Home Blog Page 1163

មកដឹងពីភាពអស្ចារ្យនៃវិហារបុរាណមួយនៅកណ្តាលទន្លេដ៏វែងបំផុតក្នុងប្រទេសចិន

0

ប្រទេសចិន៖ ព្រះវិហារ Guan Yin Pavilion ស្ថិតនៅកណ្តាលទន្លេ Yangtze ដែលហូរកាត់ទីក្រុង Ec Chau ក្នុងខេត្ត Hubei ប្រទេសចិន ត្រូវបានគេចាត់ទុកថា ជាវិហារបុរាណមួយដែលមានសំណង់រឹងមាំបំផុតនៅក្នុងប្រទេស ដោយសារតែការរចនាដ៏ប្រណិត ធ្វើឱ្យព្រះវិហារនៅកណ្តាលទន្លេដ៏វែងបំផុតក្នុងប្រទេសនេះរក្សាបាននូវភាពរឹងមាំ ទោះបីជាទទួលរងនូវទឹកជំនន់រាប់មិនអស់ក្នុងរយៈពេលរាប់រយឆ្នាំកន្លងមកក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1UTFblk1hxdo4brJigU1s_nTzhP7mTZ4Czx0e7d4TOtEXcr-QgrYk30X1BqxPjgJd-PWQzKnJoq65g9wxg17XyZQRCErKD8_029CmMV547oyZdllRKzoAooy2nA_4v3h11ocYMdwq8xH05yID7lW6TSzFineECThls96VjOd9SmaRScqUDQU6EBP4qgQ/s1000/2a6876cb-e869-4011-8a4a-2eac9ee0e313.jpg

ព្រះវិហារ Guan Yin Pavilion គឺជាប្រាសាទព្រះពោធិសត្វនៅកណ្តាលទន្លេ Truong Giang ដែលបានកសាងឡើងក្នុងរាជវង្ស Song ហើយត្រូវបានកែលម្អ និងជួសជុលជាលើកដំបូងនៅឆ្នាំ ១៣៤៥ នៃរាជវង្ស Yuan។ បន្ទាប់មកនៅឆ្នាំ ១៥២៧ ព្រះវិហារនេះត្រូវបានបំផ្លាញទាំងស្រុងនៃរាជវង្ស Ming ហើយនៅឆ្នាំ ១៨៦៤ នៃរាជវង្សឈីង ក៏ត្រូវបានសាងសង់និងជួសជុលពង្រឹងឡើងវិញម្តងទៀតក្នុងទ្រង់ទ្រាយធំ ជាមួយនឹងការបន្ថែមវិមាន Quan Am រហូតមកដល់សព្វថ្ងៃនេះ ដូច្នេះព្រះវិហារ Guan Yin មានអាយុកាលជាង ៧០០ ឆ្នាំមកហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCOztOfNovgSrkCrkYGqgYACQ8Wuierd2zMY3SZXn1oHsZracd791NgnznQ6yntjeWpFB0zDnYs0IS16WZiRQbaKVZ461hOxhwyk1eueAkivNUtdFyAumDmh4AkFWn5kh9gVQGgWYXeahDXESmBUJ2xP127dljQHBEgcJ89GfR_RW_iIXkcKmuSqcc68w/s720/71bb801b-7cf0-40c9-904b-87b9cd847c39_xs.jpg

ព្រះវិហារនេះមានទំហំ ៣០០ ម៉ែត្រការ៉េ បណ្តោយ ២៤ ម៉ែត្រ ទទឹង ១០ ម៉ែត្រ និងកំពស់ ១៤ ម៉ែត្រ រួមទាំងជាន់ធំ ២ មានទ្វារតូចៗជាច្រើនលាបពណ៌ស និងដំបូលប្រក់ក្បឿងស្រោបដោយស្លែ។ លោកស្រី Hoang Tuyet Cam អ្នកឯកទេសនៃនាយកដ្ឋានគ្រប់គ្រងវប្បធម៌នៅសារមន្ទីទីក្រុង Ec Chau បាននិយាយថា វិមាន Quan Am ត្រូវបានសាងសង់ឡើងលើគ្រឹះដ៏រឹងមាំ ហៅថាប្លុកថ្មឡុងបាន។ លើសពីនេះ នៅខាងមុខប្រាសាទក៏មានរបងការពាររាងជាធ្នូ ដែលរូបរាងធ្នូនៃជញ្ជាំងនឹងគ្រប់គ្រងលំហូរ ក៏ដូចជាកាត់បន្ថយកម្លាំងទឹក ដោយរក្សារចនាសម្ព័ន្ធនៅពីក្រោយជញ្ជាំងនៅក្រោមទំនាញតូចជាងច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwjxIASh64lQhyZxVkyrZDtvSX9iCwg30RZ68SfTd3t-S0nIkJrPi97703eRafFcJqxzZCn1qtETmIPN_WxdO4m58wUmw9Nw3V4D7YfTSgGktEWqplkamE7Qb28CwPBhUYlWvuGZT4E7dBTd-hmBVoBXb9-BfgtM-uhnKGaZgmxGBBIaLsXYORBodGXpE/s1024/49679681c6774e65987ebf946cbb7231.jpeg

ហេតុនេះហើយ បានជារាប់រយឆ្នាំមកនេះ ព្រះវិហារនៅតែរឹងមាំ ទោះបីជាទទួលរងនូវទឹកជំនន់រាប់មិនអស់ក៏ដោយ។ ពេលទឹកជន់លិចព្រះវិហារនឹងត្រូវជន់លិច ដោយបន្សល់ទុកតែបង្អួចខ្ពស់ៗដែលលាតត្រដាងពីខាងក្រៅ មានតែនៅរដូវប្រាំងទេដែលកម្រិតទឹកទន្លេមានកម្រិតទាប ទើបវិហារទាំងមូលលេចចេញជារូបរាងខ្ពស់នៅកណ្តាលទន្លេ។ នៅឆ្នាំ ២០០៦ វិមាន Quan Am ត្រូវបានប្រកាសថាជាបេតិកភណ្ឌវប្បធម៌ដ៏សំខាន់របស់ប្រទេសចិន។ ទោះយ៉ាងណាក៏ដោយ ដោយសារទីតាំងពិសេសរបស់វា Quan Am មិនបើកចំហសម្រាប់ភ្ញៀវទេសចរទេ យ៉ាងណាមិញ មនុស្សជាច្រើនដែលធ្លាប់មកទស្សនាកន្លែងនេះ បានសរសើរស្នាដៃសាងសង់វិហារនេះពិតជាអស្ចារ្យខ្លាំងណាស់៕

