Home Blog Page 1162

ស្ងាត់ៗ នាង សម្បត្តិ អតីតកូនក្រុម ណុប បាយ៉ារិទ្ធិ ចូលប្រកួតកម្មវិធីមួយ

0

បេក្ខជនលេចធ្លោមួយរូបនៅក្នុងកម្មវិធី The Voice Cambodia រដូវកាលទី៣ នាង សម្បតិ្ត កូនក្រុមរបស់គ្រូបង្វឹក ណុប បាយ៉ារិទ្ធិ បានលេចមុខចូលរួមប្រកួតក្នុងកម្មវិធី Road 2thestar រដូលកាលទី៣ បន្ទាប់ពីបរាជ័យការប្រកួតមុន។ ការចូលប្រកួតម្តងទៀតនេះបានធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើ នាង សម្បត្តិ ខណៈបេក្ខជនរូបនេះបានទម្លាយខ្ទេចគ្មានសល់ពីការសម្រេចចិត្តរបស់គេចូលរួមប្រកួតលើកនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhM9X5nTqfpOUnoRR87-ttgbVGn0FBsLvUzBYK0k71dvt1JzHr3M2khaD3UMEKiKt6hENvQ7DSAeanbeJ7R0LGKAvNcD1Qez7s1GOcIzsjKlvxV8pWltGuQAulUECZvPCR7MN4ptxFlIBsfxgdvyqkxpz8rRZ-fx6wCq1meI1_QDdzrBSi9gLODHRmMIv4/s2048/image_2024-03-21_14-23-44.png

នៅយប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ កម្មវិធីប្រកួត Road 2thestar ដែលមានគណៈកម្មការ លោក នីកូ ភីសេន និងកញ្ញា ស៊ីន យូប៊ីន បានចាប់ផ្តើមចាក់ផ្សាយជាផ្លូវការហើយដោយមានបេក្ខជនចូលរួមជាច្រើនមានទាំងអ្នកជោគជ័យនិងបរាជ័យ។ រដូវកាលទី៣ នៃកម្មវិធីនេះអ្នកគាំទ្រក៏បានចាប់អារម្មណ៍ទៅលើបេក្ខជន នាង សម្បត្តិ ដូចគ្នាដោយសារតែរូបគេគឺជាបេក្ខជនលេចធ្លោម្នាក់នៅក្នុងការប្រកួត The Voice Cambodia រដូវកាលទី៣ ជាកូនក្រុមរបស់គ្រូបង្វឹក ណុប បាយ៉ារិទ្ធិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipZBVHt7f1IyzfNLKmnknIVoa8C1TEtr9c87L4SzVu1Ure2Oecd4FOUGYEs8RQ_ClSKSgPl_IRdvmgec0kB572F8HaYPGlRh352BA3FtaZMBOEmY6GC3Fx5ucSOcngnDUx7GoLyoI2CJBMyypMqwC2meREMMBk8WMECctVSfasCWmliJjlvew2-3EoJ2c/s900/image_2024-03-21_14-23-37.png

ការប្រកួត Road 2 the star វគ្គ First Gate នាង សម្បត្តិ បានប្រកួតក្នុងវិញ្ញាសាច្រៀង ដោយជ្រើសរើសបទចម្រៀងមានចំណងជើងថា «ចង់ប្រាប់ថា I love you » សំនៀងដើមរបស់ ម៉ូថេ ។ ការចូលរួមប្រកួតរបស់ នាង សម្បត្តិ ក៏បានធ្វើឱ្យគណៈកម្មការ នីកូ ចាប់អារម្មណ៍ដូចគ្នាដោយសារតែគេជាតារាចម្រៀងស្រាប់ហើយថែមទាំងអាចនិពន្ធបទខ្លួនឯងបានទៀត មានទាំងហ្វេន មានទាំងបទចម្រៀងផ្ទាល់ខ្លួនល្បី បែរជាមកប្រកួត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiKM9lFU7lDMmuZLhzNlmI0ThTW9d1rjX6vidKHLVLAh5A0Ou3AVS96RX8ElB4YxrcWj90IHQrV7ugPWUtPjeeKaF7FbZpUz7r4gKCsS0N564HTCuBuQb5fEzCyTXhPzkN9utHY-KJD3g2B-LkT-ie6_dbNc5Qvyh7EqZURVh9jzv4X5h5rqB6D89oXfY/s1920/image_2024-03-21_14-23-45.png

នាង សម្បត្តិ បានឆ្លើយតបថា ការសម្រេចចិត្តបោះជំហានចូលក្នុងកម្មវិធី Road 2 the star នេះគឺលោកចង់ស្វែងរកខ្លួនឯងបន្ថែមទៀត ដោយរាល់ថ្ងៃនេះរូបគេចេះច្រើនទៅលើការច្រៀង ប៉ុន្តែការសម្តែង ដើរម៉ូត និងចំណុចជាច្រើនផ្សេងៗគេនៅមិនទាន់ចេះឡើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1PQEZtMhYCukRpY3Jr6zHLjPKLgpnAV7m6EZqPp753FowPZlVSEBMRlwWnry_vtB2_MR9r4oMhSVFZG2BbRUA7qMh13uOeh5enElL4UuI2gnTT90QzRvLHpHF6KHdi92KGdRbDEoqMr4Yi0Ib9NInstqUnTnIIF4YVPAEBQP60PClgUagiw-rbZeGYC4/s2048/image_2024-03-21_14-23-38.png

ជាមួយគ្នានេះដែរ គណៈកម្មការ នីកូ ក៏បានលើកឡើងដែរថា ប្រសិនជា សម្បត្តិ អាចឆ្លងផុត លោកនឹងបង្ហាញថាភាពជាតារាមិនត្រឹមមានតែសំឡេងមួយមុខប៉ុណ្ណោះទេប៉ុន្តែមានចំណុចផ្សេងទៀត។ ជាលទ្ធផល នាង សម្បត្តិ អាចឆ្លងផុតវគ្គនេះទទួលបានឱកាសបន្តទៅវគ្គក្រោយបាន៕

កវីនិពន្ធ សុខ ជំនោរ និង អ៊ីវ៉ា សរសើរពិធីករ ជា វណ្ណារិទ្ធ ចំៗបែបនេះ

0

ពិធីករប្រចាំទូរទស្សន៍បាយ័នលោក ជា វណ្ណារិទ្ធ មិនត្រឹមតែជាអ្នកសិល្បៈមានឈ្មោះបោះសំឡេងប៉ុណ្ណោះទេប៉ុន្តែ បានធ្វើឱ្យអ្នកក្នុងចង្កោមសិល្បៈមហាជនកោតសរសើរពីទំនួលខុសត្រូវ ភាពសាមញ្ញារបស់លោកទោះស្ថិតនៅចំណុចណានៅតែឆ្លៀតជួយការងារភរិយា ដឹកជញ្ជូនអីវ៉ាន់។ ឃើញដូចនេះបានធ្វើឱ្យកវីនិពន្ធ សុខ ជំនោរ និងតារាចម្រៀងល្បីឈ្មោះ អ៊ីវ៉ា ចេញមកសរសើរតារាប្រុសរូបនេះចំៗតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHsRCpkkL-Y3vuXrnQx2teDdMlGLYGSC_gg3EiXGCvVluvf0niKx9qrQGoE_wxYPyRsZPghjdzZIwkCxEDGkXxCGOLH3JlHm8BH9uazV_cWKmRaEmCnFJUXx2Pr8E3najthBpsqqYqA0gYxMxmdVHyuxV7SHq_BAcIsNNkqCP75HFq8uLijgHP6rdhmMw/s1800/image_2024-03-21_15-17-46.png

