Home ព័ត៌មានអន្តរជាតិ ស្ត្រីម្នាក់មិនបរិភោគអាហារ និងផឹកទឹកអស់១៦ឆ្នាំ តើនាងអាចរស់បានដោយរបៀបណាវិញ?

ស្ត្រីម្នាក់មិនបរិភោគអាហារ និងផឹកទឹកអស់១៦ឆ្នាំ តើនាងអាចរស់បានដោយរបៀបណាវិញ?

66
0

ប្រទេសអេត្យូពី ៖ ស្ត្រីម្នាក់រស់នៅប្រទេសអេត្យូពីស្ថិតក្នុងទ្វីបអាហ្វ្រិកនិយាយថា នាងពុំបានបរិភោគអាហារ និងផឹកទឹកអស់រយៈពេល១៦ឆ្នាំហើយ ដោយសារនាងពុំឃ្លានអ្វីទាំងអស់ ហើយមានអារម្មណ៍ឆ្អែតគ្រប់ពេលវេលា ។ ប៉ុន្តែរាងកាយរបស់នាងបែរជារឹងមាំ និងមានសុខភាពល្អដូចមនុស្សទូទៅ ហើយនាងបានប្រាប់ពីមូលហេតុធ្វើឱ្យនាងមានលក្ខណៈពិសេសនេះទៅកាន់ YouTuber អង់គ្លេសដែលមកសម្ភាសន៍នាង ។

ស្ត្រីរូបនេះឈ្មោះ Muluwork Ambaw អាយុ២៦ឆ្នាំ មានកូនម្នាក់ រស់នៅទីក្រុងជិមម៉ា ប្រទេសអេត្យូពី និយាយថា នាងឈប់បរិភោគអាហារ និងផឹកទឹកតាំងពីនាងអាយុ១០ឆ្នាំ ហើយបើគិតមកដល់ឆ្នាំ២០២៤ នាងពុំបានបរិភោគអាហារ និងផឹកទឹកអស់រយៈពេល១៦ឆ្នាំហើយ ។ បើទោះជានាងចូលចិត្តធ្វើម្ហូប ប៉ុន្តែនាងគ្មានអារម្មណ៍ឃ្លានបាយទេ ហើយម្ហូបអាហារដែលនាងចម្អិន ក៏នាងពុំបានភ្លក្សដែរ ។ រីឯក្រុមគ្រួសាររបស់នាងបញ្ជាក់ថា នាងធ្វើម្ហូបឆ្ងាញ់ណាស់ ។

https://media.gettyimages.com/id/628690970/photo/muluwork-ambaw-claiming-to-have-lived-without-eating-for-years.jpg?s=612x612&w=gi&k=20&c=15sQB5TKWlAN3XbTM7pRfnS-Rksy2GGkuBDZGx0kVtY=

នាងធ្លាប់បានទៅពិនិត្យសុខភាពជាមួយក្រុមគ្រូពេទ្យមកពីប្រទេសជាច្រើន ដូចជា ៖ ឥណ្ឌា, កាតា និងអេមីរ៉ាត់ អារ៉ាប់រួម (ឌូបៃ) ហើយក្រុមគ្រូពេទ្យរកពុំឃើញកាកសំណល់អាហារក្នុងរាងកាយរបស់នាងទេ ។ លើសពីនេះ សុខភាពរបស់នាងល្អធម្មតាដូចមនុស្សទូទៅ និងគ្មានអ្វីខុសប្លែក ។

លោក Drew Binski គឺជា YouTuber អង់គ្លេសល្បីឈ្មោះម្នាក់បានតាមរកនាង Muluwork Ambaw ដើម្បីពិសោធន៍រកការពិត និងរកចម្លើយថា តើនាងរស់នៅដោយរបៀបណា ខណៈនាងពុំបានបរិភោគអាហារអស់រយៈពេល១៦ឆ្នាំ ។ បន្ទាប់មក លោកក៏បានបកស្រាយចម្ងល់នេះក្នុងយូធូបរបស់ខ្លួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhvlttPu6D9XwjkgKSBjRHS8CPLmKuYADYlhFddsyRDq-XsYrH0vm1Q6kjb-Ef9mcr9Bl3N-E87cDlYR8G4bzK0kxQ7JdgXyBUVYZb1lA-sIrpy7tbqNHustCscbhA8GCBKDvBkQx-4rzhMTiglGvChRKhh3NajDoSf0g2X0T35e4qNmxnza4CprBHGtI/s1200/photo_2024-05-15_09-32-33.jpg

