Home Blog Page 112

ចង់ឱ្យកូនៗលោកអ្នកទទួលបានជោគជ័យក្នុងជីវិតត្រូវតែបង្រៀនឱ្យធ្វើការងារផ្ទះតាំងពីតូច

0

មនុស្សភាគច្រើនគិតថា ការងារផ្ទះគ្រាន់តែជាការងារតូចតាច មិនចាំបាច់បង្រៀនកូនៗ ប៉ុន្តែបើតាមការស្រាវជ្រាវ គឺការបង្រៀនកូនៗធ្វើការងារផ្ទះតាំងពីតូច នឹងទទួលបានលទ្ធផលល្អហួសពីការស្មាន ។ សាកលវិទ្យាល័យ Harvard របស់អាមេរិកបានចំណាយពេលស្រាវជ្រាវរហូតដល់៨៦ឆ្នាំ អំពីការចិញ្ចឹមថែទាំកូនឱ្យទទួលជោគជ័យក្នុងជីវិត គឺត្រូវតែបង្រៀនឱ្យពួកគេធ្វើការងារផ្ទះតាំងពីតូច ដូចជា ៖ បោសជូតផ្ទះ លាងចានឆ្នាំងក្នុងផ្ទះបាយ និងស្រោចដំណាំ ជាដើម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6SQ6Kvjv0S63ZuZLj-1kubkG_f_fPdxDuzPbFnVzydPK77lliBfSMlFzp2VV28XpC5dFNXUb8Yi2U6oeAnbnGDS9XbpiubX3WpsXgROpTaSAaYzu7A8_fZZMzWkwh8Nm-p9UGfcA5-m-Aca_GLtMKbWkebVv5mi_Pn577n0hvG5kz7AYQ9vrJNgKJq977/s600/photo_2026-01-24_16-46-27%20(2).jpg

សាកលវិទ្យាល័យ Harvard បានស្រាវជ្រាវពីជីវិតរបស់មនុស្សជោគជ័យជាច្រើនរហូតដល់ជាង៧០០នាក់ ហើយលទ្ធផលការស្រាវជ្រាវបង្ហាញយ៉ាងច្បាស់ថា មនុស្សជោគជ័យទាំងនេះត្រូវបានឪពុក-ម្តាយហ្វឹកហាត់ឱ្យធ្វើការងារផ្ទះតាំងពីតូច ដោយពួកគេធំធាត់ឡើងជាមួយការងារផ្ទះ ហើយទទួលបានជោគជ័យក្នុងការងារផងដែរ ។ ភាពជោគជ័យក្នុងជីវិត មិនអាស្រ័យតែលើការនឿយហត់ សណ្តាប់ធ្នាប់ ឬការបង្រៀនឱ្យក្មេងអត់ធ្មត់ចំពោះការលំបាកតែម្យ៉ាងទេ ប៉ុន្តែក៏ត្រូវបង្រៀនក្មេងឱ្យធ្វើការងារផ្ទះផងដែរ ពីព្រោះសមាជិកគ្រួសារត្រូវជួយគ្នា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlKIqVK6NyyDvYQ5IOEC8DS03-HXB1hZYM5iURg42wh6s2Qn_IHof2Z85GZHlf5SHbNOVfPeCXGqn5iogRIrTCSZBo1Il0ZMAvckpfpDw-nQ_2NDzYHsLgJat3OAkSBDibmhbIKSuL6zQzT9OY0tRDlt8Tmj3ZHrAFu3eiHp0culZghELcNFEA1vzpK5fk/s1200/photo_2026-01-24_16-46-27.jpg
ឪពុក-ម្តាយចាំបាច់បង្រៀនកូនគ្រប់រូបឱ្យជួយសម្អាតផ្ទះសម្បែង លាងចានឆ្នាំង ពីព្រោះពួកគេបានបរិភោគអាហារ ក៏ត្រូវជួយរៀបចំផ្ទះឱ្យមានសណ្តាប់ធ្នាប់ ដោយសារជាផ្ទះរបស់ពួកគេទាំងអស់គ្នា ។ ពេលពួកគេធ្វើការងារផ្ទះដោយរីករាយក្នុងឋានៈជាសមាជិកគ្រួសារ ដោយមិនរង់ចាំឱ្យឪពុក-ម្តាយបញ្ជា គឺពួកគេនឹងមើលឃើញពីតម្លៃខ្លួនឯងខ្លាំងឡើង និងរៀនសូត្រពីតម្រូវការមនុស្សនៅក្បែរខ្លួន ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiGjH0d85JTJFoqzGugEaYYlUX3UjVm6ComzvlgLkSQ3FKsRnWdtXbW_Lv6ItFWveU8MXRNOU46qYrkzobMcccRoRZpEGbDWu6phgEb7E2PegW6dNXYuGK5lcWV6BXvxc7G-H_NrgmLWTgLt8MWhGqkeGtWNHUVPIIk9_JXU0_Se3utsxpzQMFeP475Ims/s1200/photo_2026-01-24_16-46-28%20(2).jpg

កូនៗដែលធ្វើការងារផ្ទះតាំងពីតូច ឬមិនធ្លាប់ត្រូវបានឪពុក-ម្តាយធ្វើការងារឱ្យគ្រប់យ៉ាង នឹងក្លាយជាមនុស្សមិនអាត្មានិយម និងមានទម្លាប់ការងារល្អ ចេះគ្រប់គ្រងពេលវេលា និងទទួលខុសត្រូវ ពេលពេញវ័យ ។ ក្រៅពីនេះ ការងារផ្ទះជួយឱ្យពួកគេចេះស៊ូទ្រាំ និងជាមេរៀនដំបូងក្នុងជីវិត មុននឹងឈានទៅធ្វើការងារជាក្រុម ព្រមទាំងស្គាល់ពីរបៀបដឹកនាំ ការអនុវត្ត និងយល់ពីអ្នកដទៃ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisBLmXBa7n9-V-adeE8-KH59A6feo2sKT2AcQ6_8dUXVEWFBSiwHsMCiNmvHlTRIxlWt1i34hHB99vd9qVMERSsc5XeE91Nc_XHzeKltCQQE0hxDHnChxdmptZmMKo-QxlVBFYqFn5hZPEjE_DEaFtxgyWzGW81gt2psWg76tSmHGiQ1NY8ZWR_2-Z_3P2/s1200/photo_2026-01-24_16-46-28.jpg
ការស្រាវជ្រាវផ្សព្វផ្សាយក្នុងទស្សនាវដ្តី Journal of Developmental & Behavioral Pediatrics បង្ហាញថា ក្មេងៗជួយធ្វើការងារផ្ទះតាំងពីអាយុចាប់ពី៤ឆ្នាំ ទៅ៥ឆ្នាំ នឹងមានទំនុកចិត្តលើសមត្ថភាពរបស់ខ្លួន ពីព្រោះសូម្បីតែការប្រមូលរបស់របរទុកដាក់ពេលលេងរួច ក៏ចាត់ទុកជាភាពជោគជ័យរបស់កុមារដែរ ។ ពួកគេនឹងមានមោទនភាព និងទទួលការសរសើរពីមនុស្សចាស់ ហើយជំរុញឱ្យពួកគេកាន់តែព្យាយាមធ្វើកិច្ចការតូចៗថែមទៀត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgY_zoESkVcAoBC3w1xxppZYR8icVUiD2jYQTwUlvLotKDVq56gnFdA2qLi5RsGwiS_jk0etXp73HVXHMtaSOUV_JkfBJsts9cNJohb28g7A25dHc-GmUx0vjre38UawB7R5IbX8w3dRFhoME7kYN1QKPjZm_1mn9mlpl1Ag3dfqyyhYc3P3x73SoWWwbXD/s1200/photo_2026-01-24_16-46-29%20(2).jpg
បទពិសោធន៍ទាំងនេះនឹងជួយបង្កើតផ្នត់គំនិតរីកចម្រើន ហើយកុមារនឹងអាចរៀនសូត្រពីភាពជោគជ័យមិនមែនកើតឡើងដោយសារឆ្លាតវៃតែម្យ៉ាងនោះទេ ប៉ុន្តែកើតឡើងពីការព្យាយាម ។ ហេតុនេះ កុមារនឹងកាន់តែអត់ធ្មត់ និងក្រោកឈរជាថ្មីពេលជួបឧបសគ្គ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSosR6YSF478ELstxmyTLXrfA9-WiB28rRLO59fwQRJsSsdpXLLCseZwwmFHT6-EednRRDkaLztnjkLQP3LmJVKOaxQXJiCB2otMvghnrtN6p46zDdmgnLKEUDosdu-68Bg-jc5SE3WnRNSu8yhRKkRS7mevRbL-nJ1dbuRXUX4GEiOGM3THdD4PqnAHOk/s1200/photo_2026-01-24_16-46-29.jpg

សរុបមក ការធ្វើការងារផ្ទះមិនត្រឹមតែធ្វើឱ្យផ្ទះស្អាតទេ ប៉ុន្តែជួយឱ្យកុមារឹងមាំ ជាពិសេស ពេលអាណាព្យាបាលបង្រៀនឱ្យកូនៗចាត់ទុកការងារផ្ទះជាតួនាទីរបស់ខ្លួន មិនមែនជាតួនាទីរបស់អ្នកណាម្នាក់ ។ ការរៀនធ្វើការងារផ្ទះតាំងពីតូច នឹងក្លាយមូលដ្ឋានគ្រឹះនៃភាពជោគជ័យ និងសុភមង្គលនាថ្ងៃអនាគត ៕