នៅលើបណ្តាញសង្គមរបស់លោក សុខ ជំនោរ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ នេះបានលើកឡើងថា «គំរូដ៏ប្រពៃ ស័ក្តិសមដែលអ្នកគាំទ្រគាត់ អាចហៅគាត់ថា idol ព្រោះភាពជាគំរូត្រូវតែជាសកម្មភាពដែលគួរឱ្យសរសើរនិងយកតម្រាប់ មិនត្រឹមតែភាពឆើតឆាយលើឆាក ។ តារារះក្នុងភាពថ្លៃថ្នូរ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZqVjrF7eLbUZRCMjN4DCUtKhp_kf6KU_h6o9d8MGyRhbtODY16cITxdVmPGuk8y9BwifQRB4rO1RI4uto_PtOXYOiDKSDoBxoxqngzOVsLTs93iAyujUS4WLqGPUQ5ZqOBDHKjOGHiOo3n2E5fFhKE9RXXOoxosG8SY1reWVuoe4GMvyi-VvaqnODuxY/s1848/image_2024-03-21_15-17-44.png

ងាកទៅកាន់តារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្មសាន់ដេ កញ្ញា អ៊ីវ៉ា វិញ បានលើកឡើងដូច្នេះថា «ភាពអស្ចារ្យរបស់មនុស្ស ទោះបី ស្ថិតក្នុងមុខមាត់ប៉ុណ្ណា ឋានៈអ្វី មានលុយ មានការងារមុខរបរល្អប៉ុណ្ណា ក៏នៅតែខំប្រឹង ឧស្សាហ៍ ព្យាយាម ធ្វើនេះធ្វើនោះនៅមិនចេះស្ងៀម នេះគេហៅថាមនុស្សដែលពូកែនិងមានទំនួលខុសត្រូវខ្ពស់។ ខ្ញុំតែងតែលួចសរសើរគាត់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTVqgFv1h1MKpSTMjO6Ota9svBfbgeNfyMHbmJ6Di42qd5nJIAB-fa2UHOfl1qeYCJvOdRN0JGFIJwEr-M3rBALDDTh_vH2P3RL1KCUmB8xlrX27j4M9j8vAE_0U04QlEDRR8I1J_3UuWJdTmhmgfzO-ndq_OD6w7qROflnc8MO2xBj2HToja52D3Q8WE/s2048/image_2024-03-21_15-17-45%20(2).png

មិនតែលោក សុខ ជំនោរ និងកញ្ញា អ៊ីវ៉ា ប៉ុណ្ណោះទេដែលបានកោតសរសើរទៅកាន់ពិធីករ ជា វណ្ណារិទ្ធ សិល្បករ សិល្បការិនី ទស្សនិកជនជាច្រើន ក៏បានចូលទៅកោតសរសើរលោកដូចគ្នាជាបុរសគំរូ។

តារាសម្តែង និងជាពិធិករ ជា វណ្ណារិទ្ធ និងអ្នកនាង សុភាព ម៉ូល្យ៉ា បានរៀបអាពាហ៍ពិពាហ៍កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៣ ហើយបច្ចុប្បន្នអ្នកទាំងពីរមានកូនប្រុស២នាក់។ ក្រៅពីបំពេញការងារសិល្បៈលោកតែងតែឆ្លៀតជួយការងារភរិយា ថែមទាំងខំប្រឹងរកស៊ីយ៉ាងខ្លាំងទោះបីជាពាក់កណ្តាលយប់ហើយក្តីនៅតែឆ្លាក់បន្តោងសោរជូនទៅកាន់អតិថិជនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOYfasmVWvZkfs9Fyh5VvEHNq1MSs7b2oNsLvKfCSlUU9FNjRtV2t3W5jZvNBrO0dTgScz6aKZ4_HVuR2uYKcTJ6o6V3foWVowGeyzwpn5iD3exUZcOGw1AiTsSW87GL8-7KhYkwwGM9XKqSAkyHKK7Klfa6u9PwINy16duZNB01aLT9C3Iii_-6sMbwo/s1920/image_2024-03-21_15-17-41.png

ពិធិកររូបនេះតែងតែផ្តល់ភាពកក់ក្តៅនៅក្នុងគ្រួសារមើលថែទាំកូនៗ ភរិយា រស់នៅជាមួយគ្នាយ៉ាងមានសុភមង្គលពុំដែលមានរឿងអាស្រូវល្អក់កករណាមួយឡើយ៕

នៅតែមានការ រើ.ស.អើ.ង! អាហ្វហ្គានីស្ថានបើកបវេសនកាលថ្មី តែហាមក្មេងស្រីចូលរៀន

0

ប្រទេសអាហ្វហ្គានីស្ថាន ៖ សារព័ត៌មានបរទេសបានរាយការណ៍ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ថា ក្រសួងអប់រំរបស់អាហ្វហ្គានីស្ថានបញ្ជាក់ថា សាលារៀនជាច្រើនកន្លែងនៅក្នុងប្រទេសបានបើកបវេសនកាលថ្មី ប៉ុន្តែហាមក្មេងស្រីចូលរៀននៅថ្នាក់អនុវិទ្យាល័យឆ្នាំទី៣ ជាប់ៗគ្នា ។

សារព័ត៌មាន AFP បានរាយការណ៍ពីទីក្រុង Kabul ប្រទេសអាហ្វហ្គានីស្ថានថា មន្ត្រីតាលីបង់បានចេញបម្រាមមិនឱ្យក្មេងស្រីចូលរៀននៅថ្នាក់អនុវិទ្យាល័យ កាលពីខែមីនា ឆ្នាំ២០២២ ក្រោយពីក្រុមតាលីបង់បានឡើងកាន់កាប់អំណាចនៅឆ្នាំ២០២១ និងបណ្តេញរដ្ឋាភិបាលដែលទទួលបានការគាំទ្រពីបណ្តាប្រទេសលោកខាងលិច ។https://gdb.voanews.com/89dcbd22-9df4-4f1c-9479-8d9704a6f455_w1080_h608_s.jpg

កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ក្រសួងអប់រំអាហ្វហ្គានីស្ថានបានប្រកាសថា ឆ្នាំសិក្សាថ្មីនឹងចាប់ផ្តើមនៅគ្រប់ខេត្ត ក្រោយពីនៅទីក្រុង Kabul ចាប់ផ្តើមបើកឆ្នាំសិក្សាថ្មីសម្រាប់កូនសិស្សប្រុស ។