រដ្ឋប្រើកម្ចីជប៉ុន១៥៤លានដុល្លារ បង្កើតមន្ទីរពេទ្យថ្មី២កន្លែង

0

នាពិធីសន្និបាតបូកសរុបលទ្ធផលការងារសុខាភិបាលលើកទី៤៣ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា៖”មន្ទីរពេទ្យថ្មីចំនួន២ នឹងលេចរូបរាងឡើងនៅខេត្តកំពង់ចាម និងសៀមរាប ដើម្បីសម្រួលការផ្ដល់សេវាសុខភាពជូនប្រជាពលរដ្ឋ ដោយប្រើប្រាស់ថវិការកម្ចីពីជប៉ុន”។

សម្តេចបវរធិបតី បានមានប្រសាសន៍ថា៖”រាជរដ្ឋាភិបាល ក្រៅពីពង្រឹងគុណភាពពេទ្យថ្នាក់ជាតិ គឺត្រូវពង្រឹងពេទ្យថ្នាក់ក្រោមជាតិផងដែរ ក្នុងនោះគឺត្រូវចាប់ផ្តើមពីពេទ្យថ្នាក់តំបន់ ដោយពង្រឹងទៅតាមបណ្តារាជធានី-ខេត្តផ្សេងៗ ដើម្បីបិទគម្លាតរវាងខេត្ត និងរាជធានីតែម្តង”។

ចំពោះគម្រោងបង្កើតមន្ទីរពេទ្យតំបន់នេះ សម្តេចបានបញ្ជាក់ថានឹងប្រើប្រាស់កញ្ចប់ថវិកាកម្ចីពីជប៉ុន ដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងឥណទានសម្បទាន ជាមួយ JICA កាលពីថ្ងៃទី១៤ ខែមីនា កន្លងទៅនេះ។

ក្នុងកិច្ចព្រមព្រៀងនោះ ជប៉ុនបានផ្តល់កម្ចីជាប្រាក់យ៉េន ដែលមានទឹកប្រាក់ចំនួន ២១.១០៤ លានយ៉េន ស្មើប្រមាណ ១៥៤លានដុល្លារ សម្រាប់គម្រោងអភិវឌ្ឍន៍មន្ទីរពេទ្យតំបន់នៅក្នុងប្រទេសកម្ពុជា៕

 

គ្នីគ្នារបស់ឡេង ចាន់ណា ត្រូវតុលាការឃុំខ្លួន ដោយចោទ២ករណី

0

នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាប បានចេញដីកាបង្គាប់ឱ្យនាំខ្លួនជនត្រូវចោទចំនួន ០២ រូប រួមមាន៖ ឈ្មោះ អុឹម ស្រីវុទ្ធ ភេទស្រី អាយុ៣៥ ឆ្នាំ និងឈ្មោះ សយ កុសល ភេទប្រុស អាយុ ៣៤ឆ្នាំ មកបង្ហាញខ្លួននៅចំពោះមុខចៅក្រមស៊ើបសួរ ដើម្បីសួរចម្លើយ ពីបទ”ឆបោកមានស្ថានទម្ងន់ទោស (ជាក្រុមមានការចាត់តាំង)” តាមបញ្ញត្តិមាត្រា ៣៧៧ និងមាត្រា ៣៨០ ចំណុច៥ នៃក្រមព្រហ្មទណ្ឌ និងបទ “សម្អាតប្រាក់” តាមបញ្ញត្តិមាត្រា ៣៨ នៃច្បាប់ ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។​null

បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ ពិនិត្យភស្តុតាងក្នុងសំណុំរឿង ព្រមទាំងពិចារណាអង្គហេតុ និងអង្គច្បាប់គ្រប់ជ្រុងជ្រោយ ចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួនជនត្រូវចោទទាំង ០២ រូប ខាងលើ ជាបណ្តោះអាសន្ន និងបានបញ្ជូនទៅពន្ធនាគារខេត្តសៀមរាប ដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់។

ជុំវិញករណីនេះ សាលាដំបូងខេត្តសៀមរាប នឹងបន្តចាត់ការសំណុំរឿងនេះឱ្យបានត្រឹមត្រូវ តាមនីតិវិធីច្បាប់ជាធរមាន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqnS6XXHjCgu7V4OIAIOaq3dlU0K457BVav-Bc9apSmRnxbG2Ug4dT6fING1s1t-imVX9uz5g2KoKvFkCA7XqROAWrdWe_dvsvIq5OIcV4hjSrZAqjA7aDZ9YsI_nscf057KbUxVKOAaeCtZ8HU4ifu320H6osMD2fsD3cavlLtXFcLT-ZmGTwCjKZe-g/s1280/fn-2024-03-21-10-02-14-0.jpg

