Home ព័ត៌មានអន្តរជាតិ អ្នកជំងឺវះកាត់ដូរក្រលៀនសត្វជ្រូកបានទទួលមរ.ណភាព ខណៈក្រុមគ្រូពេទ្យនិយាយបែបផ្សេងពីភាពជោគជ័យរបស់ខ្លួនទៅវិញ

អ្នកជំងឺវះកាត់ដូរក្រលៀនសត្វជ្រូកបានទទួលមរ.ណភាព ខណៈក្រុមគ្រូពេទ្យនិយាយបែបផ្សេងពីភាពជោគជ័យរបស់ខ្លួនទៅវិញ

68
0

សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា លោក Rick Slayman ជនជាតិអាមេរិក ដែលបានដូរក្រលៀនខូចរបស់លោកជាមួយក្រលៀនជ្រូកដោយជោគជ័យ កាលពីខែមីនា ឆ្នាំ២០២៤ ក្នុងមន្ទីរពេទ្យ Massachusetts General សហរដ្ឋអាមេរិក បានទទួលមរ.ណភាព ហើយ ។ ប៉ុន្តែគ្រូពេទ្យជំនាញនិយាយថា មរ.ណភាព របស់លោកពុំពាក់ព័ន្ធជាមួយការដូរក្រលៀនទេ ។

លោក Leonardo Realla ជាវេជ្ជបណ្ឌិតជំនាញផ្នែកដូរក្រលៀននៅមន្ទីរពេទ្យ Massachusetts General សហដ្ឋអាមេរិកនិយាយថា តាមការត្រួតពិនិត្យបង្ហាញថា ការដំណើរការរបស់ក្រលៀនជ្រូកជាមួយរាងកាយរបស់អ្នកស្លាប់ គឺដំណើរការយ៉ាងល្អក្នុងថ្ងៃដែលលោក Rick Slayman ស្លាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFTe9dQGjEQZU5YJB1Ganx2KlJme9HfzlCJ1o9auxPQqBZJpmoIiBnS-KpftQ3DKJViJy5Ln3_HsXbCPlUa_FCuILa_hY4oTpHAOxXxExbA9AQW9fzeZxLUhsY1H0j1Dkrr7JzXpn6BbPAF2VERVlbdpKGfvikn0BUDXXknau-IU5o9IFJ5juq0lC3GQM/s1280/photo_2024-05-15_11-05-07%20(3).jpg

រីឯលោកវេជ្ជបណ្ឌិត Mike Curtis ជា CEO របស់ក្រុមហ៊ុន eGenesis មានឯកទេសផ្លាស់ប្តូរក្រលៀន និយាយថា លោក Rick Slayman មានប្រវត្តិជំងឺសាំញ៉ាំ គឺលោកកើតជំងឺបេះដូង, សរសៃឈាម និងជំងឺទឹកនោមផ្អែម ។ លទ្ធផលការត្រួតពិនិត្យដំបូងបង្ហាញថា ការស្លាប់របស់លោកពុំពាក់ព័ន្ធនឹងការផ្លាស់ប្តូរក្រលៀនទេ ហើយក្រលៀនជ្រូកក្នុងខ្លួនលោក បានដំណើរការល្អក្នុងថ្ងៃលោកស្លាប់ ។

ក្រុមគ្រូពេទ្យបញ្ជាក់ថា មូលហេតុពិតប្រាកដនៃការស្លាប់របស់អ្នកជំងឺពុំទាន់មានភាពច្បាស់លាស់ ហើយគ្រូពេទ្យសន្និដ្ឋានថា វាអាចបណ្តាលមកជំងឺសរសៃឈាម និងបេះដូង ។ លោក Rick Slayman អាយុ៦២ឆ្នាំ រស់នៅទីក្រុង Weymouth រដ្ឋ Massachusetts សហរដ្ឋអាមេរិក បានវះកាត់ផ្លាស់ប្តូរក្រលៀនខូចរបស់លោកជាមួយក្រលៀនជ្រូក កាលពីខែមីនា ឆ្នាំ២០២៤ ហើយការវះកាត់នេះបានចំណាយពេលអស់៤ម៉ោង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEu24S1HJneQyS2JMPLgN__QFluOCendfvMGttFnRV6diPnQqmHalm4CEkmZlAZtjxdX-4c4re5lKmt6y_7I6Vy_8ucD42zOlqGeB6bnQrK9aJvOVzpKaSsBBvzUanHhGo9QIwfjvuQ8oGlZod9GgpykVv0RuspWyT5UlzbZM9jasPwwWsGbxAs7rGG_o/s925/photo_2024-05-15_11-05-07.jpg

តាមលទ្ធផលស្រាវជ្រាវមួយចុះផ្សាយក្នុងទស្សនាវដ្តីវេជ្ជសាស្ត្រ Nature កាលពីខែតុលា ឆ្នាំ២០២៣ បង្ហាញថា ក្រោយពីក្រុមហ៊ុន eGenesis សាកល្បងយកក្រលៀនជ្រូកទៅដាក់ក្នុងខ្លួនស្វា ឃើញថា ទទួលបានជោគជ័យ ទើបក្រុមហ៊ុននេះសាកល្បងដាក់ក្រលៀនជ្រូកក្នុងខ្លួនមនុស្ស ។

ទិន្នន័យរបស់ United Network for Organ Sharing បង្ហាញថា ជនជាតិអាមេរិកប្រមាណ១សែននាក់ បានវះកាត់ផ្លាស់ប្តូរអវៈយវៈក្នុងខ្លួនរបស់ពួកគេ ហើយធ្វើឱ្យក្រុមគ្រូពេទ្យ និងអ្នកស្រាវជ្រាវព្យាយាមស្វែងរកដំណោះស្រាយតាមរយៈការច្នៃប្រឌិតថ្មីៗ ដូចជា ៖ ការប្រើប្រាស់ក្រលៀនជ្រូកដែលទទួលបានការកែប្រែហ្សែនមកដាក់ក្នុងខ្លួនមនុស្សជំនួស ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUIAuhfEAhmK0Ney7C-Fiy2R6JSj3VNwm9ldBJ8kaPkcluRl8_Tps9zlf_3S_Z0OCeFDUAniIlaTqCsnwepD9kf9bL1AOMqz3acI3PjwkIP5rtMo4kgb1UofFnbWjNG57QdClukl6TzpSasKf7gOmBiujWXjLRCqmopauB1vb_i8GQEbYVQOa5HG43uro/s1200/photo_2024-05-15_11-05-07%20(2).jpg