Home Blog Page 1146

រថភ្លើងអ៊ីដ្រូសែនរបស់ប្រទេសស្វីសបានបង្កើតកំណត់ត្រាពិភពលោកជាមួយនឹងការរត់បានឆ្ងាយបំផុត

0

បរទេស៖ រថភ្លើងដឹកអ្នកដំណើរដើរដោយថាមពលអ៊ីដ្រូសែន ដែលផលិតដោយក្រុមហ៊ុនស្វីស Stadler បានបង្កើតកំណត់ត្រាពិភពលោក Guinness World Record (GWR) ថ្មី បន្ទាប់ពីវាបានធ្វើដំណើរឥតឈប់ឈររយៈពេល ៤៦ ម៉ោងជាមួយចម្ងាយ ២,៨០៣ គីឡូម៉ែត្រដោយមិនចាំបាច់ចាក់ប្រេង ឬបញ្ចូលថ្មឡើយ នេះបើយោងតាម Interesting Engineering ដែលបានចុះផ្សាយនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤។

លោក Ansgar Brockmeyer អ្នកតំណាងក្រុមហ៊ុន Stadler បាននិយាយថា នេះគឺជាកំណត់ត្រាពិភពលោកថ្មីមួយសម្រាប់ចម្ងាយឆ្ងាយបំផុតដែលគ្របដណ្តប់ដោយរថភ្លើងដឹកអ្នកដំណើរដើរដោយថាមពលអ៊ីដ្រូសែនដោយមិនចាំបាច់ចាក់ប្រេង ឬបញ្ចូលថ្មនោះទេ។ Ansgar បានបន្តទៀតថា កិច្ចខិតខំប្រឹងប្រែងនេះគឺដើម្បីជំនួសរថភ្លើងឥន្ធនៈហ្វូស៊ីលកំពុងបន្ត ខណៈដែលបណ្តាប្រទេសនានាវិនិយោគយ៉ាងច្រើនក្នុងការពង្រឹងបណ្តាញផ្លូវដែកជុំវិញពិភពលោក ក៏ដូចជាការដាក់ពង្រាយរថភ្លើងដើរដោយថាមពលថ្មដូចជា FLXDrive, Blues និង Flirt Akku ជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1esEHxNRdzvyMZ1DQLUP9yIEck0osqHMKolfV_2nClDt9rIwZQ_peQZZuv-dOQfHrG8uNskOQwQ9SYlPE-QbORILe6BhDHG_1oLwhzlCUQOXYYYx3Fc0hebEcNKQDysbuXKXBsHZ-_EL7tbjhbOF2Yqm2h-VTXdzG5c-6XvGVbNXTSM77p21P-8oUAmU/s800/20240327-flirt-h2-rekord-stadler-rail-ag-klein.jpg

ទោះជាយ៉ាងណា នេះមិនមែនជាលើកទីមួយទេដែលក្រុមហ៊ុនស្វីស Stadler បានបង្កើតកំណត់ត្រាពិភពលោក។ កាលពីឆ្នាំ២០២១ ក្រុមហ៊ុនក៏បានបង្កើតកំណត់ត្រាពិភពលោកហ្គីណេស សម្រាប់ការធ្វើដំណើរដោយថាមពលថ្មដ៏វែងបំផុតលើការសាកថ្មតែមួយ ២២៤ គីឡូម៉ែត្រនៅលើផ្លូវរវាងទីក្រុងប៊ែកឡាំង និង Warnemünde ក្នុងរដូវរងារនៃតំបន់ត្រជាក់។ ក្រុមហ៊ុនបានឱ្យដឹងទៀតថា ដើមឡើយរថភ្លើងដើរដោយថាមពលអ៊ីដ្រូសែនដំបូងត្រូវបានសាងសង់ឡើងសម្រាប់អាជ្ញាធរដឹកជញ្ជូនខោនធី San Bernardino ក្នុងរដ្ឋកាលីហ្វ័រញ៉ា San Bernardino មានល្បឿនអតិបរមាត្រឹមតែ ១២៧ គីឡូម៉ែត្រក្នុងមួយម៉ោង និងចម្ងាយ ៤៦០ គីឡូម៉ែត្រក្នុងមួយស្ថានីយ៍ប្រេងឥន្ធនៈ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnfMeBYnlGLeuw0NGxCd7zJkVxPsMo9q0s5OctII0QWpn_I8VuTGrtsRIT6zLyW3I0kvOWmP9eznTx_scartTyTj-1L5ZJWgibmLg9v4NnIZ6ZeMXFnfpeWCieYcrZR6CGYJe7MLdRD96VDER-B1Hl3HehRSUmT8SYOVi2aBOJlTX3W4K4Go8z5pg3mWI/s1500/screenshot-from-a-clean-future-on-track-the-flirt-h.png

ទោះជាយ៉ាងណាក៏ដោយ ការបញ្ជាក់ជួរនោះត្រូវបានខូចនៅឯការសាកល្បង ENSCO នៅ Pueblo ដោយក្រុមហ៊ុន Stadler ក៏ចាប់ផ្តើមសាកល្បងពិសេសមួយក្នុងរដ្ឋ Colorado ក្នុងសហរដ្ឋអាមេរិកវិញ ហើយនៅក្នុងសាកល្បងនោះរថភ្លើងគឺរត់បានឆ្ងាយបំផុតមិនធ្លាប់មាន ដែលធ្វើឱ្យវាបានជាប់ក្នុងកំណត់ត្រាពិភពលោក Guinness World Record រយៈពេល ៤៦ ម៉ោងជាមួយចម្ងាយ ២,៨០៣ គីឡូម៉ែត្រជាលើកដំបូង៕

តិចអត់ដឹង! ទេវតាឆ្នាំនេះសោយសាច់ឈ្លូសជាអាហារ ប៉ុន្តែបើគ្មានអាចជំនួសដោយសាច់គោងៀតកញ្ចប់

0

ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ មានរយៈពេល៤ថ្ងៃ ដែលត្រូវនឹងទី ១៣,១៤,១៥,១៦ ខែមេសា ឆ្នាំ២០២៤។ ជាមួយគ្នានោះ ទេវតាឆ្នាំថ្មី ឆ្នាំរោងនឹងត្រូវយាងចុះមកទទួលដំណែងដើម្បីគ្រប់គ្រងឋានមនុស្សលោកជំនួសទេវតាឆ្នាំចាស់គឺ ឆ្នាំថោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcjKxRY7fmw5P-ayLB48_chKrdfLqbUSJ-s-FRsQ3S_3_m9eT5vU-2uZ0TkrDcs1366HPxJcjq35lcIREa7_QhPifG9Eh2G6h1Zx5aSJ9p8qsnoFthKhDqp_tg9rPaKKLui2RevBkVRjP_fR-x6MasdSAGvRsgMGQE8UxAH25K9t762nXjH3SKjznOAKE/s724/Screenshot-5150.png

ទេវតាឆ្នាំថ្មី គឺឆ្នាំរោង ព្រះនាម មហោទរាទេវី ដែលនឹងយាងចុះមកគ្រប់គ្រងជម្ពូទ្វីបនៃមនុស្សលោក នៅវេលាម៉ោង ១០:១៧នាទីយប់ ត្រូវនឹងថ្ងៃសៅរ៍ ទី១៣ ខែមេសា ឆ្នាំ២០២៤ កំណត់បានជាថ្ងៃចូលឆ្នាំថ្មី។ ទេវតាឆ្នាំថ្មី ទ្រង់សោយសាច់ទ្រាយ ពោលគឺជាអម្បូរសត្វឈ្លូស ជាអាហារ ប៉ុន្តែបើគ្មាន ត្រូវដាក់ជំនួសដោយសាច់គោងៀតកញ្ចប់ អមជាមួយនឹងផ្លែឈើ ៥មុខនិងផ្កា។