តុលាការមីយ៉ាន់ម៉ាបរាជ័យក្នុងការដាក់ដេញថ្លៃផ្ទះរបស់លោកស្រីស៊ូជី ដោយសារមូលហេតុនេះ

0

បរទេស៖ កាលពីពេលថ្មីៗនេះ តុលាការមីយ៉ាន់ម៉ាបានសម្រេចដាក់លក់ផ្ទះរបស់អតីតមេដឹកនាំលោកស្រីអ៊ុងសាន ស៊ូជី ក្នុងតម្លៃ ១៥០ លានដុល្លារអាមេរិក ប៉ុន្តែមិនមាននរណាម្នាក់ចាប់អារម្មណ៍ទិញផ្ទះនេះទេ។
នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ បើយោងតាម BBC បានឱ្យដឹងថា ផ្ទះវីឡាដ៏ធំស្កឹមស្កៃរបស់លោកស្រីអ៊ុងសាន ស៊ូជី មិនមាននរណាម្នាក់ចាប់អារម្មណ៍ដេញថ្លៃផ្ទះនេះឡើយ បន្ទាប់ពីតុលាការបានកំណត់តម្លៃដំបូងចំនួន ១៥០ លានដុល្លារអាមេរិក។ ក្នុងថ្ងៃដដែលនោះ មន្ត្រីតុលាការបានឈរនៅមុខផ្ទះតាំងពីព្រឹកម៉ោង ៧ រហូតដល់ម៉ោង ១០ ថ្ងៃត្រង់ ក៏មិនមាននរណាម្នាក់ដេញថ្លៃឡើយ ហើយទីបំផុតអាជ្ញាធរក៏បានបិទការដេញថ្លៃនេះ ដែលធ្វើឱ្យការលក់ផ្ទះរបស់លោកស្រីស៊ូជីទទួលបានភាពបរាជ័យ។https://www.rfa.org/english/news/myanmar/suu-kyi-house-sale-01252024053754.html/@@images/image/social_media

វីឡាកម្ពស់ពីរជាន់លើផ្ទៃដីជាង ៧.៦០០ ម៉ែត្រការ៉េ នៅទីក្រុងយ៉ាំងហ្គោន ដែលជាទីក្រុងធំបំផុតរបស់ប្រទេសមីយ៉ាន់ម៉ា ត្រូវបានដាក់ដេញថ្លៃបន្ទាប់ពីជម្លោះអចលនទ្រព្យអស់ជាច្រើនទសវត្សរ៍រវាងអតីតមេដឹកនាំមីយ៉ាន់ម៉ាលោកស្រី អ៊ុងសាន ស៊ូជី និងបងប្រុសរបស់លោកស្រី។ នេះគឺជាផ្ទះដែលមានអាយុកាលតាំងពីពេលដែលមីយ៉ាន់ម៉ានៅតែជាអាណានិគមរបស់អង់គ្លេសមកម្លេះ។https://www.japantimes.co.jp/japantimes/uploads/images/2024/03/20/287333.jpg

សម្រាប់ប្រវត្តិផ្ទះនេះ ដំបូងឡើយរដ្ឋាភិបាលមីយ៉ាន់ម៉ា បានប្រគល់វាដល់ម្តាយរបស់លោកស្រីអ៊ុងសាន ស៊ូជី ជាការដឹងគុណ បន្ទាប់ពីឪពុករបស់លោកស្រីបានទទួលមរណភាពដើម្បីជាតិ។ ហើយលោកស្រីអ៊ុងសាន ស៊ូជី ក៏បានកាន់តំណែងឪពុកគាត់ជាសហស្ថាបនិកនៃសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) ខណៈបងប្រុសរបស់លោកស្រីបានទៅរស់នៅអាមេរិក។ លោកស្រីមានបងប្អូនបង្កើត ៣ នាក់នឹងជាកូនទី ២ ខណៈប្អូនប្រុសលោកស្រីម្នាក់ទៀតបានស្លាប់ដោយសារលង់ទឹក។https://thediplomat.com/wp-content/uploads/2015/11/sizes/td-story-s-2/thediplomat_2015-11-16_17-46-45.jpg

ទោះជាយ៉ាងណាក៏ដោយ លោក Aung San Oo ដែលជាបងប្រុសរបស់លោកស្រីបានរស់នៅសហរដ្ឋអាមេរិក បច្ចុប្បន្នមិនបានធ្វើអត្ថាធិប្បាយអំពីការដេញថ្លៃផ្ទះនេះទេ។ រីឯលោកស្រីសាន ស៊ូជី វិញបច្ចុប្បន្នគាត់មានអាយុ ៧៨ ឆ្នាំ ហើយត្រូវបានជាប់ឃុំក្នុងពន្ធនាគារចាប់ពីឆ្នាំ ២០២១ មកម្លេះ ពោលបើគិតមកដល់ពេលនេះគឺ ៣ឆ្នាំមកហើយ ដោយគាត់ត្រូវបានគេចោតប្រកាន់ពីបទឧក្រិដ្ឋកម្មរាប់សិប រួមទាំងការរំលោភលើទង្វើសម្ងាត់រដ្ឋ អំពើពុករលួយ និងការក្លែងបន្លំការបោះឆ្នោត ហើយត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ ២០ ឆ្នាំ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIDbabV9uh-qSgazjoIxyACotJZJzzASUkXOhSTMbBteQ-S8uHmE54a2a3wcCa0zNETedUpgTEX0_Au7Id7PXhSgGud0SYmJq4CRXGeLIGZqyJa3YjfXw2BkdMzA_GRxPvap9Sp9cM8fwxOwPXsE8myx6MeeXUF7fjNGAMth98USMGPYCwJYh2KkrdIMk/s640/c342ab26776f21171c1c0e516d06cf6a.jpg

ប្រេស៊ីលក្តៅខ្លាំង និងមានសីតុណ្ហភាពខ្ពស់រហូតដល់ជាង៦០អង្សាសេ

0

ប្រទេសប្រេស៊ីល ៖ នៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល មានអាកាសធាតុក្តៅខ្លាំងជាប្រវត្តិសាស្ត្រ បើគិតចាប់តាំងពីប្រទេសនេះបានកត់ត្រាមក ។ រីឯសីតុណ្ហភាពវិញបានកើនឡើងខ្ពស់រហូតដល់៦២.៣អង្សាសេ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ ។ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ប្រទេសប្រេស៊ីល ធ្លាប់មានអាកាសធាតុក្តៅខ្លាំង និងមានសីតុណ្ហភាពស្មើត្រឹមតែ៥៩.៧អង្សាសេប៉ុណ្ណោះ ។

