Home Blog Page 1142

ប្រាក់ចំណេញរបស់ក្រុមហ៊ុនរថយន្តអគ្គិសនីចិន BYD បានកើនឡើងខ្ពស់មិនធ្លាប់មាន

0

បរទេស៖ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនរថយន្តអគ្គិសនីចិន BYD បានកត់ត្រាការកើនឡើងច្រើនជាង ៨០% នៃប្រាក់ចំណេញសុទ្ធក្នុងឆ្នាំ ២០២៣ បើប្រៀបធៀបទៅនឹងឆ្នាំ ២០២២ គឺកើនឡើងទ្វេដង ចាប់តាំងពី BYD បានទម្លាក់តំណែង Tesla ក្លាយជាក្រុមហ៊ុនលក់រថយន្តអគ្គិសនីដ៏កំពូលរបស់ពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5L4006NMcgq5sA3sSrq5IZK_4fMSqC045P4pdyZEmFnZIpvgxelSh9SQ2vlmWZ6Yy7gA_wk65tJES8Gu_x6Nc2hcsheAXqqFIXluYdvhmKsXcCQ_okGIFlRuJ0A8HT9N_ewIFZvnzAuVrMJ0x_esha1y3F3NoOBGoG2ktfXRq2kTG-YoJMKN531N88iM/s1600/107295493-1693834206759-BYD_Seal_cover_phot.jpg

នៅថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២៤ បើយោងតាម CNN បានឱ្យដឹងថា BYD បានប្រកាសថាប្រាក់ចំណេញសុទ្ធកាលពីឆ្នាំមុនឈានដល់ ៣០ ពាន់លានយន់ (ប្រមាណ ៤.២ ពាន់លានដុល្លារអាមេរិក) ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មាន។ ក្រុមហ៊ុនបាននិយាយថា BYD ទទួលបានប្រាក់ចំណេញយ៉ាងច្រើន បើទោះបីជាត្រូវប្រតិបត្តិការក្នុងបរិបទនៃ “បរិយាកាសខាងក្រៅដ៏ស្មុគស្មាញ” ក៏ដោយ។

នៅក្នុងត្រីមាសទី ៤ នៃឆ្នាំ ២០២៣ BYD ក៏បានវ៉ាដាច់ក្រុមហ៊ុន Tesla នៅក្នុងចំនួនរថយន្តអគ្គិសនីដែលលក់ទូទាំងពិភពលោក។ ដូច្នោះហើយ ពួកគេបានលក់រថយន្តច្រើនជាង ៥២៥,៤០០ គ្រឿង ខណៈដែល Tesla លក់រថយន្តបានត្រឹមតែ ៤៨៤,៥០០ គ្រឿងប៉ុណ្ណោះ។ នៅឆ្នាំ ២០២៣ BYD បានលក់រថយន្តចំនួន ៣.០២ លានគ្រឿងនៅទូទាំងពិភពលោក កើនឡើង ៦២% បើធៀបទៅនឹងឆ្នាំ ២០២២។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrMr1t9WBicNWzL_GUv8PUHoDBq65lEeKtKqkyW0C1aKQYr8Yc5_ylvw88oXF1nlts6ZYSBxcS_IOj6be1qbsObsSlaYUmOoqWGPRI9Hiz_yN9gkOcHyjYG5p5NFUEo-oxYwGvXvYaMobreAt0gw3eFWfGvajC_J-9F65Nbh80ejUsBnRCfkSBX2yUv6o/s1824/BYD-Seal-EV-feature-e1649036401288-BM.jpeg

មូលហេតុដែលរថយន្តចិនវ៉ាដាច់រថយន្តអាមេរិក គឺដោយសារតម្លៃរថយន្តរបស់ BYD គឺទាបជាង Tesla ដែលនេះនឹងជួយពួកគេទាក់ទាញអ្នកទិញជាច្រើន។ រថយន្តថោកបំផុតរបស់ BYD ដែលលក់ក្នុងប្រទេសចិនគឺជាង ១០,០០០ ដុល្លារប៉ុណ្ណោះ។ ទន្ទឹមនឹងនេះ ម៉ូដែលរថយន្តថោកបំផុតរបស់ក្រុមហ៊ុន Tesla មានតម្លៃ ៣៩,០០០ ដុល្លារ។

ទោះជាយ៉ាងណាក៏ដោយ ការប្រកួតប្រជែងដ៏ខ្លាំងក្លា និងសង្រ្គាមតម្លៃកាលពីឆ្នាំមុន ក៏បានប៉ះពាល់ដល់ប្រាក់ចំណេញរបស់ក្រុមហ៊ុនផលិតរថយន្តចិនជាច្រើនផងដែរ។ ទិន្នន័យចុងក្រោយពីសមាគមរថយន្តដឹកអ្នកដំណើរបង្ហាញថា ឧស្សាហកម្មរថយន្តរបស់ប្រទេសបានកត់ត្រាប្រាក់ចំណេញជាមធ្យម ៥% កាលពីឆ្នាំមុន ធ្លាក់ចុះ ១.១% និង ០.៧% បើប្រៀបធៀបទៅនឹងឆ្នាំ ២០២១-២០២២។https://images.axios.com/TFYrsE2FB9nQKkDA8uAO-4AVxO8=/0x314:4500x2845/1920x1080/2024/01/02/1704214533932.jpg

គួរបញ្ជាក់ដែថា សង្គ្រាមតម្លៃនៅតែមិនបង្ហាញសញ្ញានៃការចុះត្រជាក់ឡើយ។ កាលពីដើមខែនេះ BYD បានកាត់បន្ថយតម្លៃចាប់ផ្តើមនៃម៉ូដែលរថយន្តថោកបំផុតគឺ Seagull ៥% មកត្រឹម ៦៩,៨០០ យន់ (ប្រមាណ ៩,៦៧០ ដុល្លារអាមេរិក)។ ក្រុមហ៊ុនផលិតរថយន្តរបស់ចិនផ្សេងទៀតក៏បានប្រកាសពីការកាត់បន្ថយតម្លៃក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះផងដែរ រួមមាន Geely, Chery និង XPeng Motors៕

«Queen of Tears» សម្តែងដោយ Kim Soo Hyun និង Kim Ji Won រក្សាភាពជោគជ័យជាសកល

0

យោងតាមគេហទំព័រ Netflix TOP 10 នៅថ្ងៃទី២៧ ខែមីនា រឿងភាគរបស់ tvN មានចំណងជើងថា «Queen of Tears» ទទួលបានការចូលមើលចំនួន ៤.២ លានដងចាប់ពីថ្ងៃទី ១៨-២៤ ខែមីនា ដោយទទួលបានចំណាត់ថ្នាក់ទី ៤ នៅក្នុង Netflix Global TOP 10 TV Series (មិនមែនភាសាអង់គ្លេស)មានការទស្សនាកើនឡើងគួរឱ្យកត់សម្គាល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgH6p1qStikmyAk6ikoZ79khXoo8s2vfMlQSWYBO2RqVB9tkpQ3v3ZkMXtnkMtf37pk6u3SOiqvnPWh4ULZS_1NWu9nQkxeNHxdrJYFfpJluZ-kpx58VM5UhnYDcm6FDL_5lfGVQpcQ2hQsXAO36aXkGSmE1ZRh9JHw3BQpvWQ1dFozgjRR0E_Q-dqfLjw/s1440/image_2024-03-27_15-46-53.png