ទោះជាយ៉ាងណា ទាំងនេះគឺយោងតាមសៀវភៅមហាសង្ក្រាន្តខ្មែរដែលបានចងក្រងទុកមកក៏ពិតមែន ដោយឡែកបច្ចុប្បន្ននេះកំពុងតែហាមប្រាមមិនឲ្យបរបាញ់ឬបរិភោគសត្វព្រៃ ដើម្បីជាការអភិរក្ស។ ម៉្យាងវិញទៀត កម្ពុជាគឺជាប្រទេសកាន់ព្រះពុទ្ធសាសនា ដូច្នេះ ទើបអ្នកប្រាជ្ញអាចារ្យនានាបានណែនាំថា ឲ្យសែនផ្កា ឬផ្លែឈើជំនួសឲ្យសាច់វិញក៏បាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgam-rRw9_qxW4uCGjk8LEXSjEubiFc3nirsFhdW8DPitfLNgsAe5mxOfMLwWS9XN08RMlJvQCBKWRVWz7CgqGl8zY_p92PStlZYZM9TZSiTXY4SbohQD7d3AMdZ40L7HIkqBWVzWAUph-jUGD2qCZ3j5vDyLwmL8y7sK5OaZzWZLVmh7WE6DpILBDSjSc/s900/Mahoatora_Devi.jpg

គួរបញ្ជាក់ថា ទេវតាឆ្នាំថ្មី ព្រះនាម មហោទរាទេវី ជារាជបុត្រីទី៧ នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌ខៀវ លម្អនៅព្រះកាណ៌ដោយសៀតផ្កាត្រកៀត អភរណៈនិលរតន៍ ភក្សាហារទ្រង់សាច់ទ្រាយ ព្រះហស្តស្ដាំទ្រង់កងចក្រ ព្រះហស្តឆ្វេងទ្រង់ត្រីសូល៍ ទ្រង់គង់ផ្ទំបើកព្រះនេត្រនៅលើខ្នងស្ដេចមយូរា (សត្វក្ងោក) ជាយានពាហនៈ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2VLI6t99MgFmxyzQcKMcxxFH0WlpaS29cc0rAcPU3shjERaGxgM1RRGLP8E_KvSJbqOyYcI6V6ygOYr2T2xJw98fLpTAk3Oktfg9zQGXFVkW7RZ1VBNiNcrOOiFF14LBoi4Pu0D_4znpIJdZrmIuLJUBmwXA8e5YzLih9r4g2UADVaYnRwgd5WgwouHE/s851/57486170_2297114980578205_6431498094495399936_n.jpg

ឈ្លោះតែហ្វេនទេ! ជី ដេវីត និង វណ្ណដា ចាប់ដៃគ្នាដោយស្នាមញញឹមបង្ហាញរូបភាពដ៏កម្រឱ្យហ្វេនឃើញ

0

ជារឿងដ៏កម្របំផុតសម្រាប់តារាចម្រៀងរ៉េប ជី ដេវីត និង វណ្ណដា បានជួបមុខតទល់និងចាប់ដៃគ្នាដោយស្នាមញញឹមបន្ទាប់ពីមានរឿងចម្រូងចម្រាសយ៉ាងកក្រើកកាលពីកន្លងទៅនេះ។ ទិដ្ឋភាពដ៏កម្ររបស់អាយដលទាំងពីរដែលបំភ្លេចរឿងចាស់វិលមកល្អូកល្អិនគ្នាវិញនេះបានធ្វើឱ្យហ្វេនៗភ្ញាក់ផ្អើលនិងផ្ទុះពេញបណ្តាញសង្គម។

កាលពីយប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ នៅក្នុងពិធីមង្គលការរបស់ ហេង វិសាល និង ជាស្រីនា ប្រមូលស្ទើរតែទាំងអស់តារាក្នុងស្រុកខ្មែរ Influencer ចូលរួមពិធីមង្គលការរបស់អ្នកទាំងពីរ។ ក្នុងនោះតារាចម្រៀងពីរដួងដែលធ្វើឱ្យហ្វេនៗតែងតែតាមដានជាប់គឺ ជី ដេវីត និង វណ្ណដា ក៏បានចូលរួមដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2N5yjjpSzz7UtMoqpQIYr22PsavmeOT4mWoheVjogJb_3IkKQSd5UUR-Yo4tMmYlGiFSYr4Cv-fvKAsclhg8VtqsQLIMOR5s0LXtp97ZaDo_DvOtUdt3sDnNnOX85TglS8DphKDhDWBVFqyu6rAIDhrTnpU7W4G2qDw00tRrr_sKhtYqa72jmHLLsPgI/s720/image_2024-03-29_08-44-32.png

អ្វីដែលកាន់តែធ្វើឱ្យមហាជនភ្ញាក់ផ្អើល មិនត្រឹមតែ ជី ដេវីត និង វណ្ណដា បានចូលរួមក្នុងពិធីតែមួយនោះទេអ្វីដែលធ្វើឱ្យទស្សនិកជនស្ទើរតែនឹកស្មានមិនដល់នោះគឺអ្នកទាំងពីរបានជួបមុខគ្នាជជែកគ្នាតទល់ពោរពេញដោយស្នាមញញឹម។ ជាពិសេសតារាចម្រៀងទាំងពីររូបនេះដែលមានហ្វេនៗឈ្លោះប្រកែកគ្នាមិនដាច់នៅលើបណ្តាញសង្គមបានចាប់ដៃគ្នាដ៏គួរឱ្យភ្ញាក់ផ្អើលឱ្យហ្វេនៗបានឃើញ។

នេះជារឿងដ៏កម្រមួយនៅក្នុងវិស័យតន្រ្តីរវាង ជី ដេវីត និង វណ្ណដា ដែលវិលមកជានាគ្នាវិញបន្ទាប់ពីមានរឿងចម្រូងចម្រាស។ កន្លងមកទស្សនិកជនមួយចំនួនតែងតែគិតថាតារាចម្រៀងទាំងពីររូបនេះមិនត្រូវគ្នានោះទេ។ បើងាកទៅកាន់ហ្វេនៗទាំងសងខាងវិញគឺតែងតែឈ្លោះប្រកែកគ្នាមិនចេះចប់មិនចេះហើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhui4K5e1O9majlG93tA0OSqYTs2Wd62yTgtiOyafsY3boTZQx3LL1H61xeJTyLsTErRyDBMDMAfac5K6BazYOOxIjhy7qmgAWtlnG6ejlreZxzrjhl5e_GyN-ytI0_qPNvRMhaws7gNPLqlGUgMqHavV7DEqjUaOdtwBl37EoTjctu71KH7THBn60FD8k/s2048/image_2024-03-29_08-46-23.png

បន្ទាប់ពីឃើញរូបភាពអ្នកទាំងពីរ Move On រៀងៗខ្លួនហើយធ្វើឱ្យហ្វេនៗមានការរំភើបចិត្តជាខ្លាំងខណៈរូបភាពនេះហើយជាអ្វីដែលហ្វេនៗមួយចំនួនចង់ឃើញ មិនថាទោះបីជាមានរឿងរ៉ាវធ្លាប់ល្អក់កករយ៉ាងណា ជាខ្មែរតែមួយនៅតែអាចវិលមកត្រូវគ្នាវិញបានដដែល។ លើសពីនេះអ្នកគាំទ្រក៏ចង់ឃើញការសហការរវាង ជី ដេវីត និង វណ្ណដា នាពេលអនាគតផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMIm27XUI7oAolaFoxnYN3Ls5dZs968aOp6snbAupa9Bg5hzZSIwqZCTIN4VtHO9ndE-3H4FKo6N9ls_4Ml0els2X9FYCcgAb7Pq1LRkogJFRT7LWeNlR2KlDmnYQE239bZ_qMMMG0a4dAyWVAZ25Pa6_SSyWx3eWzA8SOakkfbJnRDhRbwBcO3LVT-1c/s2048/image_2024-03-29_08-46-25.png