រលកកំដៅគ្របដណ្តប់លើប្រទេសប្រេស៊ីលលើកនេះបានបង្កើតជាប្រវត្តិសាស្ត្រថ្មី ដោយសារតែសីតុណ្ហភាពនៅទីក្រុង Rio de Janeiro បានកើនឡើងខ្ពស់ ស្មើរហូតដល់៦២.៣អង្សាសេ និងចាត់ទុកថា គឺជាស្ថិតិខ្ពស់បំផុតក្នុងរយៈពេល១ទសវត្សរ៍កន្លងមក ។https://www.ecoportal.net/wp-content/uploads/2024/03/calor-Brasil-801x533.webp

មន្ត្រីឧតុនិយមប្រចាំទីក្រុង Rio de Janeiro លើកឡើងថា បើសន្ទស្សន៍កំដៅវាស់សីតុណ្ហភាពគិតទាំងសំណើមផងនោះ គឺសីតុណ្ហភាពខ្ពស់បំផុតនៅទីក្រុង Rio de Janeiro ស្មើត្រឹមតែ៤២អង្សាសេប៉ុណ្ណោះ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ។ ហេតុនេះ វាជាស្ថិតិមួយខ្ពស់បំផុតតាំងពីគេបានកត់ត្រាកាលពីឆ្នាំ២០១៤ ។

គេសង្កេតឃើញថា នៅឆ្នេរសមុទ្រអ៊ីប៉ាណឺម៉ា និងឆ្នេរសមុទ្រកូប៉ាកាបាណា ពោរពេញទៅដោយមនុស្សម្នាយ៉ាងច្រើនសន្ធឹកសន្ធាប់បាននាំគ្នាមកលេងទឹកសមុទ្រ ខណៈស្ថាប័នពាក់ព័ន្ធបានប្រកាសឱ្យពលរដ្ឋទាំងអស់យកចិត្តទុកដាក់លើការថែទាំសុខភាព ដោយសារអាកាសធាតុក្តៅខ្លាំង ។https://www.aljazeera.com/wp-content/uploads/2024/03/AFP__20240317__34LT8CY__v1__HighRes__BrazilWeatherHeat-1710766336.jpg?fit=1170%2C779&quality=80

អ្នកស្រី Raquel Correia អាយុ៤៩ឆ្នាំ ធ្វើការនៅសួនសាធារណៈមួយកន្លែងក្នុងទីក្រុង Rio de Janeiro និយាយថា ៖ «ខ្ញុំព្រួយបារម្ភយ៉ាងខ្លាំងថា ស្ថានការណ៍នឹងកាន់តែអាក្រក់ខ្លាំងជាងនេះទៀត ពីព្រោះចំនួនពលរដ្ឋប្រេស៊ីលបានកើនឡើងយ៉ាងខ្លាំងធ្វើឱ្យកន្លែងរស់នៅកើនឡើង ប៉ុន្តែបែរជាមានការកាប់បំផ្លាញព្រៃឈើខ្លាំង» ។

ទោះយ៉ាងណា ក៏មានភ្លៀងធ្លាក់ខ្លាំងផងដែរ ក្នុងអំឡុងពេលប្រទេសប្រេស៊ីលប្រឈមនឹងអាកាសធាតុក្តៅខ្លាំង ហើយវានឹងបង្កើតគ្រោះមហន្តរាយនៅភាគខាងត្បូងប្រទេស ។ គេប៉ាន់ស្មានថា ប្រេស៊ីលនឹងប្រឈមជាមួយអាកាសធាតុក្តៅខ្លាំងបន្តទៀតនៅខែមីនា ឆ្នាំ២០២៤ ។
https://fs.buttercms.com/resize=width:1200/quality=v:80/compress/RhzrtaCNTFmZ09BRZ0UG
ចំណែកភ្នាក់ងារព័ត៌មានអាកាសធាតុបានដាស់តឿនថា ៖ «នៅចុងខែមីនា ឆ្នាំ២០២៤ នឹងមានហានិភ័យខ្លាំងនៅតំបន់កណ្តាល និងតំបន់ខាងត្បូងរបស់ប្រេស៊ីល ដោយសារតែភ្លៀងធ្លាក់ខ្លាំង និងខ្យល់ព្យុះបោកបក់ ។ អ្វីគួរឱ្យព្រួយបារម្ភបំផុតនោះ គឺនៅរដូវរងា ដែលនឹងឈានចូលមកដល់អាចក្លាយជារដូវក្តៅទៅវិញ» ៕

ផ្ទុះការ រិះ.គ.ន់ គ្រូបង្រៀនប្រមូលទូរស័ព្ទសិស្សវាយ កំទេ.ច ចោល

0

ប្រទេសចិន ៖ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ហេតុការណ៍កើតឡើងនៅទីក្រុងលូទី ខេត្តហ៊ូណាន ប្រទេសចិន ត្រូវបានគេចែកចាយ និង រិះ.គ.ន់ យ៉ាងខ្លាំងក្នុងបណ្តាញសង្គម ក្រោយពីវីដេអូនេះបានបង្ហោះក្នុងបណ្តាញសង្គម កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ។

វីដេអូល្បីល្បាញក្នុងបណ្តាញសង្គមនេះបង្ហាញថា គ្រូបង្រៀនម្នាក់បានប្រមូលទូរស័ព្ទកូនសិស្សជាច្រើនគ្រឿង យកមកវាយកំទេចចោលនៅចំពោះមុខកូនសិស្សរៀនថ្នាក់អនុវិទ្យាល័យ ដែលកំពុងតែឈរតម្រង់ជួរ ។ ក្រោយពីមានអ្នកយកវីដេអូនេះទៅបង្ហោះក្នុងបណ្តាញសង្គម បានធ្វើឱ្យមហាជនផ្ទុះការរិះគន់យ៉ាងខ្លាំងពីទង្វើពុំសមរម្យរបស់គ្រូខាងលើ ។