ជាងនេះទៅទៀត រឿងនេះបានជាប់ចំណាត់ថ្នាក់កំពូលក្នុងប្រទេសចំនួន ៧ រួមមាន ជប៉ុន ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន ថៃ តៃវ៉ាន់ និងវៀតណាម ហើយបានជាប់ចំណាត់ថ្នាក់កំពូលទាំង ១០ ក្នុងចំណោម៤២ ប្រទេសជុំវិញពិភពលោក។ លើសពីនេះទៀត យោងតាមក្រុមហ៊ុន Flix Patrol ដែលជាសេវាកម្មចំណាត់ថ្នាក់វេទិកា OTT ដ៏លេចធ្លោមួយ «Queen of Tears» បានឆក់យកតំណែងដំបូងក្នុងប្រទេសសរុបចំនួន ១៦ រួមមាន បូលីវី ឥណ្ឌូនេស៊ី ជប៉ុន ម៉ាឡេស៊ី ប៉េរូ ហ្វីលីពីន សិង្ហបុរី កូរ៉េ ថៃ តៃវ៉ាន់ និងវៀតណាម នៅថ្ងៃទី២៦ ខែមីនា នេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdYXEEyJORjHORco6VWJQ49ZOZ-oOFviNvyz8H2Rt7iNySFA0mNZ7K-3aZXAGla0_jf2l0doU7rtYuouEtQhDDOv8fTq6fpe7_09AevLvXvbXkIq2Xgl78TIiipEBwT9BF4TW2k8UIEziUJDhjK_EJnIM6ufJclYAxzbduPjkzKWjMzL5IPngxfXSsp9Y/s1620/image_2024-03-27_15-58-08.png

«Queen of Tears» បង្ហាញពីរឿងរ៉ាវស្នេហាដ៏ក្តុកក្តួលរវាង Hong Hae In (សម្តែងដោយ Kim Ji Won) ដែលជាអ្នកស្នងមរតកនៃក្រុមហ៊ុន Queen’s Group និង Baek Hyun Woo (សម្តែងដោយ Kim Soo Hyun) ដែលជាមេធាវីស្រស់សង្ហា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgH7a8FBWSYxoL4z5o1mIvPUkjK9S-pVCfxbnBaCG9AaBsixJcV9HhX9uGhKJOMWICs7HuBbUWsr50yVzlUq5Ije2tovtn1z6w4bhm6kGWiIbP7OCna5B0X7aLfcfGH-cXGDE3uQXHMm8sNyHkis5OIJaCFTi4PUZRUajv5P6DEY1xGR1ZgKAd4H7RKG8g/s960/image_2024-03-27_15-58-04.png

ជាមួយនឹងអត្រាអ្នកទស្សនាដ៏គួរឱ្យចាប់អារម្មណ៍ ១៤.១% នៅក្នុងភាគទី៦ «Queen of Tears» បានជាប់ចំណាត់ថ្នាក់ខ្ពស់បំផុតរបស់ខ្លួនជារៀងរាល់សប្តាហ៍ចាប់តាំងពីការចេញផ្សាយលើកដំបូង ដែលធ្វើឱ្យវាក្លាយជាអ្នកប្រកួតប្រជែងកំពូលក្នុងចំណោមរឿងភាគដែលរួមបញ្ចូលគ្នារបស់ TV-OTT បីសប្តាហ៍ជាប់គ្នា។ ប្រជាប្រិយភាពរបស់ Kim Soo Hyun និង Kim Ji Won នៅតែបន្តកើនឡើង ស្របជាមួយនឹងភាពជោគជ័យជាសកលរឿងភាគរបស់ពួកគេទោះបីជាបញ្ហាខ្លះបានកើតឡើងក្តី៕

ដើមផ្កាសាគូរ៉ាដ៏ល្បីល្បាញរបស់ជប៉ុនអាចនឹងលែងមានវត្តមាននៅក្នុងប្រទេសនេះនាពេលអនាគត

0

ប្រទេសជប៉ុន៖ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ បើយោងតាម Yahoo News បានឱ្យដឹងថា ដើមផ្កាសាគូរ៉ា ដ៏ល្បីបំផុតរបស់ជប៉ុនអាចនឹងបាត់បង់ដោយសារការប្រែប្រួលអាកាសធាតុ នេះមានន័យថា ពូជផ្កាសាគូរ៉ា អាចនឹងផុតពូជនៅក្នុងតំបន់ជាច្រើននៃប្រទេសជប៉ុននៅឆ្នាំ ២១០០។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWDRkThzDtqLR-hHLPBPMUGgy2uOhRBha_L2_AB2Gwtw3aa4PSTvpk-RZN1N4amjsnZRQp6XyKsWEQOLOeg9BmqOaXpSQHIyS2JR6SWU0dYqcduquNVa7iUfgAcLJFPXp1TRz9315Xnk0-r-DghQVZNvtJG_XRi1hYhFnIFzcKHD6a4Z_EjA7TH3hHRQU/s1600/ba08941a-2d34-420c-895c-af7948fd8f69.jpg
បើតាមទីភ្នាក់ងារឧតុនិយមជប៉ុនបាននិយាយថា បច្ចុប្បន្នប្រទេសនេះមានសីតុណ្ហភាពជាមធ្យម ១.២៧ អង្សាសេ លើសពីធម្មតា ដែលជាការកត់សម្គាល់រដូវរងាក្តៅបំផុតទីពីររបស់ខ្លួន។ និន្នាការនៃខ្យល់ក្តៅគ្របដណ្តប់លើប្រទេសជប៉ុនបានជះឥទ្ធិពលដល់ដើមសាគូរ៉ា ដ៏ពេញនិយមបំផុតនៅក្នុងប្រទេសជប៉ុន ដែលដាំដុះតាំងពីចុងសតវត្សទី ១៩ មកម្លេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgS5ulRxt5d9GSLYkMXdTFLD6QDwiWMzT4e-KUT_vWSwMeo8AzOUQJhVOdukAdrCGA0I6iLQn-WMZ8V67ZAJNDxNJtSSTi3R8JPLIsS3xII88u_LlC2ztzEWAPF146Qn-B0exclc2O5zlaImYKgBqMQ6fpGx5ReLcANsakXet08hBom1voyjEkJDlfloGs/s700/erina.jpg