លោក ងួន សុបិន ផ្តាំទៅសិល្បករជំនាន់ក្រោយជួបរៀមច្បងលើកដៃជម្រាបសួរមុន «មិនរលាយខ្លួនទេ»

0

លោក ងួន សុបិន ដែលជាសិល្បករមួយរូបទាំងជាអ្នកចម្រៀង សម្តែង រួមទាំងជាអ្នកនិពន្ធ បានផ្តាំផ្ញើទៅកាន់សិល្បករសិល្បការិនីជំនាន់ក្រោយៗដែលប្រកាន់អត្តចរិតក្រអឺតក្រទម ឆ្មើងឆ្មៃ ឱ្យចេះលើកដៃជម្រាបសួរសិល្បកររៀមច្បងមុនមិនរលាយខ្លួននោះទេ។ នេះមិនមែនជាលើកទី១នោះទេដែលអ្នកក្នុងចង្កោមសិល្បៈលើកឡើងពីបញ្ហានេះ ខណៈកន្លងមកមានតារារៀមច្បងជាច្រើនបង្ហាញថាអ្នកជំនាន់ក្រោយមួយចំនួនមិនសូវគោរពឱ្យតម្លៃចាស់ទុំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbISHg7cccyF7Bda_Cizgn3MfIzqFjUZD_7t0UD-kP_ms0hozC3MsopSTSP9MOw6Q6pfk6ATeA8lNPcwAT3vYmMe_LEKGXvpQLy5B8y_G0_tl7BdMsA1DrLBUiaahhwCrMuBgMusF7s_1uqwN5Eh_0SoTiLYe-3LCRGcXiJ6pfq9AJTmftdVUGBKugq459/s1440/image_2026-01-24_14-50-09.png

នៅក្នុងកម្មវិធី «តាម Trend» លោក ងួន សុបិន បាននិយាយថា ក្នុងនាមលោកជាអ្នកសិល្បៈច្រើនឆ្នាំមកហើយលោកមិនអាចសម្តែងដល់ដូចក្មេងៗជំនាន់ក្រោយនោះទេ។ លោកថាពេលលោកជួបរៀមច្បងលោកបានលើកដៃជម្រាបសួរ ទោះបីជារៀមច្បងរូបនោះមិនបានផ្តល់ស្នាមញញឹមឱ្យលោកក៏ដោយ លោកនៅតែឱ្យតម្លៃដល់គាត់។ សិល្បកររូបនេះបន្តថា សិល្បករជំនាន់ក្រោយល្បីតាមរយៈហ្វេកប៊ុក ទិកតុក ពេលដែលជួបរៀមច្បងមិនចាំបាច់ជាលោកផ្ទាល់ ជារៀមច្បងដទៃទៀតគួរលើកដៃជម្រាបសួរហៅគាត់មុនមិនរលាយខ្លួននោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgN9Mzqw-ZdbmYADdpyNIe9P2A2HN5Tg0ueC4m1ggGHfxYDnAjXB-lQlQDrIWliK06RuJfiUIBYeNrDJZuZDVRAB34KxOAYrylkmBc6PsxjBL1h_GcT4F1NB6S1ikn4AyjEPIhz10g_XYtQhEkUMZeCdXSmIWZ-DAQl92M4bk3NOfacGJjV63J4TbJjk0pm/s960/image_2026-01-24_14-50-06.png

ម្ចាស់បទ «ប៉ាក់ពុងវ៉ុង» លើកឡើងទៀតថា បច្ចុប្បន្ននេះអ្នកសិល្បៈមួយចំនួន Influencer មួយចំនួន អ្នកលេងទិកតុកមួយចំនួនពេលដែលឃើញសិល្បកររៀមច្បងដែលជាអ្នកសិល្បៈពោរពេញដោយសមត្ថភាព មានសាលាត្រឹមត្រូវ មានស្ថាប័នទទួលត្រឹមត្រូវ មានការងារធ្វើត្រឹមត្រូវ មានងារជាអ្នកសិល្បៈ ក្មេងៗស្រករក្រោយមិនឱ្យតម្លៃនោះទេ។ លោក ងួន សុបិន ថាពួកគេមិនជម្រាបសួរ ហើយនៅពេលគេលេងសើចគេលេងតែគ្នាគេ ធ្វើឱ្យយូរៗទៅគុណតម្លៃនៃសិល្បៈរៀមច្បងកាន់តែខើចខ្លី ស្របពេលពួកគាត់មិនសូវពូកែខាង IT ខាងប្រម៉ូតលើបណ្តាញសង្គមធ្វើឱ្យអ្នកមានផេក១លាន ២លាន លើបណ្តាញសង្គមធ្វើឱ្យមានគំនិតថារៀមច្បងមិនល្បីដល់ខ្លួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNYQnnoOBlQDl9lqc8Sf5EUlWeFkMlxXY2YoMf4kJqyYaB3A_9XJnuAHCp6rKeCOZlNzQF3P-JN2grYTHFNiqF4EkjIS2YzX76JzoTpG58O2fiMrwgWsXcv55gay2xqChRKam7IzJLLB8wgJeHHBVR6ljYpLIiFAb9ZvrsVixOOuzLiu_iWwk1dx3Ywnp3/s1440/image_2026-01-24_14-50-06%20(3).png
លោក ងួន សុបិន បន្ថែមទៀតថា លោកមិនចង់ឱ្យអ្នកជំនាន់ក្រោយគិតបែបនេះនោះទេហើយបើមិនគិតថាគាត់ជារៀមច្បងសិល្បៈគួរគិតថាគាត់មានអាយុច្រើនជាង ដូច្នេះការគោរពគឺមិនខុសហើយក៏មិនអន់ដែរគ្រាន់តែលើកដៃជម្រាបសួរគាត់មុន៕

មិនឃ្លានអាហារពេលព្រឹកសោះ ជាសញ្ញាព្រមានថាសុខភាពរាងកាយរបស់លោកអ្នកកំពុងមានបញ្ហា!

0

យោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសកាលពីពេលថ្មីៗនេះ ក្រុមអ្នកជំនាញផ្នែកសុខភាពបានបង្ហើបឱ្យដឹងថា ការដែលបុគ្គលម្នាក់ៗមិនមានអារម្មណ៍ឃ្លាន ឬមិនចង់ទទួលទានអាហារពេលព្រឹក មិនមែនជារឿងសាមញ្ញនោះទេ ប៉ុន្តែវាអាចជាសញ្ញាដែលរាងកាយកំពុងព្យាយាមព្រមានអំពីបញ្ហាសុខភាពមិនប្រក្រតីមួយចំនួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhW6YeFC3oAaxghvwL0nDW0XawGoGVdjWDl2Pz64xwesBU6vt6ipq3XC1S8nTGIMJANW6559BxoQh2kAhjPEbmeKncRjVvbhnA8s3_S-VLJFD-Abom08nPz2GdIYohzjVBsfOTfN2z12WrZfQOuZ4k5u_w_GN9iZppViL5cyOkh2HL_hlRBtyzEAkzmydSx/s1200/photo_2026-01-24_16-20-06%20(2).jpg

តាមរយៈការសិក្សាបានបង្ហាញថា មូលហេតុចម្បងៗដែលធ្វើឱ្យមនុស្សបាត់បង់ចំណង់អាហារនៅពេលព្រឹក រួមមាន៖

១. ការកើនឡើងនៃអរម៉ូនស្ត្រេស (Cortisol)៖ ជាធម្មតា អរម៉ូន Cortisol នឹងកើនឡើងនៅពេលព្រឹកដើម្បីជួយឱ្យរាងកាយភ្ញាក់ដេក។ ប៉ុន្តែសម្រាប់អ្នកដែលមានសម្ពាធផ្លូវចិត្ត ឬស្ត្រេសខ្លាំង អរម៉ូននេះនឹងកើនឡើងខ្ពស់ពេក ដែលវាដើរតួជាអ្នកទៅបង្ក្រាបចំណង់អាហារ ធ្វើឱ្យអ្នកមានអារម្មណ៍ថាឆ្អែត ឬមិនចង់ញុាំអាហារសោះតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNqAm0XLLAQxBnmnf25dEhC8fJR7Eko5Zk3LqCOG52GtaooD29416kFoVKT0uyrVY0Ly2SYvIM4hwG89MzfQDMZk_4fc_JOgbb8PHj-Poh2Iw5xHuRFBdPQ62_AxEpPq8_oremHVRXItlR2_VF03aH7KRC09GwRWQURZ5CCCiJ_nONLI3aTPuvgneNLjbN/s1100/photo_2026-01-24_16-20-06%20(4).jpg