ក្រោយមក នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ នាយកសាលារៀននេះបាននិយាយទៅកាន់ក្រុមអ្នកសារព័ត៌មានថា នេះជាសាលារៀនឯកជន ដែលមានការគ្រប់គ្រងកូនសិស្សតាមវិន័យយោធា ។ សាលារៀនចាត់ទុកថា វាគឺជាការល្មើសវិន័យសាលា ប្រសិនបើកូនសិស្សណាម្នាក់យកទូរស័ព្ទដៃចូលក្នុងសាលា ។

នាយកសាលារូបនេះបន្តថា មុនពេលគ្រូបង្រៀនប្រមូលទូរស័ព្ទដៃកូនសិស្សយកមកវាយកំទេចចោល គឺពួកយើងបាននិយាយគ្នាជាមួយកូនសិស្ស និងអាណាព្យាបាលរួចអស់ហើយ ។ រីឯកូនសិស្សវិញ ក៏បានចុះហត្ថលេខាលើលិខិតយល់ព្រមជាមួយសាលារួចហើយថា ប្រសិនបើគ្រូចាប់បានទូរស័ព្ទពួកគេ គឺគ្រូនឹងបំផ្លាញចោលទាំងអស់ ។https://scontent.fpnh1-2.fna.fbcdn.net/v/t39.30808-6/433465171_960483522307317_6888994124299768867_n.jpg?_nc_cat=109&ccb=1-7&_nc_sid=5f2048&_nc_ohc=hM6NrbKJ8ToAX9Mbx3h&_nc_ht=scontent.fpnh1-2.fna&oh=00_AfDAq23uL1gXKjag54SOkHOepoJyL4Ev4xDL1hUFUYiA5A&oe=65FFE160

ចំណែកមហាជនទូទៅយល់ឃើញថា ទង្វើរបស់គ្រូបង្រៀនរូបនេះហៅថា «ជាការសម្លាប់មាន់ឱ្យស្វាមើល មានន័យថា គឺជាការដាក់ទោសដើម្បីកុំឱ្យអ្នកដទៃយកគំរូតាម» ។ ហេតុនេះ ការវាយកំទេចទូរស័ព្ទដៃនៅចំពោះមុខកូនសិស្ស ចាត់ទុកថា គឺជាទង្វើមួយជ្រុលហួសហេតុពេក និងពុំសមរម្យជាគ្រូបង្រៀនទេ ៕

Samsung Galaxy Ring គ្រោងនឹងបន្ថែមមុខងារកំណត់របបអាហារជាលើកដំបូង

0

បរទេស៖ ចិញ្ចៀនឆ្លាតវៃ Samsung Galaxy Ring ត្រូវបានគេនិយាយថា គ្រោងនឹងបន្ថែមមុខងារកំណត់របបអាហារ ដោយផ្អែកលើការប្រើប្រាស់កាឡូរី និងសន្ទស្សន៍ម៉ាសរាងកាយ BMI ក្នុងគោលបំណងអនុញ្ញាតឱ្យឧបករណ៍តាមដានសកម្មភាពរបស់អ្នកប្រើប្រាស់ ដើម្បីផ្តល់ការណែនាំអំពីអាហារ និងរបបអាហារត្រឹមត្រូវសម្រាប់អ្នកប្រើប្រាស់។

បើយោងតាម NewsBytes ដែលបានចុះផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ថាក្រុមហ៊ុន Samsung បច្ចុប្បន្នបានកំពុងសហការជាមួយ Mobile experience (MX) ដើម្បីនាំយកមុខងារ Samsung Food ទៅកាន់ Galaxy Ring ដោយចិញ្ចៀនឆ្លាតវៃនេះ នឹងតាមដានសកម្មភាពរបស់អ្នកប្រើប្រាស់ពេញមួយថ្ងៃ។ បន្ទាប់មក Samsung Food រួមជាមួយនឹងទូរទឹកកក Samsung ដ៏ឆ្លាតវៃដែលបំពាក់ដោយសមត្ថភាព AI នឹងផ្តល់ការណែនាំអំពីរបបអាហារដែលត្រឹមត្រូវ។https://i.cdn.newsbytesapp.com/images/l59320240320153323.png

អនុសាសន៍ទាំងនេះនឹងត្រូវបានកែសម្រួលដោយផ្អែកលើកត្តាដូចជាការទទួលទានកាឡូរី និងសន្ទស្សន៍ម៉ាសរាងកាយ (BMI)។ នៅក្នុងបរិយាកាសក្នុងផ្ទះដែលមានបច្ចេកវិទ្យាខ្ពស់ដូចជា Samsung oven ក៏ត្រូវបានភ្ជាប់ផងដែរ វាអាចកែតម្រូវសីតុណ្ហភាព និងរយៈពេលចម្អិនអាហារដោយស្វ័យប្រវត្តិ។ សម្រាប់កាលបរិច្ឆេទចេញផ្សាយ និងព័ត៌មានលម្អិតនៃការចេញលក់ចិញ្ចៀនឆ្លាតវៃត្រូវបានគ្រោងធ្វើឡើងនៅខែកក្កដាខាងមុខនេះ ជាមួយនឹងការចេញលក់ Samsung Galaxy Z Fold 6 និង Z Flip 6 ជំនាន់ថ្មី។https://www.cnet.com/a/img/resize/0f8a39665cc2f44949c38f0f7c7806698d213a32/hub/2024/02/26/13307227-39d9-4dd3-ab72-e9fef1c10421/samsung-galaxy-ring-mwc-2024-09.jpg?auto=webp&fit=crop&height=900&width=1200