ពូជផ្កាសាគូរ៉ា ត្រូវការរយៈពេលនៃអាកាសធាតុត្រជាក់ដោយមានសីតុណ្ហភាពក្រោម ៥ អង្សាសេ ដើម្បីជំរុញប្រព័ន្ធរបស់ពួកគេ និងបង្កើតផ្កានិទាឃរដូវដ៏ល្បីល្បាញរបស់ពួកគេ។ ប្រសិនបើនិន្នាការនៃការឡើងកំដៅផែនដីនៅតែបន្ត ការស្រាវជ្រាវដែលមានមូលដ្ឋានលើ AI ព្យាករណ៍ថាពូជដើម សាគូរ៉ា អាចប្រឈមនឹងការផុតពូជនៅក្នុងតំបន់ជាច្រើននៃប្រទេសជប៉ុន ដូចជាខេត្ត Miyazaki, Nagasaki និង Kagoshima នៅតំបន់ Kyushu ក្នុងឆ្នាំ ២១០០។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhnfmsljRF-hwJWxbbWKpD1Z9GYVMP_qbknl6fohgKEN1JBpFkbnBFQhL0WXBc8OOs73u_okTtMM1ImnX70-v_ibF6rCJbGJ4_VE-X6WByhhUSl4loeaSTL3XU_ST-BFidHWttsqrwq45wueS3HeYUSjFAlqB3rOsfGtxzy9Qil7ppH-fyBjlht9aFcVM/s3000/kyoto-cherry-blossom-20576.jpg

លទ្ធភាពនៃការបាត់ដើមសាគូរ៉ា អាចរំខានយ៉ាងធ្ងន់ធ្ងរដល់ពិធីបុណ្យផ្កាសាគូរ៉ា របស់ Hanami ។ យោងតាមការសិក្សាដាច់ដោយឡែកមួយដោយសាកលវិទ្យាល័យ Kansai ដែលធ្វើឡើងជារៀងរាល់ឆ្នាំចាប់ពីចុងខែមីនាដល់ដើមខែឧសភា បានឱ្យដឹងថា បុណ្យផ្កាសាគូរ៉ា របស់ Hanami គឺជាកត្តាជំរុញដ៏សំខាន់នៃវិស័យទេសចរណ៍ ដោយបង្កើតប្រាក់ចំណូលប្រមាណ ៦១៦ ពាន់លានយ៉េន (ប្រមាណ ៤ ពាន់លានដុល្លារអាមេរិក) នៅឆ្នាំ ២០២៣។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiU5hZl2ET5HUo4y_DHy2XWJ30UqcYkgE_8_C1q0nbizpEnrRxSkREoU-SsCVNPIpd2gS5TaqlqIyUeCLb4VTSg1r9oj9UX41ER6vWVwAswtYraVKR7E_o8gG7mIFr4hvUG1Ed5DDhEil37C0aDDdlgSxLscf8CdgzX7_ePfYAkOgxAvgYO_tC0OyJYmCc/s800/Philosophers-Path-800x500.jpg

បញ្ហានេះភាគច្រើនទាក់ទងតែពូជសាគូរ៉ា ប៉ុណ្ណោះ ហើយសម្រាប់ពូជផ្សេងទៀតអាចធន់ទ្រាំ ឬសមស្របទៅនឹងអាកាសធាតុក្តៅជាង។ វាដល់ពេលហើយសម្រាប់ប្រជាជនជប៉ុនក្នុងការដាំផ្កាសាគូរ៉ា ជាច្រើនប្រភេទ ហើយបច្ចុប្បន្នដើមផ្កាសាគូរ៉ា មានប្រហែល ៣០០ ប្រភេទផ្សេងទៀតនៅក្នុងប្រទេសជប៉ុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYyDAj6QARPbINi1ze2-09pgq8XSVrlzI66ZCCEQL6cwCW_GeM5ZlV9GtGbz0KyR0ka8Hty3aj2ijIlRZ2Vw5vePGYg-Ox-h7dEVqgFlxxbo5G4TZ9fZ4FvZi7FMdBbSfBWb251NbLc7UrDjRnwRVKb74dsPNsdH7oD8Xzx5g6UeyHq-fb8XJXN7avNLQ/s1212/0128ed1325ea5faea88a37f998cce1e0.jpg

បន្ថែមពីលើការប្រែប្រួលអាកាសធាតុ ដើមផ្កាសាគូរ៉ា ដែលជានិមិត្តរូបរបស់ប្រទេសក៏ប្រឈមមុខនឹងការគំរាមកំហែងពីប្រភេទសត្វដែលរាតត្បាតផងដែរ ដូចជាសត្វកណ្ដៀង ដែលបង្កគ្រោះថ្នាក់ដល់ការរស់រានមានជីវិតរបស់ពួកគេ។
គួរបញ្ជាក់ដែរថា ប្រទេសជប៉ុនទើបតែបានជួបប្រទះរដូវរងាក្តៅបំផុតទីពីររបស់ខ្លួនក្នុងកំណត់ត្រា ដោយអាកាសធាតុមិនអាចទាយទុកជាមុនបានឡើយ ទោះជាយ៉ាងណាសព្វថ្ងៃ ការប្រែប្រួលអាកាសធាតុបានប៉ះពាល់ដល់រដូវផ្ការីក កីឡាព្រិល និងលំនាំការធ្វើចំណាកស្រុករបស់សត្វស្វា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpR8ePfGNR12sRqto4DGUlmrpADo5xxny4l8QHBo_FqrC2GOGXEA0u_sl6wbYDwNYz9TL334NZy0P_bFBd0RgatT6hK6Vt8IWAt7MLRY7yIT45KG0jM5UgxjuX4PB6-UOHSV5LMrmu_ZWWAscbO1SzBf3TU_wAtSkEtCOxjGM9LUQbBD0nJ1Hk5RNucqI/s1024/image_processing20221206-4-ge22cq.jpg

ដំណឹងល្អសម្រាប់អ្នកផ្គត់ផ្គង់ជីកសិកម្ម! ក្រុមហ៊ុន ក្រុងប៊ុក រតនគិរីអភិវឌ្ឍន៍កៅស៊ូ ត្រូវការទិញជីច្រើនប្រភេទ ក្នុងបរិមាណដ៏ច្រើន

0

យោងតាមសេចក្តីប្រកាសជូនដំណឹងជាសាធារណៈតាមរយៈបណ្តាញសង្គម ក្រុមហ៊ុន ក្រុងប៊ុក រតនគិរីអភិវឌ្ឍន៍កៅស៊ូ ត្រូវការទិញជី ក្នុងបរិមាណច្រើនជាប្រចាំ តាមរយៈរូបភាពការដេញថ្លៃជាសាធារណៈ នូវប្រភេទជី៖ ជីUrê (N:46%) ជីផូស្វាត (P2O5: 15%) ជីKali (K2O: 60%) ដូចច្នេះហើយ អាជីវករ ពាណិជ្ជករ ក្រុមហ៊ុនផ្គត់ផ្គង់ជី ដែលមានប្រភេទដូចបានរៀបរាប់ខាងលើ អាចដាក់ពាក្យដេញថ្លៃ នៅតាមទីតាំង និងកាលបរិច្ឆេទដូចសេចក្តីប្រកាសរបស់ក្រុមហ៊ុននៅខាងក្រោមនេះ។