កាលពីកន្លងមកថ្មីៗនេះ មានវីដេអូខ្លីមួយចែកចាយនៅលើបណ្តាញសង្គម ស្ថិតនៅក្នុងក្លិបកម្សាន្តមួយហើយ ជី ដេវីត បាននិយាយឈ្មោះ វណ្ណដា ពោរពេញដោយស្នាមញញឹមប្រៀបដូចជាមនុស្សស្និទ្ធស្នាលគ្នាជាយូរណាស់មកហើយ។ វីដេអូនោះបានធ្វើឱ្យហ្វេនៗខ្លះញញឹមបិទមាត់មិនជិតព្រមទាំងមានការលើកឡើងថា ឈ្លោះគ្នាតែហ្វេនៗផ្កាប់មុខមួយចំនួននោះទេ ចំណែកឯអាយដលធ្វើខ្លួនធម្មតាមិនមានបញ្ហាអ្វីជាមួយគ្នាឡើយ៕

ស្ថានីយប្រេងឥន្ធនៈថៃប្រកាសមិនដំឡើងថ្លៃប្រេងក្នុងអំឡុងបុណ្យចូលឆ្នាំថ្មី

0

ប្រទេសថៃ ៖ ស្ថានីយប្រេងឥន្ធនៈនៅប្រទេសថៃឈ្មោះ Bangchak បានប្រកាសថា ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០២៤ ស្ថានីយនឹងមិនដំឡើងថ្លៃប្រេងឥន្ធនៈរយៈពេល៦ថ្ងៃ គឺចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ ហើយស្ថានីយនេះនឹងបញ្ចុះតម្លៃប្រេងតាមទីផ្សារពិភពលោកផងដែរ ។

កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ លោក សេរី អនុផាន់ណាន់ អនុប្រធានប្រតិបត្តិក្រុមអាជីវកម្មទីផ្សារមកពីក្រុមហ៊ុន Bangchak លើកឡើងថា ក្នុងអំឡុងពេលចូលឆ្នាំថ្មីខាងមុខនេះ ក្រុមហ៊ុន Bangchak នឹងមិនដំឡើងថ្លៃប្រេងទេ គិតចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ បើទោះជាតម្លៃប្រេងនៅលើទីផ្សារពិភពលោកកើនឡើងក្តី ។ ប៉ុន្តែបើតម្លៃប្រេងនៅលើទីផ្សារពិភពលោកធ្លាក់ចុះ ក្រុមហ៊ុន Bangchak នឹងបញ្ចុះតម្លៃប្រេងតាមដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjo_Ym95BIUFcdqiZlc4LPtHKpppU3eL1V9ZbCC59PENcVfEHoe1JjSNFoP-LjkUt9Nf9gtAvjiawB2-0b7fX8VGd3Dw6QHUovUgzUH4CWDnNOByzHxdsn_abXpvn7U22rH0Qt7jBXdPhEXZO5QeGPVECE6ywlqSbkXzHib9h-OSeEwz0KPUufThCAgzV8/s1200/2548.jpg

ក្រៅពីនេះ ស្ថានីយប្រេងឥន្ធនៈ Bangchak បានរៀបចំសេវាកម្មក្នុងស្ថានីយប្រេង ដើម្បីស្វាគមន៍ និងចូលរួមថែរក្សារាល់ការធ្វើដំណើរទាំងអស់របស់ពលរដ្ឋថៃ ដែលធ្វើដំណើរត្រឡប់ទៅសួរសុខទុក្ខសាច់ញាតិនៅស្រុកកំណើត និងធ្វើដំណើរកម្សាន្ត ។ ស្ថានីយប្រេង Bangchak បានផ្តល់នូវប្រេងមានគុណភាពខ្ពស់ និងមានបន្ទប់ទឹកស្អាតផងដែរ ដើម្បីបំពេញគ្រប់តម្រូវការអតិថិជន និងបំពេញសេចក្តីសុខដល់មនុស្សគ្រប់វ័យ ស្របតាមគំនិត «Greenovative Destination for Intergeneration» ដូចជា ៖

-លក់ប្រេងមានគុណភាពខ្ពស់ និងស្តង់ដារឱ្យអតិថិជន
-បន្ថែមភាពសប្បាយរីករាយ
-បន្ថែមសុភមង្គលក្នុងរដូវកាលទេសចរណ៍
-បន្ថែមភាពកក់ក្តៅជាមួយការធានារ៉ាប់រងសុខភាព ករណីកើតគ្រោះថ្នាក់ក្នុងអំឡុងពេលចូលឆ្នាំថ្មី និង
-បង្កើនថាមពលដល់ការធ្វើដំណើរhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh83E59d6cwLj677qFbnoYxKh3Cuo5sNlnj97AJwo0bTRh8RQBfmZFi7OK5q9ePG_8MoaD5CSEZTtb256KFZe7_ug1FMyBxg9KxOl1WxI0SLS_W721t75UOXw8M4u_Y-OHI3zwQkROYliU_MlW6igkfUypd_dfpxg5GjCdMUftpfgMaPZ2WHSFVQg72fcc/s620/2612458.jpg

ក្រៅពីនេះ ស្ថានីយប្រេងឥន្ធនៈ Bangchak នឹងបង្កើនចំនួនបុគ្គលិកបន្ថែមទៀត ដើម្បីថែរក្សាសណ្តាប់ធ្នាប់ចរាចរណ៍ និងផ្តល់ភាពងាយស្រួលផ្សេងៗ ដូចជា ៖ ហាងលក់អាហារក្នុងស្ថានីយប្រេងឥន្ធនៈ, ទូរ ATM សម្រាប់ផ្តល់សេវាដកប្រាក់ រហូតដល់ការត្រៀមបន្ទប់ទឹកស្អាតមានអនាម័យ, សុវត្ថិភាព និងមានបន្ទប់ទឹកគ្រប់គ្រាន់ ។ លើសពីនេះ ស្ថានីយប្រេងឥន្ធនៈ ក៏បានត្រៀមស្តុកទុកប្រេង និងបង្កើនចំនួនរថយន្តដឹកប្រេងនៅគ្រប់តំបន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0d7aoZyQwFzLFtOlaeDo7GV6eVdMpwWYP2p7icCmNzqpTn29eOg-KNvxKUFuOSZBztseUZqxraIzqjw1ieAz7q9G_O5U9nmqh7rRtaGYgI3zhyKtifslYPZcHc4AYYr4CZhr5hkRk1SekwGAmthRTNIKVuUMva7HeldR80DgsM0O7A6eOeSno9fGmGgI/s620/2636662.jpg