២. ថ្លើមធ្វើការលើសកម្លាំង៖
អ្នកជំនាញបានពន្យល់ថា ប្រសិនបើថ្លើមត្រូវរវល់បន្សាបជាតិពុលពីអាហារយប់ជ្រៅ ជាតិស្រវឹង ឬអាហារមានជាតិស្ករខ្ពស់ វានឹងធ្វើឱ្យរាងកាយមិនទាន់ត្រៀមខ្លួនរួចរាល់សម្រាប់ទទួលថាមពលថ្មីនៅពេលព្រឹក។ នេះគឺជាសញ្ញាថាថ្លើមរបស់អ្នកកំពុងត្រូវការការសម្រាក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWrWcLfZPSx5y3Nr5FU03ETDhnx4tE6gkJsYGWvfoh2T9mGlASCY4xV14ArdPzp3XFAqtwgqYbDbBOclHgFRAwIVHbPn1sMKCoCQRqSZCEqy7OP2qQpraBtAZgq8F0e3CGVi-zMeUItJ6XNh8fDoByj_fH9f3DPOwn1aC9X6hm84mTE60RykUNSx2yXUWl/s1200/photo_2026-01-24_16-20-06%20(3).jpg
៣. តុល្យភាពជាតិស្ករក្នុងឈាមមិនមានស្ថិរភាព៖ ការទទួលទានអាហារដែលមានជាតិម្សៅ ឬជាតិស្ករច្រើនពេកនៅពេលល្ងាច អាចបណ្តាលឱ្យកម្រិតជាតិស្ករក្នុងឈាមឡើងចុះមិនទៀងទាត់នៅពេលយប់។ ស្ថានភាពនេះនាំឱ្យអ្នកមានអារម្មណ៍ចង់ចង្អោរ ឬធ្ងន់ពោះនៅពេលភ្ញាក់ពីគេង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBQ6J43uQeaMYfc49F82mK0k4JvFhybEGkO48BymFxWNV5xfIciOiLuztC5_lmepE3nsKjHCMzEEQmZitPKKkWmolheDmKuQVsdhQRc_ZvBO_L6KkUNNqGQpqBydnOF2AEMNoMaPsrm7w8yYwJIJ0d-py3_q_1B6QeBUP0b_nDupWETBd4DvwenmGkY4GD/s1200/photo_2026-01-24_16-20-06.jpg

៤. ប្រព័ន្ធរំលាយអាហារដំណើរការយឺត៖
ការញ៉ាំអាហារជិតពេលចូលគេងពេក ធ្វើឱ្យប្រព័ន្ធរំលាយអាហារត្រូវធ្វើការទាំងយប់ ដែលនាំឱ្យរាងកាយមានអារម្មណ៍នឿយហត់ និងមិនចង់ទទួលទានអ្វីបន្ថែមនៅព្រឹកបន្ទាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHDYDt8tm1_Uuvje8xKgcYhJRwWP9zFAKjtPBvv-LvQM0m1Loy2iWuYI3DmLTjBQAkbW2DqqV82HJJjai8U3YsyU_iwnwzTr3xMvShXyFwj7rZF9L0AR09oBj4XNtGtpAbLPepiHA2GxH5K3Chdzfft615qpS3ONzNaC9iNKKh051n1PAF5f7KEO6NTCl_/s1280/photo_2026-01-24_16-20-07.jpg

យ៉ាងណាមិញ ដើម្បីស្តារតុល្យភាពរាងកាយឡើងវិញ អ្នកជំនាញបានណែនាំឱ្យព្យាយាមទទួលទានអាហារដែលមានជាតិប្រូតេអ៊ីនខ្ពស់ (ដូចជាស៊ុត ឬគ្រាប់ធញ្ញជាតិ) បន្តិចបន្តួច ទោះបីជាមិនឃ្លានក៏ដោយ ដើម្បីជួយរក្សាលំនឹងអរម៉ូន និងកម្រិតជាតិស្ករ។ ការបង្កើតទម្លាប់ញ៉ាំអាហារពេលព្រឹកឱ្យបានទៀងទាត់ នឹងជួយកាត់បន្ថយស្ត្រេសដល់រាងកាយ និងពង្រឹងសុខភាពមេតាបូលីសឱ្យកាន់តែប្រសើរឡើង៕

បង្កើនការឆ្លាតវៃ និងចងចាំ! ស្ត្រីៗគប្បីសម្លឹងប្រុសស្អាតសង្ហាឱ្យបានញឹកញាប់

0

ការស្រាវជ្រាវមួយត្រូវបានបង្ហាញក្នុងកម្មវិធី «Discoveries in Life» របស់ស្ថានីយទូរទស្សន៍ KBS1 ប្រទេសកូរ៉េខាងត្បូង បញ្ជាក់ថា ការសម្លឹងមើលបុរសសង្ហាមុខមាត់ស្អាតបាត អាចជួយឱ្យខួរក្បាលនារីគិតលឿន ចងចាំបានល្អជាងមុន និងមានអារម្មណ៍ល្អ ។ លទ្ធផលការស្រាវជ្រាវនេះមិនបានសន្និដ្ឋានដោយស្មានៗនោះទេ ប៉ុន្តែមានការត្រួតពិនិត្យខួរក្បាលតាមប្រព័ន្ធ EEG និងការពិសោធន៍ជាមួយមនុស្សស្រីវ័យកណ្តាលជាច្រើននាក់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMkK-XO3yzkjfXKZcu1fLnyErYMYGVCzYUgp5nr6fQ6dU0LNPewaHFE2elE7qX623O8LZpsWMyrza-HBi8wpOIQ-NQ6B-95b8k0SlXJjQxfSsV8OcjbZcAyTyoJ-Z5iQwpzHJPhHirJzGPGRtqoQ75aEEQ6IofY1KycOy2KrtWIr0lHAMieRIwU3j4vDai/s680/photo_2026-01-23_11-56-18.jpg
ការស្រាវជ្រាវបានធ្វើឡើងតាមរយៈការពិសោធន៍ជាមួយមនុស្សស្រីវ័យកណ្តាលជាច្រើន ដោយពួកនាងចងចាំឈ្មោះតុក្កតាឱ្យបានច្រើនបំផុតក្នុងរយៈពេលត្រឹមតែ១នាទី បន្ទាប់មក ក៏ធ្វើការពិសោធន៍ម្តងទៀត ដោយឱ្យពួកនាងចងចាំឈ្មោះ និងរូបភាពបុរសសង្ហាៗមានមុខមាត់ស្អាតបាត ។ លទ្ធផលស្រាវជ្រាវបង្ហាញថា ស្ត្រីវ័យកណ្តាលទាំងនេះអាចចងចាំឈ្មោះ និងរូបភាពបុរសសង្ហា ច្រើនជាងចងចាំឈ្មោះតុក្កតា ចាប់ពី២ដង ទៅ៤ដង ហើយស្រាវជ្រាវនេះក៏បានត្រួតពិនិត្យខួរក្បាលតាមប្រព័ន្ធ electroencephalogram (EEG) ផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0I9fShASai4jxh424cD3Wg-JnrB6fVP5cIWizkjUTTG_BLj9MzsFfuFx_EpuK_8yaxaIi9SsSx-9ImeEcQqIrex9zHlZBRNWkBdzmZgYuKrleW9HpssT97uYzoDcfPh2hQwXeolLiB4et6d6j8YZJsP_cyC3nbTqaH-YwGUdMiY6OxqiF2miIh7ngpIJz/s640/photo_2026-01-23_11-56-19%20(2).jpg

ក្រៅពីជួយឱ្យខួរក្បាលគិតលឿន និងចងចាំបានល្អជាងមុន វានឹងធ្វើឱ្យស្ត្រីដែលបានសម្លឹងមើលបុរសសង្ហា មានគំនិតវិជ្ជមាន ហើយគំនិតវិជ្ជមានជះឥទ្ធិពលទៅលើមុខងារខួរក្បាលទាំងមូល ដូចជា ៖ ការច្នៃប្រឌិត ការសម្រេចចិត្ត និងធ្វើការកាន់តែមានប្រសិទ្ធភាព ។ នេះចាត់ទុកថា ការសម្លឹងមើលបុរសសង្ហាៗពិតជាមានឥទ្ធិពលវិជ្ជមានដល់សុខភាពផ្លូវចិត្ត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmbHFsH1pi_pZ4USfKlsBy14vmoqFlbk0bDOrzSGVGmhmAMXA8VZ-iar8kMNXFLw5ExvCEtr0whLigww6VK3nEM9M4s9A-aXwoIhu5wTVERKMxii96p9hgvr0anCgtSzGCreRawEaRqGc_ZuB7-iOIlKvM7WVk70bXQzIF476C5_o-p8UUTBM6mnJQDDA1/s1024/photo_2026-01-23_11-56-19%20(3).jpg
បើតាមលោកវេជ្ជបណ្ឌិត លី ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវខួរក្បាល គឺការធ្វើពិសោធន៍នេះអាចបញ្ជាក់ថា ការសម្លឹងមើលបុរសសង្ហាអាចជួយឱ្យខួរក្បាលចងចាំបានល្អជាងមុន ពីព្រោះវាធ្វើឱ្យប្រព័ន្ធខួរក្បាលពាក់ព័ន្ធនឹងការចងចាំដំណើរការបានល្អ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWRfUNKTe-vzo-OcOO-5SJaPPLUi5A4Vd9ryFnuoX_VlA2CGgYgtkWeQjBylTAuvVByDrbsqX43ZQsyCqEB3KEbOq05YCanlmM_YBax860Z-47zkEWt0sJPXLSpEF-U9Dv2tKrhqlyLTCfk0SoeqVK3M1Oh-E6fsUaYH30OzFaEf5CdSwxWl8VCJqs85oG/s512/photo_2026-01-23_11-56-19%20(4).jpg
ដូចគ្នានេះ នាយកដ្ឋានសុខភាពផ្លូវចិត្តរបស់សាកលវិទ្យាល័យ Sun Moon ប្រទេសកូរ៉េខាងត្បូង បញ្ជាក់ថា ការសម្លឹងមើលរូបភាពបុរសសង្ហា ក្រៅពីជំរុញការចងចាំរបស់ខួរក្បាលហើយ វាក៏ធ្វើឱ្យស្រីៗមានអារម្មណ៍ល្អផងដែរ ហើយវានឹងផ្តល់ផលវិជ្ជមានទៅខួរក្បាល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmRFDkGgr7BcCJro7fpuWRlmUbL-007rNoBo2XD7djrZeMkNG9lrEGrg7a2_qucI8nJvqV4LqzoMVEoF4FwTl_WAsPiuxv96kfXARk-Qby6pHGC4RKsyYR3iUT1XcGT2fPl3QfHJAWCVOtV4_UTLo5_2QfgN7KFwjbaheArs_OGdQaO-ro7ShSwpFlltaY/s640/photo_2026-01-23_11-56-19.jpg