រដ្ឋាភិបាលតាលីបង់បានបង្ខំឱ្យពលរដ្ឋទាំងអស់គោរពសាសនាឥស្លាមយ៉ាងតឹងរ៉ឹង ហើយស្ត្រីជនជាតិអាហ្វហ្គានីស្ថានត្រូវស្ថិតនៅក្រោមការគ្រប់គ្រងយ៉ាងតឹងរ៉ឹង ។ រីឯអង្គការសហប្រជាជាតិ (UN) លើកឡើងថា ការហាមឃាត់ក្មេងស្រីចូលរៀននៅសាលា គឺជាការរើសអើងភេទក្នុងសង្គម ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfCE47lwRVknpwed5Gw7CcwFJfPeyOQC0_DqVHhRFXd0PAlF1fZAsf1N1EKkt8ehuDV4RkXZ5QqbFdgb-jRiff2vbAm2Fu_YvNZ5AKFsTr_44xpvIPq8ZVhUOSYOCMBDgeSDs0fTVG0d-VfiShDTZ_ComKKq89y5iPEjaHfopA8JJ1ADsVIoJO-0lqD3Q/s600/thediplomat_2023-04-13-134341.jpg

ដូចគ្នានេះដែរ បើទោះជាសាកលវិទ្យាល័យនានារបស់រដ្ឋបានចាប់ផ្តើមបើកបវេសនកាលថ្មីកាលពីពេលមុននេះក្តី ប៉ុន្តែក្មេងស្រីត្រូវបានគេហាមឃាត់មិនឱ្យចូលរៀនថ្នាក់សាកលវិទ្យាល័យទេ គិតចាប់តាំងពីខែធ្នូ ឆ្នាំ២០០២ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEzyjElFuOFmX4cRcrnj959hbRj3BmhShhWOeoG4_Sgov_1lzVc3rZvlaL2vUVcZ4Ev702Lj-Rk886iQegqb45HhdrZW5Mig0rJnwWB4jywujLrqh49g-3yYdRehbIlgFN7E9dQbKOLZoBhD9ZwGq9Kx7nC9ipCE6CnVd5LHVvv9FAbWQfeAj7RMz_VNQ/s976/_120613767_gettyimages-1235330510.jpg

ឆ្អែតចិត្តពេកលោក ដួង សុខគា ប្រកាសឈប់ច្រៀងអាយ៉ៃសូម្បីថតឱ្យវិទ្យុជាតិក៏មិនបន្ត

0

លោក ដួង សុខគា សិល្បករបុរាណដ៏មានទេពកោសល្យមួយរូបបានប្រកាសឈប់ច្រៀងចម្រៀងអាយ៉ៃតទៀតសូម្បីថតឱ្យវិទ្យុជាតិក៏លោកមិនច្រៀងទៀតដែរដោយលោកនៅបង្ហើយការងារ៤ -៥រោងទៀតប៉ុណ្ណោះ។ មុនការប្រកាសឈប់ច្រៀងអាយ៉ៃនេះលោក ដួង សុខគា បានបង្ហាញអារម្មណ៍ដោយការឆ្អែតចិត្ត និងអន់ចិត្តមិនសូវទទួលបានការលើកទឹកចិត្តមានតែការបំបាក់ទឹកចិត្តបន្ទាប់ពីមានមតិរិះគន់ពីសំណាក់អ្នកលេងបណ្តាញសង្គមដាក់មួយម៉ាត់ៗឆ្អែតចិត្ត។ ការប្រកាសឈប់ចម្រៀងបុរាណមួយនេះបានធ្វើឱ្យអ្នកគាំទ្របង្ហាញការសោកស្តាយយ៉ាងខ្លាំង ខណៈសិល្បៈបុរាណខ្មែរមួយនេះប្រឈមនឹងការបាត់បង់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCmDeiQqxYt2aZJjIOzCCiF4cYxaNWuHj4il_byhb1vtjz6JTYwj9Ei1IsUq7Nqu6Z7h6lT85Gj2ly1fqO5ryopSKTI16Srw24UAlCIcGsqwN2KeTN9_L12VN389Ym6uXYNS_zTWjciOrptxYztAsnOyquoWSmvrs7OJVUDpEsBebdF-5e0SFdy_xV8gw/s1280/image_2024-03-21_11-24-29.png

នៅលើបណ្តាញសង្គមលោក ដួង សុខគា នាថ្ងៃទី២០ ខែមីនា បានប្រកាសជាសាធារណៈថាលោកនឹងឈប់ច្រៀងចម្រៀងអាយ៉ៃតទៅទៀត សូម្បីតែការថតសម្រាប់វិទ្យុជាតិក៏លោកមិនបន្តដូចគ្នា។ មុននឹងឈប់ លោក បានបង្ហាញថា «អាយ៉ៃនៅលើឆាកគឺត្រូវការចាប់ចុងចួនភ្លាមៗ តាមបទ តាមប្រធានបទ ឆ្លើយឆ្លងគ្នាទៅវិញទៅមកបែបនេះតែអាយ៉ៃវិទ្យុ គេអាចកាន់ប៉ារ៉ូលច្រៀងបាន យោងទៅលើខ្លឹមសារ និងខ្លាចដៃគូរកជួនមិនឃើញផង ក៏ខ្លាចល្អៀងខ្លឹមសារដែរ។ អាយ៉ៃថតដាក់វិទ្យុគេយកតែសំឡេងទេ ហេតុនេះគេមិនសូវបានប្រុងឡើយដូចនេះបើថតបង្ហោះនៅពេលនោះគឺអាក្រក់មើលមែនហើយ សង្ឃឹមថាបងប្អូន អ្នកខមមិន ដែលមិនយល់ពីអាយ៉ៃ និងមិនក្រែងចិត្តមេត្តាជ្រាបផងចុះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5zBQ-wjgSrGZP_qsQq2iAdP9LbkTdzFVoZaTZJ6i2Xec2lUom1PbdXKP2FL2bL25crAOo7AIVm-x5LgvZSvtC3VbxGRHyE9npN7pMGmZFEVtPGxxIF8aAqTulDmh5zMOd0UJo7a0VMyhThc-ln4kvTwNaCtfyPTC3O1lI4cMVtJOvd1GeNSp68AYeN0U/s1280/image_2024-03-21_11-24-30%20(2).png

លោក ដួង សុខគា បានលើកឡើងទៀតថា លោកនៅតែនិយាយដដែលថា លោកមិនខឹងអ្វីទេ តែក៏អន់ចិត្ត! អាយ៉ៃនេះលោកខំផ្សាយផង ច្រៀងផង បង្ហាញក្មេងៗផង។ តែថ្ងៃនេះលោកមើលក្នុងខមមិនដែលមេបង្ហោះ ហើយគឺធ្លាក់ថ្លើមក្តុកមិនមាន ឱ សីលធម៌ សុជីវធម៌។ លោកនឹងឈប់ច្រៀងអាយ៉ៃទៀតហើយ អាយ៉ៃលើឆាកទទួលបានបួនប្រាំរោងលោកនឹងទៅច្រៀងបង្ហើយ តែក្រៅពីនោះលោកមិនច្រៀងទៀតឡើយ សូម្បីតែថតឱ្យវិទ្យុជាតិក៏លោកមិនច្រៀងទៀតដែរ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvAD_4eMOTDYBLCL3Zj4nH9GXGs74RG1hVaMb0FDRLmcDUDELBAo9RRmY8A8OQ4y0UryFIwrM5WZrVjiR8F5n5h20hxbywWY7Do0GxBWKiBKXYe9vLtZ98bBXZ55UAr0-9-FyRQfZ4oQz2ZEqr4JaOCS-BG-SSzMY30l6JaFNto62QoI37ntEPh_TZnZM/s1280/image_2024-03-21_11-24-31%20(3).png