នាង Muluwork Ambaw រៀបរាប់ថា ពេលរស់នៅជាមួយឪពុក-ម្តាយ ពួកគាត់តែងតែហៅនាងហូបអាហារពេលព្រឹកមុនទៅសាលារៀន ប៉ុន្តែនាងប្រាប់ថា នាងពុំចង់ហូបទេ ហើយក៏ពុំចង់ផឹកទឹកដែរ សូម្បីតែបន្តិច ។ ហេតុនេះ នាងពុំបានប្រើប្រាស់បង្គន់ទេ គឺនាងចូលបន្ទប់ទឹកពេលត្រូវការងូតទឹកប៉ុណ្ណោះ ។ ពេលមានផ្ទៃពោះ នាងត្រូវទទួលយកទឹកជាតិអំបិលតាមសរសៃឈាម ដើម្បីជួយឱ្យរាងកាយមានថាមពលគ្រប់គ្រាន់ ។ នាងសម្រាលបានកូនស្រីម្នាក់ ប៉ុន្តែនាងគ្មានទឹកដោះធម្មជាតិសម្រាប់កូនទេ ទើបកូននាងពុំបានបៅដោះម្តាយ ហើយត្រូវផឹកទឹកដោះគោជំនួស ។

នាងធ្លាប់បានត្រួតពិនិត្យរាងកាយអស់រយៈពេល៣ឆ្នាំ ជាមួយក្រុមគ្រូពេទ្យជាច្រើនក្រុម ។ កាលពីឆ្នាំ២០២១ នាយករដ្ឋមន្ត្រីប្រទេសអេត្យូពី ក៏ធ្លាប់ជំរុញឱ្យនាងទៅត្រួតពិនិត្យរាងកាយនៅទីក្រុងឌូបៃ (អេមីរ៉ាត់ អារ៉ាប់រួម) ដើម្បីពិសោធន៍បញ្ហារបស់នាង ហើយលទ្ធផលបង្ហាញថា គ្រូពេទ្យរកពុំឃើញភាពខុសប្លែកក្នុងរាងកាយទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgHB_0pBlmOtxgy8jkPVz4YIq0tCqqmtPVustHi-YXyAVC9T9OjZQPtQy6M7jWGTXZ4SPOPOTKFu9rRAjQvh7lgO-9a23xNhsF_fIWTFnaIGR2Jw3J6b2XCuFt4_FEVvsNtgOZ2V4qm5-bpNL0B1sZiV_J3SM7hQzCGfjxHDqUnJNA5ZTZQf9dcxMYWyc/s1200/photo_2024-05-15_09-32-43.jpg

រីឯក្រុមគ្រូពេទ្យប្រទេសអេត្យូពី ដឹកនាំដោយលោកវេជ្ជបណ្ឌិត Addis Ababa ដែលធ្លាប់ត្រួតពិនិត្យរាងកាយនាង ទទួលស្គាល់ថា សុខភាពនាងល្អខ្លាំងណាស់ ហើយគ្រូពេទ្យរកពុំឃើញកាកសំណល់អាហារ និងទឹកក្នុងពោះវៀនទេ មានន័យថា នាងពុំបានបរិភោគអាហារ, ពុំបន្ទោរបង់ និងពុំបត់ជើងតូច ។ គ្មានគ្រូពេទ្យ ឬអ្នកជំនាញណាម្នាក់អាចបកស្រាយពីរាងកាយ និងទម្លាប់ពុំបរិភោគអាហារ ឬផឹកទឹករបស់នាងទេ ។

នាង Muluwork Ambaw កាន់សាសនាគ្រិស្តជឿថា នាងមានលក្ខណៈពិសេសបែបនេះដោយសារព្រះគ្រិស្ត ។ នាងនឹងមិនបរិភោគអាហារ និងផឹកទឹកបែបនេះបន្តទៀត ហើយសម្រាប់អ្នកមិនជឿពាក្យសម្តីនាង ឬគិតថានាងកុហក គឺពួកគេអាចមករកនាងគ្រប់ពេលវេលាដើម្បីមើលថា តើនាងធ្លាប់បរិភោគ ឬផឹកអ្វីខ្លះ ៕