ក្រុមហ៊ុន ក្រុងប៊ុក រតនគិរីអភិវឌ្ឍន៍កៅស៊ូ សូមជូនដំណឹងដល់ សាធារណជន និងក្រុមហ៊ុនអាជីវកម្មផ្គត់ផ្គង់ជី ទាំងអស់ អោយ បាន ជ្រាប ថា៖ ក្រុមហ៊ុនយើងខ្ញុំមានតម្រូវការប្រើប្រាស់ជីសម្រាប់ផែនការផលិតអាជីវកម្មឆ្នាំ២០២៤ ដែលមានបរិមាណ៖ ជីUrê (N:46%): 448,00តោន ជីផូស្វាត (P2O5: 15%): 638,00តោន ជីKali (K2O: 60%): 344,00តោន។ រូបភាពទិញគឺដេញថ្លៃជ្រើសរើសអ្នកផ្គត់ផ្គង់។ ពេលវេលាប្រគល់ទទួលទំនិញតាម ផែនការ គឺចាប់ពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤។

សាធារណជន និង ក្រុមហ៊ុន អាជីវកម្ម ផ្គត់ផ្គង់ជី ទាំង អស់មានបំណងដេញថ្លៃសូមដាក់ពាក្យ ដេញ ថ្លៃ ចាប់ ពី ម៉ោង៧ព្រឹកថ្ងៃទី២៥ ខែមីនា រហូតដល់ ម៉ោង១៥ ថ្ងៃទី០១ ខែមេសា ឆ្នាំ ២០២៤ រៀងរាល់ ម៉ោង ធ្វើការ ឬទំនាក់ទំនងមកអាសយដ្ឋាន៖ ភូមិមួយ ឃុំ ឡា មីញ ស្រុកបរកែវ ខេត្តរតនគិរី ឬតាម Email: krrc1@yahoo.com.vn និង ពត៌មាន លំអិត សូមទំនាក់ទំនង តាម ទូរស័ព្ទលេខ ផ្នែកភាសារវៀតណាម 0976 599 766; ភាសារខ្មែរ 088 666 2665 ។ សូមអរគុណ!https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5brjXRK4BHem18386M-fqEVPLQONATJPLv7nXfazMYo2gmMriXVumTJ1m3Gc129S4eRDWmPgYi09fTdcD5ABi9DBjW3wNpFSSWzQrt7cdq9S-O5e8d7z3IoGFpUST1ybzNxwf0I9inLKG9A8ktjvfv_iHqI02FbGhZqpCwZYv1iu5VNVJDF8SDCTel34/s529/Screenshot%202024-03-22%20114736.png

ដើម្បីផ្តល់ប្រាក់ចំណូលឱ្យពលរដ្ឋ ប្រទេសថៃនឹងរៀបចំព្រឹត្តិការណ៍តន្ត្រីធំៗចំនួន២ លំដាប់ពិភពលោក

0

ប្រទេសថៃ ៖ អ្នករៀបចំព្រឹត្តិការណ៍តន្ត្រីធំៗចំនួន២ លំដាប់ពិភពលោក គឺ Summer Sonic និង Tomorrowland បានប្រកាសថា នឹងរៀបចំព្រឹត្តិការណ៍តន្ត្រីនៅប្រទេសថៃជាលើកដំបូងក្នុងតំបន់អាស៊ាន ។ វាស្របតាមគោលនយោបាយរបស់នាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin ដែលនិយាយថា ចង់ឱ្យប្រទេសថៃមានព្រឹត្តិការណ៍លំដាប់ពិភពលោក ដើម្បីផ្តល់ប្រាក់ចំណូលឱ្យពលរដ្ឋ ។

លោក Chai Watcharong មន្ត្រីនាំពាក្យទីស្តីការនាយករដ្ឋមន្ត្រីថៃលើកឡើងថា តាមគោលនយោបាយរបស់នាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin បានបញ្ជាឱ្យស្ថាប័នពាក់ព័ន្ធផ្តល់ភាពសំខាន់ និងលើកកម្ពស់សក្តានុពលឱ្យប្រទេសថៃរៀបចំព្រឹត្តិការណ៍ល្បីៗលំដាប់ពិភពលោក ដើម្បីជំរុញសកម្មភាពសេដ្ឋកិច្ច និងជំរុញឱ្យប្រទេសថៃក្លាយជាគោលដៅលេចធ្លោក្នុងការរៀបចំព្រឹត្តិការណ៍លំដាប់ពិភពលោក ជាបន្តបន្ទាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjz-jzUB8-oak9b9hkv16vSeqVmxfNlTEU4YCsZKxUKCnKJDPPauGjSg579LMkVVUmPo68XoEESVy-nasobQdmkIwQwiyK0SnTtU22dCNRQsJC1suLO4ThHFpR_gdNDayQTFxbq5pR6KkwFOcOKVKaqwDoUZY2rvIpuYMbYvdYVEMULOAtQ1t2k3lrKrWQ/s1000/247607.jpg

លោក Chai Watcharong មន្ត្រីនាំពាក្យទីស្តីការនាយករដ្ឋមន្ត្រីថៃបន្តថា វាជាភាពជោគជ័យមួយដែលបានមកពីលទ្ធផលការងាររបស់រដ្ឋាភិបាលអាណត្តិថ្មី ដោយរដ្ឋាភិ
បាលបានពិភាក្សាជាមួយនាយកក្រុមហ៊ុនពាក់ព័ន្ធនឹងការរៀបចំព្រឹត្តិការណ៍លំដាប់ពិភពលោក រួមទាំងពិភាក្សាជាមួយក្រុមហ៊ុនរថយន្តអគ្គិសនីផងដែរ ។ មន្ត្រីនាំពាក្យរូបនេះបញ្ជាក់ថា ក្រោយពីការរៀបចំព្រឹត្តិការណ៍តន្ត្រីធំៗចំនួន២ លំដាប់ពិភពលោកនៅប្រទេសថៃរួចហើយ ព្រឹត្តិការណ៍លំដាប់ពិភពលោក នឹងរៀបចំនៅប្រទេសថៃជាបន្តបន្ទាប់ទៀត ។

ព្រឹត្តិការណ៍តន្ត្រីលំដាប់ពិភពលោក គឺ Summer Sonic Bangkok 2024 នឹងរៀបចំឡើងចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ នៅទីក្រុងថងថានី ។ វាជាការរៀបចំព្រឹត្តិការណ៍តន្ត្រីលំដាប់ពិភពលោក ជាលើកដំបូងនៅតំបន់អាស៊ាន និងជាការរៀបចំលើកទី២ នៅក្រៅប្រទេសជប៉ុន ។ រីឯព្រឹត្តិការណ៍តន្ត្រីលំដាប់ពិភពលោក មួយទៀតឈ្មោះ Tomorrowland គឺជាព្រឹត្តិការណ៍ចម្រៀង EDM ក៏គ្រោងរៀបចំនៅប្រទេសថៃដូចគ្នាដែរ គឺនៅឆ្នាំ២០២៦ ហើយ Tomorrowland អាចរៀបចំនៅប្រទេសថៃជាបន្តបន្ទាប់ រយៈពេល១០ឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAP3aZH4pQayoWGiFXNaSqrxp1sd_9lDw83_8OBDTqT5z8T-AN3teZ2eG6tefzY6u7EOF720zViwpJmWa03Rvi0hlvzlWUnLcIQJOlZm2ek5XB6tNaShAfeFaeW5eXAJJNeaNWpRUN33ERUAUJ0Yt2CV12xQXGlPTJAWgmucrIPQ7HV6bACcXYVSisnEI/s1920/358093143_830374951789585_6029243930049424294_n-1920x1024.jpg