មុនការប្រកាសនេះលោក ដួង សុខគា បានបង្ហាញអារម្មណ៍ដោយការឆ្អែតចិត្តជាខ្លាំងពេលបានមើលការខម្មិនក្នុងគណនីមេរបស់លោក។ លោកថាអ្នកខ្លះមិនទាំងស្គាល់បែបបទអាយ៉ៃផង ក៏ប្រឹងទើសជាន់ពន្លិចទៅហើយ។ ពេលខ្លះវាអាចធ្វើឱ្យអ្នកខំប្រឹងបន្តទាំងត្រដាបត្រដួស ឆ្អែតដោយកន្លែងដែរ។ លោក ថាលោកមិនដែលនឹកថាចង់ច្រៀងម្តងឡើយ គ្រាន់តែលោកខ្លាចបាត់ ក៏មិនដែលថាខ្លួនឯងពូកែដែរ។ បណ្តាញសង្គមដែលមានសេរីភាពពេញទំហឹងហើយខ្វះសុជីវធម៌និងការក្រែងរអែងចិត្តលោកសុំខ្លាចហើយការលើកទឹកចិត្តមិនសូវមានមានតែការបំបាក់ទឹកចិត្តដាក់មួយម៉ាត់ៗ ឆ្អែត។

លោក ដួង សុខគា បញ្ជាក់ទៀតដែរថា លោកទទួលយកការកែលម្អ តែក៏បាក់ទឹកចិត្តនឹងពាក្យទ្រគោះខ្លះដែរ។ អាយ៉ៃថតសម្រាប់វិទ្យុ ថតយកតែសំឡេងទេ លោកក៏មិនបានប្រុងដែរ។ ច្រៀងខុសត្រូវយ៉ាងណា កាយវិការមិនប្រុងម្តេចលោកមិនមែនជាចោរទេ ហេតុអ្វីត្រូវទ្រាំនឹងសម្តីបែបៗនោះ?៕

ធ្ងន់ក! ផ្ទុះរឿងអា.ស្រូវប៉ុន្មានថ្ងៃកិច្ចសន្យាផ្សាយពាណិជ្ជកម្មរបស់ Han So Hee បញ្ចប់ជាបន្តបន្ទាប់

0

តារាសម្តែងដ៏មានប្រជាប្រិយភាពមួយរូបរបស់ប្រទេសកូរ៉េខាងត្បូង Han So Hee ត្រូវបានក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មបញ្ចប់កិច្ចសន្យាជាបន្តបន្ទាប់ដែលមានដូចជា ក្រុមហ៊ុនផលិតស្រា ធនាគារ ការផ្សាយរថយន្តមួយទឹកជាដើម។ ការបញ្ចប់កិច្ចសន្យាទៅលើតារាស្រីរូបនេះចំពេលមានរឿងអាស្រូវស្នេហាប៉ុន្មានថ្ងៃមកនេះផ្ទុះកក្រើកពេញបណ្តាញអ៊ិនធឺណិត។https://cdn.i-scmp.com/sites/default/files/styles/768x768/public/d8/images/methode/2020/05/12/27bc124c-90e1-11ea-a674-527cfdef49ee_image_hires_160918.jpg?itok=MH22bfLT&v=1589270964

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន AllKpop នៅថ្ងៃទី២០ ខែមីនា នេះក្រុមហ៊ុន Lotte Chilsungបានបញ្ចប់កិច្ចសន្យារបស់ Han So Hee សម្រាប់យីហោស្រា «Chum Churum» បន្ទាប់ពីមានរយៈពេល១ឆ្នាំកាលពីដើមខែមីនា។ អ្នកតំណាងម៉ាកយីហោផលិតស្រានេះបាននិយាយថា «បន្ទាប់ពីការផុតកំណត់នៃកិច្ចសន្យារបស់នាង មិនមានការបន្តនោះទេ ហើយ ការជំនួសតួនាទីរបស់នាងមិនទាន់ត្រូវបានកំណត់នៅឡើយនៅពេលនេះ»។

ជុំវិញរឿងនេះ Han So Hee មិនមានការនិយាយបកស្រាយក្នុងការផុតកំណត់នៃកិច្ចសន្យារបស់នាងឡើយ ខណៈអ្នកសង្កេតការណ៍ក្នុងឧស្សាហកម្មមានការចាប់អារម្មណ៍ចំពោះចំណាត់ការយ៉ាងលឿនរបស់ Lotte Chilsung មុនការរំពឹងទុក។ នេះជាលើកដំបូងហើយក្នុងរយៈពេលប្រាំបីឆ្នាំដែល «Chum Churum» បានផ្លាស់ប្តូរតារាម៉ូដែលផ្សាយពាណិជ្ជកម្មរបស់ខ្លួនត្រឹមរយៈពេលមួយឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgg-2Zsa0-npMX3N49GJ5Lrwp7lJm1V3OsCnhsvPrJzvv3iOIW1Wn09EgbdTkl5v1wPAX5HhLH2V19XBKSKRdl9AzqHu8aC8-wyi2B0L3CaioiKDl3D3rA5dgk6XuBGiGatclsyWPLFY20tTvBDnRMUHjdGoHh8nFXqW5ZX4u1mGzyEty7TP6mGyoQm7jo/s320/image_2024-03-16_10-28-09%20(3).png

ដូចគ្នានេះដែរ ធនាគារ NH Bank បានសម្រេចចិត្តមិនបន្តកិច្ចសន្យាជាមួយ Han So Hee ទេ ដោយគ្រោងនឹងស្វែងរកម៉ូដែលថ្មី និងចាប់ផ្តើមសកម្មភាពផ្សព្វផ្សាយនាពេលខាងមុខនេះ។ Han So Hee បានជាប់ពាក់ព័ន្ធជាមួយធនាគារ NH Bank ជាតារាម៉ូដែលតាំងពីឆ្នាំ២០២១ ដោយបានបញ្ចប់តំណែងរបស់នាងកាលពីដើមខែនេះ។
បន្ថែមពីលើនេះ ផ្នែកមតិយោបល់សម្រាប់វីដេអូផ្សាយពាណិជ្ជកម្មរបស់នាងនៅលើ platform ជួញដូររថយន្តមួយតឹក Hey Dealer ក៏ត្រូវបានបិទចំពេលមានការរិះគន់ដែលកើតចេញពីភាពចម្រូងចម្រាសប៉ុន្មានថ្ងៃមុននេះដូចគ្នា។ https://img.koreaboo.com/tr:n-lg/2024/03/ryu-jun-yeol-korea-herald.jpg

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែមីនា Han So Hee និង Ryu Jun Yeol បានទទួលស្គាល់ទំនាក់ទំនងជាសាធារណៈរបស់ពួកគេបន្ទាប់ពីមានការឌឺដងគ្នារវាង Han So Hee និង Lee Hyeri អតីតសង្សាររបស់មិត្តប្រុសរបស់ខ្លួន។ រឿងនេះបង្កឱ្យមានចម្រូងចម្រាសយ៉ាងខ្លាំងខណៈ Han So Hee និង Lee Hyeri សុទ្ធតែចេញមកសូមទោសរៀងៗខ្លួនជុំវិញការបង្ហោះរបស់ពួកនាង៕

