Taylor Swift តារាចម្រៀងនិងអ្នកនិពន្ធចម្រៀងសញ្ជាតិអាមេរិក ដ៏ល្បីល្បាញលំដាប់ថ្នាក់ពិភពលោក បានចូលរួមផ្សាព្វផ្សាយបវិវេណប្រាសាទអង្គរវត្តខ្មែរនៅក្នុងអាល់ប៊ុមចម្រៀងរបស់នាង ដែលបានចេញផ្សាយកាលពីឆ្នាំ២០២០ ដែលរហូតមកទល់ពេលនេះគឺមានអ្នកទស្សនា (Viewer) រហូតដល់រាប់លាននាក់។So what exactly makes Taylor Swift so great? — Harvard Gazette

បទចម្រៀងមួយបទពីកំពូលតារាចម្រៀង Taylor Swift ដែលមានចំណងជើងថា Marjorie ពីអាល់ប៊ុម Evermore ចេញផ្សាយកាលពីថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២០ បានទាក់យកចំណាប់អារម្មណ៍ មនុស្សប្រមាណ ១២.៧៥លាននាក់ទូទាំងពិភពលោក ទស្សនាខ្សែវីដេអូរបស់ចម្រៀងមួយបទនេះ ក៏ដូចជាបានបង្ហាញវត្តមានប្រាសាទខ្មែរដ៏លេចធ្លោជាមួយគ្នានោះ។Taylor Swift Drops New Video Ft. Grandmother's Visit To Cambodia ⋆ Cambodia  News English

បទចម្រៀងមួយបទនេះ គឺបានបង្ហាញពីការផ្សារភ្ជាប់រវាងគ្រួសារនាងជាមួយនឹងប្រទេសកម្ពុជា តាមរយៈវីដេអូចាស់ៗរបស់ជីដូននាង ដែលមានឈ្មោះថា Marjorie Finlay បានមកលេងដែនដីអង្គរ គឺប្រាសាទព្រះខ័ន នៃប្រទេសកម្ពុជាក្នុងអំឡុងទសវត្សរ៍ឆ្នាំ ១៩៦០។ បទចម្រៀងមួយបទនេះទៀតសោត គឺផលិតឡើងដើម្បីឧទ្ទិសដល់ជីដូនរបស់នាងដែលបានទទួលមរណៈភាពកាលពីឆ្នាំ ២០០៣។No photo description available.

ទោះជាយ៉ាងណា តាមរយៈការបង្ហាញឃ្លីបវីដេអូចម្រៀងរបស់ Taylor Swift មួយបទនេះ គឺពិតជាបានរួមចំណែកជំរុញវិស័យទេសចរកម្ពុជា ទាញយកចំណាប់អារម្មណ៍ជនបរទេសដែលចង់មកសិក្សាស្វែងយល់បន្ថែមទៀតពីទឹកដីអច្ឆរិយៈមួយនេះ ក៏ដូចជាបានលើកស្ទួយមុខមាត់ប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ។No photo description available.

ជាមួយគ្នានេះ ប្រជាជនកម្ពុជារាប់លាននាក់ក៏បានបង្ហោះសារសូមអរគុណ និងសម្តែងនូវការពេញចិត្តយ៉ាងខ្លាំងចំពោះតារាស្រី Taylor Swift និងគ្រួសារ ដែលបានស្រលាញ់និងលើកតម្កើនសម្បត្តិវប្បធម៌ អរិយធម៌ខ្មែរ។ ប្រជាជនកម្ពុជាគ្រប់ៗរូប សង្ឃឹមនិងជឿជាក់យ៉ាងមុតមាំថា Taylor Swift នឹងបន្តនាំយកអ្វីដែលថ្មីជាច្រើនទៀត ដែលផ្សារភ្ជាប់ជាមួយនឹងទឹកដីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ៕