លើសពីនេះ រដ្ឋាភិបាលថៃនឹងជជែកជាមួយអ្នករៀបចំព្រឹត្តិការណ៍លំដាប់ពិភពលោកជាច្រើនទៀត ដោយលោកនាយករដ្ឋមន្ត្រី Srettha Thavisin ថ្លែងថា លោកជឿជាក់លើសក្តានុពលរបស់ប្រទេសថៃគ្រប់ផ្នែក ជាពិសេស គម្រោងហេដ្ឋារចនាសម្ព័ន្ធដែលថៃបានអភិវឌ្ឍន៍រហូតមក ហើយថៃក៏បានធ្វើជាម្ចាស់ផ្ទះដ៏ល្អនាពេលកន្លងមកផងដែរ ។ កត្តាទាំងនេះនឹងធ្វើឱ្យអ្នករៀបចំព្រឹត្តិការណ៍លំដាប់ពិភពលោក ចាប់អារម្មណ៍មកលើថៃ ដើម្បីឱ្យថៃអាចទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនមកកម្សាន្តនៅប្រទេសរបស់ខ្លួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIM6yIynYtW1EIbyY8EIxinl8_lDiDEwCV8uEQBj42wP9Ns351yutxVGNKkAnEXmaCFblpsIs1ZveFgtA1lvj_RgRod5X5zymC7dUYWqrKOZuf_5-LlJEZ-gIRdCnrJBtIULoKOa6ZfTZnO02FTE6VszE7DLZxjtA0wrjtsw0bo0OiTzFvY4mfsgqytx8/s2048/download.jpg

កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ប្រទេសថៃបានរៀបចំសន្និសីទជាផ្លូវការអំពីព្រឹត្តិការណ៍តន្ត្រីលំដាប់ពិភពលោក ក្រោមអធិបតីភាពរបស់នាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin និងលោកស្រី Paetongtarn Shinawatra ប្រធានគណបក្សភឿថៃ និងជាអនុប្រធានគណៈកម្មការអភិវឌ្ឍន៍ Soft Power ប្រទេសថៃ ។

លោក Srettha Thavisin នាយករដ្ឋមន្ត្រីថៃថ្លែងថា លោករីករាយយ៉ាងខ្លាំងដែលព្រឹត្តិការណ៍តន្ត្រីលំដាប់ពិភពលោក Summer Sonic នឹងរៀបចំនៅប្រទេសថៃជាលើកដំបូង ក្រោមឈ្មោះថា «Summer Sonic Bangkok 2024» ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ ។ វាជាការរៀបចំឡើងជាលើកដំបូងនៅក្រៅប្រទេសជប៉ុន ខណៈព្រឹត្តិការណ៍តន្ត្រី Summer Sonic នៅជប៉ុនបានទទួលភ្ញៀវទេសចរជាង៣៥ម៉ឺននាក់ក្នុង១ឆ្នាំ ដែលជាយុទ្ធសាស្ត្រសំខាន់ដើម្បីបង្កើនចំនួនភ្ញៀវទេសចរនៅជប៉ុន ។ ហេតុនេះ ប្រទេសថៃនឹងក្លាយជាកន្លែងទេសចរណ៍ស្របតាមចក្ខុវិស័យ Ignite Thailand ដែលបានប្រកាសនាពេលកន្លងមក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgV9NoQ4spj-onABes8Nm6hEIFoCFHjpNtxT4McbU8ZK5b7uQwd72pY1jkaMF0tlvCJIHUT7u9CdpwZ4wVRrd5PfBNrf6rDn_QM1jHuTHFh1o7dLJ9QUuQSOciyGNLHX_HcRSUKDwfF51ixZOH_HDQnKZRXKkiY2UVh8cwoDIuGt-GnyVm38vUhHGHWJGM/s3193/SummerSonicMarineStage-Zeddperforming-from_a_distance-Aug16-2015.jpg

លោកនាយករដ្ឋមន្ត្រីបន្តថា Summer Sonic នឹងជាឱកាសសម្រាប់តារាថៃដែលស្រឡាញ់តន្ត្រីអាចបង្ហាញសមត្ថភាពទៅកាន់ពិភពលោក រួមទាំងធ្វើឱ្យថៃក្លាយជាកន្លែងទាក់ទាញការប្រគំតន្ត្រីផងដែរ ។ រដ្ឋាភិបាលនឹងគាំទ្រព្រឹត្តិកាណ៍ Summer Sonic Bangkok 2024 ឱ្យទទួលបានជោគជ័យនៅប្រទេសថៃ និងក្លាយជាផ្ទះទី២ ដ៏កក់ក្តៅ ហើយយើងនឹងផ្តល់ភាពងាយស្រួលដល់តារាចម្រៀង និងអ្នកចូលរួមទាំងអស់ ដើម្បីបង្កើតអនុស្សាវរីយ៍ល្អៗ ។ ប្រទេសថៃនឹងទទួលបានភ្ញៀវទេសចររហូតដល់៣៥ម៉ឺននាក់ ដូចការរៀបចំព្រឹត្តិការណ៍តន្ត្រីនៅជប៉ុនដែរ ពីព្រោះវាជាលើកដំបូង ដែលជប៉ុនរៀបចំព្រឹត្តិការណ៍នេះនៅក្រៅប្រទេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhN6hofiryTWnLxXnV42KF60itJqf0WwB9SYhHEhiY_lQk68VwKG74GIJcsgChG9Q2u90EkVRJs7kPo6F6yK1tikG3QOiLf93tg4yI6-cLF5SQi_mLGArcDy_LUfb57F8w9WuumLJ4wRtsJ4OGLD2lSmVotEb0dz98B3QZ2opIZEC8ZJQaI44DUSOfhy2U/s961/tomorrowland-top-100-festivals_0.jpg

ចំណែកលោកស្រី Paetongtarn Shinawatra ប្រធានគណបក្សភឿថៃនិយាយថា លោកស្រីរីករាយខ្លាំងណាស់ ដែលប្រទេសថៃគ្រោងរៀបចំព្រឹត្តិការណ៍តន្ត្រីលំដាប់ពិភពលោក គឺ Summer Sonic នៅខែសីហា ឆ្នាំ២០២៤ ដើម្បីផ្តល់ឱកាសដល់សេដ្ឋកិច្ចថៃ ឬហៅថា Festival Economy ដែលនឹងមានការប្រមូលផ្តុំមនុស្សរាប់ម៉ឺននាក់ទាំងជនជាតិថៃ និងភ្ញៀវទេសចរបរទេស ។ ហេតុនេះ វានឹងជួយជំរុញដល់សេដ្ឋកិច្ចជាច្រើនផ្នែក ដូចជា ៖ ការធ្វើដំណើរ, ការស្នាក់នៅសណ្ឋាគារ, ការលក់ដូរម្ហូបអាហារនៅហាងតូចៗ និងអាជីវកម្មផ្សេងទៀត ៕