ទោះយ៉ាងណា គ្រូពេទ្យផ្លូវចិត្តប្រាប់ថា ប្រសិនបើពិសោធន៍ជាមួយបុរសវិញ គឺការស្រាវជ្រាវទទួលបានលទ្ធផលផ្សេងគ្នា ។ នៅពេលបុរសសម្លឹងមើលរូបភាពនារីស្អាតៗ វាមិនបានជំរុញឱ្យបុរសបង្កើនការចងចាំឡើយ ខុសពីនារីសម្លឹងមើលបុរសសង្ហា ៕

ត្រឹមតែមួយសប្តាហ៍ BTS ទទួលបានការបញ្ជាទិញអាល់ប៊ុមចំនួន ៤ លាន

0

យោងតាមអ្នកចែកចាយ YG Plus ការបញ្ជាទិញជាមុនសម្រាប់អាល់ប៊ុមស្ទូឌីយោទី៥ របស់ BTS គឺ «Arirang» គិតត្រឹមថ្ងៃទី ២២ ខែមករា បានលើសពី ៤ លានបន្ទះត្រឹមតែមួយសប្តាហ៍បន្ទាប់ពីការចេញផ្សាយនៅថ្ងៃទី ១៦ ខែមករា។ ពីមុន អាល់ប៊ុមស្ទូឌីយោទី៤របស់ BTS ដែលមានចំណងជើងថា «Map of the Soul: 7» បានកត់ត្រាការបញ្ជាទិញជាមុនជាង ៥ លានច្បាប់ក្នុងឆ្នាំ ២០២០។ ដោយនៅសល់ប្រហែលពីរខែទៀតរហូតដល់កាលបរិច្ឆេទចេញផ្សាយជាផ្លូវការនៃ «Arirang» គេព្យាករណ៍ថាអាល់ប៊ុមនេះនឹងលើសកំណត់ត្រាអាល់ប៊ុមស្ទូឌីយោទី៤ យ៉ាងងាយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSrJDRNxLPIIjXfSUeKYokaWmxCi9HEywolYmRh1cJsA4sSOBriOvBAVwTpmtHLjrg-1tTrotCoP80ZNldhClX8X_Cjar5qV7fpUmu7T3PSa5cYNrjPILiZmO7SE5BEDc8B8Oe2xuJlCZyd8-4AJt8TyK2Cg4EOQXo7f8dJJ0v690OVGQMVV0GEcDoZWBA/s1360/image_2026-01-24_11-53-10%20(2).png
គិតត្រឹមសប្តាហ៍នេះ «Arirang« មានបទចម្រៀងដែលបានរក្សាទុកជាមុនលើសពី ២លាន នៅលើ Spotify ហើយកំពុងស្ថិតនៅលើផ្លូវបំបែកកំណត់ត្រាដែលកាន់កាប់ដោយអាល់ប៊ុមស្ទូឌីយោទី ១២ របស់ Taylor Swift គឺ «The Life of a Showgirl» ដែលមានបទចម្រៀងដែលបានរក្សាទុកជាមុនជាង ៦ លាននៅពេលចេញលក់។ អាល់ប៊ុម «Arirang» នឹងត្រូវចេញផ្សាយទូទាំងពិភពលោកនៅថ្ងៃទី ២០ ខែមីនា ដែលជាអាល់ប៊ុមស្ទូឌីយោដំបូងរបស់ BTS ក្នុងរយៈពេល ៣ ឆ្នាំ និង ៩ ខែ។ យោងតាមភ្នាក់ងារ BigHit Music អាល់ប៊ុមនេះត្រូវបានដាក់ឈ្មោះតាមបទចម្រៀងប្រជាប្រិយកូរ៉េដ៏ល្បីល្បាញមួយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaq_Gf_70jU4dyU-Te8GDG94o9tyMei8W_MkeW_RurBq7WNyebZcYkTl9AzEH6jZHslNmt1eweSHR15J0_XFlmjjVAqJSWvEd7ST2vMapePbnrwQWQg52pEBwcz3qZh39J9QS6zFdUptIXskYUZ_MsvdhcRXIya6FIyJQ6i66O3wNYjaPTS18-Iue86KqN/s1440/image_2026-01-24_11-53-10.png
«Arirang» មានបទចម្រៀងសរុបចំនួន ១៤ បទ ដែលតំណាងឱ្យអត្តសញ្ញាណសិល្បៈរបស់ BTS ក៏ដូចជាអារម្មណ៍ដែលពួកគេចង់ចែករំលែកជាមួយអ្នកស្តាប់ទូទាំងពិភពលោក។ តាមរយៈអាល់ប៊ុមនេះ BTS មានគោលបំណងឆ្លុះបញ្ចាំងពីអត្តសញ្ញាណរបស់ក្រុមចម្រៀងដែលមានដើមកំណើតមកពីប្រទេសកូរ៉េខាងត្បូង រួមជាមួយនឹងអនុស្សាវរីយ៍ដ៏ជ្រាលជ្រៅ និងសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅ ដែលតែងតែកាន់កាប់កន្លែងសំខាន់នៅក្នុងចិត្តរបស់ពួកគេ។ BTS មានគម្រោងណែនាំអាល់ប៊ុមរបស់ពួកគេជាលើកដំបូងនៅ ទីលាន Gwanghwamun តាមរយៈព្រឹត្តិការណ៍ឥតគិតថ្លៃ `BTS 2026 comeback show, Seoul» នៅថ្ងៃទី ២១ ខែមីនា។ រដ្ឋាភិបាលក្រុងសេអ៊ូលទើបតែបានអនុញ្ញាតឱ្យមានព្រឹត្តិការណ៍នេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7XG3oAFaITJuK4MzqlwbmYYh1xY0V37SxAAHzOvDAhoyNq2UIejfbp6e-HVRQyOL2dpXflOhgI757Yzb-KnG3G1PVYaKythqzjZf7HA8mrEbLYVIkIigiM0gf7Jlnn3H6ZPX-N_7HReahoMOboLpT3N-9DQXeGXts1Bn4GEaK0fdN4HUwuwm5BD0l4dpf/s1439/image_2026-01-24_11-53-09.png

នៅដើមខែមេសា BTS នឹងចាប់ផ្តើមដំណើរទេសចរណ៍សកលរបស់ពួកគេ ដោយចាប់ផ្តើមនៅពហុកីឡដ្ឋាន Goyang ក្នុងប្រទេសកូរ៉េខាងត្បូង។ ដំណើរទេសចរណ៍នេះត្រូវបានគេរំពឹងថានឹងរួមបញ្ចូលការសម្តែងចំនួន ៧៩ Shows នៅក្នុងទីក្រុងចំនួន ៣៤ នៅទូទាំងពិភពលោក ដែលធ្វើឱ្យវាក្លាយជាដំណើរទេសចរណ៍ដ៏ធំបំផុតមិនធ្លាប់មានដោយសិល្បករ K-pop ទាក់ទងនឹងចំនួនការសម្តែង៕

ងិន ម៉ារ៉ាឌី ថារស់នៅក្នុងសង្គមត្រូវចេះបន់បែនហើយត្រូវប្រុងប្រយ័ត្នមុនរាប់អានអ្នកដទៃ

0

អ្នកនាង ងិន ម៉ារ៉ាឌី ដែលជាបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២១បានបង្ហោះសំណេរដ៏មានខ្លឹមសារមួយទាក់ទងនឹងមិត្តភាពដែលពេលខ្លះវាជាកាដូប៉ុន្តែពេលខ្លះក៏ជាគ្រាប់បែកចាំបំផ្ទុះ។ ម៉ារ៉ាឌី ថារស់នៅក្នុងសង្គមត្រូវចេះបន់បែនទើបអាចឈរជើងបានយូរហើយត្រូវប្រុងប្រយ័ត្នរាប់អានអ្នកដទៃក្រៅពីសមាជិកគ្រួសារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWVDV5MXmDcKiAdjf3eK-NA9XfHTKzEUxb5PVY1cqBMY3Q2cZBexz_x9vSKCeRQnA-Abtxw1MFCbZOSqFPn3XBz9haQVlwWinswwBI7wn2CLVFSMvUqCH-ubSpr_kTfOCyiLV9-f-5AngsNw-6yMA91IuiCqB5M81fBwNfzLRSzgx_N3ppj2Hy0XIOd6f9/s2048/image_2026-01-23_16-13-11.png