ភ្ញៀវទេសចរចាប់អារម្មណ៍នឹងអណ្តើកយក្ស «ចូណាថាន» មានអាយុជិត២០០ឆ្នាំ

0

ប្រទេសអង់គ្លេស ៖ ភ្ញៀវទេសចរបរទេសជាច្រើននាក់បាននាំគ្នាទៅមើលអណ្តើកយក្ស ចូណាថាន (Jonathan) មានអាយុរហូតដល់១៩២ឆ្នាំ ដែលរស់នៅលើកោះ Saint Helena ប្រទេសអង់គ្លេស ។ អណ្តើកយក្ស ចូណាថាន បានជាប់តំណែងក្នុងហ្គីណេស ចំនួន២ គឺ ៖ ជាសត្វរស់នៅលើដីមានអាយុច្រើនបំផុតលើពិភពលោក និងជាអណ្តើកអាយុច្រើនបំផុតលើពិភពលោក ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានបរទេស នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ ។

នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ គេហទំព័រ NBC News រាយការណ៍ថា ភ្ញៀវទេសចរបរទេសជាច្រើននាក់ដែលធ្វើដំណើរមកពីប្រទេសផ្សេងៗបាននាំគ្នាទៅមើល និងថតរូបជាមួយសត្វអណ្តើកចូណាថាន ដែលជាអណ្តើកយក្ស មានអាយុរហូតដល់១៩២ឆ្នាំ រស់នៅលើកោះប្រទេសអង់គ្លេស ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOcgzpgFS4hKlKHP_hwM9OOW1-BMjRDrA-FwYfLvEmeFfe4CADN-vXv8C2YLmiGv4jbKuzvo2QYWEWRweD2AZzTsfzgpgDAFCgTInu73LHigBZlKcX2bTLxJQ-XzbD0xQhJLEBnAVSj2MJ_dRy_wjcuU1h3KwSEipTFd_3AhBPY0iQY51-Vmav5PUUpxg/s1920/Jonathan-the-tortise.jpg

កាលពីពេលថ្មីៗនេះ អណ្តើកចូណាថាន មានអាយុគ្រប់១៩២ឆ្នាំ ហើយ Guinness Book of World Records ក៏បានបញ្ជាក់ភាពជាម្ចាស់នៃកំណត់ត្រាពិភពលោក ចំនួន២ របស់អណ្តើកចូណាថាន រួមមាន ៖ ជាសត្វរស់នៅលើដីមានអាយុច្រើនបំផុតលើពិភពលោក និងជាអណ្តើកអាយុច្រើនបំផុតលើពិភពលោក ។

ភ្នាក់ងារថែទាំអណ្តើកចូណាថាន និយាយថា កាលពីដើមខែមីនា ឆ្នាំ២០២៤ ព្រះអង្គម្ចាស់ Edward, Duke of Edinburgh បានយាងមកគង់នៅលើកោះនេះ ហើយទ្រង់បានឃើញអណ្តើកចូណាថាន ។ លើសពីនេះ កាលពីមុន ក៏មានគ្រួសាររាជវង្សជាច្រើនអង្គបានយាងមកកោះនេះ និងឃើញអណ្តើកចូណាថាន ផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXJsK7633DZ9uEZ4JZOkO_qcy49G4E3-KzivcdjEJ3KPlczfuxmZjv0UotoE8NU_pKbUFqtMYvGHx5mDIv1x0PG77OQLzua7q66ugsnIwQ3AiDHVrLJsObE71wcxeMqLX8MbGs-kJXxUR9IS-VvrrHPK-3pVXrGjNyMvrgE7WRXwJ0IQyHnfkSlAXU2TM/s1600/jonathan-the-190-year-old-tortoise-with-1886-photo.jpg

ភ្នាក់ងារថែទាំអណ្តើក បញ្ជាក់ថា បើទោះជាបច្ចុប្បន្ន អណ្តើកចូណាថាន ខ្វាក់ភ្នែកក្តី ប៉ុន្តែវាអាចឆ្លើយតបទៅកាន់សំឡេងផ្សេងៗ និងការប៉ះពាល់របស់ភ្នាក់ងារថែទាំវាគ្រប់ពេល ។ លើសពីនេះ វាចូលចិត្តឱ្យភ្នាក់ងារស្ទាបអង្អែលខ្លួន និងលេងជាមួយវាក្នុងអំឡុងពេលវាស៊ីចំណីទៀតផង ។

ភ្នាក់ងារថែទាំអណ្តើក បន្តថា នៅសល់តែ៣ឆ្នាំប៉ុណ្ណោះ អណ្តើកនេះនឹងមានអាយុគ្រប់២០០ឆ្នាំ ហើយក្រុមភ្នាក់ងារថែទាំត្រូវឱ្យវាស៊ីបន្លែ និងផ្លែឈើ ដើម្បីឱ្យមានសុខភាពល្អ ។ តាមធម្មតា វាចូលចិត្តស៊ីចំណីគ្រប់មុខ ដូចជា ៖ ការ៉ុត, ផ្លែប៉ោម, សាឡាត់, ចេក និងផ្លែឈើមានសាច់ទន់ៗគ្រប់ប្រភេទ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJVfcdgNlz9oNAMNoBjRU5gIAKC5A5sbrNuocnZ5lL_fXWQ6m1tlakYA6Vhw4acvesdhnlt8BL2aXRdJFxWWThfPG6ZOa_mgpj2Fo4-fSLNZIbNqb-N6zpb9ekhNDoFwICroYawklknPXv_ObHlhh3T_94HE_U8_dtQgUWV6lyxLg3vHIM8gCjM06UzHQ/s1008/jonathan-veggie-birthday-cake-e3ff80db4a924553ae3102e89475d30d.jpg

ករណីកម្រ! ប្រទះឃើញអន្ទង់ប្រវែង ៣០ សង់ទីម៉ែត្រនៅក្នុងពោះរបស់មនុស្ស

0

វៀតណាម៖ បុរសជនជាតិវៀតណាមម្នាក់មានការឈឺចុកពោះយ៉ាងខ្លាំងដោយមិនដឹងមូលហេតុ ហើយបានទៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រមួយក្នុងស្រុក Hai Ha ដើម្បីព្យាបាលបន្ទាន់ ដោយអ៊ុលត្រាសោនបានរកឃើញថា មានអន្ទង់ប្រវែង ៣០ សង់ទីម៉ែត្រនៅក្នុងបំពង់រំលាយអាហាររបស់អ្នកជំងឺ។