បើតាមរបាយការណ៍ក៏បានបង្ហាញដែរថា Samsung មានបំណងផលិតចិញ្ចៀនឆ្លាតវៃចំនួន ៤០០,០០០ គ្រឿង ជាមួយនឹងសក្តានុពលសម្រាប់ការបង្កើនផលិតកម្មអាស្រ័យលើតម្រូវការទីផ្សារ។ ចិញ្ចៀនឆ្លាតវៃរបស់ក្រុមហ៊ុនកូរ៉េគឺសាមញ្ញណាស់ ដោយគ្មានប៊ូតុង អេក្រង់ ឬអំពូល LED ទេ។ ឧបករណ៍នេះមានមុខងារចំនួនបួនដែលនាឡិកាឆ្លាតវៃមិនមានដូចជា តាមដានអត្រាបេះដូងនៃការគេង អត្រាដកដង្ហើម ចលនាពេលយប់ និងគុណភាពនៃការគេង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi65zKviSNgqutMdytEqL3zwfkZOhcRlgGmYiiX1toG5X-GZ-yW6g-MyFJR-Bbt8FYSbfHsFsizIzafVVJMR216U6sd1AZIPcoQj0-5Yhj642v5rx8l93sPiGel9s_HRE2SEtU5SCi4vWXBBfoGJ3bipjxjws3wGsK3lIEFehqLgera-_hBM3LLyYAact8/s1200/gsmarena_001.jpg

ក្រុមហ៊ុន Samsung បាននិយាយថា ខ្លួននឹងពឹងផ្អែកលើសូចនាករ Galaxy Ring ដែលវាស់វែងពីអ្នកប្រើប្រាស់ ដោយរួមបញ្ចូលគ្នានូវឃ្លាំងទិន្នន័យធំ និង AI ដើម្បីវិភាគយ៉ាងស៊ីជម្រៅនៃការគេង ដោយហេតុនេះផ្តល់យោបល់ដើម្បីដោះស្រាយបញ្ហាទាក់ទងនឹងខួរក្បាល។ ទោះជាយ៉ាងណា មនុស្សភាគច្រើនដែលធ្លាប់ប្រើប្រាស់ផលិតផលនេះបាននិយាយដោយផ្ទាល់ថា បើប្រៀបធៀបទៅនឹងការពាក់នាឡិកាឆ្លាតវៃ Galaxy Ring មានអារម្មណ៍ស្រួលជាង៕

ក្រសួងការងារ ស្នើឱ្យកម្មករនិយោជិត Y&W បញ្ឈប់បាតុកម្ម ដោយត្រៀមខ្លួនទៅបើកប្រាក់ឈ្នួលវិញ

0

នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានធ្វើការអំពាវនាវដល់បងប្អូនកម្មករនិយោជិតទាំងអស់នៃក្រុមហ៊ុន វ៉ាយ & ដាប់បែលយូ ហ្គាមេន (Y & W GARMENT CO., LTD.) រក្សាភាពស្ងប់ស្ងាត់ និងអញ្ជើញទៅបើក ប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗស្របតាមច្បាប់ស្តីពីការងារ នៅសាលាខណ្ឌដង្កោ ចាប់ពីម៉ោង ៨ព្រឹក ថ្ងៃសៅរ៍ ទី២៣ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ។

ក្រសួង បានសង្កត់ធ្ថន់ថា៖” ជុំវិញបញ្ហានេះ ក្រសួងមានថវិកាគ្រប់គ្រាន់ពីនីតិវិធីលក់ឡៃឡុង សម្រាប់បើកផ្តល់ជូនបងប្អូនកម្មករនិយោជិតទាំងអស់។ រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្តេជ្ញារក្សាការពារផលប្រយោជន៍ស្រប ច្បាប់របស់បងប្អូនកម្មករនិយោជិតទាំងអស់ មិនឱ្យបាត់បង់ឡើយ”។

ក្រសួង ក៏បានបន្ថែមថា៖”សូមបងប្អូនកម្មករនិយោជិតទាំងអស់រក្សាភាពស្ងប់ស្ងាត់ និងត្រៀមឯកសារ ដើម្បី ទៅបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ នៅថ្ងៃខាងមុននេះ និងសូមកុំចូលរួមសកម្មភាពណាមួយដែល នាំឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ ឬផលប្រយោជន៍សាធារណៈ និងឯកជន ក៏ដូចជាប្រជាពលរដ្ឋទូទៅ”៕

 

 

ភ្លៀងធ្លាក់ខ្លាំងបណ្តាលឱ្យមានជំនន់ទឹកភ្លៀងនៅខេត្តឈុនបុរី និងទីក្រុងបាងកក

0

ប្រទេសថៃ ៖ សារព័ត៌មានថៃរាយការណ៍ថា ភ្លៀងបានធ្លាក់យ៉ាងខ្លាំងជាប់ៗគ្នា កាលពីល្ងាចថ្ងៃទី១៩ ខែមីនា រហូតដល់ព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ នៅខេត្តឈុនបុរី និងទីក្រុងបាងកក ប្រទេសថៃ ហើយបណ្តាលឱ្យទឹកលិចផ្លូវជាច្រើនកន្លែង ខណៈប្រទេសថៃមានអាកាសធាតុក្តៅខ្លាំង ។ ហេតុនេះ បានធ្វើឱ្យការធ្វើដំណើរនៅតាមដងផ្លូវនានាកកស្ទះខ្លាំង និងមានគ្រោះថ្នាក់កើតឡើងទៀតផង ។https://image.bangkokbiznews.com/uploads/images/contents/w1024/2023/07/S46KV11cD29BDjdVuopZ.webp?x-image-process=style/lg-webp

សារព័ត៌មានថៃរាយការណ៍ថា កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ឥទ្ធិពលខ្យល់ព្យុះរដូវក្តៅបានបណ្តាលឱ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំងនៅស្រុកស្រ៊ីរ៉ាឆា ខេត្តឈុនបុរី ។ ក្រោយពីភ្លៀងធ្លាក់រួចមក ស្រុកស្រ៊ីរ៉ាឆា ក៏កើតជំនន់ទឹកភ្លៀងភ្លាមៗ ដែលបង្កការខូចខាតអស់ទ្រព្យសម្បត្តិជាច្រើន ។ រីឯរថយន្ត និងម៉ូតូជាច្រើនគ្រឿងបានខូចខាតដោយសារការលិចទឹក ។https://resource.nationtv.tv/uploads/images/contents/w1024/2022/07/aOVlfZMUrxtO6PlqmS4d.webp?x-image-process=style/lg-webp