រយៈពេលថ្មីៗនេះក្នុងនៅចង្កោមសិល្បៈហាក់ផ្ទុះឡើងនូវរឿងចម្រូងចម្រាសទាក់ទងនឹងមិត្តភាពរហូតដល់ ងិន ម៉ារ៉ាឌី បានបង្ហោះសំណេរនៅលើបណ្តាញសង្គមនារសៀលថ្ងៃទី២៣ ខែមករា ថា«ក្នុងជីវិតរបស់យើង ពេលខ្លះមិនចាំបាច់មានមិត្តច្រើនទេ ហើយក៏មិនបាច់ស្និតជាមួយមនុស្សច្រើនដែរ ត្រូវប្រុងប្រយ័ត្នបំផុតក្នុងការរាប់អានអ្នកដទៃក្រៅពីសមាជិកគ្រួសារ។ មនុស្សខ្លះជាកាដូ មនុស្សខ្លះជាគ្រាប់បែក ល្អពីមុខចាក់ពីក្រោយ ពេលខ្លះវាអាចចង់បន្ទុះយើងចោលក៏អាចថាបាន ក្នុងសង្គមកុំគិតថាទំនាក់ទំនងមានតែ ២ប្រភេទ មិត្តនិងសត្រូវ តែការពិតគឺមានច្រើនបែប។ មនុស្សខ្លះចង់ប្រកាសធ្វើជាសត្រូវរបស់យើងគ្រាន់តែមិនទាន់ឱកាស ខ្លះទៀតមិនទាន់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការធ្វើជាសត្រូវហ្នឹងយើងតែប៉ុណ្ណោះ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgl5WVjqpNgylyeRBMvR172jJj50J6bt5oiHXIGxIruWQLHNc6dFxoKOn_PAkEauBRxy5X2KTQ6hmQ7LMHGVPSPfK8Xv3n17Sn-a_oKKKkFJj4JW6uBZBJF5pVuK3uyVDApGdPAdMJklgHX9UdkNvVed7xdQEi5dnK8vmitdkY3qoYIBhVKiyHS0xGDaUxp/s2048/image_2026-01-23_16-13-12.png

Miss Universe Cambodia 2021 បន្តទៀតថា «ការរាប់អានដោយស្មោះវាមិនអាចបង្កើតជាជំលោះបានទេដរាបណាវាមិនមែនជាការរាប់អានដោយស្មោះតាំងពីដំបូង រឿងខ្លះកុំគិតថាអ្នកដទៃល្ងង់ជាងអ្នកអី ព្រោះពេលខ្លះគេធ្វើល្ងង់ ដើម្បីចាប់មនុស្សល្ងង់តែប៉ុណ្ណោះ រស់នៅក្នុងសង្គមត្រូវចេះបន់បែនទើបអាចឈរជើងបានយូរ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg26O1WUpL15uiWF61omk6gESWcSdacYHXdBV4hlmu_717o_cvKN5Ayp_0SWv5tb929DNhXiSn20DoevDOIK4MDyYDAos305FJo5WzGpQx4Z3g5iFPsclhAuDZ-RIFPbyH89542G3ZprN1prRYa0XfS1p2zVNuysZ8-tJdlXq3K-rmSBwzrjf1wXrqbs7Y3/s2048/image_2026-01-23_16-13-15.png

ខ្លឹមសារទូលំទូលាយទាក់ទងនឹងចំណងមិត្តភាពនេះមានអ្នកគាំទ្រជាច្រើនបានបង្ហាញការយល់ស្របនូវការលើកឡើងរបស់ ងិន ម៉ារ៉ាឌី។ ផ្សារភ្ជាប់នឹងខ្លឹមសាររបស់ ម៉ារ៉ាឌី គេក៏សង្កេតឃើញថា ងិន ម៉ារ៉ាឌី ក៏ពុំសូវបង្ហាញមិត្តភាពឬមានទំនាក់ទំនងច្រើនក្រៅពីស្វាមីនិងកូនជាទីស្រលាញ់។ លើសពីនេះទៅទៀត ងិន ម៉ារ៉ាឌី ក៏យកពេលទំនេររៀនអ្វីដែលថ្មីៗសម្រាប់ខ្លួនឯងដូចជាជំនាញក្រចកជាដើម។ បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២១ ក៏មានគម្រោងចេញទៅរស់នៅសហរដ្ឋអាម៉េរិកជាមួយនឹងស្វាមីដូចគ្នា៕

ម៉ាឡេស៊ីបានអនុវត្តច្បាប់ចោលសំរាមនៅទីសាធារណៈលើជ.នបរទេសជាលើកដំបូង

0

ប្រទេសម៉ាឡេស៊ី ៖ ជ.នបរទេស២នាក់ត្រូវបានតុលាការម៉ាឡេស៊ីកាត់ក្តីដោយសារបោះចោលសំរាមផ្តេសផ្តាសនៅទីសាធារណៈ ដោយពិន័យជាប្រាក់ និងតម្រូវឱ្យធ្វើការផ្នែកសេវាកម្មសង្គម ដើម្បីឱ្យពួកគេយល់ដឹងពីផលប៉ះពាល់បរិស្ថានបណ្តាលមកពីការបោះចោលសំរាមគ្មានសណ្តាប់ធ្នាប់ ។ នេះជាការអនុវត្តច្បាប់ថ្មីរបស់ម៉ាឡេស៊ី និងជាការកាត់ក្តីជ.នបរទេសលើកដំបូង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhT5aXkxcXaRtPNkfI9ntYsSmr_zyvtLeUJgRzV_JSrJlp2kYOFW-HVbRGRu7-6gRLpUU-f4CBEFCqVQTdokQ2w2S0G5QFTSA1Axan3hXCvsjbsY3WGLTJT__UK6oRLgEXrrMP75bX0_R8VWRWDXd85eNKS5uLmtz-NNwHrInZYI-jBeJcFKiWf5Ub7TN0h/s696/photo_2026-01-24_13-40-23%20(2).jpg
តាមការចុះផ្សាយរបស់សារព័ត៌មានម៉ាឡេស៊ីកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ ជនបរទេស ចំនួន២នាក់ រួមមាន ៖ អ្នកស្រី អានិតា ឡុកម៉ាន អាយុ៤៩ឆ្នាំ ជនជាតិឥណ្ឌូណេស៊ី និងលោក ស៊ុលដាន អេមឌី អាយុ២៨ឆ្នាំ ជនជាតិបង់ក្លាដែស បានក្លាយជាជនល្មើសដំបូងគេដែលរងការចោទប្រកាន់ពីបទបោះចោលសំរាមនៅទីសាធារណៈ និងត្រូវបានបញ្ជូនទៅកាត់ក្តីនៅតុលាការកាលពីថ្ងៃទី២៣ ខែមករា ។

អ្នកស្រី អានិតា ឡុកម៉ាន ធ្វើការនៅម៉ាឡេស៊ី សារភាពថា បានបោះចោលកន្ទុយបារី និងកំប៉ុងភេសជ្ជៈ នៅផ្លូវមួយកន្លែងក្នុងតំបន់សាទុនឡាន់ឡៅ ទីក្រុងយ៉ាក់ហូបារូ រដ្ឋយ៉ាក់ហូ កាលពីថ្ងៃទី១ ខែមករា ។ អ្នកស្រីគ្មានមេធាវីទេ បានសំណូមពរឱ្យតុលាការសម្រាលទោសក្រោមហេតុផលត្រូវថែទាំកូនតូចអាយុ៨ឆ្នាំ និងកូនម្នាក់ទៀតអាយុ១៥ឆ្នាំ អ្នកស្រីបារម្ភពីកូនៗមិនបានទៅសាលារៀន ប្រសិនបើអ្នកស្រីពុំផ្ញើប្រាក់ទៅផ្ទះ ។

តុលាការម៉ាឡេស៊ីបានសម្រេចឱ្យអ្នកស្រី ឡុកម៉ាន បង់ប្រាក់ពិន័យចំនួន៥០០រីងហ្គិត (ប្រមាណ១២៤ដុល្លារ) ប្រសិនបើជនល្មើសមិនបង់ប្រាក់ពិន័យទេ ត្រូវជាប់ពន្ធនាគារចំនួន១៥ថ្ងៃ និងតម្រូវឱ្យធ្វើការផ្នែកសេវាកម្មសង្គម ចំនួន៦ម៉ោង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTcrJMra-_IyuLH8WbfFuIoulYmx-PdVkMb9E-B_bYY2_UedRAyCegIc8Ql-dpInYG9zVwcpGuhnJ9AqRrn-VTMrSIr3BpAMvRqoDxW1qpIPA5uOw6gbA3XMC_zGFK5f4O_-Wrs0fLscRXm4HLwg-DJyBbtUGEBumn9g0IkwXkURApsr0hU2cIE3lMrX43/s1000/photo_2026-01-24_13-40-23.jpg

ចំណែកលោក ស៊ុលដាន អេមឌី ធ្វើការនៅរោងចក្រម៉ាឡេស៊ី បានបោះចោលសំរាមនៅទីសាធារណៈដូចគ្នាដែរ បន្ទាប់ពីបង្កហេតុរួចនៅតំបន់សាទុនឡាន់ឡៅ កាលពីថ្ងៃទី១ ខែមករា ដោយលោកនឹងត្រូវតុលាការកាត់ក្តីម្តងទៀត នៅថ្ងៃទី២៨ ខែមករា ។

គួរបញ្ជាក់ថា ច្បាប់ថ្មីស្តីពីការគ្រប់គ្រងកាកសំណល់ និងការសម្អាតទីសាធារណៈនៅម៉ាឡេស៊ី បានអនុវត្តនៅទូទាំងប្រទេសតាំងពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ ។ នៅក្រោមច្បាប់ថ្មីនេះ ជនណាដែលបោះចោលសំរាមនៅទីសាធារណៈ ត្រូវបង់ប្រាក់ពិន័យ មិនលើសពី ២,០០០រីងហ្គិត (ប្រមាណ៥០០ដុល្លារ ) និងតម្រូវឱ្យធ្វើការផ្នែកសេវាកម្មសង្គម មិនលើសពី ១២ម៉ោង ៕

កង្វះខាតកម្លាំងពលកម្មធ្វើឱ្យកសិកម្មថៃនៅភាគខាងកើតជាប់នឹងកម្ពុជា ជួបវិបត្តិធ្ងន់ធ្ងរខាតប្រាក់រាប់ពាន់លានបាត មិនធ្លាប់ជួប!