លោក សេរី អនុផាន់ណាន់ អនុប្រធានប្រតិបត្តិក្រុមអាជីវកម្មទីផ្សារ និយាយថា ៖ «ការធ្វើដំណើរក្នុងអំឡុងពេលចូលឆ្នាំថ្មីនេះ ស្ថានីយប្រេងឥន្ធនៈ Bangchak សូមឱ្យអតិថិជនគ្រប់រូបឈប់សម្រាកពីការងារបាត់នឿយហត់ និងនាំគ្នាមកចាក់ប្រេងនៅស្ថានីយ Bangchak គ្រប់សាខានៅទូទាំងប្រទេស ដើម្បីបង្កើនកម្លាំងធ្វើដំណើរបន្តទៀត ។ យើងនឹងទទួលអ្នកដំណើរគ្រប់វ័យ និងសូមឱ្យអ្នកដំណើរគ្រប់គ្នាធ្វើដំណើរត្រឡប់ទៅស្រុកកំណើត និងដើរកម្សាន្តប្រកបដោយសុវត្ថិភាព» ៕

មិនធម្មតា! ត្រឹមតែ ២៧ នាទីសោះរថយន្តអគ្គិសនីចិន បានទទួលការបញ្ជាទិញរហូតដល់ ៥ ម៉ឺនគ្រឿង

0

ប្រទេសចិន៖ កាលពីល្ងាចថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ Xiaomi ដែលជាក្រុមហ៊ុនស្មាតហ្វូនយក្សរបស់ពិភពលោក បានដាក់បង្ហាញរថយន្តអគ្គិសនីដំបូងបង្អស់របស់ខ្លួនគឺម៉ូដែល Xiaomi SU7 ជាផ្លូវការនៅក្នុងប្រទេសចិន ជាមួយតម្លៃត្រឹមតែ ២៩,៩០០ ដុល្លារអាមេរិកប៉ុណ្ណោះ ក្នុងគោលបំណងដើម្បីប្រកួតប្រជែងជាមួយ Tesla Model 3 ក្នុងតម្លៃ ៣៤,០០០ ដុល្លារ។ ដូច្នេះសម្រាប់តម្លៃរបស់រថយន្តអគ្គិសនីចិនគឺទាបខ្លាំងណាស់ ដែលធ្វើឱ្យវាទទួលបានការបញ្ជាទិញរហូតដល់ ៥០,០០០ គ្រឿងក្នុងរយៈពេលត្រឹមតែ ២៧ នាទីប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcgGksDSXiELk_vsgbaNMBTMYmJcAvrMje1BZbzvyTlugXJu5ch2LJIO-nUMwykSaT4nUKYSTDGDHD-GuKjgfjxwDd_jT4kSfZXQ6KGUEm7dXGjpNyIgiDNesBKnMMoEWa-LRRkudHF2jJwZObUCd2lRx8bTbZkBQQBq68RZV4RpgLXrnFhXs72swZrYQ/s828/arenaev_001.jpg

លោក Lei Jun នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Xiaomi បាននិយាយថា គាត់បានត្រៀមខ្លួនជាស្រេចសម្រាប់ការដាក់តាំងបង្ហាញរថយន្តអគ្គិសនី SU7 នៅក្នុងទីក្រុងចំនួន ៣៩ ទូទាំងទីផ្សារប្រទេសចិនជាមួយនឹងការដាក់លក់នៅក្នុងហាងចំនួន ២១១ របស់ក្រុមហ៊ុន។ ទោះជាយ៉ាងណា ក្រុមហ៊ុនមិនបាននិយាយពីគម្រោងលក់រថយន្តអគ្គិសនីនៅបរទេសទេ។ SU7 គឺជារថយន្តអគ្គិសនីដំបូងបង្អស់របស់ក្រុមហ៊ុនស្មាតហ្វូន Xiaomi ដែលវាមាន ៣ ម៉ូដែលគឺ SU7, SU7 Pro និង SU7 Max។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2PbYJiybuH52EfQhEUXpV8UhjptOkoHOUYxVSAyAlt13RsNkFJr92ZyyHEtaauNu8nouagA1nVqZwdaJUcaq9uYm39JPPaopNiinAzMm6nX6QPVZ7lo1rI6zcF-dApmttS8or1PkHs8WaATjw5gdAriHmjkiBzHBz2BJumo_CnE3aIqmnDxBxu1OFb94/s1277/SU3-1.jpg

រថយន្តអគ្គិសនី Xiaomi SU7 ត្រូវបានបំពាក់ដោយថ្ម Blade របស់ BYD ដែលមានសមត្ថភាព ៧៣.៦ kWh អាចបង្កើនល្បឿនពី ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោងរយៈពេល ៥.២ វិនាទី និងឈានដល់ល្បឿនអតិបរមា ២១០ គីឡូម៉ែត្រក្នុងមួយម៉ោង ជាមួយតម្លៃត្រឹមតែ ២៩,៩០០ ដុល្លារអាមេរិកប៉ុណ្ណោះ។ រីឯ Xiaomi SU7 Pro វិញប្រើប្រាស់ថាមពលថ្ម ៩៤.៣ kWh ដែលមានចម្ងាយ ៨៣០ គីឡូម៉ែត្រ និងប្រើស្ថាបត្យកម្មសាក ៨០០V ។ កំណែនេះមានតម្លៃប្រហែល ៣៤,០២៦ ដុល្លារអាមេរិក ដែលស្មើនឹង Tesla Model 3 នៅក្នុងប្រទេសចិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi19kHJJnVox7NlZmcLGt9rihtGIQOEVuSJ9B74bi2NqZjyvStvZvbFSLZ9kGbq33qBw-vKehh8fMffQQRmxiEkvcYtSBhPUlz4W4g-9DBecPdlKBZZQOq_SHZaJMg9oYyxBZHkCunRvzB0881lPHlrzkjbtUz-jE44MTYomGNcL_Gl6ByAGBEzPlri13I/s1280/xiaomi-su7-colors.jpg

ចំណែកឯ Xiaomi SU7 Max ដែលជារថយន្តអគ្គិសនីស៊េរីទំនើបបំផុតមានសមត្ថភាពបង្កើនល្បឿនពី ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោងរយៈពេល ២.៨ វិនាទីជាមួយនឹងល្បឿនអតិបរមា ២៦៥ គីឡូម៉ែត្រក្នុងមួយម៉ោង ដែលមានថាមពលថ្ម ១០១ kWh Qilin ផ្តល់ចម្ងាយ ៨០០ គីឡូម៉ែត្រក្នុងពេលសាកម្តង។ ចំណុចគួរឱ្យចាប់អារម្មណ៍គឺវាអាចដំណើរការបានចម្ងាយដល់ទៅ ៥១០ គីឡូម៉ែត្របន្ទាប់ពីសាកថ្មត្រឹមតែ ១៥ នាទីប៉ុណ្ណោះ។ រថយន្តនេះប្រើប្រព័ន្ធបើកបរ ៤ កង់ កម្លាំងម៉ាស៊ីនភ្លោះគឺ ៤៩៥ kW រួមទាំងកម្លាំងបង្វិល ៨៣៨ Nm និងមានតម្លៃរហូតដល់ ៦៩,០០០ ដុល្លារអាមេរិក៕

រថយន្តអគ្គិសនីវៀតណាមត្រៀមវាយលុកទីផ្សារថៃនាពេលឆាប់ៗ

0

ទេសថៃ ៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់វៀតណាម VinFast បានប្រកាសថា ក្រុមហ៊ុនមានគម្រោងពង្រីកទីផ្សាររថយន្តអគ្គិសនីនៅប្រទេសថៃ នាពេលឆាប់ៗនេះ ។ ជំហានដំបូង ក្រុមហ៊ុនបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនតំណាងចែកចាយរថយន្តចំនួន១៥កន្លែង ដើម្បីបើកមជ្ឈមណ្ឌលលក់រថយន្ត VinFast នៅប្រទេសថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivw6WO6h0oYTi72-3BlSvhLZ5z56rHME6-HFF6nVD1Y_QxXxXfjGu_2SDbhB9SbZ32QS-0QC__j2Hzl6qFSJYKe4_77R4uxWZFnuq2iJfaxla2djhcgJU2bJht90RYypNZ2K5b7znei9eEO1WWWyra1Wnmg5rMM0BPFu3tRnPkhK1hzFW7WPyB5aHGXZw/s1260/DpcJOIb0.jpg