ភ្លាមនោះអ្នកជំងឺត្រូវបានបញ្ជូនទៅបន្ទប់សង្គ្រោះបន្ទាន់នៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ លទ្ធផលអ៊ុលត្រាសោន និងកាំរស្មីអ៊ិច បានបង្ហាញថា អន្ទង់ដែលមានទីតាំងក្នុងបំពង់រំលាយអាហារបានវាយលុកពោះវៀនរបស់អ្នកជំងឺ ដែលធ្វើអោយស្មុគស្មាញដល់ការរលាកពោះវៀន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwKqlSuuemQcK2GNaVsp_F_8IMHyW5cYCwDAsSIDPMEa2kZ4giToRLLKzEXU1T2sVGVLwuq50dGc8nbp4F6-2Mlgop0E4e_4A8nd087JgpmLHcav-UPqQ-cBXfoOVyffdJ73VghbllskvL9Px7FvZ8sjjeahdO5XE-IAl5aMpxy4RdcJWMveVN6dAZPdU/s1020/photo_2024-03-21_15-42-44.jpg

បន្ទាប់ពីការពិគ្រោះយោបល់ គ្រូពេទ្យវះកាត់ក៏បានដកអន្ទង់ប្រវែង ៣០ សង់ទីម៉ែត្រចេញពីអ្នកជំងឺ ដោយកាត់ផ្នែកពោះវៀនធំ necrotic និងបង្កើតរន្ធគូថសិប្បនិម្មិត។ ក្រោយពេលវះកាត់ហើយ អ្នកជំងឺភ្ញាក់ដឹងខ្លួន មានការឈឺពោះតិចៗ ហើយបន្តតាមដាននៅមន្ទីរពេទ្យបន្ថែមទៀត។ ទោះជាយ៉ាងណាក៏ដោយ គ្រូពេទ្យបាននិយាយថា វាមិនច្បាស់ទេថាអន្ទង់ចូលក្នុងពោះរបស់បុរសនោះតាមរបៀបណានោះទេ។

យោងតាមលោកវេជ្ជបណ្ឌិត Pham Manh Hung ប្រធាននាយកដ្ឋានវះកាត់ នៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រស្រុក Hai Ha បានឱ្យដឹងថា នេះគឺជាករណីដ៏កម្រមួយ។ តំបន់រន្ធគូថរបស់អ្នកជំងឺមានជាតិទឹកច្រើន ដែលអាចឆ្លងមេរោគបានយ៉ាងងាយ ជាសំណាងល្អ ការវះកាត់មានសុវត្ថិភាព។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjO1Yc_2Xh_Pa7bGp8AaSbe4p_xCfGJ6zixgEUFq-pL_0VHChO87ene-uvGIm72oE0lPe_Tqrp6HmHEe_9FT0xAI-eVGQvTRXWMD4RFs6rQmWMF4Bnlr4xAGh0G-V8vjbj3ojHO-_GDYAwEVT5JACe-tHCLRIXy3VqlTFU15QsczC4vnZqjjaukWB3qPZg/s634/photo_2024-03-21_15-43-55.jpg

លោកវេជ្ជបណ្ឌិត បានបន្តទៀតថា ការឆ្លងមេរោគលើរាងកាយពីក្រពះពោះវៀនគឺជាភាពអាសន្នទូទៅដែលអាចកើតឡើងនៅគ្រប់វ័យ ប្រសិនបើមិនបានពិនិត្យ និងរកឃើញទាន់ពេលនោះទេ ស្ថានភាពនេះអាចបង្កឱ្យមានផលវិបាកធ្ងន់ធ្ងរ ប៉ះពាល់ដល់សុខភាពអ្នកជំងឺ និងដល់អាយុជីវិតទៀតផង៕

សិង្ហបុរី ក្លាយជាប្រទេសដែលទទួលភ្ញៀវទេសចរចិនបានច្រើនជាងគេនៅអាស៊ីអាគ្នេយ៍

0

បរទេស៖ បច្ចុប្បន្នអត្រាទាក់ទាញភ្ញៀវទេសចរចិនរបស់សិង្ហបុរីបានងើបឡើងវិញរហូតដល់ ៩៦% បើប្រៀបធៀបទៅនឹងមុនការរាតត្បាត ខណៈប្រទេសថៃឈានដល់ ៦៣% និងឥណ្ឌូនេស៊ី ៤៨% ។
យោងតាមទិន្នន័យពីក្រុមប្រឹក្សាទេសចរណ៍សិង្ហបុរី (STB) ដែលបានរាយការណ៍នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ថាភ្ញៀវទេសចរចិនជាង ៣២៧,០០០ នាក់បានមកសិង្ហបុរីក្នុងខែកុម្ភៈ ស្មើនឹង ៩៦% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩ ហើយចំនួននៃការកក់សំបុត្រយន្តហោះដោយភ្ញៀវទេសចរចិនទៅកាន់ប្រទេសសិង្ហបុរីក្នុងត្រីមាសទីមួយគឺ មានការប៉ាន់ប្រមាណឈានដល់ ១០១% បើប្រៀបធៀបទៅនឹងមុនការរីករាលដាល។ https://static1.businesstimes.com.sg/s3fs-public/image/2022/09/14/SINGAPORE-TOURISM-054058_6.jpg

បើតាមទិន្នន័យពី Cicium ក៏បានបង្ហាញដែរថាចំនួនភ្ញៀវទេសចរចិននឹងបន្តកើនឡើងក្នុងប៉ុន្មានខែខាងមុខនេះ។ ដូច្នេះបច្ចុប្បន្នអត្រានៃការស្ទុះងើបឡើងវិញនៃភ្ញៀវទេសចរចិនរបស់សិង្ហបុរីគឺលើសពីទីផ្សារជិតខាង ខណៈប្រទេសថៃមានអត្រាស្ទុះងើបឡើងវិញនៃភ្ញៀវទេសចរចិនប្រហែល ៦៣% ឥណ្ឌូនេស៊ីមានត្រឹម ៤៨% ប៉ុណ្ណោះ។ នៅអឺរ៉ុប ចំនួនភ្ញៀវទេសចរចិននៅឆ្នាំ ២០២៤ ត្រូវបានគេរំពឹងថានឹងទាបជាងឆ្នាំ ២០១៩ ៤០% ខណៈពេលដែលនៅសហរដ្ឋអាមេរិក តួលេខនេះគឺនៅ ៧៣%។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihIJNSskUh2n3tauspQQMChuKIzxMoDrHfCxZsXX0yewsxrJARnq1QmKhB7Uz4_WVRi09QRBGfW8eZmsU9mOfPI8IbF2YgxEg3gyJkWgm_evMN2quI4GvalyF69mDxsPFQ9uCF4BsWLoKB0zVAQiP1aWc7ChyphenhyphenMtcwVYAy9QqSsJ-mK269vQPQCLE0kHCk/s4095/14612809-14b2-4155-a550-0863e41c4e92_f82eab33.jpg

មូលហេតុដែលភ្ញៀវទេសចរចិនចាប់អារម្មណ៍ប្រទេសសិង្ហបុរីជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍ គឺដោយសារគោលនយោបាយលើកលែងទិដ្ឋាការ ផ្តោតលើការលើកកម្ពស់ជាគោលដៅសុវត្ថិភាព និងការរៀបចំព្រឹត្តិការណ៍វប្បធម៌ ក៏ដូចជាការកម្សាន្តប្លែកៗជាច្រើន។ បើតាមគេហទំព័ររបស់ការិយាល័យក្រុមប្រឹក្សារដ្ឋចិនកាលពីខែកុម្ភៈក៏បានអត្ថាធិប្បាយផងដែរថា “សិង្ហបុរីគឺជាប្រទេសមួយក្នុងចំណោមប្រទេស ដែលផ្តល់អត្ថប្រយោជន៍ច្រើនបំផុត ក្នុងការទាក់ទាញភ្ញៀវទេសចរចិន” ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPoV66V9p_zoD2PXgkvcREWlkl7HKg075ToFWSb6nYG49OWf3Ez9aDFy_nU-3KGB4PMeaBw_BubPd_3St9KCusoT9FqdTv44i-jQAapwXOVLjQzk4Pn0srKBwMl-80_9kTOmVWq-bUlrOuF6Ur20mc0jVEhd7iIgqWUdC8WVw3UK2hJEXoDSbqkT5rMrs/s755/SEA-Aquarium-Singapore.jpg