ប្រាក់បៀវត្សចាប់ពី ១លាន៥សែនរៀលឡើងទៅ នឹងត្រូវជាប់ពន្ធ ៥ភាគរយ

0

យោងតាមអនុក្រឹត្យដែលចុះហត្ថលេខានៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ បានបញ្ជាក់ថា កម្រិតប្រាក់ខែ ១លាន ៥សែនរៀលចុះក្រោមមិនជាប់ពន្ធប្រចាំខែនោះទេ ខណៈប្រាក់ចំណូល ១៨លានចុះក្រោម ក៏នឹងមិនជាប់ពន្ធប្រចាំឆ្នាំនោះដែរ។

ដោយឡែកសម្រាប់ការជាប់ពន្ធនេះ មានចាប់ពី៥ភាគរយ រហូតដល់២០ភាគរយ តាមកម្រិតនៃប្រាក់បៀវត្សប្រចាំខែ និងតាមកម្រិតប្រាក់ចំណូលប្រចាំឆ្នាំ។

ខាងក្រោមនេះជាតារាង ដែលតម្រូវឱ្យជាប់ពន្ធទាំងអស់៖

 

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqcTjYRsl-WcEJ3pTUCNFN3tln9mGhpdjhpxeXtJzq-ch_nVDUZKszOuYz8B3RUEklW4H5_yAK6LU2eeu2CilnOx8U9o0VzcDpIC_eCKyd2UGq239p0qfs-sMvUSi9cmpuXVIGVN_tzfA5RTciKX18B1ijO4VPMOYxWdR4iRTNRbAUvz7bq65hVLQ2ZpY/s1440/%E1%9F%A2.jpg

 

អាមេរិកដំឡើងរោងចក្រផលិតបន្ទះឈីបនៅប្រទេសថៃ

0

ប្រទេសថៃ ៖ បន្ទះឈីប (ឬ Semiconductor) គឺជាឧស្សាហកម្មរីកចម្រើនយ៉ាងឆាប់រហ័ស ពីព្រោះបន្ទះឈីបជាផ្នែកដ៏សំខាន់នៃការផលិតសម្ភារៈអេឡិចត្រូនិកជាច្រើនប្រភេទ ។ បច្ចុប្បន្ន ពិភពលោកបានឈានមកដល់សម័យឌីជីថល និងធ្វើឱ្យមានតម្រូវការប្រើប្រាស់បន្ទះឈីបកាន់តែខ្លាំង រហូតដល់រោងចក្រផលិតមិនទាន់ ។

ហេតុនេះ បន្ទះឈីបមិនអាចបំពេញតម្រូវការប្រើប្រាស់គ្រប់គ្រាន់ទេ ខណៈការផលិតបន្ទះឈីបមានតែក្នុងប្រទេសមួយចំនួនប៉ុណ្ណោះ ។ នៅខែមីនា ឆ្នាំ២០២៤ ថៃបានទទួលដំណឹងល្អ ក្រោយពីអាមេរិកចាប់អារម្មណ៍សាងសង់រោងចក្រផលិតបន្ទះឈីបនៅប្រទេសថៃ ។https://thethaiger.com/wp-content/uploads/2023/09/Government-Spokesperson.webp

លោក Chai Watcharong មន្ត្រីនាំពាក្យទីស្តីការនាយករដ្ឋមន្ត្រីថៃ លើកឡើងថា ក្រោយពីការណាត់ជួបជាមួយក្រុមហ៊ុនជាច្រើន ដែលជាសភានាំចេញរបស់ប្រធានាធិបតីអាមេរិកបានធ្វើដំណើរមកកាន់ប្រទេសថៃ ព្រមទាំងលោកស្រី ជេនណា អេមរ៉េមុនដូ រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក បានបង្ហាញការចាប់អារម្មណ៍ចូលមកវិនិយោគនៅប្រទេសថៃ ជាពិសេស ឧស្សាហកម្មបន្ទះឈីប ។ អាមេរិក និងថៃ គ្រោងបង្កើតគណៈកម្មការការងារមួយដើម្បីពិភាក្សាអំពីចំណុចលម្អិតបន្តទៀត ។

លោក Chai Watcharong មន្ត្រីនាំពាក្យទីស្តីការនាយករដ្ឋមន្ត្រីថៃបន្តថា តម្រូវការប្រើប្រាស់បន្ទះឈីបបានកើនឡើងខ្លាំង ក្រោយពីពិភពលោកឈានដល់ការប្រើប្រាស់បច្ចេកវិទ្យា ហើយផ្នែកឯកជនអាមេរិកប្រាប់ថា ប្រទេសថៃជាជម្រើសដំបូងគេសម្រាប់ផលិតបន្ទះឈីប ។ អាមេរិកមើលឃើញថា ប្រទេសថៃមានសក្តានុពល និងមានប្រៀបផ្នែកទីតាំង គឺប្រទេសថៃស្ថិតនៅចំណុចកណ្តាលនៃភូមិភាគអាស៊ីអាគ្នេយ៍ ហើយប្រទេសថៃបានប្រកាន់ជំហរកណ្តាល និងមិនពាក់ព័ន្ធជាមួយជម្លោះផ្សេងៗលើពិភពលោក ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfS26S3C_rKXbpyBXshEZHesmU6DQ2T4D9Z6W2SwZvm5Ivxiz8cU5Vm2yEHvdRiIhnIxezeRDSDrn96MFrewhyphenhyphenAIpyDoafZ5gkfNVT8ZX4l3cJuPe0F3WSP1g8xqHtUfpnX_RYvvgTDTGV7j6rEtBVqWT0Tzrph571-4CFPP79JIba2GjdKKVmPUbNEmM/s1080/1697622908969.jpg

ក្រៅពីនេះ រដ្ឋាភិបាលថៃស្ថិតនៅក្រោមការដឹកនាំរបស់លោក Srettha Thavisin នាយករដ្ឋមន្ត្រីថៃ ក៏បានផ្តល់ភាពសំខាន់លើការកសាងហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងការវិនិយោគអាជីវកម្មបៃតងផងដែរ ដែលជាផ្នែកមួយនៃទស្សនវិស័យរបស់ថៃក្នុងការអភិវឌ្ឍឧស្សាហកម្មទាំង៨ផ្នែក ហើយវាស្របនឹងគោលនយោបាយរបស់អាមេរិក ។

លោក Chai Watcharong បន្តទៀតថា ការបង្កើតគណៈកម្មការការងាររវាងអាមេរិក និងថៃ ដើម្បីចរចាពីការវិនិយោគឧស្សាហកម្មផលិតបន្ទះឈីបនៅថៃ ចាត់ទុកថា គឺជាភាពជោគជ័យសំខាន់មួយទៀតរបស់លោកនាយករដ្ឋមន្ត្រីថៃ និងរដ្ឋាភិបាល ដែលបានទាក់ទាញការវិនិយោគចូលប្រទេសថៃ និងដំណើរការនយោបាយឱ្យស្របនឹងតម្រូវការរបស់ផ្នែកឯកជន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnfOZOCB48-Sd-wDbaRgs8-r0rVvd_XBa-itapY-n-YtDn-AF9ozxzImXP6wkNja__fr0bfS4hPK_T4bfjAdTpvPkAKbdq5uisUTYa4DZzN1_HTkFnmUbmlqsJEXz-v1KiF1L7WOY3pVO_VlrXzlkmjjDxauwP8zvGu2QgO1b6GdJ_RqmznyTCfivCtqE/s1200/dautu.jpg

