ស្របពេលភាពយន្តថៃ «Love You to Debt»ឬចំណងជើងជាភាសាខ្មែរ «ជំពាក់លុយសងបេះដូង»ដែលសម្តែងដោយ YaYa Urassaya និង Bright Vachirawit ដែលជិតចាក់បញ្ចាំងនៅក្នុងរោងកុនប្រទេសកម្ពុជាគេសង្កេតឃើញថាសន្ទុះចលនាប្រឆាំងភាពយន្តថៃនៅបន្តកើតមានដដែលដោយអ្នកលេងបណ្តាញសង្គមបានចូលទៅខម្មិនលើការប្រម៉ូតរឿងដោយដាក់#cancelThaimovie ។ ទោះយ៉ាងណា សម្រាប់អ្នកមួយចំនួនបានមេនសិនមិត្តភក្តិទៅទស្សនាភាពយន្តនេះដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh32Bu17jtr6wKZe19DApr1Xy2KsrYhuAxmBeGnFQpO1iR1-kp1srFvrNnbh2n-O7MUC6kDyg_VHBDsJvikcvmw6wAnufs9QS0OOG0iuYDC2RH185EnYRbJHUlXPc1FWsB8u4wrDsbdzLlYBT_o7CtthpAoMLX0urioavtX7HjJz92sACNT7WxXnphEDJU/s750/image_2024-05-07_09-46-30.png

កាលពីដើមខែមីនា ឆ្នាំ២០២៤អ្នកលេងបណ្តាញសង្គមកម្ពុជានិងថៃបានផ្ទុះកំហឹងទៅវិញទៅមកបន្ទាប់ពីមានបញ្ហាចម្រូងចម្រាសទៅលើភាពយន្តខ្មែរមួយមានចំណងជើង ម៉ែក្រឡាភ្លើង របស់ផលិតកម្មសាស្រ្តាហ្វៀមដែលត្រូវប្រជាជនថៃមួយចំនួនថាបានលួចចម្លងជាតិសាសន៍របស់ខ្លួនរួមទាំងបង្កើតចលនាកុំឱ្យពលរដ្ឋថៃទៅទស្សនាភាពយន្តមួយនេះ។ រឿងនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមកម្ពុជាផ្ទុះកំហឹងដូចគ្នាដោយបានចូលរួមពហិកាមិនទស្សនាភាពយន្តថៃមានចំណងជើងថា «Pee Nak 4»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJdkdkVfRoDq122qXAtMhe4GNKXuOjkWhYjfgATM6Kup5SGz2ob-7-F07M24e6qfFEHsL-3YuqpBaGZ2ziIV7Hw9OGi0E_AIGN03szYuYq1Hesg3RK3JcQIWLlAxjyz9fCIxPZpZpzCTV87ZAZBkC6j1fHpctSpPLQ6OeoVVR9gIXjRtfRZtaYJdPm1yM/s2048/image_2024-05-07_09-46-30%20(3).png

ជុំវិញភ្លើងកម្តៅរវាងអ្នកលេងបណ្តាញសង្គមទាំងពីរផ្ទុះកំហឹងដាក់គ្នាទៅវិញទៅមកនាពេលនោះសមាគមផលិតករភាពយន្តខ្មែរបានចេញសេចក្តីថ្លែងការណ៍ជុំវិញបញ្ហាជាករណីភ័ន្តច្រលំដោយស្នើឱ្យប្រជាពលរដ្ឋរក្សាភាពស្ងៀមស្ងាត់ក្នុងនាមជាប្រជាជាតិដែលមានវប្បធម៌ អរិយធម៌ខ្ពង់ខ្ពស់ និងគោរពឱ្យបានខ្ជាប់ខ្ជួនតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកសាងទំនាក់ទំនងសហប្រតិបត្តិការល្អជាមួយប្រទេសថៃ ព្រមទាំងដើម្បីជៀសវាង រាល់អំពើដែលបង្កឱ្យមានការរើសអើងពូជសាសន៍ និងប៉ះពាល់ដល់ផលប្រយោជន៍នៃប្រទេសទាំងពីរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7K_QX3imD9roU9RD75zU7PvRZ7F9V7LcYPYzDTqt0p1Fuf2IODBynKBrnITxa6PevOcObUhrQFQXfoW9emUOHobDnqobdWJWs02eIHjEl59HX_tUIYN2dRARCVnffJlxV4rcR0k4bYcltOUO94WSJBhW0WvoOY4Ybh4C3PldhQy3K1E11W8kTUyswbAc/s1040/image_2024-05-07_09-46-29.png