0

ប្រទេសថៃ ៖ វិស័យកសិកម្មថៃកំពុងជួបវិបត្តិធ្ងន់ធ្ងរ ជាពិសេស នៅបណ្តាខេត្តភាគខាងកើតខាតបង់ប្រាក់ចំណូលសេដ្ឋកិច្ចរាប់ពាន់លានបាតព្រោះគ្មានពលករខ្មែរធ្វើការ បើទោះជារដ្ឋាភិបាលថៃបានអូសទាញជនភៀសសឹកមីយ៉ាន់ម៉ាមកធ្វើការជំនួស ប៉ុន្តែខ្វះខាតជំនាញ និងមិនគ្រប់គ្រាន់ឱ្យទាន់ការប្រមូលផល ។ វិបត្តិនេះបណ្តាលមកពីរដ្ឋាភិបាល និងកងទ័ពថៃបិទព្រំដែនជាច្រើនខែជាមួយកម្ពុជាជាឯកតោភាគី ហើយផលប៉ះពាល់ក៏ធ្លាក់មកលើសេដ្ឋកិច្ចថៃ ដែលរដ្ឋាភិបាលថ្មីពិបាកនឹងដោះស្រាយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhma6RjvX3SFYcbqbKO1RhczmAyunreUzPr88nEMPXG31eHmjgQkEhiBSBA9qkYmKODtrlQ7MzSADblqcQhyphenhyphena0GUOXLL7WeIBGgfiry3GzKd3bVAKmnSsKihiXjVvQONEt-Nzrk7z7Lb5NHmU941Yd_82WmANb1Ra8iZzDRY26WFNu-VhYMRBkwiOloCsKx/s1280/photo_2026-01-24_14-22-13.jpg

កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ សារព័ត៌មាន The Standard បានរាយការណ៍ពីកាខ្វះខាតពលករខ្មែរធ្វើការក្នុងវិស័យកសិកម្ម ជាពិសេស ចម្ការអំពៅភាគខាងកើត ដែលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ម្ចាស់ចម្ការអំពៅ និងរោងចក្រផលិតស្ករស ដោយសាររដ្ឋាភិបាល និងកងទ័ពថៃបិទព្រំដែន ។ រីឯការអូសទាញជនភៀសសឹកមីយ៉ាន់ម៉ាមកធ្វើការជំនួសពលករខ្មែរ គឺរាំងស្ទះដោយសារការបំពេញលក្ខខណ្ឌឯកសារ ជាហេតុធ្វើឱ្យការប្រមូលអំពៅយឺតយ៉ាវ និងខាតបង់ចំណូលសេដ្ឋកិច្ចរហូតដល់ជាង៣ពាន់លានបាត (ឬជាង៩៦លានដុល្លារ) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKVafr0ulnP_rsrfyj7RTPtbrr_AjMTad3TOOpRxS7SWFud8jMjaWi8tsKTi4vMjYwnfdA6egfkPuEa9saq-2ePtfU9A0b5S8AvY_phlP0W8eOdC3_AgqPKURX3MhbrNP1XTg2x-z0KqwEFdnOqtv9c1W5goJ85E48XG31u8i8bwewzsyOL8WqTKfMh0Gv/s960/photo_2026-01-24_14-22-10%20(2).jpg

បើតាមម្ចាស់ចម្ការអំពៅខេត្តស្រះកែវ រដូវប្រមូលផលអំពៅនៅឆ្នាំ២០២៦ ជួបវិបត្តិយ៉ាងធ្ងន់ធ្ងរដែលមិនធ្លាប់កើតឡើងពីមុនដោយសារគ្មានពលករខ្មែរ បើទោះជាខ្លួនស្នើសុំជនភៀសសឹកមីយ៉ាន់ម៉ា ចំនួន៥០នាក់មកធ្វើការ ប៉ុន្តែទទួលបានតែ១០នាក់ប៉ុណ្ណោះ ។ ជារៀងរាល់ឆ្នាំ ខ្លួនជួលពលករខ្មែររាប់រយនាក់ធ្វើការក្នុងចម្ការអំពៅ និងបញ្ជូនអំពៅទៅរោងចក្រផលិតស្ករស ប្រមាណ២ម៉ឺនតោនក្នុង១ឆ្នាំ ប៉ុន្តែឆ្នាំនេះ ខ្លួនកាប់អំពៅបានតែ៥ពាន់តោនប៉ុណ្ណោះ ខណៈការប្រមូលផលអំពៅនឹងបញ្ចប់នៅចុងខែមីនា ។ ការខ្វះខាតពលករធ្វើឱ្យខ្លួនមិនអាចបញ្ជូនអំពៅទៅរោងចក្រទាន់ពេលវេលា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEio3LimZsgjdOH2S0ELA5GLkWFWQ5Bh7W8uEejScAujsKHbfcrqauq671_SLFs0W63b0hlNSZ6gEzs6UUTKnKdzP2awtSCsTQSnxyE5JUj_EWZ3o01B4Y1HY0NsT6wjxjblvPfvQ1TCWJJcyyLbiljJQDx5JQp_0Ho8rKAmNNwFP5r-viX5iJpRS0y2K2nJ/s1200/photo_2026-01-24_14-22-10.jpg

មន្ត្រីសមាគមកសិករព្រំដែនខេត្តស្រះកែវថា ការខ្វះខាតពលករបរទេសបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់រោងចក្រផលិតស្ករសនៅភាគខាងកើត ពីព្រោះរោងចក្រនីមួយៗត្រូវការអំពៅ ចំនួន២លាន ៧សែនតោន ប៉ុន្តែបច្ចុប្បន្ន ទទួលបានអំពៅតែ ៦៣ម៉ឹនតោនប៉ុណ្ណោះ ។ កន្លងមក ចម្ការអំពៅភាគខាងកើតពឹងផ្អែកលើពលករខ្មែរ ប៉ុន្តែការបិទព្រំដែនធ្វើឱ្យពលករខ្មែរមិនអាចចូលប្រទេសថៃ ទោះជារដ្ឋាភិបាលថៃសម្រេចឱ្យគណៈរដ្ឋមន្ត្រីយកជនភៀសសឹកមកធ្វើការជំនួសកាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ប៉ុន្តែមានឧបសគ្គត្រង់ឯកសារ ។ ម្យ៉ាងទៀត ការប្រមូលផលអំពៅអាស្រ័យលើពេលវេលា និងអាកាសធាតុ បើមានភ្លៀងធ្លាក់ វានឹងខូចអស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgumUjQ7VswQ28ByXmmcdSt3DXR4Iv4_JmRfTDgpkT3dAV2Vwj96-Y0AySbxaeZsNFVnn7g87DprwFMPQ8HmKXDw4Ipj_Xj1qRWoZum-DHqFjsEhK4I1vaDpB4MYyHvLIzHyK8BtUHQ3fYVcpYYQFsJqQF15QA2Q3R_mnVORBOmAP3MX5CNct98CglCu8Qu/s1280/photo_2026-01-24_14-22-12%20(2).jpg

ចំណែកលោក ស៊ីវ៉ាវង្ស សុខថាវី លេខាធិការនៃអនុគណៈកម្មាធិការសន្តិសុខរដ្ឋ និងជាទីប្រឹក្សាបណ្តាញអង្គការជនចំណាកស្រុក (TMR) ថា ការបាត់បង់ចំណូលក្នុងវិស័យកសិកម្មថៃ គឺមកពីការខ្វះខាតពលករបរទេស ជាពិសេស វិស័យកសិកម្មត្រូវការពលករបរទេសយ៉ាងច្រើន ។ រីឯការយកជនភៀសសឹកមកធ្វើការជំនួសពលករខ្មែរ ក៏មានបញ្ហាឯកសារ ហើយត្រូវរង់ចាំរដ្ឋាភិបាលថ្មីដោះស្រាយ ។ ប្រទេសថៃសម្បូរមនុស្សចាស់ ខ្វះខាតពលករ ចម្ការនានាមិនអាចប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាប្រមូលផលជំនួសពលករទេ សេដ្ឋកិច្ចថៃពឹងផ្អែកលើពលករខ្មែរ បើសង្គមថៃមិនទទួលស្គាល់ការពិត សេដ្ឋកិច្ចនឹងកាន់តែធ្លាក់ចុះនាថ្ងៃអនាគត ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIbQr__ICiCKYNJESc-K7Oh0mgraRWUR0NFjd4fmVNBrYQumylMccrzkSvgn0zyL-4_eXv9esIVR_FkR_5vz4xyrPEtnYmchEK65OqJxvbqUdSAg8opx8ZR58X7iVFsWtv6rtEqUGYRPb7SHT_nneBoQCmPtFB2ZHno2KMF0cdCLCUXjQiDoSaqr5xzAoS/s1280/photo_2026-01-24_14-22-12.jpg

លោកបន្តថា ការធ្វើសង្គ្រាមឈ្លានពានកម្ពុជា និងរើសអើងពលករខ្មែរ កំពុងធ្វើឱ្យថៃគ្មានពលករធ្វើការ ខណៈពលករខ្មែរមិនត្រឹមតែជាកម្លាំងផលិតដ៏សំខាន់ប៉ុណ្ណោះទេ ប៉ុន្តែពួកគេបានរួមចំណែកលើកស្ទួយសេដ្ឋកិច្ចថៃ ។ កន្លងមក សេដ្ឋកិច្ចថៃរីកចម្រើនដោយសារពលករខ្មែរ ប៉ុន្តែពេលនេះ សង្គមថៃរើសអើង ជាហេតុធ្វើឱ្យវិស័យកសិកម្មភាគខាងកើតខ្វះខាតពលករយ៉ាងខ្លាំង ដែលរដ្ឋាភិបាលថ្មីក្រោយការបោះឆ្នោតត្រូវស្វែងរកពលករជាបន្ទាន់ ៕