ក្រុមហ៊ុន VinFast និង Dealer នឹងសហការគ្នាយ៉ាងពេញទំហឹង ដើម្បីបើកទីតាំង Showroom ឱ្យបានចំនួន២២កន្លែង ដោយផ្តោតទៅលើទីតាំងស្ថិតនៅតាមបណ្តោយផ្លូវធំៗក្នុងទីក្រុងបាងកក និងតំបន់ជុំវិញ ។ បន្ទាប់មក ក្រុមហ៊ុនទាំងពីរនឹងពង្រីកទីតាំង Showroom ទៅកាន់បណ្តាខេត្ត-ក្រុងធំៗផ្សេងទៀត ដូចជា ៖ ខេត្តឈៀងម៉ៃ, ខនកែន, អ៊ូប៊ុនរ៉ាជថានី, អយុធ្យា និងឈុនបុរី ។

Wu Dang Yen Hang គឺជា CEO របស់ក្រុមហ៊ុន VinFast ប្រចាំប្រទេសថៃ លើកឡើងថា ក្រុមហ៊ុនបានកំណត់គោលដៅថា នឹងចាប់ផ្តើមពង្រីកទីផ្សាររថយន្តអគ្គិសនីម៉ាក VF e34, VF 5, VF 6 និង VF 7 ព្រមទាំងកង់អាគុយផងដែរ ក្នុងរយៈពេល២ខែខាងមុខទៀត ឬនៅត្រីមាសទី៣ នៃឆ្នាំ២០២៤ ។ ក្រុមហ៊ុននឹងផ្សព្វផ្សាយឱ្យបានលម្អិតពាក់ព័ន្ធនឹងតម្លៃរថយន្តទាំងនេះ នាពេលក្រោយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhomh-FTfQ4UsTLc3dCRIh5H_XIgmxw8rLYcJLBjLucOqsgOzZBXciyOt-1DARHYhP7zVCYUDsyQOjCmyA0sh_GuVxYd2l9FhKEUr7KTOdk8ZtYTdNpyJ0H5nNtWFKs5mDAE4S0mdHQ93648d6debPlYWGelDNGj0Q1EzsBO3wk7nwUQMaLF9JkSH_wmic/s929/107287275-1692176691141-gettyimages-1256040606-Nathalie_Jamois__2023-05-18-43.jpeg

ទីផ្សាររថយន្តអគ្គិសនីនៅប្រទេសថៃ បើទោះជាមានទំហំតូចក្តី ប៉ុន្តែវាបានកើនឡើងយ៉ាងឆាប់រហ័ស ដោយសារវិធានការគាំទ្រផ្សេងៗរបស់រដ្ឋាភិបាលថៃ ។ ហេតុនេះ ក្រុមហ៊ុនមានគម្រោងថា នឹងផលិតរថយន្តអគ្គិសនីឱ្យបានរហូតដល់៣០% របស់បរិមាណការផលិតរថយន្តសរុប ចំនួន២លាន៥សែនគ្រឿងក្នុង១ឆ្នាំ ។

នៅឆ្នាំ២០២៤ ក្រុមហ៊ុន VinFast បានកំណត់គោលដៅថា នឹងពង្រីកទីផ្សារយ៉ាងហោចណាស់៥០ប្រទេស ដែលបន្ថែមពីលើទីផ្សារនបង្កើតរួចហើយ ដូចជា ៖ សហរដ្ឋអាមេរិក, កាណាដា និងអឺរ៉ុប ។ បច្ចុប្បន្ននេះ ក្រុមហ៊ុន VinFast បានផ្តោតគោលដៅទៅលើទីផ្សារប្រទេសជិតខាងក្នុងតំបន់អាស៊ី ដូចជា ៖ ប្រទេសឥណ្ឌា, ឥណ្ឌូណេស៊ី, ថៃ និងហ្វីលីពីន ព្រមទាំងក្រុមប្រទេសនៅមជ្ឈិមបូព៌ា និងអាហ្វ្រិកផងដែរ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJiu0lPePejoI09cE2zHmVcaCmTkOwQql2RMPVVD9fuqptdz7nPyoCKjNIp8NvIpYddBufuoBq74CzZ33Ov3fumTr7MkWjoM-8Vl82iidDOIM4Y6iY6dfBVRaTBIkMR7lWOYflWMqD4Ng6ue1qATQ9tt5Q2r2KfhSRV3smt1IRSCHOgpC54BxkeQEgTrg/s1000/246070.jpg

ការឆ្លងជំងឺពីសត្វទៅមនុស្សរាលដាលខ្លាំងនៅប្រទេសវៀតណាម

0

ប្រទេសវៀតណាម ៖ ប្រទេសវៀតណាមបានប្រឈមនឹងហានិភ័យខ្ពស់ ខណៈការឆ្លងជំងឺពីសត្វទៅមនុស្សកើនឡើងជាបន្តបន្ទាប់ ហើយបើគិតចាប់តាំងពីដើមឆ្នាំ២០២៤នេះ មានពលរដ្ឋវៀតណាមបាន ស្លា.ប់ ដោយសារជំងឺឆ្កែ ឆ្កួ.ត យ៉ាងហោចចំនួន២៧នាក់ និង ស្លា.ប់ ដោយសារជំងឺផ្តាសាយបក្សី ចំនួនម្នាក់ ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjl6JxL0hszmMQmu2opjGfw0hPX2JfHw07Iu9kFrwcb9fx0CVX1Crv_gbMN8Bv28NH0LAfTImhekY1Tfl9q6MfJq3z_PQKfk8hEPfnGP2syZkfG2EmdBco6wrB7x2Sd03gfVM2m2Xe33VwHnNJXk5i-bdOJMmIX9V1mdByF_R-Y6q8jqAz_rOWkRnUIdVs/s1000/Rabies_vaccination.jpg

សារព័ត៌មានស៊ិនហួរបានរាយការណ៍ពីទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ថា លោក Phung Duc Tien ជាអនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម បានលើកឡើងក្នុងកិច្ចប្រជុំ ស្តីពី «ការពង្រឹងការការពារ និងទប់ស្កាត់ជំងឺឆ្លងពីសត្វមកមនុស្ស» ថា ស្ថានការណ៍នេះបានបង្ហាញពីការវិវឌ្ឍដ៏ស្មុគស្មាញរបស់ជំងឺ ដែលកំពុងតែកើតឡើងនៅប្រទេសវៀតណាម នាពេលបច្ចុប្បន្ន ។ លោកបន្តថា ការឆ្លងជំងឺនៅតាមព្រំដែន និងអាកាសធាតុក្តៅខ្លាំង គឺជាកត្តាចម្បងដែលបណ្តាលឱ្យមានការឆ្លងជំងឺពីសត្វមកមនុស្ស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhN-7IuqrtQWp0-aD8i1cfZ1jdO8H0rqcZfl8l1nH7Bvy4Cb-cOkspZaagCrgDUf7bcM67ud0NFI3FUEsa6jcGWFdhd7AjhVnUOVjqcwXFMBJE7cuiAy2IvO1s2RbAl7tQ4QXRT2f4v6caAOeBs4exfOBTstMcZQ6x4Ct6ohKpR2b_qQ7u6o6nl_4kq8UA/s1200/drooling-dog.jpg