ក្រោយពេលស្ងប់ស្ងាត់មួយរយៈនៅតាមបណ្តាផេករោងកុនក្នុងស្រុក នាពេលថ្មីៗនេះបានបង្ហោះប្រម៉ូតភាពយន្តថៃមួយមានចំណងជើងថា «Love You to Debt»ឬចំណងជើងជាភាសាខ្មែរ «ជំពាក់លុយសងបេះដូង»ដែលចូលរួមសម្តែងដោយតារាសម្តែងល្បីឈ្មោះប្រចាំប្រទេសថៃ YaYa Urassaya និងតារាសម្តែង Bright Vachirawit ដែលត្រៀមនឹងបញ្ចាំងនាពេលខាងមុខ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGpvn_XKJMiwchOhDI-oE_1wI-KF9EJ7vNKEqnddg7Bdj9Fa86mkzY8XmG1uXSHNWlcB_5HsHxmypRVgFDoTtDvkpgbpoTU96vBrG9AYCnFUwN5v03T1wkjUqRBW0osyyUxj2hjM2y2iNKogQ7A2zSDjmKCoBqfrEPKbrkK6CIh5YBjElKx-gxlPcwmBc/s2048/image_2024-05-07_09-46-32.png

ទោះយ៉ាងណា អ្នកលេងបណ្តាញសង្គមកម្ពុជាមួយចំនួនបានបន្តចលនាប្រឆាំងភាពយន្តថៃក្នុងរោងកុនស្រុកដដែលដោយបានដាក់#cancelThaimovie ខណៈផេកក្នុងរោងកុនមួយចំនួនបានកំណត់ការចូលខម្មិន។ ទន្ទឹមនឹងអ្នកប្រឆាំងនោះ គេសង្កេតឃើញថាអ្នកមួយចំនួនបាននាំគ្នាមេនសិនមិត្តភក្តិគូស្នេហ៍ទៅទស្សនារឿងនេះដូចគ្នា។

ភាពយន្ត «Love You to Debt»ឬ «ជំពាក់លុយសងបេះដូង» ២០២៤ នេះគឺជាភាពយន្តដែលផលិតឡើងវិញរបស់ប្រទេសថៃពីខ្សែភាពយន្តកូរ៉េខាងត្បូងឆ្នាំ២០១៤ មានចំណងជើងថា «Man in Love»៕

 

 

 

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBoo1UVkmcr_r0dkdc3n6kxcmAwXdcIXP3o-SRUkdYeqkg5TQ71g4uvH-kfl3cl2h2dP5eYJEGP8EJIMmdkrJkH9UiHK7dNeYzln7jJ4Q3ZVlw89A__Bkh0HNaY6n3CZExfVs_4_JRUW3NEiDH0EmfHRaa-xh1ZG2yyIM8w6DPv4BFdlzJVZ-NufHcCEA/s784/image_2024-05-06_14-07-00.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrmKnIs9jgVlEvGxeTDWx4CXmvGfOznHyaw7DoGUv6tJh3Kgz2u7oOqFq7ba_FWyqoRrOsbzVZE3wCqx0HTFFXgGOT8hVV2YTROiUXRJnsnRYNmd35sf8Ost7fAiXg57Mg5Uclp5ajSSkMa1IlJ6gc8VO0TnTCtXzEFvYG05yk3otOiwtGZiqj-pg1p1Q/s769/image_2024-05-06_14-07-00%20(2).png