ថៃរឹតបន្តឹងលើអ្នកដំណើរទាំងអស់ ក្រោយមេរោគ Nipah ដែលជាមេរោគដ៏គ្រោះថ្នា.ក់ជាងជំងឺកូវីដ-១៩ បានឆ្លងរាតត្បាតខ្លាំងនៅឥណ្ឌា

0

ប្រទេសថៃ ៖ នាយកដ្ឋានគ្រប់គ្រងជំងឺប្រទេសថៃបានបង្កើនការប្រុងប្រយ័ត្នមេរោគ Nipah ឆ្លងពីសត្វប្រជៀវ ដែលគ្រោះថ្នា.ក់ជាងជំងឺកូវីដ-១៩ និងគ្មានវ៉ាក់សាំង ឬថ្នាំព្យាបាល ដោយការត្រួតពិនិត្យតឹងរ៉ឹងលើអ្នកដំណើរទាំងអស់មុននឹងអនុញ្ញាតឱ្យចូលប្រទេសថៃ បន្ទាប់ពីមេរោគនេះឆ្លងរាលដាលនៅឥណ្ឌាឡើងវិញ ។ ទោះជាពេលនេះ មេរោគ Nipah មិនទាន់ឆ្លងនៅថៃ ប៉ុន្តែនាយកដ្ឋានប្រាប់ពលរដ្ឋកុំភ័យស្លន់ស្លោ និងរកវិធីការពារខ្លួន ហាមបរិភោគផ្លែឈើមានស្នាមសត្វប្រជៀវខាំ ឬប៉ះពាល់សត្វឈឺ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFcFK5vUeCHXOcWQDlOhBFzvnEgIMy9lWNIsXhcEeKa9ai5pxlYwqwzoWnl-bcdKkPltODkUG7UF-Nw4I0427CCSSuf295TBD2QygI_1AGl_iFTSCtcv5QIyAb423zLmAc0EF1Uql-L4SQ2PPxp5O6hJEsI8GyPUliKN0MA8VvJ6yekYcj04IegIFi5y9O/s1280/photo_2026-01-24_11-02-16%20(2).jpg

កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ លោកវេជ្ជបណ្ឌិត ម៉ុនធៀន កាណាសាវ៉ាត់ អគ្គនាយកនៃនាយកដ្ឋានគ្រប់គ្រងជំងឺ បាននិយាយពីមេរោគ Nipah ឆ្លងរាតត្បាតឡើងវិញនៅប្រទេសឥណ្ឌា ហើយរយៈពេលចុងក្រោយ ពលរដ្ឋឥណ្ឌាឆ្លងមេរោគនេះចំនួន៥នាក់ ខណៈកន្លងមក ឆ្លង២នាក់ ក្នុងនោះអ្នកជំងឺ៣នាក់បានឆ្លងកាលពីថ្ងៃទី១៩ ខែមករា ។ ក្រសួងសុខាភិបាលឥណ្ឌាបានចាត់វិធានការទប់ស្កាត់មេរោគ, ធ្វើចត្តាឡីស័កឱ្យអ្នកជំងឺនៅដោយឡែក និងតាមដានអាការៈមនុស្សជាង១៨០នាក់ ដែលស្និទ្ធស្នាលជាមួយអ្នកជំងឺនៅរដ្ឋ West Bengal ក៏ដូចជាប្រុងប្រយ័ត្នក្នុងតំបន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgztBeDBrP-ZLmDVUdsPSBsnPMgX_Crrs0pd8dwcw9GL0GVSwgOHZtP6Dj6fP92ZaJ_hzjvGSUAJQOQ1fYy870GmySWcRfRtwHR563uNAZ-G7Is_kMKMsT5QYsRFdymCFJVhEU3x5f2ERpaMwJPyoCBYeeo7buRyZFstePykNq39j5PEIFQxTCCnQ10FdGE/s1024/photo_2026-01-24_11-02-16.jpg

នាយកដ្ឋានគ្រប់គ្រងជំងឺបានប្រគល់ភារកិច្ចឱ្យមន្ត្រីទទួលខុសត្រូវផ្នែកមេរោគរាតត្បាតតាមដានការឆ្លងជំងឺ Nipah យ៉ាងដិតដល់ជាមួយអង្គការសុខភាពពិភពលោក (WHO) និងស្ថាប័នពាក់ព័ន្ធ ដើម្បីវាយតម្លៃពីគ្រោះថ្នាក់ និងត្រៀមការពារការឱ្យឆ្លងនៅថៃ ។ វិធានការដំបូងគឺ ត្រួតពិនិត្យយ៉ាងតឹងរ៉ឹងលើអ្នកដំណើរទាំងអស់មុននឹងអនុញ្ញាតឱ្យចូលប្រទេសថៃ បើអ្នកដំណើរក្តៅខ្លួនខ្លាំង ឬឆ្លងមេរោគ Nipah ត្រូវបញ្ជូនទៅត្រួតពិនិត្យអាការៈបន្ថែមនៅច្រកត្រួតពិនិត្យជំងឺអន្តរជាតិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhl2Mnqg8oCNAS4hHLyB__Ij5V-QOl3ILDFLIGusSvf1Yb4ml2EHvfn_wxIbYBdD2oPJbmg_89Yzj8UMeRLXcLh6ApQDJlQuOhQ81zntobXx_d2ozbUF8__LMT1dkHYE8pHKVfIiKmS7rMNljNBdqCM5QznYx3CInxx8RHFEuZAwAvfoKLd6fB_WuV-hc-r/s1280/photo_2026-01-23_16-38-30.jpg

Nipah គឺជាមេរោគឆ្លងពីសត្វមកមនុស្ស និងគ្រោះថ្នាក់យ៉ាងខ្លាំង វាប៉ះពាល់សរសៃប្រសាទ និងបណ្តាលឱ្យស្លាប់ ។ ពេលនេះ នៅថៃពុំទាន់មានអ្នកឆ្លងមេរោគទេ ប៉ុន្តែត្រូវតែប្រុងប្រយ័ត្នបំផុត ព្រមទាំងរាយការណ៍ជាបន្ទាន់មកមន្ទីរពេទ្យ បើសង្ស័យអ្នកណាម្នាក់ឆ្លង ។ អ្នកឆ្លងនឹងមានអាការៈធ្ងន់ធ្ងរក្នុងផ្លូវដង្ហើម និងរលាកខួរក្បាលបណ្តាលឱ្យស្លាប់ ដោយចាប់ផ្តើមក្តៅខ្លួន ឈឺក្បាល ឈឺសាច់ដុំ ក្អួត ឈឺបំពង់ក និងប៉ះពាល់សរសៃប្រសាទ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAO3A3dESjereqe84OMOrjC01Vu7_FdavNfbUEg4cRPZ-RjR8DeOfVswSWK6A3qmN-VzgKUIDdZgdA2ooYlXabyEwXV0-jHbhLuRfjsW6BgFeGqQ20Cqjvhrr78fBNRK8ItxIG3jGKaiHeUOMQUT77FyLYkO8LQy_b8C3k_bpY4qWVUmR84Riu-XdJzibA/s1280/photo_2026-01-23_17-05-17%20(2).jpg

មេរោគ Nipah គ្រោះថ្នាក់ជាងកូវីដ និងឆ្លងដូចខាងក្រោម ៖

១-ឆ្លងពីសត្វទៅមនុស្ស ៖ គឺឆ្លងតាមការប៉ះពាល់ទឹកមាត់ ទឹកនោម និងឈាមសត្វមានមេរោគ ជាពិសេស សត្វប្រជៀវជាប្រភពចម្លងមេរោគ និងសត្វជ្រូក
២-បរិភោគអាហារលាយឡំមេរោគ ៖ រួមមាន បរិភោគផ្លែឈើមានស្នាមប្រជៀវខាំ ឬអាហារលាយឡំទឹកមាត់ ទឹកនោម និងលាមកប្រជៀវ
៣-ឆ្លងពីមនុស្សទៅមនុស្ស ៖ ឆ្លងតាមរយៈការស្និទ្ធស្នាលជាមួយអ្នកជំងឺ ដូចជា ប៉ះពាល់ទឹកមាត់ (ជាពិសេស គ្រូពេទ្យថែទាំអ្នកជំងឺ គឺប្រឈមជាងគេ)https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYGIi-FDAFmi37yKcfZDToSLY01oKrodd3Mf4WMdNzMzryUZImd2kTAHb1WbiH4HGvkXFZQBL1Is_kElCc-BdXwoui5AP2knds3gBST9AV1kLTyQkkY2FBF3acj6dEEK6vWL9i2NVL9x6uvjner7WpA7LUDtPk4V5EWtS-3fjTwL4Yn7wxLBEEburZjuH1/s1200/photo_2026-01-23_17-05-17%20(3).jpg

ចំណែកលោកវេជ្ជបណ្ឌិត ឌិរេក ខាំប៉េន អគ្គនាយករងនៃនាយកដ្ឋានគ្រប់គ្រងជំងឺ បានណែនាំពីវិធីបង្ការ ដូចជា ៖