បើតាមទិន្នន័យរបស់ក្រសួងសុខាភិបាលវៀតណាមបញ្ជាក់ថា ប្រទេសវៀតណាមបានរកឃើញមេរោគផ្តាសាយបក្សីលើមនុស្ស យ៉ាងហោចណាស់២នាក់ បើគិតចាប់ពីឆ្នាំ២០២២ មក និងមានអ្នកស្លាប់យ៉ាងហោចណាស់ម្នាក់ នៅខែមីនា ឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYvBgq085Med3gbHPW0r1PoZrKv7BpBHO51YEIxhKfas4pqrICU3Xk_xlL_lhny9sSaSuxv9YboZjEZqjgnIdQMgTu5RpugZPV581kDLgIk2N5kl7efcAEoMO-7BHy2yDU6BR9WSwIQvpThUPWmjC3oBh1A2QCgZsi3rseMkG3weMf826f_Bb_1xcXVbk/s680/rabies-1706161707-1706161719-1785-1706161762.jpg

ជាមួយគ្នានេះ អ្នកកើតជំងឺឆ្កែឆ្កួត ភាគច្រើនអាចប្រឈមនឹងការស្លាប់ ហើយកាលពីឆ្នាំ២០២៣ នៅប្រទេសវៀតណាមមានពលរដ្ឋស្លាប់ដោយសារជំងឺឆ្កែឆ្កួត ចំនួន៨២នាក់ ។ រីឯរយៈពេល៣ខែដំបូងនៃឆ្នាំ២០២៤ (គឺចាប់ពីខែមករា រហូតដល់ខែមីនា) មានពលរដ្ឋវៀតណាមស្លាប់ដោយសារជំងឺឆ្កែឆ្កួត ចំនួន២៧នាក់ និងមានអ្នកឆ្លងជំងឺនេះកាន់តែច្រើន ជាពិសេស នៅតំបន់ខ្ពង់រាបកណ្តាល ៕

៤ វិធីជួយសន្សំសំចៃថវិការ ពេលប្រើម៉ាស៊ីនត្រជាក់នៅរដូវក្ដៅ

0

នៅពេលដែលអាកាសធាតុក្ដៅហួតហែងខ្លាំងពេក មានតែម៉ាស៊ីនត្រជាក់ប៉ុណ្ណោះដែលអាចជួយបាន ប៉ុន្តែការប្រើម៉ាស៊ីនត្រជាក់ច្រើនច្បាស់ជាធ្វើឱ្យថ្លៃភ្លើងប្រចាំខែអស់ច្រើនលើសពីធម្មតាដោយសារវាប្រើប្រាស់ថាមពលភ្លើងច្រើន។ ទោះជាយ៉ាងណា វិធី ៤ យ៉ាងខាងក្រោមនេះនឹងជួយសន្សំសំចៃថវិកាបានមួយកម្រិតពេលប្រើម៉ាស៊ីនត្រជាក់នារដូវក្ដៅបែបនេះ៖

១.កុំកំណត់សីតុណ្ហភាពទាបពេក៖ បើយោងតាមវិទ្យាស្ថានស្រាវជា្រវ The Energy and Resources Institute របស់ឥណ្ឌាបានបង្ហាញថាបើសិនជាប្ដូរពីការកំណត់សីតុណ្ហភាព ១៨-២១ អង្សាសេ មកដល់ ២៤ អង្សាសេ អាចជួយសន្សំសំចៃថវិកាបានជិត ៥៣ដុល្លារក្នុងមួយឆ្នាំ ហើយការប្ដូរពី ១៨-២១ អង្សាសេ មកដល់ ២៧ អង្សាសេ អាចសន្សំសំចៃបាន ៨៦ដុល្លារ។ នេះបង្ហាញថាការកំណត់កម្រិតសីតុណ្ហភាពរបស់ម៉ាស៊ីនត្រជាក់គឺអាចឱ្យអ្នកសន្សំសំចៃថវិកាបាន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiElMzlStHFhnt0GBHGENQVG2KHd2NxcPjEndhktoWmfhixq1HqPWI7wYUfdMEFw9OBzslfrcjVrE8dytNlHexJJrRBHkpp4tJ_Y9CN9XPFF1PXnkxpsC_mEOY2le8Fna1gCtMJeUrAHl_oZKUNZiAUVz8twKteGT0odPHpFq4BDeMsGzRk9IVav2BlEn8/s1920/How-To-Choose-The-Best-Air-Conditioner-For-Your-Home.jpg

២.កំណត់ឱ្យបិទស្វ័យប្រវត្តិ៖ តាមរយៈតេឡេម៉ាស៊ីនត្រជាក់ អ្នកអាចកំណត់ឱ្យម៉ាស៊ីនត្រជាក់បិទស្វ័យប្រវត្តិនៅពេលទៀបភ្លឺ ដែលជាពេលសីតុណ្ហភាពខាងក្រៅចាប់ផ្ដើមចុះត្រជាក់ ហើយអ្នកអាចពឹងផ្អែកលើកង្ហារតែឯងបាន។https://imgeng.jagran.com/images/2024/feb/split%20ac%20ci1707395600262.jpg

៣.ប្រើកង្ហារបន្ថែម៖ ម៉ាស៊ីនត្រជាក់ និងកង្ហារអាចផ្ដល់នូវប្រសិទ្ធភាពខ្ពស់បំផុតពេលដំណើរការជាមួយគ្នា។ កង្ហារអាចបាញ់ខ្យល់ត្រជាក់ដែលចេញពីម៉ាស៊ីនត្រជាក់ចំទីតាំងដែលអ្នកចង់បាន ហើយវាអាចជួយឱ្យញើសលើខ្លួនឆាប់ស្ងួត បង្កើតជាភាពត្រជាក់លើស្បែកបានយ៉ាងមានប្រសិទ្ធភាព និងលឿនបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9loRCPOvAeVjPc2_RaDit39jLPzQBFQlq7EsE6WXnCi2T7XN22eZAfdGuA-rGZalCBT9BqSoEsDiZSCrr1g54o2cRHgA3t3NQRBhSSAqlawdAm6hbUZKE3uSSpHsVptF8GKU1EhEoj-TK11_efIrAphD2EfAM9WoqCbDL5N8QXrDsCJ0xNZAUzqJNmcI/s936/big-ass-fans-lead.jpg

៤.សម្អាតតម្រងម៉ាស៊ីនត្រជាក់៖ ប្រសិនបើចង់សន្សំសំចៃឱ្យបានច្រើនមែននោះ ការលាងសម្អាតតម្រងម៉ាស៊ីនត្រជាក់ជាប្រចាំនឹងអាចជួយបាន។ តម្រងម៉ាស៊ីនត្រជាក់ដែលមានកកស្ទះដោយកម្ទេចធូលីច្រើន នឹងធ្វើឱ្យម៉ាស៊ីនត្រជាក់ខំធ្វើការរឹតតែខ្លាំងដើម្បីបញ្ចេញខ្យល់ត្រជាក់ ដែលចំណាយថាមពលច្រើន។ ការសម្អាតតម្រងខ្យល់នេះដែរគឺងាយស្រួលបំផុត ដែលអ្នកអាចធ្វើបានដោយខ្លួនឯង និងមិនពឹងពាក់អ្នកសម្អាតនោះទេ៕

មកដឹងពីអត្ថន័យបង្កប់នៃល្បែងប្រជាប្រិយខ្មែរនីមួយៗ ដែលកម្រមានអ្នកដឹង!