ដោយឡែក កាលពីព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ អ្នកបើកបរយានជំនិះផ្សេងៗនៅតាមដងផ្លូវក្នុងទីក្រុងបាងកក បានចំណាយពេលវេលាបើកបរយូរជាងពេលធម្មតា ក្រោយពីមានភ្លៀងធ្លាក់នៅតំបន់ជាច្រើនក្នុងទីក្រុង និងបរិវេណជុំវិញទីក្រុង ។ ទំព័រហ្វេសប៊ុកឈ្មោះ FM91 Trafficpro បានរាយការណ៍អំពីស្ថានភាពចរាចរណ៍ជាច្រើនកន្លែងក្នុងទីក្រុងថា គេបានប្រទះឃើញទឹកលិចផ្លូវខ្លាំង និងមានគ្រោះថ្នាក់ផ្សេងៗផងដែរ ។

ខាងក្រោមនេះ គឺជាការដកស្រង់នូវតំបន់មួយចំនួនក្នុងទីក្រុងបាងកក ដែលរងផលប៉ះពាល់ក្រោយពីភ្លៀងធ្លាក់ខ្លាំង កាលពីថ្ងៃទី២០ ខែមីនា ៖

-ម៉ោង៨និង៩នាទី ៖ ទឹកលិចនៅផ្លូវរ៉ាមខាំផែង បានបណ្តាលឱ្យស្ទះចរាចរណ៍យ៉ាងខ្លាំង ជាពិសេស នៅមុខមន្ទីរពេទ្យរ៉ាមខាំផែង
-ម៉ោង៨និង២១នាទី ៖ ទឹកលិចនៅផ្លូវស៊ុនថនកូសា បានបណ្តាលឱ្យស្ទះចរាចរណ៍យ៉ាងខ្លាំង ជាពិសេស នៅមុខនាយកដ្ឋានគយ
-ម៉ោង៨និង២៦នាទី ៖ នៅផ្លូវសុខុមវីត ៣ មានមែកឈើជាច្រើនបាក់ធ្លាក់នៅលើផ្លូវ ដែលបណ្តាលឱ្យការធ្វើចរាចរត្រូវផ្អាកមួយរយៈ
-ម៉ោង៨និង៣២នាទី ៖ នៅផ្លូវរ៉ាជ្ជព្រឹក្ស មានលិចទឹកខ្លាំងក្រោយពីភ្លៀងធ្លាក់ ដែលធ្វើឱ្យរថយន្តតូចៗពុំអាចបើកបរឆ្លងកាត់ផ្លូវនេះបានទេ ទើបបណ្តាលឱ្យ
ស្ទះចរាចរណ៍ខ្លាំងhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRZoA3fXN2rCt2FAiPJqbO77YLl4ECyoccfT3KYsZAA4xFEbJC3t2NFoHptpidIf9p0yvHh_oGIesjbq-fUqCP0w0G_pMeAuUfXeaO2azy6ojsoW3Gc9KXq-r8cJf7Utr6CEG-Zb3EG-olTVMwEy62VImd-0KubKf1ADuim8_Yrk7G_huFJtUpi2opxgM/s1200/5EA7407F-E182-42BC-9188-4E1D2C9E50BB.jpeg
-ម៉ោង៨និង៣២នាទី ៖ ទឹកលិចខ្លាំងនៅផ្លូវខាងក្រោយសាកលវិទ្យាល័យរ៉ាមខាំផែង
-ម៉ោង៨និង៥៩នាទី ៖ នៅផ្លូវរ៉ាជ្ជព្រឹក្ស មានគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកគ្នា ចំនួន៥គ្រឿង និងបណ្តាលឱ្យស្ទះចរាចរណ៍ខ្លាំង
-ម៉ោង៩និង៧នាទី ៖ នៅផ្លូវរ៉ាជ្ជព្រឹក្ស នៅចំណុចស្ពានឆ្លងផ្លូវពេជ្រក្សេម មានទឹកលិចខ្លាំងបណ្តាលឱ្យស្ទះចរាចរណ៍
-ម៉ោង៩និង២១នាទី ៖ ស្ទះចរាចរណ៍ខ្លាំង ហើយយានជំនិះផ្សេងៗមិនអាចបើកបរទៅមុខរួចទេ នៅចំណុចផ្លូវក្រោមដីឈ្មោះ ណាខនអ៊ីន ទៅកាន់ស្ពានឆ្លងប្រឡាយមហាសាវ៉ាត់ ។ ការស្ទះចរាចរណ៍នេះ រហូតដល់ចំណុចឡើងស្ពានឆ្លងផ្លូវវរថភ្លើងតាលីងឆាន់ និងគល់ស្ពានឆ្លងផ្លូវរតនាធិបេត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUd8112sjccQmeHjou4pFu6TZGS-6gUnSW0dUd_UYNWCr2Juw_d4GyK2stg4sT9yJDbZ3JPTzowJ3pRkySGdYwZr_k2X0ypNb-jjflLHtjGqPrGw9fX_clgiueD70TtRrQvmc9gDJ7WfjVFXy1rKVU5vQ415OhdtHFzU6IsmL7c0wAyeHzaepmnANRNZ8/s1600/news-a2e0e5f.jpg

គួរបញ្ជាក់ថា ក្រោយពីការិយាល័យឧតុនិយមប្រទេសថៃបានប្រកាសនាពេលកន្លងមកថា នឹងមានខ្យល់ព្យុះរដូវក្តៅបោកបក់មកកាន់ប្រទេសថៃ ចំនួន២ថ្ងៃ គឺចាប់ពីថ្ងៃទី១៩ ខែមីនា រហូតដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ឃើញថា ភ្លៀងបានធ្លាក់ខ្លាំងនៅខេត្តឈុនបុរី និងទីក្រុងបាងកក ដូចគ្នានឹងការព្យាកររបស់ការិយាល័យឧតុនិយម ៕

