ការធ្វើពិធីបុណ្យ ស.ព គឺជាការបង្ហាញអំពីការលាគ្នា ឬការព្រាត់ប្រាសសាច់ញាតិដ៏សោកសៅ ហើយចាស់បុរាណបានប្រាប់ពីមុខម្ហូបមួយចំនួនដែលយើងពុំគួរយកមកឱ្យភ្ញៀវបរិភោគក្នុងពិធីបុណ្យ ស.ព ទេ ដោយសារវាមានអត្ថន័យពុំសូវល្អ ។ តើមានអាហារអ្វីខ្លះដែលគេហាមឃាត់សម្រាប់ពិធីបុណ្យ ស.ព?

១-ម្ហូបអាហារ និងនំជាសរសៃ ៖
គេពុំអាចធ្វើអាហារ និងនំប្រភេទសរសៃក្នុងពិធីបុណ្យសពទេ ដូចជា ៖ នំបញ្ចុក, គុយទាវ និងមីឆា ជាដើម ដោយសារចាស់បុរាណនិយាយថា អាហារសរសៃទាំងនេះមានន័យថា វាជាសរសៃចងភ្ជាប់ដើម្បីធ្វើឱ្យសាច់ញាតិ បងប្អូន ដែលនៅរស់រានមានជីវិតត្រូវជាប់ជំពាក់ជាមួយអ្នកស្លាប់ទៅ រហូតមិនអាចកាត់ផ្តាច់ចេញពីគ្នាបាន ។ ហេតុនេះ ដួងព្រលឹងរបស់អ្នកស្លាប់អាចនៅវិលវល់ និងមិនព្រមទៅចាប់ជាតិ ដោយសារតែបារម្ភពីសាច់ញាតិនៅរស់ ។3 อาหารต้องห้ามในงานศพ โบราณว่าไว้ อย่าเอามาเสิร์ฟ

លើសពីនេះ ចាស់បុរាណមានជំនឿថា ការយកអាហារ និងនំប្រភេទសរសៃមកឱ្យភ្ញៀវបរិភោគក្នុងពិធីបុណ្យសព វានឹងបណ្តាលឱ្យសាច់ញាតិសពស្លាប់ជាបន្តបន្ទាប់ផងដែរ ។ អាហារប្រភេទសរសៃទាំងនេះ គឺដូចគ្នានឹងការនាំផ្លូវឱ្យវិញ្ញាណឱ្យមកយកជីវិតមនុស្សក្នុងគ្រួសារទៅរស់នៅក្នុងភពខ្មោចជាមួយគ្នា ។

២-ម្ហូបអាហារខ្ចប់ដោយស្លឹកចេក ៖
កាលពីមុន ចាស់បុរាណតែងតែយកស្លឹកចេកមានទំហំធំៗមកដាក់នៅក្រោមសព ឬរុំសព ។ ហេតុនេះ ការយកធ្វើម្ហូបអាហារដែលខ្ចប់ដោយស្លឹកចេកមកឱ្យភ្ញៀវបរិភោគក្នុងពិធីបុណ្យសព គឺជារឿងមិនល្អ និងមិនសមរម្យឡើយ ។ វាជាហេតុផលដែលពិធីបុណ្យសពមួយចំនួនមិននិយមប្រើប្រាស់ស្លឹកចេកសម្រាប់ដាក់អាហារ ឬដាក់ស្លឹកចេកនៅលើតុអាហារទេ ។3 อาหารต้องห้ามในงานศพ โบราณว่าไว้ อย่าเอามาเสิร์ฟ

៣-ផ្លែខ្នុរ ៖
តាមជំនឿរបស់ចាស់បុរាណ ខ្នុរ គឺជាផ្លែឈើសម្រាប់បរិភោគក្នុងពិធីមង្គលផ្សេងៗតែប៉ុណ្ណោះ ។ បើយើងដាំដើមខ្នុរនៅមុខផ្ទះ គឺនឹងមានមនុស្សចាំជួយគ្រួសារយើងឱ្យរួចផុតពីគ្រោះថ្នាក់ផ្សេងៗ និងជួយនាំជីវិតយើងទៅរកផ្លូវល្អ ។ លើសពីនេះ ដើមខ្នុរនឹងនាំមកនូវសិរីសួស្តី, លាភសំណាង និងមាសប្រាក់ចូលក្នុងគ្រួសារទៀតផង ។ ហេតុនេះ ទើបគេហាមយកខ្នុរមកបរិភោគក្នុងពិធីបុណ្យសព ដោយសារផ្លែឈើប្រភេទនេះសម្រាប់ប្រើប្រាស់តែក្នុងពិធីមង្គលប៉ុណ្ណោះ ដូចជា ៖ ពិធីរៀបអាពាហ៍ពិពាហ៍ ។3 อาหารต้องห้ามในงานศพ โบราณว่าไว้ อย่าเอามาเสิร์ฟ

ទោះយ៉ាងណា វាគ្រាន់តែជាជំនឿរបស់ចាស់បុរាណប៉ុណ្ណោះ ហើយការជឿ ឬមិនជឿនោះ គឺស្ថិតនៅលើបុគ្គលម្នាក់ៗពិចារណាដោយខ្លួនឯង ។ ម្យ៉ាងទៀត ជំនឿនេះអាចផ្លាស់ប្តូរទៅតាមសម័យកាលផងដែរ ៕