គួរបញ្ជាក់ដែរថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះ ភ្ញៀវទេសចរចិនជាច្រើនបានសម្រុកទៅប្រទេសសិង្ហបុរីដើម្បីទៅលេងញាតិមិត្តនិងសម្រាកលំហែកាយ ធ្វើឱ្យសិង្ហបុរីទទួលបានអត្ថប្រយោជន៍ពីទីផ្សារទេសចរណ៍ចិនយ៉ាងច្រើន។ លោក Lim Ching Kiat អនុប្រធានប្រតិបត្តិនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍អាកាសចរណ៍ និងដឹកទំនិញនៅអាកាសយានដ្ឋាន Changi បាននិយាយថា បច្ចុប្បន្នសិង្ហបុរីកំពុងអនុវត្តសកម្មភាពទាក់ទាញភ្ញៀវទេសចរចិន ក៏ដូចជាភ្ញៀវបរទេសផ្សេងទៀត ឱ្យមកទស្សនាភាពសម្បូរបែបរបស់ប្រទេសសិង្ហបុរី។ លោក Lim Ching Kiat បានបន្តទៀតថា ភ្ញៀវទេសចរទាំងអស់តែងតែមានអារម្មណ៍សុវត្ថិភាព និងផាសុកភាព នៅពេលដែលពួកគេមកកម្សាន្តនៅប្រទេសសិង្ហបុរី៕

ជុំវិញរឿងនិយាយខ្មែរលាយអង់គ្លេស Peypey Dy ថា ខ្លួនឯងមិនចេះបន្ទោសគេលើករឿងជាតិមកដាក់មុខ

0

ក្រោយពីមានមតិយោបល់ព្រោងព្រាតករណីនិយាយភាសាខ្មែរលាយភាសាអង់គ្លេសរបស់តារាចម្រៀង សាយ ក្នុងកម្មវិធីមួយ Peypey Dy ដែលជាបុគ្គលល្បីឈ្មោះមួយរូបនៅលើបណ្តាញសង្គមក៏បានលូកមាត់ក្នុងរឿងនេះដូចគ្នា។ Peypey Dy ថា «ខ្លួនឯងមិនចេះបន្ទោសគេលើករឿងជាតិមកដាក់មុខ ទទួលស្គាល់ទៅថាខ្លួនឯងមិនចេះដូចគេ ចង់ឱ្យជឿនលឿនដូចគេ តែនៅតែក្នុងប្រលោះអត់ទៅណាសោះ»។https://scontent.fpnh1-1.fna.fbcdn.net/v/t39.30808-6/376723692_848083473343717_8087365012369306857_n.jpg?stp=cp6_dst-jpg&_nc_cat=102&ccb=1-7&_nc_sid=5f2048&_nc_ohc=IeoHDvYHX7EAX_sJ4kr&_nc_ht=scontent.fpnh1-1.fna&oh=00_AfD9jN9qPiI6rAguNuezPHXPw0sE5Z_x5a-K-TrXaCyR3g&oe=6601B873

នៅរសៀលថ្ងៃទី២០ ខែមីនា Peypey Dy បុគ្គលល្បីឈ្មោះនៅលើបណ្តាញសង្គមដែលចុងក្រោយនេះបានធ្វើឱ្យផ្លែផាសិន ស្ត្រូបូរី ស្វាយ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងបានលើកជាមតិយោបល់ផ្ទាល់ខ្លួនជុំវិញមានការរិះគន់ខ្លាំងនៅក្នុងកម្មវិធី The Thomith Show ដែល សាយ បានចូលរួមកាលពីកន្លងមកថ្មីៗនេះ។ លោកបានរៀបរាប់យ៉ាងដូច្នេះថា « អាចនឹងយឺតបន្តិចក្នុងការបញ្ចេញយោបល់។ ខ្ញុំធ្លាប់ជួបក្រុមហ៊ុនមួយដើម្បីពិភាក្សាការងារ ពេលនោះគាត់និយាយខ្មែរលាយអង់គ្លេស ពេលនោះខ្ញុំពិតជាស្តាប់មិនបាន ឬមិនយល់អត្ថន័យពេញលេញ។ ពេលនោះហើយ ដែលខ្ញុំស្តាយក្រោយ ដែលខ្ញុំមិនប្រឹងរៀនឱ្យពូកែដូចគេ ខ្ញុំបន្ទោសខ្លួនឯង ដែលខ្សោយភាសាអង់គ្លេស»។https://scontent.fpnh1-2.fna.fbcdn.net/v/t1.6435-9/131976672_1713716912134776_8326011377966555364_n.jpg?_nc_cat=109&ccb=1-7&_nc_sid=5f2048&_nc_ohc=HkTPN3xx9yIAX-1hl7B&_nc_ht=scontent.fpnh1-2.fna&oh=00_AfAXxPWsP8FxzpWLU1ULNO96drzD-X8JtaSYpxjNNQx8xg&oe=66235069

Peypey Dy បន្តទៀតថា «ខ្ញុំនិយាយប្រាប់គេត្រង់ៗថា ថាខ្ញុំខ្សោយភាសាបរទេស ខ្ញុំមិនយល់កន្លែងណា ខ្ញុំសួរគេកន្លែងហ្នឹង គេអត់សើចយំខ្ញុំផង គេរីករាយចំពោះការនិយាយពន្យល់ខ្ញុំឡើងវិញ តែសួរថាខ្ញុំចង់ចេះដូចគេអត់? ខ្ញុំចង់ណាស់ខ្ញុំឃើញគេពូកែ គេចេះគេដឹង ខ្ញុំកោតសរសើរ ហើយសួរថាខ្ញុំស្រលាញ់ជាតិអត់? ខ្ញុំស្រលាញ់តែមនុស្សមានចំណេះដឹង គួរតែទទួលបានការស្រលាញ់ និងពាក្យសរសើរ មិនមែនខ្លួនឯងមិនចេះ បន្ទោសគេលើករឿងជាតិមកដាក់មុខទេ។ ទទួលស្គាល់ទៅ ថាខ្លួនឯងមិនចេះដូចគេចង់ឱ្យជឿនលឿនដូចគេ តែនៅតែក្នុងប្រលោះអត់ទៅណាសោះ។ ទម្លាប់លើកខ្លាចបាត់បង់នេះបាត់បង់នោះមកដាក់មុខ ព្រោះឃើញគេខុសពីការគិតនិងចំណូលចិត្តខ្លួនឯង»។https://scontent.fpnh1-2.fna.fbcdn.net/v/t39.30808-6/432046023_1162520031868910_7213038387613393245_n.jpg?_nc_cat=110&ccb=1-7&_nc_sid=5f2048&_nc_ohc=oHx8bqsmfq4AX-s7yfR&_nc_ht=scontent.fpnh1-2.fna&oh=00_AfB8oNjxYs4cdGX1KymmY8tgX-T6dQRbXlj3R_IXlHAkiw&oe=66012F59