គេជឿថា កិច្ចសហការនេះនឹងធ្វើឱ្យឧស្សាហកម្មផលិតបន្ទះឈីបរបស់ថៃរឹងមាំ រួមទាំងទាក់ទាញឱ្យមានការវិនិយោគផ្នែកឧស្សាហកម្មផ្សេងទៀតនាថ្ងៃអនាគត ដើម្បីធ្វើឱ្យប្រាក់វិនិយោគហូរចូលក្នុងសេដ្ឋកិច្ចថៃ ។ លើសពីនេះ វានឹងជួយលើកកម្ពស់ជំនាញការងារពលរដ្ឋថៃ និងការប្រកួតប្រជែងរបស់ថៃបន្ថែមទៀតក្នុងឧស្សាហកម្មពាក់ព័ន្ធ ។

មុននេះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិកបានលើកឡើងក្នុងអំឡុងពេលធ្វើដំណើរមកប្រទេសថៃថា អាមេរិកនឹងបង្កើនការវិនិយោគនៅប្រទេសថៃបន្ថែមទៀត ដោយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិកសង្កត់ធ្ងន់ថា ថៃនឹងទទួលបានផលប្រយោជន៍យ៉ាងខ្លាំង ក្រោយពីអាមេរិកវិនិយោគបង្កើតរោងចក្រផលិតបន្ទះឈីបនៅថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSXa7cE-mHItSQVJi2qYSXuvfPdzdCXzJz_mNtcMiYel6BEd9hJ21ZkzKUmbiGTskNYS5zPMU8K30mANtdFdLnkxFY3mnsaj6JZua6H5wUtPTUJ-bwmXXT1IGcPxS7ZoI1pAIGXxgllJ67pbN3psqLiul13yQIxnltxTUMTh-XBppVsiDmlKxi101of_c/s2000/Zz01OWQzNGM4ZTc4MDAxMWVjOTg1ZDQ2MGY2ODM0YWVlMg.jpg

នៅខែមីនា ឆ្នាំ២០២៤ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិកបានថ្លែងក្នុងអំឡុងពេលចូលជួបសមាជិកសភាពាណិជ្ជកម្មអាមេរិកនៅប្រទេសថៃ ដើម្បីជំរុញទំនាក់ទំនងសេដ្ឋកិច្ចរវាងអាមេរិក និងថៃ ដោយបញ្ជាក់ថា អាមេរិកនឹងជំរុញការវិនិយោគបន្ថែមទៀតនៅក្រុមប្រទេសឥណ្ឌូ-ប៉ាស៊ីហ្វិក ខណៈបច្ចុប្បន្ន មានសមាជិក១៤ប្រទេស ជាពិសេស ការវិនិយោគផលិតបន្ទះឈីប ។ អាមេរិកមើលឃើញថា បន្ទះឈីបមានតម្រូវការខ្ពស់បំផុតនៅលើពិភពលោក ដោយសារការរីកចម្រើនបច្ចេកវិទ្យាគ្រប់ផ្នែក ។

គេចាត់ទុកថា បន្ទះឈីប គឺជាផ្នែកដ៏សំខាន់សម្រាប់ផលិតសម្ភារៈអេឡិចត្រូនិកផ្សេងៗ ដូចជា ៖ សម្ភារៈអគ្គិសនី, រថយន្ត និងឧបករណ៍បច្ចេកវិទ្យា ។ វាជាឧស្សាហកម្មមួយរីកលូតលាស់យ៉ាងឆាប់រហ័សក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក ។ កន្លងមក រដ្ឋាភិបាលថៃប្រកាសថា ប្រទេសថៃមានសក្តានុពលសម្រាប់បង្កើតរោងចក្រផលិតបន្ទះឈីប ដោយសារថៃមានធនធានមនុស្ស, ការរៀបចំផ្នែកឧស្សាហកម្ម រួមទាំងទំនាក់ទំនងយ៉ាងល្អជាមួយប្រទេសផ្សេងៗ ។ ហេតុនេះ ប្រទេសថៃគឺជាទីតាំងដ៏ល្អសម្រាប់ការវិនិយោគបន្ទះឈីប ៕

មុខងារអាប់ដេតថ្មី One UI 6.1 ជាមួយ Galaxy AI បានដំណើរការជាផ្លូវការនៅលើម៉ូឌែល Galaxy ជាច្រើនរបស់សាមសុង

0

នៅថ្ងៃទី 28 ខែមីនា ឆ្នាំ2024 នេះ ក្រុមហ៊ុន សាមសុង បានប្រកាសជាផ្លូវការក្នុងការប្រើប្រាស់កំណែអាប់ដេតថ្មី One UI 6.1 + Galaxy AI ដ៏ទំនើបចេញពីក្រុមហ៊ុនផ្ទាល់។

នេះជាដំណឹងដ៏ពិសេសសម្រាប់ប្រិយមិត្តរបស់យើងជាច្រើន ដែលជាម្ចាស់ស្មាតហ្វូន/ថេប្លេតស៊េរីមុនៗរបស់ Samsung កំពុងទន្ទឹងរង់ចាំជាយូរមកហើយ ឥឡូវនេះអតិថិជនដែលប្រើប្រាស់ Device សាមសុងអាច អាប់ដេតមុខងារ One UI 6.1 មានភ្ជាប់នឹង AI បានហើយ។

ដោយក្រុមហ៊ុន Samsung Electronics បានបញ្ជាក់ច្បាស់ៗហើយថា ស្មាតហ្វូនត្រកូល Galaxy ទាំងប៉ុន្មានម៉ូឌែលខាងក្រោមនេះនឹងទទួលបានកំណែអាប់ដេត One UI 6.1 ថ្មីមានភ្ជាប់មុខងារ AI ពិសេសៗមកជាមួយដូចមាននៅលើ Galaxy S24 Series ផងដែរ។ ដោយនៅក្នុងរបាយការណ៍ខាងលើនោះ ក្រុមហ៊ុនបានបញ្ជាក់ប្រាប់មកថា Galaxy AI នឹងមកដល់នៅលើស្មាតហ្វូនត្រកូល Galaxy ទាំង 9 ម៉ូឌែល រួមមានដូចជា៖

– Galaxy S23 Ultra
– Galaxy S23+
– Galaxy S23
– Galaxy S23 FE
– Galaxy Z Fold5
– Galaxy Z Flip5
– Galaxy Tab S9 Ultra
– Galaxy Tab S9+
– Galaxy Tab S9

គួរជម្រាបផងដែរថា ស្មាតហ្វូន និងថេប្លេតដែលបានបញ្ជាក់ខាងលើនេះនឹងចាប់ផ្តើមទទួលបានកំណែអាប់ដេត One UI 6.1 + Galaxy AI ហើយ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYVXbEJTcYsxLZS8twem378Mwk1oNaTSLhBTyn14b0lTpqWhKBJNMEFfYVUPgn7oRRVwUYtlhPveuYuL6yNnwkivMc8XTEztLcRJ1PIE41CCY_1F_JoS5sXDeyECOjl5JbfqR9uaAE5Jp9YYP0jw-gtCfH9E8WrJ4yJh1tOjLjYXSjHqe1P5cm7XSOwgw/s3000/Eureka_N-1.jpg