Elon Musk ថា AI នឹងឆ្លាតជាងមនុស្សក្នុងពេល ៥ ឆ្នាំខាងមុខទៀត

0

បរទេស៖ Elon Musk បាននិយាយថា Al ទំនងឆ្លាតជាងមនុស្សជាតិទាំងអស់នៅលើផែនដីក្នុងរយៈពេល ៥ ឆ្នាំក្រោយ ប៉ុន្តែប្រធានវិស្វករ AI របស់ Meta មិនយល់ស្របនឹងគំនិតនេះទេ។
កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ បើយោងតាម Business Insider បានឱ្យដឹងថា ស្ថាបនិក Elon Musk បានអធិប្បាយលើវេទិកា X ថា នៅឆ្នាំ២០២៩ ប្រព័ន្ធបច្ចេកវិទ្យា AI នឹងឆ្លាតជាងមនុស្សជាតិទាំងអស់នៅលើផែនដី។ គាត់បាននិយាយថា សាកលវិទ្យាល័យ Stanford បានរៀបចំសន្និសីទមួយ ដោយអញ្ជើញមនុស្សរាប់រយនាក់ជុំវិញពិភពលោកមកទស្សន៍ទាយអនាគត AI ។https://media.wired.com/photos/5955a8adcbd9b77a41915801/master/w_2560%2Cc_limit/elon-musk-ai-LW3A1386-s.jpg

ទន្ទឹមនឹងនេះ លោក Yann LeCun ដែលជាប្រធានវិស្វករ AI របស់ Meta បានបញ្ចេញមតិថា សេណារីយ៉ូនៃ AI ដែលឆ្លាតជាងមនុស្សនឹងមិនលេចឡើងភ្លាមៗដូចដែល Musk បានព្យាករណ៍នោះទេ។ គាត់បានលើកឧទាហរណ៍អំពីការប្រើវេទិការថយន្តបើកបរដោយខ្លួនឯង ដោយពន្យល់ថា ប្រសិនបើនោះជាការពិត យើងនឹងមានប្រព័ន្ធ AI ដែលនឹងបង្រៀនខ្លួនឯងឱ្យបើកបររថយន្តជាមួយនឹងការអនុវត្ត ២០ ម៉ោងហើយ ប៉ុន្តែតាមពិតទៅយើងនៅតែមិនមានប្រព័ន្ធបើកបរដោយស្វ័យប្រវត្តិពេញលេញនោះទេ និងអាចជឿទុកចិត្តបាន ទោះបីជាប្រព័ន្ធរបស់ Musk មានទិន្នន័យបណ្តុះបណ្តាលរាប់លានម៉ោងក៏ដោយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKOLYyQJ_P68-Ben80lSUFk3kuRIeT962eiGQMxqT9ozsaMtSTjx6_TYQ7n1rsdjjfwXjviXNsZ4uUWhe3GflpnDzaJIYtZ4es_lEJlTsOFbpcZtBbvPDZqc_Iq9pJYzCIxq0zkmcl_-VYwXplC5zTl-NRn1lE2JkdfCstpmntsnchycV4VpG30TKkKqU/s1456/elon_musk_robot.png

ទោះជាយ៉ាងណា Musk មិនបានឆ្លើយតបទៅនឹងខំមិននេះទេ។ កាលពីមុនគាត់បានសន្យាម្តងហើយម្តងទៀតថានឹងនាំយកមុខងារបើកបរដោយស្វ័យប្រវត្តិយ៉ាងពេញលេញដល់រថយន្ត Tesla ប៉ុន្តែរហូតមកដល់ពេលនេះមិនមានម៉ូដែលណាមួយដែលសម្រេចបាននូវសមត្ថភាពនោះទេ។ នៅខែឧសភាឆ្នាំ ២០២៣ Musk ធ្លាប់បាននិយាយថា AI នឹងបង្កគ្រោះថ្នាក់ខ្លាំងនាពេលអនាគត ដោយពួកគេអាចអភិវឌ្ឍទៅជាប្រភេទនៃភាពវៃឆ្លាតទំនើប និងមានសមត្ថភាពលើសប្រព័ន្ធមនុស្ស។ ទន្ទឹមនឹងនេះអ្នកវិទ្យាសាស្ត្រ LeCun ចាត់ទុក AI មិនមែនជាការគំរាមកំហែងពិតប្រាកដឡើយ ព្រោះកម្រិតស៊ើបការណ៍របស់ AI គឺទាបជាងបញ្ញារបស់មនុស្សឆ្ងាយណាស់។https://cdn.britannica.com/47/246247-050-F1021DE9/AI-text-to-image-photo-robot-with-computer.jpg

ទោះជាយ៉ាងណាក៏ដោយ នៅក្នុងសន្និសីទ VivaTech ក្នុងទីក្រុងប៉ារីស កាលពីខែមិថុនាកន្លងទៅ អ្នកវិទ្យាសាស្ត្រ LeCun ក៏បាននិយាយផងដែរថា AI មិនអាចមានសមត្ថភាពគ្រប់គ្រងមនុស្សពិតប្រាកដទេ។ ជាឧទាហរណ៍ គាត់បាននិយាយថា chatbots ដូចជា ChatGPT នៅតែមានដែនកំណត់សំខាន់មួយ៖ ពួកគេត្រូវបានបណ្តុះបណ្តាលតែលើអត្ថបទប៉ុណ្ណោះ ហើយមិនអាចចាប់យកបទពិសោធន៍របស់មនុស្សបានពេញលេញនោះទេ។ ដូច្នេះហើយគាត់ជឿថា អ្នកជំនាញជាច្រើនគ្រាន់តែព្យាយាមបង្កើតការភ័យខ្លាចជុំវិញការគំរាមកំហែងរបស់ AI ប៉ុណ្ណោះ៕