អតីតតារាសម្ដែង Rommel Padilla ត្រូវជាឪពុកតារាសម្តែង Daniel សង្ឃឹមថានឹងមានការផ្សះផ្សាចំពោះទំនាក់ទំនងរបស់កូនប្រុសខ្លួន Daniel Padilla ជាមួយអតីតមិត្តស្រី Kathryn Bernardo។ឪពុកតារាល្បីរូបនេះបានឆ្លើយតបនឹងសំណួរអំពីការបែកបាក់ដ៏ចម្រូងចម្រាសរបស់គូស្នេហ៍តារាល្បីដែលបានបង្ហាញនៅក្នុងបទសម្ភាសន៍មួយដែលបង្ហោះនៅលើ TikTok ។ 
លោក Rommel បានបង្ហាញពីជំនឿរបស់ខ្លួនលើលទ្ធភាពនៃការផ្សះផ្សាដោយនិយាយថា «ខ្ញុំនៅតែអធិស្ឋានថាពេលវេលានឹងមកដល់ដើម្បីឱ្យពួកគេជួបគ្នាម្តងទៀតដើម្បីយល់ពីគ្នាទៅវិញទៅមកព្រោះពួកគេបានលះបង់ពេលវេលាជាច្រើនដើម្បីស្នេហារបស់ពួកគេ»។ លោកបានបញ្ជាក់បន្ថែមថា វាជារឿងធម្មតាទេដែលគូស្នេហ៍ត្រូវប្រឈមមុខនឹងការឈ្លោះគ្នា ដោយបង្ហាញពីបំណងប្រាថ្នាចង់បានស្នេហារបស់ពួកគេឡើងវិញ។ «វាពិតជាកើតឡើង។ មានចំណុចមួយដែលមនុស្សព្យាយាមជាមួយគ្នា» អតីតតារាសម្តែងរូបនេះបានសង្កត់ធ្ងន់បែបនេះ។
ទោះបីជាបានទទួលស្គាល់ការសោកស្តាយរបស់ខ្លួនចំពោះការបែកគ្នារបស់កូនប្រុសរបស់ខ្លួននិង Kathryn ក៏ដោយតែលោកបានកត់សម្គាល់ពីសារៈសំខាន់នៃការឆ្លុះបញ្ចាំងសម្រាប់បុគ្គលទាំងពីរក្នុងអំឡុងពេលដែលពួកគេនៅឆ្ងាយពីគ្នា។
ឪពុកតារាសម្តែង Daniel បានផ្តល់ដំបូន្មានថា «ខណៈពេលដែលពួកគេនៅលីវខ្ញុំសង្ឃឹមថាពួកគេពិតជាឆ្លុះបញ្ចាំងឬថ្លឹងថ្លែងអំពីស្នេហាបច្ចុប្បន្នរបស់ពួកគេ តើយើងគួរត្រលប់មកជានាគ្នាវិញទេ »។
គូសបញ្ជាក់ថា តារាសម្តែង Kathryn Bernardo បានបង្ហោះនៅលើ Instagram កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ២០២៣ ថាទំនាក់ទំនងរយៈពេល១១ឆ្នាំជាមួយមិត្តប្រុស Daniel Padilla ដែលជាស្នេហាដំបូងរបស់បានបញ្ចប់ហើយ។ ក្រោយពីបែកគ្នា គេបានឃើញអ្នកទាំងពីរបានចូលរួមកម្មវិធីជាមួយគ្នាជាហូរហែ ខណៈថ្ងៃកំណើត Kathryn Daniel ក៏បានបង្ហោះជូនពរផងដែរ រួមទាំងសកម្មភាពជាច្រើនទៀតទំនងជាលោកចង់ផ្សះផ្សាទំនាក់ទំនងឡើងវិញ ប៉ុន្តែងាកទៅ Kathryn ហាក់មិនបង្ហាញតម្រុយជានាជាមួយសង្សារចាស់ឡើយ៕