ការបញ្ចេញមតិយោបល់ខាងលើរបស់ Peypey Dy ឃើញថាមានអ្នកចូលទៅបង្ហាញការគាំទ្រច្រើនក្នុងនោះ សាយ ក៏បានចូលទៅ អរគុណ Peypey Dy ដូចគ្នាដែលបានយល់ពីខ្លួន និងអ្នកដទៃទៀតនៅក្នុងកម្មវិធីចែករំលែកនូវចំណេះដឹង ការមានទំនុកចិត្តលើខ្លួនឯង ការលើកទឹកចិត្ត ចំណង់ចំណូលចិត្តនិងបទពិសោធន៍ផ្សេងៗ៕

 

តារាថៃ Winai Kraibutr ធ្លាប់សម្តែងភាពយន្តខ្មែរ «កូនពស់កេងកង»២០០១ បានទទួលមរ.ណភាពហើយបន្ទាប់ពីមានជំងឺសើស្បែក៥ឆ្នាំ

0

តារាសម្តែងជើងចាស់ប្រចាំប្រទេសថៃលោក Winai Kraibutr បានទទួលមរណភាពហើយនៅយប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤នេះក្នុងវ័យ៥៤ឆ្នាំបន្ទាប់ពីរងនូវជំងឺសើស្បែកអស់រយៈពេល៥ឆ្នាំ។ លោកគឺជាតារាសម្តែងដ៏មានប្រជាប្រិយភាពម្នាក់ហើយក៏ធ្លាប់បានសម្តែងក្នុងខ្សែភាពយន្តខ្មែរមានចំណងជើងថា ««កូនពស់កេងកង» ឆ្នាំ២០០១ ជាមួយតារាសម្តែងពេជ្រ ច័ន្ទបរមី អ្នកស្រី អម្ពរ ទេវី លោក ទេព រិនដារ៉ូ រួមទាំងតារាល្បីៗជាច្រើនទៀតក្រោមការដឹកនាំរបស់ឯកឧត្តម ហ្វៃ សំអាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSAUqMIcQ3c3XkCOoEi21jTX5otj5Fjg9VKn-LMIPdLd9S9362Vt6q8CpN_ikMHIIoQz_eIrMqDnsHSbi4dqTgaPGX83VTstD7xBQNgK4pg_j2YSsUMB2PPiDEj2j1QaARkXPl8wohBfrmZ68v1AdgGo94TLCBiiDr3kxZH3JqCoKLFc5pJ6yCjZplIfo/s912/image_2024-03-21_09-37-01%20(2).png

តាមប្រភពពីសារព័ត៌មានថៃបានចុះផ្សាយថា ភរិយារបស់តារាសម្តែង Winai Kraibutr បានចេញមកប្រកាសពីមរណភាពរបស់ស្វាមីដោយសារការធ្លាក់ចុះនៃសម្ពាធឈាម ការឆ្លងមេរោគក្នុងសរសៃឈាម រហូតដល់បេះដូងឈប់លោតដែលមិនអាចជួយសង្គ្រោះបាន។ លោក Winai មានជំងឺសើស្បែកអស់រយៈពេល៥ឆ្នាំមកហើយ មុននឹងលាចាកលោកនេះ ។ នៅដំណាក់កាលដំបូងនៃការព្យាបាល ជំងឺរបស់លោកបានធូរស្រាល ប៉ុន្តែក្រោយមក ការព្យាបាលមិនមានប្រសិទ្ធភាពនោះទេ ទើបធ្វើឱ្យតារាសម្តែងជើងចាស់រូបនេះស្លាប់ក្នុងវ័យ ៥៤ឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlmc3BsbqSEazdz1ueaPiQ0KrGccT4JL7OINZKwDknYp7FCLGrfxseXF159S7k4IbOOMxVJZ3OH2xH1k8_Kr4NI6L5oT0L0vSjCTfmdwf_VS4sc_TjA71FfhLI5Jq62eY29_YYo30DfMxwkIV4mr-dOhmQ98flZkHgqb_a0PmiaTAKev_bT3U3SMjP5D4/s800/image_2024-03-21_08-58-43.png

លោក Winai Kraibutr កើតនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ១៩៦៩ នៅខេត្ត Krabi ប្រទេសថៃ។ លោកចូលប្រលូកក្នុងវិស័យកម្សាន្ត ដោយធ្វើជាតារាបង្ហាញម៉ូត ថតស្ពតពាណិជ្ជកម្ម និងសម្តែងវីដេអូចម្រៀងសម្រាប់កម្មវិធី Grammy, RS ពីឆ្នាំ ១៩៩២-១៩៩៤។

តារាសម្តែងរូបនេះចាប់ផ្តើមមានឈ្មោះបោះសំឡេងល្បីល្បាញខ្លាំងបន្ទាប់ពីសម្តែងនៅក្នុងរឿង «នាងណាក់» ក្នុងឆ្នាំ១៩៩៩។ តារាសម្តែងរូបនេះក៏បានចូលរួមសម្តែងក្នុងខ្សែភាពយន្តខ្មែរ «កូនពស់កេងកង» ឆ្នាំ២០០១ ក្រោមការសហការរវាងខ្មែរនិងថៃ។ភាពយន្តខ្មែរដ៏ល្បីល្បាញនេះគឺក្រោមការដឹកនាំរបស់ឯកឧត្តម ហ្វៃ សំអាង ដែលមានតារាល្បីៗជាច្រើនរូបចូលរួមមានដូចជាតារាសម្តែង ពេជ្រ ច័ន្ទបរមី អ្នកស្រី អម្ពរ ទេវី លោក ទេព រិនដារ៉ូ អ្នកនាង ដាញ់ ម៉ូលីកា ជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6Q-JDPhyphenhyphenDRphgQlSaB2RMEyhs_iLZZlH1y_sV6HrUI1s-gYSs05XVhc0Y5y9Jz5mbLLoogECMTxJsj2CBYsMt34Z6WnH1VWXIZez8YsDm8VNAk174HOfiTJ2wXJMBbMLw85UluVXXv7KTU6cKG7a4qNlZ-hfskkKXWF71jdtVxpeyRtL2C7FWsPfkx1w/s640/image_2024-03-21_08-58-42.png

បន្ថែមទៅលើការសម្តែងភាពយន្ត តារាសម្តែងរូបនេះក៏បានលេចមុខក្នុងរឿងភាពទូរទស្សន៍ជាច្រើនរឿងតាមបណ្តាប៉ុស្តិ៍ទូរទស្សន៍ផ្សេងៗមុនលោកមានជំងឺសើស្បែកដែលមិនអាចសម្តែងបានហើយឃ្លាតឆ្ងាយពីអាជីព។ លោក Winai Kraibutr បានរៀបការនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១១និងមានកូនប្រុសស្រី៣នាក់៕