារម្មណ៍សមាជិករូបនេះក៏រងនូវរឿងអាស្រូវពេញបណ្តាញបណ្តាញអ៊ឺនធឺណិតទាក់ទងនឹងការប្រមាថជាតិសាសន៍ស្បែកស ស្បែកខ្មៅ។
គួរបញ្ជាក់ថា BABY MONSTER បានបង្ហាញខ្លួនជាផ្លូវកាលពីថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ជាមួយសមាជិក៦នាក់គឺ Haram, Rora, Pharita Chiquita , Ruka និង Asa ជាមួយបទចម្រៀង “BATTER UP” ខណៈអវត្តមានសមាជិក Ahyeon ដោយសារតែមានបញ្ហាសុខភាព។ ក្រុមនេះជាក្រុមនារីដំបូងរបស់ផលិតកម្ម YG ក្នុងរយៈពេល៧ ឆ្នាំចាប់តាំងពីក្រុម BLACKPINK ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhH7woldbtTd4RtpiNczzxUT5oOuqKVEfpdWQEpD_8trjoqId6vK6fWa2T03kjOmaz-rluzwmbxFsLMnl-q-DFvq1y6JMmUqlTQMf2V0XKv__XWl2n181jJk1XagEp47Gzqf1uJ-oSbyZHQ9LxYBvRBed28Omyx9cE7qJvG_l042lq0MjZnWptrt-Kxbj8/s2048/image_2024-03-11_16-33-35.png