លោក ហេង វាសនា ដែលជា Influencer មួយរូបបានចេញវីដេអូមួយដែលនិយាយអំពីមនុស្សស្រីមួយចំនួនបានបញ្ចេញមតិរិះគន់រូបរាងរបស់ ជា ស្រីនា ដែលជាប្អូនថ្លៃ។ ឃើញមនុស្សប្រុសចេញមកនិយាយពីមនុស្សស្រីរិះគន់មនុស្សស្រីដូចគ្នានេះដែរ ឡូរីន សង្សារ វណ្ណដា ក៏បានលើកឡើងប៉ុន្មានឃ្លាចាក់ចំចំណុចធ្វើឱ្យអ្នកគាំទ្រពេញចិត្តការលើកឡើងរបស់នាងតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrADf13H5OFbbITVoXPCyEjP0ke9WV1iAWoMkjPirUJQU3u3ytsMOl2Kl6DjMSgxCnE-65XHL5c6ie7u4mt7FPe3CzAli6BVhTQpdI5pj9MCZxx2_nB1E_FSA6f-3hbClEKZcxQsSOno-4EEhEIpAdBro-nzZ2aJhzydzto-R7teeWXedBL3Uo8llKG4E/s839/image_2024-05-06_15-32-53%20(2).png

កាលពីល្ងាចថ្ងៃទី៥ ឧសភា ហេង វាសនា បងប្រុស ហេង វិសាល និងត្រូវជាបងថ្លៃរបស់ ជា ស្រីនា បានចេញវីដេអូជាង២នាទីដោយភ្ជាប់ជាមួយចំណងជើងថា « ហេតុអ្វីមនុស្សស្រី មករិះគន់រូបរាងមនុស្សស្រីគ្នាឯងទៅវិញ? This is not okay!»។ ក្នុងវីដេអូនេះលោកចេញមកការងារប្អូនថ្លៃ និងមនុស្សស្រីដទៃទៀតពីពាក្យសម្តីរបស់អ្នកមួយចំនួនរិះគន់ មើលងាយមនុស្សស្រីដូចគ្នា ដែលបានខម្មិនដាក់ជា ស្រីនា ថា ស្រីនា តាំងពីការហើយធាត់ម៉េស និងកាត់សក់ដូចយាយជាដើមដែលពាក្យសម្តីទាំងនេះធ្វើឱ្យលោកពុំសប្បាយចិត្តឡើយ លោកពិតជាមិនយល់ពិតមែនដែលមនុស្សស្រីមក Bully មនុស្សស្រីគ្នាឯង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWNyOG0y50zNq5YHv7rD2aXj1gIuieRCrnWtKcdQy635szBhHUHZz2VOBitQZXhD4hfsNy-QquMYZzGrYIuQkvVPIHC8RBGKFvF9JfQgBhLweE4dbQ7CaKwoFCrUl-fhwp-QBMmoTTbgiXUzLVgswN1Yx6RHmj-mhbVoibe1wcMTW1R9l46U1AEklRDWY/s2048/image_2024-04-30_14-05-37%20(2).png

ការចេញវីដេអូរបស់ ហេង វាសនា ពីមនុស្សស្រីរិះគន់មនុស្សស្រីគ្នាឯងនេះបានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកលេងបណ្តាញសង្គមជាពិសេសអ្នកដែលធ្លាប់រងនូវពាក្យសម្តីបន្ទោសបង្អាប់ពីអ្នកដទៃទៅលើរូបរាងកាយរបស់ខ្លួន។ វីដេអូនេះក៏ជំរុញចិត្ត ស្រីស្អាត ឡូរីន គូស្នេហ៍របស់ វណ្ណដា ចេញមកនិយាយម៉ាត់ដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2zLFat37MqmkjAQfdsPE-CaMcwaWKFAbwZBFzKg5aiKPex6e4qsFvVYPD91rOXZt3lDZ2NZJw-W2bqpk4PdzXfJJzPXha254RNp0FyPu6roV2gUKzMS9RGlRt-Nq7FncRZf1VZWrHTXyGRTPu6_-cza2kJWQ6dih_RdWRuAeLFLIMqRJbFV7AraEwb5Q/s834/image_2024-05-06_15-32-53.png

ឡូរីន បានចែករំលែកវីដេអូ ហេង វាសនា ដោយភ្ជាប់មកជាមួយខ្លឹមសារថា «

មានអារម្មណ៍មិចទៅ..? នៅពេលគាត់ជាមនុស្សប្រុសលើករឿង”សម្តីសំដៅមនុស្សស្រី ការបញ្ចេញមតិមិនសមរម្យទៅលើមនុស្សស្រីគ្នាឯងចឹង? “ អ្នកខ្លះយល់ ព្រោះរូបរាងមនុស្សស្រីគ្នាយ៉ាងមិចគឺដឹងច្បាស់ណាស់ តែទម្លាប់អាក្រក់រិះគន់រូបរាងគេ អ្នកខ្លះគ្មានអ្វីដែលគេមាន ប្រឹងរកចំណុចមួយណាមួយមកចំអកគេ។” គេតុបតែងខ្លួនគេយ៉ាងមិចក៏ជាសិទ្ធគេ គេពេញចិត្តហ្នឹងធ្វើ។ ស្អាត ឆ្លាតចំណេះដឹងខ្ពស់ គ្រួសារមានសុភមង្គល»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhipCsxNzxAT7-62em7RZbJUTilZfxaeTEroCDVOkmiJGFCrhpkQbsXlKDLGZr53wNRKVo6rAIrqeDu5jcxzsmPLLJmkx4qqmyOOjyYmmqxe3a9Vxy0w3cNPDzqamRETwe1vrdear9eqNtCapydZnL-EETSRKlCToIDLYmJ-I0wARR0_vPltc1EDFDBq_Y/s2048/image_2024-04-30_14-05-39.png

ឡូរីន ក៏បានបន្តជាមួយនឹងភាសាអង់គ្លេសបន្ថែមទៀតដែលមានន័យចង់សម្តៅទៅលើអ្នកដែលប្រើសម្តីរិះគន់ថាមានអារម្មណ៍ថាគ្មានសុវត្ថិភាព ហើយមិនមានអារម្មណ៍ស្រលាញ់គ្រប់គ្រាន់។ ការនិយាយស្តីនោះនឹងបង្ហាញថាអ្នកជាមនុស្សដែលមិនស្រស់ស្អាត។

ការលើកឡើងរបស់ ឡូរីន នេះដែរឃើញថាអ្នកគាំទ្ររបស់នាងបានបញ្ចេញមតិពេញចិត្តនិងគាំទ្រយ៉ាងខ្លាំង៕