Home ព័ត៌មានអន្តរជាតិ សូមប្រុងប្រយ័ត្ន! ត្រីមួយប្រភេទនេះត្រូវបានគេចាត់ទុកថាជាត្រីដែលមានគ្រោះថ្នាក់បំផុតលើលោក

សូមប្រុងប្រយ័ត្ន! ត្រីមួយប្រភេទនេះត្រូវបានគេចាត់ទុកថាជាត្រីដែលមានគ្រោះថ្នាក់បំផុតលើលោក

57
0

នៅពេលនិយាយពីត្រីដែលគ្រោះថ្នាក់បំផុតលើលោកនោះ ប្រិយមិត្តភាគច្រើនប្រាកដជាគិតថាជាត្រី Piranha ហើយព្រោះត្រីនេះត្រូវបានគេចាត់ទុកថាជាត្រីកាចសា.ហាវ និងអាចបង្កគ្រោះថ្នាក់ដល់មនុស្ស។ ជាការពិតណាស់ នៅក្នុងបញ្ជីត្រីដែលពិភពលោកចាត់ទុកថាជាត្រីដែលមានគ្រោះថ្នាក់ជាងគេបំផុតក្នុងលោកនោះគឺមានទាំងអស់ ១០ ប្រភេទរួមមាន៖ Piranha, Tigerfish, Stonefish និង Electric Eel…ជាដើម។ ទោះជាយ៉ាងណាកាលពីពេលថ្មីៗនេះ ត្រីមួយប្រភេទនេះក៏ត្រូវបានទទួលស្គាល់ដោយ Guinness World Records ថាជាត្រីដែលមានក្រពេញពិសធំជាងគេក្នុងចំណោមត្រីដទៃទៀត ហើយក៏ត្រូវបានគេចាត់ទុកថាជាត្រីគ្រោះថ្នាក់បំផុតនៅលើផែនដីផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVao0GjcnS984Q-uQNMUlU934C8ZJkg0vwTTjOMAhcdckru0AL9f5Xo-DPAgQuKRenQhpe6d_MqrwezSRFARdqtvPnfC7ba0-8Xfnh5_3u9H8Ex3gKVjM2QbJRFKeCxwHs5b1lW6npRGWQSmK3Ruz5b6TrDl-Kr4xqLrpeGtXWOfTkkeGrO5YKhWjo62c/s960/reef-stonefish-synanceia-verrucosa-4-DH.jpg
ត្រីគ្រោះថ្នាក់នោះមានឈ្មោះថា Devil-faced fish ឬគេហៅថាត្រីមុខអារក្ស ដែលវាច្រើនរស់នៅលើថ្មប៉ប្រះទឹកផ្កាថ្មក្នុងទន្លេជុំវិញពិភពលោក និងស៊ីត្រីតូចៗរួមជាមួយសត្វក្រៀលជាអាហារ។ យោងតាមអ្នកជំនាញនៅសារមន្ទីរអូស្ត្រាលីនៃទីក្រុងស៊ីដនីបានឱ្យដឹងថា ត្រីប្រភេទនេះមានឆ្អឹងខ្នងពុលចំនួន ១៣ លាក់តាមព្រុយខាងក្រោយរបស់វា ដោយជាតិពុលរបស់វាអាចបង្កគ្រោះថ្នាក់យ៉ាងខ្លាំងដល់មនុស្ស និងអាចបណ្តាលឱ្យមានការឈឺចាប់ធ្ងន់ធ្ងរ រហូតដល់ស្លាប់ទៀតផង។ អ្នកស្រាវជ្រាវជីវសាស្រ្ត Bryan Fry សាស្ត្រាចារ្យរងនៅសាកលវិទ្យាល័យ Queensland ប្រទេសអូស្ត្រាលីបាននិយាយថា “នៅពេលដែលជនរងគ្រោះប៉ះលើខ្នងត្រី ក្រពេញពិសរបស់ត្រីនឹងរីកធំ ហើយវានឹងបាញ់ជាតិពុលចេញពីឆ្អឹងខ្នងតាមព្រុយខ្នង” នេះជាមូលហេតុដែលមនុស្សគួរជៀសវាងឱ្យឆ្ងាយប្រសិនបើប្រទះឃើញត្រីមុខអារក្សនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOPNB49ADejaJ-vAHBp2bXa8lafvCwHVg7_dh35XD_hoc2RYuMObOCrthTqQduOHY2T7CN7Xgv0eUeYlm5NIih71v0pj0I8ZxL_y7U30IDzi1i_1TRhADXtZ8ExhBm_FxoQpum84D1RnbofXTC3e6PgDxgvf2NG432WPxx-iHjseQlmsyAJLUh7J8hMTk/s1200/stonefish-swimming-feature.jpg