0

ល្បែងប្រជាប្រិយខ្មែរ ដែលភាគច្រើនគេតែងនិយមលេងនៅក្នុងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដើម្បីជាការកម្សាន្ត ក៏ដូចជាអបអរដល់ពិធីបុណ្យចូលឆ្នាំថ្មី ដែលក្នុងនោះ គេសង្កេតឃើញថា មានទាំងក្មេង ចាស់ ប្រុស ស្រី កំឡោះ ក្រមុំ ចូលរួមលេងសប្បាយយ៉ាងច្រើនកុះករ ក្នុងឱកាសដ៏មហាឡារិកនេះ។

១ ល្បែងទាញព្រ័ត្រ៖ ល្បែងទាញព្រ័ត្រ ដែលឆ្លាក់នៅតាមប្រាង្គប្រាសាទបុរាណនានានៃប្រទេសកម្ពុជា ដែលបានឆ្លុះបញ្ចាំងអំពីរឿងកូរសមុទ្រទឹកដោះ ដើម្បីយកទឹកអម្រឹតរវាងយក្សនិងទេវតា។ ល្បែងទាញព្រ័ត្រគឺត្រូវបានដាក់បញ្ចូលជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ដោយអង្គការយូណេស្កូ កាលពីថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០១៥។ ល្បែងនេះ ត្រូវបានគេយកមកលេងដើម្បីសបញ្ជាក់អំពីសាមគ្គីភាពជាធ្លុងមួយដើម្បីសម្រេចបាននូវការងាររួម ជាពិសេសគឺត្រូវចេះស្រឡាញ់ យកអាសារគ្នាទៅវិញទៅមកក្នុងចំណោមអ្នកភូមិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4VwPfqeODltiahmxGpl_OmCVkDuAo6hlzBpuMevaq43VbVWY-8GsW-bOy-bnY299a7tTfOA_kj4Qa3svNj4m5_cH2KKrgYTY27yxgnx-BTqwawRUoCZcVC9myw3OyBX_9MObY3yg_ywv_v8Ray36tKMhaBLYL9jaetyIlDSVykrOW525so_lnf_E0ay0/s1080/57379449_2054207161550183_1519259885420675072_n.jpg

២ ល្បែងស្តេចចង់៖ ល្បែងប្រពៃណីខ្មែរមួយបែបទៀត គឺស្តេចចង់ ដែលរបៀបនៃការលេងមិនកំណត់ចំនួនមនុស្សទេដោយដាក់ឲ្យឈរតោងគ្នាមួយជួរ បន្ទាប់មកគេរើសម្នាក់ទៀតសម្រាប់អង្គុយតំណាងធ្វើជាស្តេច។ ល្បែងនេះ គឺមានតំណាលថា នៅក្នុងឱកាសព្រះរាជពិធីមួយនោះ ព្រះបាទឥទ្រ្ទបត្តបុរី បានប្រឌិតល្បែងនេះឡើង ដើម្បីលេងកម្សាន្តជាមួយនឹងមហាមន្រ្តី បន្ទាប់ពីនោះមក ប្រជារាស្រ្តក៏បាននាំគ្នាលេងតាម និងបន្តរហូតមកដល់បច្ចុប្បន្ន។ ខណៈ គោលបំណងនៃល្បែងនេះ គឺបង្រៀនមនុស្សឲ្យចេះជ្រើសរើសមេដឹកនាំឲ្យបានត្រឹមត្រូវ ទើបនាំឲ្យមានសុខចម្រើនដល់ប្រទេសជាតិ។https://scontent.fpnh1-2.fna.fbcdn.net/v/t1.6435-9/92757897_2833293523444163_5861329318956761088_n.jpg?_nc_cat=110&ccb=1-7&_nc_sid=5f2048&_nc_ohc=EyOJ51c3EZAAX9USUoU&_nc_ht=scontent.fpnh1-2.fna&oh=00_AfDxT_O4FaDRU-rGgBPKORw2SQ4u9-CyZ02JTI47xcWh5g&oe=662DDD4D

៣ ល្បែងចាប់កូនខ្លែង ប្រឡែងកូនមាន់៖ ល្បែងនេះ គេលេងដោយជ្រើសយកម្នាក់មានមាឌធំ ដើម្បីធ្វើជាមេមាន់ ហើយអ្នកផ្សេងគឺធ្វើជាកូន ខណៈក៏ត្រូវជ្រើសម្នាក់ទៀតធ្វើជាខ្លែង ចាំចាប់កូនមាន់ផងដែរ។ អត្ថន័យនៃល្បែងនេះ គឺបង្រៀនមនុស្សឲ្យចេះប្រុងប្រយ័ត្ន ក៏ដូចជាចាំការពារមនុស្សក្នុងក្រុមគ្រួសារខ្លួនឲ្យបានល្អ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-hvhqO70isJDQX9T6wPFs2tU8riK7D4QajNEl9_uZM-l48GCGAbaSZXShUb_bBPQHn9IWnA3j77N3i7DmL2HH84ydWh6PX0bO3BZUOOhkZWoh8xw2zy_PY2_h1kGgVh0sQ5GL-tFcqqNAlpWGVNQoDLlcjThWZmc19cXXVPb647mZqSTh1mVNxjM9ZWI/s900/515dcd6decef45828cf3c8e84b13a500.png

៤ ល្បែងលាក់កន្សែង៖ ជាប្រភេទល្បែងប្រជាប្រិយខ្មែរមួយប្រភេទទៀត ដែលតម្រូវឲ្យមានគ្នាចាប់ពី៦នាក់ឡើងទៅ ឲ្យអង្គុយជារង្វង់ ហើយក៏មានម្នាក់ដើរជុំវិញនោះ ព្រមជាមួយនឹងកន្សែងឬក្រម៉ារុំឲ្យណែន ដើម្បីយកទៅលាក់ពីក្រោយខ្នង បញ្ឆោតអ្នកអង្គុយនោះ។ អត្ថន័យនៃល្បែងនេះ គឺដាស់តឿនឲ្យយើងមានស្មារតីរឹងមាំ រហ័សរហួន និងតែងត្រៀមខ្លួនជាមួយនឹងបញ្ហាជានិច្ច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhECg8nTaz1j349EnLsqJjVbo9GH8qyBCQT5jAru_7YA2fsGCnXccmDvdPphRqB2J6OtOPrElguixB0sADkDEChj_eGmQAzv7tO6kZfJBgzpn_bvDP79dgn6TAwP4fhTs34Qg6QZ0fJLiXB9vZk-iJnjVTSLLKlalchNTVZJ8N57t_p8drDfMmotFKBVgI/s1024/c773308e-404a-466d-89ed-d105cf5fa9f3_Untitled-5-1024x682.jpg

៥ ល្បែងចោលឈូង ៖ ល្បែងដែលគេនិយមលេងជាងគេក្នុងរដូវកាលចូលឆ្នាំខ្មែរ គឺល្បែងចោលឈូង ដែលល្បែងនេះត្រូវតម្រូវឲ្យឈរជា២ជួរទល់មុខគ្នា ប្រវែងចម្ងាយ១០ម៉ែត្រពីគ្នា ភាគច្រើនគឺ ស្រីមួយជួរ ប្រុសមួយជួរ។ បន្ទាប់មកគេយកកន្សែងឬក្រម៉ាឲ្យមូលតឹង ដើម្បីធ្វើជា«ឈូង» បោះទៅបោះមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgY7P-fqRvBuV6REUJJSDWxNaaIY_0kBwE-KMT64-zoeiUUVgDOUp9s2RY3T2UHgK3WquzEo6bMjv4OTRtgxYwHYVzm_-WFG5JP5YLxoYO15h0dHDU5f_iEyJzk0jY-yI4tt43OAohM0aLdmx9x2ZvaR8316nDvo4u2ZzDyamR4LYLKIMVqe9Dnziwc0Bk/s931/j.PNG