១-លាងសម្អាតដៃជាញឹកញាប់ដោយសាប៊ូ បន្ទាប់ពីប៉ះពាល់សត្វ ឬធ្វើដំណើរទៅកន្លែងឆ្លង
២-ហាមបរិភោគផ្លែឈើមានស្នាមប្រជៀវខាំ ឬបរិភោគផ្លែឈើជ្រុះលើដី និងលាងផ្លែឈើឱ្យស្អាតមុនពេលបរិភោគ
៣-កុំប៉ះពាល់ប្រជៀវឈឺ ឬលាមកប្រជៀវ បើឃើញសត្វឈឺ ឬងាប់ខុសធម្មតា ត្រូវផ្តល់ដំណឹងបន្ទាន់
៤-ចម្អិនអាហារឱ្យឆ្អិនល្អ និងហាមផឹកទឹកផ្លែឈើស្រស់ៗ បើធ្លាប់ធ្វើដំណើរទៅតំបន់ឆ្លង ឬដើរព្រៃស្រាវជ្រាវពីប្រជៀវ ឬមានអាការៈសង្ស័យ គួរប្រញាប់ទៅជួបគ្រូពេទ្យ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqufxOUlRxauG-JrWTOw1JpHkCR1AqkC2AxIeg5HbosbkRSNVGhUFvCYFmGt-DgM8Co-8zcNSbRX5sDtatAxkPBQXogmwixvpqRJiKqbMQwnqZni-q5x4ZGXXnP-q07cvLTxruSq8XyBhIEcfhQjSA837rXXZkJm6rHNi1DHbthfwaTz0b55XIaKtiieXs/s1200/photo_2026-01-23_17-05-17.jpg

គួរបញ្ជាក់ថា អង្គការសុខភាពពិភពលោក(WHO) ចាត់ទុកមេរោគ Nipah មានគ្រោះថ្នាក់បំផុត ដោយសារវាឆ្លងរាតត្បាតយ៉ាងឆាប់រហ័ស និងមិនទាន់មានវ៉ាក់សាំង ឬថ្នាំព្យាបាលទេ ។ មេរោគនេះបានឆ្លងរាតត្បាតនៅឥណ្ឌាជាច្រើនលើក ជាពិសេស នៅរដ្ឋ Kerala មានពលរដ្ឋឆ្លងជាច្រើននាក់កាលពីឆ្នាំ២០១៨ ទើបធ្វើឱ្យអ្នកជំនាញបារម្ភ បើមេរោគបំលែងខ្លួន និងងាយឆ្លងពីមនុស្សទៅមនុស្ស វាបណ្តាលឱ្យឆ្លងខ្លាំងនាថ្ងៃអនាគត ។ មេរោគនេះលាក់ខ្លួនក្នុងសត្វប្រជៀវរាប់ពាន់ឆ្នាំហើយ និងជាការគំរាមកំហែងស្ងាត់ៗ ដែលពិភពលោកត្រូវតាមដានយ៉ាងយកចិត្តទុកដាក់ ៕

ហ្វីយ៉ាតា ថានាងជាអ្នកលាតត្រដាងការពិតមិនមែនជាអ្នកប្រព្រឹត្តទង្វើអង្គហេតុ

0

ស្របពេលមានការជជែកវែកញែកយ៉ាងច្រើននៅលើបណ្តាញសង្គមស្រាប់តែ ហ្វីយ៉ាតា បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ ចេញមកបង្ហោះខ្លឹមសារយ៉ាងវែងដោយបានបញ្ជាក់ថាខ្លួននាងជាអ្នកលាតត្រដាងការពិតមិនមែនជាអ្នកប្រព្រឹត្តទង្វើអង្គហេតុ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgYBJRx45T9A2hYXBWy8C64srLC702S_RSTyDL1FEAhq6v-rz8lZVA_FrghU2rbfwD812zbDPrtiWHTINzncVYKCX0_MQl4evPOrSaMrsiaTWSXrpelhlijtotG09KSkOPjs1I8Xl3CqI16BGMpsWrTiku7xbnaaTTAKHUm6JRDcBB7bhXNs3gooUErawm/s960/image_2026-01-24_08-50-45.png

នៅយប់ថ្ងៃទី២៣ មករា Queen ហ្វីយ៉ាតា បានបង្ហោះរូបភាពសខ្មៅមួយសន្លឹកជាមួយនឹងខ្លឹមសារថា ការពិតនៅតែជាការពិតនាងមិននិយាយអ្វីក្រៅពីការពិតដាច់ខាត បើនាងចង់រុករកយករឿងអតីតកប់ចោលច្រើនឆ្នាំរបស់នរណាម្នាក់មកវៃប្រហារគេក៏ធ្វើបានព្រោះគ្រប់គ្នាមានរឿងអតីតទាំងអស់ មិនមែនលើលោកនេះមានតែនាងម្នាក់ឯងឯណាដែលមានរឿងអតីត.. ព្រោះនេះជាជីវិត។ បវរកញ្ញារូបនេះបន្តទៀតថា នាងច្បាស់ក្នុងចិត្តគឺនាងមិនមែនអ្នកប្រព្រឹត្តទង្វើអង្គហេតុតែអាចជាអ្នកលាតត្រដាងការពិត ទើបរឿងទាំងនោះកើតមកដែលកន្លងមកពីមុននាងអាចនឹងលោតត្រដាងការពិតដោយឱ្យកំហឹងដឹកមុខ និងសម្ដីមិនសមគួរ ទើបកំហុសអាចបង្វែរមកនាងវិញ តែលើកនេះផ្សេងគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioGRQMRlT4fOBv5aS-0LyYEOyUNUPypCFm2F7d-Hw5QAuFvc54yNJCbWp8jghGeyQ1u3xybmFVID9bbECgXiT5Qh3w7iC59IDZMByMdbYSoBuitB8Wi-5AASnid5gjNWuHp097wwgwC90E0JuzsCJjchEHLFQoEGkKKC-8lBoWX0VbWsPrS1TawpdjrNw3/s1344/image_2026-01-24_08-50-43.png
ហ្វីយ៉ាតា ថាបើរវល់តែយករឿងអតីតវៃបកទៅមករឿងនេះគ្មានថ្ងៃចប់ទេនាងក៏អាចបបួលគ្នាធ្វើដូចគេ តែគ្មានបានអ្វីមកវិញព្រោះវាមិនបានជួយនាងឱ្យប្រសើរជាងមុនឡើយហើយថែមទាំងនាំអ្នកដទៃរងទុក្ខដោយសាររឿងនាងទៀតក៏ថាបាន។ Miss Universe Cambodia 2025 រូបនេះថាការពិត អាក្រក់ ល្អ ស ខ្មៅ មិនពិបាកមើលទេបើមើលដោយការពិចារណា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-CdsZ_uJxjuV26v6QlbvO2bBVNgEbAQ68wVJ2sXX4ZepWPJomEK8qPUrLqFerflCdz5vDbTT0gbdYI30mSGqjjhpiedLOLQSJpxqZkLO79vO7qj2f2tEURLV-CTZYumVbxYeINcXGcrezOIyQ5X5g9HHM34TPpKK5vFtVFRnWVZAwwAgZLCydcWh3-HSh/s2048/image_2026-01-24_08-50-44%20(2).png

ភ្ជាប់នឹងរឿងខាងលើនេះ ហ្វីយ៉ាតា ក៏បានលើកពីការប្រលងរបស់ខ្លួនដែលសមិទ្ធផលនាងបានទទួលគឺបានមកពីការអបអរសាទរជ្រើសយកនាងពីប្រជាជនកម្ពុជា។ដូច្នេះ កុំឆ្លៀតឱកាសដែលគេកំពុងព្រួតគ្នាលើនាងដើម្បីយកទៅលាងខ្លួន ហើយលាបពណ៌នាង។ រឿងផ្ទាល់ខ្លួនទង្វើអ្នកណាសាងអីក្នុងខ្លួនយើងដឹងច្បាស់បំផុត កុំទាញរឿងផ្សេង ជាពិសេសរឿងប្រលង និងបុគ្គលផ្សេងៗដែលមិនបានពាក់ព័ន្ធឱ្យមកពាក់ព័ន្ធ ដើម្បីឆ្លៀតឱកាសជាន់ពន្លិចនាង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKn8db57yPJVS4kIQVBTTiPTn2XoPTTPTqHMTYdE9u5rd2Tk30AX0F3jZlGU3COfWAGnj4FPeI_LoESvVjcKzTrYrhC6XmQhwdV99urQSeojgTrc7wBWYaZ6PCngN9cGMZSVs4qWl-nOl2WyghXUFd6ciENMRn6v-ffKR1Ec5C0q3WNr6s2Odt2F7-MNrW/s1344/image_2026-01-24_08-50-44.png

ហ្វីយ៉ាតា ថានាងធ្លាប់ប្រើសំលេងការពារកម្ពុជា ឈរជាខ្មែរទោះនៅក្នុងពេលវេលារឺតំបន់ដល់គ្រោះថ្នាក់ដល់សុវត្តិភាពអាយុជីវិតនាងដែលជាស្រ្ដីខ្មែរមួយរូបកន្លងមក យំក្នុងបន្ទប់ទឹកដោយសារតែភាពតានតឹង ព្រោះខ្លាចមិត្តរួមបន្ទប់ឃើញក៏មានដែរ.. ចឹងពេលនេះនាងសុំត្រឹមសំលេងយុត្តិធម៌នៃខ្មែរ ការពារនាងវិញផង។ ហ្វីយ៉ាតា បានប្រើពាក្យចុងក្រោយនៃសំណេររបស់នាងថា នាងធំធាត់មកជាមួយពាក្យថា «រៀនត្រូវ រៀនខុស និងលូតលាស់»៕