ទោះជាយ៉ាងណាក៏ដោយយោងតាមអ្នកជំនាញ ប្រសិនបើមនុស្សប៉ះវាដោយចៃដន្យហើយមានការឈឺចាប់ខ្លាំង អ្នកអាចព្យាបាលដោយទឹកក្តៅឧណ្ឌៗដើម្បីជួយបន្ធូររបួស និងបន្សាបជាតិពុលបានខ្លះៗក្នុងពេលរង់ចាំការសង្គ្រោះពីគ្រូពេទ្យ។ គួរបញ្ជាក់ដែរថា ត្រីមុខអារក្ស ឬ Devil-faced fish មានប្រវែងពី ៣០ ទៅ ៤០ សង់ទីម៉ែត្រល្អក្នុងការក្លែងខ្លួននិងប្រើល្បឿនដើម្បីបរបាញ់។ បន្ទាប់ពីត្រីកំណត់អត្តសញ្ញាណរបស់វាហើយ វានឹងធ្វើការខាំក្នុងពេលត្រឹមតែ ០.០១៥ វិនាទីប៉ុណ្ណោះដើម្បីលេបគូប្រកួតទាំងមូល។ ដូច្នេះឆ្អឹងខ្នងដ៏មុតស្រួចដូចម្ជុលរបស់វាដើរតួជាយន្តការការពារ ហើយត្រូវបានលើកឡើងត្រង់នៅពេលដែលត្រីមានអារម្មណ៍ថាមានការគំរាមកំហែង។ ដុំពកនីមួយៗនៅខាងក្រោយក៏ត្រូវបានបំពាក់ដោយក្រពេញពិសខាងក្រៅពីរ។ ភាពធ្ងន់ធ្ងរនៃមុខរបួសត្រូវបានវិនិច្ឆ័យដោយផ្អែកលើចំនួនបន្លាដែលជនរងគ្រោះបានប៉ះ និងជម្រៅដែលបន្លាត្រូវបានបង្កប់នៅក្នុងស្បែក៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3c6enolNs0OIaABNC-kHiRS6ZoEIW9piOQQr8Zgvry3FEI75eB4fAiV0T65mZJKbTCPJACw_9BpKGJzBeVSlmSuuAMOp-69j-SZUuCKYOry_fS_X0rPq-FjM5Jd_VrCkAOAp661N48BYBqbMW66oRofUA_0QszZWejpfszEPjZ3KwqbfkLO0xKlLm81M/s1280/photo_2024-05-15_09-52-09.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLxcQMA1BZlOK9lcpgVSoWYbygMhboz7idDGtbPjOuQtyABxzDjJiJYuTQwWCmdKHx2uxSGGL-wfV8vD2WL9WiyOHKGXa4OawoUxhY-iMGhc1E5jz8Zq70b6Ty3SBE8NJzOoaMjRPOwCsO6N9MHb73xuylACA-1S89ChuG0LKqnsprDQY2aFbYJCYegxY/s1280/photo_2024-05-15_09-52-21.jpg