៦ ល្បែងបោះអង្គញ់៖ សម្រាប់ល្បែងនេះ គេត្រូវចែកមនុស្សជា២ក្រុម មួយក្រុមចាប់ពី២នាក់ឡើងទៅ ហើយយកផ្លែអង្គញ់មក មកដាំកោយ ៣ -៥ និងចែកវេនគ្នា បោះម្ខាងៗទាល់តែអង្គញ់ទាំងនោះដួលអស់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCz_mEZpACbYjoTjGpM5Hl6BJjx_jOKTHU8yPOc_FHiGLFEyQchm4MKi5b_onHVbFj4WT4qZWVfEj39fHjo0_SWJPiUa2CJJg71Nk0-98gBKtaoZfa0hlju_twnMWqIGXcUcwBUDxF3i3ECoXHrxk5IyMy9e_L4eLnkSUKqhbIOq6_eKokPKMShGt3Avc/s1600/10660585_319639071552733_1726579710_n.jpg

ល្បែងប្រជាប្រិយខ្មែរមានយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលក្រៅពីល្បែងដែលបានរៀបរាប់ខាងលើនេះហើយ ក៏មានល្បែងមួយចំនួនទៀតដូចជា រុញអង្រែ វាយក្អម ឡើងសសរខ្លាញ់ លោតបាវ ដណ្តើមស្លឹកឈើ បោកចំបាប់ គុនដំបង លាក់មាន់ ល្បែងឱបត្រឡាច និងពាំពងទាដើម៕

ប្រទេសកាណាដានឹងបង្កើតច្បាប់ថ្មីដោយយកពន្ធទៅលើទឹកភ្លៀង

0

បរទេស៖ កាលពីពេលថ្មីៗនេះ បើយោងតាម National Post ដែលបានចុះផ្សាយនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ថាប្រទេសកាណាដាបានបង្កើតច្បាប់ថ្មីដោយយកពន្ធទៅលើទឹកភ្លៀង ដែលធ្វើឱ្យប្រជាពលរដ្ឋផ្ទុះកំហឹ.ងយ៉ាងខ្លាំង។

រដ្ឋាភិបាលទីក្រុងតូរ៉ុនតូរបស់ប្រទេសកាណាដា បានកំពុងពិចារណាលើច្បាប់ថ្មីដែលតម្រូវឱ្យប្រជាជនត្រូវតែបង់លុយដល់រដ្ឋាភិបាលនៅពេលដែលមានភ្លៀងធ្លាក់ម្តងៗ ដោយលើកមូលហេតុថា ពេលភ្លៀងធ្លាក់ដំណក់ទឹកភ្លៀងនឹងហូរចុះពីដំបូងផ្ទះ បណ្តាលឱ្យហូរកាត់ផ្លូវថ្នល់ជាតិ ស៊ីម៉ង់ បេតុងជាដើម បន្ទាប់មកទឹកភ្លៀងក៏បានហូរចូលទន្លេ និងបឹង ធ្វើឱ្យទឹកទាំងអស់មិនស្អាត ក៏ដូចជាកខ្វក់ ដែលអាចបំផ្លាញបរិស្ថាន។https://media.blogto.com/articles/20210921-rain.jpg?w=2048&cmd=resize_then_crop&height=1365&quality=70

ដូច្នេះហើយប្រជាជនណាដែលមានផ្ទះត្រូវតែទទួលខុសត្រូវលើរឿងទាំងអស់នេះ។ សម្រាប់តម្លៃវិញ រដ្ឋាភិបានបាននិយាយថា នឹងគិតជាការ៉េរបស់តំបូលផ្ទះ ផ្ទៃក្រឡាកន្លែងចតរថយន្ត និងកន្លែងក្រាលបេតុង ដោយមួយម៉ែត្រការ៉េមានតម្លៃ ១.៦៨ សេន រីឯអ្នករស់នៅក្នុងខុនដូរវិញគឺគេយក ១៤-៤៤ សេនក្នុងមួយម៉ែត្រការ៉េ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnwUA1kWAmbPI_R0yIaUDzNQflnwqaK9GWuWyotsUfy1WvM1p9ntzYoEp4SL4XSWWwKiVH0GJ1cGBIDsQy41XpAHMIKB3UFIX9yv_9M_UlMVOwcXzcDwXI-S4L8cP1UlBDgRL3sFuRZnHVTAty65sFG34u7sRy-GoDloo3q7BmOjwXf3-it5eLTgopxIA/s700/20213010_vancouver-rain.jpg

ប្រសិនបើរបាយការណ៍ត្រូវបានដំណើរការ ការផ្លាស់ប្តូរនេះនឹងដោះស្រាយបញ្ហាប្រឈមនៃការគ្រប់គ្រងទឹកភ្លៀងនៅក្នុងទីក្រុងតូរ៉ុនតូរបស់ប្រទេសកាណាដា។
បើយោងតាមគេហទំព័រផ្លូវការរបស់រដ្ឋាភិបាលទីក្រុងតូរ៉ុនតូ បច្ចុប្បន្នអាជ្ញាធរក្រុងកំពុងសញ្ជឹងគិតអំពីការដាក់ឱ្យប្រើប្រាស់ ‘ពន្ធទឹកភ្លៀង’ នេះជាមួយនឹងការអនុវត្តផែនការនៅក្នុងខែមេសា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjthh9a15nv2CUusy0AsqkWn2b7LmHPtB_YFbIafiC6CKnvrP8HbFLh_8gg4aElRIwmrDu3_otvt03R4TwsWpDcmqwAY6TpBYBafXmuax8f0ujx-Hr3wmu0jqDzBgUuN-RJk-rUiT2XmBYdCVmfEhAb5Y8uLK-5QIgIB8kGvZT0W919DfSocNNEul56fo/s2048/EoQeMbaUYAAvOA5.jpg

គេហទំព័រផ្លូវការរបស់ទីក្រុងតូរ៉ុនតូចែងថា រដ្ឋាភិបាលបានសហការជាមួយអ្នកប្រើប្រាស់ទឹក និងអ្នកពាក់ព័ន្ធ កំពុងចូលរួមយ៉ាងសកម្មនៅក្នុងកម្មវិធី ‘ការគិតថ្លៃទឹកភ្លៀង និងការប្រឹក្សាថ្លៃសេវាទឹក’ ។
អាជ្ញាធរគ៏កំពុងប្រមូលមតិកែលម្អយ៉ាងសកម្មពីអ្នកប្រើប្រាស់ទឹក និងអ្នកពាក់ព័ន្ធទាក់ទងនឹងការអនុវត្តសក្តានុពលនៃថ្លៃទឹកភ្លៀង និងថ្លៃសេវាទឹក ដោយអញ្ជើញឱ្យចូលរួមក្នុងការស្ទង់មតិមុនថ្ងៃទី៣០ ខែមេសា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipnjM_JeOqGaCrS6k6FA1WeEkRCFP_5b_2fGZiluysAdg_IOtDgMhrkR0sVIFI7wJvnVvdEGKArXU7fSYUKsk4-3Ta-JzQcWOU4kfPaRza0XiIsdydZK15Ke6dHzdLIBgjEn7TJcwqXVQz6bAIhun5ycFgwKtPtN7GQR1Cp7PVUJP-0iE8HqSpX_yr-PM/s1020/rainy-weather-1-6460077-1687980107012.jpg