ខេត្តដំបូងគេ ដែលនឹងកម្ចាត់ល្បែងចោលមិនឱ្យមាន បើទោះបីល្បែងស៊ីសងទាំងនោះមានច្បាប់អនុញាត

0

នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នៅក្នុងកិច្ចពិភាក្សាស្តីពីការគ្រប់គ្រងល្បែងផ្សងសំណាង និងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងគ្រប់ប្រភេទ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ដកំពង់ស្ពឺ បានធ្វើការស្នើទៅក្រសួងពាក់ពន្ធ័ សុំមិនឱ្យមានល្បែងស៊ីសងគ្រប់ប្រភេទ កើតមាននៅក្នុងខេត្តកំពង់ស្ពឺ បើទោះជាល្បែងនោះមានច្បាប់ក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSjKPCDOwKrBP8Obu9tAVKa7ZsQpN0UnT_pKiZhhpFoXF4AT7Tgve_eLoBbwAASaty6UlkrJcyuYNSLREMHoWGXAS7SYhmlNFy3ktGlJTExyRU-eYYNyfpAGDBGqOb7hc4xXxxicrEjeYySdR9lAakSWHBXi6mVTAMRjowaCJeTNlGIxZRTkKnSOtMbQk/s1024/433501384_750877080488778_6003827661725103071_n-1024x772.jpg

ឯកឧត្តម វ៉ី សំណាង បានលើកឡើងថា៖”លោកមិនចូលចិត្តជាមួយនឹងការបើកឱ្យមានស៊ីសងក្នុងមូលដ្ឋានរបស់លោកនោះទេ ហើយក៏មិនចង់ឱ្យពលរដ្ឋរបស់លោកនាំគ្នាលេងល្បែងនោះដែរ។ លោកចង់ឃើញពលរដ្ឋរបស់ខ្លួនមានជីវភាពធូរធា ស្របពេលដែលប្រទេសជាតិកំពុងមានការអភិវឌ្ឍ ក្រោមម្លប់នៃសុខសន្តិភាពដែលរកបានដោយបាតដៃស្ថាបនិកសន្តិភាព គឺ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយការប្រកបការងាររោងចក្រ សហគ្រាសកំពុងមានការរីកចម្រើននៅក្នុងខេត្ត ក៏ដូចនៅទូទាំងប្រទេស”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgG5wJw9408dOxzLMIpuBMMMyuv6KWLhMw_OEjF4FVlapksxGYnGGvTwaKX7oV0k28WKkvXsp4S1JH3fjCUTyCNI9_5ORC_RKGPTs0hADkbU4cOVOtQX8KMQCV2rZOXt5Jnla0dznZGKroBUBJx1u70419cR1L6MIAtkqvRQNaKhtng4LI0PM8Ot-omA8Q/s960/631db60faa83c.jpeg

ឯកឧត្ដម បានសង្កត់ធ្ងន់ថា៖”សំណូមពរដល់រដ្ឋាភិបាល ក៏ដូចក្រសួងពាក់ពន្ធ័ សុំមិនឱ្យមានល្បេងស៊ីសងគ្រប់ប្រភេទ កើតមាននៅក្នុងខេត្តកំពង់ស្ពឺ ទោះជាល្បែងនោះមានច្បាប់ក៏ដោយ ល្បែងស៊ីសងគឺនាំមកនូវភាពវិនាសហិនហោចនិងកើតមានហឹង្សាក្នុងគ្រួសារ កើតមានភាពអសន្តិសុខ ចោរកម្ម ឆក់លួចប្លន់ បាត់បង់អស់សន្តិសុខក្នុងមូលដ្ឋាន”៕

 

ការពិត នៃការដកហូតយកតុក្កតាពីស្ត្រីម្នាក់ លក់នៅមុខព្រលានយន្តហោះ

0

កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ មានករណីកងកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ បានរឹបអូសយកតុក្កតាដាក់លើរថយន្ត ដែលតុក្កតាទាំងនោះ ជារបស់ស្ត្រីម្នាក់ដាក់តាំងលក់នៅមុខអកាសយានដ្ឋានអន្តរជាតិភ្នំពេញជាប្រចាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-6deTNwlAbIsiYYzrZa31Jd3RqP12RqV-dOMdSOeo8ztVRSdCu_U98X_vPAQyqrCSQsI31DXDO56SpRzAP0Lo-sxgw2cL8iijFWDpaE6CsyzM7IG0ab0YqV_fHkpTURaC1L_OsjvzOC6brACRNYsFyZBc9icsjNexH2xX2UJvqvjIm7wqdj-2Z5cVmSo/s1280/1e9d2ef86b201452c85d30b8ca7b0127.jpg

បើយោងតាមវីដេអូ ដែលបង្ហោះនៅលើបណ្ដាញសង្គម បានបង្ហាញថា៖” កាលពីវេលាម៉ោងជាង៨ព្រឹក ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ មានស្ត្រីម្នាក់បានក្រាលកៅស៊ូតង់ ដាក់លក់តុក្កតាជាច្រើន នៅលើសាបនៅមុខដីឡូត៌មួយកន្លែង ស្ថិតនៅត្រង់ចំណុចមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ស្ថិតតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ភូមិក្បាលដំរី១ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgogYVo4cZNYiGzAEYiqZAf7AP3gqsZTu8s-Szq5aIlfkOE0xxHTgOHgMHTfcI2Man333sWVma7UuFMRlcQXpV0yin1Y93xw5_NaY_WMq9o-POaNYVZX9wQIT41cBVmNC_IlrANNM2TBJdv8uSs6wPDPCbfjpr233DwKuP-9rZmdyK__4CpP0CVr4uJCXc/s1280/6f4765cc8b73bfdb1bb5be12fd8fb82b.jpg

ជុំវិញករណីនេះ តាមពិតទៅ ដោយសារតែមានក្បួនថ្នាក់ដឹកនាំឆ្លងកាត់ ហើយសមត្ថកិច្ចបានប្រាប់ឱ្យផ្អាកលក់ជាបណ្ដោះអាសន្ន ប៉ុន្តែស្ត្រីអ្នកលក់ គាត់មិនព្រមស្ដាប់ ទើបចាប់យកទៅទុកនៅសាលាខណ្ឌ ពេលចប់ក្បួនថ្នាក់ដឹកនាំឆ្លងកាត់ ទើបប្រគល់ឱ្យគាត់វិញ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhejizZlFehV6U9GS_s64MUJnt4QLcV1vr1_dSA8bSYbpflQxSgHXZSO4NrU-En3CrsXr8HjHUhfKbgQKDKK2ZZcsW8MkW2n-DhErZjxQkUsRzxDYgimdhfdI4yLT9oWYeWQopXSc7tShT47apUAGcC5SLi7N4qTQuegec3hgCJ7AzWZEzwTs4nUbri0N4/s1280/052bcfc5e8f2430882c74efe1e1f1bb0.jpg