Home ព័ត៌មានអន្តរជាតិ ស្ថានការណ៍នៅសមុទ្រចិនខាងត្បូងកាន់តែឡើងកំដៅក្រោយហ្វីលីពីនលើកឡើងបែបនេះ

ស្ថានការណ៍នៅសមុទ្រចិនខាងត្បូងកាន់តែឡើងកំដៅក្រោយហ្វីលីពីនលើកឡើងបែបនេះ

59
0

ប្រទេសហ្វីលីពីន ៖ ស្ថានការណ៍តានតឹងរវាងប្រទេសហ្វីលីពីនជាមួយចិនជុំវិញបញ្ហាសមុទ្រចិនខាងត្បូងកាន់តែកើនឡើងថែមទៀត នៅពេលហ្វីលីពីននិយាយថា ចិនកំពុងតែសាងសង់កោះសិប្បនិម្មិតនៅសមុទ្រចិនខាងត្បូង ។ ប៉ុន្តែចិនបានបដិសេធនឹងការលើកឡើងនេះថា វាជាការចោទប្រកាន់របស់ហ្វីលីពីន និងផ្សព្វផ្សាយពាក្យចចាមអារ៉ាមទៅកាន់ពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYZqJgSU0EwEjsNB-Xd0ketlXZSQPhEb_l90zjX4BZgefjxojOcqCu9Opv9LmBOhq18AArx-cBYiNIO2xUhc4ZPNq6SNf-39SLAwSX12_el5cDxNv_1TywsygOgp3kIFCgAxHZrc5nxAQbMwNY6a3YZVTw8CfmCyGYn3jVYZZenNkDYS7NACC6g2v1hxY/s670/4361191-937592116.jpg

កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ ឆ្មាំសមុទ្រហ្វីលីពីនបានបង្ហាញភស្តុតាងរូបភាពមន្ត្រីចិនស្ថិតនៅលើកោះ Spratly នៅសមុទ្រចិនខាងត្បូង និងស្ថិតក្នុងតំបន់សេដ្ឋកិច្ចរបស់ហ្វីលីពីន ។ ហ្វីលីពីននិយាយថា ប្រទេសចិនចាប់ផ្តើមយកកំទេចផ្កាថ្មទៅគរនៅលើខ្សាច់ ដើម្បីសាងសង់កោះសិប្បនិម្មិត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg83TjdZORY1or4MUZ0PRj6UpomRBGAeHwYVVPgy_NmdkdI2ubFBDdG2FBrPiIF3IkMPnReUS4Q1HwSqvqIWSDJ9suP3frJYPdvKDoA_3MCAJLa-jL8u2pzO0A6Q-e4D3PR32tDYdoR8l9AGPixm_LqT_jfojypjyhFsIQy0aoQhxpuFIDzvhbYCP34-xs/s3872/c8dd6bf93c904bbe945b8b678441ca24.jpg

ក្រុមប្រឹក្សាសន្តិសុខជាតិរបស់ហ្វីលីពីនបានបញ្ជាឱ្យបង្កើនការត្រួតពិនិត្យក្នុងតំបន់សេដ្ឋកិច្ចហ្វីលីពីនបន្ថែមទៀត ។ លោក Jonathan Malaya ជាមន្ត្រីនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិហ្វីលីពីនប្រកាសថា នេះជាភាពទទួលខុសត្រូវរបស់ហ្វីលីពីននៅក្រោមច្បាប់អន្តរជាតិ ដើម្បីការពារកុំឱ្យប៉ះពាល់បរិស្ថាន ហើយហ្វីលីពីននឹងប្រឆាំងមិនឱ្យចិនបង្កើតកោះសិប្បនិម្មិតក្នុងសមុទ្រទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3O89rju_OiHQ_a4pEUGMXKnHVlIIlpqX0L6gz-Z25_jRbxoLH0XjDX-Vx57P-Ue0yv4DxJzeG-3V-N5d5ZdeWdaGFKFvV0bVCQ3iaZ5fUTTSiVIWskXOuRjTEWP3_q5NI0VF7H5hJIo2i3zT213ME9H1s_sNOiOL9zsqQg8FJVwJwtENQ7cgYE5rMFfE/s800/df134a40835c4763828a3e8d1018a86b_XL.jpg

រយៈពេលជាច្រើនឆ្នាំកន្លងមក ប្រទេសផ្សេងៗនិយាយថា ចិនបានព្យាយាមបង្កើតកោះសិប្បនិម្មិត ឬបង្កើនទំហំកោះផ្សេងៗ ក៏ដូចជាសាងសង់អគារយោធានៅសមុទ្រចិនខាងត្បូង ខណៈតំបន់នេះកំពុងតែមានជម្លោះកម្មសិទ្ធិជាមួយប្រទេសជាច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrsePrJIS2ctk1Ry7uegDc-Y2cIohwY3xW46cjPztRdeDnbJdhjYeleCdJ3TBA9lFMeq8aElmwFovoFcrkemOaPA2_V80VWxEOYlJcWb72xAUq6WYdkDsgVrRVoep_gdlG_4NPAsLcMV0InIzc4WNi9qFFaHpDP3Y8dn1c1utHpTOcYYEZUIMTEwXIB-Q/s2000/ef904ead-0059-4c1d-a9d0-334b7471667e.jpeg

ទោះយ៉ាងណា ចិននៅតែបដិសេធជាមួយការលើកឡើងនេះ ។ មន្ត្រីនាំពាក្យក្រសួងការបរទេសចិនបានថ្លែងកាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ ថា ការលើកឡើងរបស់ហ្វីលីពីន គឺជាការផ្សព្វផ្សាយពាក្យចចាមអារ៉ាម, បង្កើតព័ត៌មានក្លែងក្លាយទៅកាន់ពិភពលោកជាបន្តបន្ទាប់ និងមានចេតនាបង្កជម្លោះជាមួយចិន ។ មន្ត្រីនាំពាក្យរូបនេះបានអំពាវនាវឱ្យរដ្ឋាភិបាលហ្វីលីពីនងាកមកដោះស្រាយបញ្ហាជម្លោះតាមរយៈការចរចា ជំនួសការចោទប្រកាន់ចិន ៕