វីដេអូខ្លីមួយចែកចាយនៅលើបណ្តាញសង្គមបន្ទាប់ពីឃើញអ្នកសារព័ត៌មានសម្ភាស អ៊ីណូ នៅលើស្ពានមួយដែលមានអ្នកទៅលោតទឹកសម្លាប់ខ្លួន ស្មានថាតារាចម្រៀងរូបនេះចង់បញ្ចប់ជីវិតរបស់ខ្លួនដោយសារតែជំពាក់បំណុលរាប់ម៉ឺនដុល្លារទៅហើយតាមពិតគ្រាន់តែជាការសម្តែងក្នុង MV ថ្មីសោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvjmCKV-S3WMCw5TPBdXx890rxMcNOcQUTl2ZrwgtADoEPrrbZPBWiswn3h2sn7hkOaaZGUklkuJpvewuA16K3eDiAN92b0k1mVl-ionQfzSEBwmm1rcIKvuCPvabvWsgeMwLtkldTmyGqJsLZmkmf_Nl_FtsQwc3-rardb8-E34o5Q6lelYOkL9gUxbM/s2048/image_2024-05-14_10-40-33.png

ទស្សនិកជនមួយចំនួនធំជ្រាបមកហើយកាលពីកន្លងទៅនេះតារាចម្រៀងក្នុងទ្រនំសាន់ដេ លោកអ៊ីណូ ទម្លាយរឿងឯកជនភាពរបស់ខ្លួនជំពាក់បំណុលរាប់ម៉ឺនដុល្លារពីកម្ចីអនឡាញចិនដោយសារតែរកស៊ីខាតឡុងចុង។ ការលាតត្រដាងនេះគឺលោកចង់សុំឱ្យម្ចាស់បំណុលយោគយល់កុំខលមកគំរាមលោកព្រោះលោកភ័យខ្លាច ខណៈក្នុងមួយថ្ងៃលោកត្រូវចំណាយសងការប្រាក់ជាង១០០០ដុល្លារ។ ការបញ្ជាក់ថាលោកជំពាក់បំណុលរាប់ម៉ឺនដុល្លារនេះលោកអះអាងយ៉ាងច្បាស់លាស់ថាខ្លួនមិនបានផុងខ្លួនលេងល្បែងនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFVZHT7ZIi3KePsylZktkb3d9-GZWFYeAlH24drX5whQ59KDdPPt9J59o2W7SzOE_8goepMrEHCKVF67GhtIRQX8165uLJOdQPHemfcQtq0SzYZ0GCks_gSHdX0Ah8uJS4EWYZuI6Vz5akJIjir1-2IpMTz7l4DIaXJLPo7LvgCUNc0urPQKbGi5WxFg4/s2048/image_2024-05-14_10-40-37.png

ក្រោយពី អ៊ីណូ ទម្លាយរឿងនេះជាសាធារណៈដើម្បីឱ្យក្រុមហ៊ុនឃើញទុក្ខលំបាករបស់លោកហៅលោកទៅច្រៀងតារាចម្រៀងរូបនេះទទួលបានការងារពីភរិយារបស់តារាចម្រៀង កែវ វាសនា ក្នុងការប្រម៉ូតផលិតផល ខណៈអ្នកក្នុងចង្កោមសិល្បៈមួយចំនួនបានជួយជាថវិកាផងដែរ។ មួយរយៈក្រោយមក អ៊ីណូ ក៏បង្ហាញពីទុក្ខកង្វល់របស់ខ្លួនម្តងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfvBKTgM-0XMGG0_O_9J-ZROQeoYWEvMoMzoDGITMzVhwx0derGOq4Z4Tbrq_XoiNFQjw61WjhR2RxILnrjMZq1Okx3jVpV_JhBQPGvcTNujnUJaPkRSXefzE40vL86iGu-A0sfPkQl73KAgg2BE18TBjokCujeyS78UAivKgtE_zz4ZoBtmQExcVCInY/s2048/image_2024-05-14_10-40-30.png

អ្វីដែលធ្វើឱ្យអ្នកគាំទ្របុកពោះនឹកស្មានថា អ៊ីណូ ចង់បញ្ចប់ជីវិតនៅលើស្ពាននោះបន្ទាប់ពីមានវីដេអូបង្ហោះនៅលើបណ្តាញសង្គមឃើញអ្នកសារព័ត៌មានសម្ភាសអ៊ីណូក្នុងរូបភាពដោយការអស់សង្ឃឹមដែលមហាជននឹកស្មានថាការចង់លោតទឹកសម្លាប់ខ្លួនរបស់ អ៊ីណូ គ្មានអ្វីក្រៅពីលោកជំពាក់បំណុលនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh70w_-V0q5bjnEdTENnnEwAkQ1NIpD6kNDITCBdH7ylprqN1YOeBrdpv5DCldkeJ4v_RLOnZ7yWpV8vhmsWN9PyVJJW-1xPo3jWeBauHp_BdnePEIKEuZbC8W-Ij4gk83j9tnVtsvZcnVdmF0pTjIBFkWRsgryn60hbhkzKJ6oWcaJ7ioepeM3rCxuvNc/s2048/image_2024-05-14_10-34-17.png

យ៉ាងណាមិញ អ្វីដែលអ្នកគាំទ្រនាំគ្នាភ័យបុកពោះចំពោះអ៊ីណូ ចង់បញ្ចប់ជីវិតខ្លួននោះមិនមែនជាការពិតនោះទេ វីដេអូដែលបង្ហាញក្នុងបណ្តាញសង្គមគ្រាន់តែជាមួយផ្នែកក្នុង MV របស់លោកតែប៉ុណ្ណោះ៕